ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ

2026/05/09 02:03:02 pm        203
លោកជំទាវអភិបាលខេត្តកោះកុង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦បានជំរុញដល់កម្មករ កម្មការិនី និងនិយោជក ត្រូវចាត់ទុករោងចក្រ ឬសហគ្រាស ជាឆ្នាំងបាយរួម និងជាផ្ទះទី២របស់ខ្លួនដោយគប្បីថែរក្សាឱ្យបានគង់វង្សរីកចម្រើន។ការបញ្ជាក់របស់លោកជំទាវ ឈី វ៉ា នៅពេលនេះធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” នៅរោងចក្រយ៉ាសាគិ ស្រុកមណ្ឌលសីមា ក្នុងបរិវេនតំបន់សេដ្ឋកិច្ចពិសេសខេត្ត។លោកជំទាវអភិបាល ក៏ស្នើដល់គ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យការងារ ត្រូវបន្តពង្រឹងកិច្ចសហការ និងសាមគ្គីភាព ដើម្បីស្ថិរភាពការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសូមអំពាវនាវដល់និយោជក កម្មករនិយោជិត សហជីព និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នារក្សាសុខដុមនីយកម្មក្នុងកន្លែងការងារ។ ពិសេសការយកចិត្តទុកដាក់ខ្ពស់លើលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសការថែទាំសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំងនារដូវនេះ។ លោកជំទាវ សង្កត់ធ្ងន់ដែរថា បងប្អូនកម្មករនិយោជិត រក្សាជំនឿចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់បោកការញុះញង់ពីក្រុមជ្រុលនិយម ដែលមានបំណងបង្កអស្ថិរភាពសង្គម ក្នុងកាលៈទេសៈយើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ ចំណែកលោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ថ្លែងថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា មិនត្រឹមតែជាថ្ងៃឈប់សម្រាកពីការងារប៉ុណ្ណោះទេប៉ុន្តែ គឺជាថ្ងៃរំលឹកដល់ប្រវត្តិសាស្ត្រ នៃមហាចលនាតស៊ូរបស់កម្មករលើសកលលោក ដើម្បីទារសិទ្ធិ សេរីភាព និងលក្ខខណ្ឌការងារប្រកបដោយសេចក្ដីថ្លៃថ្នូរ។ សម្រាប់ឆ្នាំនេះ ជាខួបលើកទី១៤០ យើងប្រារព្ធឡើងក្រោមស្មារតីសាមគ្គីភាព និងការអភិវឌ្ឍន៍។លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបន្តថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមានការប្រែប្រួល ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប ជារៀងរាល់ឆ្នាំ សំដៅធានាឱ្យបាននូវការរស់នៅសមរម្យនិងសេចក្ដីថ្លៃថ្នូរ។ គួរជម្រាបថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រសួងការងារបានជំរុញ យ៉ាងសកម្មនូវការបណ្តុះបណ្តាលដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ១,៥លាននាក់។ នេះគឺជាស្ពានចម្លងបងប្អូនឱ្យទទួលបាន «ជំនាញមួយច្បាស់លាស់ ក្នុងជីវិត» ដើម្បីបង្កើនប្រាក់ចំណូល និងផលិតភាពការងារ។ ការពង្រឹងប្រព័ន្ធគាំពារសង្គម តាមរយៈការទទួលអត្ថប្រយោជន៍ នៃសមាជិកបេឡា សន្តិសុខសង្គម(ប.ស.ស) និងពង្រីកវិសាលភាពនៃសេវាសុខាភិបាលឱ្យកាន់តែខិតជិតកម្មករនិយោជិត។ទៀតសោតនោះ បន្តយកចិត្តទុកដាក់ខ្ពស់លើការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មការិនីមានផ្ទៃពោះ និងការសម្រាលកូន ដែលជាការជួយសម្រាលបន្ទុកគ្រួសារ និងលើកកម្ពស់សុខុមាលភាព កុមារដែលជាទំពាំងស្នងឫស្សីផងដែរ៕

អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញក្នុងពិធីប្រគល់-ទទួលថវិកា ៥០០,០០០ ដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង ដើម្បីសាងសង់ផ្ទះចំនួន ១០០ខ្នងជូនអតីតយុទ្ធជន និងនិវត្តជន

2026/05/09 01:53:12 pm        140
នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយថ្នាក់ដឹកនាំសមាគម បានចូលរួមពិធីប្រគល់-ទទួលថវិកា ៥០០,០០០ដុល្លារ ពីលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប សម្រាប់សាងសង់ផ្ទះចំនួន ១០០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ឯកឧត្តម គន់ គីម មានប្រសាសន៍ថា តាងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែបរិច្ចាគថវិការួមចំណែកជាមួយរាជរដ្ឋាភិបាល ដូចជា ក្នុងគ្រាកើតមានគ្រោះមហន្តរាយ និងជួយឧបត្ថម្ភដល់ជនភៀសសឹកជាដើម។ឯកឧត្តម គន់ គីម មានប្រសាសន៍ទៀតថា ថវិកាឧបត្ថម្ភរបស់ក្រុមហ៊ុន ជីប ម៉ុង គឺជាសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យ ចំពោះការធ្វើពលិកម្ម និងតស៊ូបម្រើជាតិ មាតុភូមិ និងប្រជាជន ពីសំណាក់បងប្អូនអតីតយុទ្ធជន និងនិវត្តជន។លោកអ្នកឧកញ៉ា លាង ឃុន ថ្លែងថា ការឧបត្ថម្ភថវិកា ៥០០,០០០ដុល្លារសម្រាប់សាងសង់ផ្ទះចំនួន ១០០ខ្នង ដើម្បីឆ្លើយតបដល់ការពលី បុព្វហេតុជូនជាតិមាតុភូមិ និងប្រជាជនរបស់អតីតយុទ្ធជនគ្រប់រូប។លោកអ្នកឧកញ៉ា លាង ឃុន ថ្លែងបន្តថា ជាក់ស្តែង កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភថវិកាសាងសង់ផ្ទះចំនួន ១០០ខ្នង ជូនអតីតយុទ្ធជន ស្ថិតក្នុងខេត្តកំពង់ធំ ដើម្បីបង្ហាញពីការគោរព ដឹងគុណដល់ការពលីរបស់បងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេស៕

កសិដ្ឋានផ្សិតប៊ូតុង ប្រើបច្ចេកវិទ្យាខ្ពស់ ដើម្បីផ្គត់ផ្គង់ផ្សិតមានគុណភាពល្អដល់ទីផ្សារកម្ពុជា

2026/05/09 01:35:31 pm        129
ភ្នំពេញ៖ វិស័យកសិកម្មនៅកម្ពុជា កំពុងបន្តអភិវឌ្ឍឆ្ពោះទៅរកភាពទំនើប តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការផលិត ដើម្បីធានាគុណភាព និងបង្កើនទិន្នផល។ ក្នុងនោះ កសិដ្ឋានផ្សិតប៊ូតុង របស់ក្រុមហ៊ុនមួយ បានក្លាយជាសហគ្រាសកសិកម្មឈានមុខមួយ ដែលមានជំនាញក្នុងការដាំដុះ និងចែកចាយផ្សិតប៊ូតុងពណ៌ស និងពណ៌ត្នោត ដោយអនុវត្តស្តង់ដារដាំដុះបែបអឺរ៉ុប រួមជាមួយជំនាញក្នុងស្រុក ដើម្បីផ្គត់ផ្គង់ផ្សិតស្រស់ និងមានគុណភាពខ្ពស់ដល់ទីផ្សារកម្ពុជា។ក្រុមហ៊ុន Happy Sprouts Co., Ltd. មានមូលដ្ឋាននៅរាជធានីភ្នំពេញ និងត្រូវបានបង្កើតឡើងដោយមានចក្ខុវិស័យធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា។ ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងអាកាសធាតុក្នុងបន្ទប់បណ្តុះផ្សិត ដើម្បីធានាថាផ្សិតមានគុណភាពស្តង់ដារ និងអាចផ្គត់ផ្គង់បានជាប្រចាំទៅកាន់ទីផ្សារ និងវិស័យម្ហូបអាហារ។លោក ប៉ាវ ដានូ អ្នកគ្រប់គ្រងកសិដ្ឋាន ផ្សិតប៊ូតុង បានប្រាប់ BTV ថា ការដាំដុះផ្សិតប៊ូតុងមានលក្ខណៈខុសពីផ្សិតប្រភេទផ្សេងៗ ព្រោះវាត្រូវការសីតុណ្ហភាពត្រជាក់ និងដីដែលសម្បូរជីវជាតិខ្ពស់ ដើម្បីរក្សាគុណភាព និងបង្កើនទិន្នផល។ ជាពិសេស ផ្សិតប៊ូតុងមានសារធាតុចិញ្ចឹមខ្ពស់ ដូចជា ប្រូតេអ៊ីន និងសារធាតុរ៉ែ ដែលជួយដល់សុខភាពអ្នកប្រើប្រាស់។ ក្នុងអំឡុងពេលប្រមូលផល កសិដ្ឋានត្រូវរក្សាសីតុណ្ហភាពចន្លោះពី ១៦ ទៅ ១៧ អង្សាសេ ដើម្បីរក្សាសំណើម និងគុណភាពផ្សិតឱ្យបានល្អ។ ចំណែក សីតុណ្ហភាពនៅក្នុងបន្ទប់បណ្តុះផ្សិត ក៏ត្រូវបានកែសម្រួលទៅតាមដំណាក់កាលលូតលាស់របស់ផ្សិត ផងដែរ។លោកបន្ថែមទៀតថា ចាប់ពីការរៀបចំដីបណ្តុះ រហូតដល់ថ្ងៃប្រមូលផល ត្រូវការពេលប្រមាណ ២០ ទៅ ២១ ថ្ងៃ ហើយអាចប្រមូលផលបាន ៣ ដង មុនពេលរៀបចំដីសម្រាប់ការដាំដុះថ្មី។ ផ្សិតដែលប្រមូលបានមានទំហំចន្លោះពី ៥ ទៅ ៦ សង់ទីម៉ែត្រ។ បច្ចុប្បន្ន កសិដ្ឋានមានបន្ទប់បណ្តុះផ្សិតចំនួន ៤ បន្ទប់ ហើយក្នុងមួយបន្ទប់មាន ៨ រងផ្សិត ដែលអាចផ្តល់ទិន្នផលប្រមាណ ៣ ទៅ ៤ តោនក្នុងមួយខែ។ ក្រៅពីផ្គត់ផ្គង់ផ្សិតគុណភាពដល់ទីផ្សារ កសិដ្ឋានក៏បានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរប្រមាណ ៤០ នាក់ផងដែរ។លើសពីនេះ ក្រុមហ៊ុនមានផែនការពង្រីកកសិដ្ឋានឱ្យធំជាងមុន និងគ្រប់គ្រងខ្សែចង្វាក់ផលិតកម្មទាំងមូលដោយខ្លួនឯង ប្រសិនបើតម្រូវការទីផ្សារកើនឡើងនាពេលអនាគត។ ក្រុមហ៊ុនក៏ប្តេជ្ញាជំរុញការអនុវត្តកសិកម្មប្រកបដោយចីរភាព និងលើកកម្ពស់សុខភាពគ្រួសារកម្ពុជា តាមរយៈការផ្គត់ផ្គង់ផ្សិតស្រស់ និងមានគុណភាពខ្ពស់ដែលដាំដុះក្នុងស្រុក៕ អត្ថបទ៖ ធូ វិរៈ 

ជន​ជាតិចិន ៣១៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា

2026/05/09 01:24:21 pm        240
នៅយប់ថ្ងៃទី៨ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣១៩នាក់ ស្រី០១នាក់ ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស ក្នុងនោះជនជាតិចិន ១៦៦នាក់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងចំនួន ១៥៣នាក់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

សម្ដេចតេជោ ហ៊ុន សែន៖ ត្រូវបង្កើនការយកចិត្តទុកដាក់ផ្ដល់អាហារូបករណ៍ដល់កូនៗ អតីតយុទ្ធជន និងយុទ្ធជនឈរជើងនៅសមរភូមិមុខ

2026/05/09 12:01:29 pm        258
សម្ដេចតេជោ ហ៊ុន សែន ប្រមុខដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមានប្រសាសន៍ អំពាវនាវឱ្យមានការយកចិត្តទុកដាក់ក្នុងការផ្ដល់អាហារូបករណ៍ដល់កូនៗ អតីតយុទ្ធជន និងយុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិមុខ ព្រមទាំងយុទ្ធជនពលី និងពិការ ដើម្បីចូលរួមលើកកម្ពស់ និងពង្រឹងការអប់រំ កសាងធនមនុស្សនៅសមរភូមិក្រោយ។ សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា សមាគមសិស្ស-និស្សិត អាហារូបករណ៍​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត.) ត្រូវពិនិត្យលទ្ធភាព និងផ្ដល់ឱកាសខ្ពស់ជូនចំពោះកូនៗ អតីតយុទ្ធជន និងយុទ្ធជន ដែលនេះ​ក៏ជាផ្នែកមួយក្នុងការតបស្នងសងគុណនូវវីភាពរបស់យុទ្ធជន និងអតីតយុទ្ធជន ដែលបាន​ធ្វើពលិកម្ម​ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត-ខេត្តកែប នាព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៦៕

សម្ដេចធិបតី៖ ការប្រើប្រាស់កម្លាំង និងការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits accomplis) ដើម្បីផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែន គឺជាការណ៍មួយដែលកម្ពុជា មិនអាចទទួលយកបានជាដាច់ខាត

2026/05/09 11:48:28 am        205
ភ្នំពេញ៖ ក្នុងជំនួបត្រីភាគី កម្ពុជា-ហ្វីលីពីន-ថៃ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងរម្លឹក​យ៉ាង​ទទូចថា ការប្រើប្រាស់កម្លាំង និងការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits accomplis) ដើម្បីផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែន គឺជាការណ៍មួយដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត។ ជំនួបត្រីភាគី កម្ពុជា-ហ្វីលីពីន-ថៃ នេះ ត្រូវបានសម្របសម្រួលដោយ ឯកឧត្តម Ferdinand R. Marcos Jr ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ កាលពីល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន។កិច្ចប្រជុំត្រីភាគីនេះ បានពិភាក្សាអំពីវិធានការកាត់បន្ថយភាពតានតឹងរវាងថៃ និងកម្ពុជា និងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ។ ក្នុងឱកាសនោះ សម្តេចធិបតី បានថ្លែងរម្លឹក​យ៉ាងទទូចថា៖«ការប្រើប្រាស់កម្លាំង និងការបង្កើតអង្គហេតុសម្រេចលើទីតាំង​ជាក់ស្តែង (Faits accomplis) ដើម្បីផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែន គឺជាការណ៍មួយដែលកម្ពុជាមិនអាចទទួលយក​បានជាដាច់ខាត»។ ទន្ទឹមនេះ សម្តេចធិបតី និងនាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាចិត្តរួមគ្នាថា នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-ថៃ មានប្រក្រតីភាពឡើងវិញជាលំដាប់ ក្នុងគោលដៅសម្រេចឱ្យបាននូវសន្តិភាព​យូរអង្វែងរវាងប្រទេស​ជិតខាងទាំងពីរ។ សម្តេចធិបតី បានលើកឡើងថា ត្រូវតែចាប់ផ្តើមឡើងវិញនូវរាល់យន្តការដែលមានស្រាប់ជាពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃបានចាប់ផ្ដើមអនុវត្ដការងាររបស់ខ្លួនបានយ៉ាងពេញលេញរួចមក។ សម្តេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា យន្តការនេះ គឺពិតជាចាំបាច់ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរពស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការណ៍នេះក៏នឹងជួយលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា កម្ពុជាក៏បានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបានថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្ដបន្ទាប់ហើយកម្ពុជាបានផ្តល់កិច្ចសហប្រតិបត្ដិការពេញទំហឹង និងអំពាវនាវឱ្យពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្ដបទឈប់បាញ់ និងរាល់វិធានការដែលបានព្រមព្រៀងគ្នា។ក្នុងកិច្ចប្រជុំត្រីភាគីនេះ ក៏បានពិភាក្សាអំពីទិសដៅទៅអនាគត សម្រាប់ការដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នា ជាមួយនឹងការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់ «យន្តការផ្សះផ្សារដោយចាប់បង្ខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ប្រទេសថៃចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១។ កម្ពុជាជឿជាក់ថា នេះគឺជាមាគ៌ាសន្តិវិធីដែលនឹងនាំទៅរកដំណោះស្រាយប្រកបដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរ។ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបោះជំហានទៅមុខប្រកបដោយស្មារតីស្ថាបនាឆាប់រហ័ស និងដោយសុឆន្ទៈ៕

សម្ដេចធីបតី៖ អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា

2026/05/09 11:33:57 am        182
ភ្នំពេញ៖ ក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានគូសបញ្ជាក់ថា អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា។ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធ, សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងអញ្ជើញចូលរួមពិធីជប់លៀងផ្លូវការប្រកបដោយ កិត្តិយសយ៉ាងក្រៃលែង ដែលរៀបចំដោយ ឯកឧត្តមFerdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នៅទីក្រុងសេប៊ូប្រទេសហ្វីលីពីន។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា»។ នៅក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំអាស៊ាន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញការកសាងសហគមន៍អាស៊ាន ការពង្រឹងភាពធន់ក្នុងតំបន់ និងការលើកកម្ពស់មជ្ឈភាពនិងឯកភាពអាស៊ាន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើង ជាពិសេសពាក់ព័ន្ធនឹងសន្តិសុខថាមពល សន្តិសុខស្បៀងអាហារ សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋអាស៊ាន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា។ ភាពពាក់ព័ន្ធ និងអំណាចទន់របស់អាស៊ាន គឺកើតចេញពីតួនាទីជាអន្តរការីដែលអាចជឿទុកចិត្តបាន និងមានអព្យាក្រឹតភាពក្នុងការចូលរួមជាមួយបណ្តាភាគីដោយយុត្តិធម៌ និងភាពជឿជាក់នៅក្នុងបរិបទដែលពិភពលោកកាន់តែប្រឈមចំពោះភាពបែកបាក់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងតំបន់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងវិបត្តិខាងក្រៅ ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ថ្នាក់ដឹកនាំអាស៊ានក៏បានអនុម័ត (១) ពិធីសារសេប៊ូស្តីពីវិសោធនកម្មធម្មនុញ្ញអាស៊ាន (២) សេចក្តីថ្លែងការណ៍អាស៊ានស្តីពីកិច្ចសហប្រតិបត្តិការលម្ហសមុទ្រ (៣) សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ានស្តីពីការឆ្លើយតបទៅនឹងវិបត្តិនៅមជ្ឈិមបូព៌ា (៤) សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការផ្តល់អំណាចដល់យុវជនក្នុងសកម្មភាពអាកាសធាតុ និងភាពធន់ទៅនឹងគ្រោះមហន្តរាយ និង (៥) សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ានស្តីពីការបង្រួបបង្រួមអាស៊ានលើការឆ្លើយតបគ្រោះមហន្តរាយ៖ ពិធីសារយុទ្ធសាស្ត្រអាស៊ានសម្រាប់ការផ្លាស់ប្តូរក្នុងគ្រាអាសន្ន និងគ្រប់ជ្រុងជ្រោយ (ASPECT)៕

យុវជនគណបក្សថ្នាក់កណ្តាល រៀបចំវេទិកាពិភាក្សាជាមួយយុវជនគណបក្សក្រសួង/ស្ថាប័ន នៅវិមាន៧មករា

2026/05/09 11:15:02 am        237
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍​យុវជនបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជន​គណបក្សថ្នាក់កណ្តាល និងឯកឧត្តម កែវ រតនៈ សមាជិកគណៈកម្មាធិការ​កណ្តាលគណបក្ស​ប្រជាជនកម្ពុជា អនុប្រធានយុវជន​គណបក្សថ្នាក់កណ្តាល ​អញ្ជើញជាអធិបតី វេទិកាពិភាក្សាជាមួយ​យុវជនគណបក្សក្រសួង/ស្ថាប័ន ចំនួន ១៤ ដោយមានសមាជិក សមាជិកាចូលរួមជាង ២ ២០០នាក់ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។

សម្តេចតេជោ ហ៊ុន សែន ជំរុញដល់អ្នកផលិតអំបិលទាំងអស់ ចូលរួមធានាការផ្គត់ផ្គង់ និងទទួលខុសត្រូវលើសុខុមាលភាពពលរដ្ឋ

2026/05/09 10:07:08 am        394
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជម្រុញដល់អ្នកផលិតអំបិលទាំងអស់ ពិសេសក្នុងខេត្តកំពត និងកែប មិនត្រឹមតែមានតួនាទីជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នោះទេ ប៉ុន្តែត្រូវមានតួនាទីទទួលខុសត្រូវដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។ ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្ត២ចំនួនបន្ថែមទៀតគឺខេត្តកំពត និងខេត្តកែប សរុបចំនួន១១៨២នាក់ នៅទីរួមខេត្តកំពត។ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អ្វីដែលខេត្តកំពត និងខេត្តកែបមាន តែខេត្តដទៃគ្មាននោះ គឺអំបិល។ កំពតមានសក្កានុពលលើការផលិតអំបិល និងខេត្តកែបមានមួយផ្នែកដែរ និងបានដើរតួសំខាន់ជួយផ្គត់ផ្គង់ដល់ខេត្តដទៃផ្សេងទៀត។ ត្រង់ចំណុចនេះសម្តេចតេជោ បានណែនាំដល់អាជ្ញាធរខេត្តកំពតជំរុញផ្សព្វផ្សាយដល់អ្នកផលិតអំបិលទាំងអស់ ចូលរួមទទួលខុសត្រូវលើសុខុមាលភាពលរដ្ឋគឺការកាត់បន្ថយជំងឺពកករលើប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បន្នការផលិតមានការផលិតអំបិលប្រភេទអំបិលអ៊ីយ៉ូត។សម្តេចតេជោ លើកឡើងទៀតថា កំពត ដើរតួជាអ្នកផ្គត់ផ្គង់ផង ប៉ុន្តែក៏ដើរតួនាទីទទួលខុសត្រូវលើ​សុខុមាលភាពលើអ្នកទទួលទានឬអ្នកប្រើប្រាស់ ចូលរួមទប់ស្កាត់ជំងឺ ហើយក៏ត្រូវគិតគូរ​លើបញ្ហាចរាចរផ្គត់ផ្គង់ផងដែរ។សូមបញ្ជាក់ថា ខេត្តកំពត ជាខេត្តមួយដែលមានទីតាំងអំណោយផលក្នុងការផលិតអំបិលតាមរយៈការបង្ហូរទឹកសមុទ្រចូលមកដីស្រែ ដែលមានផ្ទៃដីសរុប ៣ ៤៨៩,៤៨ ហិចតា ។ ការផលិតអំបិលនៅខេត្ត កំពត មានរយៈពេលពី៥ខែ ទៅ៦ខែ ក្នុង១ឆ្នាំ ហើយក៏ជាប្រភពដ៏សំខាន់សំរាប់ការផ្គត់ផ្គង់ តាមតម្រូវការប្រើប្រាស់ក្នុងស្រុកដែលមានប្រហែល ១០ម៉ឺនតោនក្នុង១ឆ្នាំ ។ ផ្ទៃដីស្រែអំបិលសរុបចំនួន ៣ ៤៨៩,៤៨ហិចតា ចែកចេញជា ៦មណ្ឌល មានក្រុមផលិតអំបិលចំនួន ១៧១ក្រុម មានពលកម្មចំនួន ១,៤៧៤នាក់ ស្រី ៥៥៧ នាក់ និងឃ្លាំងសរុបចំនួន ៥៣៦ឃ្លាំង ។ ផលិតអំបិលបានចំនួន ៣១ ៣៨២តោន អំបិលលក់ចេញចំនួន ៨១ ១៦៧តោន និងអំបិលសល់ក្នុងឃ្លាំងសរុបចំនួន ១ ០៧៥ តោន ។ តំលៃអំបិលលក់ចេញក្នុងឆ្នាំ២០២៥ អំបិល ស មានតម្លៃចាប់ពី ១៨ ០០០រៀល ដល់ ១៩ ០០០ រៀល ក្នុងមួយបាវ (៥០គីឡូក្រាម) អំបិលខ្មៅ មានតម្លៃ ចាប់ពី ១២ ០០០រៀល ដល់ ១៣ ០០០ រៀល ក្នុងមួយបាវ (៥០គីឡូក្រាម) ៕ អត្ថបទ៖ ពៅ រក្សា

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពជុំវិញខេត្តកំពត និងខេត្តកែប

2026/05/09 08:14:19 am        245
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦នេះ បន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្ត២ចំនួនបន្ថែមទៀតគឺខេត្តកំពត និងខេត្តកែប សរុបចំនួន១១៨២នាក់។ ការចុះជួបសំណេះសំណាលនេះ ជាការចុះជួបដោយផ្ទាល់ ក្នុងការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចំពោះក្រុមប្រឹក្សា និងមន្ត្រីនានា នៅតាមបណ្តាខេត្ត បន្តបំពេញការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អ កុំអោយមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាពការងារនៅមូលដ្ឋាន។ ម្យ៉ាងទៀតជាការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សានៅតាមបណ្តាឃុំសង្កាត់នានានៅទូទាំងប្រទេស។សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និង ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអោយដឹងថា ខេត្តកំពត ជាខេត្តមានសក្តានុពលធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍពហុវិស័យ ដូចជា វិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរ....។ មានឆ្នេរសមុទ្រប្រវែង ៦៦,៥គីឡូម៉ែត្រ ធនធានសមុទ្រសម្បូរបែប ឧទ្យានជាតិ ព្រះមុន្នីវង្សបូកគោ កំពង់ផែធំៗ ចំនួន៥កន្លែង រោងចក្រស៊ីម៉ង ចំនួន៤កន្លែង វារីអគ្គសនីផលិតថាមពលបាន ចំនួន១៩៤,១មេកាវ៉ាត់ ព្រមទាំងមានប្រព័ន្ធគណនាគមន៍តភ្ជាប់គ្នាជាច្រើនដូចជា ផ្លូវជាតិលេខ៣ លេខ៤១ លេខ៤៣ លេខ៣១ លេខ៣២ លេខ៣៣ និងផ្លូវរថភ្លើងមួយខ្សែតភ្ជាប់ពី ភ្នំពេញមក កំពតនិងទៅខេត្តព្រះសីហនុ។ ការគ្រប់គ្រងរដ្ឋបាលដែនដី បែងចែកជា ៩ក្រុង-ស្រុក ៩៣ឃុំ-សង្កាត់ និង ៤៩១ភូមិ ប្រជាពលរដ្ឋសរុប ៧២៣ ៩៥៤ នាក់ (ស្រី ៣៧៣ ២៥១ នាក់) = ១៨៤ ៦៤៨គ្រួសារ។ មានដង់ស៊ីតេប្រជាជនចំនួន ១៤៨,១៧ នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។ ប្រជាជនក្នុងខេត្តកំពត ប្រកបរបរក្នុងផ្នែកផ្សេងៗមានដូចជា មុខរបរចម្បងក្នុងផ្នែក កសិកម្មមានចំនួន ៧២,៤%, បម្រើការងារចម្បងផ្នែកសិប្បកម្មមានចំនួន ០.៥% និង បម្រើការងារចម្បងក្នុង ផ្នែកសេវាកម្មមានចំនួន ២៧.១%។ សេដ្ឋកិច្ចខេត្តកំពតឆ្នាំ២០២៥ មានទំហំប្រមាណ១ ៦១២,៤លានដុល្លារ មានកំណើនសេដ្ឋកិច្ច ៩% ធៀបនឹងឆ្នាំ២០២៤ និងចំណូលសម្រាប់មនុស្សម្នាក់ ២១២៦,៤ដុល្លារ។ កំណើន សេដ្ឋកិច្ច តាមវិស័យបីធំៗមាន កសិកម្ម មានប្រមាណ ៨៨៥,៩ លានដុល្លារ, ឧស្សាហកម្ម មានប្រមាណ ៣០៥,៥លានដុល្លារ និងសេវាកម្ម មានប្រមាណ ៤១២,០លានដុល្លារ។ចំណែកខេត្តកែបមានចម្ងាយប្រមាណ ១៧៥Km ពីរាជធានីភ្នំពេញ។ ខេត្តមាន ព្រំប្រទល់ខាងកើត ខាងជើង ខាងលិច ជាប់នឹងខេត្តកំពត និងខាងត្បូងជាប់តំបន់ទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម។ មានទំហំផ្ទៃដីគោកសរុប ១៨៧,២៤គ.ម២ ព្រមទាំងមានផ្ទៃសមុទ្រ និងមានកោះចំនួន១៣។ រដ្ឋបាលដែនដីចែកចេញជាក្រុង ១ ស្រុក ១ មាន៥ឃុំសង្កាត់ និង១៨ភូមិ។ មានប្រជាពលរដ្ឋសរុប ១១,១៧៤ គ្រួសារ មនុស្សសរុបចំនួន ៤៦,៥៦១នាក់ ស្រីចំនួន ២៣,៦៩៦នាក់ អាយុ១៨ឆ្នាំឡើង ៣០.៥៤៨នាក់។ មុខរបរចម្បងរបស់ប្រជាពលរដ្ឋ គឺការធ្វើស្រែចំការ នេសាទសមុទ្រ ផលិតអំបិល និងអាជីវកម្មទេសចរណ៍។ ប្រជាពលរដ្ឋចំណាកស្រុកសរុបចំនួន ១៩៣៤នាក់ (ស្រី ៩៤៣នាក់) ក្នុងនោះចំណាក ស្រុកក្នុងប្រទេសចំនួន ១៦៦៨នាក់ (ស្រី ៨២៣នាក់) និងចំណាកស្រុកក្រៅប្រទេសចំនួន ២៦៦ នាក់ (ស្រីចំនួន ១២០នាក់)។ នៅទូទាំងខេត្ត ប្រជាពលរដ្ឋមានការងារធ្វើ(គិតត្រឹម ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦)សរុប ២៧.៤០០នាក់ ស្រី១៣.៥៦៤នាក់ ស្មើនឹង៨៨,៧០%។ដោយកត្តាសក្តានុពល និងភូមិសាស្ត្រមានអំណោយផល ខេត្តកែប បានជំរុញកំណើនទំហំសេដ្ឋកិច្ចខេត្ត រួមចំណែកកាត់បន្ថយភាពក្រីក្រ បានថយចុះពីអត្រា១២.៨៤% នៅឆ្នាំ២០១៧ មកត្រឹម ២.០៧% នៅឆ្នាំ២០២៦៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM