សម្តេចធិបតី៖បំណងនៃកិច្ចប្រជុំស្អែកជាមួយនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នា
សាលាបឋមសិក្សាស្ថាពរខេត្តព្រះវិហារ ទទួលអំណោយមួយចំនួនពីសប្បុរសជន
ច្ចសន្ទនាតាមទូរស័ព្ទរបស់ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា
គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោសុវត្ថិភាព ក្នុងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ និងសន្និសីទប្រធានសភាពិភពលោក លើកទី៦

ព័ត៌មានជាតិ

ក្រសួងសាធារណការ៖ ការកែលម្អផ្លូវជាតិលេខ៤ នៅតែបន្តធ្វើរាល់ថ្ងៃ តែកន្លែងខ្លះផ្អាកសិន​ដោយសារ​បញ្ហាភ្លៀង

2024/09/16 02:35:17 pm        549
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា សកម្មភាពការពង្រីក និង​ថែទាំ​ផ្លូវ​ជាតិ​លេខ៤ នៅតែបន្តរាល់ថ្ងៃ ប៉ុន្តែដោយសារតំបន់ខ្លះមានភ្លៀងធ្លាក់ជោគជាំស្ទើររាល់ថ្ងៃ ទើប​បណ្ដាល​ឲ្យ​ក្រុម​ការងារការដ្ឋាន នៅតាមចំណុចមួយចំនួន ត្រូវបានផ្អាក​ដំណើរ​ការ​ជា​បណ្ដោះ​អាសន្ន ដោយត្រូវរង់ចាំស្ថានភាពអាកាសធាតុល្អប្រសើរឡើងវិញ។ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បាន​ឲ្យ​ដឹង​ថា ថ្មីៗនេះ មានការចុះផ្សាយនូវព័ត៌មានមិនពិត អំពីគម្រោងលើកកម្រិតពង្រីក និងថែទាំ​ផ្លូវ​ជាតិ​លេខ​៤ ដែលខ្លឹមសារផ្សាយ មានភាពប្រាសចាកពីភាពពិតរបស់គម្រោង ដែលបាន​និង​កំពុង​ដំណើរ​ការ​អនុវត្ត ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។សេចក្តីជូនដំណឹងបន្តថា គម្រោងលើកកម្រិត និងថែទាំផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៩៦,១​គីឡូម៉ែត្រ ប្រើប្រាស់ហិរញ្ញប្បទានពីធនាគារពិភពលោក បាននិងកំពុង​បន្ត​បេសកកម្ម​ការងារ​សាង​សង់​ជា​រៀង​រាល់​ថ្ងៃ ។ ការអវឌ្ឍនេះ អាចធានាបានប្រសិទ្ធភាព និងការការពារការជន់លិចផ្លូវ​ជាតិ​លេខ​៤ ពីជំនន់ទឹកភ្លៀងដូចនាឆ្នាំកន្លងមក ហើយក្រសួង ជាមួយក្រុមហ៊ុនម៉ៅការសាងសង់ និង​ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស នឹងខិតខំបន្តជំរុញសកម្មភាពសាងសងបន្ថែមទៀត បន្ទាប់​ពី​ផុត​រដូវ​វស្សា​នេះ។បើតាមសេចក្តីបំភ្លឺរបស់ក្រុមហ៊ុន ប៉ូលី ចាងដា អេនជីនារីង ឯ.ក បានឲ្យដឹងថា គម្រោងស្ថាបនា​ស្ពាន​តាម​បណ្តោយផ្លូវជាតិលេខ៤ បានចាប់ផ្ដើមពីខែឧសភា ឆ្នាំ២០២៣ ត្រូវស្ថាបនាសរុប ៩១២​ថ្ងៃ ហើយនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៥ ។ គម្រោងនេះ មានស្ពានចំនួន៣៧ ក្នុងនោះ​ស្ពាន​ធ្វើ​ថ្មី​៨ និងពង្រីក២៩ ហើយរហូតមកដល់ពេលនេះ គម្រោងបានបញ្ចប់ការងារជាង ៥០​ភាគរយ។ភាគីក្រុមហ៊ុន បន្តថា ក្រុមហ៊ុនតែងអនុវត្តការគ្រងគ្រងចរាចរណ៍ ធ្វើផ្លូវវៀងដោយ​មាន​ការ​ត្រួត​ពិនិត្យ និងអនុម័តដោយក្រុមហ៊ុន ប្រឹក្សារបច្ចេកទេសអន្តរជាតិ ដើម្បីពង្រឹងសុវត្ថិភាពកម្មករ និង​សាធារណជនដែលប្រើប្រាស់ផ្លូវ ហើយក្រុមហ៊ុនតែងតែអនុវត្តជារៀងរាល់ខែការថែទាំ និង​ជួស​ជុល​ផ្លូវ​វៀង និងផ្លូវដែលមានស្រាប់ នៅតាមទីតាំងស្ថិតក្រោមកុងត្រា របស់ខ្លួន ដើម្បីធា​នា​នូវ​សុវត្ថិភាព និងដើម្បីបង្ហាញការប្តេជ្ញារបស់ក្រុមហ៊ុន ក្នុងការអនុវត្តន៍គម្រោងយ៉ាងជាប់លាប់ ។គួរ​បញ្ជាក់ថា ផ្លូវជាតិលេខ៤ ជាផ្លូវសេដ្ឋកិច្ចសំខាន់ និងមានចរាចរណ៍មមាញឹក ហើយ​អាកាស​ធាតុ មានការបម្រែបម្រួលខុស ពីតំបន់មួយចំនួនផ្សេងទៀត ជាពិសេសក្នុងរដូវវស្សា ដែល​តម្រូវ​ឱ្យមា​ន​ការខិតខំបន្ថែមទ្វេរដង ក្នុងការជួសជុល និងថែរក្សាផ្ផ្លូវបណ្ដោះអាសន្ន ទាំងនោះ ដូច​នេះ​ក្រុម​ហ៊ុន​ទទួលការសាងសង់ បាបស្នើសុំការយោគយល់ និងអធ្យាស្រ័យខ្ពស់ពីប្រជាពលរដ្ឋ ក្នុង​ករណី​មាន​ផលរំខានណាមួយក្នុងកំឡុងពេលសាងសង់នេះ៕ អត្ថបទ បាន សុខរិទ្ធិ 

នាល្ងាចថ្ងៃនេះ ក្រសួងកសិកម្មនឹងបង្ហាញវីដេអូឯកសារមួយអំពី «១០០ឆ្នាំ នៃដំណាំកៅស៊ូនៅកម្ពុជា»

2024/09/16 02:23:51 pm        420
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នឹងធ្វើការវីដេអូឯកសារអំពី «១០០ឆ្នាំ នៃដំណាំកៅស៊ូនៅកម្ពុជា» តាមរយៈបណ្ដាញសង្គម ខណៈកម្ពុជាមានដើមកៅស៊ូចាស់ ដែលនៅរស់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើម។យោងតាមផេកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ដំណាំកៅស៊ូ ចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០ ដែលកាលណោះ ជនជាតិបារាំងម្នាក់ឈ្មោះលោក Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំដុះសាកល្បងក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្ន ខេត្តព្រះសីហនុ)។ ដោយសារសណ្ឋានដីពុំអំណោយផល ជំនាញការបារាំងបានស្វែងរកដីដែលមានក្សេតបរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ ហើយចាប់ផ្ដើមដាំដុះជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងខេត្តចំនួន ៥ ដែលមានដីក្រហមបាសាល់ ។ក្រសួងកសិកម្ម បានបញ្ជាក់ថា ចម្ការកៅស៊ូមានលក្ខណៈឧស្សាហកម្មទ្រង់ទ្រាយធំបានបង្កើតឡើងដោយក្រុមហ៊ុនវិនិយោគរបស់បារាំងធំៗចំនួន៥ នៅលើខេត្តដែលមានដីក្រហមបាសាល់ រួមមាន ខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តរតនគិរី។ ជាង ១០០ឆ្នាំកន្លងមកនេះ ដំណាំកៅស៊ូ និងឧស្សាហកម្មកៅស៊ូ បាននៅជាប់ជាមួយប្រទេសកម្ពុជាជានិច្ច បើទោះបីជាកម្ពុជាបានផ្លាស់ប្ដូររបបដឹកនាំជាច្រើនលើកច្រើនសារក៏ដោយ។យោងតាមប្រភពដដែលនេះ បានបន្ថែមទៀតថា នៅក្នុងវីដេអូដែលគ្រោងបញ្ចេញនៅល្ងាចថ្ងៃនេះ នឹងនាំទស្សនជនទៅស្គាល់ចម្ការកៅស៊ូដែលមានវ័យចាស់ជាងគេបង្អស់នៅកម្ពុជា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចម្ការកៅស៊ូនេះ មានចំនួនដើមកៅស៊ូចាស់ នៅរស់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការស្រាវជ្រាវរកពូជកៅស៊ូ ដែលមានលក្ខខណ្ឌដុះ លូតលាស់ និងផ្ដល់ផលជ័រខ្ពស់ ស្របតាមក្សេតបរិស្ថានរបស់កម្ពុជា៕ 

ក្រសួងបរិស្ថានបានរៀបចំអបអរសាទរទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ខួបលើកទី៣៩

2024/09/16 02:16:44 pm        107
ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំពិធីអបអរសាទរ​ទិវាអូហ្សូន​ពិភពលោកខួបលើកទី៣៩ នៃអនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចព្រមព្រៀងការពារស្រទាប់អូហ្សូន ឆ្នាំ១៩៨៥ និង ខួបលើកទី៣៧ នៃពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន ឆ្នាំ១៩៨៧។ពិធីនេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ស្ថិតរាជធានីភ្នំពេញ ក្រោម​អធិបតីភាពពីឯកឧត្តម សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជា​តំណាង​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្រ្តីក្រសួងបរិស្ថាន និស្សិត និងដៃគូពាក់ព័ន្ធនានា។នៅក្នុងអង្គពិធី ឯកឧត្តម សាប៊ូ អូហ្សាណូ បានអានសារលិខិត​អបអរសាទរ​ទិវា​អូហ្សូន​ពិភព​លោក១៦ កញ្ញា ឆ្នាំ២០២៤ របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន យ៉ាងដូច្នេះថា ទិវាអូហ្សូន​ពិភព​លោកឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោម​ប្រធាន​បទ«ពិធីសារម៉ុងរ៉េអាល់៖ ការជំរុញ​សកម្មភាព​អាកាសធាតុ ដើម្បីបំផុសប្រជាជនគ្រប់មជ្ឈដ្ឋាន​ឱ្យយល់ដឹងកាន់តែច្បាស់អំ​ពីសារៈសំខាន់​នៃ​ស្រទាប់អូហ្សូន និងស្រម្រាប់ជីវិតលើពិភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លា​បន្ថែមទៀត​សំដៅ​ថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី។ កន្លងមក ស្រទាប់​អូហ្សូន​ត្រូវបានគម្រោងកំហែងយ៉ាងធ្ងន់ធ្ងរ និងប្រឈម នឹងការធ្លុះធ្លាយដែលបង្កឡើង​ដោយ​សារធាតុ​បំផ្លាញស្រទាប់អូហ្សូន។ សារធាតុបំផ្លាញស្រទាប់អូហ្សូន គឺជាសាធាតុដែលត្រូវបាន​ប្រើប្រាស់នៅក្នុងកំប៉ុងស្ត្រៃ និងបរិក្ខារត្រជាក់ ក្នុងនោះរួមមានសារធាតុក្លរ៉ូភ្លុយអរ៉ូកាបួន (CFC) និងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC)។ សារធាតុទាំងនោះ ក៏មានសក្តានុពលធ្វើឱ្យ កើនកម្ដៅផែនដីខ្ពស់ផងដែរ។ឯកឧត្តមបន្តថា ជាការពិតណាស់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្ត​ពិធី​សារម៉ុ​ង​រ៉េអាល់ របស់ ប្រជាជាតិជាច្រើនលើសកលលោករហូតមកដល់បច្ចុប្បន្ននេះ បានកាត់បន្ថយ និងឈានទៅលុប បំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន ដើម្បីទប់​ស្កាត់ការបំផ្លាញស្រទាប់​អូហ្សូន ដែលជាការគំរាមកំហែងដ៏ធំបំផុតចំពោះមនុស្សជាតិ។ យុវជនចូលរួមក្នុងពិធីចំអបអរសាទរទិវាអូហ្សូនពិភពលោក បានប្តេជ្ញាថា នឹងចូលរួមថែរក្សា​ការពារ​ស្រទាប់អូហ្សូន តាមរយៈការចូលរួមដាំដើមឈើ និងកាត់បន្ថយការប្រើប្រាស់ឧបករណ៍​ទាំងឡាយ​ណាដែលមានសារធាតុធ្វើឱ្យប៉ះពាល់ដល់ស្រទាប់អូហ្សូន។គួរបញ្ជាក់ដែរថា ក្នុងចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០១០ ពិភពលោកបានរួមគ្នា កាត់បន្ថយការ​បញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស ប្រមាណ១៣៥ពាន់លានតោន ក្រោមការ​អនុវត្តពិធីសារ​ម៉ុងរ៉េអាល់។ ជាលទ្ធផល ចាប់ពីឆ្នាំ២០០០មក ស្រទាប់អូហ្សូនបានផ្ចិតឡើងវិញ​ក្នុង​អត្រាប្រមាណពី១-៣%ក្នុងមួយឆ្នាំ និងបានជួយបន្ថយការឡើងកម្ដៅផែនដីផងដែរ៕ អត្ថបទ៖ទូច សោភ័ណ 

ការធ្វើកំណែសន្លឹកកិច្ចការគ្រូមតេយ្យសិក្សាបានចាប់ផ្ដើម និងគ្រោងប្រកាសលទ្ធផលសប្ដាហ៍នេះ

2024/09/16 02:09:45 pm        96
ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានចាប់ផ្ដើម​ធ្វើ​កំណែ​លើ​សន្លឹក​កិច្ចការបេក្ខជនប្រឡងគ្រូមតេយ្យសិក្សា។ ការចាប់ផ្ដើមធ្វើកំណែនេះ ធ្វើឡើងក្រោម​អធិបតី​ភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមាន​វត្តមាន​ចូល​រួម​សង្កេតការណ៍ពី មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាអ្នក​សង្កេតការណ៍​ស្ម័គ្រ​ចិត្ត​ជា​ច្រើនរូប។ឯកឧត្តម ង៉ឺយ ធឿន សមាជិកគណៈមេប្រយោគនិងជាអនុប្រធា​ន​គណៈ​កម្មការ​កំណែ​លើក​ឡើង​ឱ្យ​ដឹង​ថា គ្រូបង្រៀនដែលទទួលខុសត្រូវលើការធ្វើកំណែទាំងមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងមុខ​វិជ្ជា​គណិត​វិទ្យាមានចំនួនជាង ២០នាក់។ ពួកគាត់ជាគ្រូបង្រៀន មកពីវិទ្យាល័យផ្សេងៗ ដែលចាត់​តាំង​ដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ។ ឯកឧត្តមលើកឡើងបន្ថែមថា តាម​ការគ្រោងការធ្វើកំណែនឹងបញ្ចប់ឆាប់ៗ រីឯការប្រកាសលទ្ធផលអាចធ្វើឡើងនៅរសៀលថ្ងៃពុធ ឬ​ព្រឹកថ្ងៃព្រហស្បតិ៍។សូមជម្រាបថា សម្រាប់បេក្ខជន ដែលប្រឡងជាប់ទាំង ២០០ រូប នឹងត្រូវ​ឆ្លង​កាត់​ការប​ណ្ដុះ​បណ្ដាល​ថែម រយៈពេលពីរឆ្នាំ មុននឹងចេញទៅបង្រៀន នៅតាមសាលាគោលដៅនីមួយៗ។ ចំពោះ​ការជ្រើសរើសគ្រូបង្រៀនកម្រិតមតេយ្យសិក្សានេះ គឺនឹងបែង​ចែក​ទៅ​តាម​ប៉ុស្តិ៍​គ្រប់​រាជ​ធានី-ខេត្តទូទាំងប្រទេស។ តាមការបែងចែក ខេត្តសៀមរាប និងខេត្ត ត្បូងឃ្មុំ មាន​ចំនួ​នច្រើ​ន​ជាង​គេ​ គឺចំនួន ១៨ ប៉ុស្តិ៍ក្នុងខេត្តនីមួយ។ រីឯខេត្តដែលចំនួនប៉ុស្តិ៍ច្រើនបន្ទាប់ គឺជាខេត្ត បាត់​ដំបង ដែលមានចំនួន ១៥ប៉ុស្តិ៍។ ចំពោះខេត្តដែលមានចំនួនប៉ុស្តិ៍តិចជាងគេ គឺជាខេត្ត កែប ដែល​មាន​ចំនួនត្រឹម ១ប៉ុស្តិ៍ប៉ុណ្ណោ៕ អត្ថបទ៖ គឹមហុក

ពលរដ្ឋ៖ ព្រឹត្តិការណ៍ Gumball 3000 នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន មកទស្សនាកម្ពុជា

2024/09/16 01:59:44 pm        175
ក្រុមប្រជាពលរដ្ឋដែលបានចូលរួមអបអរសាទរពឹ្រត្តការណ៍អន្តរជាតិ Gumball 3000 បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលលាយឡំជាមួយភាពសប្បាយរីករាយយ៉ាងគគ្រឹកគគ្រេងក្នុងកម្មវិធីនេះ និងលើកឡើងថា តាមរយៈព្រឹត្តការណ៍នេះ នឹងទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនឡើងថែមទៀត ដើម្បីមកទស្សនាប្រទេសកម្ពុជានាពេលខាងមុខ។លោក កែវ តារាវង្ស ពលរដ្ឋមកពីតំបន់ពោធិ៍ចិនតុង ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ ដែលបានចូលរួមព្រឹត្តការណ៍នេះដោយផ្ទាល់រួមទាំងរថយន្តផងនោះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា កម្មវិធីនេះរូបលោក រួមទាំងក្រុមគ្រួសារ និងមិត្តភក្តិបានចុះឈ្មោះរថយន្ត ដើម្បីចូលរួមក្នុងគោលដៅផ្សព្វផ្សាយពីទេសចរណ៍ និងបង្ហាញពីសន្តិភាពកម្ពុជាទៅកាន់ឆាកអន្តរជាតិ មានចំនួន ៤១គ្រឿង។ លោកបានបន្តថា នេះជាកម្មវិធីដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះបានបង្ហាញថា កម្ពុជាជាប្រទេសមានសុខសន្តិភាព ធានាបានស្ថិរភាពនយោបាយ ដែលអាចឱ្យភ្ញៀវជាប្រតិភូសុទ្ធសឹងជាអ្នកល្បីល្បាញចូលរួម មកជួយផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក។ ស្រដៀងគ្នានេះ ប្រជាពលរដ្ឋដទៃផ្សេងទៀត ដែលកំពុងដើរទស្សនាក្នុងកម្មវិធីនេះ បានលើកឡើងថា ពិតជាមានអារម្មណ៍ថារំភើបចិត្ត ប្លែកភ្នែក និងមិននឹកស្មានទេថា កម្ពុជាអាចមានព្រឹត្តការណ៍បែបនេះឡើងនៅក្នុងប្រទេសរបស់ខ្លួនដោយផ្ទាល់ ខណៈដែលកន្លងមកព្រឹត្តការណ៍បែបនេះ ធ្លាប់ឃើញតែក្នុងបណ្តាញសង្គម ដែលរៀបចំឡើងនៅក្រៅស្រុកតែប៉ុណ្ណោះ។លោកឧកញ៉ា លាង ពៅ ប្រធានក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានបញ្ជាក់ថា តួលេខចុងក្រោយដែលទទួលបានពីការចុះឈ្មោះរបស់អ្នកចូលរួមក្នុងព្រឹត្តការណ៍អន្តរជាតិនេះ មានរថយន្តក្នុងស្រុកចំនួនជាង ៤០០គ្រឿង និងមកពីក្រៅស្រុកចំនួនជាង ១០០គ្រឿង ដើម្បីចូលរួមតាំងបង្ហាញឡានទំនើបៗ ក៏ដូចជាជួបជុំគ្នាថតរូបនៅរង្វង់រាជធានីភ្នំពេញ និងបន្ទាប់ពីនោះបន្តដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាប។ លោកបញ្ជាក់បន្ថែមថាកាន់តែពិសេសជាងនេះថែមទៀត គឺការបង្កើតកំណត់ត្រា World Guinness Record នៅមុខប្រាសាទអង្គរ។សូមជម្រាបថាព្រឹត្តិការណ៍ Gumball 3000 នឹងរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាមានអ្នកកាន់តែស្គាល់ច្រើនបន្ថែមទៀតតាមរយៈអ្នកល្បីល្បាញនឹងបង្កើតមាតិកាផ្សព្វផ្សាយពីកម្ពុជា ខណៈក្រៅពីនោះប្រតិភូរបស់ Gumball 3000 នឹងរៀបចំសង្ខេបជាភាពយន្តមួយដែលរៀបរាប់ពីដំណើរផ្សងព្រេងរបស់ពួកគេ ដើម្បីបញ្ជូលទៅក្នុងកម្មវិធីដ៏ល្បីមានឈ្មោះថា Nexflix ដែលតែងតែចាក់បញ្ចាំងរាល់វីដេអូលើពេញពិភពលោក៕ អត្ថបទ ឈិត បូរ៉ាវី 

ម្ចាស់រថយន្តចូលរួមព្រឹត្តិការណ៍ Gumball 3000 ប្ដេជ្ញាទាក់ទាញទេសចរ​ឱ្យកាន់តែច្រើន​មកកម្ពុជា

2024/09/16 01:25:50 pm        236
ប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តទំនើបៗ ចូលរួមព្រឹត្តិការណ៍ Gumball 3000 បានប្ដេជ្ញាធ្វើឱ្យ ព្រឹត្តិការណ៍នេះទាក់ទាញដល់ទេសចរ និងវិស័យទេសចរណ៍​នៅខេត្តសៀមរាប​កាន់តែច្រើន​ថែមទៀត។ស្របពេលថ្ងៃនេះព្រឹត្តិការណ៍ Gumball 3000 បានឈានចូលដល់ថ្ងៃទី២ បណ្តាប្រជា​ពលរដ្ឋ​កម្ពុជា​ដែលជាម្ចាស់រថយន្តទំនើបៗបានបន្តចូលរួមជាមួយសមាជិក Gumball មកពីអ៊ឺរ៉ុប ដើម្បី​ធ្វើដំណើឆ្ពោះទៅកាន់ខេត្តសៀមរាប។ ក្នុងនោះ ម្ចាស់រថយន្តទំនើបៗ បានប្រាប់ BTV ឱ្យដឹង​នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា ក្នុងនាមអ្នកចូលរួមក្នុងព្រឹត្តិការណ៍​ដ៏អស្ចារ្យនេះ​ពិតជា​មាន​ក្តីសប្បាយរីករាយ និងសាទរទៅលើការរៀបចំរបស់ Gumball 3000 សហការ​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង រួមទាំងក្រោមកិច្ចសម្របសម្រួលរបស់​ក្រសួងទេសចរណ៍​ទើបធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ក្នុង​ថ្ងៃទី១ម្សិលមិញនេះប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមយ៉ាងច្រើន​កុះករ​ពី​សំណាក់​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋជាម្ចាស់រថយន្ត បានបញ្ជាក់ថា ដំណើរទៅកាន់ខេត្តសៀមរាប ពិតជា​មាន​សារៈ​សំខាន់ និងជាគោលបំណងធំបំផុតគឺដើម្បីរំលេច និងលើក​ស្ទួយ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់អន្តរជាតិតាមរយៈការជួបជារបស់អ្នកល្បីល្បាញលំដាប់ពិភពលោក រួមជាមួយ​រថយន្ត​ប្រណិតៗជាច្រើនគ្រឿង។សូមជម្រាបថា ព្រឹត្តិការណ៍ GUMBALL 3000 ធ្វើឡើងនៅកម្ពុជាឆ្នាំនេះ គឺក្នុងគោលដៅធំៗ ចំនួន​៤គឺ យុទ្ធនាការផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា, យុទ្ធនាការ​សប្បុរសធម៌​រៃ​អង្គាស​ថវិកា​ជួយ​ដល់មន្ទីរពេទ្យកុមារនៅសៀមរាប, ទី៣ ការបើកឱកាសរវាង​អ្នក​វិនិយោគ​ទុន​ឯកជន​បរទេស និងនៅក្នុងស្រុកបានជួបគ្នា និងកាន់តែពិសេសនោះ គឺការបង្កើត​កំណត់​ត្រាពិភព​លោក​ហ្គីណេស ដោយចតរថយន្តទំនើបៗច្រើនបំផុត នៅតំបន់បេតិកភណ្ឌ នៅមុខប្រាសាទអង្គរ៕ អត្ថបទ សេក ឧត្តម 

ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើសុំឲ្យម្ចាស់រោងម៉ាស៊ីនបន្តប្រមូលទិញ​ស្រូវពី​កសិករបន្ថែមទៀត

2024/09/16 01:13:12 pm        181
បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង សហការី បានបន្តអញ្ជើញចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ៤កន្លែង និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនក្នុងស្រុក ស្ថិតនៅភូមិធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ការចុះពិនិត្យពីខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងរោងម៉ាស៊ីនកិនស្រូវ ធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញាម្សិលមិញនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត កៅ ថាច គឺស្របពេលដែលកសិករ​នៅទូទាំងប្រទេស កំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការប្រមូលផលស្រូវ OM 54 51 ស្រូវស្រង៉ែ ជាដើម។ ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានស្នើសុំឲ្យរោងម៉ាស៊ីនបន្តប្រមូលទិញ​ស្រូវពី​កសិករបន្ថែមទៀត។ ជាមួយគ្នានេះ ក៏ជាពេលវេលាដ៏ល្អ ដែលកសិករយើងបាន និងត្រៀមខ្លួនក្នុងការប្រមូលផលស្រូវវស្សានៅពេលខាងមុខនេះ។សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមមាន៖ ទី១ រោង ម៉ាស៊ីន ឆាយ គឹមទឹង ,ទី២ រោងម៉ាស៊ីន ហ្វាង វី ១៦៨ និងទី៣ រោងម៉ាស៊ីនកិនស្រូវ កៅង៉ែត ដែលកំពុងប្រមូលទិញស្រូវស្រង៉ែ និងOM 54 51 ពីប្រជាកសិករនៅទូទាំងខេត្ដបន្ទាយមានជ័យ ដើម្បីស្តុកទុក និងកែច្នៃនាំចេញក្រៅប្រទេស ។ដោយឡែកនារសៀលថ្ងៃទី១៥ ខែកញ្ញាដដែលនោះឯកឧត្តមបណ្ឌិត កៅ ថាច និង សហការី បានបន្តអញ្ជើញចុះពិនិត្យមើលរោងម៉ាស៊ីន និងការប្រមូលទិញស្រូវទី៤ ឈ្មោះ ភួកុកគី ដែលស្ថិតនៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ទន្ទឹមនោះឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ និងណែនាំដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ភួកុកគី ត្រូវធ្វើយ៉ាងណា នាពេលប្រមូលផលស្រូវត្រូវបង្កើតការទិញស្រូវពីកសិករ​ឲ្យបាន​ច្រើនថែមទៀត ​ដើម្បីជួយរក្សាស្ថេរភាពតម្លៃដល់កសិករ៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅចុងសប្តាហ៍នេះ

2024/09/16 01:07:04 pm        148
តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ស្របតាមស្មារតីនៃចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំឡើងជាលំដាប់ សំដៅបម្រើផលប្រយោជន៍ជូនប្រទេស និងប្រជាជនទំាងសងខាងឱ្យបានកាន់តែផុលផុសឡើង។ តាមគម្រោងក្នុងដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិការធិបតី នឹងជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិនៃសាធារណរដ្ឋប្រជាមានិតចិន មានជាអាទិ៍ ជួប សម្តែងការគួរសម ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនទូទំាងប្រទេសចិន និងជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។ ប្រធានរដ្ឋសភាកម្ពុជា-ចិន ក៏គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភាប្រទេសទំាងពីរ ដែលនឹងផ្តល់លទ្ធភាពកាន់តែទូលំទូលាយថែមទៀតដល់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ចនិងការចែករំលែកបទពិសោធន៍ការងារពីគ្នាទៅវិញទៅមកនៅគ្រប់កម្រិត។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងសមភាគី ឯកឧត្តម ចាវ ឡឺជី ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទំាងពីរ ផងដែរ។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅទីក្រុងប៉េកំាង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី នឹងបន្តទស្សនកិច្ចនៅទីក្រុងសៀងហៃ ដែលនៅទីនោះ សម្តេចរដ្ឋសភាធិបតី នឹងទទួលជួបពិភាក្សាការងារជាមួយ មូយភាគីមិត្តចិន មួយចំនួនទៀត។ អំឡុងពេលទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងអញ្ជើញទៅ ទស្សនាតំបន់វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្មសំខាន់ៗ ទំាងនៅទីក្រុងប៉េកំាងនិងក្រុងសៀងហៃ ដែលជាផ្នែកមួយសំខាន់នៃការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលជាគ្រឹះនៃការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរលើគ្រប់វិស័យ មានទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំនិង បច្ចេកវិទ្យាជាដើម៕

លោកអភិបាលខណ្ឌ៧មករាចុះត្រួតពិនិត្យមើលតាមអាហារដ្ឋានលក់ដូរភេសជ្ជៈគ្រឿងកំប៉ុងក្នុងបរិវេណសាលារៀនបាក់ទូក

2024/09/16 12:48:07 pm        171
លោកអភិបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យមើល​តាម​អាហារដ្ឋាន​លក់​ដូរ​ក្នុង​បរិវេណ​សាលា​រៀន​បាក់ទូក ទាំងវិទ្យាល័យ និងសាលាបឋមសិក្សា ដែលលក់​ដូរ​ភេសជ្ជៈ​គ្រឿង​កំប៉ុង​ដែល​អាច​ប៉ះពាល់​ដល់​សុខភាពសិស្សានុសិស្ស។ជាក់ស្ដែងនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ថេង សុថុល អភិបាល​នៃ​គណៈ​អ​ភិបាល​ខណ្ឌ៧មករា បានដឹកនាំមន្រ្តី និងគណៈគ្រប់គ្រងសាលា ចុះត្រួតពិនិត្យ​ និង​សំណេះ​សំណាល​ជាមួយ បងប្អូនអាជីវក អ្នកលក់ដូរចំណីអាហារសម្រាប់កូនៗសិស្សានុសិស្ស ក្រោយ​មាន​ពលរដ្ឋសំណូមពរដល់អាជ្ញាធរនិងគណៈគ្រប់គ្រងសាលារៀន គួរមានវិធានការ ចំពោះ​ការ​លក់​ដូរ​ភេសជ្ជៈ​គ្រឿងកំប៉ុង នៅសាលារៀន។ក្នុងការចុះសំណេះសំណាល នេះដែរ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បន្ត​ណែនាំ​ដល់​បង​ប្អូន​អាជីវករអ្នកលក់ដូរភេសជ្ជៈគ្រឿងកំប៉ុង រួមទាំងចំណីអាហារទាំងអស់ សូមចូល​រួម​សហការ​ជាមួយ​គណៈគ្រប់គ្រងសាលា និងពិនិត្យមើលពីគុណភាពឲ្យបានត្រឹមត្រូវ ជៀសវាង​ពី​ផល​ប៉ះពាល់ដល់សុខភាពកូនៗសិស្សានុសិស្ស បងប្អូនអាជីវក ក៏មានកូនចៅតូចៗ ដូចគ្នា ទាំង​សាលា​បឋម និងវិទ្យាល័យ នៅសាលារៀនបាក់ទូក។អាជីវកអ្នកលក់ដូរនៅអាហារដ្ឋានក្នុងបរិវេណសាលាឲ្យដឹងថា គណៈគ្រប់គ្រង​សាលា​បាន​ណែនាំ​ជាប់​ជា​ប្រចាំ ហើយពួកគាត់លើកឡើងថា ការលក់ដូររបស់ពួកគាត់គិតពីបរិស្ថានអនាម័យ ណាស់ សម្រាប់​កូនៗសិស្សសាលា ព្រោះកូនៗនៅតូច កូនគេកូនយើង ចៅគេចៅយើង ដូចតែគ្នាទេ គិត​ពី​សុខភា​ព​។គួរបញ្ជាក់ផងដែរ រសៀលថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៤ រដ្ឋបាលខណ្ឌ៧មករា បាន​បើក​វេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រោមអធិបតីភាព លោក សោម សុវណ្ណ ប្រធានក្រុម​ប្រឹក្សា​ខណ្ឌ​៧​មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា មន្រ្តីចម្រុះក្រោម​ឱវាទ​រដ្ឋបាល​ខណ្ឌ៧មករា ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ មកពីតាមបណ្តាសង្កាត់ទាំង៨។ ក្នុងពលរដ្ឋបានលើកឡើងនិងសំណូមពរ ពីបញ្ហា ក្រុមអាជីវករលក់ដូរភេសជ្ជៈគ្រឿងកំប៉ុង នៅបរិវេណសាលារៀនបាក់ទូក ដែលកូនៗរបស់គាត់ទិញហូបអាចធ្វើប៉ះពាល់ដល់សុខភាព ជាខ្លាំង ។ក្នុងនោះដែរ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានទទួលយកនៅសំណូមពរ ប្រជាពលរដ្ឋ នឹងបានលើកឡើងថា សំណូមពរនេះពិតជាសំខាន់ណាស់ គឺដើម្បីផលប្រយោជន៍រួម សម្រាប់សិស្សានុសិស្សនិងអាណាព្យាបាលរបស់សិស្ស។ បញ្ហានេះ លោកអភិបាលនិងពិភាក្សាជាមួយគណៈនាយកសាលាដើម្បីរកដំណោះស្រាយឲ្យបានសមរម្យណាមួយសម្រាប់សំណូមពររបស់ពលរដ្ឋ៕ អត្ថបទ ៖ កុម្ភះ

សម្ដេចធិបតី៖ គ្រូពេទ្យធ្វើការងាររបស់ទេវតា តាមរយៈការខិតខំជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ

2024/09/16 12:23:42 pm        147
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា គ្រូពេទ្យកំពុងធ្វើការងាររបស់ទេវតា ខណៈដែលគ្រូពេទ្យបានចូលរួមដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសជារៀងរាល់ថ្ងៃ។ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងអំណរគុណដល់គ្រូពេទ្យនៅទូទាំងប្រទេស ក៏ដូចជាមន្រ្ដីសុខាភិបាលដែលបានខិតខំផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសក្នុងកាលៈទេសៈដែលលំបាកដូចជាអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ គ្រូពេទ្យ គឺជាទ័ពអាវសនៅមុខគេ ដើម្បីជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ។ទោះជាយ៉ាងណាសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ កុំបន្ទន់ និងកុំទម្លាក់ស្ដង់ដាការផ្ដល់សេវាសុខាភិបាលល្អដល់ប្រជាពលរដ្ឋឱ្យសោះ ហើយគ្រូពេទ្យត្រូវប្រកាន់ខ្ជាប់នូវវិន័យឱ្យបានតឹងរឹង ពីព្រោះការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺមានសារសំខាន់ណាស់មិនអាចធ្វេសប្រហែសឡើយ។សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងបន្តពង្រឹងការផ្ដល់សេវាសុខាភិបាលឱ្យបានល្អប្រសើរទៅដល់ប្រជាពលរដ្ឋ តាមរយៈការពង្រាយមន្រ្ដី ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាលឱ្យដល់ប្រជាពលរដ្ឋឱ្យបាន២៤ម៉ោងលើ២៤ម៉ោង ជាពិសេសចំពោះការផ្ដល់សេវាសង្គ្រោះបឋមណាមួយដែលកើតមានឡើងនៅមូលដ្ឋាន។ លើសនេះរាជរដ្ឋាភិបាលបាននឹងកំពុងពង្រីកបន្ថែមការគ្រប់ដណ្ដប់លើកម្មវិធីមូលនិធិសមធម៌សង្គមសុខាភិបាលជូនដល់គ្រួសារងាយរងគ្រោះ និងក្រុមគោលដៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ របប​សន្ដិសុខ​សង្គមផ្នែកថែទាំសុខភាព ប.ស.ស. ដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស និងប្រជាជនស្វ័យនិយោជន៍ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ព្រមទាំងវិធីជំនួយសង្គម​ផ្សេងទៀតជូនដល់ប្រជាជនគោលដៅ៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតី៖បំណងនៃកិច្ចប្រជុំស្អែកជាមួយនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នា
07/27/2025 11:07 PM
សាលាបឋមសិក្សាស្ថាពរខេត្តព្រះវិហារ ទទួលអំណោយមួយចំនួនពីសប្បុរសជន
07/27/2025 10:07 PM
ច្ចសន្ទនាតាមទូរស័ព្ទរបស់ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា
07/27/2025 10:07 PM
គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោសុវត្ថិភាព ក្នុងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ និងសន្និសីទប្រធានសភាពិភពលោក លើកទី៦
07/27/2025 09:07 PM
ឯកឧត្តម ឌិត ទីណា ស្វាគមន៍ពលករដែលបន្តចាកចេញពីប្រទេសថៃមកកម្ពុជាវិញ
07/27/2025 07:07 PM
ក្រុមការងារមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងរៀបចំអនាម័យបរិស្ថាន នៅតាមមណ្ឌលសុវត្ថិភាពជនភៀសសឹកដែលរដ្ឋបាលខេត្ត បានរៀបចំទទួលទាំង ១១កន្លែង
07/27/2025 06:07 PM
ពលរដ្ឋខ្មែររាប់ម៉ឺននាក់ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពានភាគីថៃ និងលើកទឹកចិត្តវីរកងទ័ពជួរមុខកម្ពុជា
07/27/2025 06:07 PM
ឯកឧត្តម ឌិត ទីណា ចូលរួមរំលែកទុក្ខវីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារដែនដី
07/27/2025 06:07 PM
[BREAKING NEWS] រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ស្តីទីថៃ ជួបគ្នានៅប្រទេសម៉ាឡេស៊ីស្អែកនេះ
07/27/2025 06:07 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពសៀមឈ្លានពាន ដែនអធិបតេយ្យភាពកម្ពុជា
07/27/2025 05:07 PM