ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ
មន្ត្រីសុខាភិបាល OD មេគង្គ អំពាវនាវអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង
អភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព រងរបួសក្នុងពេលប្រយុទ្ធជាមួយទ័ពឈ្លានពានថៃ នៅតាមមន្ទីរពេទ្យជាតិចំនួន ៤ ក្នុងរាជធានីភ្នំពេញ

2025/08/05 02:01:59 pm        114
នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនចំនួន៤០ នាក់ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤ ក្នុងរាជធានីភ្នំពេញ រួមមាន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះកេតុមាលា។នៅក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនវីរយុទ្ធជនរបស់យើងទាំងអស់ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំង៤ ព្រមទាំងបានជូនពរសូមឱ្យឆាប់បានជាសះស្បើយ មានសុខភាពល្អឡើងវិញ និងទទួលបានជ័យជម្នះថ្មីៗថែមទៀត នៅក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។ទន្ទឹមគ្នានោះ ឯកឧត្តមអនុប្រធានទី១ បានសម្តែងនូវមោទនភាពជាតិខ្ពស់ និងសម្ដែងនូវការគោរពចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនយើង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏ដូចជាវីរយុទ្ធជនកំពុងឈរជើងនៅតាមសមរភូមិមុខ ដែលតស៊ូ អត់ធ្មត់ ក្រាញននៀល ប្រយុទ្ធការពារបូរណភាពដែនដី និងមាតុភូមិកម្ពុជា ប្រឆាំងនឹងការឈ្លានពានយ៉ាងងងើលបំផុតរបស់ពួកសៀម។នៅក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធានទី១ បានផ្តល់ថវិកា និងអំណោយជាសម្ភារៈមួយចំនួន ជូនដល់វីរយុទ្ធជន ដែលកំពុងសម្រាកព្យាបាលនៅគ្រប់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដែលជាសក្ខីភាពបង្ហាញពីមនោសញ្ចេតនាជាភាតរៈ រួមសុខ រួមទុក្ខជាមួយបងប្អូនវីរយុទ្ធជនជាទីគោរព។ជាការឆ្លើយតប វីរយុទ្ធជនរបស់យើងបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្តដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ជាមួយនឹងវីរយុទ្ធជននៅគ្រប់កាលៈទេសៈ និងបានបំពេញតួនាទីដឹកនាំប្រទេសជាតិដ៏ឧត្តុងឧត្តម ពោរពេញទៅដោយវីរភាពអង់អាចក្លាហាន ជាពុម្ពគំរូសម្រាប់វរយុទ្ធជន និងប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេស សមស្របតាម ពាក្យស្លោក “ជីវិតជូនជាតិ អដ្ឋិធាតុជូនគ្រួសារ”។

ឯកឧត្ដម ហ៊ុន ម៉ានី៖ «រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​មាន​ភាព​ជឿជាក់​លើ​កង​កម្លាំង​ប្រដាប​អាវុធ​របស់​យើង»

2025/08/05 01:54:19 pm        259
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហ​ភាព​សហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​មាន​ភាព​ជឿ​ជាក់​លើកងកម្លាំងប្រដាបអាវុធរបស់យើង។តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី០៥ ខែសីហា​ ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហោះរូបភាពចុះសួរសុខទុក្ខវីរកងទ័ព​ដែលបានរងរបួសក្នុងការប្រយុទ្ធការពារជាតិ បូរណ​ភាព​ទឹកដី​ពីសត្រូវឈ្លានពាន។ ឯកឧត្តមបានលើកឡើងថា ទោះ​ពួក​គាត់​បាន​ឆ្លង​កាត់​ការ​វាយ​ប្រហារយ៉ាង​រន្ធត់ពីពួកឈ្លានពាន ហើយទទួលរងរបួសក្តី ប៉ុន្តែស្មារតីពូៗ និង​បង​ៗ​កង​កម្លាំង​នៅ​តែ​ខ្លាំង​ក្លា ហើយបងៗក៏​ចង់វិលត្រឡប់ទៅសមរភូមិមុខវិញជាមួយមិត្តរួមអាវុធ ដើម្បី​ការ​ពារ​ទឹក​ដី​របស់​យើង​ពី​ពួក​ឈ្លានពានបន្តដែរ។ឯកឧត្ដម​បន្តថា ឯកឧត្ដម​​ពិតជាអរគុណសម្រាប់ទឹកចិត្តរបស់ពូៗ និងបងៗ ទាំង​ការ​លះ​បង់​កន្លង​មក និងឆន្ទៈ សម្រាប់មាតុភូមិជាទីស្រឡាញ់នៃយើង។​ សូម​អរគុណសម្តេចធិបតី រាជរដ្ឋាភិបាល ថ្នាក់​ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យ គ្រប់​ទិស​ទី​ដែល​កំពុង​បំពេញ​ការងារ​ដោយ​មិន​នឿយ​ហត់​ក្នុង​ការ​ទំនុក​បម្រុង ការមើលថែ និងព្យាបាលកងកម្លាំងរបស់យើង។ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមាន​ភាព​ជឿជាក់​លើ​កង​កម្លាំង​ប្រដាប​អាវុធ​របស់​យើង៕

គិតមកដល់ពេលនេះ ពលករខ្មែរចាកចេញពីថៃមកកម្ពុជាវិញ មានចំនួនប្រមាណ ៥៥ម៉ឺននាក់

2025/08/05 12:59:05 pm        180
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គិតចាប់ថ្ងៃទី៨ ខែមិថុនា រហូតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ពលករខ្មែរឆ្លងដែនតាមច្រកនានាចេញពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញ មានចំនួនប្រមាណ ៥៥ម៉ឺននាក់ ក្នុងនោះពលករចំនួនជាង ១ម៉ឺននាក់ ទទួលបានឱកាសការងារដែលធ្វើការនៅក្នុងរោងចក្រ សហគ្រាសនៅកម្ពុជា។នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៍មាន ប៊ីធីវី កាលពីព្រឹកថ្ងៃទី៤ ខែសីហាកន្លងទៅ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា ការត្រឡប់របស់ប្រជាពលករខ្មែរទាំងនេះ ដោយសារការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ បានអំពាវនាវឱ្យពលករទាំងអស់វិលមកស្រុកកំណើតវិញ ដើម្បីកុំឱ្យថៃធ្វើបាប និងមើលងាយមកលើពលរដ្ឋកម្ពុជាដែលជាពលករ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់បំផុត ទៅលើសុខទុក្ខរបស់ពលករខ្មែរទាំងអស់ដែលជាពលករនៅប្រទេសថៃ ដោយព្រួយបារម្ភអំពីការរើសអើងពីប្រជាជនថៃ ហើយធ្វើបាប ឬមើលងាយទៅលើប្រជាជនកម្ពុជា ទើបសម្តេចតេជោ និងសម្តេចនាយករដ្ឋមន្ត្រី អំពាវនាវម្តងហើយម្តងទៀត ឱ្យបានដឹងដល់ពលករខ្មែរទាំងអស់នៅក្នុងប្រទេសថៃ ហើយប្រញាប់វិលមកមាតុប្រទេសវិញជាបន្ទាន់ យោងតាមសភាពការដែលភាគីថៃបានបង្កមកលើកម្ពុជា។ ទន្ទឹមនេះ ក្រៅពីទទួល និងបង្កលក្ខណៈល្អសម្រាប់ពលករ ក៏បានផ្ដល់រថយន្តជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនប្រជាពលករ ទៅដល់ស្រុកកំណើតរៀងៗខ្លួនជាបន្តបន្ទាប់ប្រកបដោយសុខសុវត្ថិភាពផងដែរ។ពាក់ព័ន្ធការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្រ្តី ខាងលើនេះ ក្រុមពលករខ្មែរមានស្រុកកំណើតផ្សេងៗគ្នា ដែលទើបវិលត្រឡប់មកពីថៃ បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ផ្តល់រថយន្តចាំទទួលជូនដំណើរពីច្រកព្រំដែនរហូតដល់ផ្ទះដោយឥតគិតថ្លៃ។ ក្រុមពលករ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាសម្បូរការងារធ្វើ ទទួលបានចំណូលមិនចាញ់ការងារនៅប្រទេសថៃ ហើយមានអត្ថប្រយោជន៍ច្រើនទៀតផង។ដើម្បីឆ្លើយតបលំហូរនៃការវិលត្រឡប់របស់ពលករខ្មែរចេញពីប្រទេសថៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តបើកយុទ្ធនាចុះផ្សព្វផ្សាយការជំហានទី២ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅតាមឃុំ-សង្កាត់គោលដៅចំនួន៣០០ ក្នុងខេត្តចំនួន១៣ នៅទូទាំងប្រទេស ខណៈដែលក្រសួង ក៏គ្រោងនឹងរៀបចំផែនការជំហានទី៣ និងទី៤ បន្ថែមទៀត ក្នុងគោលបំណងផ្តល់ការងារដល់ពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃភ្លាមៗ។ ខណៈថ្ងៃទី១នៃយុទ្ធនាការ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសពលករខ្មែរដែលទើបមកពីថៃបានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងអត្ថប្រយោជន៍ ប.ស.ស.ជាច្រើន៕អត្ថបទ៖ ឈិត បូរ៉ាវី

[UPDATE] ក្រសួងការពារជាតិ៖ កាលពីម៉ោង ១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា

2025/08/05 12:57:53 pm        255
[UPDATE] ក្រសួងការពារជាតិ៖ កាលពីម៉ោង ១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំង ពីសំណាក់ កងកម្លាំង របស់យើងយ៉ាងណាក៏ដោយ។ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា រហូតមកដល់ថ្ងៃទី០៥ ខែសីហានេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា។Cambodia's Ministry of National Defense reiterates that at 11:00a.m. of August 4, 2025, Thai armed forces, accompanied by heavy machinery such as earthmoving equipment (excavators), moved into the An Se area, which is part of the Cambodian sovereign territory; Thai even laid barbed wires, despite being strictly prohibited by the Cambodian forces.The Cambodian army has contacted the Thai army to have the barbed wires dismantled and immediately remove its equipment from the Cambodian territory. As of August 5, there has been no dismantling yet, as both sides continue to discuss.

«គណៈកម្មការរៀបចំការប្រឡងប្រជែង និងគ្រប់ភាគីពាក់ព័ន្ធ ប្រឹងប្រែងធានាតម្លាភាពភាពរលូន និងប្រសិទ្ធភាពដើម្បីឆ្លើយតបនឹងជំនឿទុកចិត្តដែលបេក្ខជនគ្រប់ៗរូបផ្តល់ឱ្យ»

2025/08/05 12:51:22 pm        175
បន្ទាប់ពីដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ, មន្ត្រីការទូតជាន់ខ្ពស់, មន្ត្រីច្បាប់, និងមន្ត្រីសុខាភិបាល បានបញ្ចប់ដោយរលូន កាលពីថ្ងៃទី២-៣ ខែសីហា កន្លងទៅនេះ។ គណៈកម្មការប្រឡងប្រជែង បានចាប់ផ្តើមដំណើរការកំណែសន្លឹកកិច្ចការ ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដោយបានបន្តយ៉ាងសកម្មក្នុងថ្ងៃនេះ និងឆ្ពោះទៅមុខ ដើម្បីធានាតម្លាភាព ភាពរលូន និងប្រសិទ្ធភាព ឆ្លើយតបនឹងការទន្ទឹងរង់ចាំលទ្ធផលរបស់បេក្ខជន បេក្ខនារីគ្រប់ៗរូប។ សកម្មភាព និងការអនុវត្តគ្រប់ដំណាក់កាល មិនថាក្នុងដំណើរការប្រឡង និងកំណែ បានឆ្លុះបញ្ចាំងនូវស្មារតីនៃកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈរួមគ្នារបស់គណៈកម្មការប្រឡងប្រជែង និងតំណាំងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរៀបចំការប្រឡងប្រជែង ដែលឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងអនុលោមនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសអភិក្រមរបស់សម្តេចមហាបវរធិបតី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ក្នុងដំណើរការនៃការរៀបចំការប្រឡងប្រជែងជិត ៥០លើកនេះ ថ្នាក់ដឹកនាំ សមាជិកគណៈកម្មការ និងតួអង្គពាក់ព័ន្ធទាំងអស់ បានចូលរួមចំណែកក្នុងការអនុវត្តចក្ខុវិស័យរបស់ សម្តេចធិបតី លើការពង្រឹងប្រព័ន្ធជ្រើសរើសមន្ត្រី ដែលផ្តល់ឱកាសច្រើនដង និងស្មើៗគ្នា ដល់បេក្ខជន បេក្ខនារី ជាយុវជនសក្តានុពលរបស់កម្ពុជា ក្នុងការចូលរួមប្រឡងប្រជែងក្លាយខ្លួនជាមន្ត្រីរាជការ ដោយផ្អែកលើសមត្ថភាព ចំណេះជំនាញសុទ្ធសាធ ដើម្បីបម្រើការក្នុងវិស័យសាធារណៈ។សូមបេក្ខជនទាំងអស់ បន្តផ្តល់ជំនឿទុកចិត្តខ្ពស់ដល់គណៈកម្មការទាំងអស់ និងសូមជូនពរជោគជ័យចំពោះលទ្ធផល ដែលនឹងគ្រោងប្រកាសនាពេលខាងមុខនេះ៕

​សប្បុរស​ជន នាំយក​គ្រឿង​ឧប​ភោគបរិភោគ និង​ថវិកា​ជូន​កង​ទ័ព​ជួរមុខ

2025/08/05 12:33:58 pm        125
ឯកឧត្តម យឿន យឿត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹក​នាំ​សប្បុរសជន នាំយកគ្រឿងឧបភោគ និងបរិភោគ អាហារក្រៀមចំនួន១៤តោន រួម​ទាំង​ថវិកា​មួយ​ចំនួន​ទៀត​ជូន​ទៅ​បងប្អូនវីរកងទ័ពជួរមុខ។អំណោយដែលបានយកទៅចែកជូនដល់បងប្អូនវីរកងទ័ពនេះ រួមមានទឹកសុទ្ធ ២៥០០ អាហារ​ក្រៀម ២៥០កេសធំ,បាយក្តាំង ១២២០កញ្ចប់ ,ពងមាន់ពងទា ១២០កេស,ទឹកត្រី ទឹក និង​ទឹក​ស៊ីវ​អ៊ីវ ៣០០យ៉ួ ,ប្រហុកចិញ្ចាំសាច់ជ្រូក ១០០កែវ, សៀងសាច់ជ្រូក ១០០​កែវ​, មីខ្លាឃ្មុំ ៥០​កេស​ធំ,​ ទឹកសណ្តែក ៣កេសធំ,ទឹកក្រូច ២០កេសធំ ថវិកា និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។ក្នុង​នាមពលរដ្ឋខ្មែរម្នាក់ ឯកឧត្តម យឿន យឿត បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​បង​ប្អូន​ប្រជា​ពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមកចែក ជូន​បង​ប្អូន​កង​ទ័ពជួរមុខនាពេលនេះ ខណៈការចូលរួមយ៉ាងភ្លូកទឹកភ្លូកដីឧបត្ថម្ភរបស់សប្បុរសជន ដល់​កង​ទ័ពនាពេលនេះ គឺជាការលើកទឹកចិត្ត និងឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ចូល​រួម​ចំណែក​យ៉ាង​ស្រស្រាក់​ស្រស្រាំ ដើម្បីសម្រាលការលំបាករបស់កងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្ត ការ​ពារ​បូរណភាពទឹកដីស្របតាមអនុសាសន៍របស់សម្តេចតេជោ និងសម្តេចធិបតី( សមរភូមិមុខ និង​សម​រភូមិ​ក្រោយ រួមគ្នា​ដើម្បី​ការ​ពារ​ជាតិ​មាតុភូមិ​​ពីសំណាក់​សត្រូវ​ឈ្លាន​ពាន​នោះ​រួម​គ្នា​ជាមួយ​រាជ​រដ្ឋាភិបាល ដើម្បី​លើក​កម្ពស់ខឿនការពារជាតិ និងបង្ហាញថា​យើង​សមរភូមិ​ក្រោយ​មិន​បោះ​បង់​សមរភូមិ​មុខ​ទេ៕

អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ប្តេជ្ញារក្សានូវបទដ្ឋាន និងគោលការណ៍របស់អនុសញ្ញា និងរួមចំណែកកាត់បន្ថយផលវិបាកមនុស្សធម៌ ដែលបង្កឡើងដោយការប្រើប្រាស់គ្រាប់បែកចង្កោម

2025/08/05 12:27:23 pm        391
ឯកឧត្តម CARLOS D. SORRETA ប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី១៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានទទួលលិខិតផ្លូវការរបស់កម្ពុជាចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដោយយោធាថៃនៅតាមបណ្តោយព្រំដែនកម្ពុជា។ប្រធានអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគាំទ្រចំពោះគោលការណ៍មនុស្សធម៌ ដែលមានចែងនៅក្នុងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងធ្វើការបោសសម្អាតផ្ទៃដីដែលរងគ្រោះដោយសារគ្រាប់បែកចង្កោមនៅកម្ពុជា។ ភាពតានតឹង និងការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ បានបង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ហើយយើងត្រូវធានាថា ការការពារប្រជាជនស៊ីវិល គឺជាកិច្ចការអាទិភាពចម្បងបំផុត។ប្រធានអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានប្តេជ្ញារក្សានូវបទដ្ឋាន និងគោលការណ៍របស់អនុសញ្ញា និងរួមចំណែកកាត់បន្ថយផលវិបាកមនុស្សធម៌ ដែលបង្កឡើងដោយការប្រើប្រាស់គ្រាប់បែកចង្កោម។ប្រធានអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម សង្ឃឹមថា តាមរយៈកិច្ចសន្ទនា និងការយោគយល់គ្នា យើងនឹងអាចរកឃើញផ្លូវបន្តឆ្ពោះទៅមុខ ដែលគោរពដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស និងគោលការណ៍មនុស្សធម៌អន្តរជាតិ ហើយនាំមកនូវសន្តិភាព និងសុខសុវត្ថិភាពយូរអង្វែង ចំពោះប្រទេសជាតិ និងតំបន់របស់យើង៕

Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( 5 August, 2025 )

2025/08/05 12:13:53 pm        772
Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( 5 August, 2025 )Keynote Address by H.E. Lt. Gen. Maly Socheata, Spokesperson for the Ministry of National Defence:11:00AM, August 5, 20251. Starting from 06:15am 5th August, 2025 up to 10:00am this morning, the situation at the frontlines along Preah Vihear and Uddor Meanchey Provinces remain calm and steady. Cambodian military forces are standing strong and fully vigilant in fulfilling their duties.Cambodia remains fully committed to respecting and implementing the Ceasefire agreement achieved on July 28 2025, in Putrajaya, Malaysia.2. The delegation of the Secretariat of the General Border Committee of Cambodia-Thailand (GBC), led by Major General Sin Sokha, Chairman of the Secretariat (GBC), continued its meeting to further discuss measures to enhance the effectiveness and credibility of the ceasefire agreement’s implementation, as well as to strengthen mutual trust and confidence with the Thai side.It is also noted that the GBC Secretariat Meeting commenced from 4 to 6 August 2025, and the Extraordinary Meeting of the Cambodia-Thailand General Border Committee (GBC) will be held on 7 August 2025.3. The Ministry of National Defense of the Kingdom of Cambodia reaffirms its full commitment to the ceasefire agreement reached through the leading efforts of His Excellency Donald J. Trump, President of the United States of America, and His Excellency Anwar Ibrahim, Prime Minister of Malaysia, with the active participation of the People’s Republic of China. This ceasefire, widely welcomed by the international community, reflects the shared aspiration for peace and stability in the region. As a responsible and peace-loving nation, Cambodia has strictly observed in good faith the ceasefire terms and conditions, choosing dialogue and cooperation over confrontation and conflict. Cambodia’s steadfast compliance with the agreement demonstrates our respect for the tireless efforts of our international partners and our earnest desire to contribute to a lasting peace and stability in the region.However, it is deeply regrettable that at 11 a.m. 4 August 2025, the Thai armed forces, accompanied by heavy machinery such as excavators, entered An Ses area within Cambodian sovereign territory, and even laid barbed wires, despite the strong objections from our Cambodian armed forces. It is also worth noting that Cambodia recently arranged a visit by foreign Defence attachés to those locations on July 30, 2025, and this is a clear demonstration that this location is under Cambodian sovereignty, under the control of Cambodian armed forces after the ceasefire came into effected at midnight on 28 July 2025. This Thai act obviously constitutes a flagrant violation of the ceasefire agreement and poses a grave threat to peace and security along the border between the two countries, as well as to the wider region as a whole.4. Cambodia calls on the international community — particularly the partner countries that have worked tirelessly to help achieve this hard-won ceasefire agreement and wished also to see this truce fully and effectively implemented and demanded that Thailand immediately stop its aggressive actions as well as strictly respected in good faith the international law, especially Cambodia’s sovereignty and territorial integrity.The Cambodian Ministry of National Defense urges Thailand to respecting and implementing all the terms and conditions of the Ceasefire agreement, not just word but through concrete actions.Thailand must stop hostilities, remove the barbed wires, and withdraw all its machineries from Cambodia’s sovereign territory and the Thai side could not use any pretext to hide the truth.

ក្រសួងការពារជាតិកម្ពុជា ជំរុញឲ្យថៃរុះរើបន្លាលួស និងដកគ្រឿងចក្ររបស់ខ្លួន ចេញពីដែនអធិបតេយ្យភាពកម្ពុជាជាបន្ទាន់

2025/08/05 12:09:09 pm        538
ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យ បានជំរុញយ៉ាងម៉ឺងម៉ាត់ឲ្យភាគីថៃ បញ្ឈប់នូវអរិភាព ហើយត្រូវរុះរើនូវបន្លាលួស និងគ្រឿងចក្ររបស់ខ្លួន ចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជា ជាបន្ទាន់ដោយមិនត្រូវយកលេសណាមួយ ដើម្បីបំភ្លៃការពិតអ្វីនោះឡើយ។ក្នុងសន្និសីទសារព័ត៌មានស្តីពី ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា ទង្វើរបស់ទាហានថៃ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៥ ដែលបានពង្រាយ កម្លាំងប្រដាប់អាវុធ យកគ្រឿងចក្រ និងបន្លាលួសរាយលើដែនអធិបតេយ្យភាពកម្ពុជា ជាពិសេសនៅតំបន់អានសេះនោះ គឺជាការំលោភ បំពានយ៉ាងគឃ្លើននូវបទឈប់បាញ់ ហើយជាងនេះទៅទៀត ទង្វើនេះ គឺថែមទាំងល្មើសនឹងច្បាប់អន្តរជាតិ ច្បាប់អាស៊ាន រួមទាំងបណ្តាលឲ្យប៉ះពាល់ដល់សន្តិភាព និងសន្តិសុខយ៉ាងធ្ងន់ធ្ងរនៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃផងដែរ។តាមរយៈសន្និសីទនេះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានបន្តអំពាវនាវយ៉ាងទទូចដល់សហគមន៍ អន្តរជាតិ ជាពិសេសគឺប្រទេសដៃគូ ដែលបានខិតខំប្រឹងប្រែងជួយឲ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយននេះ ត្រូវបានអនុវត្តឲ្យបានពេញលេញ ​និងប្រកបដោយប្រសិទ្ធភាពផងដែរ ខណៈកម្ពុជាប្រកាន់ខ្ជាប់ និងម៉ឺងម៉ាត់បំផុតចំពោះបទឈប់បាញ់មួយនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ ឲ្យដឹងទៀតថា ទង្វើរបស់ទាហានថៃដែលបានយកគ្រឿងចក្រ និងរាយបន្លាលួសនេះគឺជារំលោភយ៉ាងធ្ងន់ ធ្ងរ និងបំពានទាំងកម្រោលបើទោះបីជាភាគីកម្ពុជាទប់ស្កាត់ និងហាមឃាត់យ៉ាងណាក៏ដោយនោះ។យ៉ាងណាក៏ដោយរហូតដល់ម៉ោង១១ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ នៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ជាពិសេសនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ គឺមានលក្ខណៈស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំង កម្ពុជាមានការប្រុងប្រៀបជានិច្ចនិងម៉ឺងម៉ាត់បំផុត៕ អត្ថបទបាន ចក់

រដ្ឋាភិបាលកម្ពុជា​នឹងឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ដែល​មាន​បណ្ណ​សមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ​ បាន​ចុះ​ឈ្មោះ​ចូល​សិក្សា​ក្នុង​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ

2025/08/05 10:28:32 am        368
ក្នុងកាលៈទេសៈដែលពលរដ្ឋកម្ពុជាត្រឡប់ពីប្រទេសថៃវិញ ឯកឧត្តម ចន ណារិទ្ធ ជា​អគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​ជា​សមាជិក​គ្រួសារ​ដែល​មានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ ដែលបាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃវិញ សូមមកចុះឈ្មោះសិក្សា​ជំនាញ​វិជ្ជា​ជីវៈ​ក្នុង​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ (TVET) របស់​រាជរដ្ឋាភិបាល ដើម្បីទទួលបានការសិក្សាជំនាញវិជ្ជាជីវៈដោយមិនគិតថ្លៃ និង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ ក៏ដូចជាទទួលបានចំណេះជំនាញ ពិតប្រាកដ ដើម្បីឈាន​ចាប់​យក​ឱកាស​ការងារ​ដែល​កំពុងមានច្រើនកន្លែងក្នុងប្រទេស។ឯកឧត្តម ចន ណារិទ្ធ បានបន្តថា តាមការឱ្យដឹកពីក្រសួងការងារ និង​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​, ​បច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មយ៉ាងច្រើន ជាពិសេស​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​។ ឯកឧត្តមបន្ថែមថា ក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សហរដ្ឋអាម៉េរិក​បាន​សម្រេច​ទម្លាក់​អត្រា​ពន្ធ​បដិការ​លើកម្ពុជា មកនៅ ១៩ ភាគរយ តែប៉ុណ្ណោះ។ តាមរយៈអត្រានេះកម្ពុជា និងអាច​ស្រូប​យក​វិនិយោគិន​ច្រើនបន្ថែមទៀតនាពេលអនាគត ដែលនិងអាចបង្កើត​ឱកាស​ការ​ងារ​បាន​កាន់​តែ​ច្រើន ​ដែលទាមទាញជាចំបាច់នូវកំលាំងពលកម្មច្រើន ជាពិសេស​កំលាំង​ពលកម្ម​ដែល​មាន​ជំនាញ​។សូមជម្រាបជូនថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូន​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET) ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែ​វិច្ឆិកា ២០២៣កន្លងទៅ និងផ្តល់ជូនពលរដ្ឋគោលដៅនូវការសិក្សាជំនាញវិជ្ជាជីវៈនានា ដោយ​មិន​បង់​ថ្លៃ​ជាមួយ ជាមួយនិងប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀល ក្នុង១ខែថែមទៀត៕ អត្ថបទ៖ គឹម ហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
05/09/2026 03:05 PM
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ
05/09/2026 03:05 PM
មន្ត្រីសុខាភិបាល OD មេគង្គ អំពាវនាវអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង
05/09/2026 02:05 PM
អភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
05/09/2026 02:05 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញក្នុងពិធីប្រគល់-ទទួលថវិកា ៥០០,០០០ ដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង ដើម្បីសាងសង់ផ្ទះចំនួន ១០០ខ្នងជូនអតីតយុទ្ធជន និងនិវត្តជន
05/09/2026 01:05 PM
កសិដ្ឋានផ្សិតប៊ូតុង ប្រើបច្ចេកវិទ្យាខ្ពស់ ដើម្បីផ្គត់ផ្គង់ផ្សិតមានគុណភាពល្អដល់ទីផ្សារកម្ពុជា
05/09/2026 01:05 PM
ជន​ជាតិចិន ៣១៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា
05/09/2026 01:05 PM
នាយករដ្ឋមន្ត្រី៖ លីបង់លីបង់កំពុងស្វែងរកការពង្រីងនូវការអនុវត្តបទឈប់បាញ់ជាមួយអ៊ីស្រាអែល មុនពេលការចរចាជុំបន្ទាប់
05/09/2026 01:05 PM
សហភាពអឺរ៉ុប អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប ប្រើប្រាស់ប្រេងឥន្ធនៈយន្តហោះរបស់អាមេរិកដើម្បីកាត់បន្ថយបញ្ហាកង្វះប្រេង
05/09/2026 01:05 PM
លោកTrump៖ សហរដ្ឋអាមេរិក រំពឹងថានឹងមានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក
05/09/2026 12:05 PM