ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ
មន្ត្រីសុខាភិបាល OD មេគង្គ អំពាវនាវអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង
អភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ និងពលករខ្មែរមកពីប្រទេសថៃ ៥ ២៩៣នាក់ បានដឹងពីឱកាសការងារដ៏សម្បូរបែបនៅកម្ពុជា ខណៈ ១ ០០៦នាក់ ទទួលបានការងារធ្វើភ្លាមៗ

2025/08/05 09:25:52 am        203
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារនៅទីតាំងផ្សេងៗគ្នាចំនួន ១៨ឃុំ ក្នុងខេត្តគោលដៅចំនួន៥ ដែលបាននាំយកឱកាសការងារសរុបចំនួន ៨ ៨៨២កន្លែង ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៥ ២៩៣នាក់ និងមានអ្នកទទួលបានការងារភ្លាមៗចំនួន ១ ០០៦នាក់។ការផ្សព្វផ្សាយឱកាសការងារនេះ ធ្វើឡើងនៅក្នុងឃុំចំនួន១៨ នៃខេត្តគោលដៅចំនួន៥ រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តតាកែវ។ ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានផ្សព្វផ្សាយពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈជូនដល់អ្នកចូលរួមផងដែរ៕

សប្បុរសជន បន្តឧបត្ថម្ភដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីយកទៅចែកជូនបងប្អូនវីរកងទ័ពជួរមុខ

2025/08/05 08:04:37 am        307
សប្បុរសជននានា បានបន្តឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាជាបន្តបន្ទាប់ដល់កងពលតូចដឹក ជញ្ជូនលេខ៩៩ ដើម្បីយកទៅចែកជូនបងប្អូនវីរកងទ័ពជួរមុខ ដែលបានកំពុងលះបង់កម្លាំងកាយចិត្តក្នុង ការការពារបូរណភាពទឹកដី។ជំនួសមុខឲ្យនាយទាហាន នាយទាហានរង ពលទាហានឧត្តមសេនីយ៍ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុន ណិកស៍ ជេនើរេសិន ឌី ស្ទ្រីប៊្យូសិន ឯ.ក ដែលបានឧបត្ថម្ភ អង្ករចំនួន៤០បេ មីចំនួន៤០កេស ត្រីខចំនួន១០កេស តង់កៅស៊ូចំនួន៣០ បារីចំនួន២៥កេស និងថវិកាមួយចំនួនទៀត ដល់កងពលតូចដឹកជញ្ជូនលេខ៩៩ សម្រាប់រៀបចំយកទៅចែកជូនបងប្អូនកង ទ័ពជួរមុខនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ។ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុល សំអុន បានលើកឡើងថា ការចូលរួមឧបត្ថម្ភរបស់សប្បុរសជន ដល់កងទ័ពនាពេលនេះ គឺជាការលើកទឹកចិត្ត និងឆ្លុះបញ្ចាំងឲ្យឃើញពីការចូលរួមចំណែកយ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីសម្រាលការលំបាករបស់កងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដីស្របតាមអនុសាសន៍របស់សម្តេចតេជោ និង សម្តេចធិបតី( សមរភូមិមុខ និងសមរភូមិក្រោយ រួមគ្នាដើម្បីការពារជាតិមាតុពីសំណាក់សត្រូវឈ្លានពាន៕

PRESS BRIEFING – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (07:00AM, August 5, 2025)

2025/08/05 07:59:45 am        155
PRESS BRIEFING – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (07:00AM, August 5, 2025)Keynote Address by H.E. Lt. Gen. Maly Socheata, Spokesperson for the Ministry of National Defence:Starting from 12 midnight 5 August, 2025 up to 06:15am this morning, the situation at the frontline along Preah Vihear and Uddar Meachey Provinces remain calm and steady. Cambodian military forces stand strong and fully vigilant in fulfilling their duty. Cambodia remains fully committed to respecting and implementing the Ceasefire agreement achieved on July 28 2025, Putrajaya, Malaysia.As far as the situation at An Ses area is concerned, I would provide the update during my next briefing.

PRESS BRIEFING – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (07:00AM, August 5, 2025)

2025/08/05 07:53:26 am        249
PRESS BRIEFINGUpdate on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (07:00AM, August 5, 2025)Keynote Address by H.E. Pen Bona, Government Spokesperson:1. In a Royal letter dated August 4, 2025, His Majesty Preah Bat Samdech Preah Norodom Sihamoni, King of Cambodia, stated that, in light of the serious violations and threats to the country’s territorial integrity posed by the Thai Army, and in accordance with the spirit of the Constitution of the Kingdom of Cambodia, I hereby authorize Samdech Akka Moha Sena Padei Techo Hun Sen, a five-star General of the Royal Cambodian Armed Forces and Chairman of the Supreme Privy Council to the King, to communicate with Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, on military affairs, national defense, and the protection of Cambodian national sovereignty and territorial integrity.2. In this context, His Majesty The King expressed His deep admiration for the courage and bravery of all Cambodian troops who have valiantly fought on the battlefields for national defense and the protection of our people. His Majesty also expressed His deep admiration for the citizens nationwide who have shown a strong spirit of national solidarity and unity under the wise leadership of the Royal Government led by Samdech Moha Borvor Thipadei Hun Manet as Prime Minister, in an ongoing struggle across various battlefields, including military, diplomatic, political, and legal fronts, to defend the nation, safeguard our national sovereignty, and protect our Cambodian citizens’ safety and lives.3. Shortly after receiving the royal authorisation, Samdech Techo Hun Sen wrote on his official Facebook page in response to the Thai media report claiming he violated the Cambodian Constitution by engaging in the military affairs. Samdech Techo Hun Sen clearly stated that there should be no surprise, as a country’s leader has enjoyed the full right to defend the country from the invaders. Samdech Hun Sen further questioned the Thai Media’s critics : “Why are they so afraid of his involvement in the military affairs up to the point of making comments that interfere in Cambodia’s internal affairs?”4. The Senate President emphasized that, having served as Prime Minister for over 38 years, he possesses more experiences than those critics and affirmed that there is no power struggle between the Royal Government and the Military in Cambodia. He encouraged the Cambodian people to have continued confidence in his ability to backstop the Cambodian Government on Military Affairs.

ក្រសួងការបរទេសកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើបង្ករឿងរបស់ទាហានថៃ មកលើកម្ពុជាជាថ្មី

2025/08/05 07:52:20 am        393
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី បានប្រកាសថ្កោលទោស យ៉ាងខ្លាំងក្លា ចំពោះទង្វើបង្ករឿងរបស់ទាហានថៃ កាលពីម្សិលមិញដែលបានពង្រាយកម្លាំងប្រដាក់អាវុធ ដាក់គ្រឿងចក្រ និងរាយបន្លាលួសចូលដែនអធិបតេយ្យរបស់កម្ពុជា ខណៈទង្វើរបស់ថៃនេះ គឺជាការរំលោកបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អាស៊ាន និងច្បាប់អន្តរជាតិនោះ។តាមរយៈសន្និសីទសារព័ត៌មាន ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នេះឯកឧត្តម ជុំ សុន្ទរី បានអំពាវនាវឲ្យទាហានថៃ គោរពនូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចអ្វីដែលស្របទៅតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញរបស់អាស៊ាន រួមនិងបណ្តាគោលការណ៍ជាមូលដ្ឋានរបស់ច្បាប់អន្តរជាតិ រួមទាំងបញ្ឈប់ជាបន្ទាន់នូវទង្វើយោធា និងសកម្មភាពដែលជាឯកតោភាគី ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សន្តិសុខរបស់ប្រជាជនស៊ីវិល និងធ្វើឲ្យភាពតានតឹងកើនឡើងបន្ថែមទៀត នៅតាមព្រំដែនរវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ)។អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានប្រាប់ទៅភាគីថៃថា«សូមឲ្យមានភាពស៊ីគ្នាក្នុងការ ប្រកាសជាសាធារណៈនូវការតាំងចិត្តរបស់ខ្លួន ចំពោះសន្តិភាព ជាមួយនឹងសកម្មភាពជាក់ស្តែង តាមរយៈការអនុវត្តដោយសុច្ចចិត្តនូវកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ សូមឲ្យជៀសវាងពីការធ្វើឲ្យមានភាព តានតឹងកើតឡើងថែមទៀត ហើយនិងការផ្សាយព័ត៌មានមិនពិត ដែលគំរាមកំហែងទៅដល់សន្តិសុខដ៏ផុយស្រួយ និងស្ថិរភាពនៅតាមបណ្តោយព្រំដែនទាំងពីរ»។ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានប្រកាសបដិសេធ យ៉ាងដាច់អហង្ការចំពោះក្រសួងការបរទេសថៃ ដែលតែងតែចោទប្រកាន់មកលើកម្ពុជាម្តងហើយម្តងទៀតថា ការផ្ទុះអាវុធនាពេលកន្លងមកគឺផ្តើមចេញពីកម្ពុជា ខណៈថៃខ្លួនឯងទៅវិញទេ ដែលជាអ្នកបំពាន និងប្រព្រឹត្តចំពោះកម្ពុជាមុនរហូតដល់រំលោភបំពានលើបទឈប់បាញ់បន្ថែមទៀតនោះ។ យ៉ាងណាក៏ដោយឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជាប្តេជ្ញាចិត្តដ៏មុតមាំចំពោះការអនុវត្តយ៉ាងពេញលេញ និងឥតងាករេនូវកិច្ចព្រមព្រៀងឈប់បាញ់នេះ និងបន្តដោះស្រាយគ្នាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ៕ អត្ថបទបាន ចក់

Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand

2025/08/05 07:45:20 am        445
Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and ThailandKeynote Address by H.E. Chum Sounry, Spokesperson for the Ministry of Foreign Affairs and Internatioinal Cooperation (MFAIC):07:00AM, August 5, 20251. The MFAIC categorically rejects baseless accusations against Cambodia made by the Ministry of Foreign Affairs of Thailand during its briefing to the Diplomatic Corps in Bangkok on 4 August 2025.The MFAIC wishes to clarify as follows:- Cambodia did not start the conflict. On the contrary, it has consistently exercised maximum restraint in the face of Thai military provocations. The border tensions stem from Thailand’s repeated incursions into Cambodian territory in violation of existing agreements, including the 2000 MoU and international law.- Thailand’s claim of self-defense is unfounded. The Cambodian armed forces have only acted in proportionate response to protect its sovereignty and citizens following cross-border incursions and unprovoked artillery fire by the Thai side.- Thailand’s allegations of Cambodian “disinformation” are an attempt to shift blame and avoid accountability for its own ceasefire violations.- Cambodia’s conduct remains aligned with international law and international humanitarian principles. The Cambodian armed forces have never targeted civilian populations as falsely alleged by Thailand.- Cambodia remains committed to the ceasefire agreement reached during the Special Meeting on 28 July 2025 in Malaysia and will continue to engage in good-faith for its full implementation through ASEAN mechanisms.2. Meanwhile, the MFAIC strongly condemns the continued provocations by the Thai armed forces and urges Thailand:- To fully respect Cambodia’s sovereignty and territorial integrity, in accordance with the UN Charter, the ASEAN Charter and fundamental principles of international law;- To immediately cease all military provocations and unilateral actions that jeopardize the security of civilians and risk further escalation;- To match its public commitments to peace with credible actions on the ground by faithfully implementing the ceasefire agreement.- To refrain from further escalation and disinformation that threaten the fragile peace and stability along the border of the two countries.3. Cambodia reaffirms its unwavering commitment to resolving all outstanding issues through peaceful means, in accordance with international law, the 2000 Memorandum of Understanding (MoU), and the ceasefire agreement.

សហគ្រាសក្នុងស្រុកកំពុងជំរុញផលិតយ៉ាងផុលផុស ផ្គត់ផ្គង់លើទីផ្សារ ខណៈកម្ពុជាកំពុងជួបវិបត្តិ

2025/08/04 08:45:32 pm        252
ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី កោតសរសើរដល់សហគ្រាសក្នុងស្រុក ដែលបាននិងកំពុងជំរុញក្នុងកិច្ចដំណើរការផលិត កែច្នៃ និងវេចខ្ចប់ យ៉ាងផុលផុស បម្រើទីផ្សារក្នុងស្រុកជំនួសការនំាចូល ខណៈកម្ពុជាកំពុងមានវិបត្តិជាមួយប្រទេសជិតខាង និងសូមឱ្យឱកាសនេះអាចឈរ ជើងក្នុងដំណើរការផលិត និងផ្គត់ផ្គង់ទំនិញចូលទីផ្សារឱ្យបានជានិច្ចនិរន្ត។  ​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះ យោបល់ លើវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះថា ជុំវិញកិច្ចប្រជុំ ពិគ្រោះយោបល់ រវាងរដ្ឋនិងវិស័យឯកជន លើផ្នែកវិស័យកម្មន្តសាល និង SMEs ថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បី ដោះស្រាយ និងការស្វែងរកនូវគន្លឹះបញ្ហាមួយចំនួនដែលនៅសេសសល់ ដើម្បីកែទម្រង់សម្រួចឱ្យចំលើចំណុចយើងចង់បាន ក្នុង គោលដៅជំរុញអភិវឌ្ឍន៍អាជីវកម្មឆ្លើយតបទៅនិងតម្រូវការទីផ្សារ។ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជុំវិញវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម ខណៈដែលកម្ពុជាកំពុងជួបនូវវិបត្តិ (ជម្លោះព្រំដែន) វិស័យនេះបានងើបឡើងគួកត់សម្គាល់សម្រាប់ផ្គត់ផ្គង់លើទីផ្សារ គឺកំលាំងផលិតក្នុងស្រុកកំពុងមានសម្ទុះយ៉ាង ខ្លាំងក្លា។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ជុំវិញវិបត្តិនេះ គឺយើងមិនចង់ឱ្យកើតមានឡើងនោះឡើយ តែស្របពេលនេះ វាក៏ជាឱកាស សម្រាប់សហគ្រាសត្រូវជំរុញឈរជើងនៅក្នុងដំណើរការផលិត និងការឈរជើងនៅលើទីផ្សារឱ្យបានរឹងមាំ និងឈានឆ្ពោះទៅរកការរីក ចម្រើនឱ្យកាន់តែខ្លាំងក្លានៅពេលអនាគត។សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ វិស័យឯកជនបានលើកយកបញ្ហាប្រឈមចំនួន ១២ យកមកដោះស្រាយ ឆ្លើយ តបលើបញ្ហាដែលកំពុងជួបប្រទះរួមមាន៖ បញ្ហាថ្លៃឡូកុងតឺន័រ, ការប្រកួតប្រជែងមិនស្មើភាពក្នុងអាជីវកម្ម, ប្រើប្រាស់ និងផ្តល់សេវា កម្មឧបករណ៍មាត្រាសាស្ត្រ, ការចុះបញ្ជិការផលិតផលសម្រាប់ផលិតផលកែច្នៃរបស់រោងចក្រកែច្នៃក្នុងស្រុក, ការស្នើសុំ Certificate of Origin (CO) ការនាំចេញ/នាំចូល និងបញ្ហាផ្នែកពន្ធ, បញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ថ្លៃដើម ផលិតកម្មខ្ពស់ និងកង្វះបច្ចេកទេស, បញ្ហាប្រឈមផ្នែកបច្ចេកវិទ្យានិងឌីជីថល, ផ្នែកគតិយុត្តនិងរដ្ឋបាល, ធនធានមនុស្ស កម្លាំងពលកម្មជំនាញ និងមន្ទីរពិសោធន៍, ផ្នែក ហេដ្ឋារចនាសម្ព័ន្ធ, ទីផ្សារនិងសេវាកម្ម, និងបញ្ហាក្នុងការធ្វើកសិដ្ឋានកសិកម្ម៕អត្ថបទ៖ សុន រ៉ាឌី

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យ​១៥.០០០​ដុល្លារ រួមជាមួយស្បៀង​ និងសម្ភារមួយចំនួនទៀត ចំពោះកាកបាទក្រហមកម្ពុជា ​សម្រាប់ជួយដល់ប្រជារាស្ត្រភៀសសឹក...!!

2025/08/04 08:03:56 pm        176
ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ​ លោកជំទាវ​​ ពុំ​ ចន្ទីនី​​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ ចូលក្រាបបង្គំគាល់នៅព្រះបរមរាជវាំង ព្រមទាំងប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ​១៥.០០០​ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លារអាម៉េរិក) រួមជាមួយស្បៀង​ និងសម្ភារមួយចំនួនទៀត ដូចជាក្រដាសសើមម៉ាក MG ចំនួន ២០កេស ឆៃប៉ូវ ៥០០គីឡូក្រាម និងត្រសក់ចាវ ៣៥០គីឡូក្រាម ចំពោះកាកបាទក្រហមកម្ពុជា​​ សម្រាប់ជួយដល់ប្រជារាស្ត្រភៀសសឹក។ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមលំឱនកាយសម្តែងនូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះបរមរាជានុញ្ញាតប្រើប្រាស់ព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមខាងលើនេះ សម្រាប់ចែកជូនប្រជានុរាស្ដ្រជាជនភៀសសឹក។ ព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងតែប្រោសព្រះរាជទាននូវភាពកក់ក្តៅដល់កាកបាទក្រហមកម្ពុជា ដើម្បីបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិ នានាក្នុងលោក និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូម ព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជានុរាស្ត្រគ្រប់ៗរូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តរៀងទៅ៕

ក្រសួងការងារនាំយកឱកាសការងារជាង ៧ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប

2025/08/04 07:26:12 pm        145
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងាររាប់ម៉ឺនកន្លែងទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន៤ ដែលមានតម្រូវការកម្លាំងពលកម្មជាង ៧ពាន់កន្លែង។ក្នុងពិធីបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ស្ថិតនៅឃុំព្រៃជ្រូក និងឃុំមុខប៉ែន ក្នុងស្រុកពួក ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វេទិកានេះ មានក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមកពីបណ្តាខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា បានចុះមកផ្ទាល់ដើម្បីធ្វើការសម្ភាសជ្រើសរើសបុគ្គលិកកម្មករជាមួយនឹងបងប្អូនប្រជាពលរដ្ឋភា្លមៗ ក្នុងនោះមានរោងចក្រផលិតសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលិតផលជាច្រើនទៀត។ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ពលករខ្មែរ ដែលទទួលបានការងារធ្វើនៅស្រុក នឹងអាចទទួលបានប្រាក់ខែចន្លោះពី ២៥០ដុល្លារទៅ ៣០០ដុល្លារ ហើយប្រសិនបើបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតអាចលើសពី ៣០០ដុល្លារក្នុងមួយខែសម្រាប់ផ្គត់ផ្គង់គ្រួសារ។ លើសពីនេះ ប្រជាពលរដ្ឋដែលទទួលបានការងារធ្វើនៅស្រុកខ្មែរ នឹងទទួលបានការគាំពារចំពោះសុខុមាលភាព ទាំងពេលឈឺ និងពេលគ្រោះថ្នាក់ ហើយពេលចាស់ទៅក៏នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តទៀតថា សម្រាប់ស្រ្តីមានផ្ទៃពោះ នឹងទទួលបានសេវាពិនិត្យផ្ទៃពោះ មុន និងក្រោយសម្រាលដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ជាមួយនឹងប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន១៤លើក ដែលក្នុងមួយលើកទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល ពិសេសពេលសម្រាលកូននឹងទទួលបានសេវាសម្រាលដោយឥតគិតថ្លៃ រួមទាំងប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលចំនួន ៨០ម៉ឺនរៀលសម្រាលបានកូនម្នាក់ សម្រាលបានកូនភ្លោះពីរនាក់ទទួលបាន ១លាន ២០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះបីនាក់ទទួលបានចំនួន ១លាន ៦០ម៉ឺនរៀល រួមទាំងប្រាក់បំណាច់មាតុភាពចំនួន ៩០ថ្ងៃ ពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង។ឯកឧត្តម ហេង សួរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសេពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ ដែលចង់រកការងារធ្វើ កុំភ្លេចទាក់ទងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានដាក់លេខទូរស័ព្ទនៅក្នុងខិត្តប័ណ្ណដែលក្រុមការងារក្រសួងបានចែកជូន ដើម្បីទទួលបានការងារភ្លាមៗ និងធ្វើឱ្យបងប្អូនមានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព៕អត្ថបទ៖ ឈិត បូរ៉ាវី

TOP STORY | សម្ដេចតេជោ៖«សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥, នៅកម្ពុជាគ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ»!

2025/08/04 07:05:48 pm        217
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៤ ខែសីហានេះបានបង្ហោះសារចំអកទៅកាសែតថៃដែលបានចុះផ្សាយមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាថា សូមកុំភ្លេចថា សម្ដេចគឺជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥, ហើយនៅកម្ពុជាគ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។សម្ដេចតេជោបានសរសេរថា ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថា ខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រោះឃើញខ្ញុំចូលរួមបញ្ជាកងទ័ព។សម្ដេចតេជោបានបន្តថា មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។ សម្រាប់ការបញ្ជាកងទ័ពសូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជាដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើ និងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។សម្ដេចតេជោបានបញ្ជាកថា ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា? សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភារកិច្ចជួយព្រះមហាក្សត្រលើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។ តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។សម្ដេចតេជោបានរម្លឹកទៅចោរឈ្លានពានថា បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
05/09/2026 03:05 PM
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ
05/09/2026 03:05 PM
មន្ត្រីសុខាភិបាល OD មេគង្គ អំពាវនាវអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង
05/09/2026 02:05 PM
អភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
05/09/2026 02:05 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញក្នុងពិធីប្រគល់-ទទួលថវិកា ៥០០,០០០ ដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង ដើម្បីសាងសង់ផ្ទះចំនួន ១០០ខ្នងជូនអតីតយុទ្ធជន និងនិវត្តជន
05/09/2026 01:05 PM
កសិដ្ឋានផ្សិតប៊ូតុង ប្រើបច្ចេកវិទ្យាខ្ពស់ ដើម្បីផ្គត់ផ្គង់ផ្សិតមានគុណភាពល្អដល់ទីផ្សារកម្ពុជា
05/09/2026 01:05 PM
ជន​ជាតិចិន ៣១៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា
05/09/2026 01:05 PM
នាយករដ្ឋមន្ត្រី៖ លីបង់លីបង់កំពុងស្វែងរកការពង្រីងនូវការអនុវត្តបទឈប់បាញ់ជាមួយអ៊ីស្រាអែល មុនពេលការចរចាជុំបន្ទាប់
05/09/2026 01:05 PM
សហភាពអឺរ៉ុប អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប ប្រើប្រាស់ប្រេងឥន្ធនៈយន្តហោះរបស់អាមេរិកដើម្បីកាត់បន្ថយបញ្ហាកង្វះប្រេង
05/09/2026 01:05 PM
លោកTrump៖ សហរដ្ឋអាមេរិក រំពឹងថានឹងមានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក
05/09/2026 12:05 PM