ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

អនុប្រធានទី២រដ្ឋសភា ជំរុញយុវជនត្រូវសាមគ្គីគ្នាជាធ្លុងមួយប្រឆាំងព័ត៌មានក្លែងក្លាយ មូលបង្កាច់កម្ពុជា បង្កើតដោយពួកសៀម ក្នុងគោលបំណងបំភាន់ភ្នែកអន្តរជាតិ

2025/08/04 04:49:58 pm        122
ភ្នំពេញ ៖ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលប្រទេសជប៉ុន(JDS-2024) ដែលមានសមាសភាពមកពីបណ្តាក្រសួង ស្ថាប័នសាធារណៈ និងចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យនានា នៃប្រទេសជប៉ុន នាពាក់កណ្តាលខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ សរុបចំនួន២៣រូប នៅវិមានរដ្ឋសភា។ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានសម្តែងនូវការអបអរសាទរ និងកោតសរសើរដល់ក្មួយនិស្សិតៗ ទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសជប៉ុន ព្រមទាំងបានណែនាំឱ្យនិស្សិតទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីប្រទេសជប៉ុន ដើម្បីកសាងសមត្ថភាពរបស់ខ្លួន និងបម្រើដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយចំណេះ ជំនាញ និងបទពិសោធពិតប្រាកដទៅតាមជំនាញរៀងៗខ្លួន។ ឯកឧត្តម អនុប្រធានទី២រដ្ឋសភា បានបន្តថា និស្សិតជ័យលាភីអាហារូបករណ៍នាពេលនេះ នឹងជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមកសាង និងអភិវឌ្ឍធនធានមនុស្សសម្រាប់អភិវឌ្ឍសង្គមជាតិយើងនាពេលអនាគត។ ឯកឧត្តមបានរំលឹកជូនក្រុមនិស្សិតថា ជប៉ុនគឺជាដៃគូអភិវឌ្ឍដ៏សំខាន់របស់កម្ពុជា ហើយជប៉ុនបានចូលរួមចំណែកកសាងសេដ្ឋកិច្ច សង្គមកម្ពុជា ក្រោយកម្ពុជាទទួលបានសន្តិភាព តាមរយៈការជួយអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ជំនួយជាច្រើនទៀត។ ក្នុងនាមរដ្ឋសភា ឯកឧត្តម បានថ្លែងអំណរគុណជាខ្លាំងដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបន្តការគាំទ្រជាបន្តបន្ទាប់ ដល់ការស្តារសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសបានបង្កើតឲ្យមានកម្មវិធីអាហារូបករណ៍រយៈពេលវែង (តាមរយៈកម្មវិធី JDS និងកម្មវីធីផ្សេងទៀត) និងដោយផ្តល់អាហារូបករណ៍រយៈពេលខ្លី (តាមរយៈកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ SSEAYP ជាដើម)។ ឯកឧត្តម វង សូត បានលើកឡើងទៀតថា យុវជនត្រូវជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងកាដោះស្រាយជម្លោះព្រំដែនជាមួយថៃ ហើយយុវជនខ្លួនឯងត្រូវសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រឆាំងតបត ចំពោះពួកសៀម ដែលបង្កើតព័ត៌មានក្លែងក្លាយ មូលបង្កាច់កម្ពុជា ក្នុងគោលបំណង បំភាន់ភ្នែកអន្តរជាតិ។ ក្នុងន័យនេះ យុវជនយើង គឺជាកម្លាំងដ៏សំខាន់របស់ជាតិ ក្នុងការផ្សព្វផ្សាយពីការពិតដែលកំពុងកើតឡើងនៅកម្ពុជា ឱ្យអន្តរជាតិបានដឹង ដោយប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនានា។ បន្ថែមពីនេះ ឯកឧត្តម វង សូត បានលើកឡើងថា និស្សិតទាំងអស់ជាទូតសុឆន្ទៈរបស់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារផលប្រយោជន៍ជាតិ ជាពិសេសត្រូវចូលរួមលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ៕

ស៊ីម៉ាក់រកឃើញថា គ្រាប់បែក MK-84 ផលិតក្នុងឆ្នាំ១៩៩៦ និងអាចសៀមទិញពីក្រុមហ៊ុនអ៊ីស្រាអ៊ែល

2025/08/04 04:40:52 pm        325
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី៤ ខែសីហានេះ បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពស៊ីម៉ាក់ អង្គការ Golden West និងអង្គការ NPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាបបែកនេះជាលម្អិត ដោយបានបញ្ជាក់ថា គ្រាប់បែក MK-84 នេះមានលេខ Lot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦ និងអាចសៀមទិញពីក្រុមហ៊ុនអ៊ីស្រាអ៊ែល។ឯកឧត្តម ហេង រតនា បានសរសេរថានៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងគ្រាប់បែក MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពស៊ីម៉ាក់ អង្គការ Golden West និងអង្គការ NPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាបបែកនេះជាលម្អិត ដោយបានបញ្ជាក់ថា គ្រាប់បែក MK-84 នេះមានលេខ Lot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦!។ ឯកឧត្តមបានបន្តថា លោក Len Austin ប្រធានអង្គការ Golden West ប្រចាំកម្ពុជា និងជាអតីតៈកងទ័ពម៉ារីនសហរដ្ឋអាមេរិកខាងជំនាញគ្រាប់យុទ្ធភណ្ឌជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះនៃប្រទេសក្នុងតំបន់នេះបានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែក MK-84 នេះក៏បានបញ្ជាក់អំពីអត្តសញ្ញាណគ្រាប់បែក MK-84នេះផលិតនៅឆ្នាំ១៩៩៦ និងអាចសៀមទិញពីក្រុមហ៊ុន IMI (Israel Military Industries) របស់អ៊ីស្រាអ៊ែលបានទទួលសិទ្ធផលិត និងលក់គ្រាប់បែកត្រកូល MK នេះ។ ឯកឧត្តមបញ្ជាក់ថា គ្រាប់បែក MK-84 នេះផលិតក្នុងឆ្នាំ១៩៩៦ ដូចនេះវាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣កើតទេ!! ខ្ញុំមានជំនឿយ៉ាងមុតមាំថា ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ! ។ Today Monday 4th August 2025, at MK-84 bomb site in Tmordaun Village, Kokmoun Commune, Banteay Ampil District, Oddor Mean Chey Province, the bomb expert teams from CMAC, the Golden West and NPA (Norwegian People’s Aid) have visited and assessed MK-84 bomb. The experts have identified this MK-84 manufacturing in 1996 with Lot No. IMI96GO15-11. Mr. Len Austin, the Resident Representative of the Golden West in Cambodia and former the United States marine corps, the EOD expert has also confirmed this MK-84 identification, manufacturing in 1996. In this case, it is very clear that this MK-84 manufactured in 1996 thus there is no way to claim that this MK-84 was the bomb dropped during 1970-73 war era!.

សមាគមន៍ខ្មែរនៅម៉ាឡេស៊ី ប្រមូលផ្តុំគ្នា​ថ្លែង​សារ​អរគុណ​ប្រធានាធិបតី​អាមេរិក ចំពោះ​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ និងជំរុញឱ្យរដ្ឋាភិបាលថៃចូលទៅតុលាការយុត្តិធម៌អន្តរជាតិ

2025/08/04 04:23:02 pm        263
សមាគមន៍ខ្មែរនៅម៉ាឡេស៊ីចំនួន ៥៥នាក់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បាន​ប្រមូល​ផ្តុំ​គ្នា​សម្តែង​ម​តិ​ថ្លែងអំណរគុណ លោកប្រធានាធិបតីអាមេរិក ដែល​បាន​ជួយ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រវាង​កង​ទ័ព​កម្ពុជា និងកងទ័ពថៃ។ការប្រមូលផ្តុំគ្នាដោយសមាគមន៍ខ្មែរនៅប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តិទៅក្នុងវត្តកែវរតនៈរង្ស៊ី រដ្ឋ​ចូ​ហ៊ូ ​ប្រទេសម៉ាឡេស៊ីនេះ ក៏មានការកាន់​បដា​ផ្សេង​ៗ​ដែល​បង្ហាញ​ពី​ការ​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់​ដឹក​នាំប្រ​ទេសម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិក​ដែល​បាន​សម្រេច​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​រវាង​កម្ពុជា​ និងថៃ។សូមបញ្ជាក់ថា ដើម្បីប្រឆាំងការឈ្លានពានពីយោធាថៃមកលើអធិបតីភាពរបស់កម្ពុជា ពលរ​ដ្ឋ​ខ្មែរ​ទាំង​ក្នុង និងក្រៅ​ប្រទេស​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ចេញ​ធ្វើ​បាតុ​កម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ​ដែល​បានសម្លាប់ជីវិតពលរដ្ឋស្លូតត្រង់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និ​ង​ប្រាង្គប្រាសាទខ្មែរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមទាំង​បង្កើត​ឱ្យ​មាន​ជន​ភៀស​សឹក​រាប់​សិប​ម៉ឺននា​ក់៕

ឯកឧត្តម ខូយ រីដា ជួបសំណេះសំណាលជាមួយពលករក្នុងក្រុងពោធិ៍សាត់ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ

2025/08/04 04:07:10 pm        467
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ស្បៀងព្រមទាំងថវិកា ជូន​ដល់​បង​ប្អូនប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ដែលជាពលករ ទើបត្រឡប់​មក​ពី​ប្រទេស​ថៃ​ចំនួន​៥២៤​នាក់។ ពិធីសំណេះ​សំណាល​នេះ​រៀប​ចំ​ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​គណបក្ស​ប្រជាជ​ន​កម្ពុជា​ខេត្ត​ពោធិ៍សាត់ ស្ថិត​ក្នុង​ក្រុងពោធិ៍សាត់។ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា មានប្រសាសន៍លើកឡើងថា ថ្ងៃនេះពិត​ជា​រីក​រាយ​ដោយ​បាន​ជួប​ជាមួយ​បងប្អូនដែលត្រឡបមកពីថៃ ហើយទន្ទឹមនិងភាពរីករាយនេះ គឺយើងមាន​ភាព​ក្រៀម​ក្រម​ ទុក្ខសោក នឹងឃើញទៅ​ដល់​វីរកងទ័ព​របស់​យើង​ដែល​បាន​បាត់​បង់​ជីវិត​ដើម្បី​ការ​ពារ​ទឹក​ដី​កម្ពុជា​ជា​ទីស្រលាញ់​របស់យើងទាំងអស់គ្នា នឹកឃើញទៅដល់ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ដែល​បាន​បាត់​បង់​ជីវិត​ដោយមិនដឹងខ្លួនថាបានសាងកំហុសអ្វីសោះ ហើយពិតជាក្រៀម​ក្រម​ដោយ​យើញ​បង​ប្អូន​ប្រជាពលរដ្ឋច្រើនម៉ឺននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចោលផ្ទះសម្បែង សិស្សានុសិស្ស​ជា​ច្រើន​ម៉ឺន​នាក់​ត្រូវ​ផ្អាក​ការសិក្សា និងបួងសួងឲ្យទាហានខ្មែរដែលថៃចាប់ទៅ ឆាប់បានត្រឡបមក​មាតុ​ភូមិ​វិញ ​ដែលទាំងនេះបានបញ្ជាក់យ៉ាងច្បាស់នូវអ្វីទៅជាតម្លៃ​ពិត នៃសន្តិភាព។ ឯកឧត្តម ខូយ រីដា បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរគ្រប់​រូបទាំងក្នុង និង​ក្រៅប្រទេស ហើយកន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​លើក​ឡើង​ថា ប្រទេសកម្ពុជា កម្សត់ណាស់ទៅហើយ ខណៈពីអតីតកាលកម្ពុជា ខ្វះ​ការ​ងារធ្វើ ប៉ុន្តែបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា សម្បូរការងារធ្វើ​ច្រើន​កន្លែង ដូច្នេះ សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ សូមវិលត្រឡប់​មក​កាន់​មាតុ​ភូមិ​កម្ពុជា​វិញ​។ «យើងមិនអាចទៅពឹងពាក់គេមួយជីវិតនោះទេ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុង​ធ្វើ​ការ​នៅប្រទេសត្រូវតែវិលចូលប្រទេសកំណើតវិញ ហើយពេលវេលា​នេះ​ជា​ពេល​ដែល​ស័ក្តិ​សម​បំផុត​សម្រាប់​បង​ប្អូនប្រជាពលរដ្ឋសម្រេចចិត្តវិលមកប្រទេសរបស់ខ្លួនវិញ»។ ខណៈបញ្ហា​ព្រំ​ដែន​រ​វាង​កម្ពុជា និងថៃ គឺមិនងាយនឹងដោះស្រាយបញ្ចប់នោះទេ ត្រង់ចំណុច​នេះ​នៅ​ពេល​មាន​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ម្តងៗ គឺការ​ប្រមាថ​ម៉ាក់​ងាយ​មក​លើ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ក៏បានកើតមានជាញឹកញាប់ផងដែរ។ឯកឧត្តម ខូយ រីដា បានបន្ថែមថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និង​ការ​ប្រឹង​ប្រែង​របស់​ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ បានជំរុញ និង​អូស​ទាញ​អ្នក​វិនិយោគ ឲ្យមកបង្កើតរោងចក្រជាបន្តបន្ទាប់នៅក្នុងខេត្តពោធិ៍សាត់ ដែល​កំពុង​ផ្តល់​ការងារ ​និងត្រូវការកម្លាំងពលកម្មបន្ថែមជាច្រើនពាន់នាក់ មានដូចជារោចក្រដំឡើងរថយន្តFord រោង​ចក្រ​កាត់ដេរ រោងចក្រផលិតនិងបង្គុំបរិក្ខាអគ្គិសនី រោងចក្រ​គ្រឿង​អេឡិច​ត្រូនិច​មីនី​បៀរ​របស់​ជប៉ុន និងរោងចក្រផ្សេងៗជាច្រើនទៀត។ ជាមួយ​គ្នា​នោះ​ក្រុម​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជិវៈ បានចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និង​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស ​និងវិជ្ជាជីវៈ ជូនដល់ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ជា​ពិសេស​បង​ប្អូន​ពលករ​ខ្មែរដែ​ល​ទើប​ម​ក​ពី​ថៃបានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងអត្ថប្រយោជន៍របស់ប័ណ ប..ស.ស ហើយ​រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើនជំនាញ ដល់​យុវជន ១លាន៥សែននាក់ ដែលមកពីនៅគ្រួសារក្រីក្រ និងគ្រួសារងាយ​រង​គ្រោះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ចាប់តាំងពីឆ្នាំ២០២៣ដោយរដ្ឋ ជាអ្នកឧបត្ថម្ភប្រាក់ដល់ពួកគេផងដែរ៕

TOP STORY | សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​កំពុង​ចាត់​វិធាន​ការ​ផ្សេងៗ​ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​យោធា​កម្ពុជាទាំង១៨រូប​ដែល​ថៃចាប់ខ្លួនឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព

2025/08/04 03:05:40 pm        1547
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី៤ ខែសីហានេះ បាន​ផ្ញើ​សារ​ជូនចំពោះបងប្អូនជនរួមជាតិថា ទោះជាស្ថានការណ៍មានការវិវត្តប្រែប្រួលយ៉ាងណា ក៏​រាជ​រដ្ឋាភិបាល​កម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាព​របស់​យោធា​កម្ពុជា​ចំនួន​១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បី​ឱ្យ​មាន​ការ​ដោះ​លែង​យោធាក​ម្ពុជាឱ្យ​បានឆាប់បំផុត និងមានសុវត្ថិភាព។ សម្ដេចធិបតី នាយករដ្ឋ​មន្រ្ដីថ្លែងថា ក្នុងនោះ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេ​បញ្ជាការ​យោធ​ភូ​​មិ​ភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើម៉ាឡេស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ។សម្ដេចបានបន្តថា រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និង​សហ​ប្រតិប​ត្តិ​ការ​អន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និង​អង្គ​ការ​អន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បី​ខិត​ខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។ ទន្ទឹមនេះ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាល​ក៏​បាន​ប្រគល់​ភារកិច្ច​ជូន​គណៈកម្មាធិការ​សិទ្ធិម​នុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តម​ស្នង​ការ​អង្គ​ការ​សហ​ប្រជាជា​តិទ​ទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង និង​បញ្ជូនយោធាកម្ពុជាទាំង១៨ រូប ត្រឡប់មកមាតុប្រទេសវិញ ឱ្យបានឆាប់បំផុត៕ 

នៅម៉ោង១១ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដោយរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់

2025/08/04 02:32:21 pm        738
ភ្នំពេញ៖ នៅវេលាម៉ោង ១១ ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។គួររំលឹកផងដែរថា កម្ពុជាទើបតែបានរៀបចំឱ្យមានដំណើរកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣0ខែកក្កដា ឆ្នាំ២០២៥ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា។ នេះបើតាម សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាចំពោះរំលោភបំពានយ៉ាងគឃ្លើនម្តងហើយម្តងទៀតរបស់ភាគីថៃលើបូរណភាពទឹកដីកម្ពុជា និងរំលោភបទឈប់បាញ់។អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ថឆា ទង្វើនេះគឺជាការរំលោភដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។ កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ, ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព, ទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។At 11 a.m. this morning, Thai armed forces, accompanied by heavy machinery such as excavators, entered An Ses area within Cambodian sovereign territory, and even laid barbed wire, despite strong objections from our forces. It is also worth noting that Cambodia recently arranged a visit by foreign military attachés to those locations on July 30, 2025, clearly demonstrating that these areas are part of Cambodian sovereign territory.This act constitutes a flagrant violation of the ceasefire and poses a grave threat to peace and security along the border between the two countries, as well as to the wider region. Cambodia calls on the international community — particularly partner countries that have worked tirelessly to help achieve this hard-won ceasefire and wish to see it fully and effectively implemented — to demand that Thailand immediately stop its aggressive actions and strictly respect international law, especially Cambodia’s sovereignty and territorial integrity.

Press Briefing - Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand

2025/08/04 01:38:20 pm        648
Press Briefing - Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand11:00 AM, August 4, 2025 Intervention by H.E. Pen Bona, Royal Government Spokesperson: Respected Cambodians both at home and abroad, I would like to highlight the following noteworthy benefits and enduring strengths of our nation: First, Cambodia is guided by experienced and visionary leaders who possess clear strategies and a long-term perspective across the military, political, and diplomatic spheres. They are steadfast in their commitment to peace and deeply respectful of international law. Second, Cambodia is safeguarded by dedicated and courageous armed forces, who loyally carry out their mission to preserve peace, protect national sovereignty, and uphold the honor and dignity of the Cambodian nation. Third, the Cambodian people possess an extraordinary ability to unite as one, especially in times of national danger, whether from aggression or external threats. They are proud patriots, firmly committed to national unity, without embracing extremism. Fourth, Cambodia benefits from a unified and disciplined leadership system, in which both civil servants and armed forces diligently carry out the directives and orders of their leaders with loyalty and professionalism. This strength was clearly demonstrated during the five-day armed conflict from July 24 to 28, 2025. Although Cambodia is a small nation, it has earned the attention and admiration of the international community for its strong national solidarity and harmonious relations with the international community. Therefore, I call one all Cambodians continue to cultivate this lasting spirit of unity for generations to come.

ព្រឹទ្ធសភាបោះឆ្នោតជ្រើសតាំងតំណាងព្រឹទ្ធសភា ក្នុងក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ

2025/08/04 01:38:00 pm        383
នាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទី ឯកឧត្តម អ៊ុច បូររិទ្ធ អនុ​ប្រធាន​ទី​១​ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយ​មាន​វត្ត​មានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៥រូប។អង្គប្រជុំបា​ន​ដំណើរការដោយមានរបៀបវារៈតែមួយគឺ ការបោះឆ្នោតជ្រើសតាំង​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំងអំពើពុករលួយ ១រូបតំណាងព្រឹទ្ធសភា។ដោយអនុលោមតាមមាត្រា៦ និងមាត្រា៧ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បានស្នើសុំឱ្យព្រឹទ្ធសភាជ្រើសតាំងឥស្សរជន១រូប ជាសមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំងអំពើពុករលួយអាណត្តិទី៤ (២០២៥-២០៣០) តំណាងព្រឹទ្ធសភាជំនួសឯកឧត្តម លី ណារុន ដែលត្រូវបញ្ចប់អាណត្តិ។ស្របតាមបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នីតិកាលទី៥ និងការផ្សព្វផ្សាយជាសាធារណៈរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាតាមសេចក្តីជូនដំណឹងលេខ ៨៧២/០៧២៥/អ.ពស/នវ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានទទួលពាក្យសុំនិងធ្វើការពិនិត្យលើឯកសារពាក់ព័ន្ធ ដើម្បីដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចលើសុពលភាព។ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាសម្រេចលើសុពលភាពបេក្ខជនរួចមក សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ បានដំណើរការបោះឆ្នោត ហើយឯកឧត្តម ឡាយ សំកុល ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ តំណាងព្រឹទ្ធសភាសម្រាប់អាណត្តិទី៤ (២០២៥- ២០៣០) ដោយទទួលបានការគាំទ្រចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

គ្រួសារយោធិនពលី ថ្លែងអំណរគុណសម្តេចធិបតី ដែលបានជួយដោះស្រាយបំណុល

2025/08/04 12:51:12 pm        521
គ្រួសារយោធិនពលីក្នុងការប៉ះទង្គិចរវាងយោធាកម្ពុជា និងយោធាថៃ បាន​ថ្លែង​អំណរ​គុណ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានជួយដោះស្រាយបំណុល ដើម្បី​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ។ក្រោយពេលយោធាកម្ពុជា និងយោធាថៃ បានប៉ះទង្គិច​គ្នានៅ​តា​ម​បន្ទាត់​ព្រំដែន​រហូត​ធ្វើ​ឱ្យ​យោធា​កម្ពុជា​មួយចំនួនបានបាត់បង់ជីវិតនោះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាន​ផ្ញើ​សារចូលរួមរំលែកមរណទុក្ខ និងផ្តល់ជាថវិកាជូនគ្រួសារសពជាបន្តបន្ទាប់។ ក្នុងនោះ ដោយ​មើលឃើញពីបញ្ហាហិរញ្ញវត្ថុជាកម្ចីរបស់យោធិនពលីជាមួយបណ្តាធនាគារ និង​គ្រឹះស្ថា​ន​មី​ក្រូហិ​រញ្ញវត្ថុ ក៏ដូចជាតបតាមការអំពាវនាវរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី អំពាវនាវ​ឱ្យ​លុប​ចោល​បំណុល​នោះ មានគ្រួសារយោធិនពលី បានថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានគិតគូរដល់ការលំបាករបស់ពួកគាត់ ក្រោយ​យោធិនជាមេគ្រួសារត្រូវបានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិ។គ្រួសារយោធិន ដែលត្រូវបានធនាគារលុបចោលបំណុល លើកឡើងថា ការលុប​ចោល​បំណុល​នេះ​ គឺជាការគិតគូរយ៉ាងម៉ត់ចត់បំផុត និងសម្រាល​បន្ទុ​កហិ​រញ្ញ​វត្ថុ​ជូន​ក្រុម​គ្រួសារ​យោធិន​ពលី​នីមួយ​ៗ​។សូមជម្រាបថា តបតាមការអំពាវរបស់ប្រមុខរាជរដ្ឋាភិបាលស្តីពីលារលុបចោលបំណុលនេះ បណ្តា​ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាន​ប្រកាស​ចូល​រួម​លុប​ចោល​បំណុល​ទាំង​អស់​របស់​យោធិន​ពលី​ គឺតបស្នងសងគុណ ក៏ដូចជាការគោរព​ដល់​ការ​ពលី​ជីវិត​ក្នុង​បុព្វ​ហេតុ​នៃ​កិច្ច​ការ​ការពារ​ជាតិ និងជាការជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុដល់ព្រមទាំងក្រុមគ្រួសារ ក្នុង​ចំណែក​ណា​មួយ​ក្នុងអំឡុងពេលដ៏សែនលំបាក។លើសពីនេះ បណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត នឹងចងចាំនូវការលះបង់ដ៏ធំធេង និង​វីរភាពដ៏ក្លាហានរបស់យោធិនពលីគ្រប់រូប នៅ​ក្នុង​បុព្វ​ហេ​តុ​នៃ​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​កម្ពុជា​៕

TOP STORY | សម្ដេចតេជោ ហ៊ុន សែន ចោទជាសំនួរ​ថា ហេតុ​ផល​អ្វី​ទៅ​ដែល​ថៃ​មិន​ព្រម​ប្រគល់​កង​ទ័ព​កម្ពុជា​ ១៨រូបមកឲ្យកម្ពុជាវិញ?

2025/08/04 12:05:58 pm        1750
​នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ចោទ​សួរ​ជាសំនួរថា ហេតុ​ផល​អ្វី​ទៅ​ដែល​ថៃ​មិន​ព្រម​ប្រគល់​កង​ទ័ព​កម្ពុជា​ ១៨​រូប​មក​ឲ្យ​កម្ពុជា​វិញ​?តាមរយៈហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ក្រោយ​សម្រាក​បាន​ជាង​២​ម៉ោង​យើង​មកប្រចាំការបន្តទៀតជាមួយនឹងការ​ពិនិត្យ​សភាពការណ៍​ជួរ​មុខ​ ដើម្បី​បន្ត​អនុវត្ត​ដោយ​ម៉ឺង​ម៉ាត់​នូវ​បទ​ឈប់បាញ់ និង​ពង្រឹង​កិច្ចការពារខ្លួនប្រឆាំងនឹងការ​រំលោភ​ណា​មួយពីភាគីម្ខាងទៀត។សម្ដេចតេជោបន្តថា សម្ដេច​ក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី (សម្ដេចធិបតី ហ៊ុន ម៉ាណែត) ដើម្បី​ជំរុ​ញការស្នើសុំទៅកាកបាទ​ក្រហម​អន្តរជាតិ ដើម្បីបំពេញតួរនាទី​ទាក់​ទង​ដល់​កង​ទ័ព​កម្ពុជា ១៨​រូប​ដែល​ថៃ​ចល័ត​ទ័ពចូលមកចាប់ក្នុងបន្ទាយនៃ​កងទ័ពកម្ពុជាក្រោយកិច្ចព្រមព្រៀង​ឈប់​បាញ់​ចូល​ជា​ធរមានរយៈពេល​ប្រមាណ៨ម៉ោង​ដែលជាការបំពានលើ​កិច្ច​ព្រមព្រៀងឈប់បាញ់ ដែល​ហាម​បាញ់ ​ហាមចល័តកងទ័ព និងហាមបន្ថែមកងទ័ព។សម្ដេចតេជោ ហ៊ុន សែន បានចោទជាសំនួរថា ហេតុផល​អ្វីទៅ​ដែល​ថៃ​មិន​ព្រម​ប្រគល់​កង​ទ័ព​កម្ពុជា​១៨​រូបមកឲ្យកម្ពុជាវិញ?សូមជម្រាបជូនផងដែរថា បើតាមអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថារហូតមកដល់ព្រឹកថ្ងៃទី០៤សីហានេះ​កង​កម្លាំង​កម្ពុជា ១៨រូប ភាគីថៃ​មិនទាន់ប្រគល់មកឲ្យកម្ពុជាវិញទេ ក្រៅតែពីកងកម្លាំងរបស់យើងចំនួន២រូបដែលបញ្ជូនត្រឡប់មកវិញកាលពីថ្ងៃទី១សីហាឆ្នាំ២០២៥ក្នុងស្ថានភាពរបួសប៉ុណ្ណោះ ខណៈរាជរដ្ឋាភិបាលបានកំពុងបន្តចរចា ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ថៃ​បញ្ជូន​ពួក​គាត់​មកវិញឲ្យបានឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM