ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពដែលបានពលី ក្នុងការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ

2025/08/04 12:05:41 pm        164
នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារ បន្តអញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរៈកងទ័ព និងនាំយកនូវគ្រឿង ឧបភោគបរិភោគ សម្ភារៈបរិក្ខារ របស់របរប្រើប្រាស់ និងថវិកាមួយចំនួនជូនក្រុមគ្រួសារសព លោកនាយចំណង់ ចាប ថី អាយុ៥៥ឆ្នាំ កងពលតូច លេខ៣ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ជាវីរៈកងទ័ពការពារទឹកដី ដែលបានពលីជីវិតកាលពីថ្ងៃ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ប្រាសាទតាមាន់ ក្នុងអំឡុងពេលប៉ះទង្គិចគ្នារ វាងកងទ័ព កម្ពុជា-ថៃ នៅតាមបន្ទាត់ព្រំដែន។បច្ចុប្បន្ននេះក្រុមគ្រួសារនៃសព បានយកមកធ្វើពិធីបុណ្យទៅតាមប្រពៃណី ស្ថិតនៅ ភូមិបេង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប៕

អ្នកនាំពាក្យ៖ រហូតដល់ម៉ោង១១ថ្ងៃត្រង់នេះ ស្ថានភាពនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ មានសភាពស្ងប់ស្ងាត់ធម្មតា

2025/08/04 11:37:20 am        402
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា រហូតដល់ម៉ោង ១១ថ្ងៃត្រង់ទី៤ ខែសីហា ឆ្នាំ២០២៥នេះ នៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ជាពិសេសនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងទ័ពកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹក ថ្ងៃទី៤ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កងកម្លាំងកម្ពុជា នៅតែបន្តរក្សាការពារខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន បើទោះបីពេលនេះ ពុំមានបញ្ហាអ្វីកើតឡើងក៏ដោយនោះ។ជាមួយគ្នានោះដែរលោកជំទាវ ម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា កម្ពុជាបាន គោរពយ៉ាងម៉ឺងមាត់បំផុតលើការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៊ី កាលពី ថ្ងៃទី២៨ ខែកក្កដាកន្លងទៅនេះផងដែរ៕ អត្ថបទបាន ចក់

ទាហានខ្មែរ១៨នាក់ ដែលទាហានថៃចាប់ទៅ មិនទាន់មានការដោះលែង ខណៈកម្ពុជាបន្តចរចា យ៉ាងយកចិត្តទុកបំផុត

2025/08/04 11:31:26 am        437
យុទ្ធជនកម្ពុជា១៨នាក់ ដែលទាហានថៃបានចាប់ទៅ កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅនោះ មកដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ មិនទាន់ត្រូវបានដោះលែងមកវិញនោះទេ ខណៈថ្នាក់ដឹកនាំកម្ពុជា បានកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីទាមទារឲ្យភាគីថៃ ធ្វើការដោះលែង និងប្រគល់ពួកគាត់មកកម្ពុជាវិញឆាប់ៗស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹក ថ្ងៃទី៤ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់រាជរដ្ឋាភិបាលកម្ពុជា យើងបានធ្វើការទំនាក់ទំនងចរចា និងតាមដាន​យ៉ាងយកចិត្តទុកដាក់​បំផុតចំពោះយោធិនកម្ពុជា ដែលស្ថិតនៅក្នុងការគ្រប់គ្រង​របស់ទាហានថៃ ​ដើម្បីធ្វើយ៉ាងណាឲ្យភាគីថៃធ្វើការដោះលែងពួកគាត់ឲ្យមកកម្ពុជាវិញឆាប់ៗ។យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ​ក៏បានអំពាវនាវយ៉ាងទទូចដល់ភាគីថៃ ឲ្យប្រគល់យោធាកម្ពុជាចំនួន១៨នាក់ ដែលថៃបានចាប់ទៅ កាលពីព្រឹកថ្ងៃទី២៩ ក្រោយមានកិច្ច​ព្រមព្រៀង​​បទឈប់បាញ់នោះមកកម្ពុជាវិញឲ្យបានឆាប់ៗ និងប្រកបដោយសុខសុវត្ថិភាព បើទោះបីថៃអះអាងថា ពួកគាត់ទាំង១៨នាក់ មានសុវត្ថិភាពក៏ដោយនោះ។សូមបញ្ជាក់ថា ទាក់ទងនឹងវីរកងទ័ពកម្ពុជា ចំនួន១៨នាក់ដែលស្ថិននៅក្រោមការគ្រប់គ្រង របស់ទាហានថៃនេះដែរ កម្ពុជាបានស្នើឲ្យម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ​ឲ្យជួយអន្តរាគមន៍​ដើម្បីជំរុញឲ្យភាគីថៃ ឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញ ឲ្យបានឆាប់ៗ​នេះផងដែរ។ លោកជំទាវអ្នកនាំពាក្យ ក៏បានលើកឡើងទៀតថា ក្រសួងការពារជាតិ ​និង​កងយោធពលខេមរភូមិន្ទ នឹងមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះ ក្នុង​កាលៈទេសៈណាក៏ដោយ ខណៈទាហាខ្មែរចំនួន១៨នាក់ ដែលទាហានថៃចាប់ទៅនេះ បានកំពុងបន្តធ្វើការចរចា យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាល​ដើម្បី​សុខសុវត្ថិភាពរបស់ពួកគេនោះ។ទាក់ទងនឹងទាហានកម្ពុជាទាំង១៨រូប​ ដែលទាហានថៃចាប់ទៅនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ​បានប្រកាសនៅយប់រំលងអធ្រាត្រថ្ងៃទី៤​ ខែសីហា ឆ្នាំ២០២៥នេះ ផងដែរថា កម្ពុជាឈានទៅរកការ​ពឹងពាក់​លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់​ទាហានកម្ពុជា១៨រូប ដែលថៃចាប់ក្រោយបទឈប់បាញ់ ​និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ៕ អត្ថបទបាន ចក់

អាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC ជាជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​កសាង​ទំនុកចិត្ត និងស្ថិរភាពឡើងវិញ

2025/08/04 10:54:01 am        1791
ភ្នំពេញ៖ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​បញ្ជាក់​ថា ប្រទេសអាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​កសាង​ទំនុក​ចិត្ត និងស្ថិរភាពឡើងវិញ។តាមរយៈហ្វេសប៊ុកស្ថានទូតប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជានៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ​២០២៥​នេះ បានលើកឡើងថា ​ខណៈដែលកម្ពុជា និងថៃបានកោះប្រជុំនៅថ្ងៃនេះ ទី៤ ខែសីហា សម្រាប់​គណៈ​កម្មាធិការព្រំដែនទូទៅ (GBC) ដំណើរទស្សន​កិច្ចនា​ពេល​ថ្មី​ៗ​នេះ​របស់​ឯកឧត្ដម​ឯក​អគ្គ​រដ្ឋ​ទូត​ Stefan Messerer ទៅកាន់តំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប នៅ​ថ្ងៃ​សុក្រ​ ទី០១ ខែសីហា រួមជាមួយនឹង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន និង​សមាជិក​សហគមន៍​ការទូត ធ្វើ​ជា​ការ​រំលឹក​ទាន់​ពេល​វេលា​ថា ចំណុច​ស្នូល​នៃ​ជម្លោះ​នីមួយ​ៗ​ ​គឺ​ជា​ជីវិត​ពិត និង​មនុស្ស​ពិត។ឯកឧត្ដមបានបន្តថា បន្ទាប់ពីបទឈប់បាញ់នាពេលថ្មីៗនេះ ដំណើរទស្សន​កិច្ច​នេះ​បាន​បំភ្លឺ​អំពី​ស្ថាន​ភាព​ នៃ​ជនភៀសសឹកដែលត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ស្វាគមន៍ការកោះប្រជុំ GBC ជា​ជំហាន​ដ៏សំខាន់មួយឆ្ពោះទៅរកការកសាងទំនុកចិត្ត និងស្ថិរភាពឡើងវិញ។ ឯកឧត្ដមបន្តថា សន្តិភាព​ប្រកប​ដោយនិរន្តរភាព​ទាមទារលើសពីកិច្ចព្រមព្រៀងដែលបានចរចា វា​ទាមទារ​ឱ្យ​ស្តាប់​អ្នក​ដែល​មិន​នៅ​តុចរចា ប៉ុន្តែនៅជិតការរងគ្រោះបំផុត។ឯកឧត្ដម​បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ក្នុងការគាំទ្រសន្តិភាព តាមរយៈការសន្ទនា ដោយ​សង្កត់ធ្ងន់ថាអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត ជាពិសេសបុគ្គល និងគ្រួសារ​ដែល​ត្រូវ​បាន​ផ្លាស់​ទី​លំនៅ មិនត្រូវបំភ្លេចចោលក្នុងដំណើរការការទូតឡើយ។ សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និង​សិទ្ធិ​ក្នុង​ការ​វិលត្រឡប់មកមាតុភូមិវិញដោយសន្តិភាព ត្រូវតែ​រក្សា​ជា​ស្នូល​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ទាំង​អស់​ឆ្ពោះ​ទៅ​រក​ការ​បន្ធូរ​បន្ថយភាពតានតឹង និងការផ្សះផ្សា។សូមជម្រាបជូនថា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា​បាន​រៀបចំ​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ខេត្ត​ឧត្តរ​មានជ័យ និងខេត្តសៀមរាប រយៈពេល២ថ្ងៃ (ថ្ងៃទី១ និងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥) ដោយ​មាន​ការ​ចូល​រួម​ពីប្រធាន​តំណាងស្ថានបេសកកម្មការទូត និងទីភ្នាក់ងារ​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ ​(អ.ស.ប) ដែលមានចំនួនសរុប ២៦រូប៕

អនុគណៈកម្មការកំណែចាប់ផ្តើមកែសន្លឹកកិច្ចការបេក្ខជនដែលបានចូលរួមប្រឡងប្រជែងក្របខ័ណ្ឌ ៤ក្រសួង ស្ថាប័ន

2025/08/04 10:23:34 am        329
នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្រ្តី​ក្រសួង​មុខងារ​សាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង អញ្ជើញ បើក​ដំណើរ​ការ​កែ​សន្លឹក​កិច្ចការ និងពិនិត្យដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការបេក្ខជន។ កម្ម​វិធី​នា​ព្រឹក​នេះ​ មានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាង​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង តំណាង​ក្រសួង​សុខាភិបាល​។ សន្លឹកកិច្ចការបេក្ខជនប្រឡងមន្រ្តីកសិកម្មឃុំចំនួន ៤៨១៣ច្បាប់, មន្រ្តីច្បាប់ (វិញ្ញាសា​សរសេរ​លើក​ទី​១)ចំនួន ២៩៨ច្បាប់, មន្រ្តីការទូតជាន់ខ្ពស់(វិញ្ញាសាសរសេរលើកទី១)ចំនួន ៨០៣​ច្បាប់​, និង មន្រ្តីវិជ្ជាជីវៈសុខាភិបាល(មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ)ចំនួន ២៥១៤ច្បាប់ ចាប់​ផ្តើម​កែក្នុងពេលតែមួយ។ សូមជម្រាបថា គ្រប់ដំណើរការកែសន្លឹកកិច្ចការត្រូវស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពី អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំង​មាន​ការ​ចូល​រួម​ពី​អ្នក​សង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត៕

ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​ពិនិត្យ​សម្រេច​លើ​របៀប​វារៈ​ចំនួន៤

2025/08/04 09:45:49 am        739
នាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៨និង៣០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍​ព្រឹទ្ធ​ស​ភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុ​ប្រធានទី១ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៤ មានដូចខាងក្រោម៖១-ពិនិត្យ និងសម្រេចលើសុពលភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងជាសមាជិក ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំងអំពើពុករលួយ១រូប តំណាងព្រឹទ្ធសភា ទៅក្នុងរបៀបវារៈ សម័យប្រជុំ​ព្រឹទ្ធសភា​ជា​វិសាមញ្ញ នីតិកាលទី៥។២-ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភាស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។៣-កំណត់​កាលបរិច្ឆេទ និងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។៤-ផ្សេងៗ។

សម្តេចសង្ឃ បួរ គ្រី យាងសួរសុខទុក្ខ និងប្រទានទេយ្យទានដល់វត្តចំនួន១៦ ក្នុងស្រុកអន្លងវែង

2025/08/04 09:30:27 am        221
ឧត្តរមានជ័យ៖ សម្តេចព្រះអភិសិរី​សុគ​ន្ធា​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងសប្បុរសជន បន្តយាងសួរសុខទុក្ខ និង​ប្រទាន​ទេយ្យវត្ថុ និងបច្ច័យព្រមទាំងថ្នាំពេទ្យ ជូនវត្តចំនួន១៦វត្តនាក្នុង ស្រុកអន្លងវែង ខេត្ត​ឧត្តរ​មា​​នជ័យ ក្នុងនោះមាន វត្តវត្តខ្នងទួល វត្តភ្នំដី វត្តធម្មយុត្ត វត្តភ្នំអាតោ វត្តអូរព្រាល វត្តពុទ្ធោភាវនា វត្តព្រៃស្អាក វត្តកូនក្រៀល វត្តកន្ទុយជូន វត្តព្រៃធំ វត្តពុទ្ធមេត្តា វត្តត្នោត វត្តរួតចំប៉ី វត្តថ្មី វត្ត​អូរ​ទឹក​ខៀវ​។ក្នុងពិធីយាងសួរសុខទុក្ខ និងព្រះរាជទានអំណោយ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី បានមានព្រះបន្ទូលទៅកាន់ព្រះសង្ឃរួមទាំថា សង្គ្រាមដែលបាន​កើត​ឡើង​នៅ​តាម​ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បង្កឡើងដោយកងទ័ព​ថៃ​ជាអ្នក​ផ្ទុះ​អាវុធមុន ចំណែកកងទ័ពកម្ពុជារបស់យើង ផ្ទុះអាវុធតបតតាមក្រោយ ។សម្តេចជាអង្គម្ចាស់ មានបន្ទូបន្តថា កន្លងមកក្រោមបទបញ្ជា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃកម្ពុជា គឺកងទ័ពយើងមានអត់ធ្មត់ខ្លាំងណាស់ ដែលការអត់ធ្មត់នេះ គឺ​ដើម្បី​សេចក្តី​សុខ​របស់ប្រជាពលរដ្ឋខ្មែរយើង ពិសេសប្រជាពលរដ្ឋនៅតាមព្រំដែន។ការផ្ទុះអាវុធ​ដែលបង្កឡើងដោយកងទ័ពថៃ រយៈពេល៥ថ្ងៃនេះ បានធ្វើឱ្យប្រជាពលរដ្ឋ​រស់​នៅ​តាម​ព្រំដែន​ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង មកស្នាក់នៅបណ្តោះអាសន្ន តាមទីតាំង​សុវត្ថិភាព​ផ្សេង​ៗ នៅតាមវត្តអារ៉ាម និងកន្លែងសាធារណៈជាច្រើនទៀត ធ្វើយ៉ាងណាគេច​ឱ្យ​ផុត​ពី​គ្រាប់​ផ្លោង​របស់​ថៃ ។ ក្រោមការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី បានធ្វើឱ្យមានការចរចារទ្វេរភាគីរវាងប្រទេសទាំង២ កើតឡើង ក្រោមកា​រផ្ដួចផ្ដើ​ម​របស់​លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដោយមានការជួយសម្របសម្រួល ពីនាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី និងសង្កេតការណ៍ដលោយចិន ឈានដល់ការសម្រេចបទឈប់បាញ់គ្នាទាំងស្រុង នៅ​ម៉ោង​១២.០០នាទីយប់ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។សម្តេចព្រះមហាសង្ឃរាជ មានបន្ទូលបន្ថែមថា ទោះបីជាមកស្នាក់នៅបណ្តោះអាសន្ន នៅវត្ត​ដែល​ជា​តាម​ទីតាំង​សុវត្ថិភាពផ្សេងៗ ប៉ុន្តែទទួលបានគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត ពីសម្តេចតេជោ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចធិបតី និងលោជំទាវបណ្ឌិត ក៏ដូចជា​អាជ្ញាធរ​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងខេត្តឧត្តរមានជ័យផងដែរ ហើ​យសូមព្រះសង្ឃដែល ភៀសព្រះកាយទាំងអស់ ត្រូវចេះស្រលាញ់គ្នា រាប់អានគ្នា និង​ត្រូវ​ថែ​រក្សា​សុខភាព​ឱ្យបានល្អ។សម្រាប់ប្រទានទេយ្យវត្ថុ ដែលបាននាំយកនៅទីវត្ត ដែលជាទីទួលសុវត្ថិភាព ទាំង១៦វត្ត ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រូមមាន អង្ករ ថ្នាំពេទ្យ សាច់ក្រក-ត្រីងៀត សៀងផ្អែមឆៃប៉ូវផ្អែម នំលីលី មីខ្មែរ ធូបមូស ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ ត្រចៀកកាំ២ អូរវ៉ាទីន មៀនកំប៉ុង ស្បែកជើង សាប៊ូ ភួយ រួមទាំងថវិការមួយចំនួន ។ សម្រាប់ការរៀបចំថ្នាំមានចំនួន ២០មុខ ទុកសំរាប់ ព្យាបាលជំងឺជំងឺដូចជា រាគរុះ ចុកពោះ គ្រុនក្តៅ គ្រុនផ្តាសាយ ហេវហត់ អស់កំលាំង ឈឺក្រពះ ឈឺសន្លាក់ដៃសន្លាក់ជើង ឈឺចុករោយសាច់ដុំរួមទាំជំងឺផ្សេងៗទៀត ៕ អត្ថបទ បាន សុខរិទ្ធិ

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី យាង​ចែក​អំណោយ​ជូន​ជនភៀស​សឹក​ចំនួន​ជាង ២០០​គ្រួសារ នៅស្រុកចុងកាល់

2025/08/04 09:15:59 am        255
ឧត្តរមានជ័យ៖ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ សម្តេចព្រះអភិសិរី​សុគ​ន្ធា​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងឯក​ឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិ​ការ​ជាតិ​គ្រប់​គ្រ​ង​គ្រោះ​មហន្ត​រាយ​ បានយាង និងអញ្ជើញផ្តល់អំណោយដល់ជនភៀសសឹកចំនួន ២៦០គ្រួសារ នៅ​វត្ត​អាតោ ​ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។សម្តេចព្រះមហាសង្ឃរាជ មានព្រះរាជបន្ទូលថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដែល​ជា​និច្ច​កាល​តែង​តែ​គាំទ្រ និងយកចិត្តទុកដាក់ឧបត្ថម្ភដល់ជនភៀសសឹក និងកងទ័ពជួរមុខ បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិចរវាងយោធាកម្ពុជា និងថៃ។នាឱកាសនោះ សម្តេចបានថ្លែងអំណរគុណដល់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ដែល​បាន​តាម​ដាន​ និងចុះជាប់ជាប្រចាំ ដើម្បីពីសុខទុក្ខរបស់ជនភៀសសឹក ដែលប្រឈមខ្វះខាតស្បៀង គ្រឿង​ឧបភោគ បរិភោគអំឡុងស្នាក់នៅជំរុំជនភៀសសឹក។ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមសម្តែង​អំណរ​ព្រះគុណ​ចំពោះ​ទឹក​ព្រះ​ទ័យ​របស់​សម្តេច​ព្រះ​ម​​ហាសង្ឃរាជ ដែលបានយាងចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនជនភៀសសឹក, ទឹក​ព្រះទ័យរបស់សម្តេច បង្ហាញថា ទោះក្នុងកាលៈទេសៈណាទាំងអាណាចក្រ និងពុទ្ធចក្រ គឺ​ជា​ប្រជា​ជាតិ​តែមួយ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំការផ្ដាំសួរសុខទុក្ខពីសំណាក់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនគ្រួសារកងទ័ពទាំងអស់ និងសូម​ឱ្យ​គ្រួសារ​កង​ទ័ព​បន្ត​ថែ​ទាំ​សុខភាព​ឱ្យ​បាន​ល្អគ្រប់ៗគ្នា៕

TOP STORY | សម្ដេចតេជោ៖ យើងឈាន​ទៅរកការពឹងពាក់​លើ​កាក​បាទ​ក្រហម​អន្តរជាតិ​ដើម្បី​ជួយ​ដល់​ទាហាន​កម្ពុជា​១៨​រូប​ដែល​ថៃ​ចាប់​ក្រោយ​បទ​ឈប់​បាញ់ ​និង​មិនទា​ន់​បញ្ជូន​មក​ឱ្យ​កម្ពុជា​វិញ

2025/08/04 06:19:59 am        2155
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់រំលងអធ្រាត្រថ្ងៃទី៤ ខែសីហា ឆ្នាំ​២០២៥​នេះ បានបង្ហោះសារបញ្ជាក់ថា កម្ពុជាឈាន​ទៅ​រក​ការ​ពឹង​ពាក់​លើ​កាក​បាទ​ក្រហម​អន្តរជាតិ ដើម្បី​ជួយដល់ទាហានកម្ពុជា១៨រូបដែលថៃចាប់ក្រោយបទឈប់បាញ់ និងមិនទាន់​បញ្ជូន​មក​ឲ្យកម្ពុជាវិញ។សម្ដេចតេជោបានសរសេរថា បងប្អូនលង់លក់អស់ទៅហើយនៅឡើយតែខ្ញុំ និងសហការី​មួយ​ចំនួន​នៅ​ជាមួ​យខ្ញុំនៅមុខប្រព័ន្ធវីដេអូដែលមានសម្តេច ទៀ បាញ់ និងមេបញ្ជាការ​កង​ទ័ព​ជើង​គោក ម៉ៅ សុផាន់ ក្រោយពេលឯកឧត្តមអគ្គបញ្ជាការ វង្ស ពិសេន ចាកចេញ​ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រជុំ​នៅម៉ា​ឡេស៊ីព្រឹកស្អែក។សម្ដេចតេជោបានថ្លែងថា ដោយឡែកនៅទីបញ្ជាការមួយទៀតមាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមការងារកំពុងបំពេញការងារយ៉ាងសកម្មដែលយើងនឹងឈានទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិដើម្បីជួយដល់ទាហានកម្ពុជា១៨រូបដែលថៃចាប់ក្រោយបទឈប់បាញ់ និង​មិន​ទាន់​បញ្ជូន​មកឲ្យកម្ពុជាវិញ។សម្ដេចតេជោបានឱ្យដឹងថា យប់នេះសម្ដេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានទាក់ទង​ទៅ​បណ្តា​មេ​បញ្ជាការ​នៅជួរមុខមួយចំនួនផងដែរ ដែលពួកគាត់កំពុងគោរពយ៉ាងម៉ឺងម៉ាត់នៃបទឈប់បាញ់ និង​ប្រុងប្រយ័ត្នខ្ពស់សម្រាប់ករណីមានការរំលោភលើបទឈប់បាញ់ពីភាគីម្ខាងទៀត។ក្នុង​ឱកាសនោះសម្ដេចតេជោបានលើកឡើងដែរថា ថ្ងៃមុន Starbucksស្ករ១០០ %ថ្ងៃនេះ Starbucksស្ករ ៣០ % និងឈានទៅសម្រេចគោលដៅ Starbucks ស្ករ០% ដើម្បី​បង្កា​រ​ជំងឺ​ទឹក​នោម​ផ្អែម​៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ឧបត្ថម្ភកុមារា២នាក់ដែលឱពុកជាប់បំពេញកាតព្វកិច្ចជូនជាតិ​

2025/08/03 08:14:14 pm        154
បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​បានឃេីញការផ្សព្វផ្សាយតាមយះបណ្តាញសង្គម​រួចមក នាថ្ងៃអាទិត្យ​ ទី៣​ ខែសីហា​ ឆ្នាំ២០២៥​នេះ​ បានចាត់លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១​ និងសហការី​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តស្វាយរៀង​ និងរដ្ឋបាលខេត្តស្វាយរៀង​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់កូនវីរកងទ័ព​២នាក់​ ដែលកំពុងស្នាក់នៅជាមួយឪពុកមាជាព្រះសង្ឃក្នុងវត្តសន្តិភាព​ ក្រុងស្វាយរៀងខេត្តស្វាយរៀង​ប្រមាណជា២ឆ្នាំ ដោយសារឪពុកកុមារាទាំងពីរកំពុងជាប់បំពេញកាតព្វកិច្ចការពារបូរណភាពទឹកនៅតំបន់មុំបីខេត្តព្រះវិហារ​ ។ ក្នុងឱកាសជួបសំណេះសំណាល​លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ បានពាំនាំប្រសាសន៍​ផ្តាំផ្ញេីពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដល់ព្រះចៅអធិការត្ត​ និងព្រះសង្ឃជាឪពុកមាកុមារទាំងពីរ​ បន្តជួយយកចិត្តទុកដាក់ទំនុកបំរុងដល់កុមារាទាំងពីរទាំងចំណីអាហារ​ និងការសិក្សារៀនសូត្រ​ ព្រោះកុមារាទាំងពីរបន្ទាប់ពីឪពុកម្តាយបានចែកផ្លូវគ្នាគឺឪពុកបានយកកុមារាទាំងពីរមកផ្ញេីជាមួយឪពុកមាជាព្រះសង្ឃដេីម្បីបានសិក្សារៀនសូត្រពិសេសរៀនធម៌​ ។ ទាក់ទិននិងកុមារាទាំងពីរនេះព្រះសង្ឃជាឪពុកមាគង់នៅសន្តិភាព​បានប្តេជ្ញាព្រះទ័យមេីលថែពួកគេឲ្យបានដិតដល់ប្រៀបដូចកូនបង្កេីតជាពិសេសជំរុញពួកគេឲ្យសិក្សារៀនសូត្របានខ្ពង់ខ្ពស់ក្លាយជាកុលបុត្រល្អក្នុងសង្គម​ ព្រោះពួកគេជាឈាមជ័រអ្នកស្នេហាជាតិ​ ។ ជាមួយគ្នានេះដែរ​ ក្នុងនាមជាអាជ្ញាធរខេត្ត​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងជាប្រធានគណ:កម្មាធិការ​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តស្វាយរៀង​ មិនទុកកុមារទាំងពីរចោលនោះទេ​ ដោយបានរួមចំណែកនាំយកអំណោយរដ្ឋបាលខេត្ត​ និងសាខាកាកបាទក្រហមកម្ពុជាខេត្តជាគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន​មកជូន ទន្ទឹមនឹងនេះបេីទោះបីឪពុកកុមារទាំងពីរមិនមែនជាអ្នកស្រុកស្វាយរៀងក៏ដោយតែឯកឧត្តមនឹងបន្តយកចិត្តទុកដាក់ចំពោះពួកគេដេីម្បីឲ្យឪពុកកុមារាទាំងពីរកាន់តែមានចិត្តនឹងនចំពោះការបំពេញកាតព្វកិច្ចជូនជាតិនិងប្រជាជន​ ។ សូមបញ្ជាក់ថា​ ៖​ កុមារាទាំងពីរនេះ​ ទី១​ ឈ្មោះ​ សេក​ ដុងហេ​ អាយុ៧ឆ្នាំ​ រៀនថ្នាក់ទី១​ ទី២​ ៖​ ឈ្មោះ​ សេក​ ដុងហៃ​ អាយុ៥ឆ្នាំ​ មិនទាន់ដល់អាយុចូលរៀន​ ហេីយឪពុកឈ្មោះ​ សេក​ សំណាង​ ជាទាហានកំពុងជាប់បំពេញកាតព្វកិច្ចនៅតំបន់មុំបី​ ខេត្តព្រះវិហារ​ ។ សូមជម្រាបថា​ ៖​ អំណោយកាកបាទក្រហមកម្ពុជា​ ឧបត្ថម្ភជូននៅពេលនេះ​រួមមាន ៖​ អង្ករ​ ១០០គីឡូ​ក្រាម​ មី៥កេស​ ត្រីខ៥យួរ​ ទឹកត្រី២យួរ​ ទឹកស៉ីអ៉ីវ២យួរ​ ទឹកក្រូច២កេស​ និងថវិកា៥លាន​សម្រាប់កុមារាទាំងពីរ​ និង៥លានរៀលប្រគេនជូនព្រះសង្ឃជាឪពុកមា​ ។ ដោយឡែកប្រគេនវត្តសន្តិភាព​មានអង្ករ​ ១០០គីឡូក្រាម​ មី៤កេស​ ត្រីខ១កេស​ ទឹកត្រី៣យួរ​ ទឹកស៉ីអ៉ីវ៣យួរ​ ទឹកក្រូច៤កេស​  បច្ច័យ​២លានរៀល​ និងព្រះសង្ឃ២អង្គ​ មួយអង្គៗ​ ២០ម៉ឺនរៀល​ ។ ស្របគ្នានេះរដ្ឋបាលខេត្តស្វាយរៀងក៏បានប្រគេនទេយ្យទានមួយចំនួនដល់វត្តសន្តិភាព​ និងថវិកា២លានរៀលដល់កុមារាទាំងពីរផងដែរ​ ។ អត្ថបទ: សំ ងីម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM