ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

TOP STORY | សម្តេចតេជោប្រកាសមិនចូលរួមប្រជុំព្រឹទ្ធសភាថ្ងៃស្អែកទេដោយជាប់រវល់ប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងក្រោយថៃរៀបចំផែនការវាយប្រហារកម្ពុជា

2025/08/03 07:28:26 pm        686
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសថា សម្តេចនឹងមិនចូលរួមកិច្ចប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះទេ ដោយសម្តេចជាប់រវល់ប្រចាំការបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោង ក្រោយទាហានថៃរៀបចំផែនការវាយប្រហារមលលើកម្ពុជាទៀតនាពេលឆាប់ៗ ឬក៏អាចយប់នេះ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិមុននេះបន្តិចបានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធាវាយមកលើកម្ពុជានៅវេលាយប់នេះ។ ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត។ដូចនេះការប្រជុំព្រឹទ្ធសភាត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា»។តាមរយៈបណ្តាញសង្គមនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការអធ្យាស្រ័យចំពោះបងប្អូនជនរួមជាតិផងដែរ ដែលផ្ញើសារជូនពរថ្ងៃខួបកំណើតសម្តេច ដែលសម្តេចមិនបានបើក មើលដោយសារជាប់រវល់ចូលរួមបញ្ជាកងទ័ពនោះ។ សម្តេចបានបញ្ជាក់ថា« ខ្ញុំសូមការយោគយល់ជាមុនពីបងប្អូនដែលជូនសារជូនពរថ្ងៃកំណើតខ្ញុំ(៥សីហា២០២៥)ដែលខ្ញុំមិនអាចបើកមើលឬបើកមើលហើយតែមិនបានឆ្លើយតបព្រោះជាប់រវល់រឿងសង្រ្គាមនិងសន្តិភាពដែលជារឿងស្លាប់រស់របស់ជាតិ»៕

BREAKING NEWS ÷ ក្រសួងការពារជាតិកម្ពុជា៖កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែនជាមួយកម្ពុជាឆាប់ៗនេះ

2025/08/03 07:08:52 pm        1028
ក្រសួងការពារជាតិកម្ពុជាបានប្រកាសឲ្យដឹងថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ ពោលគឺមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះបានបញ្ជាក់ថាសូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះកងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់បន្ថែមថា«តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី»។ ការរៀបចំផែនការវាយលុកនេះត្រូវបានក្រសួងការពារជាតិកម្បុជា ចាត់ទុកថា«ជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី»។តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃនៅវត្តគោកត្របែក ក្នុងខេត្តកំពង់ធំ និងចែកអំណោយជូនប្រជាពលរដ្ឋ៣៤៩គ្រួសារ

2025/08/03 05:23:59 pm        266
កំពង់ធំ ៖ នៅព្រឹកថ្ងៃអាទិត្យទី៣ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃនៅវត្តគោកត្របែក ស្ថិតក្នុងភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៤៩គ្រួសារ។លោកជំទាវ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេន និងជូនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកជំទាវបានរៀបចំប្រគេនចង្ហាន់ដល់ព្រះសង្ឃដែលគង់នៅទីអារាមនេះ មានប្រគេនស្លាដក់ និងបច្ច័យមួយចំនួនផងដែរ។ ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន១១៥នាក់  ដោយម្នាក់ៗទទួលបានកាតាបម្នាក់១ដោយក្នុងកាតាបនោះមាន សៀវភៅចំនួន៣ក្បាល,ក្តាសរសេរ១,ជ័រលុប១,បន្ទាត់១,ប៊ិចក្រហម១,ប៊ិចខៀវ១,ខ្មៅដៃ២ដើម,ហ្វឺតសរសេរ១ដើម,ច្រាសដុសធ្មេញ១,ថ្នាំដុសធ្មេញ១,សាប៊ូ១ដុំ,ស្បែកជើង១គូរ,ខោ២,សំពត់២, អាវ២,និងកន្សែង១។  ជាមួយគ្នានោះដែរ លោកជំទាវក៏បានរៀបចំអាហារសាមគ្គីជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៤៩គ្រួសារ ដែលមានជាអង្ករ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ និងថវិកាផងដែរ។ ទេយ្យវត្ថុសម្រាប់ប្រគេនវត្តរួមមាន៖១-អង្ករ១តោន ២-ត្រីខចំនួន១កេស មាន១០យួរ៣-មីចំនួន៥កេសធំ(៣០កេសតូច)៤- ត្រីងៀតចំនួន ១០ គីឡូ៥- សាច់ក្រកចំនួន១០ គីឡូ៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ៧- ទឹកដោះគោខាប់ ចំនួន២កេស ៨- កាហ្វេ ចំនួន៥កញ្ចប់ធំ ៩- តែចំនួន២គីឡូក្រាម១០- ស្ករសចំនួន១បេ ១១- អំបិលចំនួន១បេ១២- ទឹកត្រីចំនួន៥យួ ១៣-ទឹកស៊ីអុីវចំនួន៥យួរ ១៤- ទឹកម្ទេស ចំនួន៥យួរ១៥-ទឹកសៀង ចំនួន៥យួរ១៦- សាប៊ូដុំ ចំនួន៣០ដុំតូច១៧- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត១៨- ប្រេងកូឡា ចំនួន៥ដុំ ១៩- ប្រេងខ្យល់ ចំនួន៥ដុំ ២០-បច្ច័យសម្រាប់វត្ត ២លានរៀល សម្ភារៈសម្រាប់ប្រជាពលរដ្ឋចំនួន៣៤៩គ្រួសារ ដោយ១គ្រួសារទទួលបាន៖១-អង្ករ២៥គីឡូក្រាម ២-ទឹកស៊ីអ៉ីវ១យួរ៣-ម៉ុង១៤-ភួយ១៥-ទឹកដោះគោខាប់២កំប៉ុង ៦-មី១កេសតូច ៧-អង្រឹង១៨-អាវភ្លៀង១៩-កន្សែងធំ១១០-កន្ទេល១ និងបន្ថែមដោយថង់អំណោយ(ឃីត) របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ម្នាក់១ថង់ជូនដល់ប្រជាពលរដ្ឋ ដោយក្នុងថង់នោះរួមមាន៖ថ្នាំដុសធ្មេញ១ទីប,ច្រាស់ដុសធ្មេញ១,សាប៊ូ១ដុំ,ប្រេងកូឡា១ដបតូច ,ប្រេងខ្យល់១ដបតូច,ថ្នាំពេទ្យ១ប្រអប់,ក្រមា១,សារុង១,ធូបមូស១ដុំ,និងពិល១៕

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយោធិន ពិសេសយោធិនពលី និងពលរដ្ឋភៀសសឹក

2025/08/03 04:34:21 pm        381
ភ្នំពេញ ៖ នៅក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងមានវិវាទជាមួយថៃ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំរបស់កម្ពុជា គ្រប់ជាន់ថ្នាក់បានធ្វើការងារយ៉ាងស្រស្រាក់ស្រស្រាំមិនដែលសម្រាកឡើយ ក្នុងនោះបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះគ្រួសារយោធិន ជាពិសេសយោធិនពលី និងរងគ្រោះ និងបងប្អូនប្រជាពលរដ្ឋភៀសសឹកផងដែរ។  ​នេះបើតាមការបញ្ជាក់ថារបស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ឯកឧត្តមថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់កំពុងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះគ្រួសារយោធិនដែលពលី និងរងគ្រោះតាមរយៈការដាក់ចេញនូវគោលនយោបាយគាំទ្រផ្សេងៗ និងអំពាវនាវដល់ធនាគារ និងមីគ្រូហិរញ្ញវត្ថុឱ្យទម្លាក់ចោលនៅកម្ចីដែលគ្រួសារយោធិនពលីជាប់ជំពាក់ផងដែរ។ ក្រៅពីនេះក៏មានគោលនយោបាយពិសេសដើម្បីជួយគាំទ្រដល់យោធិនដែលរងគ្រោះរបួស ឬពិការក្នុងការប៉ះទង្គិចគ្នាជាមួយថៃនាពេលកន្លងទៅនេះ។ សូមបញ្ជាក់ថាក្រោយមានការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកទល់នឹងថ្ងៃទី៣ ខែសីហានេះ វិស័យធនាគារឯកជនទូទាំងប្រទេសបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលដោយបានប្រកាសលុបចោលរាល់បំណុលចំពោះយោធិនដែលបានពលីនៅសមរភូមិមុខក្នុងពេលប៉ះទង្គិចគ្នាជាមួយថៃ។ ក្រៅពីនេះក៏បានផ្ដល់ការអនុគ្រោះដល់យោធិនដែលរងគ្រោះ និងពិការផងដែរ៕ 

ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ច្រើនពាន់នាក់ចូលរួម ក្បួនដង្ហែទង់ជាតិខ្មែរ រួមគ្នាថែរក្សាការពារជាតិមាតុភូមិ

2025/08/03 04:27:17 pm        314
ពោធិ៍សាត់៖នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្នុងខេត្តពោធិ៍សាត់មានការរៀបចំ ក្បួនដង្ហែទង់ជាតិខ្មែរ ក្រោមប្រធានបទ«ប្រជាជនខេត្តពោធិ៍សាត់រួមគ្នាថែរក្សាការពារជាតិមាតុភូមិ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជនជាច្រើនពាន់នាក់ ។ ក្បួនដង្ហែថ្មើរជើងនេះ មានចម្ងាយប្រមាណ១០គីឡូម៉ែត្រ ចាប់ផ្តើមពីពហុកីឡដ្ឋានខេត្តពោធិ៍សាត់ កាត់តាមផ្លូវនានាក្នុងក្រុងពោធិ៍សាត់ និងផ្លូវជាតិលេខ៥ឆ្ពោះទៅកាន់ បុរីវប្បធម៌កោះសំពៅមាស ។ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានបញ្ជាក់ថា ក្បួនដង្ហែក្នុងពេលនេះគឺ ក្នុងគោលបំណង ១-ស្មារតីប្រជាជនខេត្តពោធិ៍សាត់រួមគ្នាការពារសន្តិភាព ២-គោរពអរគុណដឹងគុណជានិច្ចដល់វិរៈកងទ័ពបានពលី និងជឿជាក់លើវិៈកងទ័ពកម្ពុជាដ៏អង់អាច ៣-គោរពថ្លែងអំណរគុណនិងអបអរសាទរជូនចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ការចរចារអោយបានសន្តិភាពនិងបទឈប់បាញ់ទទួលជោគជ័យ និង ៤-អរគុណដល់ដូណាត្រាំដែលបានជួយអោយមានបទឈប់បាញ់និងសន្តិភាព ។ប្រជាពលរដ្ឋដែលបានចូលរួម បានលើកឡើងថាក្បួនដង្ហែទង់ជាតិខ្មែរ គឺជាសារមួយផ្ញើរទៅកាន់ សហគមន៍អន្តរជាតិ និងពិភពលោកថា រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជាចង់បានតែសន្តិភាព កម្ពុជាមិនត្រូវការសង្គ្រាម កម្ពុជាពុំបានឈ្លានពានប្រទេសជិតខាងនោះទេ កម្ពុជាសុំត្រឹមថែរក្សាការពារទឹកដីរបស់ខ្លួនមិនឲ្យមានការឈ្លានពាន ហើយសូមបួងសួងឲ្យកងទ័ពខ្មែរដែលថៃចាប់ទៅ មានសុខសុវត្ថិភាពល្អនិងឆាប់បានត្រឡប់មកមាតុភូមិវិញ ។ ហើយប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ពិតជាមានការជឿរជាក់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា១០០ភាគរយ ក្នុងការដោះស្រាយបញ្ហាសង្គ្រាមជាមួយថៃ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំងការការពារបូរណភាពទឹកដីមិនឲ្យបាត់បង់ កម្ពុជាមានច្បាប់អន្តរជាតិនៅពីក្រោយខ្នង ប្រជាជនកម្ពុជារួបរួមគ្នាឆន្ទះតែមួយ ក្រោមព្រះមហាក្សត្រតែមួយ ក្រោមថ្នាក់ដឹកនាំតែមួយ កងទ័ពតែមួយ មិនមានអាវក្រហម អាវលឿងនោះទេ ធ្វើឲ្យកម្ពុជាពេលនេះកាន់តែមានសាមគ្គីភាពផ្ទៃនិងស្មារតីកាន់តែរឹងមាំ មានការឯកភាពជាតិ ធ្វើឲ្យសត្រូវមិនអាចបំបាក់ស្មារតីរបស់ខ្មែរបានឡើយ ៕

សហគមន៍ខ្មែរនៅកូរ៉េប្រមាណជិត២ពាន់នាក់ ប្រមូលផ្តុំអំណរគុណ និងគាំទ្រប្រធានាធិបតីអាមេរិកទទួលពានរង្វាន់សន្តិភាព និងអំពាវនាវឱ្យថៃយល់ព្រមទៅតុលារការអន្តរជាតិ

2025/08/03 03:58:58 pm        43
សហគមន៍ខ្មែរ និងពលករខ្មែរនៅសាធារណរដ្ឋកូរ៉េប្រមាណ ២ ០០០នាក់បានប្រមូលផ្តុំគ្នារៀបចំព្រឹត្តិការណ៍សម្តែងមតិនៅមុខព្រះរាជវាំង ទីក្រុងសេអ៊ូល នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីអរគុណប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលជួយឱ្យមានបទឈប់បាញ់ និងសន្តិភាព និងជំរុញឱ្យប្រទេសថៃយល់ព្រមទៅតុលារការអន្តរជាតិ។តាមរយៈព្រឹត្តិការណ៍នេះ សហគមន៍ខ្មែរ និងពលករខ្មែរនៅសាធារណរដ្ឋកូរ៉េ ក៏បានគាំទ្រប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាបេក្ខភាពរង្វាន់ណូប៊ែលសន្តិភាព ព្រមទាំងស្នើឱ្យសហរដ្ឋអាម៉េរិក និងអង្គការអន្តរជាតិបន្តជួយឃ្លាំមើលបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ។ជាមួយគ្នានោះ តាមរយៈព្រឹត្តិការណ៍សម្តែងមតិរបស់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ សហគមន៍ខ្មែរ និងពលករខ្មែរនៅកូរ៉េ បានជំរុញឱ្យប្រទេសថៃយល់ព្រមទៅដោះស្រាយបញ្ហាព្រំដែននៅតុលាការអន្តរជាតិដើម្បីដោះស្រាយវិវាទដោយសន្តិវិធី។ ទន្ទឹមគ្នានោះសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ បានថ្លែងការអរគុណដល់វីរកងទ័ពកម្ពុជា ដែលបានពលី រងរបួស ដោយក្នុងបុព្វហេតុការពារជាតិមានតុភូមិបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ សហគមន៍ខ្មែរ និងពលករខ្មែរនៅកូរ៉េ ក៏បានអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់ បន្តរួបរួមសាមគ្គី ខិតខំអភិវឌ្ឍប្រទេសជាតិឱ្យបានទ្វេដង ដើម្បីកម្ពុជាខ្លាំង ដើម្បីកម្ពុជាឯករាជ្យ៕

ប្រតិភូខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគដែលទទួលបានពីសប្បជនផ្ដល់ជូនវីរកងទ័ពជួរមុខក្នុងខេត្តព្រះវិហារ

2025/08/03 03:41:06 pm        121
ព្រះវិហារ៖ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយកងកម្លាំងទាំងបី រដ្ឋបាលក្រុង-ស្រុក និងមន្ត្រីរាជការ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលទទួលបានពីសប្បជននានា ក្នុងខេត្តកណ្ដាល ផ្ដល់ជូនវីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពានថៃ ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ក្នុងខេត្តព្រះវិហារ។ បន្ទាប់មកប្រតិភូខេត្តកណ្ដាល បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ។ សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលរដ្ឋបាលខេត្តកណ្ដាលបានឧបត្ថម្ភរួមមាន៖ តង់ ៤៧, សាប៊ូលាងចាន ១០០ដប និង១០០កេស, ភួយ ៥០០, អង្ករ ៤៤ ៥០០គីឡូ, អំបិល ៣៥គីឡូ, នំUN 900 ១០០កេស, ទឹកសុទ្ធ ១០៥០កេស និង១ ៨៦៨យួរ, ពងទា ៨០ ០០០គ្រាប់, មី ៣៤៩០កេស, ភេសជ្ជៈ ៦០កេស, សៀងឆាសាច់ជ្រូក ៣១៨កំប៉ុង, ត្រីខ ១១៦០យួរ, ត្រីងៀត ៥២គីឡូ, ត្រីឆ្អើរ ៤០ចង្កាក់, ទឹកម្ទេស ៥យួរ, ទឹកស៊ីអ៊ីវ ៧០០យួរ, ទឹកត្រី ១០៦០យួរ, ប្រហុក ៣៣គីឡូ, ប្រេងឆា ៨៨ដប, សៀង ១៩៨គីឡូ, នំកញ្ចប់ ២កេស និង១២០កញ្ចប់ និងបារី ១០កេស៕

ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងារជិត ៤ ម៉ឺនកន្លែង (មានលេខទូរសព្ទ និងទីតាំងរោងចក្រ)

2025/08/03 03:12:17 pm        360
ដើម្បីជួយបងប្អូនប្រជាពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានចេញផ្សព្វផ្សាយពីឱកាសការងារនៅតាមរាជធានីខេត្តទូទាំងប្រទេសក្នុងនោះរាជធានីភ្នំពេញមានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន ៣៦៨ បានផ្តល់ឱកាសការងារជិត ៤ ម៉ឺនកន្លែងដែលភាគច្រើនគឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម។ក្នុងការផ្សព្វផ្សាយក្រសួងក៏បានលំអិតប្រភេទឱកាសការងារ ទីតាំងរោងចក្រសហគ្រាស និងលេខទំនាក់ទំនងដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការទាក់ទងដើម្បីបានឱកាសការងារភ្លាមៗ។ជាមួយគ្នានេះក្រសួងក៏សូមអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋនិងពលករ ដែលមានបំណងស្វែងរកការងារ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាមៗ៕

ក្នុងថ្ងៃទីមួយនៃយុទ្ធនាការផ្សព្វផ្សាយការងារជូនពលករ៖ ក្រសួងការងារបានផ្សព្វផ្សាយដល់ពលរដ្ឋជិត១ម៉ឺននាក់ ខណៈជិត២ពាន់នាក់ទទួលបានការងារភ្លាមៗ

2025/08/03 03:06:29 pm        148
ក្នុងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ ដែលជាថ្ងៃទីមួយនៃយុទ្ធនាការចុះផ្សព្វផ្សាយទ្រង់ទ្រាយធំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពលរដ្ឋតាមមូលដ្ឋាន និងពលករជិត២ពាន់នាក់ទទួលបានឱកាសការងារភ្លាម ខណៈដែលអ្នកចូលរួមការផ្សព្វផ្សាយប្រមាណជិត១ម៉ឺននាក់នៅតាមឃុំសង្កាត់ចំនួន២៨ ក្នុងខេត្តចំនួន៧នៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យដដែលរូបនេះ បានបន្តថា ថ្ងៃទី២ ខែសីហា ដែលជាថ្ងៃទី១នៃយុទ្ធានាការ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តើមយុទ្ធនាការផ្សព្វផ្សាយឱកាសការងារទ្រង់ទ្រាយធំស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃចំនួន៣០០ឃុំដែលនឹងបញ្ចប់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។លោក ស៊ុន មេសា បញ្ជាក់៖ “ក្នុងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១នៃយុទ្ធនាការចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសបងប្អូនពលករខ្មែរដែលទើបមកពីថៃបានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងអត្ថប្រយោជន៍ប.ស.ស.ជាច្រើនដែលនៅមិនមាន។ ជាមួយគ្នានេះ ខ្ញុំក៏សូមអបអរសាទរដល់បងប្អូនដែលទទួលបានឱការការងារភ្លាមៗជិត២ពាន់កន្លែងផងដែរ”។  បើតាមអ្នកនាំពាក្យដដែល ក្នុងយុទ្ធនាការថ្ងៃទី១នេះ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះផ្សព្វផ្សាយដល់ឃុំសង្កាត់ចំនួន ២៨ ក្នុងខេត្តចំនួន ៧ ដែលរួមមាន៖ ខេត្តកំពង់ធំ, កំពង់ចាម, កំពត, ពោធិ៍សាត់, ព្រៃវែង, សៀមរាប, និងស្វាយរៀងដោយមានក្រុមហ៊ុនឯកជនចំនួន ៣០ បានចូលរួម។សូមរម្លឹកថា ក្នុងគោលបំណងផ្តល់ការងារដល់ពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃភ្លាមៗ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាចុះផ្សព្វផ្សាយការជំហានទី២ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នៅតាមឃុំ-សង្កាត់គោលដៅចំនួន ៣០០ ក្នុងខេត្តចំនួន ១៣ នៅទូទាំងប្រទេស ខណៈដែលក្រសួង ក៏គ្រោងនឹងរៀបចំផែនការជំហានទី៣ និងទី៤ បន្ថែមទៀត៕

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ ការធ្វើការងារនៅក្នុងប្រទេសកម្ពុជាមានអត្ថប្រយោជន៍ច្រើនជាងធ្វើការងារនៅប្រទេសថៃ

2025/08/03 02:10:07 pm        116
(ខេត្តកំពង់ធំ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពន្យល់ប្រាប់បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃថា ការធ្វើការងារនៅក្នុងប្រទេសកម្ពុជាមានអត្ថប្រយោជន៍ច្រើនជាងធ្វើការងារនៅប្រទេសថៃ និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលផងដែរ។ការពន្យល់នេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អមដោយឯកឧត្តម លី វេត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឃុំកំពង់ចិនត្បូង និងឃុំរុងរឿង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា កម្មករនិយោជិតដែលធ្វើការងារនៅក្នុងប្រទេសកម្ពុជា ទទួលបានប្រាក់ខែគោលសមរម្យ និងទទួលបានមានអត្ថប្រយោជន៍ពីបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ពោលគឺ ពេលឈឺទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមិនអស់ប្រាក់ និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ពេលចូលនិវត្តន៍ពីការងារ បងប្អូនមានប្រាក់សោធនទៀតផង។ ប៉ុន្ដែចំពោះបងប្អូនទៅធ្វើការនៅប្រទេសថៃ នៅពេលចាស់បន្តិចនឹងត្រូវរុញត្រឡប់ឱ្យមកកម្ពុជាវិញ ហើយពេលចាស់ទៅ នឹងមិនបានទទួលអត្ថប្រយោជន៍ដូចនៅកម្ពុជានោះទេឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ចំណូលដែលទទួលបានបើប្រៀបធៀបនឹងការទៅធ្វើការនៅប្រទេសថៃគឺប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃគ្មានសុវត្ថិភាព ហើយនៅឆ្ងាយពីស្រុកកំណើត ឆ្ងាយពីឪពុកម្ដាយទៀតផង។គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅផ្សព្វផ្សាយពីឱកាសការងារ នៅឃុំកំពង់ចិនត្បូង និងឃុំរុងរឿង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីនាំយកការងារជូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ១០ ដែលមានតម្រូវការកម្លាំងពលកម្មប្រមាណ ៧ពាន់កន្លែង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM