ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

សប្បុរជនកំពុងបន្តកៀរគរជំនួយ ដើម្បីយកទៅផ្ដល់ជូនកងទ័ពជួរមុខ និងជនភៀសសឹក

2025/08/03 02:06:45 pm        529
ភ្នំពេញ៖ សប្បុរជនជាតិ និងអន្តរជាតិ កំពុងបន្តរួមគ្នាកៀរគរជំនួយនានា ពីប្រជាពលរដ្ឋ ដើម្បីយកទៅផ្ដល់ជូនដល់វីរកងទ័ព ដែលកំពុងការពារបូរណភាពទឹកដី នៅសមរភូមិមុខ និងជនភៀសសឹក ហើយក៏បានបង្ហាញពីកម្លាំងសាមគ្គីជាតិ ខ្មែរស្រឡាញ់ខ្មែរ ។ ក្នុងពេលរងចាំទទួលជំនួយ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងកោះពេជ្រ ឯកឧត្តម ព្រាប កុល មានប្រសាសន៍ថា ការកៀរគរជំនួយផ្ដល់កងទ័ព និងជនភៀសសឹកនេះ គឺចង់បង្ហាញពីការស្មារតីរួបរួមសាមគ្គីគ្នា និងការគាំទ្រដល់សមរភូមិមុខ របស់ប្រជាពលរដ្ឋនៅសមរភូមិក្រោយ ។ ឯកឧត្តមបន្តថា សម្រាប់ការទទួលនូវជំនួយ របស់មូលនិធិជួយដល់កងទ័ពជួរមុខ រងរបួស និងជនភៀសសឹក តាមព្រំដែនកម្ពុជា-ថៃនេះ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែសីហា ហើយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នឹងនាំយកអំណោយទាំងអស់នេះ ទៅជូនពួកគាត់នៅតាមតំបន់មួយចំនួន ហើយក៏សូមថ្លែងអំណរគុណដល់វីរកងទ័ពទាំងអស់ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដោយពួកយើងចង់ចាំជានិច្ច នូវវីរភាពដ៏អង់អាចក្លាហាននេះ ។លោក ហៀង វុទ្ធា ប្រធានសមាគមសហគ្រិនសកល១ភាគរយ និងសប្បុរសជនជាជនជាតិបារាំង បានបង្ហាញការអាណិតអាសូរ ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងភៀសសឹក បង្កឡើងដោយជម្លោះព្រំដែនកម្ពុជា-ថៃ ហើយពួកគេនឹងបន្តសកម្មភាពនេះ ដែលជាការចូលរួមរំលែកនូវក្តីលំបាករបស់កងទ័ព និងជនភៀសសឹក ។គួរបញ្ជាក់ថា នេះគឺជាសកម្មភាពមួយក្រុម នៃប្រជាពលរដ្ឋខ្មែរនៅក្នុង និងក្រៅប្រទេស ក្នុងចលនាបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជា ដែលកំពុងការពារព្រំដែនជាមួយនឹងស្មារតីពូតដៃគ្នា មានសាមគ្គីភាព ក្នុងការការពារទឹកដី ៕អត្ថបទ បាន សុខរិទ្ធិ

PRESS BRIEFING | Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand

2025/08/03 01:48:38 pm        155
Keynote Address by H.E. Chum Sounry, Spokesperson for the Ministry of Foreign Affairs and Internatoinal Cooperation (MFAIC):1. In clarification to the Thai Foreign Ministry’s claims on 2 August 2025, particularly its “Call for Negotiations”: – The MFAIC reaffirms Cambodia’s unwavering commitment to peaceful resolution of all outstanding issues with Thailand in accordance with international law and the principles enshrined in the 2000 Memorandum of Understanding. – While taking note of the Thai Ministry of Foreign Affairs’ call for negotiations, the MFAIC of the Kingdom of Cambodia regrets these assertions as inconsistent with facts on the ground. – We call on Thailand to match its words with concrete actions—namely, by refraining from provocative actions, respecting the ceasefire agreement, and ensuring the humane treatment and prompt release of Cambodian military personnel under Thai control. – Cambodia calls on Thailand to demonstrate genuine commitment to the peaceful resolution process by strictly adhering to the agreed legal framework, ceasing unilateral actions, and engaging constructively in discussions based on mutually recognized documents. – Cambodia has consistently demonstrated its willingness to engage in good-faith negotiations with Thailand. Cambodia has fully engaged in the implementation of the ceasefire agreement. – Cambodia remains open to sincere dialogue and reiterate our readiness to work closely with Thailand and relevant international partners to ensure a just, peaceful, and lasting resolution for the benefit of the two peoples.

បេក្ខជន ៨០៣នាក់ កំពុងប្រជែងគ្នា ក្លាយជាមន្ត្រីការទូតជាន់ខ្ពស់ និងបេក្ខជន ២៥១៤នាក់ កំពុងប្រជែងគ្នា ក្លាយជាមន្ត្រីវិជ្ជាជីវៈសុខាភិបាល

2025/08/03 01:46:22 pm        154
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១) និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសុខាភិបាល តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។មានប្រសាសន៍នៅពេលកាត់វិញ្ញាសាជានិមិត្តរូបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ការប្រឡងប្រជែងស្របតាមនិយាមថ្មីសាមញ្ញទេ ចេះគឺជាប់។ គ្រប់សន្លឹកកិច្ចទាំងអស់ មានការចុះហត្ថលេខា​កាលបរិច្ឆេទ និងឈ្មោះ​ ដើម្បីធានាថា វិញ្ញាសាទាំងអស់ មិនមាននរណាម្នាក់បានទទួលមុនឡើយ។ វិញ្ញាសាទាំងអស់ ទើបតែតាក់តែងពេលព្រឹកមិញនេះទេ។"តាមការគ្រោងទុក បេក្ខជនចំនួន ៨០៣នាក់ កំពុងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១) ក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ស្របពេលជាមួយគ្នានេះ បេក្ខជនចំនួន ២៥១៤នាក់ផ្សេងទៀត កំពុងប្រឡងប្រជែងគ្នាក្លាយជាមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) ក្នុងក្របខ័ណ្ឌក្រសួងសុខាភិបាល៕

ASEAN Defense Attaché Observer Group (Interim) Begins Two-Week Mission to Monitor Cambodia–Thailand Ceasefire Implementation ​

2025/08/03 01:42:22 pm        146
Phnom Penh, August 3, 2025 — The Ministry of National Defence of Cambodia has announced the commencement of a two-week field inspection tour by the ASEAN Defense Attaché Observer Group (Interim), aimed at observing the implementation of the ceasefire agreement between Cambodia and Thailand.Speaking at a press briefing on Sunday morning, August 3, 2025, at the Office of the Council of Ministers, Her Excellency General Maly Socheata, Spokesperson for the Ministry of National Defence, stated that the observer team, led by Malaysia’s Defense Attaché and including representatives from six ASEAN member states — Indonesia, Lao PDR, Myanmar, the Philippines, Singapore, and Vietnam — has officially begun its observation to various locations, including Oddar Meanchey and Preah Vihear provinces.This marks the second round of ASEAN military observers since tensions escalated between Cambodian and Thai armed forces. The current mission stems from a consensus reached at the special meeting held on July 28, 2025, in Malaysia, which resulted in a bilateral ceasefire agreement.“The representative will visit several locations to observe the implementation of ceasefire agreement including Oddar Meanchey and Preah Vihear Province which had been mainly affected by the arm clashes between Cambodian and Thai Military ,” H.E. Lt. Gen. Maly Socheata confirmed. “This activity is the follow up on the special meeting on July 28, 2025 in Malaysia which let to agreement on the ceasefire and has so far improved the situation at the border. During this visit the ASEAN Defense Attaché Observer Group (Interim) led by Malaysian Defense Attaché will carry out its mission over a full two-week period.”She emphasized that the participation of multiple ASEAN nations demonstrates a collective aspiration for lasting peace, stability, and cooperation between Cambodia and Thailand.“The participation of these partner countries reflects a common desire to ensure the ceasefire is successful and lasting with the goal of bringing back peace, stability, cooperation and development for the benefit of the people of both countries,” she added.The Ministry reaffirmed Cambodia’s dedication to a peaceful resolution and acknowledged ASEAN’s pivotal role in fostering constructive engagement and confidence-building measures.

សហ​គមន៍ខ្មែរនៅជប៉ុនប្រមាណ៥០០នាក់ ប្រមូលផ្តុំគ្នាថ្លែងអំណរគុណប្រធានាធិបតីអាមេរិក និងជំរុញឱ្យថៃគោរពបទឈប់បាញ់ និងទាមទារឱ្យដោះលែងទាហានខ្មែរ

2025/08/03 01:37:00 pm        322
សហគមន៍ខ្មែរ និងប្រជាពលករនៅប្រទេសជប៉ុនប្រមាណ៥០០នាក់ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានប្រមូលផ្តុំគ្នាថ្លែងអំណរគុណប្រធានាធិបតីអាមេរិកដូណាល់ត្រាំដែលបានជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ បន្ថែមពីនេះ ការប្រមូលផ្តុំគ្នារបស់ពលរដ្ឋសហគមន៍ខ្មែរក៏បានហែញ្ញត្តិទៅកាន់ស្ថានទូតថៃប្រចាំប្រទេសជប៉ុនដើម្បីឱ្យរដ្ឋាភិបាលថៃប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រគល់វីរកងទ័ពកម្ពុជា ដែលបានចាប់ខ្លួននោះឱ្យមកកម្ពុជាវិញ។ បើយោងតាមអ្នករៀបចំកម្មវិធី ការប្រមូលផ្តុំនេះ មានគោលបំណងសំខាន់ៗដើម្បី ថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលនាំមកនូវសន្តិភាពជូនកម្ពុជា និងថៃ ព្រមទាំងគាំទ្រប្រធានាធិបតីត្រាំ ជាបេក្ខភាពរង្វាន់ណូប៊ែលសន្តិភាព អំពាវនាវឱ្យថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ និងសូមថ្លែងអំណរគុណវីរកងទ័ពកម្ពុជា ដែលបានពលី រងរបួស ក្នុងវិវាទព្រំដែនកម្ពុជា-ថៃ រួមទាំងជាការបង្ហាញពី រួមរួម និងសាមគ្គីគ្នា ខិតខំអភិវឌ្ឍប្រទេសជាតិ ក្នុងនាមមហាគ្រួសារខ្មែរ។សូមបញ្ជាក់ថា ដើម្បីគោរពដឹងគុណដល់វីរៈភាពនៃកងទ័ពកម្ពុជាដ៏ក្លាហាន ក្រុមអ្នកប្រមូលផ្តុំបានធ្វើការគោរពវិញ្ញាណក្ខន្ធកងទ័ពពលីនៅសមរភូមិជួរមុខដែលបានបូជា និងលះបង់អាយុជីវិតដើម្បីការពារជាតិមាតុភូមិផងដែរ៕

ក្រសួងមហាផ្ទៃ និងស.ស.យ.ក រៀបចំកម្មវិធីបរិច្ចាកឈាម ដើម្បីគាំទ្រដល់សមរភូមិមុខ

2025/08/03 12:04:34 pm        154
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំកម្មវិធីបរិច្ចាកឈាម ដើម្បីជូនដល់មជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជា ទុកសម្រាប់គាំទ្រដល់កងកម្លាំងការពារជាតិនៅសមរភូមិមុខ ។ កម្មវិធីផ្ដល់ឈាមនេះ គឺត្រូវបានឲ្យឈ្មោះថា តំណក់ឈាមការពារជាតិយើង ក្នុងបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារបូរណភាពទឹកដី ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ហើយកម្មវិធីនេះ បានធ្វើឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នាក្រសួងមហាផ្ទៃ ដែលមានការចូលរួមបរិច្ចាកពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាល ព្រះសង្ឃ កីឡាករ និងពលរដ្ឋយ៉ាងច្រើនកុះករ ។ ក្នុងពេលទៅនិមន្ត និងទៅបរិច្ចាកឈាម ព្រះសង្ឃ និងកងកម្លាំងនគរបាល បានបង្ហាញនូវការដឹងគុណ ចំពោះវីរកងទ័ពដែលនៅសមរភូមិមុខ ឈរជើងដើម្បីការពារបូរណភាពទឹកដី ដោយនៅសមរភូមិក្រោយ បានរងចាំជានិច្ច ក្នុងការគាំទ្រ និងការលើកទឹកចិត្ត ។ ព្រះសង្ឃ និងកងកម្លាំងនគរបាល បានបន្តថា ការផ្ដល់ឈាមនេះ គឺជាចំណែកដ៏តិចតួច ក្នុងនាមជាអ្នកស្នេហាជាតិ ដើម្បីផ្ដល់ជូនបងប្អូនកងទ័ពនៅសមរភូមិមុខ ហើយសកម្មភាពនេះ គួរកើតឡើង ចំពោះប្រជាជាតិខ្មែរទាំងមូល ចូលរួមបរិច្ចាកឈាមទាំងអស់គ្នា ។គួរបញ្ជាក់ថា កម្មវិធីផ្ដល់ឈាម ដើម្បីគាំទ្រដល់កងទ័ពការពារបូរណភាពទឹកដីនេះ គឺបានផ្ដួចផ្ដើមឡើងពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ហើយសកម្មភាពបរិច្ចាកឈាមនេះ កំពុងផុលផុសឡើងនៅទូទាំងប្រទេស ដែលសកម្មភាពនេះ គឺបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ ពិតជាមានសាមគ្គីភាពរឹងមាំ ក្នុងការពូតដៃគ្នាជាធ្លុងមួយ ដើម្បីការពារទឹកដីមិនឲ្យបាត់បង់ ៕ អត្ថបទ បាន សុខរិទ្ធិ

នៅថ្ងៃទី៣ សីហានេះអនុព័ន្ធយោធាអាស៊ានបន្តចុះសង្កេតការណ៍ ពិនិត្យការអនុវត្តបទឈប់បាញ់នៅព្រំដែន

2025/08/03 12:00:41 pm        141
ភ្នំពេញ ៖ក្រោយចូលជាធរមានបទឈប់បាញ់រវាងកម្ពជា-ថៃ ចាប់តាំងពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា មកដល់ថ្ងៃទី៣ ខែសីហានេះ កម្ពុជាបានរក្សាបានយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងនេះ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមការងារប្រទេសម៉ាឡេស៊ី។ ខណៈនៅថ្ងៃទី៣ ខែសីហានេះ គឺជាលើកទី២ ដែលក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ានអន្តរកាល ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី និងមានការចូលរួមពីបណ្ដាប្រទេសចំនួន៦ផ្សេងទៀត នឹងអញ្ជើញចុះទៅសង្កេតការណ៍ តាមបណ្ដាទីតាំងមួយចំនួន ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ ក្នុងនោះមានខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ នេះបើតាម លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ។​ក្នុងឱកាសនោះ លោកជំទាវ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្រោយការចូលជាធារមាននុវបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ ចាប់តាំងពីម៉ោង ១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មកទល់នឹងថ្ងៃទី៣ ខែសីហានេះ គឺកម្ពុជានៅប្រកាន់ជំហរ និងឆន្ទៈយ៉ាងច្បាស់លាស់នូវការទទួលខុសត្រូវខ្ពស់ និងមិនប្រែប្រួលនូវជំហររបស់កម្ពុជា ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវលក្ខខណ្ឌនៃបទឈប់បាញ់ និងសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន៕

កម្ពុជាអំពាវនាវដល់ភាគីថៃធ្វើឱ្យមានភាពស៊ីគ្នារវាងពាក្យសម្ដី និងសកម្មភាពជាក់ស្ដែងជៀសវាងបង្ករឿង

2025/08/03 11:58:11 am        187
ភ្នំពេញ ៖ កម្ពុជាបន្តអំពាវនាវដល់ភាគីថៃធ្វើឱ្យមានភាពស៊ីគ្នារវាងពាក្យសម្ដី និងសកម្មភាពជាក់ស្ដែង តាមរយៈការជៀសវាងធ្វើសកម្មភាពបង្ករឿង ការគោរពចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ហើយនឹងការធានាស្របទៅតាមគោលការមនុស្សធម៌ និងការដោះលែងជាបន្ទាន់នូវយោធាកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ។​ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអំពាវនាវជាថ្មីបែបនេះទៅកាន់ភាគីថៃ ក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងឱកាសនោះអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បន្តអំពាវនាវដល់ភាគីថៃ បង្ហាញនូវការតាំងចិត្តដ៏ពិតប្រាកដ ក្នុងការស្វែងរកបទឈប់បាញ់ដោយពិតប្រាកដ និងបញ្ឈប់នូវការធ្វើសកម្មភាពជាឯកតោភាគី ហើយបែរមកសហការគ្នាដោះស្រាយបញ្ហា និងចរចាគ្នាលើការ។ កម្ពុជាក៏អំពាវនាវដល់ភាគីថៃបង្ហាញនូវការតាំងចិត្តដ៏ពិតប្រាកដចំពោះដំណើរការស្វែងរកដំណោះស្រាយដោយសន្ដិវិធី ដោយការចូលរួមដ៏ពិតប្រាកដ នៅក្នុងក្របខណ្ឌច្បាប់ដែលភាគីទាំងពីរបានឯកភាពគ្នា ហើយបញ្ឈប់នូវអំពើជាឯកតោភាគី ហើយចូលរួមដោយស្ថាបនានៅក្នុងកិច្ចពិភាក្សាដោយផ្អែកទៅលើឯកសារដែលបានទទួលស្គាល់រវាងភាគីទាំងពីរ។ អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា កម្ពុជាបានបង្ហាញជាប់ជាប្រចាំនូវសុឆន្ទៈរបស់ខ្លួនក្នុងការចូលរួមដោយសុទ្ធចិត្តក្នុងការចរចាជាមួយភាគីថៃ។ កម្ពុជាបានចូលរួមយ៉ាងពេញលេញនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ហើយកម្ពុជានៅតែបើកជំហរសម្រាប់កិច្ចសន្ទនាដោយស្មោះស្ម័គ្រ និងគូសបញ្ជាក់ជាថ្មីម្ដងទៀតនូវការត្រៀមខ្លួនរបស់កម្ពុជាដើម្បីធ្វើការដោយជិតស្និទ្ធជាមួយភាគីថៃ និងដៃគូអន្តរជាតិនានាដើម្បីធានាបាននូវដំណោះស្រាយយុត្តិធម៌ សន្ដិវិធី ឋិតថេរ សម្រាប់ផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ។ 

សម្តេចសង្ឃ បួរ គ្រី យាងសួរសុខទុក្ខ និងប្រទានអំណោយដល់កងទ័ព និងជនភៀសសឹកជាង១ពាន់គ្រួសារ នៅឧត្តរមានជ័យ

2025/08/03 11:44:58 am        103
ឧត្តរមានជ័យ៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី យាងដឹកនាំព្រះមន្រ្តីសង្ឃ និងសប្បុរសជន ចុះសួរសុខទុក្ខ និងប្រទានថវិកា ថ្នាំពេទ្យ និងគ្រឿងបរិភោគដល់កងទ័ព និងជនភៀសសឹកចំនួន ១៣៤០គ្រួសារ នៅទីតាំងភូមិអូតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង នៅឧត្តរមានជ័យ។ក្នុងពិធីយាងសួរសុខទុក្ខ និងព្រះរាជទានអំណោយ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះបន្ទូលទៅកាន់បងប្អូនកងទ័ព និងពលរដ្ឋភៀសសឹកថា សង្គ្រាមដែលបានកើតឡើងនៅតាមព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បង្កឡើងដោយកងទ័ពថៃ ជាអ្នកផ្ទុះអាវុធមុន ចំណែកកងទ័ពកម្ពុជារបស់យើង ផ្ទុះអាវុធតបតតាមក្រោយ ។ សម្តេចជាអង្គម្ចាស់ មានបន្ទូបន្តថា កន្លងមកក្រោមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកងទ័ពយើងមានអត់ធ្មត់ខ្លាំងណាស់ ដែលការអត់ធ្មត់នេះ គឺដើម្បីសេចក្តីសុខ របស់ប្រជាពលរដ្ឋខ្មែរយើង ពិសេសប្រជាពលរដ្ឋនៅតាមព្រំដែន។ការផ្ទុះអាវុធដែលបង្កឡើងដោយកងទ័ពថៃ រយៈពេល៥ថ្ងៃនេះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែនត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង មកស្នាក់នៅបណ្តោះអាសន្ន តាមទីតាំងសុវត្ថិភាពផ្សេងៗ នៅតាមវត្តអារ៉ាម និងកន្លែងសាធារណៈជាច្រើនទៀត ធ្វើយ៉ាងណាគេចឱ្យផុតពីគ្រាប់ផ្លោងរបស់ថៃ ។ ក្រោមការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី បានធ្វើឱ្យមានការចរចារទ្វេរភាគីរវាងប្រទេសទាំង២ កើតឡើង ក្រោមការផ្ដួចផ្ដើម របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដោយមានការជួយសម្របសម្រួល ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងសង្កេតការណ៍ដលោយចិន ឈានដល់ការសម្រេចបទឈប់បាញ់គ្នាទាំងស្រុង នៅម៉ោង១២.០០នាទីយប់ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។សម្តេចព្រះមហាសង្ឃរាជ មានបន្ទូលបន្ថែមថា ទោះបីជាបងប្អូនមកស្នាក់នៅបណ្តោះអាសន្ន តាមទីតាំងសុវត្ថិភាពផ្សេងៗ ប៉ុន្តែទទួលបានគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចធិបតី និងលោជំទាវបណ្ឌិត ក៏ដូចជាអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងខេត្តឧត្តរមានជ័យផងដែរ ហើសូមបងប្អូនភៀសសឹកទាំងអស់ ត្រូវចេះស្រលាញ់គ្នា រាប់អានគ្នា និងត្រូវថែរក្សាសុខភាពឱ្យបានល្អ ។សម្រាប់អំណោយ ដែលបាននាំយកទៅផ្ដល់ជូនកងទ័ពការពារព្រំដែន និងជនភៀសសឹកនោះ នៅទីទួលសុវត្ថិភាព ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រូមមាន អង្ករ ថ្នាំពេទ្យ សាច់ក្រក-ត្រីងៀត សៀងផ្អែមឆៃប៉ូវផ្អែម នំលីលី មីខ្មែរ ធូបមូស ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ ត្រចៀកកាំ២ អូរវ៉ាទីន មៀនកំប៉ុង ស្បែកជើង សាប៊ូ ភួយ ខោ អាវ រួមទាំងថវិការមួយចំនួន ។ សូមជម្រាបជូនថា៖សម្រាប់ការរៀបចំថ្នាំមានចំនួន ២០មុខ ស្មើនឹង៣០ម៉ឺនគ្រាប់ ទុកលេបព្យាបាលជំងឺជំងឺដូចជា រាករុះ ចុកពោះ គ្រុនក្តៅ គ្រុនផ្តាសាយ ហេវហត់ អស់កំលាំង ឈឺក្រពះ ឈឺសន្លាក់ដៃសន្លាក់ជើង ឈឺចុករោយសាច់ដុំរួមទាំជំងឺផ្សេងៗទៀត ៕ អត្ថបទ បាន សុខរិទ្ធិ

​​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន២រូបនៅខេត្តតាកែវ និង កណ្តាល

2025/08/03 11:18:57 am        141
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីជីវិតចំនួន២រូប៖ ទី១នៅ ស្រុកទ្រាំង ខេត្តតាកែវ, ទី២នៅ ស្រុកអង្គស្នួល ខេត្តកណ្តាល។នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងក្រុមការងាបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីជីវិតចំនួន២រូប៖ ១នាយចំណង់ ម៉ៅ ស៊ា អាយុ៤១ឆ្នាំ អង្គភាពកងពលតូច អន្តរាគមន៍លេខ៨ នៃវរៈសេនាតូច លេខ៣៨២ ទីតាំងឈរជើងតំបន់ភ្នំទ្រព្យ មានស្រុកកំណើតនៅ ភូមិក្រាំងឈើនៀង ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ, ទី២ព្រិន្ទបាលទោ វិន វាសនា នាយរងក្រុម២ កងអនុសេនាតូចដឹកជញ្ជូន វរ ៣៩៣ កងពលតូចអន្តរាគមន៍លេខ៩ មានស្រុកកំណើត នៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល អ្នកទាំងពីរបានពលីជីវិត នៅក្នុង អំឡុងពេលប៉ះទង្គិច ជម្លោះព្រំដែនរវាង កម្ពុជា - ថៃ កាលពីថ្ងៃទី ២៤-២៨ ខែកក្កដាកន្លងទៅ។ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ សោកសង្រេង និងសោកស្តាយជាទីបំផុតនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំនូវប្រសាសន៍រំលែកទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសារនៃសព ចំពោះមរណៈភាពរបស់វីរៈកងទ័ពដ៏អង់អាចក្លាហានទាំងពីរ ដោយយក ជីវតទៅប្តូរ ដើម្បីការពារទឹកនៃយើង។ លោកជំទាវបណ្ឌិតបន្តថា ការបាត់បង់ស្វាមី ឪពុក និងញាតិមិត្តដ៏គំរូ ដែលមានគុណធម៌ ដ៏ប្រពៃថ្លៃថ្លា ចំពោះកូនចៅសាច់ញាតិ និងក្រុមគ្រួសារទាំងអស់ គឺជាបានបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់កម្ពុជា ព្រោះការលាចាកលោក របស់វីរៈកងទ័ពទាំងពីរនេះ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមោះមុត អង់អាចក្លាហានចូលរួមតស៊ូដើម្បីជាតិ ប្រជាជន និងពង្រឹងសុខសន្តិភាព ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះដែរ លោកជំទាវបណ្ឌិត បាននាំយកនូវអំណោយមនុស្សធម៌ ជូនគ្រួសារសព នីមួយៗរួមមាន៖ អង្ករ២០០គីឡូ, មីជាតិ៦កេសតូច (១កេសធំ), ទឹកស៊ីអ៊ីវ២យួរ, ទឹកត្រី២យួរ, ទឹកបរិសុទ្ធ២កេស, ប្រេងឆា១ធុង, សាប៊ូដុសខ្លួន១សុង, ចានឆ្នាំង១ឈុត, កូនចង្ក្រានហ្គាស១, ភួយ២, អាវក្មេង២ឈុត, អាវមនុស្សចាស់២ និង ថវិកាមួយចំនួន។ អ្វីដែលរឹតពិសេសនោះនៅក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិតបានចូលរួមអបអរ ចំពោះក្រុមគ្រួសារសពទាំងពីរ ដែលជំពាក់បំណុលធានាគារ ត្រូវបានធនាគារលុបចោលទាំងស្រុង។ភរិយានៃសពទាំងពីរសូមគោរពថ្លែងអំណរគុណ លោកជំទាវបណ្ឌិត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់គិតអំពីមរណទុក្ខ ស្វាមីរបស់ពួកគាត់ ខណៈដែលក្រុមគ្រូសារកំពុងរងទុក្ខដ៏សោកសៅ ព្រមជាមួយ ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន។ ហើយគោរពជូនពរថ្នាក់ដឹកនាំទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាជនកម្ពុជាជារៀងរហូត។នៅចុងបញ្ជប់លោកជំទាវបណ្ឌិត ឧទ្ទិសកុសល និងបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធ វីរៈកងទ័ពដ៏អង់អាចក្លាហានទាំង ពីរខាងលើ ឆាប់បានទៅចាប់បដិសន្ធិ ក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕​អត្ថបទ៖ សំ ងីម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM