ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

TOP STORY | សម្ដេចតេជោប្រាប់ឱ្យបណ្តេញ ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងក្របខ័ណ្ឌរដ្ឋទាំងអស់ ករណីបង្ហោះសារតាម Facebook ប៉ះពាល់ដល់កងទ័ព

2025/08/03 10:45:22 am        889
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបណ្តេញ ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងក្របខ័ណ្ឌរដ្ឋទាំងអស់ បន្ទាប់ពីបានបង្ហោះសារតាម Facebook ប៉ះពាល់ដល់កងទ័ពជាបន្តបន្ទាប់។សម្ដេចតេជោ បានសរសេរថា យើងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។ ខណៈ ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាម Facebook ដែលមានចរិតមិនសមស្រប។សម្ដេចតេជោបានបញ្ជាក់ថា ៖«ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យលុបចោលនៅអត្ថបទ ២ កាលពីប៉ុន្មានថ្ងៃមុន។ ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី»។សម្ដេចតេជោបានថ្លែងថា៖«ខ្ញុំបានប្រាប់ទៅ ឯឧត្តម គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានប្រាប់ទៅ ឯឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់»។សម្ដេចតេជោបានបញ្ជាក់ថា ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិ និងធ្វើបែបនេះដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់៕

គ្រួសារកងទ័ព និងគ្រួសារអតីតយុទ្ធជន ចំនួន ១ពាន់គ្រួសារ ទទួលបានអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

2025/08/03 10:38:51 am        110
ឧត្តរមានជ័យ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនគ្រួសារកងទ័ព និងគ្រួសារអតីតយុទ្ធជន សរុបចំនួន ១ពាន់គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ។ដោយមើលឃើញពីការលះបង់របស់វីរកងទ័ពកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូរ និងយកចិត្តទុកដាក់ដល់ការតស៊ូរបស់កងទ័ព, ដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានគិតគូរដល់គ្រួសារកងទ័ពដូចគ្នាដែលជួបការខ្វះខាត ក៏ដូចជាគ្រួសារអតីតយុទ្ធជន អំឡុងរយៈពេលមួយសប្តាហ៍ដោយសារការទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ការផ្តល់ជូនអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយសារបានចាត់ទុក ការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរកងទ័ព ប្រកបដោយឧត្តមគតិ, ស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាជននឹងត្រូវកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត។ទោះបីសភាពការណ៍តាមបន្ទាត់ព្រំដែនបានស្ងប់ស្ងាត់ក្តី ប៉ុន្តែ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នឹងបន្តចុះពិនិត្យមើល និងដោះស្រាយជូនប្រជាជនណា ដែលខ្វះខាតស្បៀងបរិភោគត្រូវបញ្ជូនឱ្យបានឆាប់បំផុត។សូមជម្រាបថា អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់ជូន កងពលតូចអន្តរាគមន៍លេខ៥ ចំនួន ១៤៥ គ្រួសារ, កងពលតូចអន្តរាគមន៍លេខ៤ ចំនួន ២៣០គ្រួសារ និង គ្រួសារអតីតយុទ្ធជន ចំនួន ៥៨៨គ្រួសារ៕

ក្រសួងការពារជាតិបដិសេធចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃថាកម្ពុជាប្រើប្រាស់ដ្រូនហោះចូលដីថៃ

2025/08/03 09:59:54 am        119
ភ្នំពេញ ៖ នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបដិសេធចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់សារព័ត៌មានថៃដែលថា កម្ពុជាបានប្រើប្រាស់ដ្រូនហោះចូលក្នុងទឹកដីថៃ។ជាក់ស្ដែងជាញឹកញយ សារព័ត៌មានថៃ តែងតែបំភ្លៃព័ត៌មាន វាយប្រហារមកលើកម្ពុជា ដោយធ្វើការផ្សាយចោទប្រកាន់ជាបន្តបន្ទាប់ថា កម្ពុជាជាអ្នកបាញ់មុន កម្ពុជាអ្នកប្រើប្រាស់អាវុធធុនធ្ងន់ កម្ពុជាបាញ់ទៅលើមូលដ្ឋានជនស៊ីវិល ឬកម្ពុជារំលោភបទឈប់បាញ់ជាដើម ដែលទាំងនេះគឺសុទ្ធតែជាព័ត៌មានបំភ្លៃបង្កើតឡើងដោយសារព័ត៌មានថៃទាំងអស់។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា៖«ថ្មីៗនេះ ថៃបានយកវីដេអូក្លែងក្លាយ មកបកស្រាយ ជាខ្លឹមសារបំភ្លៃមិនពិត លាបពណ៌ថាដ្រូននោះជារបស់កម្ពុជា បានហោះចូលទៅក្នុងទឹកដីថៃ ទង្វើទាំងអស់នេះ មិនត្រឹមតែមិនបានចូលរួមដល់ការរក្សាស្ថានភាព ឱ្យមានភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កឱ្យមានការកើនឡើងនូវកំដៅមិនចាំបាច់»។លោកជំទាវបានបន្តថា កម្ពុជាទទូចឱ្យពួកគេបញ្ឈប់ជាបន្ទាន់នូវទង្វើទាំងអស់នោះ។ កម្ពុជាក៏អំពាវនាវឱ្យភាគីថៃ ចៀសវាងបង្ហោះដ្រូន ចូលមកដែនអាកាសកម្ពុជាបន្តទៀត ហើយកម្ពុជានឹងមានវិធានការសមស្របចំពោះការរំលោភបំពានអធិបតេយ្យកម្ពុជាផងដែរ៕

សាស្ត្រាចារ្យ៥៩រូប កំពុងរៀបចំតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ និងមន្ត្រីវិជ្ជាជីវៈសុខាភិបាល

2025/08/03 08:18:55 am        176
ដូចសព្វមួយដង រាល់ការប្រឡងប្រជែង ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ការតាក់តែងវិញ្ញាសា ត្រូវដំណើរការនៅពេលព្រឹក ការប្រឡងប្រជែងនៅពេលរសៀល ស្របតាមនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ក្រុមការងារនៃគណៈកម្មការ និងអនុគណៈកម្មការ បានមកដល់មណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាំងពីព្រលឹមស្រាងៗ ដើម្បីបំពេញតួនាទីភារកិច្ចរបស់ខ្លួន តាមសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការនានា ដែលបានកំណត់។ ខណៈនេះ សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យនានា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ចំនួន ៥៩រូប បាន និងកំពុងរៀបចំតាក់តែងវិញ្ញាសា ដោយមានឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ធ្វើការណែនាំដល់គណៈមេប្រយោគ នូវនីតិវិធីនៃការតាក់តែងវិញ្ញាសា ដើម្បីដាក់ជាជម្រើសវិញ្ញាសា ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើស និងសម្រេច យកវិញ្ញាសា ១ជម្រើសចុងក្រោយ។សូមជម្រាបថា គណៈកម្មការរៀបចំតាក់តែងវិញ្ញាសា ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសុខាភិបាល ផ្តល់បញ្ជីឈ្មោះសមាសភាពសាស្ត្រាចារ្យ ស្មើនឹង ២ដង នៃចំនួនដែលត្រូវការ (ក្នុង ១វិញ្ញាសា) ដើម្បីឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការប្រឡង ប្រជែង ជាអ្នកជ្រើសរើសដោយផ្ទាល់ និងដោយសម្ងាត់បំផុត៕

កម្ពុជាស្នើឱ្យអាស៊ានត្រួតពិនិត្យលើការចោទប្រកាន់ច្រំដែលរបស់ថៃថាកម្ពុជាបំពាទបទឈប់បាញ់

2025/08/02 08:20:00 pm        356
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងហសប្រតិបត្តិការអន្តរជាតិបានអំពាវនាវឲ្យអាស៊ាន ធ្វើការស៊ើបអង្កេត ចំពោះក្រសួងការបរទេសថៃ ដែលបានចោទប្រកាន់កម្ពុជាម្តងហើយម្តងទៀត ថាកម្ពុជាបានរំលោភបំពានបទឈប់បាញ់ ខណៈការចោទប្រកាន់នេះខុសពីការពិត និងបំភាន់មតិអន្តរជាតិ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីបទឈប់បាញ់ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថាភាគីថៃនៅតែបន្ត ចោទប្រកាន់មកកម្ពុជាដោយខុសពីការពិតថាកម្ពុជាបានរំលោភបំពានបទឈប់បាញ់ ដូច្នេះកម្ពុជាសូមស្នើ ទៅអាស៊ានឲ្យមានបេសកកម្មឯករាជ្យមួយត្រួតពិនិត្យលើការចោទប្រកាន់ច្រំដែល របស់ថៃមកលើកម្ពុជា នេះដើម្បីផ្តល់យុត្តិធម៌ដល់កម្ពុជា។យ៉ាងណាក៏ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ថៃ ខណៈកម្ពុជាបានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាប្តេជ្ញាចិត្តដ៏មុតមាំចំពោះការអនុវត្តយ៉ាងពេញលេញ និងឥតងាករេនូវកិច្ចព្រមព្រៀងឈប់បាញ់នេះ។ ឯកឧត្តម ជុំ សុន្ទរី បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការបរទេស សូមច្រានចោលយ៉ាងដាច់អហង្គការចំពោះការចោទប្រកាន់ ដែលមានលក្ខណៈបំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្តែង និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់ជំនឿទុកចិត្ត និងការសន្ទនា ដែលចាំបាច់សម្រាប់នាំមកនូវសន្តិភាពយូរអង្វែង។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា គោលដៅចម្បងរបស់កម្ពុជាគឺមិនមែនត្រឹមតែធានាឱ្យទទួលបាននូវសន្តិភាពប៉ុណ្ណោះនោះទេ គឺចង់ឲ្យសន្តិភាពនេះ ឋិតថេរយូរអង្វែងថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងស្ថិរភាពក្នុងតំបន់ទាំងមូលផងដែរ។ ដូច្នេះត្រូវមានការត្រួតពិនិត្យ និងវាយតម្លៃដោយសត្យានុម័តពីអាស៊ានចំ ពោះការចោទប្រកាន់ពីសំណាក់ភាគីថៃនេះ៕អត្ថបទបាន ចក់

ក្រសួងការងារ បើកយុទ្ធនា​ការជា​ទ្រង់ទ្រា​យធំ​ជំហានទី២ ដើម្បីនាំឱកា​សការងា​រជូនពលក​រខ្មែរដែ​លទើប​ត្រឡប់​ពីថៃ

2025/08/02 07:47:08 pm        599
ក្រសួងកា​រងារ និងបណ្ដុះបណ្ដាល​​វិជ្ជាជីវៈ នៅថ្ងៃ​ទី២ ខែសីហា ឆ្នាំ២០២៥ បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រា​យធំចុះ​ផ្សព្វផ្សាយ​នៅតា​មឃុំ-សង្កាត់​ចំនួន ៣០០ ក្នុង​ភូមិ​សាស្ត្រខេត្ត​ចំនួន ១៣នៅ​ទូទាំងប្រទេស ដើម្បីនាំយ​កឱកាសការងារជាង ២៥ម៉ឺនកន្លែង​ជូនបងប្អូ​នពលករខ្មែរ​ដែលទើ​បត្រឡប់មកពី​ប្រទេសថៃឱ្យមានការងារធ្វើ​ភ្លាមៗ។ នេះបើយោងតាមការប្រកាសរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រ​សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមនៅថ្ងៃទី២ ខែសីហានេះ។យុទ្ធនាការនេះ មានរយៈពេ​លដប់ថ្ងៃគឺ​ចាប់ពីថ្ងៃទី ២ដល់ថ្ងៃទី១១ ខែ​សីហា ឆ្នាំ២០២៥ ដោយផ្តើមចេញ​ពីខេត្តកំ​ពង់ធំ កំពង់ចាម ពោធិ៍​សាត់ ព្រៃ​វែង សៀម​រាប ស្វាយរៀងជាទីដែលមានពលករត្រឡប់ពីប្រទេសថៃច្រើន​ជាងគេ។ ឯកឧត្តម ហេង សួរ បាន​អះអាងថា៖ “ក្រសួង​ការងារ នឹងផ្តើមយុទ្ធនាការផ្សព្វផ្សាយឱកាសការ​ងារជំហានទី២ នៅតាមឃុំចំនួន ៣០០គោលដៅផងដែរ”។ សម្រាប់​ឯកឧត្តម​រដ្ឋមន្ត្រី ក្រៅ​ពីយុទ្ធនាការ​ជំហានទី២នេះ ក្រសួង​ក៏មានផែនការ​ចុះនៅជំហានទី៣ និងទី ៤បន្ថែមទៀត ដើម្បីធានា​ថាពលរដ្ឋ​ដែលទើប​មកពីប្រ​ទេសថៃ​មានឱកា​សការងារ​គ្រប់​គ្នា។ ជាមួយគ្នានេះ យុទ្ធនាការទ្រង់ទ្រាយធំជំហានទី២នេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យសាធា​រណជនជួ​យផ្សព្វផ្សាយ​ពីឱកាសកា​រងារទៅ​ដល់​បងប្អូន​ពលករ​ដែលទើប​ត្រឡប់​មក​ពី​ប្រទេសថៃវិ​ញតាមរយៈការចែ​ករំលែកបន្តតាម​រយៈតេឡេក្រាមរប​ស់ក្រសួង និងក្នុងនាមលោ​កផ្ទាល់ ឬក៏បោះពុម្ព (Print)បន្ថែម ដើម្បីតម្កល់ទុក​នៅតា​មឃុំ សង្កាត់ នូវ បញ្ជីឈ្មោះរោងចក្រ ចំនួនតម្រូវការកម្មករនិយោជិត និងលេខទូរសព្ទរបស់រោងចក្រ សហគ្រាស នៅតាមខេត្តនីមួយៗដែលក្រសួងបានផ្សព្វផ្សាយរួចហើយដើម្បី បង្ហាញ​ដល់​បង​ប្អូន ដែល​ទើបវិលត្រ​ឡប់ម​កពីប្រទេសថៃទទួ​លបានការ​ងារ​ធ្វើកាន់តែ​ឆាប់៕

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់​ជូន​វីរភាព​កងទ័ព​ពលី ចំនួន៤រូប នៅខេត្តឧត្តរមានជ័យ

2025/08/02 07:10:03 pm        833
ឧត្តរមានជ័យ៖ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង​ជា​ប្រធាន​ក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​វីរ​កង​ទ័ព​ពលីចំនួន ៤រូប និងនាំយកថវិការបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនក្រុមគ្រួសារសព បន្ទាប់ពី​បាន​ពលី​ក្នុង​ការ​ប៉ះទ​ង្គិច​រវាង​កងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមបន្ទាប់ព្រំដែន កាលពីចុងខែកក្កដា ឆ្នាំ២០២៥។ ក្នុង​វេលាដ៏សោកសៅ និងក្រៀមក្រំនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូម​ចូល​រួម​រំលែក​ទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់វីរភាពកងទ័ពទាំង ៤រូប រួមមាន៖ សព នាយ​ចំណង់ សំ សុគង់ឆាត, សពអនុសេនីយ៍ត្រី រុន សុខរ៉ា, សពអនុសេនីយ៍ឯក តុត ប៊ុនយឿន និងសពអនុសេនីយ៍ឯក សយ ប្រុស ដែលទទួលមរណភាព ក្នុងការប៉ះទង្គិចជាមួយកងទ័ពថៃនៅតាមបន្ទាត់ព្រំដែន ស្ថិតក្នុងខេត្តឧត្តរមានជ័យ។ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានចាត់ទុកការបាត់បង់វីរកងទ័ពពលីទាំង៤រូប ថា ជាការបាត់បង់នូវស្វាមី ឪពុក កូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសវីរកងទ័ពទាំង៤ បានរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។ក្នុងនាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងរាជរដ្ឋាភិបាល សូមដឹងគុណវីរភាព អង់អាច ក្លាហាន និងពលីរបស់យុទ្ធជនទាំង៤រូប និងជាការចងចាំមិនអាចបំភ្លេចបានចំពោះការពលីក្នុងប៉ះការពារបូរណភាពទឹកដី និងអធិបតយ្យភាព ក្នុងនាមកម្ពុជាជាប្រទេសតែងតែរក្សាសុខសន្តិភាព ស្ថិរភាព និងចំណងមិត្តភាពជាមួយប្រទេសជាមិត្តទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី។ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ទៀតថា ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបានតម្កល់ការតស៊ូរបស់កងទ័ពជួរមុខ ជាស្មារតីខ្មែរតែមួយ ហើយគាំទ្រជានិច្ចទាំងស្មារតី និងធនធានផ្ទាល់ខ្លួនជូនចំពោះកងទ័ពជាដរាប ដើម្បីបង្ហាញពីមនសិកាស្នេហាជាតិ។ជាចុងក្រោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូមចូលរួមគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង និងការពារដាច់ខាតចំពោះសុខសន្តិភាព ស្ថិរភាព និងបូរណភាពទឹកដីឱ្យខាងតែបាន ដើម្បីជាតិ និងប្រជាជន។សូមជម្រាបថា ថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានប្រគល់ជូនគ្រួសារសព ក្នុងមួយគ្រួសារសព ទទួលបានថវិកាចំនួន ៨០លានរៀល និងជាងនេះទៅទៀត ចំពោះបំណុលរបស់ក្រុមគ្រួសារកងទ័ពពលីត្រូវបានធនាគារសម្រេចលុបចោលទាំងអស់ តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕ 

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញនិវត្តន៍មកដល់មាតុ​ប្រទេស​វិញ​ដោយ​សុវត្ថិភាព និង​ជោគជ័យ ក្រោយបញ្ចប់បេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

2025/08/02 06:35:48 pm        703
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាព ប្រកបដោយជោគជ័យ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បន្ទាប់ពីបានបំពេញបេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៥មក ក្នុងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ (15th SWSP) និងសន្និសីទប្រធានសភាពិភពលោក លើកទី៦ (6th WCSP)។ លទ្ឋផលនៃបេសកកម្មការទូតសភា របស់គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី លម្អិតដូចមាននៅក្នុងសេចក្តីប្រកាសព័ត៌មាន ភ្ជាប់មកជាមួយ៕

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរបួស កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យព្រះកេតុមាលា

2025/08/02 04:22:28 pm        686
ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ បានអញ្ជើញ​ចុះសួរសុខ​ទុក្ខ​យុទ្ធ​ជន​រង​របួស​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យព្រះកេតុមាលា។ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយនឹងការថ្លែងអំណរគុណចំពោះវីរភាព ឆន្ទៈ​ដ៏អង់អាចក្លាហានមោះមុត ការពារបូរណភាពទឹកដី។ឯកឧត្តម អគ្គមេបញ្ជាការ បានផ្តល់នូវការលើកទឹកចិត្ត និងជូនពរដល់វីរយុទ្ធជនរងរបួសទាំងអស់ សូម​ឆាប់​បានជាសះស្បើយពីរបួសស្នាម នឹងអាចវិលត្រឡប់​ទៅ​អង្គភាព​របស់​ខ្លួន​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​៕

ឯកឧត្តម ហ៊ុន ម៉ានី​ បញ្ជាក់ពីនិតិវិធីនៃការតាក់តែងវិញ្ញាសា និងផ្តាំផ្ញើដល់បេក្ខជនឱ្យ​ផ្តោតអារម្មណ៍ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងមកលើការប្រឡងប្រជែង ដោយបញ្ចេញ​ឱ្យអស់ពីសមត្ថភាព

2025/08/02 04:14:13 pm        749
នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ក្នុងពេលកាត់វិញ្ញាសាជានិមិត្តរូបសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ​និងមន្ត្រីច្បាប់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានមានប្រសាសន៍ ផ្តាំផ្ញើដល់បេក្ខជនថា “ទោះបីជាពេលនេះ មានកត្តាជាច្រើនបានកើតឡើងក៏ដោយ តែសូមប្អូនៗ ផ្តោតអារម្មណ៍ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងមកលើការប្រឡងប្រជែង ដោយបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានភាពជោគជ័យប្រឡងប្រជែងនេះ។”ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា "ដំណើរការនៃការប្រឡងប្រជែងត្រូវបានរៀបចំឡើងក្រោមនិយាមមួយ (និយាមនីតិប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល) និងស្របគោលការណ៍ជ្រើសរើសមន្ត្រីរាជការរបស់សម្តេចធិបតី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»​។" "រឿងធំជាងគេ ដើម្បីធានាបានការប្រឡងប្រកបដោយសមត្ថភាពខ្លួនឯង និងធានាបានថាមិនបែកធ្លាយវិញ្ញាសា។ គ្រប់សន្លឹកកិច្ចទាំងអស់ មានការចុះហត្ថលេខា​ កាលបរិច្ឆេទ និងឈ្មោះខ្ញុំ​ ដើម្បីធានាថា វិញ្ញាសាទាំងអស់ មិនមាននណារម្នាក់បានទទួលមុនឡើយ។ វិញ្ញាសាទាំងអស់ ទើបតែតាក់តែងពេលព្រឹកមិញនេះទេ។" ឯកឧត្តមបានបន្ថែម។តាមការគ្រោងទុក បេក្ខជនចំនួន ៥,១១១នាក់ ត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារនៅតាមឃុំ សង្កាត់ ក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM