ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

ស៊ីម៉ាក់​រកឃើញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា​ ទីតាំងវត្តតាមាន់សែនជ័យ​ត្រូវ​បានទ័ព​អាកាសថៃ​ ​ប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82

2025/08/02 04:05:39 pm        1101
ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​មជ្ឈ​មណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC) បានបញ្ជាក់ថា នៅថ្ងៃសៅរ៍​ ទី០២​ ខែសីហា​ ឆ្នាំ២០២៥​នេះ​ ស្ថិត​នៅ​វត្ត​តាមាន់​សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពស៊ីម៉ាក់​ បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ជូន​គណៈ​កម្មការាចារ្យវត្ត​បាន​រក​ឃើញ​ភស្តុតាង​ដែល​អាច​បញ្ជាក់​ច្បាស់​ថា​​ ទីតាំងអារាមនេះត្រូវបានទ័ពអាកាសថៃ​ ប្រើប្រាស់យន្តហោះF-16 ទម្លាក់​គ្រាប់​បែក​ប្រភេទ​MK-82។ឯកឧត្ដមបន្តថា គ្រាប់បែកMK-82នេះ​ មានទម្ងន់ប្រមាណ២៥០គីឡូក្រាម​ ហើយ​ជា​ការ​បំពាក់​បន្ថែម​នូវ​ឧបករណ៍នាំផ្លូវជំនាន់ថ្មីផលិតមកពីប្រទេសអ៊ីស្រាអ៊ែល​ (The GBU-12 Payway II) តាម​រយៈភស្តុតាង​នេះ​ គ្រាប់បែកទម្លាក់មានចំនួន២គ្រាប់ដែលមានលេខស៊េរី​ Serial No. 22002788 និងSerial No. 22002794 ផលិតនៅខែមករា​ ឆ្នាំ២០២៣!! រង់ចាំ​មើលការភូតភូរកុហុកបោកប្រាស់មតិសាធារណៈជាតិថៃ និង​អន្តរជាតិ​ របស់ភាគីថៃ ថា​គ្រាប់​បែកទម្លាក់លើទីវត្តអារាមនេះ​ ជាគ្រាប់បែកសំណល់ពីសង្គ្រាម១៩៧០-១៩៧៣​ទៀត​ឬ​យ៉ាងម៉េច​? ចំពោះគ្រាប់បែកMK-84 ក៏គ្មានអ្វីចំឡែកដែរ​ វាអាចបន្សល់​ភស្តុតាង​ច្បាស់​លាស់​ពិត​ជា​មិន​ខានឡើយ​!H.E. Heng Ratana, Director General of CMAC: Today 2nd August 2025, at Tamon Senchey pagoda in Taham Village, Kokmorn Commune, Banteay Ampil District, Oddor Meanchey province, when CMAC expert teams responded to an emergency call for provide safety access to the temple area, CMAC’s Bomb experts can confirm that this pagoda was bombed by the Thai Air Force used F-16 and MK-82 with the GBU-12 Payway II bombs. Through the pieces of evidences of two MK-82 bombs with Serial No. 22002788 and Serial No. 22002794 date of manufacture January 2023!. I hope that with these strongest terms of evidences, there will NO fake news from the opposite side to label and discredit Khmers!. The bombs made in January 2023, I am 100% sure No one dropped these bombs in 1970-73 war period.

វិស័យឯកជនសាទរ ចំពោះការទម្លាក់អត្រាពន្ធបដិកាលើការនាំចូលទំនិញកម្ពុជារបស់សហរដ្ឋអាមេរិក

2025/08/02 03:17:35 pm        348
ភ្នំពេញ : វិស័យឯកជនសាទរ ចំពោះការទម្លាក់អត្រាពន្ធបដិកាលើការនាំចូលទំនិញកម្ពុជារបស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យកម្ពុជាមានការ ប្រកួតប្រជែងជាមួយបណ្តាប្រទេសអាស៊ាន និងពង្រឹងដល់ការនាំចេញទៅកាន់បណ្តាប្រទេសដែលជាដៃគូ ជាពិសេសជំរុញដល់ការធ្វើ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងប្រាប់ BTV ស្តីពីការសម្រេចទម្លាក់អត្រាពន្ធបដិកា ១៩ ភាគ រយ សម្រាប់ការនាំចេញទំនិញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក នេះថា ជុំវិញការទម្លាក់អត្រាពន្ធបដិកានេះ ក្នុងនាមអ្នកឧកញ៉ា តំណាងឱ្យសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ បានថ្លែងនូវការសាទរយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក ដែលបានទម្លាក់ពន្ធបដិកា ពី ៤៩ ភាគរយ រហូតមកដល់ ១៩ ភាគរយ, ដែលតាមរយៈនេះ នឹងឲ្យកម្ពុជាអាចប្រកួតប្រជែងបាន ជាពិសេសប្រទេសនៅក្នុងអាស៊ាន។ ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា ក៏បានថ្លែងនូវការសាទរផងដែរ លើលទ្ធផលអត្រាពន្ធនេះ។ ឯកឧត្តមបន្តថា ចំពោះការសម្រេចបានសមិទ្ធផលថ្មីមួយនេះ គឺមិនមែនកើតឡើងដោយឯកឯងនោះឡើយ គឺដោយសាររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេចបានយកចិត្តទុកដាក់ យ៉ាងខ្លាំង ទើបកម្ពុជាយើងសម្រេចបានផ្លែផ្កាគួជាទីមោទនៈ។ ជុំវិញពន្ធបដិកា, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ បានបញ្ជាក់នៅថ្ងៃម្សិល មិញនេះថា ទាក់ទិនអត្រាពន្ធបដិកានេះ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានតម្លើង ៤៩ ភាគរយ, និងមកដល់ នៅថ្ងៃទី៧ ខែកក្តដា សហរដ្ឋអាមេរិកបានទម្លាក់មកនៅ ៣៦ ភាគរយ ហើយមកដល់ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៥ នេះ កម្ពុជា ទទួលបានអត្រាពន្ធបដិកាពីសហរដ្ឋអាមេរិក នៅត្រឹម ១៩ ភាគរយប៉ុណ្ណោះ ក្នុងនោះបើធៀបពីការតម្លើងដំបូង មកដលពេលនេះ ឃើញថា អត្រាពន្ធនេះបានធ្លាក់ក្នុងរង្វង់ ៣០ ពិន្ទុ ដែលជាអត្រាច្រើនជាងគេនៅលើពិភពលោក។ ចំណែកពន្ធបដិកាដែលកម្ពុជាព្រមព្រៀងជាមួយសហរដ្ឋអាមេរិកវិញ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងឱ្យដឹងថា ចំពោះ ទំនិញជាង ១១ពាន់បន្ទាត់គយ ត្រូវបានកម្ពុជាទម្លាក់មកដល់ ០ ភាគរយ (សូន្យភាគរយ) សម្រាប់ការនាំចូលទំនិញពីសហរដ្ឋ- អាមេរិកមកកម្ពុជា។លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា លើកឡើងផងដែរថា ការធ្វើពាណិជ្ជកម្មគឺពឹងផ្អែកទៅលើតម្រូវការ លើការជំរុញផ្លាស់ប្តូរទំនិញទៅវិញទៅមក ជាក់ស្តែងការទម្លាក់អត្រាពន្ធនាំចូលទំនិញរបស់សហរដ្ឋអាមេរិកនាពេលនេះ គឺជាការលើកទឹកចិត្តដល់ការធ្វើពាណិជ្ជកម្មភាពជាដៃគូរវាងប្រទេសទាំងពីរ។ លោកបណ្ឌិត បន្តថា ទោះបីកម្ពុជាបាត់បង់អត្រាពន្ធគយ ក៏កម្ពុជានៅតែទទួលបានអត្ថប្រយោជន៍ដូចជា ពន្ធអាករតម្លៃបន្ថែម (VAT), ពន្ធអាករ ពិសេស និងពន្ធប៉ាតង់ជាដើម៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងទេសចរណ៍៖ កម្ពុជានៅតែជាគោលដៅទេសចរណ៍សុវត្ថិភាព និងរាក់ទាក់ស្វាគមន៍

2025/08/02 03:02:59 pm        591
ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនដល់សាធារ​ណជន សមាគម​ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និង​ភាគីពាក់ព័ន្ធទាំងអស់​ថា ប្រទេសកម្ពុជានៅតែជាគោលដៅសុវត្ថិភាព និង​ស្ថិរភាព​ពេញ​លេញ​សម្រាប់​វិស័យទេសចរណ៍ និងការធ្វើដំណើរតាមជើងហោះហើរអន្តរជាតិ និងច្រកព្រំដែន​គោក​ជា​ច្រើន​។យោងតាមសេចក្តីជូនដំណឹងរបស់​ក្រសួងទេសចរណ៍ចុះផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ​២០២៥ បានឲ្យដឹងថា ដោយកត់សម្គាល់ពីកិច្ចព្រមព្រៀងឈប់បាញ់បានចូលជាធរមានជាផ្លូវការ ការ​ស្តារ​ឡើង​វិញ​យ៉ាង​ពេញលេញនូវសន្តិភាព និងស្ថិរភាពលើគ្រប់វិស័យ រួម​ទាំង​ទីតាំង​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ការ​ប៉ះទ​ង្គិចតាមបណ្តោយព្រំដែននាពេលថ្មីៗនេះនៅជិតប្រាសាទព្រះវិហារ តំបន់​ទេសចរណ៍​ដ៏​ស្រស់ស្អាត និងតំបន់ទេសចរណ៍ បេតិកភណ្ឌដ៏ល្បីល្បាញរបស់កម្ពុជាទាំងអស់​ រួម​ទាំង​ ប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រាជធានីភ្នំពេញ​ដែល​ជា​រាជ​ធានី​ដ៏​រស់​រវើក បរិស្ថានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងឆ្នេរខ្សាច់សក្បុស ជាមួយនឹង ទឹកសមុទ្រ​ពណ៌​ខៀវ​នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា តំបន់ឆ្នេរដែលមានភាពស្ងប់ស្ងាត់ និងធម្មជាតិ ដូចជា ខេត្តកំពត និង​កែប ជាមួយនឹងតំបន់អេកូទេសចរណ៍ និងសហគមន៍នៅភូមិភាគឦសាន ប្រកបដោយ​សុវត្ថិភាព ពេញលេញ និងប្រកបដោយភាពកក់ក្តៅ ជាមួយនឹងការស្វាគមន៍របស់ប្រជាជន ក្នុងស្រុ​កដែ​លពោរពេញ ទៅដោយស្នាមញញឹម និងភាពស្មោះត្រង់។ក្រសួងទេសចរណ៍បញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការនានា ដើម្បីធានាសុវត្ថិភាព និង​ការ​ការពារសម្រាប់ភ្ញៀវទេសចរ ដោយមានអាជ្ញាធរជាតិ និងក្នុងតំបន់ តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និងរក្សាសុវត្ថិភាព នៅទូទាំងប្រទេស។ កម្ពុជា​មាន​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​គុណ​តម្លៃពិ​ត​នៃ​សន្តិភាព​ សុវត្ថិភាព ការគោរពវប្បធម៌ និង បដិសណ្ឋារកិច្ច។ វិស័យទេសចរណ៍​នៅ​តែ​ជា​សសរ​ស្តម្ភ​នៃ​មោទ​កភាពជាតិ និងមិត្តភាពអន្តរជាតិ។ ដូច្នេះ សុវត្ថិភាព និងសុខុមាលភាព​របស់​ភ្ញៀវ​ទេសចរ​ទាំង​អស់គឺតែងជាអាទិភាពខ្ពស់បំផុតរបស់យើងជានិច្ច»។តាមន័យនេះ ក្រសួងទេសចរណ៍​សូមអំ​ពាវ​នាវ​ដល់​ភ្ញៀវទេ​សចរ​ទាំងអ​ស់​ដែលស្រ​ឡាញ់​ប្រទេស​កម្ពុជា​ បន្តការធ្វើដំណើរទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា គាំទ្រ និងផ្សព្វផ្សាយ បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប បដិសណ្ឋារ​កិច្ចដ៏កក់ក្តៅ និងទេសភាពដ៏ស្រស់បំព្រ​ង​ប្រកប​ដោយ​ទំនុក​ចិត្ត​ពេញ​លេញ នៃសុវត្ថិភាព និង ភាពកក់ក្តៅ៕

ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ

2025/08/02 01:19:41 pm        846
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥នេះ បានដឹកនាំ​ការ​ប្រឡង​ជ្រើស​រើស​មន្ត្រី ​សម្រាប់ពីរក្រសួង-ស្ថាប័ន ក្នុងថ្ងៃតែមួយ។ ការប្រឡងទី ១ជាការប្រឡង​ជ្រើស​រើស​មន្ត្រី​កសិកម្ម​ឃុំ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រីឯការប្រឡងទី ២ ជា​ការ​ប្រឡង​​ជ្រើសរើស មន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុង​ក្រប​ខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី។ឈានចូលដើមខែ សីហា ឆ្នាំ ២០២៥នេះ ក្រសួងមុខងារសាធារណៈ បាន​ដឹកនាំ​រៀបចំ​ការ​ប្រឡង​ជ្រើសរើសមន្ត្រីរាជការស៊ីវិលជាថ្មី ដោយចាប់ផ្ដើមដំបូងគឺជ្រើសរើសមន្ត្រីកសិកម្មឃុំ និង មន្ត្រី​ច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី។ ការប្រឡងប្រឡងប្រព្រឹត្តិទៅនៅថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមការចូលរួមយ៉ាងសកម្មពីអ្នកសង្កេតការណ៍ មកពីអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​សាធារណជន ក៏ដូចជាតំណាងមកពីសាកលវិទ្យាល័យ  ក៏ដូចជាយុវជន​ស្ម័គ្រចិ​ត្ត​នៃ​សហ​ភាព​សហព័ន្ធ​យុវជនកម្ពុជាផងដែរ។ ការប្រឡងនេះ ក៏មានការចូលរួមដោយផ្ទាល់ ពីឯកឧត្តម ឧប​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងការត្រួត​ពិនិត្យ​ដំណើរ​ការ​ប្រឡង​ ជ្រើសរើសវិញ្ញាសាប្រឡង និងចូលរួមកាត់វិញ្ញាសាផងដែរ។សម្រាប់ការ​ប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ មានបេក្ខជនចូល​រួម​ប្រកួត​ប្រជែង​សរុបជិត ៥ ០០០នាក់។ ការប្រឡងនេះ ប្រព្រឹត្តិទៅតែមួយដងប៉ុណ្ណោះ ដោយ​កំណត់​ជ្រើសរើសអ្នកជាប់ ៣៧២នាក់ ដើម្បីទៅបំពេញការងារនៅឃុំ-សង្កាត់នៅតាមខេត្តចំនួន ២៣។ ការប្រឡងមន្ត្រីកសិកម្មឃុំ មាន ៣វិញ្ញាសា រួមមានការ​ប្រឡង​ជំនាញ​ឯកទេស​ពាក់ព័ន្ធ​ជំនាញ​កសិកម្ម ការប្រឡងភាសាអង់គ្លេសកម្រិតមូលដ្ឋានពាក់ព័ន្ធកសិកម្ម និងការប្រឡង​លើ​ចំណេះ​ដឹង​ទូទៅ។ ការប្រឡងនេះ ក៏ជាការប្រឡងចុងក្រោយ សម្រាប់ការជ្រើស​រើស​មន្ត្រី​កសិកម្ម​ឃុំ​ផង​ដែរ។ចំពោះការប្រឡងមន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រីវិញ មានបេក្ខជន​ចូល​រួម​ប្រកួត​ប្រជែង​សរុបជិត ៣០០នាក់។ ការប្រឡងនៅថ្ងៃនេះ ជាការប្រឡងលើវិញ្ញាសាសរសេរលើកទី ១ ដែល​នឹងជ្រើសរើសបេក្ខជនបន្តទៅប្រឡងលើវិញ្ញាសាសរសេរលើកទី ២ និងបន្តទៅវគ្គសម្ភាសន៍ ដែល​នឹងជ្រើសរើសចំនួនអ្នកជាប់ចុងក្រោយជាមន្ត្រីចំនួន ៨នាក់ប៉ុណ្ណោះ។ក្រោយ​ពី​បញ្ចប់ការប្រឡងទាំងពីរនេះ នៅថ្ងៃទី ៣ ខែសីហា ស្អែកនេះ ក៏នឹងមាន​ការ​រៀបចំ​ការ​ប្រឡង​ជ្រើស​រើសមន្ត្រីក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងការ​ប្រឡង​ជ្រើស​រើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀង ក្រមខណ្ឌក្រសួង​សុខាភិបាល​ផងដែរ៕ អត្ថបទ៖ គឹម ហុក

ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាស​ស្វាគមន៍​បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​សន្ទនា​ដោយ​សន្តិវិធី

2025/08/02 01:10:22 pm        481
ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក Dominic ដែលបាន និងកំពុង​ចូលរួ​ម​ជាមួយ​គណៈ​ប្រតិភូ​អ្នកការទូតបរទេសផ្សេងទៀត ចុះពិនិត្យដោយផ្ទាល់ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ, នៅ​ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានថ្លែងនូវការស្វាគមន៍បទឈប់បាញ់ និង​លើក​ទឹក​ចិត្ត​ប្រទេស​ទាំងពីរ រក្សាការប្តេជ្ញាចិត្តក្នុងកិច្ចសន្ទនាដោយសន្តិវិធី។សំណេរដែលផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់ស្ថានទូត​អង់​គ្លេស​ប្រចាំ​កម្ពុជា​ មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ក្នុងសប្តាហ៍នេះ លោកឯកអគ្គរាជ Dominic បានចូលរួមជាមួយគណៈប្រតិភូអ្នកការទូតបរទេស ដែលដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅទស្សនាតំបន់ព្រំដែនក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងស្រុកសូត្រនិគម ខេត្តសៀមរាប។ គណៈប្រតិភូ​បាន​ជួប​ជាមួយ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្ពុជា​និង​ថៃ​នាពេល​ថ្មីៗ​នេះ។ចក្រភពអង់គ្លេសស្វាគមន៍បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរឱ្យរក្សាការប្តេជ្ញាចិត្តរបស់ពួកគេ និងបន្តចូលរួមក្នុងកិច្ចសន្ទនាដោយសន្តិវិធីនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាពេលខាងមុខ។ យើងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់៕

ទាហានខ្មែរ១៨នាក់ដែលទាហានថៃចាប់ទៅមានសុវត្ថិភាព ខណៈកម្ពុជា​បន្ត​ចរចា​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​ថៃប្រគល់មកវិញឆាប់ៗ

2025/08/02 12:46:09 pm        753
កងកម្លាំង​កម្ពុជា១៨នាក់ ដែលទាហានថៃបានចាប់ទៅក្រោយបទឈប់បាញ់ មាន​សុខ​សុវត្ថិភាព​ធម្មតា ខណៈថ្នាក់ដឹកនាំកម្ពុជាបានកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បី​ទាមទារ​ឲ្យ​ភាគី​ថៃ​ធ្វើ​ការ​ដោះ​លែង និងប្រគល់ពួកគាត់មកកម្ពុជាវិញឆាប់ៗ។ នេះ​បើតាម​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិកម្ពុជា។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹក ថ្ងៃទី​២ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​របស់រាជរដ្ឋាភិបាលកម្ពុជាយើងបានធ្វើការទំនាក់ទំនងចរចា និងតាមដាន​យ៉ាង​យ​ក​ចិត្ត​ទុកដា​ក់បំផុតំពោះយោធិនកម្ពុជា ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ទាហានថៃ ដើ​ម្បី​ធ្វើ​យ៉ាង​ណាឲ្យ​ភាគីថៃ​ធ្វើ​ការ​ដោះលែង​ពួក​គាត់​ឲ្យ​មកក​ម្ពុជា​វិញ​ឆាប់​ៗស្រ​ប​ទៅ​តាម​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ។យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានអំពាវនាវយ៉ាងទទួចដល់ភាគីថៃ ឲ្យ​ប្រគល់យោធាកម្ពុជាចំនួន១៨នាក់ដែលថៃបានចាប់ទៅ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​កក្កដា ក្រោយ​មាន​​កិច្ច​ព្រម​ព្រៀងបទឈប់បាញ់នោះមកកម្ពុជាវិញឲ្យបានឆាប់ៗ និងប្រកបដោយសុខសុវត្ថិភាព បើ​ទោះបីសព្វថ្ងៃនេះថៃអះអាងថាពួកគាត់ទាំង១៨នាក់មានសុវត្ថិភាពក៏ដោយនោះ។សូមបញ្ជាក់ថាទាក់ទងនឹងវីរកងទ័ពកម្ពុជា ចំនួន១៨នាក់​ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ទាហាន​ថៃ​នេះ​ដែរ កម្ពុជា​បាន​ស្នើ​ឲ្យ​ម៉ាឡេស៊ី​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​នោះ​ឲ្យ​ជួយ​អន្ត​រាគម​ន៍ ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗនេះផងដែរ។ លោក​ជំទា​វ​អ្នក​នាំពាក្យក៏បានលើកឡើងទៀតថាក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ​​មិន​បាន​ព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះ ក្នុងកាលៈទេសៈ​ណាក៏​ដោយ​ខណៈ​ទាហាខ្មែរចំនួន១៨នាក់ដែលទាហានថៃចាប់ទៅនេះបានកំពុងបន្តធ្វើការចរចារ យ៉ាង​យកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាលដើម្បីសុខសុវត្ថិភាពរបស់ពួកគាត់៕ អត្ថបទ៖ បាន ចក់

​វេទិកាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ ឆ្នាំ២០២៥ លើក​ទី២ រៀបចំឡើងក្រោមមូលបទ ​“កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត”

2025/08/02 10:55:04 am        444
ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា អំពីហានិភ័យលើប្រព័ន្ធអនឡាញ ​វេទិកាស្តីពី សុវត្ថិភាពលើប្រព័ន្ធអនឡាញ​ ឆ្នាំ២០២៥ លើក​ទី២នេះ បានរៀបចំឡើងក្រោមមូលបទ ​“កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត” ។នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរ​គមនា​គមន៍ បានអញ្ជើញជាអធិបតីបើក​វេទិកាស្តីពី សុវត្ថិភាពលើប្រព័ន្ធអនឡាញ​ ឆ្នាំ២០២៥ លើក​ទី២ ក្រោមមូលបទ ​“កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការ​យល់​ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាអំពីហានិភ័យលើប្រព័ន្ធអនឡាញ ចែករំលែកចំណេះដឹងអំពីបច្ចុប្បន្នភាពបច្ចេក​វិទ្យាបញ្ញាសិប្បនិម្មិត ឬ(Al) ជាពិសេស Generative AI ជា AI ជំនាន់ថ្មីដែលមានសម្ថភាពផលិតមាតិកាល្អ និងមាតិកាមិនសមរម្យដែលអាចបង្កហានិភ័យ និង គ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងសណ្តាប់ព័ត៌មានសង្គម ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំ លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងសាធារណជនជាច្រើនកុះករប្រមាណ ៦០0 នាក់។ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា វេទិកានេះ​​ជាការ​ឆ្លុះបញ្ជាំង​ពី​យន្តការ​សហការ​គ្រប់ភាគីពាក់ព័ន្ធ ​ជាយន្តការ​មាន​សារៈសំខាន់ ដើម្បីដោះស្រាយ​បញ្ហា​គ្រោះថ្នាក់លើប្រព័ន្ធអនឡាញ​​​ប្រកប​ដោយ​សុវត្ថិភាព​ និងមានប្រសិទ្ធភាព។ ​ ជាក់ស្តែង ការរក្សាសន្តិសុខ​ និងសុវត្ថិភាពលើប្រព័ន្ធអនឡាញ ទាមទារ​ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះរាជរដ្ឋាភិបាល​ជាអ្នកសម្រេច​ដាក់ចេញនូវ​គោលនយោបាយ ចំណែក​​វិស័យឯកជន ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល​ត្រូវការ​អនុវត្តវិធានបច្ចេកទេស​ទាំង​ឡាយ​ដែល​​អាច​​ការពារ​សុវត្ថិភាពផលិត​ផល សេវា​ និងអ្នកប្រើប្រាស់របស់​ខ្លួន។ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់អ្នកប្រើប្រាស់គ្រប់រូប​បង្កើន​នូវការប្រុងប្រយ័ត្ន និងត្រូវអភិវឌ្ឍ​ចំណេះ​ដឹងខ្លួនលើផ្នែកសុវត្ថិភាពអនឡាញជាប្រចាំ​ដើម្បីបង្កើនការរក្សាសុវត្ថិភាពរបស់​ខ្លួននៅលើលំហសាយប័រ បានគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើន​​ការយល់ដឹង និងចូលរួមទាំងអស់គ្នាក្នុងការកសាងបរិស្ថានឌីជីថលប្រកប​​ដោយសុវត្ថិភាពសម្រាប់ប្រជាជនជាពិសេសកុមារកម្ពុជា​៕ អត្ថបទ៖ ស៊ូ ជីង

កម្ពុជាបន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃប្រគល់ទាហានកម្ពុជាទាំង ១៨នាក់​មក​ឲ្យ​កម្ពុជា​វិញ​ឲ្យបានឆាប់ និងមានសុវត្ថិភាព

2025/08/02 09:05:07 am        663
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បាន​បន្ត​អំពាវ​នាវ​យ៉ាង​ទទូច​ដល់​ភាគី​ថៃ ឲ្យ​ប្រគល់​កងកម្លាំងកម្ពុជា​ចំនួន​១៨​នាក់​ដែល​ថៃ​បាន​ចាប់​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៩​ ក្រោយ​មាន​កិច្ច​ព្រមព្រៀង​បទឈប់បាញ់នោះមកកម្ពុជាវិញឲ្យបានឆាប់ និង​ប្រកប​ដោយ​សុខ​សុវត្ថិភាព​ បើទោះបីសព្វថ្ងៃនេះថៃអះអាងថា ពួកគាត់ទាំង១៨នាក់មានសុវត្ថិភាពក៏ដោយនោះ។ថ្លែង​ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹក ថ្ងៃទី​២ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានគូសបញ្ជាក់ថា ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​របស់​រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការទំនាក់ទំនងចរចា និង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះកងកម្លាំងកម្ពុជា ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ទាហានថៃ ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យភាគី​ថៃ​ធ្វើ​ការ​ដោះលែងពួកគាត់​ឲ្យ​មក​កម្ពុជាវិញ​ឆាប់​ៗ​ស្រប​ទៅតាម​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ​។សូមបញ្ជាក់ថា ទាក់ទងនឹងវីរកងទ័ពកម្ពុជា ចំនួន១៨នាក់​ដែល​ស្ថិត​នៅ​ក្រោមការ​គ្រប់​គ្រង​របស់​ទាហាន​ថៃ​នេះដែរ កាលពីម្សិលមិញអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា កម្ពុជា​បាន​ស្នើ​ឲ្យ​ម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេន ឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញ​ឲ្យភាគី​ថៃ​ឆាប់​បញ្ជូន​ពួកគាត់​ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗនេះផងដែរ។ លោកជំទាវ​អ្នក​នាំពាក្យ​ក៏​បាន​លើក​ឡើង​ទៀត​ថា​ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬ​ទុក​សមាជិក​របស់​ខ្លួនណាមួយចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈ​ទាហា​ខ្មែរ​ចំនួន​១៨​នាក់ដែលទាហានថៃចាប់ទៅនេះបានកំពុងបន្តធ្វើការចរចារ យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ពី​សំណាក់រាជរដ្ឋាភិបាលដើម្បីសុខសុវត្ថិភាពរបស់ពួកគេ។តាមរយៈសន្និសីទសារព័ត៌មាននាថ្ងៃទី២នេះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានប្រកាសឲ្យដឹង ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបាន​ចេញ​សេចក្ដី​សម្រេច​មួយ​បង្កើត​ក្រុម​ការងារ​សម្រប​សម្រួល​ជា​មួយ​ក្រុម​អ្នក​អង្កេតការណ៍ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី មកត្រួត​ពិនិត្យ​ការ​អនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា និងថៃ ដោយក្រុមសម្របសម្រួលនោះរួមមានឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិជាប្រធាន, ឯកឧត្តម គង់ ភោគ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស ជាអនុប្រធាន រួមទាំងសមាជិកជាច្រើនទៀតមកពីអគ្គបញ្ជាការដ្ឋានកងទ័ព អគ្គ​ស្នង​ការ​នគរបាលជាតិ បញ្ជាការកងទ័ពជើងគោក៕ អត្ថបទ៖បាន ចក់ 

សប្បុរសជននានាឧបត្ថម្ភថវិកាដល់កងពលតូចដឹកជញ្ជូនលេខ៩៩ដើម្បីធ្វើម្ហូបអាហារជូនដល់បងប្អូនវិរៈកងទ័ពជួរមុខ

2025/08/02 07:57:41 am        459
លោកវរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាចំនួន២០លាន និងសប្បុរសជននានាជាច្រើនទៀតបានឧបត្ថម្ភថវិកា ដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីយកទៅធ្វើម្ហូបអាហារជូនដល់បងប្អូនវិរៈមកងទ័ពជួរមុខ។ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកវរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភថវិកាចំនួន២០លានរៀល រួមទាំងសប្បុយរសជននានាជាច្រើនទៀត ដែលបានជួយតាមរយៈកងពលតូចដឹកជញ្ជូនលេខ៩៩ សម្រាប់រៀបចំធ្វើម្អូបអាហារ និងភេសជ្ជៈ ចែកជូនដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងជួរមុខជាលើកទី៥។ សូមបញ្ជាក់ថាលោកជំទាវ ចាយ ច័ន្ទរ៉ានី ជាភរិយា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមជាមួយយោធិននារីក្នុងកងពលតែងតែធ្វើបាយម្ហូបអារហារ និងសម្ភារៈជាច្រើនទៀតជូនដល់នាយទាហាន នាយទាហានរង ពលទាហាននៅតាមជួរមុខ ដើម្បីផ្សាភ្ជាប់ជាមួយអង្គភាពដែលឈរជើងជួរមុខនិងអង្គភាពដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ និងជួយជាកម្លាំងចិត្តលើកទឹកចិត្ត និងស្មារតីដល់សមរភូមិមុខ៕

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបាន ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម នាំយកប្រគល់ជូនគ្រួសារកងទ័ពជួរមុខ

2025/08/01 08:56:57 pm        244
ឧត្តរមានជ័យ៖ នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនគ្រួសារកងទ័ព។បន្ទាប់ពីមើលឃើញកង្វះខាតស្បៀងរបស់ប្រជាជនរស់នៅតាមបន្ទាត់ព្រំដែន ក្រោយមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ និងតបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ រួមមាន អង្ករ មី និងទឹកបរិសុទ្ធ ចែកជូនគ្រួសារកងទ័ព នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី តែងតែតាមដាន និងយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខកងទ័ពជួរមុខ ជនភៀសសឹក និងគ្រួសារកងទ័ព ដើម្បីធានាថាមិនឱ្យមានការខ្វះខាតស្បៀង គ្រឿងឧបភោគ បរិភោគនោះទេ។ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល រាប់តាំងពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា រហូតបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានតម្កល់សុខសន្តិភាព ស្ថិរភាព និងសេចក្តីសុខរបស់ប្រជាជនជាចម្បង និងមិនឱ្យប្រជាជនណាម្នាក់បាត់បង់ជីវិតដោយសារការខ្វះខាតស្បៀងឡើយ។ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាក់ថា ទោះបីសភាពការណ៍តាមបន្ទាត់ព្រំដែនបានស្ងប់ស្ងាត់ក្តី ប៉ុន្តែ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តចុះពិនិត្យមើល និងដោះស្រាយជូនប្រជាជនណា ដែលខ្វះខាតស្បៀងបរិភោគត្រូវបញ្ជូនឱ្យបានឆាប់បំផុត។គ្រួសារកងទ័ព ដែលទទួលបានស្បៀងនៅថ្ងៃនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្តល់ជាស្បៀងសម្រាប់ផ្គង់ផ្គង់ និងទទួលទានប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំការផ្ដាំសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនគ្រួសារកងទ័ពទាំងអស់ និងសូមឱ្យគ្រួសារកងទ័ពបន្តថែទាំសុខភាពឱ្យបានល្អគ្រប់ៗគ្នា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM