ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

ព្រះសង្ឃ និងប្រតិភូក្រសួងធម្មការ នាំយកអំណោយជូនប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នពីជម្លោះព្រំដែន

2025/08/01 07:54:13 pm        224
ភ្នំពេញ ៖ មន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា និងប្រតិភូនៃក្រសួងធម្មការ និងសាសនា បាននិមន្ត និងអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន នៅវត្តបាក់ថ្កូវ ស្រុកចុងកាល់ ខេត្តឧត្តមានជ័យ និងវត្តពោធិ៍ ៥០០០ ដើម នៅស្រុកកូលែន ខេត្តព្រះវិហារ។​ ឯកឧត្តម តាំង សុខឃី ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងលោកជំទាវ រួមដំណើរជាមួយប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា និង ក្រសួងធម្មការ និងសាសនា ដែលអញ្ជើញចូលរួមពី ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញចុះសួ សុខទុក្ខ និងយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន នៅក្នុងស្រុកចុងកាល់ ខេត្តឧត្តមានជ័យ និងនៅស្រុក គូលែន ខេត្តព្រះវិហារ។ ក្នុងនោះឯកឧត្តម តាំង សុខឃី បានលើកឡើងអំពីផលលំបាករបស់បងប្អូន ដែលបានភៀស ខ្លួនពីស្រុកកំណើត ពាក់ព័ន្ធការប៉ះទង្គិចនៅព្រំដែន និងបានសំណូមពរឱ្យបងប្អូនភៀសសឹកកំពុងស្នាក់នៅទីនោះ មេត្តាថែរក្សា សុខភាពជាចម្បង ដោយរស់នៅស្អាត ហូបទឹកស្អាត និងមានអនាម័យ សូមប្រើប្រាស់បង្គន់អនាម័យគ្រប់ពេលវេលា និងចូលរួម សម្អាតទាំងអស់គ្នា និងមានការប្រុងប្រយ័ត្ន ចំពោះកូនចៅតូចៗ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ និងសូមឱ្យបងប្អូនសម្រាកក្នុងមុងឱ្យ បានត្រឹមត្រូវ ជៀសវាងជំងឺគ្រុនឈាម ខណៈបច្ចុប្បន្នជារដូវវស្សាមានភ្លៀងធ្លាក់។ ឯកឧត្តម លើកឡើងបន្ថែមថា ជុំវិញបញ្ហាប៉ះទង្គិចព្រំដែន ដែលទើបបញ្ចប់ថ្មីៗនេះ ឃើញថា រាជរដ្ឋាភិបាលក្រៅពីការគិតគូរ ដោះស្រាយបញ្ចប់ម្លោះនៅព្រំដែន ក្នុងនោះរាជរដ្ឋាភិបាល ជាពិសេសកាកបាតក្រហមកម្ពុជា បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលភៀសខ្លួនមករស់នៅបណ្តោះអាសន្ន តាមតំបន់សុវត្ថិភាពផ្សេងៗ។ ឯកឧត្តម បន្តថា ក្រៅ ពីនេះក៏យើងកំលាំងជាតិនិយម ខ្មែរចេះជួយខ្មែរក្នុងគ្រាជួបការលំបាក មានសកម្មភាពកើតឡើងយ៉ាងផុលផុស ដែលប្រការទាំងនោះ បង្ហាញឃើញជាតិខ្មែរតែមួយ កំលាំងតែមួយ ជួយដោះស្រាយគ្នានូវគ្រាលំបាកនៅក្នុងសង្គម។ ឯកឧត្តម បន្តថា ជាក់ស្តែងសកម្មភាពក្រុមការងាររបស់ឯកឧត្តមនាពេលនេះ បាននិងកំពុងចូលរួមសម្រាលទុកជាមួយរាជ- រដ្ឋាភិបាល តាមរយៈការនាំយកអំណោយមកចែកជូនដោយផ្ទាល់រួមមាន៖ អង្ករចំនួន ៦ តោន ចែកចេញជា ៤០០ កញ្ចប់, ទឹកសុទ្ធ ១៥០០ យួរ, ទឹកត្រី ១០០ យួរ, ទឹកស៊ីអ៊ីវ ១០០ យួរ, គិតជាទឹកប្រាក់សរុបប្រមាណជិត ១៣ លានរៀល។ ឯកឧត្តម បន្ថែមថា ចំពោះអំណោយដែលយកមកចែកជូននាពេលនេះ មិនអាចដោះស្រាយរយៈពេលវែងបានក៏ដោយ តែក៏ជាការចូលរួមចំណែកជួយ ដល់ការលំបាក ចំពោះការស្នាក់នៅរបស់បងប្អូនក្នុងពេលបច្ចុប្បន្ន៕អត្ថបទ៖ សុន រ៉ាឌី

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាការជំរុញដល់ដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ចនិងសង្គម

2025/08/01 06:29:09 pm        106
ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មានសារៈសំខាន់បំផុត គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគម្រោងជំរុញការស្ថាបនាផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា និងរឹងមាំ ដើម្បីបង្កើត បរិយាកាសដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។​ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃលទ្ធផលការងារចំនួន២គម្រោង នៅខេត្តព្រៃវែង និងខេត្តកណ្តាល នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៥ នេះថា ជុំវិញហេដ្ឋាចរនាសម្ព័ន្ធផ្លូវនេះ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងជំរុញលើការងារសាងសង់ ស្តារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ផ្លូវក្រាលកៅស៊ូពីរជាន់ ឬបេតុង ដោយក្នុងនោះក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការ ពង្រឹងសមត្ថភាពជំនាញ ក្នុងគោលដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ទាក់ទិនហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយឯកឧត្តមរដ្ឋមន្រ្តីតែងតែអញ្ជើញចុះពិនិត្យជាប្រចាំ លើការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវផ្សេងៗ ដើម្បីធ្វើយ៉ាងណាជំរុញការស្ថាបនាផ្លូវជនបទ ឱ្យឆ្លើយតបទៅនឹងតម្រូវ ការរបស់ប្រជាពលរដ្ឋ និងការចូលរួមជំរុញដល់ដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គម។ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំង ពីរគម្រោងនេះ ចំណែកការនៅសេសសល់សូមជំរុញការស្ថាបនាឱ្យសម្រេចទៅតាមផែនការ និងប្រកបដោយគុណភាព ព្រោះការ អភិវឌ្ឍន៍ផ្លូវនេះ ពិតជាមានសារៈសំខាន់បំផុត សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មិនថាប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់នោះឡើយ ដែលតាមរយៈនេះក៏ជាការចូលរួមចំណែកបង្កភាពងាយស្រួល ការកាត់បន្ថយពេលវេលា និងចំណាយ ផ្សេងៗដល់សាធារណជន ជាពិសេសប្រជាជនមូលដ្ឋាន។សូមបញ្ជាក់ថា គម្រោងទី១, គឺការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែងជិត ៣ ពាន់ម៉ែត្រ ទទឹង ៧ ម៉ែត្រ, សាងសង់លូប្រអប់មុខមួយចំនួន ២កន្លែង, លូមូលមុខពីរចំនួន១កន្លែង, លូមូលមុខមួយចំនួន ២កន្លែង, និងផ្លាក ឈ្មោះផ្លូវចំនួន ២ កន្លែង ស្ថិតនៅភូមិគោកសំពៅ ទៅភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកគម្រោង ទី២, ការងារស្ដារឡើងវិញចំនួន១ខ្សែ មាន៣កំណាត់ ប្រវែងសរុប ១ ៤០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ (កំណាត់ទី១ ផ្លូវក្រាលកៅស៊ូពីរជាន់) (DBST) ប្រវែង ៧០០ ម៉ែត្រ, កំណាត់ទី២ ផ្លូវក្រាលបេតុងប្រវែង ៥០០ ម៉ែត្រ, និងកំណាត់ទី៣ ផ្លូវក្រាលកៅស៊ូពីជាន់ (DBST) ប្រវែង ២០០ ម៉ែត្រ, ស្ថាបនាលូរំដោះទឹករាងអក្សរអ៊ុយ (ឬ) ប្រវែង ៤០០ ម៉ែត្រ, លូមូលចំនួន ៣កន្លែង និងអណ្ដូងលូចំនួន ៤កន្លែង ស្ថិតនៅភូមិអំពិលលាស់ ទៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល៕អត្ថបទ៖ សុន រ៉ាឌី

PRESS BRIEFING | Update on the Implementation of the Immediate and Unconditional Ceasefire Agreement between Cambodia and Thailand

2025/08/01 05:59:25 pm        600
Keynote Address by by H.E. LTG. Maly Socheata, Ministry of National Defense Spokesperson:1.Around 11 AM on August 1, 2025, the Thai side returned only two Cambodian military personnel who were injured. We thank the Thai side for returning the two Cambodian military personnel today. I wish to inform the public that the two personnel who returned this morning were received this morning at the O'Smach checkpoint by a delegations from the Ministry of National Defense and the Royal Cambodian Armed Forces, accompanied by a team of medical doctors.2.Since their arrival, the two returned personnel have been receiving dedicated care and attention, with full support provided for both their physical recovery and mental well-being under the direct supervision of the medical team and senior leadership. 3.The Ministry of National Defense and the Royal Cambodian Armed Forces strongly urge the Thai side to swiftly and safely repatriate the remaining 18 Cambodian military personnel, in accordance with international humanitarian law. At the same time, we will continue to pursue all diplomatic means to ensure the swift and safe return of our military personnel.

PRESS BRIEFING | Update on the implementation of the Immediate and Unconditional Ceasefire Agreement between Cambodia and Thailand

2025/08/01 05:53:03 pm        99
Statement by by H.E. CHUM Sounry, the Ministry of Foreign Affairs and International Cooperation Spokesperson:1. The Ministry of Foreign Affairs and International Cooperation (MoFAIC) expresses its firm rejection of the unfounded and misleading claims made during the press briefing by the Thai Ministry of Foreign Affairs on July 31, 2025. 2. Cambodia reaffirms its adherence to international law, peaceful principles, and ASEAN-led mechanisms. The MoFAIC offers the following clarifications:a. The claim by Thailand of Self-Defense is Misleading - Cambodia reiterates that the armed clash on May 28, 2025, was triggered by Thai troops opening fire on Cambodian army position on Cambodian territory, not by Cambodian aggression. - Thailand’s claim of “self-defense” is only to mask its provocative military actions.b. For Thailand’s claim about Cambodia’s “internationalization for manipulation”.- The MoFAIC wishes to highlight that Cambodia’s diplomatic efforts are consistent and legitimate.- Cambodia’s engagement at the United Nations was a good-faith appeal for transparency and multilateral oversight, not “internationalization for manipulation,” as Thailand claims.- Cambodia continues to work with ASEAN, the UN, and international partners to prevent escalation.c. With regard to Thai claim that the ceasefire agreement is a Thai diplomatic victory - As a matter of fact, the agreement was a multilateral achievement made possible by the constructive roles of ASEAN Chair Malaysia, the U.S., China and Cambodia’s active participation and restraint. It was not a Thai diplomatic victory.d. Concerning continued accusation of Ceasefire Violations by Cambodia- Once again Cambodia categorically rejects this unfounded allegation.- Since the ceasefire took effect, Thai forces have been breaching the ceasefire by their military actions.- Cambodia has documented these violations and will present evidence to ASEAN and the UN during upcoming meetings.e. Thailand’s Accusations of Disinformation- The MoFAIC dismisses Thailand’s accusations of “information warfare” by Cambodia and consider them as an attempt to distract international attention from its own actions.- Cambodia is committed to fact-based communication and welcomes independent international observation of affected areas on both sides of the border.3.The MoFAIC wishes to reaffirm that Cambodia stands for peaceful resolution, and regional stability. We urge Thailand to cease confrontational rhetoric, respect the agreed ceasefire, and engage constructively through ASEAN and international frameworks.

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ចុះផ្សព្វផ្សាយ​ឱកាស​ការងារ​ជូន​ពលរដ្ឋ​តាម​មណ្ឌល​ភៀសសឹក​នៅខេត្តឧត្តរមានជ័យ

2025/08/01 05:12:56 pm        391
ក្រុមការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សព្វផ្សាយ​ព័ត៌មាន​ពី​ឱកាស​ការងារ​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ និងជនភៀសសឹកពីតំបន់មានជម្លោះព្រំដែនប្រទេសកម្ពុជា និង​ថៃ នៅ​គោល​ដៅរួ​មមាន វត្តឧត្តរគិរីទួលអណ្តែត ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ, វត្ត​ពោធិ៍​កែវ​មានជ័យ ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ, វត្តពើងព្រះគោ ភូមិ​មហា​ផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ, វត្តពើងនាគ ភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ, វត្តពើងអង្កកាម(បាក់កាំ) ភូមិបាក់កាំ ឃុំឈានមុខ ស្រុក​ត្បែង​មានជ័យ ខេត្តព្រះវិហារ និងវត្តភ្នំកំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ៕

អ្នកនាំពាក្យខេត្តឧត្តរមានជ័យ៖ជនភៀសសឹករួមទាំងអ្នកជម្លៀសបានវិលត្រឡប់មកមូលដ្ឋានភូមិ-ឃុំវិញបណ្ដើរៗ

2025/08/01 05:09:29 pm        143
ឧត្តរមានជ័យ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យខេត្តឧត្តរមានជ័យ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០នាទីរសៀលនេះ ជនភៀសសឹកនៅជំរំមួយចំនួន រួមទាំងអ្នកដែលបានជម្លៀសចេញពីលំនៅដ្ឋានកាលពីសង្គ្រាមរវាងកងទ័ពកម្ពុជា-ថៃទៅតាមបណ្តារាជធានី/ខេត្ត បានវិលត្រឡប់មកមូលដ្ឋានភូមិឃុំ នៅខេត្តឧត្តរមានជ័យវិញជាបណ្តើរៗហើយ។ លោកថ្លែងថា ជំរំទាំង៧ បានបន្ថយមក ៦ទីតាំង ជនភៀសសឹកកំពុងរស់នៅក្នុងជំរំបានបន្ថយមកត្រឹម ៨ ៦៧៥គ្រួសារ ស្មើ ៣១ ៥០៥នាក់។ លោកបន្តថា ចំណែកឯសភាពការណ៍ចរន្តប្រជាពលរដ្ឋនៅតាមបណ្តាក្រុងស្រុកទាំង៥ បានការវិលត្រឡប់ ទី១. ស្រុកបន្ទាយអំពិលប្រមាណ ៣០% ទី២. ក្រុងសំរោង ៨០% ទី៣. ស្រុកអន្លង់វែង ៩០% ទី៤. ស្រុកត្រពាំងប្រាសាទ ៧០% និង ទី៥. ស្រុកចុងកាល់ស្ទើរតែទាំងអស់៕

​​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា៖ខ្ញុំសង្ឃឹមថា សន្តិភាពពេញលេញនៅកម្ពុជានឹងត្រូវបានស្ដារឡើងវិញឱ្យបានលឿនបំផុតហើយរដ្ឋាភិបាលជប៉ុននឹងខិតខំអស់ពីសមត្ថភាពដើម្បីសម្រេចបាននូវចំណុចនេះ

2025/08/01 04:52:14 pm        442
«ថ្ងៃនេះ ខ្ញុំបានចូលរួមក្នុងដំណើរទស្សនកិច្ចមួយទៅកាន់តំបន់ដែលបានទទួលផលប៉ះពាល់នៅខេត្តឧត្តរមានជ័យ ដែលរៀបចំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយអង្គទូតដទៃទៀត។ ខ្ញុំបានទៅឃើញជាក់ស្តែងតំបន់ដែលបានរងផលប៉ះពាល់ដោយការប៉ះទង្គិចគ្នារវាងយោធាកម្ពុជា និងថៃ ក៏ដូចជាកន្លែងជម្រកសម្រាប់ពលរដ្ឋដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។ នៅពេលបានឃើញអំពីទំហំនៃការខូចខាត ដោយសារការប៉ះទង្គិចរវាងយោធានេះ និងស្ថានភាពលំបាករបស់ពលរដ្ឋដែលបានភៀសខ្លួន ខ្ញុំមានការគ្រាំគ្រាចិត្តជាពន់ពេក។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះវិញ្ញាណក្ខន្ធអ្នកដែលបានពលីជីវិតក្នុងហេតុការណ៍ប៉ះទង្គិចនេះ និងសូមចូលរួមសោកស្តាយឥតឧបមាចំពោះអ្នកដែលបានរងផលប៉ះពាល់។ ជាមួយគ្នានេះ ខ្ញុំសង្ឃឹមថា សន្តិភាពពេញលេញនឹងត្រូវបានស្ដារឡើងវិញឱ្យបានលឿនបំផុត។ រដ្ឋាភិបាលជប៉ុន និងខ្ញុំផ្ទាល់នឹងខិតខំអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវចំណុចនេះ»។

ស្លាបមាន់ខូចគុណភាព​ ១៥០០គីឡូក្រាម​ រឹបអូសបានពីឈ្មួញ​ទុច្ចរិត​ ត្រូវ​បាន​មន្ត្រី​ជំនាញ​ក្រសួង​កសិកម្ម​ និង​សមាគម​ដុតកម្ទេចចោល

2025/08/01 03:51:20 pm        511
មន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់បានស្លាបមាន់បង្កកខុសច្បាប់ និង​ខូច​គុណភាព​ចំនួន ១៥០០គីឡូក្រាម ដែលរឹបអូសពីក្រុមឈ្មួញនាពេលថ្មីៗកន្លងទៅនេះ ត្រូវ​បាន​យក​ទៅ​ដុត​កម្ទេច​ចោល នៅទីលានចាក់សំរាមខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ។លោក ហ៊ុន សារ៉ាត​ អគ្គនាយក​រងនៃអគ្គនាយកដ្ឋាន​ សុខភាព​សត្វ​ និងផលិតកម្មសត្វ​ បាន​បញ្ជាក់​​ថា ស្លាបមានត់ដែលដុត​កម្ទេច​ចោល​នាពេល​នេះ​ គឺបានមកពីការចុះបង្រ្កាប​ម៉ូតូរ៉ីម៉កកង់បី ១​គ្រឿង​​ដឹកស្លាបមាន់នេះ​ចេញពីប្រទេសវៀតណាម រួចមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយ​គ្មាន​លិខិត​អនុញ្ញាត​ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ លោក​បន្ថែម​ថា​ ចំពោះមុខនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹង​បន្ត​ចុះ​បង្ក្រាប់​ និងចុះត្រួតពិនិត្យឆែកឆេនូវទីតាំងចែកចាយសាច់បង្កក និង​ផលិត​ផល​ផ្សេង​ៗ​ទៀត​ជា​ប្រចាំ​នៅ​ទូទាំង​ប្រទេ​ស​បន្ត​ទៀត ដើម្បីសុខមាលភាពប្រជាពលរដ្ឋ និង​ផ្តល់​លទ្ធភាព​ដល់​អ្នក​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក​ផង​ដែរ៕

ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនវីរកងទ័ពឈរជើងសមរភូមិមុខ ទិសប្រាសាទតាមាន់ តាក្របី

2025/08/01 03:48:02 pm        281
ឧត្តរមានជ័យ៖ ឯកឧត្តម អ៉ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ និងឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជន នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជាច្រើនមុខមកប្រគល់ជូនវីរកងទ័ពដែលកំពុងឈរជើងសមរភូមិមុខ នៅអង្គភាពកងពលតូចថ្មើរជើងលេខ៤២ និងតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ដើម្បីផ្គត់ផ្គង់ បន្តដល់កងកម្លាំងជូរមុខ ដែលកំពុងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា។ក្នុងនោះដែរឯកឧត្តម អ៉ុំ ចាន់ថុល បានផ្ដាំផ្ញើសួរសុខទុក្ខ និងកោតសរសើរយ៉ាងជ្រាវជ្រៅពីសំណាក់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំអង្គភាពសាលាដំបូងខេត្តឧត្តរមានជ័យ ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ដែលកំពុងបំពេញភារកិច្ចឈរជើងប្រចាំការជួរមុខយ៉ាងអង់អាចក្លាហាន មោះមុតនៅសមរភូមិទិសប្រាសាទតាមាន់ តាក្របី ដើម្បីការពារបូរណភាពទឹកដី ។ឯកឧត្តមប្រធានសាលាដំបូងខេត្ត បានបន្តថា ការបំពេញភារកិច្ចដ៏អង់អាចរបស់វីរកងទ័ព ប្រកបដោយឧត្តមគតិ, ស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងសេចក្ដីសុខសាន្តរបស់ប្រជាជន នឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត ក្នុងបេះដូងកូនខ្មែរគ្រប់ៗរូប ពិសេសប្រជាពលរដ្ឋខ្មែរដែលបានភៀសសឹក ទៅកាន់មណ្ឌលមានសុវត្ថិភាពតាមទីតាំងផ្សេងៗនោះ។ឯកឧត្តម អ៉ុំ ចាន់ថុល បានសម្តែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអង្គភាពសាលាដំបូងខេត្តឧត្តរមានជ័យ ក៏ដូចជាសប្បុរសជននានា និងលោក ទា គឹមឡាង និងក្រុមគ្រួសារ មកពីខេត្តប៉ៃលិន ដែលបានចំណាយពេលវេលា និងធនធាន ថវិកា សម្ភារៈដើម្បីរួមចំណែកចូលរួមផ្តល់ជូនដល់វីរកងទ័ពយើងនាពេលនេះផងដែរ៕ ដោយ ឃិន សារិទ្ធ

សមាជិករដ្ឋសភា និងពលរដ្ឋធ្វើពិធីបង្សុកូល និងរាប់បាត្រព្រះសង្ឃឧទ្ទិសបុណ្យកុសល​ដល់​វិញ្ញាណ​ក្ខន្ធ​កងទ័ពពលី

2025/08/01 03:28:30 pm        310
ឯកឧត្តម សួន រិនឌី តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាលេខាធិការ​គណៈកម្មការសិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និងអធិការកិច្ច ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋបានធ្វើពិធីបង្សុកូល និង​រាប់បាត្រព្រះសង្ឃជិត ៣០០អង្គ ឧទ្ទិសកុសល​ផល​បុណ្យ​ជូន​ដល់​វិញ្ញាណ​ក្ខន្ធ​វីរ​កង​ទ័ព​ពលី​កម្ពុជា​ ក្នុងពេលប៉ះទង្គិចជាមួយកងទ័ពថៃ ។ក្នុងពិធីបង្សុកូល និងរាប់បាត្រព្រះសង្ឃ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នា​បរិវេណ​វត្ត​សារវ័ន​តេជោ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ឯកឧត្តម សួន រិនឌី តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​ មានប្រសាសន៍ថា កងទ័ពដែលពលី គឺជាវីរជនរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុង​បុព្វ​ហេតុ​ការពារ​ជាតិ ការពារទឹកដី ហើយការធ្វើបុណ្យកុសលនាពេលនេះ គឺឧទ្ទិសជូនពួកគាត់ជាចម្បង និង​អ្វី​ដែលវីរកងទ័ពពលី បានបូជាជីវិតដើម្បីជាតិនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប គឺ​មាន​ការ​ចង់​ចាំ​ជាប់​ជានិច្ច នូវវីរភាពដ៏អង់អាចក្លាហាននេះ ។ក្នុងឱកាសនោះ ឯកឧត្តម បានបង្ហាញនូវមោទនភាព ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា ​និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹង​ប្រែង​ក្នុង​កិច្ច​ការ​ការពារជាតិ ក៏ដូចជាស្វែងរកនូវការអន្តរាគមន៍ ដើម្បីបញ្ចប់នូវជម្លោះព្រំដែនកម្ពុជា-ថៃ រហូត​មាន​កិច្ច​ព្រមព្រៀងបទឈប់បាញ់ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។ជាមួយនេះ ឯកឧត្តម សួន រិនឌី តំណាងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានបង្ហាញនូវក្តីសង្ឃឹម យ៉ាង​មុតមាំចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់ជម្លោះបានពេញលេញ ធ្វើឲ្យសភាព​ការណ៍​ត្រឡប់​មក​ល្អ​ប្រសើរឡើងវិញ គឺការមាននូវសុខសន្តិភាព ។ឯកឧត្តម ក៏បានបង្ហាញនូវការអរគុណចំពោះលោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក ក្នុង​ការ​ជួយ​សម្រប​សម្រួល នូវបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ដែលជាអ្វីដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចង់​បាន និងចង់ឲ្យប្រទេសជាតិមានសុខសន្តិភាព។ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ បានថ្លែងអំណរគុណ ចំពោះវីរកងទ័ពកម្ពុជាគ្រប់រូប ដែល​បាន​ពុះ​ពារ​ការពារ​ទឹកដី ហើយប្រជាពលរដ្ឋនៅសមរភូមិក្រោយ រង់ចាំគាំទ្រ និងលើកទឹកចិត្តជានិច្ច តាម​រយៈការបញ្ចេញនូវសកម្មភាពសាមគ្គីភាព៕ អត្ថបទ៖ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM