ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

ក្រុមហ៊ុន AEON MALL ផ្ដល់អំណោយតាមរយៈគណៈរដ្ឋមន្ត្រី ដើម្បីយកចែកជូនកងកម្លាំងប្រដាប់អាវុធនិងប្រជាជនភៀសសឹក នៅទិសឧត្តរមានជ័យ

2025/08/01 02:44:05 pm        140
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរាក់ស៊ី រដ្ឋលេខាធិកាប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រួមនិងថ្នាក់ដឹកនាំបានទទួលអំណោយពីក្រុមហ៊ុន AEON MALL (Cambodia)Co,Ltd ដើម្បីយកចែកជូនកងកម្លាំងប្រដាប់អាវុធនិងប្រជាជនភៀសសឹក នៅទិសឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១សីហា២០២៥ វិមានមិត្តភាពទីស្ដីការគណរដ្ឋមន្ត្រី។ សម្ភារៈមានរួមមាន៖ ទឹកសុទ្ធ៥១០កេស មី ១៨០កេស កន្ទេល១៣០ មុង ៣០០ ភួយ៣០០ តង់១២០ ធូបមូស ថ្នាំបាញ់មូស ២៥០ អាវភ្លៀង៣០០ សារុង២០០ ក្រមា២៩០ សាប៊ូម្ស៉ៅបោកខោអាវ ២៨២ សាប៊ូលាងចាន ១៤៥ អង្ករ២១០០គីឡូក្រាម បាយក្ដាំង៤០គីឡូក្រាម ត្រីខ១០០០កំប៉ុង និងអង្រឹង៣០ ។ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ហ៊ីង ថូរាក់ស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនក្រុមហ៊ុនអេអនម៉ល ដែលបានចូលរួមក្នុងការងារមនុស្សធម៌ នៅកម្ពុជា។ ឯកឧត្តម ហ៊ីងថូរាក់ស៊ី មានប្រសាសន៍ថា ដោយមើលឃើញពីទុក្ខលំបាករបស់កងទ័ពដែលបានតស៊ូប្រយុទ្ធក្នុងសមរភូមិរយៈពេល ៥ ថ្ងៃកន្លងមកនេះ និងទុក្ខលំបាករបស់ជនភៀសសឹកជាពិសេសកុមារតូចៗ ។ថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្ត្រីបានចូលរួមបរិច្ចាគថវិការផ្ទាល់ខ្លួននឹងនាំយកអំណោយពី សប្បុរសធម៌ទាំងនេះទៅចុះចែកជូនបងប្អូនកងទ័ព និងជនភៀសសឹក ដើម្បីជាការអរគុណគោរពដឹងគុណចំពោះការលះបង់របស់វីរកងទ័ពនិងយោធិនដែលបានលះបង់ជីវិត ខណ:អ្នកខ្លះបានរងរបួសដល់ពិការ ដើម្បីការពារដែនអធិបតេយ្យភាពរបស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម រៀបចំបញ្ជូនស្បៀងទៅកងទ័ពជួរមុខ

2025/08/01 01:41:31 pm        91
នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គមបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញទទួលអំណោយរបស់ក្រុមហ៊ុន HDTN ដែលនាំមកអំណោយជា គ្រឿងឧបភោគ បរិភោគ ដើម្បីបែងចែក និងបញ្ជូនស្បៀងទាំងអស់ទៅកងទ័ពជួរមុខប្រចាំទិស នៅតាមបន្ទាត់ព្រំដែន។នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ពជួរមុខ។ជាមួយការគិតគូរដល់កងទ័ពជួរមុខ ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា អំណោយស្បៀង គ្រឿងឧបភោគ បរិភោគទាំងអស់នេះ នឹងត្រូវបញ្ជូនទៅតាមអង្គភាពកងទ័ពជួរមុខ។ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានចាត់ទុក ការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរកងទ័ព ប្រកបដោយឧត្តមគតិ, ស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាជននឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត។ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្ថែមថា តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល សូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមគាំទ្រ សំដៅឈើលើស្មារតីសាមគ្គីជាតិ យន្តការការផ្សារភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​ចុះសួរសុខ​ទុក្ខ​កង​ទ័ព​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ខេត្តព្រះវិហារ

2025/08/01 12:44:09 pm        710
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុមុន្នី ហ៊ុន​ម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខកងទ័ព ដែលកំពុង​សម្រាក​ព្យាបាល​របួស ​ដោយសារការប៉ះទង្គិចគ្នារវាងកងទ័ព កម្ពុជា-ថៃ កាលពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ចំនួន១០១នាក់ នាមន្ទីរពេទ្យបង្អែក១៦មក ខេត្តព្រះវិហារ។លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និង​ក្តី​នឹក​រឭក​ពី​សំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ជាមួយនឹងការថ្លែងអំណរគុណចំពោះវីរភាព និងឆន្ទៈ​ដ៏មោះ​មុត ក្រាញននៀល ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាព​ទឹកដី​ ព្រម​ទាំង​អំណោយ និងសម្ភារមួយចំនួន ក៏ដូចជាថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដើម្បី​ជា​ការ​គិត​គូរ​ដល់​ជីវភាពរបស់វីរយុទ្ធជនជួរមុខ។លើសពីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក៏បាន​ផ្តល់សា​រ​លើក​ទឹក​ចិត្ត​ដល់​បង​ប្អូនវីរយុទ្ធជនរងរបួសទាំងអស់ សម្រាកព្យាបាល និងគោរពតាមវេជ្ជបញ្ជា ដើម្បី​ឆាប់​បា​ន​ជា​សះស្បើ​យ និងអាចវិលត្រឡប់ទៅភូមិឋានរបស់ខ្លួន ជួបជុំគ្រួសារវិញក្នុងពេលឆាប់ៗ៕

ឯកឧត្តម ស៊ុន ចាន់ថុល៖ កម្ពុជានឹងខិតខំចរចាស្នើសុំអាមេរិកបញ្ចុះអត្រាពន្ធបន្ថែមទៀតមកក្រោម១៩%

2025/08/01 12:32:36 pm        456
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសសម្រេចកាត់បន្ថយអត្រាពន្ធគយកម្ពុជា ពីចំនួន ៣៦% មកនៅត្រឹម ១៩% ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះទៅ ខណៈកម្ពុជានឹងខិតខំចរចាស្នើសុំអាមេរិកបញ្ចុះអត្រាពន្ធបន្ថែមទៀតមកក្រោម១៩% ។ នៅក្នុងន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃអត្រាពន្ធគយបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នាព្រឹកថ្ងៃទី១ ខែសីហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងការអបអរសាទរចំពោះការសម្រេចចិត្តនេះ និងបានមានប្រសាសន៍ថា ចំពោះលទ្ធផលថ្មីនេះ កម្ពុជានឹងអាចរក្សាបាននូវរោងចក្រចាស់ ព្រមអាចទាក់ទាញនូវអ្នកវិនិយោគមកបង្កើតរោងចក្រ សហគ្រាសថ្មីៗថែមទៀត ក៏ដូចជាផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងស្រុកផងដែរ។ ជាមួយនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរត្រឡប់មកពីប្រទេសថៃ ងាកមកធ្វើការក្នុងស្រុកវិញ ពីព្រោះគិតមកល់ពេលនេះ កម្ពុជាទទួលគម្រោងវិនិយោគថ្មីៗចំនួនជាង៥០០គម្រោង ដោយបង្កើតឱកាសការងារចំនួនប្រមាណ ៣០ម៉ឺនកន្លែង។ ឯកឧត្តម បានអះអាងទៀតថា ពាក់ព័ន្ធអត្រាពន្ធនេះដែរ រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំប្រឹងប្រែងបន្តទៀត ក្នុងការចរចាដើម្បីស្នើសុំបញ្ចុះអត្រាពន្ធក្រោម ១៩%នេះបន្ថែមទៀត។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ពីការបញ្ចុះពន្ធបដិការពី ៤៩% មកអត្រា ៣៦% លើទំនិញរបស់កម្ពុជាដែលនាំចូលទៅអាមេរិក ដែលនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែសីហា បន្ទាប់ពីកម្ពុជាចរចាតាមប្រព័ន្ធអនឡាញ និងជួបផ្ទាល់ជាមួយតំណាងពាណិជ្ជកម្ម អាមេរិកចំនួន ២ដង។ យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផល កាត់ដេរ និងមុខទំនិញសំខាន់ៗ ទៅ អាមេរិកក្នុងទំហំទឹកប្រាក់ជាង ៥,៥ ពាន់លានដុល្លារ កើន ឡើង ២៥,៦% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ ចំណែកអាមេរិកនាំចូលមកវិញមានទំហំជាង ១៦០លានដុល្លារ កើនឡើង ២៩%៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សម្ដេចតេជោ ត្រូវបានដាស់ឱ្យភ្ញាក់ពីការសម្រាកលើកៅអីនៅពេលកងទ័ពកម្ពុជា២រូប ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព បន្ទាប់ពីភាគីថៃ បានចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង

2025/08/01 12:25:48 pm        1420
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានដាស់ឱ្យភ្ញាក់ពីការសម្រាកលើកៅអី នៅពេលកងទ័ពកម្ពុជា២រូបត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព។សម្ដេចតេជោ បានសរសេរថា មុននេះបន្តិចក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំ និងមេបញ្ជាការយោធាចប់សម្ដេចក៏បានបើកស្តាប់ការនិយាយឡាយសូ របស់លោក សម វឌ្ឍានា នៅសហរដ្ឋអាមេរិកអំពីពន្ធគយរបស់លោកប្រធានាធិបតីដូណាល់ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធចំពោះកម្ពុជាពី ៤៩ ភាគរយ (49%) មកនៅត្រឹម ១៩ ភាគរយ(19%)។សម្ដេចតេជោថ្លែងថា៖«មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអីដែលត្រូវបានលួចថតដោយមនុស្ស៤នាក់តែត្រូវបានដាស់ឲ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ដែលរងរបួសដែលភាគីថៃចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព»។សម្ដេចតេជោក៏បានជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបសម្ដេចផ្ទាល់បាននឹងកំពុងរង់ចាំ ឆាប់ជាសះស្បើយ៕

ការបញ្ចុះពន្ធនាំចេញពីកម្ពុជាទៅអាមេរិកដល់១៩% នឹងថែរក្សាបានរោងចក្រដែលកំពុងមានហើយពង្រីកការវិនិយោគបន្ថែមទៀត​

2025/08/01 12:19:03 pm        228
ក្នុងសន្និសីទសារព័ត៌មានព្រឹកនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានបញ្ជាក់ លទ្ធផលដែលកម្ពុជាទទួលបានការបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម១៩%នេះនឹងធ្វើឱ្យកម្ពុជាអាចថែរក្សាបាននូវរោងចក្រដែលកម្ពុជាកំពុងមានស្រាប់ហើយអាចទាក់ទាញវិនិយោគមកបណ្ដាក់ទុនបន្ថែមទៀតនៅកម្ពុជាហើយឈានទៅបង្កើតឱកាសការងារថ្មីៗបន្ថែមក្នុងស្រុកដល់បងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ។បើតាម ឯកឧត្តម ស៊ុន ចាន់ថុល នៅឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤ គម្រោង ខណៈត្រឹមខែកក្កដាឆ្នាំនេះកម្ពុជាបានអនុម័តគម្រោងវិនិយោគដល់ចំនួន ៤២៦ គម្រោង ខណៈកម្ពុជាក៏សង្ឃឹមថានឹងទទួលបានគម្រោងវិនិយោគច្រើនជាង ៥០០ គម្រោងនៅឆ្នាំ២០២៥នេះហើយអាចបង្កើតការងារជាង៣០ម៉ឺនកន្លែងកន្លែងដល់ពលរដ្ឋធ្វើ។ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនចំណាកស្រុកសូមវិលត្រលប់មកធ្វើការងារនៅកម្ពុជាវិញ ដែលបច្ចុប្បន្នកំពុងមានតម្រូវការ៕

កម្ពុជាទិញយន្តហោះ Boeing 737MAX 8 ពីអាមេរិក១០គ្រឿង ហើយខែសីហានេះ អាចនឹងចុះកិច្ចព្រមព្រៀងបញ្ជាក់ពីការទិញពិតប្រាកដ

2025/08/01 10:38:16 am        487
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC បានបង្ហើបឲ្យដឹងថា កម្ពុជាទិញយន្តហោះប្រភេទ Boeing 737MAX 8 ចំនួន១០គ្រឿងពីសហរដ្ឋអាមេរិក ហើយខែសីហា ឆ្នាំ២០២៥នេះ អាចនឹងចុះកិច្ចព្រមព្រៀងបញ្ជាក់ពីការទិញពិតប្រាកដ ប៉ុន្តែយន្តហោះដែលកម្ពុជា កម្មង់ទិញនេះ នៅឆ្នាំ២០៣១ ទើបបានមកដល់កម្ពុជា។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការកម្ពុជា និងអាមេរិក នាថ្ងៃទី១ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជានឹងទិញយន្តហោះពីអាមេរិកចំនួន១០គ្រឿង ជាជំហ៊ានដំបូងហើយមានសិទ្ធទិញចំនួន១០គ្រឿងបន្ថែម ទៀតក្រោយមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនោះ។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា«ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia នឹងចរចាទិញ Boeing 737MAX 8 ចំនួន១០គ្រឿង ហើយមានជម្រើសអាចទិញ១០គ្រៀងថែមទៀត តែឥឡូវកំពុងចរចា ហើយសង្ឃឹថា ខែ៨ (ខែសីហា)នេះ អាចចុះកិច្ចព្រមព្រៀងមួយ បញ្ជាក់ពីការទិញ ប៉ុន្តែយន្តហោះសូមជំរាបថា មិនងាយមកទេ ដោយសារអ្វី? គឺរោងចក្រប៊ូអ៊ីង គឺពេញទាំងអស់ ឆ្នាំ២០៣១ទើបមានយន្តហោះថ្មីនេះ។ យើងចុះកិច្ចព្រមព្រៀងឆ្នាំនេះ (២០២៥)មែន ប៉ុន្តែឆ្នាំ២០៣១ទើប យន្តហោះថ្មីនោះអាចចូលមកកម្ពុជាបាន»។ទាក់ទងនឹងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកវិញ ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងផងដែរថា អាមេរិកបានទិញទំនិញពីកម្ពុជាច្រើនជាងកម្ពុជាទិញពីអាមេរិក ប៉ុន្តែអាមេរិកគេយល់ហើយថា កម្ពុជាមិនមានថវិកាគ្រប់គ្រាន់ទិញទំនិញច្រើនដូចដែលអាមេរិកទិញពីកម្ពុជានោះឡើយ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «អាមេរិកទិញទំនិញច្រើនជាងយើងទិញពីគាត់ប៉ុន្តែសហរដ្ឋអាមេរិកលោកយល់ហើយ ដោយកម្ពុជាយើងនាំចេញទៅសហរដ្ឋអាមេរិក១២ពាន់លាន កម្ពុជាមិនមានថវិកាទិញសម្ភារៈអ្វីមកពីអាមេរិក១២ពាន់លានទេ គាត់យល់ច្បាស់ណាស់»៕ អត្ថបទបាន ចក់

រដ្ឋមន្ត្រីក្រសួងការងារ បានអះអាងថា ការធ្វើការងារនៅក្នុងស្រុកមានភាពងាយស្រួលជាង និងអត្ថប្រយោជន៍សម្បូរបែប

2025/08/01 08:55:26 am        219
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និងលោកជំទាវ បានដឹកនាំថ្នាក់ដឹកនាំក្រសួង តំណាងនិយោជក ក្រុមហ៊ុន រោង​ចក្រ​ សហគ្រាស និងអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក​អំណោយ​ជា​គ្រឿង​ឧប​ភោគបរិភោគ ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារកងទ័ពប្រមាណ ២៧៤​គ្រួសារ ស្មើនឹង ៥៥៥នាក់ ដែលភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុង​ឃុំ​ចំនួន​៥ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកទីតាំងមានសុវត្ថិភាពក្នុងវត្តពោធិ៍កែវមានជ័យ ស្ថិត​ក្នុង​ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ថ្លែង​ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការបំពេញ​ការងារ​នៅ​ក្នុង​ស្រុក​មាន​ភាព​ងាយ​ស្រួល​ច្រើន​ពោលគឺ ពេលឈឺទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមិនអស់ប្រាក់ ព្រោះ​មាន ប.ស.ស. និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ពេល​ចូល​និវត្តន៍​ពី​ការងារ បងប្អូនមានប្រាក់សោធនទៀតផង។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវ​នាវ​ដល់​បង​ប្អូនប្រជាពលរដ្ឋ ជួយប្រាប់បន្តទៅបងប្អូនសាច់ញាតិ ដែលធ្វើការ​នៅ​ប្រទេស​ថៃ​ឱ្យ​ត្រឡប់​មក​ធ្វើការក្នុងស្រុកវិញ។ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានថ្លែងអំណរគុណនិងគោរពដឹងគុណដល់វីរកងទ័ពជួរមុខកម្ពុជា ក្នុង​ការការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និង​ឈរ​ជើង​យ៉ាង​រឹងមាំ ព្រមទាំងជូនពរដល់វីរកងទ័ពដែលរងរបួស សូមឱ្យបានឆាប់ជាសះស្បើយវិញ៕

TOP STORY | សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណឯកឧត្តមប្រធានាធិបតី Donald Trump បានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់អាមេរិកមកនៅត្រឹម ១៩% និងផ្ដួចផ្ដើមឱ្យមានការឈប់បាញ់រវាងកម្ពុជា-ថៃ

2025/08/01 08:01:09 am        2053
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែសីហានេះ បានផ្ញើសារថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានាធិបតី Donald Trump បានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់អាមេរិកមកនៅត្រឹម ១៩% និងផ្ដួចផ្ដើមឱ្យមានការឈប់បាញ់រវាងកម្ពុជា-ថៃ។សម្ដេចធិបតីបានសរសេរថា សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។ សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា៖«ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍ និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកបន្តទៅទៀត»។ បើតាមសម្ដេចធិបតី នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដា កន្លងទៅនេះខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាព និងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។ សម្ដេចបន្តថា នៅក្នុងឱកាសនោះ សម្ដេចក៏បានស្នើសុំឲ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា អោយនៅត្រឹមអត្រាទាបណាមួយដែលជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាអោយមានសន្តិភាព ក៏ដូចជាជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ «ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដាថា នឹងពិនិត្យសម្រេចដោយឯកឧត្តមបានប្រាប់ខ្ញុំថានឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%»។ នេះបើតាមការបញ្ជាក់របស់សម្ដេចធិបតី៖សម្ដេចថ្លែងថា៖«ខ្ញុំសុំយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ»៕

កងទ័ពកម្ពុជាចំនួន២០នាក់ ដែលកងទ័ពថៃ ចាប់ទៅមានសុខភាព និងសុវត្ថិភាពល្អធម្មតា

2025/08/01 07:45:18 am        1129
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា ទាហានខ្មែរចំនួន២០នាក់ ដែលទាហានថៃចាប់ទៅ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដាកន្លងទៅនោះ គឺមានសុវត្ថិភាព និងសុខភាពល្អធម្មតាទេ ហើយរាជរដ្ឋាភិបាលបានកំពុងធ្វើការងារនេះយ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីធ្វើយ៉ាងណាឲ្យមានការដោះលែងពួកគាត់មកកម្ពុជាវិញឲ្យបានឆាប់ៗ នាពេលខាងមុខនេះ។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជាយើងបានធ្វើការទំនាក់ទំនង និងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតំពោះយោធិនកម្ពុជា ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ទាហានថៃនោះរហូតមកដល់ថ្ងៃនេះត្រូវបានភាគីថៃ អះអាងថា ពួកគាត់មានសុវត្ថិភាព និងសុខភាពល្អធម្មតាទេ ប៉ុន្តែកម្ពុជានៅតែបន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃធ្វើការដោះលែងពួកគាត់ឲ្យមកកម្ពុជាវិញឆាប់ៗ ស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ។ទាក់ទងនឹងវីរយោធិនខ្មែរចំនួន២០ ដែលស្ថិននៅក្រោមការគ្រប់គ្រងរបស់ទាហានថៃនេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានឲ្យដឹងផងដែរថា កម្ពុជាបានស្នើឲ្យម៉ាឡេស៊ីដែលជាប្រធានអា ស៊ានប្តូរវេននោះឲ្យជួយអន្តរាគមន៍ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជួនពួកគាត់ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗនេះផងដែរ។ លោកជំទាវអ្នកនាំពាក្យក៏បានលើកឡើងទៀតថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈ ណានោះឡើយ ខណៈទាហាខ្មែរចំនួន២០នាក់ដែលទាហានថៃចាប់ទៅនេះបានកំពុងបន្តធ្វើការចរចារ យ៉ាងយកចិត្តទុកដាក់បំផុតដើម្បីសុខសុវត្ថិភាពរបស់ពួកគេ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM