ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

2025/07/31 11:03:31 pm        408
ខេត្តព្រះវិហារ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅមណ្ឌលសុខភាពគូលែន ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការថ្លែងអំណរគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុត ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ក៏ដូចជាចូលរួមសោកស្តាយនូវឧបទ្ទវហេតុក្នុងជម្លោះព្រំដែនផងដែរ។ លើសពីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក៏សូមជូនពរបងប្អូនទាំងអស់ឆាប់ជាសះស្បើយ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះសួរសុខទុក្ខកងទ័ព និង ជនភៀសសឹកនៅខេត្តព្រះវិហារ

2025/07/31 10:04:25 pm        341
ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកគូលែនចំនួន១០៥នាក់ និងប្រជាជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥ពាន់ដើម ក្នុងខេត្តព្រះវិហារ។ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត បានបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងៗកងទ័ពដែលកំពុងសម្រាកព្យាបាលរបួសចំនួន១០៥នាក់ ដោយសារជម្លោះព្រំដែនរវាង កម្ពុជា-ថៃ កាលពីទី ២៤-២៨ ខែកក្កដា។ ខណៈនោះដែរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមជូនពរឱ្យបងៗកងទ័ព ដែលរងរបួសទាំងអស់ឆាប់ជា សះស្បើយ និងកោតសរសើរដល់វីរៈកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តខ្ពស់ ចំពោះការ ការពារបូរណៈភាពទឹក ដីប្រកបដោយភាពអង់អាចក្លាហាន តស៊ូនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដោយវាយដណ្តើមយកទឹកដីពីជនឈ្លានពាន សៀម។ ជាមួយនិងការចុះសួរសុខទុក្ខនេះដែរ លោកជំទាវបណ្ឌិត បាននាំយកនូវអំណោយមនុស្សធម៌ ជាស្បៀងអាហារ របស់របរប្រើប្រាស់ចាំបាច់ផ្សេងៗ និងថវិកាមួយចំនួនរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ជូនបងៗកងព័ទ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកគូលែននេះផងដែរ។បន្ទាប់ពីសួរសុខទុក្ខបងៗកងទ័ព ដែលកំពុងសម្រាក់ព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកគូលែនរួច លោកជំទាវបណ្ឌិត បានដឹកនាំក្រុមការងារ ចុះទៅសួរសុខទុក្ខដល់ប្រជាជនភៀសសឹក នៅក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥ពាន់ដើមផងដែរ ដែល ជាកន្លែងប្រមូលផ្តុំដ៏ធំមួយ របស់ប្រជាជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ។ ខណៈនោះដែរ លោកជំទាវបណ្ឌិត បានជួបជា មួយនឹងក្រុមកងទ័ពអាវស TYDA ដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ ក្នុងបុព្វហេតុជាតិ និងប្រជាជននៅទីនោះ ដោយ លោកជំទាវបានលើកទឹកចិត្តដល់កងទ័ពអាវស ទោះស្ថិតក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់ និងតានតឹងបែបណា ក៏សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ TYDA ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុត និងដោយផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលជាកងទ័ពអាវស TYDA ឱ្យចុះពិនិត្យ និងព្យាបាលជំងឺ យ៉ាងយកចិត្តទុកដាក់ជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកជាច្រើននាក់ ដែលកំពុងមានតម្រូវការថ្នាំសង្កូវ និងសេវាថែទាំសុខភាព ដោយខានមិនបាន ស្ថិតក្នុងដែនដី ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា គិលានដ្ឋាន TYDA បាននិងកំពុងផ្តល់ការពិនិត្យ និងព្យាបាលជំងឺជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹក មានដូចជាការពិនិត្យ និងពិគ្រោះបញ្ហាសុខភាពទូទៅ-ការពិនិត្យ និងព្យាបាលជំងឺទូទៅ-ការសង្គ្រោះបន្ទាន់-ការលាងរបួស-ការផ្តល់ជូនឱសថព្យាបាលជំងឺ-ការពិនិត្យ និងបង្ការការពារជំងឺរាតត្បាត គ្រុនឈាម តេតាណូសជាដើម។គួររំលឹកថា ក្រៅពីការចុះសួរសុខទុក្ខដល់វីរៈកងទ័ព និងជនភៀសសឹក កាលថ្ងៃទី២៥ ខែកក្កដា កន្លងទៅ លោកជំទាវបណ្ឌិត ក៏បានរៀបចំឱ្យមានយុទ្ធនាការបរិច្ចាគឈាម ដើម្បីបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិ។ កម្មវិធីបរិច្ចាគឈាមនេះ គឺជាការអំពាវនាវដោយផ្ទាល់ពីសំណាក់ ស្ត្រីទីមួយនៃកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដ យុវជនសម្ដេចតេជោ (TYDA) ដើម្បីបង្ហាញការគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី៕

កងទ័ពអាវស TYDA កំពុងបំពេញបេសកកម្មមនុស្សធម៌ក្នុងបុព្វហេតុជាតិ និងប្រជាជន នៅលើទឹកដីខេត្តព្រះវិហារ

2025/07/31 09:40:59 pm        745
ស្ថិតក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់ និងតានតឹងបែបនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុត និងដោយផ្ទាល់របស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត «កងទ័ពអាវស TYDA » ឱ្យចុះពិនិត្យ និងព្យាបាលជំងឺយ៉ាងយកចិត្តទុកដាក់ជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកជាច្រើននាក់ ដែលកំពុងមានតម្រូវការថ្នាំសង្កូវ និងសេវាថែទាំសុខភាពដោយខានមិនបាន។ស្ថិតក្នុងដែនដីខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា «គិលានដ្ឋាន TYDA » បាននិងកំពុងផ្តល់ការពិនិត្យនិងព្យាបាលជំងឺជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកមានដូចជាការពិនិត្យនិងពិគ្រោះបញ្ហាសុខភាពទូទៅ-ការពិនិត្យនិងព្យាបាលជំងឺទូទៅ-ការសង្គ្រោះបន្ទាន់-ការលាងរបួស-ការផ្តល់ជូនឱសថព្យាបាលជំងឺ-ការពិនិត្យនិងបង្ការការពារជំងឺរាតត្បាត គ្រុនឈាម តេតាណូស…ជាដើម។សូមជូនពរដល់កងទ័ពអាវស TYDA ទាំងអស់មានសុខភាពល្អ សំណាងល្អ ជោគជ័យនៅក្នុងបេសកកម្មមួយនេះ និងសូមឱ្យកងទ័ពអាវស TYDA ជួបនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបានយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ជនភៀសសឹក

2025/07/31 08:32:55 pm        154
បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះសួរសុខទុក្ខ និងពិនិត្យការស្នាក់នៅរបស់ជនភៀសសឹកជាង១ពាន់គ្រួសារ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាមានជ័យ។ ការចុះពិនិត្យនេះមានការចូលរួមពី ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកអូរជ្រៅ, មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ជាច្រើនរូប។អំឡុងពេលចុះសួរសុខទុក្ខនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី សូមកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម កែ គឹមយ៉ាន, ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ព្រមទាំងអាជ្ញាធរ និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ក្នុងការសម្របសម្រួល និងដោះស្រាយជាយកចិត្តទុកដាក់ពីសុខទុក្ខរបស់ជនភៀសសឹកឱ្យទទួលបានការស្នាក់នៅបណ្តោះអាសន្នមួយយ៉ាងសមរម្យ។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់អំណោយ គ្រឿងឧបភោគ បរិភោគ តង់ និងសម្ភារៈជាច្រើន បូករួមជាមួយអំណោយពីសប្បុរសជន បានជួយឱ្យការរៀបចំមណ្ឌលសុវត្ថិភាពគ្រប់ទីតាំង មានស្បៀងគ្រប់គ្រាន់។ក្នុងពេលសាកសួរសុខទុក្ខជាមួយជនភៀសសឹក ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងថា ផ្អែកតាមសភាពការណ៍តាមបន្ទាត់ព្រំដែនមានការឯកភាពគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បងប្អូនជនភៀសសឹកនឹងអាចត្រឡប់ទៅលំនៅដ្ឋានវិញឆាប់ៗ ដើម្បីធ្វើយ៉ាងណាឱ្យជីវភាពប្រជាពលរដ្ឋវិលទៅប្រក្រតី។នាឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានពាំនាំការផ្ដាំសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន មោះមុតការពារបូរណភាពទឹក និងដី​​ដែនអធិបតេយ្យភាពកម្ពុជា៕

ផ្លូវជនបទ១ខ្សែ ក្នុងក្រុងខេមរភូមិន្ទ កំពុងសម្រុកស្ថាបនា ដើម្បីឆ្លើយតបការរស់នៅរបស់ប្រជាពលរដ្ឋ

2025/07/31 08:09:55 pm        194
កោះកុង ៖ ផ្លូវក្រាលដីល្បាយក្រួស ១ ខ្សែ មានចំនួន ២ កំណាត់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ ជនបទ, ស្ថាបនាសម្រេចបាន ៦៥ ភាគរយរួចហើយ បច្ចុប្បន្នផ្លូវនេះបាននិងកំពុងសម្រុកលើការងារស្ថាបនា ដើម្បីឆ្លើយតបទៅនិង ការរស់នៅរបស់ប្រជាពលរដ្ឋ និងការរីកចម្រើននៃទីក្រុងមួយនេះ។​ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង នៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ មាន ២ កំណាត់ ប្រវែងសរុប ២ ២០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ រួមជាមួយសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះថា ជុំវិញការងារអភិវឌ្ឍន៍នៅតាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តកែលម្អលក្ខខណ្ឌនៃ ការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងសម្រាប់ជីវភាពរបស់ប្រជាជន តាមរយៈការ ស្តារ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅតាមជនបទ។ ជុំវិញការស្ថាបនាផ្លូវខាងលើនេះ, វរសេនីយ៍ឯក ខេង សាវុធ នាយការិយាល័យស្ពាន-ថ្នល់ តំណាងឯកឧត្ដម ឧត្តមសេនីយ៍- ឯក សឿន រឿត នាយកនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានជម្រាបជូនគណៈកម្មការអន្តរក្រសួង លើការងារស្ថាបនាផ្លូវក្រាល ដីល្បាយក្រួសចំនួន ១ ខ្សែ មាន២កំណាត់ គិតមកដល់ថ្ងៃនេះ ចំពោះការងារស្ថាបនាសម្រេចបានក្នុងរង្វង់ ៦៥ ភាគរយ បច្ចុប្បន្នបាន និងកំពុងសម្រុកនៅលើការងារស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ក្នុងការចុះត្រួតពិនិត្យនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកើតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែល បានខិតខំប្រែងនៅក្នុងការងារស្ថាបនាផ្លូវ, ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថាផ្លូវមួយខ្សែនេះ ឬបណ្តាញផ្លូវផ្សេងៗទៀតនោះ ឡើយ ជាក់ស្តែងជុំវិញផ្លូវជនបទនេះ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមយ៉ាងសកម្មតាមរយៈការស្តារ ការស្ថាបនា និងថែទាំផ្លូវនៅតាមជនបទ ដើម្បីលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាជន មានផ្លូវល្អ ជួយ សម្រួលដល់ការធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។ តាមរយៈការស្ថាបនាផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ ស្នើដល់ នាយកដ្ឋានវិស្វកម្ម ជំរុញការស្ថាបនាផ្លូវ១ខ្សែនេះ ឱ្យបានចប់សព្វគ្រប់ទៅតាមផែនការ ឬបញ្ចប់មុនផែនការ ដើម្បីបម្រើដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ និងឆ្លើយតបទៅនិងការរីកចម្រើននៃទីក្រុងក្រុងខេមរភូមិន្ទ ដែលកំពុងមានការរីកលូតលាស់គួរឱ្យកត់ សម្គាល់៕អត្ថបទ៖ សុន រ៉ាឌី

ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ សហគមន៍ខ្មែរនៅកូរ៉េ ជប៉ុន និងម៉ាឡេស៊ីប្រមាណ៥០០ ប្រមូលផ្តុំគ្នាអរគុណប្រធានាធិបតីអាមេរិក

2025/07/31 07:11:29 pm        454
សហគមន៍ខ្មែរនៅកូរ៉េ ជប៉ុន និងម៉ាឡេស៊ី ប្រមាណ៥០០នាក់ដែលមានក្មេងចាស់ប្រុសស្រី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នាសម្តែងមតិថ្លែងអំណរគុណ លោកប្រធានាធិបតីអាមេរិក ដែលបានជួយឱ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងថៃ។ក្នុងដៃកាត់បដា និងម៉េក្រូស្រែក ក្រុមអ្នកប្រមូលផ្តុំបានស្រែកថា “ថ្លែងអំណរគុណ លោកប្រធានាធិបតី ដូណាល់ត្រាំដែលបានជួយឱ្យមានបទឈប់បាញ់ និងសន្តិភាពនៅកម្ពុជា!”។ ការជួបជុំរបស់សហគមន៍ខ្មែរនេះមានធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន និងម៉ាឡេស៊ីដើម្បីថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំដែលបានគាំទ្រឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃក្រោយមានវិវាទព្រំដែនប្រទេសទាំងពីរកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្សរាប់សិបនាក់ និងខូចខាតទ្រព្យសម្បត្តិជាច្រើន។ក្រុមអ្នកប្រមូលផ្តុំបានស្រែកដូចគ្នាថា បទឈប់បាញ់នេះបានជួយសង្គ្រោះជីវិតមនុស្សពីសេចក្តីស្លាប់ដោយសារគ្រាប់កាំភ្លើងដែលជាមហន្តរាយដែលពលរដ្ឋខ្មែរមិនចង់ឃើញនោះឡើយ។ គួររំលឹកថាក្នុងពេលប្រមូលផ្តុំ ក្រុមសហគមន៍ខ្មែរទាំងពីរប្រទេស បានច្រៀងបទនគររាជ និងបទពង្សសាវតាខ្មែរ និងបទគន់មើលទៅមេឃ រួមទាំងរំលឹកគុណដល់វីរៈកងទ័ពទាំងអស់ដែលបានពលីក្នុងសមរភូមិ។សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាចេញធ្វើបាតុកម្មតក្រោយមានវិវាទនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបានសម្លាប់ជីវិតពលរដ្ឋស្លូតត្រង់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងប្រាង្គប្រាសាទខ្មែរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមទាំងបង្កើតឱ្យមានជនភៀសសឹករាប់សិបម៉ឺននាក់៕

​​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះសួរសុខទុក្ខកងទ័ព និង ជនភៀសសឹកនៅខេត្តព្រះវិហារ

2025/07/31 07:00:35 pm        294
ព្រះវិហារ ៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកគូលែនចំនួន១០៥នាក់ និងប្រជាជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥ពាន់ដើម ក្នុងខេត្តព្រះវិហារ។ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត បានជួបសំណេះសំណាល សួរសុខទុក្ខបងៗកងទ័ពដែលកំពុងសម្រាកព្យាបាលរបួសចំនួន១០៥នាក់ ដោយសារជម្លោះព្រំដែនរវាង កម្ពុជា-ថៃ កាលពីទី ២៤-២៨ ខែកក្កដា។ ខណៈនោះដែរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមជូនពរឱ្យបងៗកងទ័ព ដែលរងរបួសទាំងអស់ឆាប់ជា សះស្បើយ និងកោតសរសើរដល់វីរៈកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តខ្ពស់ ចំពោះការ ការពារបូរណៈភាពទឹក ដីប្រកបដោយភាពអង់អាចក្លាហាន តស៊ូនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដោយវាយដណ្តើមយកទឹកដីពីជនឈ្លានពាន សៀម។ ជាមួយនិងការចុះសួរសុខទុក្ខនេះដែរ លោកជំទាវបណ្ឌិត បាននាំយកនូវអំណោយមនុស្សធម៌ ជាស្បៀងអាហារ របស់របរប្រើប្រាស់ចាំបាច់ផ្សេងៗ និងថវិកាមួយចំនួនរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ជូនបងៗកងព័ទ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកគូលែននេះផងដែរ។បន្ទាប់ពីសួរសុខទុក្ខបងៗកងទ័ព ដែលកំពុងសម្រាក់ព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកគូលែនរួច លោកជំទាវបណ្ឌិត បានដឹកនាំក្រុមការងារ ចុះទៅសួរសុខទុក្ខដល់ប្រជាជនភៀសសឹក នៅក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥ពាន់ដើមផងដែរ ដែល ជាកន្លែងប្រមូលផ្តុំដ៏ធំមួយ របស់ប្រជាជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ។ ខណៈនោះដែរ លោកជំទាវបណ្ឌិត បានជួបជា មួយនឹងក្រុមកងទ័ពអាវស TYDA ដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ ក្នុងបុព្វហេតុជាតិ និងប្រជាជននៅទីនោះ ដោយ លោកជំទាវបានលើកទឹកចិត្តដល់កងទ័ពអាវស ទោះស្ថិតក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់ និងតានតឹងបែបណា ក៏សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ TYDA ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុត និងដោយផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលជាកងទ័ពអាវស TYDA ឱ្យចុះពិនិត្យ និងព្យាបាលជំងឺ យ៉ាងយកចិត្តទុកដាក់ជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកជាច្រើននាក់ ដែលកំពុងមានតម្រូវការថ្នាំសង្កូវ និងសេវាថែទាំសុខភាព ដោយខានមិនបាន ស្ថិតក្នុងដែនដី ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា គិលានដ្ឋាន TYDA បាននិងកំពុងផ្តល់ការពិនិត្យ និងព្យាបាលជំងឺជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹក មានដូចជាការពិនិត្យ និងពិគ្រោះបញ្ហាសុខភាពទូទៅ-ការពិនិត្យ និងព្យាបាលជំងឺទូទៅ-ការសង្គ្រោះបន្ទាន់-ការលាងរបួស-ការផ្តល់ជូនឱសថព្យាបាលជំងឺ-ការពិនិត្យ និងបង្ការការពារជំងឺរាតត្បាត គ្រុនឈាម តេតាណូសជាដើមស។គួររំលឹកថា ក្រៅពីការចុះសួរសុខទុក្ខដល់វីរៈកងទ័ព និងជនភៀសសឹក កាលថ្ងៃទី២៥ ខែកក្កដា កន្លងទៅ លោកជំទាវបណ្ឌិត ក៏បានរៀបចំឱ្យមានយុទ្ធនាការបរិច្ចាគឈាម ដើម្បីបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិ។ កម្មវិធីបរិច្ចាគឈាមនេះ គឺជាការអំពាវនាវដោយផ្ទាល់ពីសំណាក់ ស្ត្រីទីមួយនៃកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដ យុវជនសម្ដេចតេជោ (TYDA) ដើម្បីបង្ហាញការគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី៕ អត្ថបទ៖ សំ ងីម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញ​គោរព​វិញ្ញាណ​ក្ខន្ធ លោកវរសេនីយ៍ត្រី​ សៀង​ សាត​ ដែលបានពលីជីវិតនៅក្នុងសមរភូមិ

2025/07/31 05:23:56 pm        392
កំពង់ចាម៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ គោរព​វិញ្ញាណ​ក្ខន្ធ លោកវរសេនីយ៍ត្រី​ សៀង​ សាត ត្រូវជាប្អូនប្រុសលោក សៀង សារិត ប្រធានមន្ទីរ​មុខងារ​សាធារណៈ ខេត្តព្រះវិហារ។ លោកវរសេនីយ៍ត្រី សៀង សាត បានពលីជីវិតនៅលើ​សមរភូមិ​ប្រយុទ្ធជាមួយទ័ពឈ្លានពានសៀម ដើម្បីការពារបូរណភាពដែនអធិបតេយ្យភាពកម្ពុជា ក្នុង​តំបន់​មុំបីនៃទឹកដីខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យ ២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៤៤ឆ្នាំ។ មរណភាពរបស់ លោកវរសេនីយ៍ត្រី​ សៀង​ សាត​ គឺជាការ​បាត់​បង់​នូវ​បាត់​បង់​វីរជន​ស្នេហា​ជាតិ​ដ៏​ឧត្តុង​ឧត្តម ក្នុងកងយោធពលខេមរភូមិន្ទ ដែលបានធ្វើ​ពលីកម្ម​ប្រយុទ្ធ​តស៊ូ​ជាមួយ​សត្រូវ​ឈ្លាន​ពាន​ ដើម្បីការពារបូរណភាពទឹកដី ប្រកបដោយឆន្ទៈ ដែលជាគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់​ប្រជាជន និងជាតិមាតុភូមិ ។ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចូល​រួមរំលែក​ទុក្ខ​ជា​មួយ​លោក សៀង សារិត ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ត្រី​ សៀង​ សាត​ បានទៅសោយ​សុខ​ក្នុង​ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ម៉ូតូចំនួន៤គ្រឿងរបស់ក្រុមហ៊ុន អានម៉ារ៉ាឌីគ្រុបត្រូវបានប្រគល់ជួនដល់កងពលតូច១២៨

2025/07/31 05:20:34 pm        452
 ស្វាយរៀងះ ម៉ូតូចំនួន៤រឿងដែលជាអំណោយរបស់ក្រុមហ៊ុន(អានម៉ាឌីគ្រុប) ត្រូវបានក្រុមការងាររបស់ក្រុមហ៊ុនធ្វើការប្រគល់ជួនដល់កងពលតូចលេខ១២៨តាមការស្នើរសុំរបស់កងពលតូច កាលពីល្ងាចថ្ងៃទី៣០ខែ កក្តដា ឆ្នាំ២០២៥ ម្សិលមិញនេះ ដើម្បីប្រើប្រាស់ជាមធ្យោបាយក្នុងកិច្ចការរក្សាការពារបូូរណៈភាពទឹកដីមាតុភូមិកម្ពុជារនៃយើង។ សូមបញ្ជាក់ថា ក្រុមហ៊ុនអាម៉ារ៉ាឌីគ្រុបកន្លងមកតែងតែធ្វើការផ្ដល់លើគ្រប់មធ្យោបាយ ជូនដល់អង្គភាពទព័ជាបន្តបន្ទាប់ ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី ៣០ ខែកក្កដានេះ អានម៉ាឌីគ្រុប បានផ្ដល់ម៉ូតូចំនួន ៤ គ្រឿងតាមការស្នើរសុំរបស់កងពលតូច១២៨ និងបានផ្តល់ជូននូវគ្រឿង ឧបភោគ បរិភោគ មានជ្រូក ត្រីខ មី និងចេកដល់ទីបញ្ជាកាស្រាល ភូមិភាគទី១ទីបញ្ជាការកងពលតូច១២៨ ប្រចាំការនៅតំបន់មុំបី បន្ថែមទៀតផងដែរ ។

សម្តេចតេជោប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១៧២នាក់ ដែលបានវិលត្រឡប់ពីប្រទេសថៃ ឱ្យសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា

2025/07/31 05:16:51 pm        141
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១៧២នាក់ ដែលបានវិលត្រឡប់ពីប្រទេសថៃ ឱ្យសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា ក្រោមឈ្មោះថា "អាហារូបករណ៍សម្តេចតេជោ"-ទំនាក់ទំនង៖ ០១២ ២២ ៥៣ ០៣៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM