ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

សម្តេចប្រធានរដ្ឋសភាបានជម្រាបប្រធានព្រឹទ្ធសភាអាល្លឺម៉ង់ថា កម្ពុជាបាន​កំពុង​អនុវត្ត​បទ​ឈប់​បាញ់​យ៉ាង​ម៉ឺងម៉ាត់ ដើម្បីផលប្រយោជន៍ពលរដ្ឋទូទៅ

2025/07/31 05:16:18 pm        524
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែល​ជា​ថ្ងៃទី​៤​នៃ​ការ​បំពេញបេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានជួប​ពិភាក្សា​ការងារ​ជាមួយ​ លោកជំទាវ Juila Klockner ប្រធានព្រឹទ្ធសភាអាល្លឺម៉ង់ នៅក្នុង​ការ​ពង្រឹង​ពង្រីក​ចំណង​មិត្តភាព​ កិច្ចសហប្រតិបត្តិការ​ប្រទេស​ទំាង​ពីរ​ទំាង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ និង​នីតិ​ប្រតិបត្តិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ឡើង នាំមកនូវផលប្រយោជន៍ដល់ពលរដ្ឋនិងប្រទេសទំាងពីរ ក៏ដូចជាការធានា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាពជូនពលរដ្ឋជាសកល។ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវអំណរគុណ និង​ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសភា​អាល្លឺម៉ង​ដែល​មាន​ឆន្ទៈ​ចូល​រួម​កិច្ច​សហ​ប្រតិបត្តិការគ្រប់កម្រិត ដែលញ៉ាំងឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យគួរជាទីមោទនៈ។ឆ្លៀតក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បានជម្រាបជូនថ្នាក់ដឹកនាំសភាអាល្លឺម៉ង់ពីបទឈប់បាញ់ដែលកម្ពុជានិងថៃបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ។ កិច្ចព្រមព្រៀងនេះបានផ្តួចផ្តើមឡើងដោយ ឯកឧត្តមប្រធានាធិបតីអាមេរិក ដោយមានការសម្របសម្រួលផ្តល់ទីតំាងចរចា ដោយឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនរបស់អាស៊ាន និងមានការចូលរួមសង្កេតការណ៍ពីបណ្តាប្រទេសជាមិត្តមួយចំនួនទៀត ដែលក្នុងនោះក៏មានតំណាងសាធារណរដ្ឋប្រជាមានិតចិន ផងដែរ។ កិច្ចព្រមព្រៀងឈប់បាញ់នេះ គឺជាក្តីប្រាថ្នាចង់បានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងពលរដ្ឋកម្ពុជាទំាងក្នុងនិងក្រៅប្រទេស។ កម្ពុជានឹងខិតខំអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានម៉ឺងម៉ាត់បំផុត មានប្រសិទ្ធភាពខ្ពស់ ដើម្បីសុខសន្តិភាពពលរដ្ឋទំាងសងខាង។ លោកជំទាវ Juila Klockner បានយល់ស្របចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដោយបានគូសបញ្ជាក់ថាសន្តិភាពមានតម្លៃណាស់សម្រាប់ការអភិវឌ្ឍ។ ពលរដ្ឋទូទំាងសកលលោកត្រូវការសន្តិភាព។ ប្រទេសអាល្លឺម៉ង់ចូលរួមគំាទ្រ លើកទឹកចិត្តដល់ការអនុវត្តបទឈប់បាញ់នេះ ឱ្យមានប្រសិទ្ធភាពជាយូរអង្វែងទៅ។ ប្រធានព្រឹទ្ធសភាអាល្លឺម៉ង បានសម្តែងការអបអរសាទរពីការរីកចម្រើនរបស់កម្ពុជា នៅក្នុងនោះលោកជំទាវ បានគូសបញ្ជាក់ថាអាល្លឺម៉ង់បានជំរុញការវិនិយោគនៅកម្ពុជាលើឧស្សាហកម្មធុនធ្ងន់មានឧស្សាហកម្មរថយន្តជាដើម។ អាល្លឺម៉ង់ចាប់អារម្មណ៍ក្នុងការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ ដែលបានចូលរួមចំណែកជួយស្វែងរកសន្តិភាព និងស្តារសេដ្ឋកិច្ច សង្គមដល់កម្ពុជាតំាងពីដើមរហូតមក។ សភាកម្ពុជាស្វាគមន៍ការអញ្ជើញចូលរួមរបស់គណៈប្រតិភូ អាល្លឺម៉ង់ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ហើយភ្ជាប់នឹងការចូលរួមនេះ កម្ពុជាអញ្ជើញឱ្យមានដំណើរទស្សនកិច្ចជាផ្លូវការរបស់សភាអាល្លឺម៉ង់ផងដែរ ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភាសង្កត់ធ្ងន់ថាអាល្លឺម៉ង់ជាមិត្តល្អ ស្មោះត្រង់និងទុកចិត្តខ្ពស់របស់កម្ពុជា៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី​ សៀង​ សាត​ ដែលបានពលីជីវិតនៅក្នុងសមរភូមិ

2025/07/31 05:14:29 pm        61
កំពង់ចាម៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ គោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី​ សៀង​ សាត ត្រូវជាប្អូនប្រុសលោក សៀង សារិត ប្រធានមន្ទីរមុខងារសាធារណៈខេត្តព្រះវិហារ។ លោកវរសេនីយ៍ត្រី សៀង សាត បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀម ដើម្បីការពារបូរណភាពដែនអធិបតេយ្យភាពកម្ពុជា ក្នុងតំបន់មុំបីនៃទឹកដីខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យ ២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៤៤ឆ្នាំ។ មរណភាពរបស់ លោកវរសេនីយ៍ត្រី​ សៀង​ សាត​ គឺជាការបាត់បង់នូវបាត់បង់វីរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ក្នុងកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលីកម្មប្រយុទ្ធតស៊ូជាមួយសត្រូវឈ្លានពាន ដើម្បីការពារបូរណភាពទឹកដី ប្រកបដោយឆន្ទៈ ដែលជាគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ប្រជាជន និងជាតិមាតុភូមិ ។ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចូលរួមរំលែកទុក្ខជាមួយលោក សៀង សារិត ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ត្រី​ សៀង​ សាត​ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

សម្តេចប្រធានរដ្ឋសភាបានជម្រាបប្រធានព្រឹទ្ធសភាអាល្លឺម៉ង់ថា កម្ពុជាបានកំពុងអនុវត្តបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ ដើម្បីផលប្រយោជន៍ពលរដ្ឋទូទៅ

2025/07/31 05:13:26 pm        16
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃទី៤នៃការបំពេញបេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Juila Klockner ប្រធានព្រឹទ្ធសភាអាល្លឺម៉ង់ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិឱ្យកាន់តែរីកចម្រើនឡើង នាំមកនូវផលប្រយោជន៍ដល់ពលរដ្ឋនិងប្រទេសទំាងពីរ ក៏ដូចជាការធានាបាននូវសុខសន្តិភាព ស្ថិរភាពជូនពលរដ្ឋជាសកល។ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសភាអាល្លឺម៉ងដែលមានឆន្ទៈចូលរួមកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដែលញ៉ាំងឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យគួរជាទីមោទនៈ។ឆ្លៀតក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បានជម្រាបជូនថ្នាក់ដឹកនាំសភាអាល្លឺម៉ង់ពីបទឈប់បាញ់ដែលកម្ពុជានិងថៃបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ។ កិច្ចព្រមព្រៀងនេះបានផ្តួចផ្តើមឡើងដោយ ឯកឧត្តមប្រធានាធិបតីអាមេរិក ដោយមានការសម្របសម្រួលផ្តល់ទីតំាងចរចា ដោយឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនរបស់អាស៊ាន និងមានការចូលរួមសង្កេតការណ៍ពីបណ្តាប្រទេសជាមិត្តមួយចំនួនទៀត ដែលក្នុងនោះក៏មានតំណាងសាធារណរដ្ឋប្រជាមានិតចិន ផងដែរ។ កិច្ចព្រមព្រៀងឈប់បាញ់នេះ គឺជាក្តីប្រាថ្នាចង់បានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងពលរដ្ឋកម្ពុជាទំាងក្នុងនិងក្រៅប្រទេស។ កម្ពុជានឹងខិតខំអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានម៉ឺងម៉ាត់បំផុត មានប្រសិទ្ធភាពខ្ពស់ ដើម្បីសុខសន្តិភាពពលរដ្ឋទំាងសងខាង។ លោកជំទាវ Juila Klockner បានយល់ស្របចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដោយបានគូសបញ្ជាក់ថាសន្តិភាពមានតម្លៃណាស់សម្រាប់ការអភិវឌ្ឍ។ ពលរដ្ឋទូទំាងសកលលោកត្រូវការសន្តិភាព។ ប្រទេសអាល្លឺម៉ង់ចូលរួមគំាទ្រ លើកទឹកចិត្តដល់ការអនុវត្តបទឈប់បាញ់នេះ ឱ្យមានប្រសិទ្ធភាពជាយូរអង្វែងទៅ។ ប្រធានព្រឹទ្ធសភាអាល្លឺម៉ង បានសម្តែងការអបអរសាទរពីការរីកចម្រើនរបស់កម្ពុជា នៅក្នុងនោះលោកជំទាវ បានគូសបញ្ជាក់ថាអាល្លឺម៉ង់បានជំរុញការវិនិយោគនៅកម្ពុជាលើឧស្សាហកម្មធុនធ្ងន់មានឧស្សាហកម្មរថយន្តជាដើម។ អាល្លឺម៉ង់ចាប់អារម្មណ៍ក្នុងការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ ដែលបានចូលរួមចំណែកជួយស្វែងរកសន្តិភាព និងស្តារសេដ្ឋកិច្ច សង្គមដល់កម្ពុជាតំាងពីដើមរហូតមក។ សភាកម្ពុជាស្វាគមន៍ការអញ្ជើញចូលរួមរបស់គណៈប្រតិភូ អាល្លឺម៉ង់ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ហើយភ្ជាប់នឹងការចូលរួមនេះ កម្ពុជាអញ្ជើញឱ្យមានដំណើរទស្សនកិច្ចជាផ្លូវការរបស់សភាអាល្លឺម៉ង់ផងដែរ ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភាសង្កត់ធ្ងន់ថាអាល្លឺម៉ង់ជាមិត្តល្អ ស្មោះត្រង់និងទុកចិត្តខ្ពស់របស់កម្ពុជា៕

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំស្តីពី ការប្រើប្រាស់ថ្នាល go.gov.kh ដើម្បីគ្រប់គ្រង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលមានលើបណ្តាញសង្គម

2025/07/31 05:08:06 pm        403
នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី ការប្រើប្រាស់ថ្នាល go.gov.kh ដើម្បីគ្រប់គ្រង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលមានលើបណ្តាញសង្គម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលបន្ទុកគ្រប់គ្រងបណ្តាញសង្គម សរុបប្រមាណ ៧០រូប។ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ថ្នាល go.gov.kh នឹងជួយសម្រួលដល់ក្រសួង ស្ថាប័ន និងសាធារណជន ក្នុងការផ្ទៀងផ្ទាត់ប្រភពផ្លូវការ ជៀសវាងការក្លែងបន្លំ ការបោកបញ្ឆោត និងការផ្សព្វផ្សាយព័ត៌មានដែលចេញពីប្រភពក្លែងក្លាយ។ បន្ថែមលើនេះ ថ្នាល go.gov.kh នឹងជួយការពារពីការវាយប្រហារនានាតាមរយៈតំណភ្ជាប់ (Link/URL) ដែលផ្សព្វផ្សាយលើបណ្តាញសង្គមនានា។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ go.gov.kh ជាថ្នាលផ្តល់ព័ត៌មានដែលមានប្រភពត្រឹមត្រូវនិងច្បាស់លាស់ប្រកបដោយទំនុកចិត្ត (Trusted Source) សម្រាប់ផ្ទុកឯកសារសាធារណៈផ្លូវការរបស់ក្រសួង ស្ថាប័ន ដែលអាចប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ឬឯកសារជាសាធារណៈ ដែលអាចទប់ស្កាត់ព័ត៌មានឬឯកសារក្លែងក្លាយ ឬតំណភ្ជាប់ឆបោក (Phishing)។សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការនេះ ត្រូវបានត្រួតពិនិត្យអនុលោមភាពបច្ចេកទេស និងវិធានសន្តិសុខសាយប័រយ៉ាងតឹងរ៉ឹង មុននឹងរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ជា ថ្នាលនិងកម្មវិធីឌីជីថលរបស់រាជរដ្ឋាភិបាល និងដាក់ឱ្យប្រើប្រាស់ ហើយ ក.ប.ទ. ក៏បានចាត់ក្រុមការងារបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព គុណភាព និរន្តរភាព និងជំនឿទុកចិត្តខ្ពស់ ព្រមទាំងអាចចៀសវាងបានពីការវាយប្រហារសន្តិសុខសាយប័រណាមួយកើតឡើងជាយថាហេតុ។ 

ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល សហការរៀបចំពិធីប្រកាសបើក «យុទ្ធនាការ​ធ្វើ​បច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង​នៅ​តាម​រចនា​សម្ព័ន្ធ​នៃ​សុខាភិបាល​មូលដ្ឋាន​» ​

2025/07/31 03:39:59 pm        481
នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បាន​សហការ​រៀបចំ​​ពីធីប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន​មន្ត្រី​ជាក់​ស្តែង​នៅ​តាម​រចនាសម្ព័ន្ធនៃសុខាភិបាលមូលដ្ឋាន» ក្រោមសហធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅសាលាភូមិន្ទរដ្ឋបាល។ ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ​នៃ​ក្រសួង​មុខងារ​សាធារណៈ ​ក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាង​រដ្ឋបាលរាជធានី តំណាងរដ្ឋបាលខណ្ឌ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ មន្ទីរមុខ​ងារ​សាធារ​ណៈ​រាជធានីភ្នំពេញ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិនៃរាជធានីភ្នំពេញ ព្រម​ទាំង​ក្រុម​ការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន​មន្ត្រី​ជាក់​ស្តែង​នៅ​តាម​រចនា​សម្ព័ន្ធ​នៃ​សុខាភិបាលមូលដ្ឋាន ទាំង ១៤ខណ្ឌនៃរដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងសុន្ទរកថាស្វាគមន៍លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានលើក​ឡើង​អំពី​គោលបំណងនៃការធ្វើជំរឿន។ ក្នុងនោះ លោកជំទាវបានលើកឡើងថា “គោលបំណង​នៃ​ការ​ធ្វើ​ជំរឿន​គឺដើម្បី៖ (១)កំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត និងគ្រប់​ប្រភេទ​​នៃ​អង្គភាពសុខាភិបាលមូលដ្ឋាន (២)កំណត់ឱ្យបានច្បាស់លាស់នូវមន្ត្រីដែលបាន និង​កំពុងបំពេញការងារជាក់ស្តែងនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន (៣)ធ្វើបច្ចុប្បន្នភាព និង​អភិវ​ឌ្ឍ​ប្រព័ន្ធទិន្នន័យ តាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ សម្រាប់​ការ​គ្រប់​ក្នុង​រចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន និងមន្ត្រីនៅ​តាម​អង្គភាព​សុខាភិបាល​មូលដ្ឋាន​ និង (៤)កែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកផ្តល់បៀវត្សដល់មន្ត្រី ដែលកំពុង​បំពេញ​ការងារ​ជា​ក់ស្តែងនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន។” ជំរឿនមន្ត្រី គឺជាការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុង​បំពេញ​ការងារ​ជាក់​ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពគោលដៅនៃការធ្វើជំរឿន តាម​ពេល​វេលា​ដែល​បាន​កំណត់​ទុក ដើម្បីប្រមូលទិន្នន័យជាក់លាក់។ មូលដ្ឋានគ្រឹះនៃបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និង​ជំរឿន​មន្ត្រី គឺដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាពប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ឱ្យ​កាន់​តែ​ខ្លាំង​ មានសមត្ថភាពខ្ពស់ ក្នុងលក្ខណៈប្រកួតប្រជែងជាសាកល។ លោកជំទាវបានបញ្ជាក់ជូនអង្គពិធីថា យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន​មន្ត្រី​ជាក់​ស្តែង​នៅ​តាម​រចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន នឹងចាប់ផ្តើមអ​នុវត្ត​មុន​គេ​នៅ​ក្នុង​ភូមិ​សាស្ត្រ​នៃ​រដ្ឋបាលរាជធានីភ្នំពេញ និងដំណាក់កាល​បន្ត​អនុវត្ត​នៅ​គ្រប់​ទីតាំង​អង្គភាព​សុខាភិបាល​មូល​ដ្ឋាន​ទូទាំងប្រទេស៕

ឯកឧត្តម ហេង សួរ និងលោកជំទាវ ដឹកនាំនិយោជកនៃក្រុមហ៊ុន រោងចក្រ សហគ្រាស​ចុះ​សួរ​សុខ​ទុក្ខ​ជនភៀសសឹក ១ពាន់គ្រួសារនៅស្រុកគូលែន ខេត្តព្រះវិហារ

2025/07/31 03:28:57 pm        435
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ និង​ឯកឧត្តម មិន ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០២៥​នេះ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង និយោជក នៃក្រុមហ៊ុនឯកជន រោង​ចក្រ​ សហគ្រាស និងអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ ជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ពប្រមាណ ១ ០០០គ្រួសារ ស្មើនឹង ៣ ០៩២នាក់ ដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឃុំចំនួន៨ នៃ​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ មកស្នាក់នៅបណ្តោះអាសន្ននៅទីតាំងមានសុវត្ថិភាព នៅ​វត្ត​ឧត្តរគិរី​ទួល​អណ្ដែត នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​គោរព​វិញ្ញាណ​ក្ខន្ធ​យុទ្ធជន​ពលីចំនួន ៣រូប ​ក្នុង​បុព្វហេតុ​ការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ

2025/07/31 02:58:16 pm        323
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន​ម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន ៣រូប ក្នុង​ខេត្តកំពង់ធំ មានដូចជា៖ ១/. នាយចំណង់ ឌី សេង, ២/. អនុសេនីយ៍ត្រី ញាត ឈីន, ៣/. អនុ​សេនីយ៍​ត្រី ពេជ ង៉ោល ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ ។ ជាមួយនឹងការបានវិលត្រឡប់មកស្រុកកំណើតវិញ របស់សពយុទ្ធជនពលីនេះដែរ សាច់​ញាតិ​​នៃយុ​ទ្ធជនពលី បានសម្ដែងនូវក្ដីមោទនភាពចំពោះសាច់ញាតិរបស់ខ្លួន ជាមួយ​នឹង​សេចក្តី​ក្រៀម​ក្រំ និងទុក្ខសោកក្រៃលែងផងដែរ ។ លោកជំទាវបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែល​នេះ​គឺ​ជា​ការ​បាត់​បង់​យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មាន​ព្រហ្ម​វិហារ​ធម៌ ​និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។បន្ថែមពីនេះ លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពី សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុម​គ្រួសារ​សព​នៃ​យុទ្ធ​ជន​ពលី ជាមួយនឹងការគិតគូររបស់រាជរដ្ឋាភិបាល ព្រមទាំងគោលនយោបាយផ្សេងៗ ដើម្បី​ជា​ការ​សម្រាល​នូវ​បន្ទុកគ្រួសារយុទ្ធជនពលីផងដែរ។ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុង​បុព្វ​ហេតុ​បម្រើ​ជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យបាន ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ពីការរំលោភបំពាន និងឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ សូម​ឧទ្ទិស​បួង​សួងសុំឱ្យដួងវិញ្ញាណក្ខន្ធយុទ្ធជនពលី បានចាប់កំណើត​ក្នុង​ឋាន​បរម្យ​សុខ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​។

រដ្ឋមន្រ្ដីក្រសួងអប់រំដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញអាទិភាពការជួសជុល និងសាងសង់សាលារៀនខូចពីការផលប៉ះពាល់ពីវិវាទព្រំដែនជាមួយប្រទេសជិតខាង

2025/07/31 02:06:08 pm        185
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ខ្ញុំបានដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញនូវអាទិភាពការជួសជុល សាងសង់ ដើម្បីបើកដំណើរការសាលារៀនឡើងវិញសម្រាប់បវេសនកាលឆ្នាំថ្មីឱ្យទាន់ពេលវេលា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទក្រសួង។មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំរបាយការណ៍យ៉ាងល្អិតល្អន់ ដែលទាំងនេះគឺជាលទ្ធផលនៃការចុះវាយតម្លៃយ៉ាងហ្មត់ចត់ដោយក្រុមការងារជំនាញ រួមជាមួយមន្ទីរអប់រំខេត្តពាក់ព័ន្ធ ដែលបានកត់ត្រានូវទំហំ និងកម្រិតនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធអប់រំ ជាពិសេសនៅតាមបណ្ដោយព្រំដែន ដែលរងផលប៉ះពាល់ដោយផ្ទាល់ ឬប្រយោលពីស្ថានភាពជម្លោះព្រំដែនជាមួយប្រទេសជិតខាង។ របាយការណ៍នេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការរៀបចំគម្រោង និងផែនការគាំទ្រសម្រាប់ការស្តារ និងកសាងឡើងវិញនូវអគារសិក្សា បណ្ណាល័យ បន្ទប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗទៀត។ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទឹកចិត្ត និងជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តសហការគ្នាឱ្យបានជិតស្និទ្ធជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តដែលរងផលប៉ះពាល់ ដើម្បីចុះជួយគាំទ្រ និងពិនិត្យស្ថានភាពបន្ថែម ក្នុងគោលដៅធានាបានថា ការងារជួសជុល និងសាងសង់ឡើងវិញនេះ ប្រព្រឹត្តទៅបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយនឹងជួយគាំទ្រឱ្យសាលារៀនដែលរងផលប៉ះពាល់អាចបើកដំណើរការឡើងវិញសម្រាប់បវេសនកាលឆ្នាំថ្មីនេះ បានទាន់ពេលវេលា និងផ្តល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងផាសុកភាពជូនដល់សិស្សានុសិស្សរបស់យើង។តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ដែលបាននិងកំពុងអនុវត្តកិច្ចការនេះ ដើម្បីឱ្យកូនចៅយើងទាំងអស់គ្នាអាចទទួលបានការសិក្សាប្រកបដោយគុណភាព និងពេញលេញ ដោយបានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តខិតខំប្រឹងប្រែង រកគ្រប់មធ្យោបាយ ដើម្បីធានាបាននូវការគាំទ្រ និងការអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែប្រសើរឡើងនាពេលអនាគត ជាពិសេសតំបន់ដែលជាប់ព្រំដែន៕

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចូលរួមគោរពវិញ្ញាណក្ខន្ធ​វីរៈយុទ្ធជន​ពលី​ក្នុង​បុព្វហេតុ​ជាតិ​ការពារ​ទឹក​ដី

2025/07/31 01:54:21 pm        317
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ វរសេនីយ៍ត្រី លៀម សំពៅមាស និង​វិញ្ញាណក្ខន្ធ​លោកអនុសេនីយ៍ឯក ពោ វៃ ដែលពលីក្នុងបុព្វហេតុជាតិការពារទឹកដី។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ នៅព្រឹកនេះ បាន​អញ្ជើញ​គោរពវិញ្ញាណក្ខន្ធលោកវរសេនីយ៍ត្រី លៀម សំពៅមាស មន្រ្ដីនគរបាល នៃវរសេនា​តូច​នគរបាល​ការពារព្រំដែន ៧៩៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសពលោកអនុសេនីយ៍ឯក ពោ វៃ យោធិន នៃកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ព​ជើង​គោក​ នៃកងយោធពលខេមភូមិន្ទ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងជាការសោកស្ដាយថា “ខ្ញុំសូមចូល​រួម​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត​ជាមួយ​ក្រុមគ្រួសារសព ព្រមទាំងកងកម្លាំងរួមអាវុធ​នៃអង្គភាព​ទាំង​ពីរ​ដែល​បាន​បាត់​បង់ ​ស្វាមី ឪពុក សាច់ញាតិ ក៏ដូចជាយុទ្ធមិត្តជាទីគោរពស្រលាញ់ក្នុងពេលនេះ។ ខ្ញុំ​សូម​លំ​ឱន​កាយ​គោរពចំពោះពលិកម្ម និងគុណបំណាច់ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី របស់​បង​ប្រុស​ទាំង​ពីរ និងយុទ្ធជនទាំងអស់ប្រកបដោយមនោសញ្ចេតនាក្តុកក្តួលក្រៃលែង។ វីរភាព​ដ៏​អង់​អាច​របស់​បងៗ​យុទ្ធជន​ទាំងអស់​នឹងស្ថិតក្នុងការ​ចងចាំ​ក្នុង​ដួង​ចិត្ត​ប្រជាជន​គ្រប់​រូបគ្មាន​ថ្ងៃ​បំភ្លេច​បាន​។ ​ក្នុងគ្រាលាគ្នាជាលើកចុងក្រោយ ខ្ញុំសូមបួងសួង ឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធ វីរសេនីយ៍​ត្រី លៀម សំពៅមាស និងអនុសេនីយ៍ឯក ពោ វៃ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។”

ថ្នាក់ដឹកនាំរដ្ឋសភា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀស​សឹក នៅខេត្តព្រះវិហារ

2025/07/31 01:42:54 pm        305
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី រួមជាមួយ ឯកឧត្តម វង សូត អនុ​ប្រធាន​ទី២ រដ្ឋសភា និងឯកឧត្តម លោកជំទាវសមាជិក សមាជិការដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក​នូវ​អំណោយ​មួយ​ចំនួន​ផ្ដល់​ជូន​ប្រជា​ពលរដ្ឋ​ភៀស​សឹក​ចំនួន ៤៥០០គ្រួសារ ដែលបានមកស្នាក់នៅជាបណ្ដោះអាសន្ន នៅមណ្ឌល​សុវត្ថិភាព​វត្ត​ពោធិ៍៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនភៀសសឹក ថ្នាក់ដឹកនាំរដ្ឋសភា និង​ប្រជា​ពលរដ្ឋ​ បានធ្វើការស្មិងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធ​វីរៈ​កងទ័ព​ដែល​បាន​ពលី​ជីវិត​លើ​សម​រភូមិ​ប្រយុទ្ធ​ជា​មួយ​កង​ទ័ពថៃ ក្នុងបុព្វហេតុការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានរាយការណ៍ជូន ថ្នាក់ដឹកនាំរដ្ឋសភា ថាបច្ចុប្បន្ន​ប្រជា​ពលរដ្ឋ​បានជម្លៀសមកកាន់មណ្ឌលសុវត្ថិភាព មាន១៥ទីតាំង និងផ្ទះសាច់ញាតិ ៧ក្រុង ស្រុក​ សរុបចំនួន ៩,៩៩៤គ្រួសារ ស្មើនឹងចំនួន ៣២,៥៥៨នាក់។ ដោយឡែក សម្រាប់​មណ្ឌល​វត្តពោធិ៍ ៥០០០ដើម នេះ មានចំនួន ៤,៧៨៩គ្រួសារ ស្មើនឹង ១៦,២១៣នាក់ ។ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹក​រលឹក​ពី​សំណាក់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហា​រដ្ឋ​សភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុវត្ថិភាព និងការរស់​នៅ​របស់​បង​ប្អូន​ដែល​កំពុងជួបទុក្ខលំបាកក្នុងគ្រាដែលត្រូវភៀសសឹក ចាក​ចោល​ពី​ផ្ទះ​សម្បែង​បែប​នេះ​។ ឯកឧត្តមប្រធានរដ្ឋសភាស្តីទី បានលើកឡើងថា ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និង​ជន​ស៊ីវិល​ស្លូត​ត្រង់​។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម​ដែល​មិន​អាច​យក​មកជាមួយបាន ហើយត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗអាក់​ខាន​ការ​សិក្សា​ ព្រមទាំងប្រឈមនឹងការលំបាកជាច្រើនផ្សេងទៀត។ ទុក្ខលំបាកទាំងនេះ គឺកាន់តែ​ធ្វើ​ឱ្យ​យើង​ទាំង​អស់គ្នាយល់យ៉ាងច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព។ ដូច្នេះហើយ សន្តិភាព គឺ​ពិត​ជា​មាន​តម្លៃណាស់ ដែលភាគីទាំងអស់ត្រូវចូលរួមថែរក្សា និងការពារឱ្យខាងតែបាន។ នា​ឱកាស​នោះ ឯកឧត្តមប្រធានរដ្ឋសភាស្តីទី បានជម្រាប​ជូន​ពុក​ម៉ែ​បង​ប្អូន​នូវ​លទ្ធផល​ដ៏​ត្រចះ​ត្រចង់​ពី​ជំនួប​ពិភាក្សា រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ជាមួយនាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃ​​ បាន​ឯកភាព​គ្នា​លើបទ ឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលបានចូលជាធរមាន កាលពីវេលា​រំលង​អធ្រាត្រ​ម៉ោង ២៤:០០នាទីយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយ​ភាគី​ទាំង​ពីរ​បាន​បញ្ឈប់​ការ​ប្រយុទ្ធតតាំងគ្នាទាំងស្រុង។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏ សូម​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែល​បាន​ផ្តួចផ្តើមគំនិតបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាងកម្ពុជា និងថៃ ដែល​គំនិត​នេះ​គឺ​ជា​សមិទ្ធផលដ៏អស្ចារ្យ បានជួយសង្គ្រោះជីវិតមនុស្សយ៉ាងច្រើនទាំងនៅកម្ពុជានិងថៃ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានអរគុណដល់ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អី​ប្រា​ហ៊ីម​ ដែលបានជួយរៀបចំទីកន្លែងកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ និង​បង្កើត​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀងប​ទឈប់បាញ់នេះ ដែលកិច្ចព្រមព្រៀង ឈប់បាញ់ និងសន្តិភាពនេះ កំពុង​ទទួល​បាន​លទ្ធ​ផលល្អ និងប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើឱ្យពុកម៉ែបងប្អូនមានការប្រុងប្រយ័ត្ន និង​រក្សា​ខ្លួន​នៅ​ទីតាំងសុវត្ថិភាពរហូតដល់ស្ថានភាពព្រំដែនមានស្ថិរភាព។ បើ​ទោះ​ជា​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន​ក៏ដោយ ក៏រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ដ នៅតែ​បន្ត​មើល​ថែ​ពុក​ម៉ែ​បង​ប្អូន​ភៀស​ខ្លួន​ទាំងអស់ រហូតដល់ពេលមានស្ថិរភាពនៅតំបន់ព្រំដែន ដែល​អាច​ឱ្យ​ពុក​ម៉ែ​បង​ប្អូន​អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែងវិញ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានសំណូមពរឱ្យបងប្អូនភៀសសឹកកំពុងរស់នៅទីនេះ មេត្តា ថែរក្សាសុខភាពជាចម្បង ដោយរស់នៅស្អាត ហូបទឹកស្អាត និងមានអនាម័យ សូម​ប្រើ​ប្រាស់​បង្គន់​អនាម័យគ្រប់ពេលវេលា និងចូលរួមសម្អាតទាំងអស់គ្នា មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូ​ន​ចៅ​តូចៗ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ សូមឱ្យបងប្អូនសម្រាកក្នុងមុងឱ្យបានត្រឹមត្រូវ ជៀស​វាង​ជំងឺ​គ្រុន​ឈាម ដោយសារបច្ចុប្បន្នជារដូវវស្សាមានភ្លៀងធ្លាក់ សម្បូរមូសគ្រប់ប្រភេទ។សូមបញ្ជាក់ថា អំណោយដែលរដ្ឋសភា​នាំ​យក​មក​ប្រគល់​ជូនដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ភៀស​សឹក​នា​ពេល​នេះ​ មានចំនួន៤៥០០កញ្ជប់ សម្រាប់ចែកជូន៤៥០០គ្រួសារ ដែលក្នុង១គ្រួសារ​ទទួល​បាន​១​កញ្ចប់​ ក្នុងនោះមាន៖ អង្ករ ប៊ីចេង អំបិល ខ្ទឹមស ម្ទេសម៉ត់ ទឹកបរិសុទ្ធ និង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ៗ​ទៀត​ជា​ច្រើនមុខ រួមទាំងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។ ក្នុង​ឱកាស​នោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងឯកឧត្តម វង សូត ព្រមទាំងគណៈ​ប្រតិភូ ​បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ៧អង្គ ក្នុងមួយអង្គ សាដក០១ និងបច្ច័យ ៦​ម៉ឺន​រៀល​ ព្រមទាំង ប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តចំនួន១១.៥៩០.០០០រៀល សម្រាប់​ចូល​រួម​កសាង ព្រះពុទ្ធបដិមាក្នុងវត្តពោធិ៍ ៥០០០ដើម ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM