ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានឯកឧត្តម នូ ស៊ីថា នាំ​យក​ទៅប្រគល់ជូនវីរកងទ័ព នៅខេត្តប៉ៃលិន

2025/07/31 11:03:23 am        499
ប៉ៃលិន៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈ​កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញទទួលអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអញ្ជើញផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និង​សម្ភា​រៈ​ប្រើប្រាស់ តាមរយៈ ឯកឧត្តម នូ ស៊ីថា មកប្រគល់ជូនវីរកងទ័ព​ដែល​កំពុង​ឈរ​ជើង​នៅ​តាម​បន្ទាត់​ព្រំដែន នៅខេត្តប៉ៃលិន។ពិធីប្រគល់ និងទទួលអំណោយនេះ មានការចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋ​លេខា​ធិការក្រសួងការពារជាតិ, លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, ឯកឧត្តម ប្រធាន​ក្រុម​​ប្រឹក្សា​ខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំការផ្ដាំសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ដែលកំពុង​បំពេញ​ភារកិច្ច​យ៉ាង​អង់​អាច​ក្លាហាន មោះមុតការពារបូរណភាពទឹកដី ប្រឆាំងសត្រូវឈ្លាន​ពាន​មក​លើ​ដែន​អធិបតេយ្យ​ភាពក​ម្ពុជា។ឯកឧត្តម ទេសរដ្ឋមន្ត្រី បានចាត់ទុក ការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរកងទ័ព ប្រកប​ដោយ​ឧត្តម​គតិ​, ស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និង​សេចក្ដី​សុខ​សាន្ត​របស់ប្រជាជននឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត។ ចំពោះ​ប្រជា​ពលរដ្ឋ​ភៀសសឹក រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ និងយ៉ាងមរមាញឹក ដើម្បី​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី និងសំភារៈសំដៅដោះស្រាយ និងសម្រាលការលំបាក​របស់​ប្រជា​ពលរដ្ឋ​ភៀស​សឹក​។ឯកឧត្តម នាយឧត្តមសេនីយ៍ អ៉ី ឈាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែគិតគូរគ្រប់សព្វបែបយ៉ាងដល់កងទ័ព និងសូមប្ដេជ្ញា​ការពារ​ឲ្យ​ខាងតែបានចំពោះជាតិ និងមាតុភូមិ។អំណោយខាងលើ តាមរយៈឯកឧត្តម នូ ស៊ីថា តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និង​ក្នុង​ស្មារតី​សាមគ្គីជាតិ យន្តការការផ្សារភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ និងទឹកចិត្ត​មនុស្ស​ធ៌ម​/សប្បុរសធ៌ម។ការផ្តល់ជូនអំណោយនេះ រួមមាន អង្ករ ចំនួន ១០តោន, មី ចំនួន ១,៥០០កេស , ត្រីខ ចំនួន ៣៣០កេស,ទឹកសុទ្ធ ចំនួន ២០០កេស, សាច់ក្រក ចំនួន ៣០០គីឡូក្រាម, ទឹកស៊ីអ៊ីវ ចំនួន ១០០​យួរ និងឧបករណ៍សម្រាប់សាកថ្ម ចំនួន១០៕

អគ្គនាយកអាជ្ញាធរជាតិអប្សរា យកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹក ចំនួន៩៨គ្រួសារ នៅទីសុវត្ថិភាព ក្នុងសង្កាត់ក្របីរៀល ខេត្តសៀមរាប

2025/07/31 10:43:31 am        332
នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហង់ ពៅ​អគ្គនាយកអាជ្ញាធរជាតិអប្សរា បាន​នាំ​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋភៀសសឹក នៃសមរភូមិសង្គ្រាម បង្ក​ឡើង​ដោយ​ប្រទេស​ថៃ​ចូល​ឈ្លាន​ពាន​ដែន​ដី​កម្ពុជា ចំនួន៩៨គ្រួសារ នៅទីសុវត្ថិភាពមកពីខេត្តឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ​ និងខេត្តព្រះវិហារ ដែលមកស្នាក់នៅជាមួយបងប្អូនក្នុងភូមិទាំង១២ ក្នុងសង្កាត់ក្របីរៀល ខេត្ត​សៀមរាប។ឯកឧត្តម ហង់ ពៅ បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបនូវទុក្ខលំបាក គឺ​ជា​ក្តី​កង្វល់របស់ថ្នាក់ដឹកនាំដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា តែងតែគិតគូរជានិច្ច និងបានស្វែងរក​ដំណោះ​ស្រាយ​មួយ​ដ៏​ល្អ​ប្រសើរ​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ។សូមបញ្ជាក់ថា អំណោយដែលចែកជូននាពេលនេះមានដូចជា អង្ករ មី ទឹកត្រី ទឹក​ស៊ីអ៊ីវ​។​ អំណោយ​ជា​សម្ភារ​ប្រើប្រាស់ទាំងអស់ខាងលើ គឺសុទ្ធសឹងជាតម្រូវកា​រ​ចាំបាច់​ក្នុង​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ៕

កម្ពុជាអំពាវនាវឲ្យថៃ បញ្ជូនយុទ្ធជនខ្មែរ ដែលបានចាប់ទៅ មកកម្ពុជាវិញឲ្យឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ

2025/07/31 10:37:05 am        802
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានធ្វើការអំពាវនាវដល់ភាគីថៃបញ្ជូនយុទ្ធជនខ្មែរចំនួន២០នាក់ ដែលទាហានថៃ បានចាប់ទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នោះ មកកម្ពុជាវិញឲ្យបានឆាប់ៗ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា វីរកងទ័ពកម្ពុជាចំនួន២១នាក់ ដែលថៃបានចាប់ទៅនោះម្នាក់បានពលី ហើយថៃបានបញ្ជូនសាកសពមកឲ្យកម្ពុជាវិញហើយដែរ ខណៈ២០នាក់ទៀតស្ថិតនៅក្នុងការគ្រប់គ្រងរបស់ថៃនៅឡើយ ប៉ុន្តែកម្ពុជាបានកំពុងយកចិត្តទុកដាក់ និងធ្វើចរចាដើម្បីឲ្យភាគីថៃ បញ្ជូនពួកគាត់មកវិញឲ្យបានឆាប់ៗ នាពេលខាងមុខនេះ។បើតាមអ្នកនាំពាក្យក្រសួងការពារជាតិក៏ បានឲ្យដឹងផងដែរថា ករណីយុទ្ធជនកម្ពុជាដែលត្រូវបាន ទាហានថៃចាប់ខ្លួននេះ អគ្គបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំទៅអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីក្នុងនាមអ្នកសម្របសម្រួល និងតាមដាននៃបទឈប់បាញ់នោះ ស្នើទៅអគ្គមេបញ្ជាការកងទ័ពថៃ ជួយជំរុញ ឲ្យមានការដោះលែងបងប្អូនកងទ័ពកម្ពុជាយើងឲ្យបានឆាប់ផងដែរ។តាមរយៈសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានឆ្លើយតបចំពោះការចោទសួរហេតុអ្វីបានមិនបញ្ចេញព័ត៌មានភ្លាមៗ ពាក់ព័ន្ធនឹងយុទ្ធជនរបស់កម្ពុជា ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនក្រោយពីមានបទឈប់បាញ់នោះ?។ ត្រង់ន័យនេះ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងទៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើងក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាចរចា ដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។ដូច្នេះពាក់ព័ន្ធយុទ្ធជនដែលត្រូវទាហានថៃចាប់នេះគឺមិនមែនមានចេតនាចង់លាក់កំបាំងនោះទេ ប៉ុន្តែនៅក្នុងដំណាក់កាលដែលមិនទាន់មានភាពជាក់លាក់ ចំពោះជោគវាសនារបស់បងប្អូន(យុទ្ធជន)ទាំងអស់នោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំកងទ័ពត្រូវយកចិត្តទុកដាក់ និង ដាក់ចេញនូវវិធានការយ៉ាងណាដើម្បីធានាឲ្យខាងតែបាននូវសុខសុវត្ថិភាពរបស់ពួកគាត់ រួមទាំងការ បញ្ចេញព័ត៌មានជាសាធារណៈ ព្រោះថា ការបញ្ចេញព័ត៌មានជាសាធារណៈនេះខ្លះអាចបង្កគ្រោះថ្នាក់ដល់ ពួកគាត់ទៅវិញទេ។ យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា តាំងពីមានការចាប់ខ្លួនភ្លាមៗ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏ដូចជាក្រសួងការពារជាតិកម្ពុជាបានធ្វើការចរចាយ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីធ្វើយ៉ាងណាឲ្យភាគីថៃបញ្ជូនបងប្អូនវីរកងទ័ពយើងមកវិញឲ្យបានឆាប់ៗស្រប ​ទៅតាមច្បាប់មនុស្សធម៌អន្តរជាតិនោះ៕អត្ថបទបាន ចក់

ឯកឧត្ដម ហ៊ុន ម៉ានី៖ «ពេលនេះ ម៉ោងនេះ ប្រជាជនខ្មែរ មានទឹកចិត្តតែមួយ សំឡេងតែមួយ ស្មារតីតែមួយ - នេះជាកម្លាំងរបស់ជាតិខ្មែរយើង»

2025/07/31 10:16:28 am        516
តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា​ប្រធាន​សហ​ភាព​​​សហព័ន្ធយុវជនកម្ពុជា បា​ន​លើកឡើងថា ក្រោមដំបូលផ្ទះតែមួយ ឯកឧត្ដមពិតជាមាន​មោទនភាព​ដែល​បាន​កើត​មក​ជា​កូន​ខ្មែរ ខណៈពេលនេះ ម៉ោងនេះ ប្រជាជនខ្មែរ មាន​ទឹក​ចិត្ត​តែ​មួយ ​សំឡេងតែមួយ ស្មារតី​តែមួយ ដែល​នេះជាកម្លាំងរបស់ជាតិខ្មែរយើង។ឯកឧត្ដមបន្តថា តាមរយៈបញ្ហាដែលបានកើតឡើងនាពេលនេះ បានបង្ហាញឱ្យឃើញកាន់ច្បាស់ បន្ទរ​កាន់​តែឮ ពីទឹកចិត្តស្នេហាជាតិបស់កូនខ្មែរ ដែលបាន​ចេញ​មក​រួម​គ្នា​ក្រោក​ឈរ​ធ្វើ​សកម្ម​ភាព​គ្រប់​បែប​យ៉ាង ដើម្បីជាតិមាតុភូមិ នៅពេលដែលប្រទេសជាតិត្រូវការ។ ឯកឧត្ដម​ពិត​ជា​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅបំផុត សម្រាប់ទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់កូនខ្មែរគ្រប់រូប ដែល​បាន​ចូលរួមតាមរយៈសកម្មភាពតូចធំជាច្រើនរាប់មិនអស់ រួមបញ្ចូល​ទាំង​ការ​ផ្ដល់​ឱ្យ​នូវ​ចេក​មួយ​ស្និត​ ទឹកមួយយួរ និងសកម្មភាព​សម្បុរសធម៌​នានា​ជា​ច្រើន​នៅ​ទូទាំង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្រោមដំបូលផ្ទះតែមួយ ឯកឧត្ដម​ពិតជារំភើប និង​មានមោទនភាពខ្លាំងបំផុតដែលបានកើតមកជាកូនខ្មែរ។ តាមរយៈសកម្មភាព កាយវិការ និង​សំឡេង​នៃ​ការគាំទ្ររបស់កូនខ្មែរម្នាក់ៗ គឺជាការបង្ហាញពី ឆន្ទៈ​ដ៏​មុះមុត​ក្នុង​ការ​ការ​ពារ​បូរ​ណ​ភាព​ទឹ​ក​ដី​ប្រកបដោយមនោសញ្ចេតនាដែលកើតចេញពី DNA របស់ខ្មែរ៕

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជានៅបន្តរក្សាការពារទឹកដី និងអាយុជីវិតរបស់ពលរដ្ឋ និងការពារសន្តិភាពដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងនោះទេ

2025/07/31 10:01:00 am        495
ភ្នំពេញ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា បានថ្លែងថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគោលការណ៍ស្នូលកិច្ចព្រមព្រៀងរួមមាន ការឈប់បាញ់ជាបន្ទាន់ ការរក្សាទីតាំងទ័ព មិនបង្កើនទ័ព និងសព្វាវុធ ហើយកម្ពុជាជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកឱ្យអស់លទ្ធភាព ដើម្បីឱ្យទទួលបានលទ្ធផលកាន់តែវិជ្ជមានថែមទៀត។លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ នៅថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។នាឱកាសនោះផងដែរ លោកជំទាវ បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ដែលបន្តដឹកនាំបន្ទាប់ពីសម្តេចតេជោ គឺនៅបន្តរក្សាសន្តិភាពដោយឈរលើអភិក្រម នោះគឺការតម្កល់អាយុជីវិត សេចក្តីសុខ ផលប្រយោជន៍របស់ប្រជាជនគ្រប់ៗរូបខ្ពស់បំផុត។ លោកជំទាវបន្តថា គោលដៅសំខាន់បំផុតរបស់កម្ពុជា គឺនៅតែបន្តការពារទឹកដី និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការពារសន្តិភាពដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងទៀតនោះទេ ដូចអ្វីដែលកម្ពុជាបានកំពុងខិតខំប្រឹងប្រែងចរចាររកសន្តិភាពនាពេលបច្ចុប្បន្ននេះផងដែរ។ ទន្ទឹមនោះ លោកជំទាវ បានថ្លែងបញ្ជាក់ថា សូមប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែន ដើម្បីការពារទឹកដីយ៉ាងមុះមុតក្លាហាន ប្រកបដោយស្មារតីស្នេហាជាតិយ៉ាងជ្រាលជ្រៅបំផុត៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី និង​សន្និសីទប្រធានសភាពិភពលោក របស់ IPU

2025/07/31 09:52:33 am        295
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ឆ្លៀត​ពេល​នៅ​ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ និងសន្និសីទ​ប្រធាន​សភា​ពិភព​លោក លើកទី៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានជួបពិភាក្សាការងារជាមួយ លោក​ស្រី ទូលៀ អ៊ែកសិន (Tulia Acson) ប្រធានសភាតង់ហ្សានី និងជា​ប្រធាន​សហភាព​អន្តរសភា ​(IPU) នៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៥ នៅ ក្រុងហ្សឺណែវ ប្រទេសស្វីស។ លោកស្រី ទូលៀ អ៊ែកសិន បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះ​សមិទ្ធ​ផល​នានា​ដែល​កម្ពុជា​សម្រេច​បាន និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខណ្ឌ IPU។ លោកស្រី​ជឿ​ជាក់​ថា កម្ពុជានឹងបន្តលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីអនាគតមួយដ៏ប្រសើរ សម្រាប់ប្រជាជន និង​ប្រទេស​ជាតិ​។ ក្នុងជំនួប​ទ្វេភាគីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ទាក់ទងនឹងស្ថានការណ៍តំបន់ និង​អន្តរ​ជាតិ​ ជាពិសេសទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា- IPU។ លោកស្រីប្រធានIPU បាន​អបអរ​សាទរ​ចំពោះបទឈប់បាញ់ដែលកម្ពុជានិងថៃបានព្រមព្រៀងគ្នា។ បទឈប់បាញ់នេះ ពិត​ជា​មាន​សារៈសំខាន់នៅក្នុងការធានាការពារសុខសន្តិភាព សុវត្ថិភាពជូនពលរដ្ឋទំាងពីរប្រទេស។ ជា​មួយគ្នានេះ លោក​ស្រី​បាន​គូស​បញ្ជាក់​ថា​សុន្ទរក​ថា​របស់​សម្តេច​ពី​ករណី​ផ្ទុះ​អាវុធ​តាម​ព្រំដែ​ន​ប្រទេស​ទំាង​ពីរ បានធ្វើឡើងមួយថ្ងៃមុន បទឈប់បាញ់បាន​ឯកភាព​គ្នា​ហើយ​លោ​ក​ស្រី​ជា​សាក្សី​ម្នាក់​​នៅ​ក្នុងករណីនេះ។ សម្តេចប្រធានរដ្ឋសភានិង លោកស្រី ទូលៀ អ៊ែកសិន បានយល់ស្របដូចគ្នាថា ពិភព​លោក​កំពុង​ស្ថិត​ក្នុ​ង​របត់មួយដ៏គ្រោះថ្នាក់ ពិបាកទាយទុកជាមុន ប្រកបដោយហានិភ័យខ្ពស់។ ក្នុងបរិបទនេះ ការ​ទូតសភាដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាព តាមរយៈការគ្រប់គ្រងជម្លោះ និង​ការ​បង្ការ​ជម្លោះ​។ សភា ដែលជាតំណាងប្រជាពលរដ្ឋ យល់ច្បាស់ពីតម្រូវការ និងក្តីប្រាថ្នា​របស់​ប្រជាជន​ នោះគឺសន្តិភាព និងការអភិវឌ្ឍ។បន្ថែមទៅទៀត សម្តេចរដ្ឋសភាធិបតី បានបង្ហាញការគាំទ្រចំពោះលោកជំទាវ ទូលៀ អ៊ែកសិន ក្នុង​តួនាទីធ្វើជាប្រធាន IPU ដែលបានខិតខំយ៉ាងខ្លំាងនៅក្នុងការលើកកម្ពស់យន្តការសភា កិច្ច​សហ​ប្រតិបត្តិការ ពោលក្រៅពីការរៀបចំមហាសន្និបាតប្រចាំឆ្នាំហើយ បានរៀបចំ​កិច្ច​ប្រជុំ​កំពូល​ប្រធាន​សភាស្រ្តី និង​សន្និសីទ​ប្រធាន​សភាពិភពលោកដែលជាការផ្តល់ឱកាសជូនថ្នាក់ដឹកនាំនិងសមាជិក ស្ថាប័ននីតិប្បញ្ញត្តិទូទៅទំាងពិភពលោកបានជួបជុំគ្នា ចែករំលែកបទពិសោធន៍ផ្លាស់ប្តូរទស្សនៈ យោបល់​គ្នា​ ដើម្បីសុខដុមរមនារបស់ពលរដ្ឋប្រកបដោយចីរភាព បរិយាប័ន្ន និងវិបុលភាព៕

អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវភាគីថៃ បញ្ជូនកងទ័ពកម្ពុជាទាំង២០រូបត្រឡប់មកវិញឲ្យបានឆាប់

2025/07/31 09:43:50 am        605
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ចំណាប់ខ្មាំងកម្ពុជាទាំង២១នាក់ ដែលថៃបានចាប់យកទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង ៧:៥០ព្រឹក ក្រោយបទឈប់បាញ់ចូលជាធរមាន មកទល់ពេលនេះកម្ពុជាទទួលបានសព១រូប។ រីឯកងកម្លាំងចំនួន ២០រូបផ្សេងទៀត រាជរដ្ឋាភិបាលបាននិងកំពុងចចារ ធ្វើយ៉ាងណាឲ្យពួកគេអាចត្រលប់មកកម្ពុជាវិញបានឆាប់បំផុត និងដោយសុខសុវត្ថិភាព។ លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «ពាក់ព័ន្ធនឹងកម្លាំងរបស់កម្ពុជាចំនួន២០រូប ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគីថៃ មកទល់ពេលនេះយើងបានទទួលសពមួយរូប និង២០រូបទៀតដែលនឹងត្រូវបញ្ជូនត្រលប់មកវិញ។ អ្វីដែលជាគោលដៅសំខាន់បំផុតរបស់យើង គឺនៅតែបន្តការពារទឹកដី និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់យើង និងការពារសន្តិភាពដោយមិនអនុញ្ញាតឱ្យសង្គ្រាមកើតឡើងទៀតនោះទេ ដូចដែលអ្វើដែលយើងបាននិងកំពុងខិតខំប្រឹងប្រែងធ្វើបច្ចុប្បន្ន»។លោកជំទាវ ម៉ាលី សុជាតា បានស្នើឲ្យសាធារណជនជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហានេះ ដោយលោកជំទាវបានគូសបញ្ជាក់ថា «នាងខ្ញុំសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើង និងកងកម្លាំងរបស់យើង មានលំនឹងចិត្តថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទរបស់យើង មិនដែលលះបង់កងទ័ពរបស់យើងណាម្នាក់នោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ […] សូមប្រជាពលរដ្ឋមេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើង ដែលកំពុងឈរជើងការពារទឹកដីយ៉ាងមុះមុតក្លាហាន ប្រកបដោយស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅបំផុត។ យើងនឹងបន្តចរចាឱ្យអស់ពីលទ្ធភាពដើម្បីយកបងប្អូនរបស់យើងត្រលប់មកវិញឱ្យបានឆាប់បំផុត និងដោយសុវត្ថិភាព»។ក្នុងឱកាសនោះអ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានអំពាវនាវឲ្យភាគីថៃបញ្ជូនកងទ័ពកម្ពុជា ទាំង២០រូបឲ្យត្រឡប់មកវិញឲ្យបានឆាប់ រួមទាំងកម្លាំងផ្សេងទៀតប្រសិនមានក្រោមការ គ្រប់គ្រងរបស់ភាគីថៃ គួរបញ្ជាក់ថា បើតាមលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានថ្លែងទៅកាន់អនុព័ន្ធយោធាបរទេសចំនួន១៣ប្រទេស ដែលចុះទៅពិនិត្យតាមព្រំដែន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ កងទ័ពថៃបានប្រើកលល្បិចបក់ដៃហៅកងទ័ពកម្ពុជាទៅចរចា ហើយនៅពេលកងទ័ពកម្ពុជាទៅដល់ ពួកគេក៏លើកកាំភ្លើងភ្ជង់រួចចាប់កងទ័ពកម្ពុជា២០នាក់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃត្រូវបានចូលជាធរមានរួចទៅហើយ៕

លោកជំទាវ ឡោក ខេង ថ្លែងអំណរគុណជូនចំពោះមិត្តភក្តិអន្តរជាតិ ដែល​បាន​គាំទ្រ​ដល់​បទ​ឈប់​បាញ់

2025/07/31 09:38:35 am        340
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ​សម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ( គណៈកម្មការទី៨) បាន​ថ្លែង​បទ​អន្តរាគមន៍ ក្នុងសន្និសីទពិភពលោក នៃប្រធានសភា លើកទី៦ កិច្ច​ពិ​ភាក្សាវគ្គទី៣ «ការ​សម្រេច​បាន SDGs ក្នុងឆ្នាំ២០៣០៖ តើអ្វីជាកាលានុវត្តភាពថ្មី នៃសហប្រតិបត្តិការអន្តរជាតិ?» នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ប្រទេសកម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការសម្រេចបាននូវ SDGs នៅឆ្នាំ២០៣០ ជាមួយ​នឹង​ចក្ខុ​វិស័យរយៈពេលវែងក្នុងការកសាងប្រទេសជាតិមួយប្រកបដោយវិបុលភាព ស្អិតរមួត សង្គម​ ការអប់រំ និងវប្បធម៌ដ៏រស់រវើក ដែលត្រូវបានដាក់បញ្ចូលក្នុងក្របខ័ណ្ឌ SDGs កម្ពុជា (២០១៦-២០៣០) ដែលគាំទ្រដោយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។លោកជំទាវបន្តទៀតថា ការសម្រេច​បាន​នូវ​ចំណុច​នេះ​តម្រូវ​ឱ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​ដ៏​រឹង​មាំ និងនិរន្តរភាព ដោយបើកផ្លូវថ្មីសម្រាប់កិច្ចសហការ។ SDGs គូសបញ្ជាក់​ពីសារៈ​សំខាន់​នៃ​ភាព​ជា​ដៃ​គូពហុភាគីដែលពាក់ព័ន្ធនឹងរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល។ ម្យ៉ាង​ទៀត យើង​​ត្រូ​វ​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​សាធារណៈ និង​ឯកជន និង​ប្រជាជន។យើងត្រូវការសន្តិភាព និង​ស្ថិរភាព ដែលយើងមិនអាចសម្រេចបាន SDGs។ផ្សារភ្ជាប់ជាមួយនេះ លោកជំទាវសូមថ្លែងអំណរគុណជូនចំពោះមិត្តភក្តិអន្តរជាតិ ដែល​បាន​គាំ​ទ្រ​ដល់​បទ​ឈប់​បាញ់ សូមអរគុណដល់ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដែលជាសហអ្នក​រៀប​ចំ​កិច្ច​ប្រជុំ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមយ៉ាងសកម្មពីប្រទេសចិន។ ខ្ញុំ​សូម​អរគុណ​ដោយ​ផ្ទាល់ជូនចំពោះ ឯកឧត្តម ដូណាល់ត្រាំ និងសូមអរគុណយោធាកម្ពុជា និង​ថៃ​ដែល​បាន​អនុវត្ត​យ៉ាងពេញលេញនូវបទឈប់បាញ់នេះ។ទន្ទឹមនឹងនេះ​ដើម្បីអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព យើងត្រូវក្រុម​អធិការកិច្ច​អន្តរជាតិ​មួយ​ និងអ្នកសង្កេត​ការណ៍​ដើម្បី​ត្រួត​ពិនិត្យកិ​ច្ច​ព្រម​ព្រៀង​ឈប់​បាញ់​ខាង​លើ​ដោយ​ហ្មត់​ចត់ ​និងយុត្តិធម៌។លោកជំទាវ សូមអំពាវនាវដល់សមាជិកសភាទាំងអស់នៅក្នុងកិច្ចប្រជុំនេះរក្សាតម្លៃនៃសន្តិភាព និង​ប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងឱ្យរដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត ​និងកាតព្វកិច្ចជាសកល រួមទាំងការសម្រេចបាននូវ UNSDGs ផងដែរ៕

TOP STORY | យូណេស្កូ ស៊ើបអង្កេតអំពើហិង្សាតាមព្រំដែនដែលបំផ្លាញបេតិកភណ្ឌនៅកម្ពុជា ដោយគ្រាប់បែកថៃ

2025/07/31 08:54:07 am        859
អង្គការយូណេស្កូ (UNESCO)បានអនុវត្តការស៊ើបអង្កេតតាមផ្កាយរណបនៃតំបន់បេតិកភណ្ឌវប្បធម៌ក្នុងប្រទេសកម្ពុជា ដើម្បីវាយតម្លៃការខូចខាតដែលបានកើតឡើងក្នុងអំឡុងអំពើហិង្សា តាមព្រំដែន ដោយសន្និដ្ឋានថាការប៉ះទង្គិចនោះ អាចបណ្តាលឱ្យខូចខាតដល់ទីតាំងក្នុងប្រទេសកម្ពុជា រួមទាំងតំបន់បេតិកភណ្ឌពិភពលោកមួយចំនួនរបស់អង្គការយូណេស្កូផងដែរ។  អំឡុងការប្រយុទ្ធគ្នា៥ថ្ងៃដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២៤កក្កដា២០២៥ ប្រសាទព្រះវិហាររបស់ខ្មែរ បានរងការខូចខាត បន្ទាប់ពីត្រូវបានដាក់គោលដៅដោយការវាយប្រហារដោយកាំភ្លើងធំដ៏ខ្លាំងក្លាពីសំណាក់ថៃ។ ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃ ៣០កក្កដា ឆ្នាំ២០២៥  អង្គការយូណេស្កូបាននិយាយថា ខ្លួន ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយ និងស្វាគមន៍កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ។សេចក្តីថ្លែងការណ៍និយាយថា យូណេស្កូបានផ្តួចផ្តើមការត្រួតពិនិត្យទីតាំងបេតិកភណ្ឌវប្បធម៌ដោយប្រើរូបភាពផ្កាយរណប។ អរិភាពអាចបណ្តាលឱ្យខូចខាតដល់បេតិកភណ្ឌវប្បធម៌នៅក្នុងប្រទេសកម្ពុជា រួមទាំងតំបន់បេតិកភណ្ឌពិភពលោកមួយចំនួនរបស់អង្គការយូណេស្កូ។នៅក្នុងសេចក្តីថ្លែងការណ៍នោះ អង្គការយូណេស្កូបានរំលឹកឡើងវិញនូវតម្រូវការសម្រាប់ប្រទេសទាំងពីរដើម្បីធ្វើតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌ក្នុងព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២  ទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។សេចក្តីថ្លែងការណ៍បាននិយាយថា អង្គការយូណេស្កូបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយបច្ចេកទេសចាំបាច់ដើម្បីធានាការការពារទីតាំង ដើម្បីវាយតម្លៃការខូចខាតដែលអាចកើតមាន និងអនុវត្តសកម្មភាពការពារចាំបាច់ណាមួយ ៕

BREAKING NEWS | សម្ដេចធិបតី៖ ករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះ​យើង​នៅ​រ​ង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញ ខណៈជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុត

2025/07/31 08:21:43 am        854
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកនេះ បានបញ្ជាក់ថា មានការចោទសួរហេតុអ្វីបានជារដ្ឋាភិបាលមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ?  សម្ដេចធិបតីបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងទៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើងក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។  សម្ដេចបានបន្តថា នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។  ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។  នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។  ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មានឲ្យសារធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងនិងច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីគ្រប់គ្រងព័ត៌មានអោយបានល្អនិងបើកការចរចាទាមទារពួកគេមកវិញឲ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌ ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។  សម្ដេចបានបញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃដើម្បីស្នើសុំឲ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ។  រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាភាគីថៃ ដើម្បីឲ្យមានការដោះយោធិនយើងត្រឡប់មកវិញឲ្យបានឆាប់ជាទីបំផុត។ បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួលនិងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើសុំទៅអគ្គបញ្ជាការកងទ័ពថៃជួយជំរុញការដោះលែងឲ្យបានឆាប់ផងដែរ។  សម្ដេចសង្ឃឹមថា សង្ឃឹមថាកងទ័ពថៃនិងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឲ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM