ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

​​ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ជួបជាមួយអនុព័ន្ធយោធាមកពី១៣ប្រទេស និងជម្រាបពីការឈ្លានពានរបស់កងទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជា ក្រោយដើរមើលនៅសមរភូមិជាក់ស្តែង

2025/07/30 10:04:47 pm        516
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយអនុព័ន្ធយោធា និងតំណាងមកពី ១៣ប្រទេស រួមមានប្រទេសមហាអំណាចធំៗ និងអាស៊ាន ដោយបានជម្រាបជូនអំពីការឈ្លានពានរបស់កងទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជា ក្រោយពីបានដើរមើលនៅសមរភូមិជាក់ស្តែង នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ។

កម្ពុជាសង្ឃឹមថា អូស្ត្រាលីនឹងផ្ដល់ជំនាញប្រកបដោយគុណភាពដល់យុវជនក្នុងវិស័យអប់រំ ធីវ៉េត

2025/07/30 09:37:04 pm        185
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបលោកស្រី Naila Mazzucco ស្នងការ នៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងសហការី ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ អំពីការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅកម្ពុជា នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួង។នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ រវាងក្រសួងការងារ និងរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី នាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ ដើម្បីជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យមានដំណើរការល្អ។ ឯកឧត្តម បានសង្កត់ធ្ងន់លើការពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈការអប់រំបណ្ដុះបណ្ដាលជំនាញគ្រឿងម៉ាស៊ីនរថយន្តអគ្គិសនី ជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងជំនាញមួយចំនួនទៀត ដែលប្រើប្រាស់ក្នុងវិស័យទេសចរណ៍។ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា តាមរយៈសេចក្ដីព្រាង អនុស្សរណៈនៃការយោគយល់គ្នានេះសង្ឃឹមថា នឹងផ្ដល់ជំនាញប្រកបដោយគុណភាពដល់យុវជន និងពលរដ្ឋកម្ពុជាឱ្យស្របទៅតាមទីផ្សារការងារ។ ដូច្នេះ កម្ពុជាទន្ទឹងរង់ចាំធ្វើការងារនេះ យ៉ាងជិតស្និទ្ធជាមួយរដ្ឋវិចតូរីយ៉ា នៃប្រទេសអូស្រ្តាលី ដើម្បីអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាពខ្ពស់។ជាការឆ្លើយតប ភាគីអូស្តាលី បានឯកភាពចំពោះការលើកឡើងរបស់ ឯកឧត្តម ហេង សួរ និងបានបញ្ជាក់ថា រដ្ឋវិចតូរីយ៉ា នៃប្រទេសអូស្រ្តាលី នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ជាមួយគ្នានោះ លោកស្រី បានលើកទឹកចិត្តឱ្យមន្រ្តីជំនាញ នៃរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី និងមន្រ្តីជំនាញ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តធ្វើកិច្ចការ និងពិភាក្សាគ្នាឱ្យបានជិតស្និទ្ធ ដើម្បីឈានទៅដល់ការសម្រេចនូវសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នាឱ្យបានឆាប់ ដើម្បីគាំទ្រដល់ដំណើរការអនុវត្តគម្រោងអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា៕

ឯកឧត្តមទេស​រដ្ឋមន្ត្រី​ លី ធុជ ចុះអប់រំ​ឲ្យមានការ​យល់ដឹង​អំពី​គ្រាប់បែក​ចង្កោម​ និង​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ​ ដល់​ប្រជាពលរដ្ឋ​ភៀសសឹក​ដែល​កំពុង​ស្នាក់​នៅ​ទីតាំង​សុវត្ថិភាព​ក្នុង​ខេត្ត​ព្រះវិហារ​

2025/07/30 07:49:34 pm        142
(ព្រះវិហារ​)​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋ មន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនាថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៥នេះបាន ដឹកនាំ​ការ​អប់រំ​ផ្សព្វ ផ្សាយ​ការ​យល់ដឹង​អំពី​គគ្រាប់ បែកចង្កោម​ និង​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ​ ដល់​ប្រជាពលរដ្ឋ​ភៀសសឹក​ដែល​កំពុង​ស្នាក់​នៅ​ទីតាំង​សុវត្ថិភាព​ក្នុង​ខេត្ត​ព្រះវិហារ។ ការ​អប់រំ​ផ្សព្វផ្សាយ​នេះ​ មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី​ កាកបាទក្រហម​កម្ពុជា​ ប្រតិបត្តិ​ករ​សកម្មភាព​មីន​ និង​ភាគី​ពាក់ ព័ន្ធ​ដទៃទៀត​។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី មាន ប្រសាសន៍ថា ក្នុងនាមជាជនជាតិខ្មែរមួយរូប មានការចូលរួមឈឺចាប់ ផ្តល់កម្លាំងចិត្ត និងក្តីសង្ឃឹមដល់បងប្អូនជនភៀសសឹកទាំងអស់។ ឯកឧត្តមបន្តថា ភាពក្លាហានរបស់ បងប្អូនជន ភៀសសឹកក្នុងការប្រឈមនឹងភាពភ័យខ្លាច ភាពអត់ធ្មត់ក្នុងអំឡុងពេលភៀសខ្លួន និងការរួបរួមគ្នានៅក្នុងអំឡុងពេលដ៏ខ្មៅងងឹតនេះ បានចាប់យកបេះដូងរបស់ជាតិខ្មែរទាំងមូល ហើយវត្តមានរបស់ឯកឧត្តម និងសហការី គឺជាការចូលរួមជាមួយបងប្អូនជនភៀសសឹកដោយផ្ទាល់ ដើម្បីជាការរួមសុខរួមទុក្ខ ជាមួយគ្នា។ឯកឧត្តមលើកឡើងថា ទាំងអស់គ្នាបានដឹងអំពីការលំបាករបស់បងប្អូនជនភៀសសឹក ដែលបានចាកចោលផ្ទះសំបែង ភៀសខ្លួនចេញពីគ្រាប់រំសេវ ដឹកកូនចៅ តាយាយចាស់ ជរា និងទ្រព្យសម្បត្តិបន្តិចបន្តួច ដែលអាចយកតាមខ្លួនបាន ហើយនៅពេលស្ថានភាពបានធូរស្រាល បងប្អូនជនភៀសសឹកនឹងអាចត្រលប់ទៅផ្ទះសំបែងខ្លួនវិញ ប៉ុន្តែត្រូវចងចាំថា គ្រោះថ្នាក់ដែលបន្សល់ ទុកដោយសង្គ្រាមនេះ គឺនៅមិនទាន់បញ្ចប់នៅឡើយទេ។ ឯកឧត្តមបណ្ឌិតលើកឡើងផងដែរថា ការអប់រំអំពីហានិ ភ័យនៃអាវុធជាតិផ្ទុះថ្ងៃនេះ គឺមិន មែនត្រឹមតែជាការបង្រៀនមេរៀននោះទេ តែវាគឺជាការការពារអាយុជីវិត ជាការផ្តល់ចំណេះ ដឹងដើម្បីការពារអាយុជីវិតពុកម៉ែ បងប្អូន និងកូនចៅតូចៗរបស់យើង។ សំណល់ជាតិផ្ទុះពីសង្គ្រាម ពិតជាគ្រោះថ្នាក់ខ្លាំង ហើយនៅពាស ពេញស្រែចម្ការ ព្រៃភ្នំ និងតាមច្រាំងទន្លេ ប៉ុន្តែប្រសិនបើពុកម៉ែ បងប្អូន កូនក្មួយ ស្គាល់គ្រាប់ទាំងនេះ អាចចៀសចេញពីវា ហើយចេះរាយ ការណ៍អំពីវា នោះគ្រោះថ្នាក់ទាំងនេះ នឹងបាត់រសាត់អស់ជាមិនខាន ហើយអ្វីដែលបងប្អូនជនភៀសសឹក បានរៀនសូត្រ និងស្វែងយល់នៅថ្ងៃនេះ នឹងអាចជួយសង្គ្រោះអាយុជីវិតមនុស្សជាទីស្រលាញ់របស់ខ្លួន ។  ឯកឧត្តម បានជម្រាបដល់បងប្អូនជន ភៀសសឹកដែរថា ទោះបីបាត់បង់អ្វីៗជាច្រើន ប៉ុន្តែមិនត្រូវបាត់បងសិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិរស់នៅដោយសន្តិភាព និងសិទ្ធិវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញ ដោយគ្មានការភ័យខ្លាចនោះទេ។ យើងអាចចាប់ផ្តើមជីវិតរបស់យើងជាថ្មី យើងអាចសាងសង់ផ្ទះរបស់យើងឡើង វិញ ប៉ុន្តែដំបូងបង្អស់ យើងត្រូវចាប់ផ្តើមយល់ ដឹងអំពីអាវុធជាតិផ្ទុះទាំងនេះ ហើយសំខាន់បំផុត គឺចាប់ផ្តើមពីពុកម៉ែ បងប្អូន កូនក្មួយនៅទីនេះ។ ឯកឧត្តមបានសម្តែងការនឹករំលឹកដល់វីរកង ទ័ពដ៏មោះមុត ដែលកំពុងឈរនៅសមរភូមិជួរ មុខ ស៊ូទ្រាំរងការវាយ ប្រហារ ដើម្បីការពារយើងទាំងអស់គ្នា ការពារទឹកដីជាទីស្រលាញ់របស់យើង ការពារផ្ទះសំបែងរបស់យើង និងការពារអនាគតរបស់យើងទាំងអស់គ្នា។ វីរកង ទ័ពរបស់យើង នៅតែរក្សាបានមោទនភាពជាតិ កិត្តិយស និងមិនចុះចាញ់ជាដាច់ខាត។ឯកឧត្តមបញ្ជាក់ថា កម្លាំងតស៊ូ និងការរួបរួម ដែលយើងទាំងអស់គ្នាបានឃើញនេះ គឺកើតចេញពីទស្សនវិស័យ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវនយោបាយ សន្តិភាព បញ្ចប់សង្គ្រាមស៊ីវិលជាច្រើនសវត្សរ៍ និងបង្កើតបានអនាគតរុងរឿងមួយជូនដល់កម្ពុជាយើង។ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅបន្តថែរក្សាកេរដំណែលសន្តិភាពនេះ និងបន្តដឹកនាំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ មានក្តីមេត្តា និងធានាមិនបោះបង់ប្រជាជនខ្មែរណាម្នាក់ចោលឡើយ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា «សន្តិភាពមិនមែនបានមកដោយស្រួលនោះទេ សន្តិភាពត្រូវមានការការពារដោយភាពក្លានហាន និងប្រាជ្ញាវាងវៃ ហើយកម្ពុជាពិតជាមានភ័ព្វសំណាង ដែលមានលក្ខណៈសម្បត្តិសំខាន់ទាំងពីរនេះ»។  ឯកឧត្តមថ្លែងបន្ថែមថា បទឈប់បាញ់នេះ គឺជាក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា ហើយយើងត្រូវរក្សាវាឱ្យបានល្អ ហើយយើងនឹងកសាងឡើងវិញ តែត្រូវកសាងដោយយកចិត្តទុកដាក់ ប្រាជ្ញាវាងវៃ និងក្តីស្រលាញ់។ ឯកឧត្តម បានរំលឹកដល់អនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលថា «សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃជីវិត» ហើយវត្តមានរបស់ឯកឧត្តម និងក្រុមការងារទាំងអស់នៅថ្ងៃនេះ គឺជាចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធានាថាបងប្អូនភៀសសឹកនឹងត្រលប់ទៅរស់នៅដោយសុខសន្តិភាពជា ថ្មី។ឯកឧត្តមបញ្ជាក់ជាថ្មីថា ទាំងរាជរដ្ឋាភិបាលកម្ពុជា ទាំងអាជ្ញាធរ មីន និងរួមទាំងឯកឧត្តមផ្ទាល់ នឹងមិនបោះបង់បងប្អូនជនភៀសសឹកចោលនោះទេ ហើយនឹងបន្តនៅជាមួយគ្នា ដើរជាមួយគ្នា និងបន្តការងារជាមួយគ្នា រហូតគ្រប់ក្រុមគ្រួសារទទួលបានសុវត្ថិភាព ផ្ទៃដីទាំងអស់ត្រូវបានបោសសម្អាត ហើយកូនចៅរបស់យើង អាចរត់លេងដោយមិនមានភាពភ័យខ្លាច។ ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី សម្តែងនូវក្តីសង្ឃឹមថា ការវិលត្រលប់ទៅកាន់ផ្ទះសំបែងរបស់បងប្អូនជនភៀសសឹក នឹងប្រកបដោយសុវត្ថិភាព និងសូមឱ្យចំណេះដឹងដែលទទួលបានថ្ងៃនេះ ការពារអាយុជីវិតរបស់បងប្អូន និងអាយុជីវិតមនុស្សជាទីស្រលាញ់របស់យើង៕ អត្ថបទ.ភារម្យ

ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងស្រុកចំនួន៣ រួមគ្នានាំយកស្បៀងជូនជនភៀសសឹកនិងកងទ័ពជួរមុខក្នុងស្រុកវាលវែង

2025/07/30 07:46:13 pm        156
ពោធិ៍សាត់៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជន មកពីស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ទី ថានី សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ បានរួមគ្នានាំយក ស្បៀងអាហារជាច្រើនមុខ ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចែកជូន ជនភៀសសឹកក្នុងស្រុកវាលវែង និងបងប្អូនកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅឃុំថ្មដា ស្រុកវាលវែង តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាមួយគ្នានោះព្រះសង្ឃបានធ្វើពិធីប្រោសព្រំសុំសេចក្តីសុខជូនដល់ ជនភៀសសឹក និងបងប្អូនកងទ័ពជួរមុខផងដែរ ។ឯកឧត្តមបណ្ឌិត ទី ថានី មានប្រសាសន៍លើកឡើងថា ស្បៀងអាហារជាច្រើនមុខទាំងនេះ គឺបានមកពីការចូលរួមដោយស្ម័គ្រចិត្ត ពីព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ យុវជន និងសប្បុរសជននានាក្នុងស្រុកទាំង៣ ដើម្បីចូលរួមចំណែកសម្រួលការលំបាករបស់បងប្អូនជនភៀសសឹក ជាពិសេសបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាការលើកទឹកចិត្ត និងជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ។ឯកឧត្តម ខូយ រីដា ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងអំណរគុណ ជូនចំពោះ ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជន មកពីស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ទី ថានី ដែលបានរួមគ្នាឧបត្ថម្ភនិងនាំយកស្បៀងអាហារជាច្រើនមុខ ប្រគល់ជូនដល់រដ្ឋបាលខេត្ត ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋ ដែលបានជម្លៀសចេញពីសមរភូមិមុខ ក្នុងឃុំថ្មដា មកកាន់កន្លែងមានសុវត្ថិភាព ក្នុងឃុំប្រម៉ោយ ទីរួមស្រុកវាលវែង និងសម្រាប់កងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដីព្រំដែនកម្ពុជា-ថៃ ។ ឯកឧត្តមអផិបាលខេត្តបានបន្តថា ការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជន មកពីស្រុកទាំង៣ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយបន្ទុករបស់ រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការផ្គត់ផ្គងប្រជាពលរដ្ឋជាជនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីតាំងសុវត្ថិភាពចំនួន២ក្នុងទីរួមស្រុកវាលវែង ៕

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយជនភៀសសឹក នៅវត្តស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប

2025/07/30 07:29:22 pm        196
សៀមរាប៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ពីសមរភូមិទិសខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ ចំនួនជិត ១៥០០នាក់ ដែលក្នុងនោះរួមមានទាំងកុមារ ជនចាស់ជរា ជនមានពិការភាព និងស្ត្រីមានផ្ទៃពោះ នៅវត្តស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានពាំនាំការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បងប្អូនភៀសសឹកទាំងអស់។ ឯកឧត្តមក៏បានជម្រាបជូនពីការសម្រេចបាននូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងកម្ពុជានិងថៃ ចាប់ពីម៉ោង ១២អាធ្រាត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលសន្តិភាពនឹងត្រឡប់មកដូចដើមវិញ ហើយបងប្អូនប្រជាពលរដ្ឋភៀសសឹកនឹងអាចបានត្រឡប់ទៅទីលំនៅវិញ។ ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីថា រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់គ្រួសារយោធិនពលី របួស និងពិការ ព្រមទាំងការអំពាវនាវដល់សមាគម​ ធនាគារ​ និងមីក្រូហិរញ្ញវត្ថុកម្ពុជា ជួយពិនិត្យលទ្ធភាពសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់គ្រួសារយោធិនពលី របួស និងពិការ ព្រមទាំងជនភៀសសឹកផងដែរ។ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពអត់ធ្មត់របស់ប្រទេសកម្ពុជា ដើម្បីចៀសវាងនូវសង្រ្គាម ព្រោះប្រទេសកម្ពុជាបានឆ្លងកាត់សង្រ្គាមជាច្រើនលើកច្រើនសារ អស់រយៈពេលរាប់សតវត្សរ៍ និងស្គាល់ច្បាស់ពីផលលំបាកកើតចេញពីសង្រ្គាម ប៉ុន្តែមិនអាចចៀសវាងបាន ដើម្បីការពារបុព្វហេតុជាតិមាតុភូមិ និងការពារទឹកដី។ ឯកឧត្តមទេសរដ្ឋ​មន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមថា សង្រ្គាមលើកនេះ បានបង្ហាញនិងឆ្លុះបញ្ចាំងពីសាមគ្គីភាព ទឹកចិត្ត និងការស្រឡាញ់ កងទ័ពពីសំណាក់ប្រជាជនកម្ពុជាផងដែរ។ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរដែនដីដែលបានផ្តល់ការយកចិត្តទុកដាក់ និងជួយសម្របសម្រួលដល់ជនភៀសសឹក ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ ក្រុមមេធាវី ក្រុមគ្រូពេទ្យនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសប្បុរសជនដែលបាននាំមកនូវអំណោយ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង សាប៊ូដុសខ្លួន ខោខ្លី ខោអាវឈុតមនុស្សចាស់ ខោអាវឈុតកូនក្មេង អាវ សម្ភារៈកូនក្មេង ចាហួយ​ ស្ករគ្រាប់ ខោទឹកនោម កន្សែងពោះគោ ភួយ ព្រមទាំងគ្រឿងឧបភោគបរិភោគផ្សេងៗទៀតជាច្រើន ជូនដល់បងប្អូនជនភៀសសឹកផងដែរ៕

អ្នកនាំពាក្យក្រសួងព័ត៌មានអំពាវនាវ ឱ្យអ្នកសារព័ត៌មានអនុវត្តឱ្យបានក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងការផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ

2025/07/30 07:03:27 pm        149
ភ្នំពេញ ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា៖«សារព័ត៌មាន មានសិទ្ធិក្នុងការរាយការណ៍ ផ្តល់ព័ត៌មានជូនប្រជាជន តែអ្នកសារព័ត៌មានក៏មានករណីកិច្ចចាំបាច់ និងកាតព្វកិច្ចក្នុងនាមជាអ្នកសារព័ត៌មានផងដែរ ដែលមានកំណត់ក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ អ្នកសារព័ត៌មានមានករណីយកិច្ចក្នុងការត្រូវធ្វើតុល្យភាពរវាងការផ្សាយព័ត៌មានជូនសាធារណៈជន និងសារៈសំខាន់សារវ័ន្តក្នុងការការពារព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិ ជាពិសេសនៅពេលរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការងារ សកម្មភាពរបស់កងទ័ព សកម្មភាពស៊ើបការណ៍ ទីតាំងលេណដ្ឋានប្រតិបត្តិការយោធា អាយុជីវិតរបស់យោធា ឬប្រភេទព័ត៌មានសម្ងាត់ជាតិ។ ការរាយការណ៍ទាំងអាជីព និងមិនមែនអាជីព ត្រូវធ្វើឡើងដោយមានទំនួលខុសត្រូវខ្ពស់ ដើម្បីចូលរួមក្នុងការធានាសណ្តាប់ធ្នាប់ ស្ថិរភាពនិងសន្តិសុខសង្គម ពិសេសក្នុងខណៈប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពវិបត្តិព្រំដែន ដោយត្រូវចៀសវាង មិនឱ្យការរាយការណ៍ទាំងនោះប៉ះពាល់ដល់ការរក្សាការពារសន្តិសុខជាតិ ឬអាចបង្កការប៉ះពាល់ដល់សុវត្ថិភាព ឬអាយុជីវិតកងទ័ព តែចាំបាច់ត្រូវចូលរួមសកម្មក្នុងការធានាថាសង្គមជាតិមិនធ្លាក់ក្នុងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដោយសារការរាយការណ៍ ដែលខុសក្រមសីលធម៌។សូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកអនុវត្តក្នុងវិស័យព័ត៌មានទាំងអាជីព និងមិនមែនអាជីព អ្នកចែកចាយព័ត៌មានលើបណ្តាញសង្គមទាំងអស់ ឱ្យបង្កើនការទទួលខុសខ្ពស់ក្នុងការផ្សព្វផ្សាយ ការចែកចាយព័ត៌មាននានា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ននៃវិបត្តិព្រំដែន ដោយជានិច្ចជាកាលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវមានមនសិកាទទួលខុសត្រូវ ស្រលាញ់ប្រទេសជាតិ ប្រជាជននិងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលរាយការណ៍ព័ត៌មានស្តីពីសន្តិសុខជាតិ ត្រូវគិតគូរដល់ផលវិបាកដែលអាចកើតឡើង ចេញពីការរាយការណ៍របស់ខ្លួន។ ពាក់ព័ន្ធនឹងសន្តិសុខជាតិ គឺសូមអំពាវនាវឱ្យបង្កើនការសហការ ដើម្បីលើកតម្កើងឧត្តេមប្រយោជន៍ជាតិជាធំ មិនត្រូវឱ្យមានការបែកធ្លាយព័ត៌មានជាតិ ឬការសម្ងាត់ជាតិដោយប្រការណាមួយឡើយ ព្រោះវានឹងបណ្តាលឱ្យកើតមាននូវព្យសនកម្ម និងមហន្តរាយដល់ប្រជាជន សន្តិសុខ និងសង្គមជាតិទាំងមូល »។

ជនភៀសសឹក៧៨៣គ្រួសារក្នុងស្រុកវាលវែង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

2025/07/30 06:53:19 pm        117
ពោធិ៍សាត់៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្យធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន៧៨៣គ្រួសារ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវបានអាជ្ញាធរជួយជម្លៀសចេញពីឃុំថ្មដា ព្រំដែនកម្ពុជា-ថៃ ។ ប្រជាពលរដ្ឋភៀសសឹកទាំង៧៨៣គ្រួសារ ក្នុង១គ្រួសារទទួលបានអំណោយអង្ករ មី ត្រីខ មុង ភួយ កន្ទេលសម្ភារ:និងថវិកាចំនួន៧ម៉ឺនរៀលផងដែរ។ឯកឧត្តម ខូយ រីដា មានប្រសាសន៍ថានេះជាការយកចិត្តទុកដាក់ពីកាកបាទក្រហមកម្ពុជាដែលមានសម្តេចព្រះមហាក្សត្រីនរោត្តមុនិនាថ សីហនុ ព្រះប្រធានកិត្តយសកាកបាទក្រហមកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា។ ឯកឧត្តម ខូយ រីដា បានឲ្យដឹងថាក្រៅពីអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ជួយដល់ប្រជាពលរដ្ឋភៀសសឹកដែលអាជ្ញាធរជម្លៀសមកកាន់កន្លែងសុវត្ថិភាពនោះពួកគាត់ក៏នឹងបានទទួលនូវអំណោយពីសប្បុរសជនយើងជាច្រើនសន្ធឹកសន្ធាប់ តាមរយ:រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុង ស្រុក និងខេត្តផងដែរ។ឯកឧត្តម ខូយ រីដា បានលើកថា ក្រោយពីកិច្ចព្រមព្រៀងឈប់បាញ់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាមិត្តព្រមទាំងបណ្តាប្រទេសជាសមាជិកអាស៊ានផងនោះពិសេសលោកនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីប្រធានអាស៊ានប្តូរវេន បានរៀបចំបង្កើតកិច្ចប្រជុំនៅទីក្រុងកូឡាឡាំពួរដើម្បីស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅវេលាម៉ោង១២និង០០នាទី យប់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥កន្លងថ្មីៗនេះភាគីទាំងពីរកម្ពុជា-ថៃបានទទួលយកនូវការឈប់បាញ់គ្នារហូតមកថ្ងៃនេះ។ ប្រជាពលរដ្ឋភៀសសឹកទាំងអស់នឹងអាចវិលត្រឡប់ទៅមូលដ្ឋានវិញក្នុងឆាប់ៗខាងមុខនេះ ប្រសិនស្ថានភាពវិលទៅរកភាពដើមវិញ ។សូមជម្រាបជូនដែរថា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានព្រំប្រទល់ជាប់ជាមួយ ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ។ ហើយឃុំថ្មដា មានភូមិចំនួន៥ ក្នុងនោះភូមិផ្លូវការចំនួន៣ភូមិរួមមាន៖ភូមិឯកភាព ភូមិកណ្តាល និងភូមិសង្គមថ្មី និងភូមិឧបសម្ព័ន្ធចំនួន ២គឺ ភូមិអូរសួស្តី និងភូមិស្ទឹងមេទឹក ដោយមានប្រជាពលរដ្ឋរស់នៅសរុបចំនួន៣០២៨នាក់ ស្មើរនិង៧៨១គ្រួសារ ក្នុងនោះមនុស្សស្រីមានចំនួន១៦៥៣នាក់ និងកុមារមានចំនួន៧០៣នាក់ ៕

ពលករខ្មែរចំនួន៤០នាក់ស្ថិតនៅក្នុងភូមិខេត្តស្វាយរៀងបានធ្វើដំណើរវិលមកដល់ផ្ទះសម្បែងរួចរាល់ហើយ

2025/07/30 06:44:17 pm        136
ស្វាយរៀង ៖ តាមរបាយការណ៍របស់រដ្ឋបាលខេត្តដែលBTVទទួលបានតាមសារតេឡេក្រាមនៅរសៀលថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៥នេះ បានបញ្ជាក់អោយដឹងថាពលករខ្មែរដែលមានភូមិដ្ឋាននៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងចំនួន៤០បន្ថែមទៀតបានធ្វើដំណើរវិលមកពីថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូងបានមកដល់ភូមិឋានវិញអស់ហើយនៅរសៀលថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៥តាមរយៈរថយន្ឥតគិតថ្លៃរបស់រដ្ឋបាលខេត្ត រមនិងការឧបត្ថម ភេសជ្ជៈនិងអាហារហូបចុកផងដែរ។ តាមរបាយការណ៍របស់រដ្ឋបាលមូលដ្ឋានស្រុកក្រុងចាប់ប្រាំបីរបស់ខេត្តចាប់ពីរាជរដ្ឋាភិបាលប្រកាសឲ្យពលរដ្ឋខ្មែរបម្រើការងារនៅប្រទេសថៃឱ្យចូលមកក្នុងប្រទេសដើម្បីធានាសុវត្ថិភាពសន្តិសុខផ្ទាល់ខ្លួនសរុបចំនួន៨២៤នាក់ស្រី៣៦៥នាក់ ក្នុងចំណោមពលរដ្ឋខ្មែរចាកចេញទៅបម្រើការងារនៅក្រៅប្រទេសផ្សេងៗសរុប ៨ពាន់២៧៤នាក់។

TOP STORY | សម្ដេចតេជោ៖កោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ

2025/07/30 06:14:08 pm        170
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៥ននេះ បានផ្ញើសារ កោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។ សម្ដេចតេជោ ហ៊ុន សែន សរសេរថាថ្ងៃនេះ សម្ដេចបន្តតាមដានការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ថ្ងៃទី២។ សូមកោតសរសើរកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែល គោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។សម្ដេចតេជោបានថ្លែងអំណរគុណ ចំពោះអនុព័ន្ធយោធានៃបណ្តាប្រទេសដែលបានអញ្ជើញទៅ ពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីកម្ពុជា។សម្ដេចតេជោ ក៏អរគុណផងដែរ ដល់ក្រុមអ្នកយកព័ត៌មាននៃទូរទស្សន៍សិង្ហបុរី CAN ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់។សម្ដេចតេជោបញ្ជាក់ថា៖«បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាពហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។ ខ្ញុំនឹងអង្គុយនៅទីនេះរហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងមិនមានជំងឺ និងគ្មានសិទ្ធិឈឺក្នុងពេលដែលជាតិនិងប្រជាជនកម្ពុជាកំពុងជួបការលំបាក»៕

រដ្ឋមន្រ្តីសុខាភិបាល «ក្នុងនាមសមាជិកគ្រួសារមួយ ជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា និងសូមផ្តាំផ្ញើសួរសុខទុក្ខ ជូនបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ»

2025/07/30 06:04:28 pm        147
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល ចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន នៅទីសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពី ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ។ ក្នុងពិធីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានពាំនាំនូវការផ្ញាំផ្ញើសួរសុខទុក្ខ ព្រមទាំងនាំយកនូវសម្ភារៈប្រើប្រាស់ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈក្រសួងសុខាភិបាល ដើម្បីចូលរួមដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋនាវេលានេះ។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំអំពីវិធីសាស្ត្រ នៃការថែទាំសុខភាព ដោយអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការរក្សាអនាម័យ ការហូបស្អាត សម្រាន្តក្នុងមុង ដើម្បីបង្ការខ្លួនពីជំងឺគ្រុនឈាម គ្រុនចាញ់ និងចំអិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការបង្កជាជំងឺរាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារផ្សេងៗ។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវស្វែងរកសេវាសុខាភិបាល នៅទីតាំងសុខាភិបាល ក្នុងទីសុវត្ថិភាពនេះ ឬមូលដ្ឋានសុខាភិបាលនៅជិតអ្នកបំផុត ដោយមានវត្តមានជាប់ជាប្រចាំនៃបុគ្គលិកសុខាភិបាល។បញ្ចប់សំណេះសំណាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានចុះពិនិត្យ និងសួរសុខទុក្ខមន្រ្តីសុខាភិបាលនៅតាមស្តង់ប្រចំាការសុខភាព និងសំដែងនូវការកោតសរសើរដល់មន្រ្តីសុខាភិបាល ដែលខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈមុះមុត ក្នុងនាមជាកងទ័ពអាវស។ ក្នុងពេលជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ បានសំដែងភាពរីករាយ និងបង្ហាញពីភាពកក់ក្តៅ ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំទីសុវត្ថិភាពនេះ ជាមួយការថែទាំសុខភាព ប្រកបដោយប្រសិទ្ធិភាព ភាពងាយស្រួល ជាមួយស្មារតី ទឹកចិត្តមុតស្រួច រីករាយបម្រើសេវាសុខភាព ពីក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះ៕ អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM