ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា បន្តចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

2025/07/30 05:28:38 pm        140
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បន្តសួរសុខទុក្ខ និងនាំយកស្បៀងជូនប្រជាពលរដ្ឋភៀសសឹក នៅទីតាំងសុវត្ថិភាពសម្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រជាពលរដ្ឋអំពីការចរចារបទឈប់បាញ់ និងស្ថានភាពតំបន់ព្រំដែននៅខេត្តបន្ទាយមានជ័យ។ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត នឹងបន្តគាំពារប្រជាពលរដ្ឋខ្មែរទាំងអស់ រហូតដល់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញ៕

«សុខភាពផ្លូវចិត្ត គឺជាផ្នែកមួយដ៏សំខាន់សម្រាប់បុគ្គលម្នាក់ៗ ហើយក៏ជាកត្តាកំណត់មួយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសជាតិដែលមិនអាចខ្វះបាន»

2025/07/30 05:19:27 pm        156
ភ្នំពេញ ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអៈអាងថា សុខភាពផ្លូវចិត្ត គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បុគ្គលម្នាក់ៗ ហើយក៏ជាកត្តាកំណត់មួយ (Determinant) នៃសុភមង្គលរបស់គ្រួសារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសជាតិ ដែលមិនអាចខ្វះបាន។​ការថ្លែងរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើម ជាពិសេសសម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា, នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត ហួង ត្រាន់ (Houng Tran) នាយកផែ្នកគ្រប់គ្រងជំងឺ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកវេជ្ជបណ្ឌិត ប៉ាស្កាល់ រីងហ្ក្រាល់ (Pascal Ringald) តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា គណៈប្រតិភូ និងអ្នកជំនាញការសុខភាពផ្លូវចិត្តរបស់អង្គការសុខភាពពិភពលោកមកពីការិយាល័យកណ្តាល និងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឯកឧត្តម លោកជំទាវ តំណាងឱ្យក្រសួង ស្ថាប័ន ប្រធានអង្គភាពថ្នាក់ជាតិ និងថ្នាក់កណ្តាល នៃក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ ជាប្រធានមន្ទីរសុខាភិបាលនៃ រាជធានី ខេត្ត។ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបន្តថា បច្ចុប្បន្នប្រទេសកម្ពុជា ក៏ដូចបណ្តាប្រទេសនៅលើពិភពលោកផងដែរ បានកំពុងរងឥទ្ធិពលពីការផ្លាស់ប្តូរសង្គម (Social change) យ៉ាងឆាប់រហ័ស ការប្រើប្រាស់សារធាតុញៀន របួសផ្លូវចិត្ត ការចំណាកស្រុក ការលំបាកផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមអាកាសធាតុ ដែលជាកត្តាប្រឈមនាំទៅដល់ការកើនឡើងនៃបន្ទុកជំងឺផ្លូវចិត្ត។    លោកជំទាវ រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា សិក្ខាសាលាក្នុងរយៈពេល៣ថ្ងៃនេះ ពិតជាសំខាន់ជាការចូលរួមគ្នាដោះស្រាយបញ្ហាសុខភាពភាពផ្លូវចិត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយដែលក្រសួងសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូទាំងអស់ ឈានទៅបង្កើតផែនការសកម្មភាពសុខភាពផ្លូវចិត្តមួយ ដែលមានលក្ខណៈសម្របសម្រួល ប្រទាក់ក្រឡា បរិយាប័ន្ន និងពហុវិស័យ ដើម្បីតម្រង់ទិសក្នុងការកសាងផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្ត ឱ្យមានអនុលោមភាពជាមួយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ផែនទីចង្អុរផ្លូវឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងផែនការយុទ្ធសាស្រ្តសុខាភិបាល។ ផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្តត្រូវ ផ្តោតទៅលើ៖១ ភាពជាអ្នកដឹកនាំនៃសុខភាពផ្លូវចិត្ត (Mental health leadership) លើកកម្ពស់ការយល់ដឹង និងសមត្ថភាពដឹកនាំនៅតាមអង្គភាពគ្រប់លំដាប់ថ្នាក់ ឬសុខភាពផ្លូវចិត្តសាធារណៈ (Public mental health)។  ២ ការគ្របដណ្តប់សេវាសុខភាពផ្លូវចិត្ត ការធ្វើសមាហរណកម្មនៅតាមមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ព្រមទាំងអភិវឌ្ឍសេវាឯកទស/ជំនាញ សុខភាពផ្លូវចិត្តឱ្យមានភាពចម្រុះ និងសម្បូរបែប។៣ ការអភិវឌ្ឍធនធានមនុស្សផណែកសុខភាពផ្លូវចិត្ត ធានាការថែទាំព្យាបាលអ្នកជំងឺផ្លូវចិត្តដែលមានពហុជំនាញ។៤ ការអភិវឌ្ឍកម្មវិធីសុខភាពផ្លូវចិត្តដែលមានលក្ខណៈប្រទាក់ក្រឡា ជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹស្ថានអប់រំ និងព្រះពុទ្ធសាសនា ជាដើម។ ៥ លើកកម្ពស់ការស្រាវជ្រាវសុខភាពផ្លូវចិត្ត ដូចជាការស្រាវជ្រាវស្តីពីអេពីដេមីសាស្រ្តនៃជំងឺផ្លូវចិត្ត ។ ៦ ឌីជីថលកម្ម ជាថ្នាលសម្រាប់ការផ្តល់សេវា និងការបណ្តុះបណ្តាល ធនធានមនុស្ស ៕  អត្ថបទ រដ្ឋា

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំលើកទី៧ «ការធ្វើនវានុវត្តន៍វិធីសាស្រ្តអប់រំបង្ការការចម្លងមេរោគអេដស៍»

2025/07/30 05:15:26 pm        205
ភ្នំពេញ ៖ ដោយទទួលបានការចាត់តាំងពីឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២៥ ពិនិត្យ និងពិភាក្សាលើ«ការធ្វើនវានុវត្តន៍វិធីសាស្រ្តអប់រំបង្ការការចម្លងមេរោគអេដស៍»។​កិច្ចប្រជុំនេះប្រារព្ធឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត តាមរយៈចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញចំនួនសរុបប្រមាណ៧០នាក់។ ជាកិច្ចចាប់ផ្តើម អង្គប្រជុំទាំងមូលបានក្រោកឈរស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធការពារទឹកដីប្រឆាំងនឹងសត្រូវសៀម។ អង្គប្រជុំក៏បានថ្លៃងនូវការដឹងគុណប្រដោយក្តីក្តុកក្តួលហួសប្រមាណចំពោះវីរយុទ្ធជនកម្ពុជា ដែលបានតស៊ូលះបង់ជីវិតក្រាញននាលប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជាក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ។ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានថ្លែងនូវការគោរពដឹងគុណប្រកបដោយកត្តញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជាដែលដឹកនាំប្រទេសយកជ័យជម្នះលើសត្រូវឈ្លានពានទាំងលើផ្នែកយោធា និងទាំងលើផ្នែកការទូត។ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ក៏បានថ្លែងការគោរពដឹងគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានលះបង់កម្លាំងកាយចិត្តអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកស្បៀងសម្ភារៈដល់បងប្អូនជនភៀសសឹក និងវីរកងទ័ពកម្ពុជា ដែលសម្រាកមានរបួសនៅមន្ទីរពេទ្យដោយសេចក្តីអាណិតអាសូរជាពន់ពេក។បន្ទាប់មកឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមកិច្ចដឹកប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុកការប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ជាការងារអាទិភាពដែលបានបញ្ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីការបញ្ចប់អេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ដោយបានកំណត់កម្មវត្ថុចំនួនបីគឺ៖ ទី១ ការឆ្លងថ្មីនៃមេរោគអេដស៍តិចជាង១នាក់/ថ្ងៃ ឬក្នុងរង្វង់ជាង២០០នាក់/ឆ្នាំ, ទី២ កាត់បន្ថយការស្លាប់ដោយសារអេដស៍តិចជាង២០០នាក់/ឆ្នាំ, និងទី៣ លុបបំបាត់ការរើសអើង និងការមាក់ងាយអ្នកផ្ទុកមេរោគអេដស៍។ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានថ្លែងថា តាមរយៈកិច្ចប្រឹងប្រែងចូលរួមអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យរបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា ជាសមាជិក និងអង្គការដៃគូ ដឹកនាំសម្របសម្រួលរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ប្រទេសកម្ពុជានៅតែបន្តជោគជ័យលំដាប់ជួរមុខក្នុងការឆ្លើយតបនឹងមេរោគអេដស៍ដោយសម្រេចបាន៩២-១០០-៩៨ លើគោលដៅ៩៥-៩៥-៩៥ ដែលបានកំណត់ដោយអង្គការសហប្រជាជាតិ។ ទន្ទឹមនិងភាពជោគជ័យខាងលើ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ក៏បានលើកឡើងនូវការប្រឈមមួយចំនួនដែលកម្ពុជាយើងត្រូវរួមគ្នាបន្តជម្នះនិងសម្រេចឱ្យខាងតែបាន។ ផ្អែកលើទិន្នន័យផ្លូវការ នៅឆ្នាំ២០២៤ ចំនួនអ្នកឆ្លងថ្មីនៃមេរោគអេដស៍មានប្រមាណ១២០០ករណី និងចំនួនអ្នកស្លាប់ដោយសារជំងឺអេដស៍មានចំនួនប្រមាណ១០០០ករណី។ ការឆ្លងមេរោគអេដស៍ថ្មីនៃក្រុមយុវវ័យដែលមានអាយុពី១៥ទៅ២៤ឆ្នាំមានចំនួនប្រមាណ៤៤ភាគរយ។ យោងតាមការអង្គេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ ការយល់ដឹងជាក់លាក់អំពីការការពារមេរោគអេដស៍មានកម្រិតទាបដែលក្នុងនោះ ២៣ភាគរយ ក្នុងស្ត្រីវ័យជំទង់ និង២៧ភាគរយ ក្នុងចំណោមបុរសវ័យជំទង់។ ក្រុមប្រជាជនគន្លឹះដែលរួមមានក្រុមបុរសរួមភេទជាមួយបុរស ក្រុមស្ត្រីបំប្លែងភេទ ក្រុមអ្នកបម្រើក្នុងសេវាកម្សាន្ត និងក្រុមអ្នកប្រើប្រាស់គ្រឿងញៀន នៅតែជាមុខសញ្ញាងាយរងគ្រោះខ្ពស់នៃការឆ្លងមេរោគអេដស៍ ព្រោះពួកគេពិបាកទាក់ទងដើម្បីទទួលបាននូវការអប់រំអំពីវិធីបង្ការការពារការចម្លងមេរោគអេដស៍ និងជាក្រុមរួមភេទដែលពុំមានសុវត្ថិភាពដូចជាការរួមភេទជាក្រុមដោយប្រើប្រាស់គ្រឿងញៀនដែលហៅថា «Chemsex»ជាដើម។ ក្រោយកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់មក អង្គប្រជុំបានសម្រេចបន្ថែម និងពង្រីកនូវសកម្មភាពមួយចំនួនលើកម្មវិធីបង្ការរួមមាន៖ ក្តាប់ចំនួនក្រុមគោលដៅឱ្យបានច្បាស់ជាពិសេសយុវជន, កម្មវិធីបញ្ជ្រាបមេរោគអេដស៍ និងជំងឺអេដស៍ទៅគ្រប់កម្មវិធីសិក្សា, កម្មវិធីបញ្ចូលមេរោគអេដស៍និងជំងឺអេដស៍ទៅគ្រប់សកម្មភាពបណ្តុះបណ្តាលនិងសិក្ខាសាលា កម្មវិធីចុះអប់រំផ្ទាល់ដល់ក្រុមប្រឈមខ្ពស់ ការបង្ការដោយប្រើប្រាស់ស្រោមអនាម័យ ការប្រើប្រាស់ ឱសថប្រឹប (PrEP) ឱសថប៉ឹប (PEP) ការធ្វើតេស្តរកមេរោគអេដស៍ និងបន្តទៅការព្យាបាលថែទាំអស់មួយជីវិត អាទិភាពខ្ពស់បំផុតគឺប្រើប្រាស់បណ្តាញសង្គម។ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានថ្លែងអំណរគុណដល់សមាជិក សមាជិកាអង្គប្រជុំ និងសូមឱ្យបន្តប្រឹងប្រែងធ្វើការរួមគ្នាតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីសម្រេចគោលដៅដែលបានដាក់ចេញរបស់រាជរដ្ឋាភិបាល៕អត្ថបទ រដ្ឋា

ថ្នាក់ដឹកនាំចុះជួយខេត្តបន្ទាយមានជ័យ ចូលរួមវេចនំអន្សមដើម្បីជូនជនភៀសសឹកនិងកងកម្លាំងជួរមុខ

2025/07/30 05:06:39 pm        172
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមការវេចនំអន្សមជាមួយប្រជាពលរដ្ឋនៅស្រុកថ្មពួក សម្រាប់ផ្គត់ផ្គង់នំអន្សមចំនួន ៥ ០០០ដើម ជូនពលរដ្ឋភៀសខ្លួនមកទីតាំងសុវត្ថិភាព និងកងកម្លាំងការពារតំបន់ព្រំដែន នៃខេត្តបន្ទាយមានជ័យ។ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក ព្រមទាំងអាជ្ញាធរស្រុក ចំពោះការររៀបចំកម្មវិធីវេចនំអន្សមនេះ ដើម្បីឱ្យពលរដ្ឋជាជនភៀសសឹកទទួលបានស្បៀងបន្ថែមផង និងចូលរួមវេចនំអន្សមជូនកងទ័ពជួរមុខផង។រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត នឹងបន្តគាំពារនិងផ្គត់ផ្គង់ស្បៀងជូនពុកម៉ែបងប្អូន រហូតដល់ស្ថានភាពនៅព្រំដែនមានស្ថិរភាព ហើយពុកម៉ែបងប្អូនអាចវិលត្រឡប់វិញបាន៕

ថ្នាក់ដឹកនាំចុះជួយខេត្តបន្ទាយមានជ័យ ចូលរួមវេចនំអន្សម ​ដើម្បី​ជូនជ​ន​ភៀស​សឹក​ និង​កង​កម្លាំង​ជួរមុខ

2025/07/30 05:00:14 pm        518
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ កក្កដា ឆ្នាំ​២០២៥​នេះ ​បានអញ្ជើញចូលរួមការវេចនំអន្សមជាមួយប្រជាពលរដ្ឋនៅស្រុកថ្មពួក សម្រាប់​ផ្គត់​ផ្គង់​នំ​អន្សម​ចំនួន ៥០០០ដើម ជូនពលរដ្ឋភៀសខ្លួនមកទីតាំងសុវត្ថិភាព និងកងកម្លាំង​ការពារ​តំបន់​ព្រំដែន​ នៃខេត្តបន្ទាយមានជ័យ។ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក ព្រម​ទាំង​អាជ្ញាធរ​ស្រុក ចំពោះការររៀបចំកម្មវិធីវេចនំអន្សមនេះ ដើម្បីឱ្យពលរដ្ឋ​ជា​ជន​ភៀស​សឹក​ទទួ​ល​បាន​ស្បៀង​បន្ថែមផង និងចូលរួមវេចនំអន្សមជូនកងទ័ពជួរមុខផង។រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត នឹងបន្តគាំពារ និងផ្គត់ផ្គង់ស្បៀងជូនពុកម៉ែបងប្អូន រហូត​ដល់​ស្ថាន​ភាព​នៅ​ព្រំដែនមានស្ថិរភាព ហើយពុកម៉ែបងប្អូនអាចវិលត្រឡប់វិញបាន៕

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ជួបជាមួយអនុព័ន្ធយោធាមកពី១៣ប្រទេស និង​ជម្រាប​ពី​ការ​ឈ្លាន​ពាន​របស់​កងទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជា ក្រោយដើរមើលនៅសមរភូមិជាក់ស្តែង

2025/07/30 03:25:17 pm        855
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ នៃព្រះរាជា​ណាច​ក្រ​កម្ពុជា​ អញ្ជើញជួបជាមួយអនុព័ន្ធយោធា និងតំណាងមកពី ១៣ប្រទេស រួមមានប្រទេស​មហា​អំណាច​ធំ​ៗ​ និងអាស៊ាន ដោយបានជម្រាប​ជូន​អំពី​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃ​មក​លើ​បូរណ​ភាព​ទឹកដីកម្ពុជា ក្រោយពីបានដើរមើលនៅសមរភូមិជាក់ស្តែង នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ។ប្រទេសទាំង១៣ ដែលបានចូលរួមមាន៖ សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្សី កូរ៉េ អូស្រ្តាលី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ឡាវ វៀតណាម មីយ៉ាន់ម៉ា៕រូប៖ ក្រសួងព័ត៌មាន

ថ្នាកដឹកនាំរដ្ឋសភាកម្ពុជា និងឡាវ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិប្រទេសទំាងពីរទំាងស្ថាប័នតីនិប្បញ្ញត្តិ និងនីតិប្រតិបត្តិ

2025/07/30 02:56:38 pm        446
ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ និងសន្និសីទប្រធានសភាសកលលោកលើកទី៦ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ស៊ួនថន សាយ៉ាចាក់ (Suonthone Xayachack) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវអនុប្រធានរដ្ឋសភាឡាវ មានក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយក្តីនឹករលឹកជូនគ្នាទៅវិញទៅមក និងបានវាយតម្លៃខ្ពស់ចំពោះឱកាសបានជួបពិភាក្សាការងារជាមួយគ្នាក្នុងពេលបំពេញបេសសកម្មការទូតសភា ដើម្បីសុខសន្តិភាព វិបុលភាពរួមគ្នាជូនមនុស្សជាតិលើភពផែនដីនៅប្រទេសស្វីសនេះ។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានលើកឡើងនិងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព ដ៏រឹងមាំនិងជាប្រពៃណីតំាងពីយូរណាស់មកហើយរវាងប្រទេសទំាងពីរហើយបានវិវឌ្ឍជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែង នាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋទំាងសងខាងកាន់តែច្រើនឡើង។ទំាងសម្តេចប្រធានរដ្ឋសភា និងលោកជំទាវបណ្ឌិត ស៊ួនថន សាយ៉ាចាក់ បានគូសបញ្ជាក់ថាចំណងមិត្តភាព សាមគ្គីភាពកម្ពុជានិងឡាវ ប្រកប ដោយលក្ខណៈពិសេសមានការជឿទុកចិត្តគ្នា ផ្តល់តម្លៃនិងយោគយល់គ្នាទៅវិញទៅមក។ ទំនាក់ទំនងដ៏ល្អនេះមិនត្រឹមនាំមកនូវវិបុលភាពដល់ពលរដ្ឋទំាងសងខាងប៉ុណ្ណោះទេ ប៉ុន្តែបានពង្រឹងនិងលើកកម្ពស់គោលការណ៍ពហុភាគីនិយម ដែលនឹងនាំមកនូវផលប្រយោជន៍ដល់តំបន់ និងសកលលោកផងដែរ នៅក្នុបរិបទដែលពិភពលោកកំពុងប្រឈមបញ្ហាស្មុគស្មាញដោយសារការប្រកួតប្រជែងភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ច នោះ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវអនុប្រធានរដ្ឋសភា បានប្តេជ្ញាចិត្តខិតខំជំរុញ កិច្ចសហប្រតិបត្តិប្រទេសទំាងពីរទំាងស្ថាប័នតីនិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ជំរុញការអនុវត្តរាល់អនុស្សរណៈនិងកិច្ចព្រមព្រៀងនានា ដែលប្រទេសទំាងពីរបានឯកភាពគ្នា ឱ្យសម្រេចជាលទ្ធផលជាក់ស្តែង នាំមកនូវផលប្រយោជន៍ជូនប្រទេសនិងពលរដ្ឋទំាងសងខាង បន្ថែមទៀតដូចជាវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ ពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន៕

ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិតជាម យៀប ៖ យុវជនជាអ្នកការទូតដ៏សំខាន់របស់ប្រទេសជាតិ ជួយផ្សព្វផ្សាយអំពីរឿងពិត វឌ្ឍនភាព ទេសចរណ៍ វប្បធម៌ អារិយធម៌ និងសាសនា ទៅពិភពលោក

2025/07/30 01:19:39 pm        204
ភ្នំពេញ៖ និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសហុងគ្រីសម្រាប់ឆ្នាំសិក្សា២០២៥ - ២០២៦ចំនួន១៤រូប ដឹកនាំដោយលោក យឿង សាក់ តំណាងក្រុមនិស្សិតអាហារូបករណ៍ បានឱកាសចូលជួប សម្តែងគារវកិច្ចនិងទទួលអនុសាសន៍ពីឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិតជាម ជាម យៀប ប្រធានស្តីទីរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែ   កក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិតជាម យៀប តំណាងសម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍ដោយក្តីរីករាយនិងមោទនភាពថា “ក្មួយៗ ចៅៗ ទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសហុងគ្រី ដែលជាអាហារូបករណ៍មួយមានការប្រកួតប្រជែងកម្រិតខ្ពស់។ ការទទួលបានអាហារូបករណ៍នេះ មិនមែនជាការសាមញ្ញពេកទេ ពោលគឺជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយលះបង់ពេលវេលាខិតខំរៀនសូត្រ និងប្រលងប្រជែងយ៉ាងម៉ត់ចត់ ក្រោមការសម្របសម្រួលរបស់ក្រសួងអប់រំយុវជន និងកីឡា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា”។ឯកឧត្តមប្រធានរដ្ឋសភាស្តីទី បានបន្តថា និស្សិតជ័យលាភីអាហារូបករណ៍នាពេលនេះ នឹងជាចំណែកមួយដ៏សំខាន់ក្នុងចូលរួមការកសាង និង អភិវឌ្ឍធនធានមនុស្សសម្រាប់អភិវឌ្ឍសង្គមជាតិយើងនាពេលអនាគត។ ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិតជាម យៀប បានរំលឹកជូនក្រុមនិស្សិតថា ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ប្រទេសហុងគ្រី បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សជាច្រើនដល់កម្ពុជា។ អតីតនិស្សិតខ្មែរ ដែលធ្លាប់បានទៅសិក្សានៅប្រទេសហុងគ្រី បានក្លាយជាធនធានដ៏សំខាន់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទសកម្ពុជាយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ ក្នុងនោះក៏មាន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផងដែរ។ កម្ពុជា-ហុងគ្រី មានទំនាក់ទំនងការទូតជាមួយគ្នា អស់រយៈពេលជិត៧ទសវត្សរ៍មកហើយ គិតចាប់តាំងពីឆ្នាំ១៩៥៦ មក ហើយទំនាក់ទំនងនេះបានបន្តលូតលាស់ និងរីកចម្រើនជាលំដាប់ បាននាំមកនូវផលប្រយោជន៍គួរឲ្យកត់សម្គាល់ជូនប្រជាជន និងប្រទេសយើងទាំងពីរ។ ប្រទេសហុងគ្រី ជាមិត្តដ៏ល្អដែលបានជួយកម្ពុជានៅគ្រាលំបាក ក្រោយកម្ពុជារំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងឆ្នាំ១៩៧៩។ ប្រទេសហុងគ្រី បានជួយកម្ពុជាលើគ្រប់វិស័យ ទំាងសង្គមកិច្ច អប់រំ កសិកម្ម និងពាណិជ្ជកម្ម ហើយក្នុងពេលជំងឺកូវីដ១៩រាតត្បាត មិត្តហុងគ្រី ក៏បានផ្តល់ជំនួយវ៉ាក់សំាងដល់កម្ពុជាផងដែរ។ក្នុងនាមរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណជាខ្លាំងដល់រដ្ឋាភិបាល និងប្រជាជនហុងគ្រីដែលបានបន្តការគាំទ្រជាបន្តបន្ទាប់ ដល់ការស្តារសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសបានបង្កើតឲ្យមានកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programe ដែលមាននិស្សិតជ័យលាភីចម្រុះទាំងនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ ក្រោយពីបញ្ចប់ការសិក្សា ជ័យលាភីទាំងនេះបានត្រឡប់មកបម្រើការងារនៅតាមក្រសួង-ស្ថាប័ននានា ហើយបានក្លាយជាមូលធនធានមួយដ៏មានតម្លៃរួមជាមួយមូលធនធាន។ប្រធានស្តីទីរដ្ឋសភា បានផ្តាំផ្ញើជូននិស្សិតថា ការសិក្សា ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្កើនចំណេះដឹង ចំណេះធ្វើ លើគ្រប់វិស័យពាក់ព័ន្ធទាំងអស់ ជាពិសេសការសិក្សាស្រាវជ្រាវលើកិច្ចការស្រាវជ្រាវតាមុខវិជ្ជានីមួយៗ (Assignments) និងការសិក្សាស្រាវជ្រាវរៀបចំសារណាបញ្ចប់ការសិក្សា (Thesis or Dissertation) របស់ក្មួយៗ និងចៅៗទាំងអស់ ក្នុងការពិនិត្យលើទ្រឹស្តីដែលមានពាក់ព័ន្ធ និងរបកគំហើញថ្មីៗ មុនឈានដល់ការដាក់ជាអនុសាសន៍សម្រាប់ភាគីពាក់ព័ន្ធយកទៅអនុវត្ត។ ជាអតីតសាស្រ្តចារ្យនិងអ្នកចូលចិត្តសិក្សាស្រាវជ្រាវ រៀនសូត្រជារៀងរហូតមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានចូលរួមចែករំលែកបទពិសោធន៍ និងផ្តល់អនុសាសន៍ជូន និស្សិតជ័យលាភីអាហារូបករណ៍ ៥ចំនុចដូចខាងក្រោម៖១-សូមក្មួយៗ ចៅៗ យកចិត្តទុកដាក់ ខិតខំរៀនសូត្រទាំងនៅក្នុងថ្នាក់ និងស្វ័យរៀនសូត្រ តាមរយៈការចូលរួមចំណែកទាំងក្នុងការពិភាក្សាក្រុម នៅក្នុងថ្នាក់ ក៏ដូចជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់និស្សិត ដែលមកពីបណ្តាប្រទេសនានា និងទទួលយកបទពិសោធន៍ថ្មីៗល្អៗ ពី និស្សិតនានា ដែលនេះឆ្លុះបញ្ចាំងពីវប្បធម៌នៃការចែករំលែក និងទទួលយក (Give and Take)។ លើសពីនេះការសិក្សាស្រាវជ្រាវពីឯកសារដែលមានស្រាប់ (Literature Review) ដែលរកបានទាំងនៅក្នុងបណ្ណាល័យរបស់សាកលវិទ្យាល័យ និងបណ្តាល័យអនឡាញ (E-library) មានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់ការរៀបចំកិច្ចការស្រាវជ្រាវនៃមុខវិជ្ជានីមួយៗ និងការសរសារណា ឬនិក្ខេបទបញ្ចប់ការសិក្សា (Assignment and Dissertation) ។២.ពេលទៅដល់ទឹកដី និងសាកលវិទ្យាល័យនានានៅប្រទេសហុងគ្រី ក្មួយៗ អាចនឹងមានបទពិសោធន៍នៃភាពខុសគ្នាខាងវប្បធម៌ និងបរិយាកាសថ្មី ប្លែកទាំងការរស់នៅ និងរៀនសូត្រ ហើយអាចធ្វើឲ្យក្មួយៗមានអារម្មណ៍ នឹកផ្ទះ ឃ្លាតឆ្ងាញពីក្រុមគ្រួសារជាដើម។ សូមក្មួយៗគិតថានេះជារឿងធម្មតា ហើយក្មួយអាចសម្របខ្លួនបន្តិចម្តងៗតាមរយៈការប្រាស្រ័យទាក់ ទងជាមួយមិត្តភ័ក្ត្រ ក្រុមគ្រួសារ និងបើចាំបាច់សុំការប្រឹក្សាយោបល់ពីខាងសាកលវិទ្យាល័យដែលក្មួយៗកំពុងសិក្សា។ សូមចងចាំថា សាកលវិទ្យា ល័យ ជាកន្លែងដែលសម្របសម្រួល ជួយគាំទ្រគ្រប់បែបយ៉ាងទាំងអស់ដើម្បីឲ្យក្មួយៗក្រេបជញ្ជក់ចំណេះដឹង និងទទួលបានជោគជ័យក្នុងការសិក្សា។ ៣.សូមក្មួយៗ ចៅៗរក្សាសាមគ្គីផ្ទៃក្នុងឲ្យបានល្អប្រសើរ ទាំងជាមួយនិស្សិតគ្នាយើង និងបណ្តាញការងារដែលមានស្រាប់ទាំងនៅក្នុងប្រទេស និងនៅហុងគ្រី ដូចជាស្ថានទូតកម្ពុជារបស់យើង ដូចសុភាសិតខែ្មរបានសន្សល់ទុកមកថា (នៅផ្ទះម្តាយទីទៃទៅព្រៃម្តាយតែមួយ)។ ៤.ប្រសិនបើក្មួយៗ ចៅៗ មានពេលទំនេរពីការសិក្សានិងមានលទ្ឋភាព សូម ប្រើពេលវេលាដែលមាននៅក្នុងប្រទេសហុងគ្រីឲ្យអស់លទ្ឋភាព តាមរយៈការធ្វើដំណើរទស្សនកិច្ចទៅកាន់កន្លែងផ្សេងៗ ឬប្រទេសអឺរ៉ុបនានា ក្នុងគោលបំណងសិក្សាស្វែងយល់ពីជីវភាពរស់នៅ វប្បធម៌ប្រពៃណី របស់ប្រជាជនហុងគ្រី និងប្រជាជនអឺរ៉ុបដែលទាំងនេះនឹងក្លាយជាបទពិសោធន៍ជីវិតមួយដ៏មានតម្លៃបំផុតសម្រាប់ក្មួយៗជាមិនខាន។៥.សូមក្មួយៗ ចៅៗ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់ប្រទេសកម្ពុជាយើងឲ្យបានច្រើន រួមមានការបន្តការពារថែរក្សាសន្តិភាព ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការរីកចម្រើនលើគ្រប់វិស័យ។ លើសពីនេះទៀត ជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា ជាពិសេសប្រាសាទអង្គរវត្ត របស់យើង និងទាក់ទាញប្រជាជនហុងគ្រី ក៏ដូចជាប្រជាជននៅអឺរ៉ុប និងបណ្តាមិត្តភ័ក្ត្របរទេសដែលក្មួយៗ/ចៅៗបានស្គាល់ឲ្យគេមកលេងប្រទេសកម្ពុជាយើង៕

សមាគមហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា គាំទ្ររាជរដ្ឋាភិបាលលើវិធានការសម្រាលបន្ទុកពលរដ្ឋ និង​យោធិនពលី

2025/07/30 12:57:04 pm        272
ស្របតាមសារអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគម​មី​ក្រូ​ហិរញ្ញ​វត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុជា្រច្រើនផ្សេង បានប្រកាសគាំទ្រ​យ៉ាង​ពេញ​ទំហឹង​លើ​វិធាន​ការ​ជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី វិធាន​ការ​ជួយ​សម្រាល​បន្ទុក​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះ​ពាល់​ពី​ជម្លោះព្រំដែនកម្ពុជា-ថៃ របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញ​វត្ថុ​កម្ពុជា​ ចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ បានលើកឡើងដោយការប្តេជ្ញាចិត្តថថា នឹង​ចូល​រួម​អនុវត្តឱ្យអស់ពីលទ្ធភាពនូវវិធានការអនុគ្រោះ តបតាមការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងជួយ​សម្រាល​បន្ទុក​ដល់​កងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាជន​ភៀស​សឹក ដោយសារជម្លោះព្រំដែន កម្ពុជា-ថៃ។ដោយឡែក ធនាគារ អេស៊ីលីដា ភីអិលស៊ី ក៏បានបង្ហាញឆន្ទៈពីការគាំទ្រលើរឿងនេះដែរ ដើម្បី​ជួយ​សម្រាល​បន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយ​ជម្លោះ​ប្រដាប់​អាវុធ​ព្រំដែនកម្ពុជា-ថៃ ធនាគារ អេស៊ីលីដា នឹងលុបចោលបំណុលទាំងស្រុង ជូន​ដល់​យោធិន​ពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញ​ប្រតិបត្តិការ​ក្នុង​សមរភូមិ​ការពារ​បូរណ​ភាព​ទឹកដី​កម្ពុជា​។ធនាគារ អេស៊ីលីដា បានគូសបញ្ជាក់បន្ថែមថា រាល់កិច្ចការចាំបាច់នានា ធនាគារ នឹង​សហការ​ចូល​រួម​ក្នុងការសម្របសម្រួលធ្វើកិច្ចការដ៏មានសារៈសំខាន់នេះ ជាមួយធនាគារជាតិ នៃកម្ពុជា។ពាក់ព័ន្ធរឿងខាងលើនេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីណែនាំ ស្តីពី​វិធានការ​ជួយ​សម្រាល​បន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ទៅដល់​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ចូលរួមផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹក លើកលែង​ការ​ផាក​ពិន័យ ការទូទាត់សងការប្រាក់ ជាពិសេស លុបចោលឥណទានចំនួន ១០ លានរៀល ចំពោះ​អតិថិជនជាយោធិនពិការ និង ៨០លានរៀល ចំពោះ​អតិថិជន​ជា​យោធិន​ពលី​នៅ​សម​រភូមិ​បច្ចុប្បន្ន​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ឯកឧត្តម អូស្មាន ហាស្សាន់ នាំយកស្បៀងអាហារជូនពលរដ្ឋភៀសសឹកជាង១ពាន់គ្រួសារ នៅខេត្តសៀមរាប

2025/07/30 12:47:55 pm        298
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងរបរប្រើប្រាស់ចាំបាច់ជាច្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះ កម្ពុជា-ថៃ ដែលកំពុងស្នាក់នៅវត្តស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ចំនួនជាង ១ពាន់គ្រួសារ។ក្នុងឱកាសនាំយកអំណោយទៅចែកជូនពលរដ្ឋភៀសសឹក កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ មានប្រសាសន៍ថា ទុក្ខលំបាករបស់បងប្អូនទោះបីនៅទីកន្លែងណាពេលណាក៏ដោយ គឺជាទុក្ខលំបាករបស់យើងទាំងអស់គ្នា ដែលត្រូវការយកចិត្តទុក្ខដាក់ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដោយឈរលើស្មារតីរួបរួមសាមគ្គី ជួយទុក្ខធុរៈគ្នា ចែករំលែកទៅវិញទៅមកទាំងសម្ភារៈ និងស្មារតី ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែគិតគូរដោះស្រាយពីទុក្ខលំបាកនោះ មិនទៅណាចោល និងនៅជាមួយប្រជាជនជានិច្ច។ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងអរគុណដល់គ្រួសារ ដែលមានកូនមានប្តី និងសាច់ញាតិ ជាកងទ័ពកំពុងបំពេញភារកិច្ច ឈរជើងនៅតាមក្រវ៉ាត់ព្រំដែន ដែលលះបង់សាច់ស្រស់ឈាមស្រស់ និងស្មារតីមោះមុត ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាកេរដូនតាយើង បានការពារទុកឱ្យដល់សព្វថ្ងៃ កុំឱ្យសត្រូវឈ្លានពានដណ្តើមបាន ។ឯកឧត្តម បានបន្តថា ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានខិតខំបញ្ចៀសមិនឱ្យសង្គ្រាមកើតឡើងឡើយ ប៉ុន្តែដោយមានការឈ្លានពានពីអ្នកជិតខាង គឺបង្ខំកម្ពុជាប្រើសិទ្ធិតបត ដើម្បីការពារទឹកដីពីការឈ្លានពានរបស់អ្នកជិតខាង ។ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា សង្គ្រាមបានបង្កនូវវិនាសកម្មជាច្រើន ដូចជា បានបំផ្លិចបំផ្លាញ អាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ ផ្ទះសម្បែង សាលារៀន វត្តអារាម ។ល។ យ៉ាងណាក៏ដោយ បងប្អូនត្រូវជឿជាក់លើប្រមុខរាជរដ្ឋាភិបាល និងសូមបងប្អូនទាំងអស់គ្នាស៊ូទ្រំាអត់ធ្មត់ ដោយរក្សាភាពស្ងៀមស្ងាត់ ជាមួយនឹងការលំបា កដោយសារតែការភៀសខ្លួន មកស្នាក់នៅទីសុវត្ថិភាពឆ្ងាយផ្ទះសម្បែង ជាបណ្តោះអាសន្នសិន ព្រោះពេលនេះកម្ពុជា និងថៃកំពុង ប្រជុំជុំវិញបទឈប់បាញ់ ដែលនេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង និងការស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខ។ ជាចុងក្រោយឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងកោតសសើរដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋដែលជាសប្បុរសជន ក្នុងនាមខ្មែរជួយខ្មែរ ដែលបានចែករំលែកនូវក្តីស្រឡាញ់ជួយទុក្ខធុរៈគ្នាគ្រាមានអាសន្ន ដូចជាការបរិច្ចាគស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនដើម្បីចែកជូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅទីសុវត្ថិភាព ។តាមរបាយការណ៍របស់ រដ្ឋបាលខេត្តសៀមរាប គិតត្រឹមថ្ងៃទី២៨ ខែកក្កដា មានប្រជាជនភៀសសឹក ជម្លៀសទៅកាន់ខេត្តសៀមរាប ចំនួន១៥.៤០៧គ្រួសារ ស្នាក់នៅតាមទីតាំងសុវត្ថិភាពចំនួន ១៣៨ទីតាំង ទាំង១៣ក្រុង-ស្រុក ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM