សម្ដេចធិបតី អំពាវនាវឱ្យអនុវត្ដពេញលេញភ្លាមៗនូវសេចក្ដីប្រកាសរួមកម្ពុជា-ថៃ និងវាស់វែង និង​ខណ្ឌ​សីមា​ព្រំដែនប្រទេសទាំងពីរជាបន្ទាន់
អ្នកនាំពាក្យបញ្ជាក់ជាថ្មី៖ កម្ពុជានឹងប្រើប្រាស់យន្តការ​នៃការផ្សះផ្សារ​ដោយ​ចាប់​បង្ខំ​ឋិត​ក្រោម​អនុសញ្ញា ​UNCLOS ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ
ព្រះសង្ឃនៅខេត្ដសៀមរាប បន្ដនាំយកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ទៅផ្តល់ជូនកងទ័ពជួរមុខ ក្នុង​ខេត្ត​ឧត្តរមានជ័យ
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី

ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា បន្តសួរសុខទុក្ខពលរដ្ឋភៀសខ្លួន ខណៈបទឈប់បាញ់ចូលជាធរមាន

2025/07/29 09:12:58 pm        137
ភ្នំពេញ៖នារសៀលថ្ងៃទី២៩ កក្កដា ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកស្បៀងជូនពុកម៉ែ បងប្អូនភៀសសឹកនៅទីតាំងសុវត្ថិភាព នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។សូមបញ្ជាក់ថា បើទោះជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ ក៏រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ដ នៅតែបន្តមើលថែពុកម៉ែបងប្អូនភៀសខ្លួនទាំងអស់ រហូតដល់ពេលមានស្ថិរភាពនៅតំបន់ព្រំដែន ដែលអាចឱ្យពុកម៉ែបងប្អូនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ៕

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា រៀបចំ «យុទ្ធនាការគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក» នៅតាមបណ្ដោយព្រំដែន

2025/07/29 09:08:50 pm        161
ភ្នំពេញ៖ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ធ្វេីការអំពាវនាវដល់អតីត​ប្រតិភូ​គ្រប់​ជំនាន់ និងសាធារណជនទូទៅ ចូលរួមយុទ្ធនាការគាំពារសុខភាព​ផ្លូវចិត្តជនភៀសសឹក តាមររយៈការបរិច្ចាគថវិកា ឬសម្ភារៈ និងចូលរួមដោយផ្ទាល់ ដើម្បី​ផ្តល់ការគាំទ្រដល់បងប្អូនជនភៀសសឹកដែលកំពុងទទួលរងផលប៉ះពាល់​សុខភាពផ្លូវចិត្ត។នៅក្នុងយុទ្ធនាការនេះ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងចុះជួយបង​ប្អូន​ភៀសសឹក ដោយរៀបចំសកម្មភាពមួយចំនួន​ ដូចជា៖១. ផ្តល់វិធីសាស្ត្រ​អប់រំ​ផ្លូវចិត្ត ២. លើកកម្ពស់សុខភាពផ្លូវចិត្តក្នុងព្រឹត្តិការណ៍សង្រ្គាម ៣. ផ្តល់​ការ​ឧបត្ថម្ភសម្ភារៈផ្សេងៗ និង៤. រៀបចំកម្មវិធីលេងកម្សាន្តដល់កុមារ​មកពី​តំបន់រងគ្រោះ។សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា សង្ឃឹមថា យុទ្ធនាការដ៏មានសារៈសំខាន់នេះ នឹងទទួលបានការគាំទ្រពីសាធារណជន ក្រោមស្មារតី «ខ្មែរតែមួយ» ។

លោកជំទាវ ហ៊ុន ម៉ាណា ចាត់តំណាងនាំយកអំណោយជូនជនភៀសសឹកចំនួន ៥០០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ

2025/07/29 08:35:28 pm        303
ឧត្តរមានជ័យ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា ដែលបានចាត់តំណាង លោក ជិន ប៊ុនធឿន ដើម្បីដឹកជញ្ជូនអំណោយទៅផ្តល់ជូនជនភៀសសឹក ចំនួន៥០០០គ្រួសារ និងកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ។អំណោយផ្តល់ជូនភៀសសឹកចំនួន ៥០០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ រួមមាន នៅស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា។នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់សប្បុរសជន ដែលបានរួមចំណែក ដើម្បីផ្តល់ជាអំណោយគ្រឿងឧបភោគ បរិភោគ ចែកជូនដលជនភៀសសឹកជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ។លោក ជិន ប៊ុនធឿន តំណាងលោកជំទាវ ហ៊ុន ម៉ាណា បានពានាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេមានជាសមានចិត្ត ចូលរួមរំលែកការលំបាករបស់ប្រជាជនជាជនភៀសសឹកទាំងអស់។ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមថ្លែងអំណរគុណជូនចំពោះលោកជំទាវ ហ៊ុន ម៉ាណា ដែលបានរៀបចំបញ្ជូនអំណោយទាំងអស់នេះមកចែកជូនជនភៀសសឹករាប់ពាន់គ្រួសារដែលជម្លៀសមកមណ្ឌលសុវត្ថិភាព។បន្ថែមលើនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក។សូមជម្រាបថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខាងលើនេះក្នុង១គ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម, ភួយ១, អង្រឹង១ ,អាវភ្លៀង១,សារ៉ុង១, កន្ទេល១, ធូបមូស១, សាប៊ូ១ដុំ, ពិល១, ថ្នាំដុសថ្នាំ១, ថ្នាំពេទ្យ, ទឹកដោះខាប់, ក្រមា១ និងទឹកស៉ីអ៉ីវ១យួរ៕

មនី្ទរពេទ្យកាល់ម៉ែត សហការជាមួយមន្ទីរពេទ្យ Cochin បើកសិក្ខាសាលាស្តីពីការវះកាត់ជំងឺមហារីកក្រពេញប្រូស្តាត ដោយម៉ាស៊ីនទំនើបរ៉ូបូត និងការវះកាត់ជំងឺក្រពេញប្រូស្តាត មានទំហំធំដោយបច្ចេកទេសថ្មីជាមួយម៉ាស៊ីនទំនើប HoLEP

2025/07/29 07:11:31 pm        158
ភ្នំពេញ ៖ មនី្ទរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល សហការជាមួយមន្ទីរពេទ្យ Cochin នៃប្រទេសបារាំង នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំបើកសិក្ខាសាលា ស្តីពីការវះកាត់ជំងឺមហារីកក្រពេញប្រូស្តាត ដោយម៉ាស៊ីនទំនើបរ៉ូបូត និងការវះកាត់ជំងឺក្រពេញប្រូស្តាត មានទំហំធំដោយបច្ចេកទេសថ្មីជាមួយម៉ាស៊ីនទំនើប HoLEP។ សិក្ខាសាលាខាងលើនេះ ក្រោមវត្តមានឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មាការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត លោកសាស្ត្រាចារ្យ Michael Peyromaure ប្រធានផ្នែកUrologie នៃមន្ទីរពេទ្យ Cochin ប្រទេសបារាំង លោកសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល ឯកឧត្តម លោកជំទាវ អគ្គនាយករង មន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តមសាស្ត្រាចារ្យ ទីប្រឹក្សា លោក លោកស្រីប្រធានការិយាល័យ ប្រធានដេប៉ាតឺមង់ ប្រធានផ្នែក អ៊ុយនីតេ នាយសាល និងជំនួយការ និងលោក លោកស្រី វេជ្ជបណ្ឌិតឯកទេស និងក្មួយៗនិស្សិត ជាទីស្រឡាញ់!  ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា សូមស្វាគមន៍យ៉ាងកក់កក្តៅបំផុតចំពោះវត្តមានលោកសាស្រ្តាចារ្យ Michael Peyromaure chef de service Urologie នៅមន្ទីរពេទ្យ Cochin ក្នុងទីក្រុងប៉ារីស ដែលជាអ្នកជំនាញខាងផ្នែកប្រព័ន្ធទឹកនោមដ៏ល្បីល្បាញបំផុតនៅប្រទេសបារាំង។ វត្តមានរបស់លោកសាស្ត្រាចារ្យនាពេលនេះ មិនត្រឹមតែបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័នទាំងពីររបស់យើងប៉ុណ្ណោះទេ វាគឺជាការបង្ហាញនូវឆន្ទៈរួមគ្នារបស់អ្នកជំនាញក្នុងផ្នែកវេជ្ជសាស្ត្រ ដើម្បីអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងបច្ចេកទេសទំនើបចុងក្រោយ ជាពិសេសការវះកាត់ដោយការចោះរន្ធតូចបំផុត ឬហៅថា “chrurgie mini invasive” នៅក្នុងប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី   ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចំពោះការបន្តគាំទ្រដល់ការអភិវឌ្ឍន៍ផ្នែកថែទាំឯកទេស នៅក្នុងវិស័យសុខាភិបាល ជាពិសេសការជួយសម្របសម្រួលអញ្ជើញ និងការធ្វើទស្សនកិច្ច របស់សាស្ត្រាចារ្យ Michael Peyromaure នៅប្រទេសកម្ពុជា។ តាមរយៈសិក្ខាសាលាបែបវិទ្យាសាស្ត្រនេះ ជាឱកាសសម្រាប់ការចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ការថែទាំនិងព្យាបាលដល់អ្នកជំនាញគ្រប់រូប ដើម្បីបង្កើនគុណភាពសេវាសុខាភិបាលឱ្យកាន់តែឈានទៅកម្រិតខ្ពស់បន្ថែមទៀត។ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា បានបញ្ជាក់ថា វាជាជំហានថ្មីមួយនៅក្នុងដំណើរការកសាងសមត្ថភាពរបស់មន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាមន្ទីរពេទ្យថ្នាក់ជាតិ និងតាមបណ្តាខេត្ត នៅក្នុងផ្នែកឯកទេស urologie ដូចជាការវះកាត់ laparoscopic និង robotic prostatectomy និង holmium laser enucleation (HoLEP) ដែលសុទ្ធតែជាបច្ចេកទេសដ៏ទំនើប និងពេញនិយមបំផុត ហើយយើងទាំងអស់គ្នាចង់ឃើញអ្នកជំនាញរបស់យើងប្រើប្រាស់វាឱ្យបានពេញលេញនៅក្នុងប្រទេសរបស់យើង។ មន្ទីរពេទ្យកាល់ម៉ែត តែងប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវស្មារតីការងារជាក្រុមរវាងអ្នកជំនាញគ្រប់ឯកទេស សម្រាប់គ្រប់ករណីជំងឺមហារីក។ រាល់ការព្យាបាលដុំសាច់ក្រពេញប្រូស្តាត ត្រូវបានលើកយកមកពិភាក្សារៀងរាល់ថ្ងៃពុធ ក្នុងអំឡុងពេលកិច្ចប្រជុំពិគ្រោះយោបល់ពហុជំនាញរបស់យើង (MDT) ដោយប្រមូលផ្តុំអ្នកជំនាញខាង urologist, oncologist, radiologist និង pathologists។ ការងារជាក្រុមនេះអនុញ្ញាតឱ្យយើងផ្តល់ឱ្យអ្នកជំងឺរបស់យើងនូវយុទ្ធសាស្រ្តព្យាបាលសមស្រប ដោយផ្អែកលើពិធីសារអន្តរជាតិ និងបទពិសោធន៍រួម។ យើងគាំទ្រយ៉ាងពេញទំហឹង ក្នុងការបន្តលើកកម្ពស់គុណភាពនៃការថែទាំ ព្យាបាល ការបណ្តុះបណ្តាល អ្នកជំនាញថែទាំសុខភាព និងការរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗ ដើម្បីបម្រើជូនអ្នកជំងឺរបស់យើង។ កិច្ចការនេះអាចសម្រេចទៅបាន លុះត្រាតែមានការសិក្សាស្រាវជ្រាវ និងការគាំទ្រពីដៃគូបច្ចេកទេសកម្រិតជាតិ និងអន្តរជាតិដូចជាលោកសាស្រ្តាចារ្យ Peyromaure ជាដើម។ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា ក៏សូមលើកទឹកចិត្តដល់វេជ្ជបណ្ឌិតឯកទេស urologie ទាំងអស់ និងនិស្សិតDES នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលមានវត្តមាននាពេលនេះសូមយកចិត្តទុកដាក់ឱ្យបានខ្ពស់ទទួលយកការចែករំលែកបទពិសោធន៍ពីសាស្ត្រាចារ្យ Peyromaure និងបំផុសស្មារតីពិភាក្សាទៅលើប្រធានបទនីមួយៗឱ្យបានស៊ីជម្រៅ ដែលជាឱកាសមួយដើម្បីជម្រុញការអភិវឌ្ឍន៍ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ផ្នែកវិទ្យាសាស្ត្រ ព្រមទាំងខិតខំជម្រុញគម្រោងការធ្វើនវានុវត្តន៍ថ្មីៗ ផ្នែក Urologie ជាពិសេសនៅក្នុងunité urologie ៕ អត្ថបទ រដ្ឋា 

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ ចុះសួសុខទុក្ខ និងយកអំណោយជូនគ្រួសារពលករ និងជនភៀសសឹក នៅខេត្តកំពង់ធំ

2025/07/29 06:50:27 pm        187
កំពង់ធំ ៖ លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារពលករ និងជនភៀសសឹកមកពីតំបន់មាន ជម្លោះចំនួន ៣២៧ គ្រួសារ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលវិលមកកាន់ស្រុកកំណើន របស់ខ្លួន។​លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ អញ្ជើញចុះសួសុខទុក្ខ និងយកអំណោយចែកជូនគ្រួសារពលករ និងជនភៀសសឹកមកពីតំបន់មានជម្លោះចំនួន ៣២៧ គ្រួសារ នៅស្រុកសន្ទុក ខេត្តកំពង់ធំ, ក្នុងជំនួបសំណេះសំណាលនោះ លោកជំទាវ បានលើកឡើងថា ថ្ងៃនេះប្រទេសជាតិយើងបានបញ្ចប់សង្គ្រាមហើយ ដោយសារការ ខិតខំពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិសេសសម្ដេចសម្ដេចអគ្គមហាធិបតីសេនាតេជោ ហ៊ុន សែន និងការលះបង់ខ្ពស់ ប្រកបដោយភាពអង់អាចក្លាហាន តស៊ូ របស់វិរៈយុទ្ធជនកម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។លោកជំទាវ បន្តថា នៅចំពោះមុខនេះ បងប្អូនត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាបាល ដែលកំពុងបន្តធ្វើនិងការគិតគូរ ការរស់នៅរបស់ប្រជាជនភៀសសឹក នៅតាមទីសុវត្ថិភាព។ បញ្ហានេះយើងត្រូវចងចាំថា សន្តិភាពពិតមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលយើងត្រូវរួមគ្នាថែរក្សា ការពារឲ្យបានដាច់ខាត និងដឹកគុណចំពោះស្ថាបនិកឯកសន្តិភាពយើង គឺសម្ដេចតេជោសែន។ ក្នុងពិធី នោះ លោកជំទាវ បានស្នើដល់ពលករឲ្យពិនិត្យមើលលទ្ធភាពការងារនៅស្រុក បើគិតថាការងារមួយណាស្របតាមជំនាញរបស់ខ្លួន គួរចៀសវាងការធ្វើចំណាកស្រុក ខណៈបច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការការងារជាច្រើនកន្លែង។លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ដែរថា អំណោយដែលបាននាំយកចែកជូននាពេលនេះ ទោះបីមានភាពស្តូចស្តើង តែ បានបង្ហាញ និងកើតចេញពីបេះដួងខ្មែរពិតៗ ខ្មែរជួយខ្មែរនៅក្នុងគ្រាជួបការលំបាក, យើងពិតជាអរគុណសន្តិភាព អរគុណរាជរដ្ឋា ភិបាល ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបញ្ចប់សង្គ្រាមជាមួយប្រទេសជិតខាង។ សូមបញ្ជាក់ថា អំណោយ ដែលយកទៅចែកជូនដល់គ្រួសារពលករ និងភៀសឹកទាំង៣២៧គ្រួសាររួមមាន ថវិកា, អង្ករ, ទឹកស៊ីអីវ, ទឹកត្រី, អំបិល, ស្ករស និង ពងមាន់ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងការងារបន្តអំពាវនាវពលករត្រឡប់មកស្រុកកំណើតវិញ ខណៈក្រុមការងារកំពុងជួយសម្របសម្រួលផ្ទាល់

2025/07/29 06:07:42 pm        232
ភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវពលករខ្មែរ និងពលរដ្ឋដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃឱ្យត្រឡប់មកស្រុកកំណើតវិញ ដោយកុំមានការព្រួយបារម្ភ ដោយសារតែឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំ និងមានតំរូវការជាបន្ទាន់ផងដែរពីបណ្តារោងចក្រ សហគ្រាសទូទាំងប្រទេសលើគ្រប់មុខជំនាញ។​នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៍មាន ប៊ីធីវី ក្រោមប្រធានបទ៖ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមរួចជាស្រេចដើម្បីទទួលពលករខ្មែររាប់ម៉ឺននាក់ត្រលប់ពីប្រទេសថៃ កាលពីរាត្រីថ្ងៃទី២៨ ខែកក្កដានេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាកំពុងមានតំរូវការកម្លាំងពលកម្មស្រាប់ ដែលមានន័យថា រោងចក្រ សហគ្រាស កំពុងបើកដំណើរការការងារ និងត្រូវកម្លាំងពលកម្មបន្ថែមមានចំនួនប្រមាណ ២៥ម៉ឺនកន្លែង។ ឯកឧត្តម បានបន្តថា ឱកាសការងារទាំងនេះ ជាពិសេសវិស័យឧស្សាហកម្មដែលកំពុងផ្តល់ឱកាសដល់ពលរដ្ឋ ដែលពេញកម្លាំង បើទោះបីជាមានបទពិសោធន៍ ឬគ្មានបទពិសោធន៍ឱ្យចូលធ្វើការ។ ដូចនេះបងប្អូនខ្មែរ ឬពលករ ដែលចង់បានការងារ គឺអាចទាក់ទងតាមរយៈក្រសួងការងារក៏បាន ឬតាមរយៈលេខទូរស័ព្ទរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាសនីមួយៗ ដែលបានរៀបរាប់ជូននៅក្នុងខិតប័ណ្ណដែលក្រុមការងារបានចែកជូនតាមច្រកព្រំដែនទាំងអស់។បើតាមការរៀបរាប់របស់ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតក្នុងរយៈពេល ២២ខែ នៃការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រោងចក្រ សហគ្រាស បានកើនឡើងចំនួនជាង ៥ ៣០០រោងចក្រ សហគ្រាស។ ក្នុងនោះ បានកើនចេញពី ៤០ ៣០០រោងចក្រ សហគ្រាស មក ៤៥ ៦៥៦រោងចក្រ សហគ្រាស។ ឯកឧត្តម បញ្ជាក់ទៀតថា ការកើនឡើងទាំងនេះ គឺធ្វើឱ្យមានឱកាសការងារកាន់តែច្រើន សូម្បីវិស័យកាត់ដេរ ក៏មានកើនឡើងផងដែរ គឺចំនួន ២១៦រោងចក្រ សហគ្រាស ហើយក្រៅពីវិស័យកាត់ដេរ ក៏មានកើនឡើងជាង ៥ពាន់រោងចក្រ សហគ្រាស ផងដែរ។ក្រុមអតីតពលករខ្មែរដែលត្រឡប់មកពីថៃ ដែលកំពុងហ្វឹកហាត់ មុនចូលបំពេញការងារតាមជំនាញរៀងៗខ្លួន នៅរាជធានីភ្នំពេញ បានសម្តែងការអរគុណ និងដឹងគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយស្វែងរកឱកាសការងារថ្មីជូនដល់ពួកគាត់ និងពលករផ្សេងៗទៀត។ បន្ថែមពីនេះ ក្រុមអតីតពលករ ក៏បានអំពាវនាវដល់អ្នកដែលមិនទាន់ចាកចេញពីថៃ សូមត្រឡប់មកកម្ពុជាវិញ ពីព្រោះការងារនៅទីនេះ ពិតជាមានច្រើនជំរើស។ បន្ថែមពីនេះ ការទទួលបានលក្ខខណ្ឌការងារជាទីគាប់ចិត្ត របបផ្នែកសន្តិសុខសង្គម ជាពិសេសបានរស់នៅជួបជុំក្រុមគ្រួសារ និងសាច់ញាតិ។រហូតមកដល់ពេលនេះ ដើម្បីជួយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានបន្តចែកខិតបណ្ណឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមក្នុងមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជានិងថៃចំនួន ៦កន្លែង៕ដោយ ឈិត បូរ៉ាវី

សប្បុរសជនជាច្រើន បន្តដឹកជញ្ជូនអំណោយជូនជនភៀសសឹក និងកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យ

2025/07/29 05:54:54 pm        173
ឧត្តរមានជ័យ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញទទួលអំណោយរបស់សប្បុរសជនជាច្រើន ដើម្បីផ្តល់ជូនជនភៀសសឹក និងកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ។អំណោយរបស់សប្បុរសជជូនភៀសសឹក ដែលបានដឹកជញ្ជូនដល់មណ្ឌលសុវត្ថិភាពក្នុងស្រុកអន្លង់វែង ជាមណ្ឌលសុវត្ថិភាពមួយក្នុងចំណោមមណ្ឌលសុវត្ថិភាពទាំង៥ នៅខេត្តឧត្តរមានជ័យ បានបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់សប្បុរសជន ដែលបានរួមចំណែកជាធនធានផ្ទាល់ខ្លួន ដើម្បីផ្តល់ជាអំណោយគ្រឿងឧបភោគ បរិភោគ ចែកជូនដល់ជនភៀសសឹកជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ។បណ្តាសប្បុរសជន លើកឡើងថា នេះជាពេលវេលាដ៏សំខាន់ក្នុងនាមជាប្រជាជនខ្មែរតែមួយ ត្រូវជួយគ្នាទោះតិចក្តី ច្រើនក្តី។ក្នុងនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានចាត់ឱ្យក្រុមការងារ អាជាធរមូលដ្ឋាន និងសមត្ថកិច្ច កំណត់ និងបែងចែង ដើម្បីធ្វើយ៉ាងណាបានផ្តល់ដល់ដៃជនភៀសសឹកទាំងអស់ ពិសេស ឯកឧត្តម បានណែនាំឱ្យរៀបចំបញ្ជូនអំណោយនោះមួយចំនួនទៅកាន់កងទ័ពជួរមុខប្រចាំទិស ក្នុងឧត្តរមានជ័យផងដែរ។ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក៕

លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បាននាំយកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់មន្ទីរសុខាភិបាលខេត្តព្រះវិហារ បងប្អូនកងទ័ព និងប្រជាពលរដ្ឋភៀសសឹក

2025/07/29 05:51:40 pm        252
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីចូលរួមចំណែកក្នុងស្ថានភាពកំពុងមានជម្លោះព្រំដែនកម្ពុជា ជាមួយប្រទេសថៃ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងសហការី បាននាំយកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលជាការបរិច្ចាគដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ជួយឧបត្ថម្ភដល់៖១.មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ នូវអង្ករ ៥០០គីឡូក្រាម , មី ៥០កេស, ទឹកសុទ្ធ ០.៥លីត្រ ៥០កេស និងថ្នាំ Bromexin8 ៤០០ប្រអប់។២.បងប្អូនកងទ័ព នូវអង្ករ ៥០០គីឡូក្រាម , មី ៥០កេស, ទឹកសុទ្ធ ១.៥លីត្រ ១០០កេស, ទឹកបរិសុទ្ធយួរដៃ ៨០យួរ, សាច់ផាត់, ថ្នាំបន្តក់ភ្នែក ទឹកភ្នែកសិប្បនិម្មិត ២០០០ដប, បំពង់ហឺត ៦ប្រអប់, Spay លាបការពារមូស ៦កេស, ឱសថ និងសម្ភារៈសង្គ្រោះបឋមមួយចំនួន។៣.បងប្អូនប្រជាពលរដ្ឋភៀសសឹក ៦៥៤គ្រួសារ ក្នុងមណ្ឌលសុវត្ថិភាព​ ០៥កន្លែង ៖    ១.វត្តព្រះលាន ៩៦គ្រួសារ     ២.វត្តពើងព្រះគោ ៧២គ្រួសារ     ៣.វត្តពើងនាគ ១០២គ្រួសារ     ៤.វត្តពើងអង្កាម (វត្តបាក់កាំ) ២៦៥គ្រួសារ    ៥.វត្តត្រាវគៀត ១១៧គ្រួសារ ដោយមួយគ្រួសារ ទទួលបាន អង្ករ​ ១០គីឡូក្រាម, អាវភ្លៀង ១, ត្រីងៀត ០.៥គីឡូក្រាម, សាច់ក្រក់ ០.៥គីឡូក្រាម, ឆៃពៅផ្អែម ១គីឡូក្រាម, សៀងឆា, ប្រេងកូឡា, សាប៊ូដុសខ្លួន, សាប៊ូកក់សក់, ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ ។ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរង លូ លីឃាង និងសហការីបានអញ្ជើញសាកសួរសុខទុក្ខវីរកងទ័ព ដែលរងរបួស និងកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមនី្ទរពេទ្យបង្អែកខេត្ត១៦ មករា ខេត្តព្រះវិហារ ៕អត្ថបទ រដ្ឋា

TOP STORY | សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានគោរព អនុវត្តបទឈប់បាញ់ដោយជោគជ័យ

2025/07/29 04:11:06 pm        601
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គមនៅល្ងាចថ្ងៃទី២៩ ខែកក្កដានេះ ដោយបានវាយតម្លៃខ្ពស់ និងអរគុណកងទ័ព កម្ពុជា-ថៃ ដែលបានគោរព និងអនុវត្តបទឈប់បាញ់ដោយជោគជ័យ។សម្ដេចតេជោបានសរសេរថា៖«ទោះមានការឈប់បាញ់ តែខ្ញុំមិនបានសម្រាកច្រើនទេ។ យប់មិញខ្ញុំសម្រាកបានជាង២ម៉ោង និងបន្តការងារហូតពេលនេះ ដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការ»។សម្ដេចតេជោបានបញ្ជាក់ថា កិច្ចការរបស់សម្ដេចចាប់ពីម៉ោង ១២ យប់ថ្ងៃ ២៨ ឆ្លងចូលថ្ងៃ ២៩ កក្កដា២០២៥នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យដើម្បីធានាថាសង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព។សម្ដេចតេជោថ្លែងថា៖«ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលបានគោរព និងអនុវត្តនូវកិច្ចព្រៀងនេះ និងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ»។សម្ដេចតេជោបានសង្គត់ធ្ងន់ថា សូមរួមគ្នាការពារសន្តិភាព ដើម្បីជៀសវាងបាត់សន្តិភាពទើបស្វែងរកសន្តិភាពដែលជារឿងដ៏លំបាក៕

រដ្ឋមន្រ្តីសុខាភិបាល បន្តចុះសួរសុខទុក្ខវីរកងទ័ពរងរបួស និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

2025/07/29 03:55:06 pm        223
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តចុះសួរសុខទុក្ខវីរកងទ័ពរងរបួស និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមស្មារតីវិជ្ជាជីវៈ និងមនសិការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមគ្រូពេទ្យពហុជំនាញឯកទេសកម្រិតជាតិ និងខេត្ត។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ពីទឹកចិត្តគោរពកោតសរសើរ ម្តងហើយម្តងទៀត និងដឹងគុណដល់វីរភាពកងទ័ព និងសំដែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលពិតជាកំពុងបំពេញនាទីជាកងទ័ពអាវស ជួរក្រោយបន្ទាប់ ឈរលើសាមគ្គីភាព ជាធ្លុងមួយ យកចិត្តទុកដាក់មិនរាថយ បម្រើការថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយសេចក្តីស្រឡាញ់ និងអាណិតអាសូរ។ បន្ថែមពីនេះ ក្រសួងសុខាភិបាល តាមរយៈ ឯកឧត្តមសាស្ត្រាចារ្យ ចុះផ្ទាល់ បានប្រគល់បន្ថែមជូនសម្ភារៈបរិក្ខារពេទ្យសម្រាប់ការពង្រីកសមត្ថភាពព្យាបាលឱ្យបានកាន់តែទូលំទូលាយ ដើរតួនាទីជាមន្ទីរពេទ្យកម្រិតតំបន់ ដែលមានសមត្ថភាពខ្ពស់ ក្នុងការផ្តល់រោគវិនិច្ឆ័យ និងសមត្ថភាពព្យាបាលប្រហាក់ប្រហែលមន្ទីរពេទ្យជាតិ៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Putin និយាយថា សង្រ្គាមអ៊ុយក្រែនទំនងជានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ទោះការ​ប្រយុទ្ធគ្នា​​​នៅតែ​​ខ្លាំង​​ក្លាក៏ដោយ ​
05/10/2026 10:05 AM
សម្ដេចធិបតី អំពាវនាវឱ្យអនុវត្ដពេញលេញភ្លាមៗនូវសេចក្ដីប្រកាសរួមកម្ពុជា-ថៃ និងវាស់វែង និង​ខណ្ឌ​សីមា​ព្រំដែនប្រទេសទាំងពីរជាបន្ទាន់
05/10/2026 10:05 AM
អ្នកនាំពាក្យបញ្ជាក់ជាថ្មី៖ កម្ពុជានឹងប្រើប្រាស់យន្តការ​នៃការផ្សះផ្សារ​ដោយ​ចាប់​បង្ខំ​ឋិត​ក្រោម​អនុសញ្ញា ​UNCLOS ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ
05/10/2026 10:05 AM
ព្រះសង្ឃនៅខេត្ដសៀមរាប បន្ដនាំយកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ទៅផ្តល់ជូនកងទ័ពជួរមុខ ក្នុង​ខេត្ត​ឧត្តរមានជ័យ
05/10/2026 10:05 AM
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី
05/10/2026 10:05 AM
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង និងក្រុមគ្រូពេទ្យខ្មែរ ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋភៀសសឹកដោយឥតគិតថ្លៃ ក្នុងឃុំស្លក្រាម
05/10/2026 10:05 AM
បណ្ដេញជន​ជាតិចិន ៣១៨នាក់ ចេញពីកម្ពុជាពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
05/10/2026 10:05 AM
ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM