ប្រធានក្រុមការងាររាជរដ្ឋាភិបាល សម្ពោធស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ខេត្តព្រះសីហនុ
គណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ ប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
សម្ដេចតេជោ ផ្ដល់សូឡាជិត ៧០០ដើម សម្រាប់បំភ្លឺផ្លូវនៅឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ
អភិបាលខេត្តបាត់ដំបង ដាស់តឿនយុវជនត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងគោរព​ច្បាប់​ចរាចរណ៍

ព័ត៌មានជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាក្ខន្ធកងទ័ពពលី នៅខេត្តកំពង់ស្ពឺ

2025/07/29 03:05:31 pm        330
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់សម្ដេចមហាបវរធិបតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ អនុសេនីយ៍ឯក ណៃ ចន្នី ជា​យោធិន​នៃ​កងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ ដែលបាន​ទទួល​មរណ​ភាព​ក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន។អនុសេនីយ៍ឯក ណៃ ចន្នី បានពលីជីវិត នៅចំណុចភ្នំទ្រព្យដោយ​គ្រាប់​កាំភ្លើងថ្មើជើង M 16។ បច្ចុប្បន្នសព វីរកងទ័ពរូបនេះ ត្រូវបានតម្កល់នៅលំនៅឋាន របស់ឪពុកក្នុងភូមិរំលឹក ឃុំទួល​សាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ឯកឧត្ដម ហ៊ុន ម៉ានី៖“ខ្មែរត្រូវតែខំពង្រឹងសមត្ថភាពខ្លួនឯង […] ការធ្វើជំរឿនមន្ត្រីនាពេលនេះ​ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពរបស់យើង”

2025/07/29 02:53:58 pm        407
មានប្រសាសន៍ក្នុងពិធីប្រកាសបើកយុទ្ធនាការ «ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ» ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ពីអត្ថប្រយោជន៍ចម្បងនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពខ្លួនឯង តាមរយៈការមានប្រព័ន្ធទិន្នន័យជាក់លាក់បន្ថែមទៀត ដែលត្រូវធ្វើវឌ្ឍនភាពជាប្រចាំ។“ការធ្វើជំរឿននេះ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលជាមូលដ្ឋានគ្រឹះបម្រើដល់ការងារគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ និងជាសមាសធាតុដ៏សំខាន់មួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដោយទិន្នន័យនៃជំរឿន នឹងជួយរាជរដ្ឋាភិបាល ក្នុងការវាយតម្លៃមូលធនមនុស្ស នៅតាមក្រសួង ស្ថាប័ន អង្គភាពនីមួយៗ, ការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន អង្គភាព និងការពង្រាយមន្ត្រី ដើម្បីដោះស្រាយការខ្វះ ឬលើស ទាំងបរិមាណ សមត្ថភាព និងគុណវុឌ្ឍិ, ការកែលម្អការជ្រើសរើសមន្ត្រី ដោយផ្អែកលើតម្រូវការជាក់ស្ដែង, ការកែលម្អប្រព័ន្ធបើកផ្តល់បៀវត្ស, ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មការងាររបស់មន្ត្រី, ការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍន៍មូលធនមនុស្សក្នុងរដ្ឋបាលសាធារណៈ ជាដើម។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍។ការធ្វើជំរឿនមន្ត្រីរាជការ គឺជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយពិនិត្យផ្ទៀងផ្ទាត់វត្តមានមន្ត្រីជាក់ស្តែង នៅតាមអង្គភាពនីមួយៗ ក្នុងគោលដៅ ដើម្បីរៀបផែនការពង្រឹងសមត្ថភាព, ការពង្រាយមន្ត្រីឱ្យបម្រើការងារចំគោលដៅ ស្របតាមគុណវុឌ្ឍិ ចូលរួមគាំទ្រដល់ការធានាឱ្យបានថា មន្ត្រីដែលសកម្មនឹងទទួលបានការលើកទឹកចិត្ត, ការទទួលស្គាល់ស្នាដៃ, ផលិតភាព និងសមិទ្ធកម្មការងារ។ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តលើកឡើងអំពីការពង្រឹងសមត្ថភាព តាមរយៈការធ្វើជំរឿនមន្ត្រីថា “តាមរយៈជំរឿនមន្ត្រីរាជការនៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចវាយតម្លៃមូលធនមនុស្សរបស់កម្ពុជា ដែលជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍមូលធនមនុស្ស តាមរយៈផែនការពង្រឹងសមត្ថភាពមន្ត្រី ព្រមទាំងការរៀបចំពង្រាយមន្ត្រីឱ្យចំគោលដៅស្របតាមគុណវុឌ្ឍិរបស់មន្ត្រី និងការគិតគូរចំពោះមន្ត្រីដែលសកម្មការងារ តាមរយៈប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម ឬផលិតភាពការងារ។ ជំរឿនមន្ត្រីក៏ជាមូលដ្ឋានទិន្នន័យរួមមួយ ដែលមានភាពគ្រប់ជ្រុងជ្រោយ មានសង្គតិភាព អាចជឿទុកចិត្តបានពីភាគី និងស្ថានភាពមន្ត្រី សម្រាប់ការរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ការប្រកួតប្រជែងជាមួយប្រទេសដទៃ និងការឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។”ជាចុងក្រោយ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអំពាវនាវមន្ត្រីដែលត្រូវធ្វើជំរឿនគ្រប់រូប សូមចូលរួមក្នុងយុទ្ធនាការជំរឿនឱ្យបានគ្រប់គ្នា ហើយសូមកុំឱ្យមានការយល់ច្រឡំណាមួយ ដែលជាការព្រួយបារម្ភអំពីការធ្វើជំរឿនមន្ត្រីនាពេលនេះ។ “ការធ្វើជំរឿនមន្ត្រី មិនមែនជាការងារដាច់ដោយឡែករបស់ក្រសួងមុខងារសាធារណៈ ឬជាការទទួលខុសត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា តែឯងនោះទេ តែជំរឿន ជាការងាររួមរបស់យើងទាំងអស់គ្នា ដែលត្រូវមានការចូលរួមសហការពីអង្គភាព ដែលត្រូវធ្វើជំរឿន។” […] ការគាំទ្រ និងការចូលរួមក្នុងការធ្វើជំរឿននេះ នឹងធ្វើឱ្យរាជរដ្ឋាភិបាល ទទួលបានទិន្នន័យជាមូលដ្ឋាន សម្រាប់ ការតាមដានបម្រែបម្រួលស្ថានភាពរបស់មន្ត្រី និងបុគ្គលិកអប់រំ, ការព្យាករណ៍អំពីទំហំតម្រូវការមន្ត្រី និងបុគ្គលិកអប់រំជាក់ស្តែង ដើម្បីដាក់ចេញគោលនយោបាយជាអាទិភាព ស្របតាមការវិវត្តនៃសង្គមជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែម៕

សប្បុរសជនខេត្តស្វាយរៀងផ្ដល់ជំនួយគាំទ្រជាគ្រឿងឧបភោគបរិភោគដល់កងទ័ពនិងជនភៀសសឹក

2025/07/29 02:53:32 pm        225
ស្វាយរៀង ៖ ឆ្លើយតបទៅនិងការអំពាវនាវរបស់រដ្ឋបាលក្រុង ក៏ដូចរដ្ឋបាលខេត្តស្វាយរៀង មន្ត្រីរាជការ ពលរដ្ឋ បានបង្ហាញការគាំទ្រលើកទឹកចិត្តកងទ័ព ដែលកំពុងការពារបូរណភាពទឹកដី ប្រយុទ្ធតទល់នឹងការឈ្លាន ពានរបស់សត្រូវ ។​នៅស្នាក់ការទទួលអំណោយ សប្បុរសជនដែលនាំគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកា សម្រាប់ក្រុង ក៏ដូចខេត្តនាំបន្តចាត់ចែងជូនដល់វីរកងទ័ព និងជនភៀសខ្លួននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ បានមានចំណាប់អារម្មណ៍ ដោយសំដែង និងថ្លែងនូវការកោតសសើរចំពោះវីរយុទ្ធជន ដែលបានធ្វើពលិ កម្មគ្រប់បែបយ៉ាងក្នុងកិច្ចការរក្សាការពារ បូរណភាពទឹកដី ដែលចោរសៀម បានវាយទន្ទ្រានឈ្លានពាន ដោយមិនខ្លាចនៃការនឿយហត់ និងឈានទៅរបួស និងពលីនៅលើសមរភូមិប្រយុទ្ធ ផងដែរ ។លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានថ្លែងអំណរគុណចំពោះសប្បុរសជន មន្ត្រីរាជការ ព្រះសង្ឃ ក្នុងក្រុងស្វាយរៀង ដែលបានឈរនៅក្រោយកងទ័ពដើម្បីលើកទឹកចិត្ត និងរួមគ្នាការពារជាតិ។សូមបញ្ជាក់ថា សម្រាប់ខេត្តស្វាយរៀង បន្ទាប់ពីមានការប្រយុទ្ធគ្នា ប្រតិភូព្រះសង្ឃ និងសប្បុរសជន ក្នុង និងក្រៅប្រទេស ដឹកនាំដោយព្រះវិសុទ្ធមុំ សយ មេគណខេត្ត ប្រតិភូស្នងការនគរបាលខេត្ត ដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងប្រតិភូរដ្ឋបាលខេត្តស្វាយរៀង ដោយឯក ឧត្តម ប៉េង ពោធិសា អភិបាលខេត្ត បាននាំយកអំណោយទៅចែកផ្ដល់ជូនដល់វីរៈកងទ័ពរួចរាល់ហើយ កាល ពីប៉ុន្មានថ្ងៃមុននេះ តែសម្រាប់ការអំពាវនាវប្រមូលសម្ភារៈបន្ថែមរដ្ឋបាលខេត្ត និងត្រៀមយកទៅចែកផ្ដល់ជូន បន្តនៅពេលឆាប់ៗខាងមុខនេះ ៕អត្ថបទ៖ ភា សារិទ្ធ

ក្រសួងអភិវឌ្ឍន៍ជនបទផ្តល់សម្ភារៈអនាម័យ និងបង្គន់អនាម័យ១៦បន្ទប់​នៅទីតាំង​ជម្លៀសជនភៀសសឹក​មកពីថ្មដា

2025/07/29 01:58:04 pm        514
ពោធិ៍សាត់៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍​ជន​បទ​ខេត្តពោធិ៍សាត់ តំណាងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បាននាំយក​សម្ភាៈ​អនាម័យ ដែលបានផ្តល់ជូនពីក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈកិច្ចសហការ​ជាមួយ​អង្គការ UNICEF ទៅប្រគលជូនរដ្ឋបាលស្រុកវាលវែង ដើម្បីធ្វើការបែង​ចែក​ជូន​បង​ប្អូន​ជន​ភៀស​សឹក និងបងៗកងទ័ពជួរមុខនៅថ្មដា ព្រំដែនកម្ពុជា-ថៃ ។ ជាមួយគ្នានោះ លោក ធីម សុធារ៉ា និង​ក្រុមការងារ រួមនិងអាជ្ញាធរស្រុកវាលវែង បាន​ចុះពិនិត្យ​ទីតាំង​សម្រាប់​សាងសង់​បង្គន់​អនាម័យ​បន្ថែម នៅទីតាំងសុវត្ថិភាពទាំង០២កន្លែងនៅឃុំប្រម៉ោយ ដែលបងប្អូនជនភៀសសឹកមកពីថ្មដា ព្រំដែន​កម្ពុជា-ថៃ កំពុងស្នាក់នៅបណ្តោះអាសន្នផងដែរ ។លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានលើកឡើងថា​ដោយ​មាន​ក្តី​បារម្ភ និង​យកចិត្តទុកដាក់ អំពីបញ្ហាសុខភាពអនាម័យ របស់បងប្អូនជនភៀសសឹក ក៏ដូច​ជា​កង​ទ័ព​ជួរមុខ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់ចែងឲ្យមន្ទីរ​អភិវឌ្ឍន៍ជន​បទ​ខេត្តនាំយកសម្ភារៈអនាម័យរួមមាន ៖ ធុងទឹកចំណុះ៦០លីត្រចំនួន១០០ , ប៊ីដុង​ទឹកបត់បានចំណុះ២០លីត្រចំនួន១០០០ , ធុងទឹកចំណុះ១៨លីត្រចំនួន ១០០០ ,សាប៊ូ​ម្សៅ​៧៥០កញ្ចប់ និងសាប៊ូដុំចំនួន១០០កេស រួមនិងណែនាំ​អោយ​សាង​សង់​បង្គន់​អនាម័យ​បន្ថែម​ចំនួន១៦បន្ទប់ ដើម្បីបំពេញតម្រូវការប្រើប្រាស់ជូនបងប្អូនជនភៀសសឹក ។ក្នុងនាមអាជ្ញាធរស្រុកវាលវែង លោក ធាង ឡេង អភិបាលស្រុកបានថ្លែងអំណរគុណ យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ឯកឧត្ដម ឆាយ ឫទ្ធិសែន ដែលបានចាត់តំណាងនាំយក សម្ភារៈអនាម័យ និង​ការ​សាង​សង់​បង្គន់អនាម័យបន្ថែមសម្រាប់ជនភៀសសឹក និងកងទ័ពជួរមុខក្នុងស្រុកវាលវែង។ ហើ​យ​លោកអភិបាលស្រុក ក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងសប្បុរស​ជន​នានា​ដែល​ជា​សមរភូមិជួរក្រោយ ដែលបានចូលរួមជួយឧបត្ថម្ភជាស្បៀងអាហារ ថវិកា និងសម្ភារៈ​ផ្សេងៗ​ជា​បន្តបន្ទាប់ ដែលបានបង្ហាញឲ្យឃើញថា ឯកភាពជាតិខ្មែរ និងសាមគ្គីផ្ទៃក្នុងខ្មែរ មាន​ភាពរឹងមាំ។សូមជម្រាបជូនដែរថា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានព្រំប្រទល់ជាប់ជាមួយ ស្រុក​មឿង ខេត្តត្រាត ប្រទេសថៃ។ ហើយឃុំថ្មដា មានភូមិចំនួន៥ ក្នុងនោះភូមិផ្លូវការ​ចំនួន​៣​ភូមិ​រួមមាន៖ ភូមិឯកភាព ភូមិកណ្តាល និងភូមិសង្គមថ្មី និងភូមិឧបសម្ព័ន្ធចំនួន ២គឺ ភូមិអូរសួស្តី និង​ភូមិស្ទឹងមេទឹក ដោយមានប្រជាពលរដ្ឋរស់នៅសរុបចំនួន៣០២៨នាក់ ស្មើរនិង៧៨១គ្រួសារ ។ ជាមួយគ្នានោះប្រជាពលរដ្ឋដែលជាជនភៀសសឹកមកស្នាក់បណ្តោះអាសន្ននៅទីតាំងសុវត្ថិភាពទាំង ០២កន្លែងនៅទីរួមស្រុកវាលវែង មានចំនួន១៩៩០នាក់ ក្នុងនោះមនុស្សស្រី១០២០នាក់ និង​កុមារ​មាន​ចំនួន៦៧៦នាក់ ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តសួរសុខទុក្ខពុកម៉ែបងប្អូនភៀសសឹកនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

2025/07/29 01:46:16 pm        265
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ និងប្រធានក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្ត​បន្ទាយ​មានជ័យ ​អញ្ជើញបន្តសួរសុខទុក្ខពុកម៉ែ បងប្អូនភៀសខ្លួនពីតំបន់សឹក មកទីតាំង​សុវត្ថិភាព​នៅ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងជំហានវិជ្ជមានមួយ រាជរដ្ឋាភិបាល​បាន​ចរចា​បទ​ឈប់​បាញ់ជាមួយភាគីថៃ ដោយមានការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី។ បើ​ទោះ​បី​ជា​បទ​ឈប់បា​ញ់​បានចូលជាធរមានក៏ដោយ ក៏ត្រូវនូវរក្សាភាពប្រុងប្រយ័ត្នជានិច្ច។ ឯកឧត្តមបានអំពាវនាវ ជនរួមជាតិទាំងអស់ ស៊ូត្រាំអត់ធ្មត់ និងថែរក្សាខ្លួននៅទីតាំងសុវត្ថិភាព រហូត​ដល់​ស្ថានភាពព្រំដែនមានស្ថិរភាព។រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត នៅតែបន្តខិតខំប្រឹងប្រែងមើលថែ និងគាំពារពុកម៉ែ បងប្អូន ដែលភៀសខ្លួនជាបន្តបន្ទាប់ពីតំបន់សឹក និងតំបន់ព្រំដែនជានិច្ច៕

ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះការប្រកាសពីបទឈប់បាញ់ដែលចូលជាធរមានរវាងកម្ពុជា និងថៃ

2025/07/29 01:23:15 pm        424
សាធារណរដ្ឋបារាំង បានវាយតម្លៃខ្ពស់ចំពោះការប្រកាស​ពីបទឈប់​បាញ់​ដែល​ចូល​ជា​ធរមាន​ចាប់​ពី​យប់​ថ្ងៃចន្ទ ទី២៨ ខែកក្កដា និងការចាប់ផ្តើមកិច្ចសន្ទនារវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្រោយ​ជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅ​ថ្ងៃ​ទី២៨ ខែកក្កដា។ ប្រទេស​បារាំង​អំពាវនាវឱ្យមានការអនុវត្ត​បទ​ឈប់​បាញ់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ ប្រទេស​បារាំង​វាយតម្លៃខ្ពស់ចំពោះតួនាទីសម្របសម្រួលរបស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ហើយ​បារាំង​សូម​គូស​បញ្ជាក់​ជា​ថ្មី​ពី​ការ​គាំទ្រ​ដល់​មជ្ឈ​ភាព​អាស៊ានក្នុងការដោះស្រាយជម្លោះនានាក្នុងតំបន់។ ការវិវត្តគួឱ្យកត់​សម្គាល់នេះគឺជាចំណុចចាប់ផ្តើមនៃការដោះស្រាយជម្លោះប្រកបដោយចីរភាព តាម​មាគ៌ាសន្តិភាព ដោយផ្អែកលើច្បាប់អន្តរជាតិ។ ក្នុងន័យ​នេះ ប្រទេសបារាំងត្រៀមខ្លួនជានិច្ចក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ជា​ពិសេសកិច្ចខិតខំប្រែងប្រែងរបស់អាស៊ាន។សូមបញ្ជាក់ថា ក្រោយបទឈប់បាញ់​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​រវាង​កម្ពុជា និងថៃ​ចូល​ជា​ធរមាន និង​ត្រូវ​បាន​អនុវត្តល្អ, សារអបអរសាទរបានធ្លាក់មកជាបន្តបន្ទាប់ពីប្រទេសនានាដូចជា៖ អាម៉េរិក បារាំង ជប៉ុន អង់គ្លេស សហភាពអឺរ៉ុប៕

ប្រមុខការពារជាតិកម្ពុជាទូរស័ព្ទទៅមេការពារជាតិស្តីទីថៃ ពិភាក្សាគ្នាលើបញ្ហាមួយចំនួន​ដែល​បាន​​កើតឡើង អំឡុងពេលអនុវត្តបទឈប់បាញ់

2025/07/29 12:54:55 pm        577
ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ឯកឧត្តមបានទំនាក់ទំនង (តាមទូរសព្ទ) ជា​មួយ​រដ្ឋមន្ត្រីការពារជាតិស្តីទីថៃ ពិភាក្សាគ្នាលើបញ្ហាមួយចំនួន ដែលបានកើតឡើង ក្នុង​អំឡុង​ពេល​អនុវត្ត​បទឈប់បាញ់។ ឯកឧត្តមបានថ្លែងថា កងទ័ពកម្ពុជា បានគោរពបទឈប់បាញ់ ចាប់តាំងពីម៉ោង ០០:០០ យប់​មិញ​រហូតមកដល់បច្ចុប្បន្នប្រកបដោយភាពអត់ធ្មត់ យើងច្រាន​ចោល​ការ​លើក​ឡើង​របស់​កង​ទ័ព​ជើង​គោក​ថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលបានចោទកម្ពុជា រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់បាញ់​។ ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ថា ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃ​នេះ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិកម្ពុជានឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំង​សភាពការណ៍​ជាក់​ស្តែង​លើ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ។ ឯកឧត្តមថ្លែងថា «ព្រឹកមិញខ្ញុំក៏បានទំនាក់ទំនង (តាមទូរសព្ទ) ជាមួយរដ្ឋមន្ត្រីការពារ​ជាតិ​ស្តី​ទី​ថៃ​ ពិភាក្សាគ្នាលើបញ្ហាមួយចំនួន ដែលបានកើតឡើង ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់»។ បើ​តាម​ប្រមុខការពារជាតិកម្ពុជា នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ខាងមុននេះ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​នឹងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ GBC ដែលមានការចូលរួមពីភាគីថៃ នៅរាជធានីភ្នំពេញ យោង​តាម​សេចក្តីថ្លែងការណ៍នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២៥៕

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលចំពោះការលើកឡើងរបស់អ្នកនាំពាក្យជើងគោកថៃថា នៅ បន្តបាញ់គ្នានៅព្រំដែន

2025/07/29 11:38:13 am        822
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ម៉ាលី សុជាតា បានប្រកាសទាត់ចោលចំពោះការលើកឡើងរបស់អ្នកនាំពាក្យជើងគោកថៃ ដែលបានលើកឡើងនៅមុននេះ បន្តិចថា តាមព្រំដែនកម្ពុជា និងថៃនៅបន្តបាញ់គ្នា ខណៈរហូតមកដល់ពេលនេះ នៅតាមព្រំដែននៃប្រទេសទាំងពីរ មានសភាពស្ងប់ស្ងាត់ និងពុំមានការបាញ់គ្នាណាមួយកើតឡើងនោះទេ។ក្នុងសន្និសីទ​សារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៅតាមព្រំដែនកម្ពុជា និងថៃជាលើកទីពីរ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធកម្ពុជា បាននឹងកំពុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ចាប់ពីរំលងអធ្រាត្រយប់មិញ ពោលគឺម៉ោង២៤ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មកម្ល៉េះ។ក្នុងសន្និសីទនោះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានលើកឡើងអំពីកិច្ចប្រជុំរវាងមេភូមិភាគ ទី៥កម្ពុជា និងមេភូមិភាគទី១របស់ភាគីថៃផងដែរ ដោយកិច្ចប្រជុំនោះបានធ្វើឡើងនៅភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទាក់ទងនឹងកិច្ចប្រជុំនេះ លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា ក្រោយកិច្ចប្រជុំមេភូមិភាគ៥កម្ពុជា និងមេភូមិទី១ថៃ បានឯកភាពគ្នាគោរពកិច្ចព្រមព្រៀងការឈប់បាញ់ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ, ឈប់បង្កើនទ័ពជៀសវាងការប្រឈមមុខដាក់គ្នា,ភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ហើយប្រសិនបើមានបញ្ហាអ្វីផ្សេងធ្ងន់ធ្ងរត្រូវផ្តល់យោបល់ពីថ្នាក់លើជាដើម៕អត្ថបទ បាន ចក់

ក្រសួងព័ត៌មាន ណែនាំដល់សាធារណជន​​ប្រើប្រាស់បណ្ដាញសង្គម​ដោយការទទួល​ខុសត្រូវ​ និងត្រូវបញ្ឈប់ជាបន្ទាន់​នូវការកាត់តរូបភាព ការប្រមាថ ឬ​ការ​បង្កើត​ព័ត៌មាន​ញុះញង់​

2025/07/29 11:16:26 am        870
ក្រសួងព័ត៌មាន បានកត់សម្គាល់អំពីកំណើននៃការប្រើប្រាស់ពាក្យពេចន៍ ការបង្កើត និង​កាត់​ត​រូប​ភាព វីដេអូ ខ្លឹមសារ និងការបញ្ចេញមតិមិនសមរម្យ លើបណ្តាញទំនាក់ទំនង សង្គម ដែល​បាន​បង្ក​ការ​ប្រមាថ​ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរជាលក្ខណៈបុគ្គល ឬថ្នាក់ដឹកនាំ និង អង្គ​ព្រះ​មហា​ក្សត្រ​។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងព័ត៌មានចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២៥។តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងព័ត៌មាន សូមណែនាំដល់អ្នកបង្កើតមាតិកា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម និងសាធារណជនទាំង អស់មេត្តាប្រើប្រាស់បណ្តាញសង្គម និង​បញ្ចេញ​មតិ​ប្រកប​ដោយ​សុជីវធម៌ ការទទួលខុសត្រូវ និងគោរព ក្រមសីលធម៌ ក្នុងគោលដៅរ​ក្សា​សណ្តាប់​ធ្នាប់​ និងរបៀបរៀបរយលើបណ្តាញទំនាក់ទំនងសង្គម ស្រប តាមគោលការណ៍សន្តិភាព មិន​បង្ក​ការ​ញុះ​ញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍។អ្នក​បង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណ​ជន​គ្រប់​មជ្ឈ​ដ្ឋាន​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ នូវការកាត់តរូបភាព ការប្រមាថ ឬការបង្កើតព័ត៌មានញុះញង់ទាំងឡាយ ដែលប៉ះ​ពាល់​ដល់​កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបរទេស ទោះ​បី​ជា​ស្ថិត​ក្នុង​កាលៈ​ទេសៈនៃ​ជម្លោះ ជាមួយ​ប្រទេស​នោះ​ក៏ដោយ។ អ្នក​បង្កើ​ត​មាតិកា​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ និងសាធារណជនត្រូវជៀសវាង ការផ្សព្វផ្សាយ ឬ​ចែក​រំលែក​ព័ត៌មាន​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់ នាំឱ្យមានការភាន់ច្រឡំ បង្កការខឹង សម្បា អំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង និង​ការ​ប្រកាន់ពូជសាសន៍រវាងប្រជាជន និងប្រជាជន។ឆ្លៀត​ក្នុងឱកាសនេះ ក្រសួងព័ត៌មានសូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នក ប្រើ​ប្រាស់​បណ្តាញសង្គម និងសាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន និ​ង​ត្រូវ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ ព័ត៌មានជានិច្ចជាមួយប្រភពផ្លូវការ ជាពិសេសពាក់ព័ន្ធនឹងជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ និ​ងសូមកុំប្រើការ កាត់តរូបភាព និងខ្លឹមសារ ដែលមិន​ពិត​មាន​លក្ខណៈ​ប្រមាថ​ដល់​អង្គ​ព្រះ​មហា​ក្សត្រ​ជាដើម​។ក្រសួងព័ត៌មាន សូមកោតសរសើរចំពោះអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នក​ប្រើ​ប្រាស់​បណ្តាញ​ សង្គមដែលបានចូលរួមជាផ្នែកនៃសម្លេងរបស់កម្ពុជា ក៏ដូចជាការ​ការពារ​ភាព​ត្រឹម​ត្រូវ និង​ជំហរ​ដោះ​ស្រាយ​ជម្លោះ របស់កម្ពុជាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ប្រកប​ដោយ​ក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ និងការគោរពសិទ្ធិអ្នកដទៃ ទាំងក្នុង​សហគមន៍​ជាតិ និងអន្តរជាតិ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ដួង សំនៀង បាន​ពលី​ក្នុង​ជន្មាយុ​៦៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី

2025/07/29 10:12:43 am        716
នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូល​រួម​គោរ​ព​វិញ្ញា​ណ​ក្ខ​ន្ធសពឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កង​ពល​ធំ​អន្ត​រាគមន៍លេខ៣ ដែលបានពលីក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កាល​ពី​ថ្ងៃសៅរ៍ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅមូលដ្ឋានសមរភូមិមុខទិសប្រាសាទទិសទី១​ ខេត្ត​ព្រះវិហារ​។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកស្រី អ៊ុក ស៊ុនរ៉ានី ព្រមទាំងក្រុមគ្រួសារ និង​សូម​បួង​សួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧត្តមសេនីយ៍ឯក ដួង សំនៀង បាន​ទៅ​សោយ​សុខ​ក្នុង​ឋាន​សុគតិ​ភពកុំបីឃ្លៀងឃ្លាតឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងាររាជរដ្ឋាភិបាល សម្ពោធស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ខេត្តព្រះសីហនុ
05/10/2026 01:05 PM
គណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ ប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
05/10/2026 12:05 PM
លោក Putin៖ រុស្ស៊ី នឹងធ្វើកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន នៅប្រទេសទីបី
05/10/2026 12:05 PM
សម្ដេចតេជោ ផ្ដល់សូឡាជិត ៧០០ដើម សម្រាប់បំភ្លឺផ្លូវនៅឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ
05/10/2026 12:05 PM
រដ្ឋអឺរ៉ុប នឹងបញ្ជូនយន្តហោះទៅជម្លៀសពលរដ្ឋចេញពីនាវា​ទេសចរណ៍​ដែលរងគ្រោះ​ដោយការផ្ទុះវីរុ​ស hanta ​​
05/10/2026 12:05 PM
កងកម្លាំង​ឆ្មាំ​បដិវត្តន៍​​​អ៊ីរ៉ង់​ គំរាមវាយប្រហារ​ទីតាំង​អាមេរិក​នៅ​មជ្ឈិមបូព៌ា​​ ខណៈ​លោក Trump​រង់ចាំការឆ្លើយតប​ពីតេអេរ៉ង់
05/10/2026 11:05 AM
អភិបាលខេត្តបាត់ដំបង ដាស់តឿនយុវជនត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងគោរព​ច្បាប់​ចរាចរណ៍
05/10/2026 11:05 AM
លីបង់និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៣៩នាក់ ទោះមានបទឈប់​​បាញ់​​ក៏ដោយ​
05/10/2026 11:05 AM
ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់ ដោយសុវត្ថិភាព
05/10/2026 11:05 AM
រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញសំណេះសំណាលជាមួយនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនជាង១០០គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង
05/10/2026 11:05 AM