ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ

ព័ត៌មានជាតិ

ឯកឧត្ដម លុយ សុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខដល់ជនភៀសសឹកក្នុងស្រុកចុងកាល់

2025/07/27 03:39:53 pm        207
ឯកឧត្ដម លុយ សុន រដ្ឋលេខាធិការតំណាងឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងក្រុមការងារ និងអង្គការ CCT អង្គការដៃគូរ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខដល់ជនភៀសសឹកក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ។ឯកឧត្ដម លុយ សុន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី និងលោកជំទាវ ជា ផល្គុន និងបានផ្តល់នូវសម្ភារៈ និងថវិកាមួយចំនួនដល់ជនភៀសសឹក ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ជនភៀសសឹកដែលកំពុងជួបការលំបាក។អំណោយរួមមាន អង្ករ ៣,៧៥០kg មី ១៥០កេះ ត្រីខ ១៥០០កំប៉ុង ទឹកត្រី ៩០០ដប ទឹកស៊ីអ៊ីវ ៩០០ដប តង់ ២.៥ x ៣ម៉ែត្រ ១៥០តង់ អាវរងា ១០០ អាវ អាវរងាកុមារ ៥០ អាវ និងថវិកា ៤,០០០,០០០៛ (បួនលានរៀលគត់)៕

សម្ដេចធិបតី ថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ជួយពលរដ្ឋភៀសសឹក ខណៈទុក្ខលំបាកថ្ងៃនេះបង្ហាញច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយនៃមហាគ្រួសារខ្មែរតែមួយ

2025/07/27 02:12:42 pm        239
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែកក្កដានេះ បានផ្ញើសារ ថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ជួយពលរដ្ឋភៀសសឹក ខណៈទុក្ខលំបាកថ្ងៃនេះបង្ហាញច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយនៃមហាគ្រួសារខ្មែរតែមួយ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានសរសេរថា សូមថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់ និងខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ចាកចេញពីភូមិឋានដ៏កក់ក្តៅរបស់ខ្លួន តែប្រែក្លាយជាទីតាំងផុយស្រួយ បណ្តាលមកពីសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ ដើម្បីរំលោភយកទឹកដីកម្ពុជាយ៉ាងកំរោល។សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់ ដែលបានចូលរួមសហការយ៉ាងសកម្មជាមួយនឹងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការបម្លាស់ទីមកកាន់ទីជម្រកសុវត្ថិភាព ដើម្បីការពារ និងគេចចេញពីការវាយប្រហារឈ្លានពានទីតាំងភូមិឋាននានាដោយកងទ័ពប្រទេសថៃ។ទន្ទឹមនឹងនេះដែរ សម្ដេចបានថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ ជាកម្លាំងគាំទ្រដ៏សកម្មនៃមហាគ្រួសារខ្មែរ បានខិតខំយ៉ាងសស្រាក់សស្រាំ និងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកៀរគរមូលនិធិទាំងថវិកា និងសម្ភារ ព្រមទាំងការផ្តល់កម្លាំងផ្សេងៗជូនដល់វីរកងទ័ពជួរមុខ ជាពិសេស រៀបចំស្បៀងអាហារដោយសុទ្ធចិត្តតាមសទ្ធា តាមរយៈយន្តការផ្សេងៗគ្នា ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ សម្ដេចនាយករដ្ឋមន្រ្ដីបញ្ជាក់ថា៖«ទុក្ខលំបាកថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយនៃមហាគ្រួសារខ្មែរតែមួយ និងការជួយគ្នាក្នុងគ្រាលំបាក ដែលបង្កឡើងពីទង្វើទុច្ចរិត និងមហិច្ចតាឈ្លានពានដោយព្រះជាណាចក្រថៃ»៕

៣យប់៤ថ្ងៃ ឯកឧត្តម ឌិត ទីណា ប្រចាំការត្រៀមអន្តរាគមន៍ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

2025/07/27 01:49:32 pm        250
ភ្នំពេញ៖ គិតចាប់តាំងពីថ្ងៃទី២៤ រហូតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពីស្ថានភាពក្នុងតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ និងការត្រៀមលក្ខណៈអន្តរាគមន៍របស់ខេត្ត ដើម្បីការពារបូរណភាពទឹកដី និងការរក្សាសន្តិសុខប្រជាពលរដ្ឋខ្មែរ។គិតក្នុងរយៈពេល ៣យប់៤ថ្ងៃមកនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានប្រចាំការ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសពីតំបន់ព្រំដែនមកទីទួលសុវត្ថិភាព ក្នុងស្រុកចំនួន៤ រួមមាន៖ ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងបានណែនាំដល់ក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់នៅទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសតំបន់ព្រំដែនកម្ពុជា-ថៃ និងបងប្អូនភៀសសឹកពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ស្ថិតក្នុងពេលដ៏លំបាកនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យរក្សាភាពអត់ធ្មត់ស៊ូទ្រាំ និងថែរក្សាខ្លួន​នៅទីកន្លែងសុវត្ថិភាព ខណៈពេលដែលការចាកចេញពីភូមិស្រុកគេហដ្ឋានពុកម៉ែបងប្អូន គឺជាការលះបង់ចាំបាច់មួយដើម្បីបញ្ចៀសហានិភ័យនៃការប្រយុទ្ធគ្នា ដែលជួយសម្រួល​ឱ្យកងទ័ពរបស់នៅសមរភូមិការពារទឹកដីដោយទឹកចិត្តមោះមុត និងអង់អាចក្លាហាន។ជានិច្ចកាលឯកឧត្តមរដ្ឋមន្ត្រី ​បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខយកចិត្តទុកដាក់ និងសេចក្ដីនឹករលឹក​ពីសំណាក់ សម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងបាននាំយកនូវអំណោយជាច្រើន មានដូចជា៖ គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់ សម្រាប់ជួយសម្រួលប្រជាពលរដ្ឋភៀសសឹកមកកន្លែងទីទួលសុវត្ថិភាព។យើងទាំងអស់គ្នាគាំទ្រ​កងទ័ពដ៏អង់អាចរបស់យើងក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រហូតដល់ពុកម៉ែបងប្អូនវិលត្រឡប់ទៅភូមិស្រុកគេហដ្ឋានវិញបាន ហើយយើងទាំងអស់គ្នាថ្កោលទោសសកម្មភាពខ្មាំងឈ្លានពាន រំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលបង្កហានិភ័យផ្ទាល់ដល់ប្រជាពលរដ្ឋស្លូតត្រង់ ហើយគាំទ្រការឆ្លើយតបការពារដែនដីមិនឱ្យបាត់សូម្បីតែមួយមីលម៉ែត្រ៕

ជនភៀសសឹកចំនួនជាង៧០០គ្រួសារ នៅស្រុកអន្លង់វែង ទទួលអំណោយពីសប្បុរសជន

2025/07/27 01:24:59 pm        184
ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចែក​អំណោយរបស់សប្បុរសជនជូនជនភៀសចំនួនជាង ៧០០គ្រួសារ មកពីឃុំចំនួន៥ នៅមណ្ឌលសុវត្ថិភាព ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។អំណោយផ្តល់ជូនភៀសសឹកចំនួនជាង៧០០គ្រួសារ នាព្រឹកនេះ ជាអំណោយដ៏ថ្លៃថ្លារបស់​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឧកញ៉ា ស្រី ចន្ធូ និងឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន។ជាមួយគ្នានេះអ្នកឧកញ៉ា ម៉ម វណ្ណឌី បានរួមចំណែកជាថវិកាក្នុង១គ្រួសារ ទទួលបាន ៥ម៉ឺនរៀល និងបូករួមថវិកា ១០០លានរៀលផ្សេងទៀត សម្រាប់ចាត់ចែង និងផ្គត់ផ្គង់ដល់ជនភៀសសឹក ស្រុកអន្លង់វែង។នាឱកាសនេះឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់សប្បុរសជន ដែលបានរួមចំណែកជាធនធានផ្ទាល់ខ្លួន ​ដើម្បីផ្តល់ជាអំណោយគ្រឿងឧបភោគ បរិភោគ ចែកជូនដល់​ជនភៀសសឹកជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ។ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជា​សារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក។ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំដល់ជនភៀសសឹកទាំងអស់ត្រូវថែទាំ​សុខភាព​ឱ្យបានល្អ​ ក្នុងករណីមានបញ្ហាឈឺស្កាត់ ឬត្រូវការសេវាពិនិត្យសុខភាពអាច​ទាក់ទង​ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានដែលប្រចាំការនៅមណ្ឌលសុវត្ថិភាពអន្លង់វែង៕

ក្រុមសេនាសន្តិភាពបាននាំយកអំណោយជាគ្រឿងបរិភោគ ឧបភោគចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹកនៅស្រុកចុងកាល់

2025/07/27 01:10:26 pm        199
ក្រុមសេនាសន្តិភាព នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកអំណោយជាគ្រឿងបរិភោគ និងឧបភោគទៅចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹកពីការឈ្លានពានរបស់សៀម នៅស្រុកចុងកាល ខេត្តឧត្តរមានជ័យ ខណៈអំណោយទាំងនេះ គឺបានមកពីបងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេស។អំណោយដែលក្រុមសេនាសន្តិភាព យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារ​កងទ័ព​ជួរមុខរត់ភៀសសឹកនេះ រួមមាន៖ អង្ករចំនួន៣០០ការ៉ុង ដោយមួយការ៉ុងមានទម្ងន់ ១៥គីឡូក្រាម ទឹកស៊ីអ៊ីវចំនួន១៥០យួរ ទឹកត្រីចំនួន១៥០យួរ ​សាច់ក្រក់ចំនួន២០០គីឡូក្រាម ទឹកសុទ្ធចំនួន២៥០០យួរ ​រួមទាំងថវិកាមួយចំនួនផងដែរ៕

កម្ពុជាប្រាប់ទៅថៃថា គ្មានហេតុផលអ្វីដែលកម្ពុជា បាញ់ទៅលើប្រាសាទតាមាន់ ដែលជាដួងព្រលឹកដូនតាខ្លួន នោះឡើយ

2025/07/27 12:35:33 pm        1016
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានផ្តាំទៅភាគីថៃថា គ្មានហេតុផលអ្វីដែលកម្ពុជាបាញ់ប្រាសាទតាមាន់ដែលជាដួងព្រលឹង របស់ដូនតាខ្លួនឯង ដូចការចោទប្រកាន់យ៉ាងគឃ្លើន និងគ្មានការអៀនខ្មាស់របស់ភាគីថៃនោះឡើយ។ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពជាលើកទីពីរនៃដំណើរការឈ្លានពានរបស់ទាហានថៃ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានធ្វើការទាត់ចោលទាំងស្រុងចំ ពោះផេកផ្លូវការរបស់កងទ័ពជើងគោកថៃ ដែលបានផ្សាយថាកម្ពុជា បានបាញ់ផ្លោងបេអឹម២១ ទៅតំបន់ប្រាសាទតាមាន់ ដោយការចោទប្រកាន់ពីសំណាក់ទាហានថៃនេះ គឺពិតជាអស់សំណើច និងគួរឲ្យហួសចិត្តជាខ្លាំង ខណៈប្រាសាទតាមាន់ជាប្ររបស់ខ្មែរ គ្មានហេតុផលណាមួយដែលកម្ពុជា​បាញ់កម្ទេចដួងព្រលឹងខ្លួនឯងនោះទេ។លោកជំទាវម៉ាលី សុជាតា បានឆ្លើយតបបែបចំអក និងគួរឲ្យសំណើចចំពោះការចោទប្រកាន់របស់ ទាហានឈ្លានពានសៀមថា «តាមការពិតប្រាសាទដែលដូនតាខ្មែរជាអ្នកសាងសង់ ហើយជាកម្មសិទ្ធស្របច្បាប់ក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយផ្អែកលើផែនទីស្របច្បាប់ ប្រាសាទតាមាន់ស្ថិតនៅក្នុងទឹកដី នៃខេត្តឧត្តរមានជ័យរបស់កម្ពុជា។ ដូច្នេះគ្មានហេតុផលណាមួយដែលកម្ពុជាត្រូវបំផ្លិតបំផ្លាញកម្ទេចនូវ ទ្រព្យសម្បត្តិខ្លួននោះទេ....ប៉ុន្តែមានតែភាគីថៃទេ ដែលមានចេតនាទុច្ចរិតទាំងអស់នេះ»។លោកជំទាវម៉ាលី សុជាតា បានបន្ថែមទៀតថា សកម្មភាពឈ្លានពាន និងគិតទុកជាមុនរបស់ភាគីថៃ​ដែលបានរំលោភ បំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជានេះគឺបានធ្វើឡើងជាបន្តបន្ទាប់ និង​ពង្រីកកាន់តែធំឡើងបើទោះបីជាមានការដាក់សម្ពាធពីអន្តរជាតិក៏ដោយនោះ។ យ៉ាងណាក៏ដោយកម្ពុជា នឹងមិនដកថយ និងចុះញ៉មចំពោះការឈ្លានពានរបស់សៀមនោះឡើយ ហើយនឹងធ្វើការវាយបកទៅវិញ ដើម្បីរក្សាសិទ្ធការពារខ្លួនស្របទៅតាមច្បាប់អន្តរជាតិ និង​ការពារដែនអធិបតេយ្យ និងសេចក្តីសុខរបស់ប្រជាជនខ្មែរទាំងមូលផងដែរ។ ជាមួយគ្នានោះដែរ ​លោកជំទាវម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតកម្ពុជាមានការប្តេជ្ញា​ចិត្តយ៉ាង​ម៉ឺងម៉ាត់ចំពោះ«បទឈប់បាញ់ជាបន្ទាន់»​ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិដដែល៕ អត្ថបទ បាន ចក់

TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក

2025/07/27 11:53:09 am        425
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ចំពោះ​ការ​វិល​ត្រឡប់​ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹក​ដោយ​សារ​ការ​ប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់​វិធាន​ការ​ចាំ​បាច់​ជា​បន្ត​បន្ទាប់ចាប់តាំងពីថ្ងៃផ្ទុះអាវុធទី ២៤ កក្កដា ២០២៥ ដើម្បីសម្របសម្រួល៖ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង ៧ បានសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ ដោយឡែកចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជន្លាសចេញពីតំបន់ប្រយុទ្ធគ្នា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយស្នាក់នៅ ហូបចុក និងសុខាភិបាលជូនបងប្អូន។ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសុខាភិបាលសហការដោះស្រាយតាមដំណើរការជាក់ស្ដែងធ្វើយ៉ាងណាយកចិត្តទុកដាក់លើជីវភាពរស់នៅនិងសុខសប្បាលភាពរបស់បងប្អូនដំណាក់កាលលំបាកនេះ។ ជាមួយគ្នាដែលសម្ដេចនាយករដ្ឋមន្រ្ដី ចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ដោយសារការប្រយុទ្ធគ្នានេះ។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏សូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនិងកងនគរបាលជាតិរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង កិច្ចការការពារបូរណភាពទឹកដីរបស់យើង។ សម្ដេចក៏បានអរព្រះគុណនិងអរគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរយើង។ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ៕

ទាហានសៀមនៅបន្តឈ្លានពានមកលើកម្ពុជាយ៉ាងកំរោល បើទោះបីឯកឧត្តម ដូ ណាត្រាំ ស្នើឲ្យមានការឈប់បាញ់ក្តី

2025/07/27 11:31:57 am        512
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសអះអាងថា មកដល់ពេលនេះ ទាហានឈ្លានពានសៀមនៅតែបន្តបាញ់ប្រហារមកលើកម្ពុជាយ៉ាងកំរោល និងគឃ្លើនបំផុត បើទោះបីមានការសម្របសម្រួលស្នើឲ្យឈប់បាញ់ពីសំណាក់ប្រធានាធិបតីអាមេរិក ឯកឧត្តម ដូ ណាត្រាំ ក៏ដោយនោះ។ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពជាលើកទីពីរនៃដំណើរការឈ្លានពានរបស់ ទាហាន សៀម នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា មកដល់ពេល នេះទាហានឈ្លានពាន​សៀម ​បានបាញ់យ៉ាងសន្ធុបមកលើកម្ពុជានៅតាមបណ្តោយ​ព្រំដែន ដោយប្រើប្រាស់​យន្តហោះ​ចម្បាំង ដ្រូន កាំភ្លើងធំ រថពាស់ដែក រត់ក្រោះ និងគ្រាប់បែក​ចង្កោមជាដើម។ មួយវិញទៀតការបន្តរំលោភបំពានលើដែនអធិបតេយ្យកម្ពុជាយ៉ាងគឃ្លើន ដោយ​មិនគោរពច្បាប់​អន្តរជាតិនេះ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ​ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ សន្តិភាព និងស្ថិរភាព មិនត្រឹមតែនៅតំបន់ព្រំដែនកម្ពុជា ​និងថៃប៉ុណ្ណោះទេ វានឹងបង្កផលប៉ះអាល់ដល់សន្តិសុខក្នុងតំបន់​ទាំងមូលផងដែរ។ជាមួយគ្នានោះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានប្រកាសទាត់ចោលទាំងស្រុងចំពោះភាគីសៀម​ដែលបានបន្តចោទប្រកាន់មកលើកម្ពុជា ទាំងគឃ្លើន គ្នានការខ្មាស់អៀន ថាការបាញ់ប្រហារថ្ងៃនេះ គឺកម្ពុជាជាអ្នកផ្តើមុនផងដែរ ​ខណៈភាគីសៀមខ្លួនឯកជាអ្នកបង្ករ ដោយមិនព្រមស្តាប់​តាមការ​សម្របសម្រួល​របស់ប្រធានាធិបតីអាមេរិក ឯកឧត្តមដូ ណាត្រាំ ដើម្បីទទួលយកការសម្របសម្រួល​ដោយសន្តិវិធី ក្នុងគោលបំណងឈ្មោះទៅរកភាពឈប់បាញ់នោះ។យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិលោកជំទាវ ម៉ាលី សុជាតា ក៏បានបន្ត​អំពាវនាវ​យ៉ាង​ទទួចជាថ្មីម្តងទៀតដល់សហគមន៍អន្តរជាតិ រួមគ្នាធ្វើការថ្កោលទោសដល់​ទាហានឈ្លានពាន​សៀមផងដែរខណៈការឈ្លានពានរបស់សៀមកាន់តែវាទទីធំឡើងមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជានឹងមិនដកថយ និង​ចុះញ៉ម​ចំពោះការឈ្លានពានរបស់​សៀមនោះឡើយ ហើយនឹងធ្វើការវាយបកទៅវិញដើម្បីរក្សាសិទ្ធការពារខ្លួនស្រប ទៅតាមច្បាប់ អន្តរជាតិ និងការពារដែនអធិបតេយ្យ និងសេចក្តីសុខរបស់ប្រជាជនខ្មែរទាំងមូលផងដែរ៕អត្ថបទបាន ចក់

អភិបាលខេត្តព្រះវិហារ៖ ត្រឹមថ្ងៃទី២៦ ខែកក្កដានេះមានពលរដ្ឋ ១១,៥៥៨ គ្រួសារនៃស្រុកជាំក្សាន្ត បានជម្លៀសចេញពីតំបន់គ្រោះថ្នាក់មកទីតាំងមានសុវត្ថិភាព

2025/07/27 11:13:23 am        336
ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះប្រជាពលរដ្ឋ ៦ឃុំ លើ៨ឃុំ នៃស្រុកជាំក្សាន្ត បានជម្លៀសចេញពីឃុំសរុបចំនួន ១១,៥៥៨ គ្រួសារ ស្មើនឹង ២៧,០៥៣នាក់។ ដោយឡែក បងប្អូនមួយចំនួនក៏បានទៅស្នាក់នៅផ្ទះសាច់ញាតិ និងផ្ទះមិត្តភក្តិ។ ដោយទ្បែក ប្រជាជនបានមកទីតាំងមានសុវត្ថិភាពចំនួន ១១ កន្លែង ទូទាំងខេត្តព្រះវិហារ សរុបមានចំនួន ៤,៩៤៦ គ្រួសារ ស្នើនឹង ១៧,០៣០នាក់។ 1. មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម សរុបមានចំនួន ៣,៧៤៨គ្រួសារ ស្មើនឹង ១២,៧២២នាក់ (ទំនាក់ទំនង៖ ឯកឧត្តម គឹម ចាន់បញ្ញា អភិបាលរងខេត្ត 060 512 345)។2. មណ្ឌលសុវត្ថិភាពវត្តឧត្តរគីរីទួលអណ្ដែត នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន សរុបមានចំនួន ៤៣១គ្រួសារ ស្មើនឹង ១,៥៤៦នាក់ (ទំនាក់ទំនង៖ ឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្ត 012 995 143)។3. វត្តកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប មានចំនួន ១០៩គ្រួសារ ស្មើនឹង ៣៤០នាក់ (ទំនាក់ទំនង៖ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប 097 825 4222)។ 4. វត្តកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប មានចំនួន ១០២គ្រួសារ ស្មើនឹង ៣៩៨នាក់ (ទំនាក់ទំនង៖ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប 097 825 4222)។ 5. វត្តដងផ្លិត ឃុំឆែបពីរ ស្រុកឆែប មានចំនួន ១១០គ្រួសារ ស្មើនឹង ៣៧៩នាក់ (ទំនាក់ទំនង៖ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប 097 825 4222)។ 6. វត្តពោធិ៍កែវមានជ័យ ឃុំពៅធិ៍ ស្រុកត្បែងមានជ័យ មានចំនួន ១០២គ្រួសារ ស្មើនឹង ៣២១នាក់ (ទំនាក់ទំនង៖ លោក នុត សោភ័ណ្ឌ អភិបាលស្រុក ត្បែងមានជ័យ 097 974 4447)។ 7. វត្តពើងព្រះគោ ឃុំឈានមុខ ស្រុកត្បែងមានជ័យ មានចំនួន ៣១គ្រួសារ ស្មើនឹង ១០៦នាក់ (ទំនាក់ទំនង៖ លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ 097 974 4447)។ 8. វត្តពើងអង្កកាម (បាក់កាំ) ឃុំឈានមុខ ស្រុកត្បែងមានជ័យ មានចំនួន ១៦៣គ្រួសារ ស្មើនឹង ៥៨៥នាក់ (ទំនាក់ទំនង៖ លោក នុត សោភ័ណ្ឌ អភិបាលស្រុក ត្បែងមានជ័យ 097 974 4447)។ 9. វត្តពើងនាគ ឃុំឈានមុខ ស្រុកត្បែងមានជ័យ មានចំនួន ៥៣គ្រួសារ ស្មើនឹង ១៦៥គ្រួសារ (ទំនាក់ទំនង៖ លោក នុត សោភ័ណ្ឌ អភិបាលស្រុក ត្បែងមានជ័យ 097 974 4447)។ 10. វត្តព្រះលាន ឃុំព្រះឃ្លាំង មានចំនួន ៣៩គ្រួសារ ស្មើនឹង ២៥៩នាក់ (ទំនាក់ទំនង៖ លោក នុត សោភ័ណ្ឌ អភិបាលស្រុក ត្បែងមានជ័យ 097 974 4447)។ 11. វត្តប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ មានចំនួន ៥៨គ្រួសារ ស្មើនឹង ២០៩នាក់ (ទំនាក់ទំនង៖ លោក នុត សោភ័ណ្ឌ អភិបាលស្រុក ត្បែងមានជ័យ 097 974 4447)។ សម្រាប់នៅសាលាខេត្តព្រះវិហារ ទំនាក់ទំនងលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត 071 255 1966៕

អាជ្ញាធរមីន អំពាវនាវដល់សហគមន៍អន្តរជាតិឈរជាមួយកម្ពុជា ថ្កោលទោសទង្វើអមនុស្សធម៌របស់ថៃឈ្លានពានកម្ពុជា ដោយប្រើប្រាស់គ្រាប់បែកចង្កោម

2025/07/27 10:44:36 am        174
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ បានចេញលិខិតធ្វើការអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យឈរជាមួយកម្ពុជាថ្កោលទោសទង្វើអមនុស្សធម៌របស់ថៃ ឈ្លានពានដោយគិតព្រាងទុកជាមុន និងការប្រើប្រាស់គ្រាប់បែកចង្កោមមកលើប្រទេសកម្ពុជា។យោងតាមសេចក្តីអំពាវនាវរបស់អាជ្ញាធរមីនកម្ពុជា ដែលបានចេញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា គ្រាប់បែកចង្កោម ដែលថៃខ្លួនឯងបានទទួលស្គាល់ថាបានប្រើប្រាស់ គឺជាអាវុធដ៏ព្រៃផ្សៃបំផុត ដែលប្រើប្រាស់នៅក្នុងសង្គ្រាម។ គ្រាប់បែកចង្កោមទាំងនេះ មិនត្រឹមតែបង្កសោកនាដកម្មនាពេលបច្ចុប្បន្ននោះទេ វានឹងបន្តនៅពាសពេញផ្ទៃដីរបស់កម្ពុជា និងបន្តបង្កសោកនាដកម្មដល់មនុស្សនាពេលអនាគតផងដែរ។ នៅពេលដែលគ្រាប់បែកនេះធ្លាក់មកវានឹងបែកចេញជាគ្រាប់តូចៗជាច្រើនស្រោចស្រពទៅលើវាលស្មៅ សាលារៀន មណ្ឌលសុខភាព វត្តអារាម និងទីតាំងប្រាសាទនានាហើយគ្រាប់ទាំងនេះ នឹងមិនបាត់ទៅវិញឡើយ ទោះបីជាសង្គ្រាមបានបញ្ចប់ក៏ដោយ ហើយវានឹងក្លាយជាស្រមោលដ៏សែនឃោរឃៅនៃសង្គ្រាម ដែលបន្តគំរាមកំហែងដល់ប្រជាជន។អាជ្ញាធរមីនបានចាត់ទុកថា ការវាយប្រហាររបស់ទាហានឈ្លានពានថៃមកលើកម្ពុជា នាពេលនេះ «គឺមិនមែនជាជម្លោះយោធានោះទេ តែជាការបង្កសោកនាដកម្មដល់ប្រជាជនស្លូតត្រង់ ស្ត្រី កុមារ ព្រះសង្ឃ និងកសិករ។ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មនុស្សបានរបួសនិងបាត់បង់ជីវិត និងផ្ទះសម្បែង ទ្រព្យសម្បត្តិ និងទីសក្ការៈបូជាត្រូវបានបំផ្លាញ ត្រូវនិងឆេះខ្ទេចខ្ទី ប្រាសាទព្រះវិហារដែលមានតម្លៃជាសកលសម្រាប់មនុស្សជាតិ ជាបេតិកភណ្ឌពិភពលោក ជានិមិត្តរូបនៃដួងព្រលឹងសន្តិភាព និងជាអត្តសញ្ញាណជាតិកម្ពុជា ត្រូវទទួលរងផលប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារនេះ(ពីសំណាក់ទាហានឈ្លានពានសផម)។ វាគឺជាការឈឺចាប់បំផុតរបស់ប្រជាជាតិ ហើយវានឹងបន្តដល់មនុស្សជំនាន់ក្រោយទៀត»។តាមរយៈសេចក្តីអំពាវនាវនេះ អាជ្ញាធរមីន ក៏បានលើកឡើងផងដែរថាការឈ្លានពានរបស់ទាហានសៀមក៏បានធ្វើឱ្យអាក់ខានដល់ការអប់រំផងដែរ ដោយគិតត្រឹមរសៀលថ្ងៃទី២៦ ខែកក្កដានេះ សាលារៀនប្រមាណជិត ៥០០ នៅក្នុងខេត្ត/ក្រុងចំនួន១៤ នៅតាមបណ្ដោយព្រំដែន ត្រូវបង្ខំឱ្យបិទ ដែលបានប៉ះពាល់ជាខ្លាំងដល់សិស្ស និងគ្រូប្រមាណ ១៣០,០០០ នាក់។ កុមារដែលអង្គុយរៀននៅក្នុងថ្នាក់ បែរជាមកជ្រកលាក់ខ្លួនដោយភ័យខ្លាច គ្មានសុវត្ថិភាព និងមិនអាចទៅសាលារៀន និងធ្វើសកម្មភាពប្រចាំថ្ងៃមិនដូចមុនឡើយ។ ការឈ្លានពាននេះ មិនត្រឹមតែបង្កការអាក់ខានដល់ការសិក្សា របស់ក្មេងនោះទេ តែវានឹងប៉ះពាល់ជាខ្លាំងដល់សុខុមាលភាពផ្លូវចិត្តរបស់ពួកគេផងដែរ។យ៉ាងណាក៏ដោយជាថ្មីម្ដងទៀតអាជ្ញាធរមីន អំពាវនាវដល់សហគមន៍អន្តរជាតិ ទាំងរដ្ឋាភិបាល ទាំងប្រជាជនគ្រប់ទីកន្លែងនៅទូទាំងពិភពលោក ឱ្យឈរនៅជាមួយកម្ពុជា ខណៈពេលវេលានេះមិនមែនជាពេលវេលា ដែលយើងត្រូវនៅស្ងៀមស្ងាត់នោះទេ គឺជាពេលវេលាដែលយើងត្រូវបង្ហាញភាពក្លាហានរបស់យើង ថ្កោលទោសចំពោះទង្វើដ៏ព្រៃផ្សៃនេះ ទាមទារឱ្យមានការទទួលខុសត្រូវ និងគាំទ្រពេញទំហឹងដល់ប្រជាជនរងគ្រោះ ដែលបានបង្កឡើងពីទាហានឈ្លានពានសៀមនោះ៕អត្ថបទ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM