សម្តេចតេជោ ហ៊ុន សែន ​ជំរុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
អ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់

ព័ត៌មានជាតិ

អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការសមាគម អ.ន.ក.ខេត្តមណ្ឌលគិរី

2026/05/08 09:49:03 am        184
នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានទីតាំងស្ថិតនៅ ភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក., ឯកឧត្តម ង៉ុយ អេង ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន។បន្ទាប់ពីពិធីសម្ពោធ ឯកឧត្តម គន់ គីម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តមណ្ឌលគិរី ដើម្បីពិនិត្យលើសកម្មភាព និងវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក។ឯកឧត្តម ថង សាវុន ប្រធាន អ.ន.ក.ខេត្ត បានឲ្យដឹងថា អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខាឃុំ-សង្កាត់ បានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនទៅតាមជំនាញរបស់ខ្លួន ជាពិសេសបានខិតខំដោះស្រាយលើបញ្ហាប្រឈមរបស់សមាជិកដែលមានជីវភាពខ្វះខាត។ឯកឧត្តម ថង សាវុន បានប្តេជ្ញាចិត្តអនុវត្តឲ្យបានយ៉ាងល្អប្រសើរចំពោះការយកចិត្តទុកដាក់លើអតីតយុទ្ធជន និងនិវត្តជនណាដែលជួបការលំបាកឲ្យទទួលបានអត្ថប្រយោជន៍ដែលឧបត្ថម្ភពីរាជរដ្ឋាភិបាល។ក្នុងឱកាសនេះ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា សមាសភាពថ្នាក់ដឹកនាំសមាគមនាពេលនេះ គឺផ្នែកមួយនៃកិច្ចការងាររបស់សមាគម ដើម្បីធានាថា រចនាសម្ព័ន្ធការងារនៅតាមបណ្ដាខេត្តនានា មានភាពរឹងមាំ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្របសម្រួល និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនទាំងអស់នៅក្នុងមូលដ្ឋានខេត្តនីមួយៗ ឲ្យទទួលបាននូវគោលនយោបាយ និងអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល។ ឯកឧត្តម គន់ គីម មានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ត្រូវចុះជាប់ជាប្រចាំតាមមូលដ្ឋានរបស់ខ្លួន ដើម្បីសួរសុខទុក្ខ និងពិនិត្យស្ថានភាពជីវភាពរស់នៅ ក្នុងការជួយដោះស្រាយ និងរួមចំណែកជួយលើកស្ទួយជីវភាពឲ្យបានសមរម្យ។គិតមកទល់ពេលនេះ ខេត្តមណ្ឌលគិរីមានសមាជិកសរុបចំនួន ៤៩៣នាក់ និងមានសមាជិកដែលទទួលបានការសាងសង់ផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន០៧ខ្នង៕

កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ

2026/05/07 11:26:20 pm        190
នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ជាកិច្ចចាប់ផ្ដើម, ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី បានសម្ដែងនូវការរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ជាថ្មីម្ដងទៀត ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អយូរអង្វែង និងប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងសិង្ហបុរី។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជំនួបរវាងឯកឧត្តម និងសម្ដេចធិបតី នាឱកាសនេះ សបញ្ជាក់អំពីភាពជិតស្និទ និងការប្ដេជ្ញាចិត្តរវាងប្រទេសទាំងពីរ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ក្នុងន័យនេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់សិង្ហបុរីក្នុងការបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវសេចក្ដីពេញចិត្តចំពោះវឌ្ឍនភាពជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំង ការចូលជាធរមាន នាពេលថ្មីៗនេះ នៃពិធីសារទី២ ដើម្បីធ្វើវិសាធនកម្មលើកិច្ចព្រមព្រៀងស្តីពី «ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល» ដែលនឹងរួមចំណែកក្នុងការបន្តទាក់ទាញវិនិយោគិនសិង្ហបុរី មកបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពី សន្តិសុខស្បៀង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ នាពេលថ្មីៗនេះផងដែរ។ សម្ដេចធិបតីបានសម្ដែងនូវសុទិដ្ឋិនិយមថា ប្រទេសទាំងពីរនឹងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគ្រប់វិស័យបន្ថែមទៀត ក៏ដូចជាបន្តផ្សារភ្ជាប់ភាពជាដៃគូររវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ក្នុងឱកាសនោះដែរ សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ថា កម្ពុជានឹងចាប់ផ្ដើមអនុវត្តច្បាប់ស្តីពី កាតព្វកិច្ចយោធា ក្នុងឆ្នាំ២០២៦នេះ ហើយសម្ដេចធិបតីសង្ឃឹមថាកម្ពុជានឹងទទួលបានការចែករំលែកបទពិសោធន៍ពីប្រទេសសិង្ហបុរីបន្ថែមទៀត ដើម្បីធានានូវភាពរលូនសម្រាប់ការអនុវត្ត។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ថាមពល ការពារជាតិ និងសន្តិសុខ ព្រមទាំងបានផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់មួយចំនួនក្នុងក្របខណ្ឌអាស៊ាន និងអន្តរជាតិ ៕

កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

2026/05/07 10:16:14 pm        113
នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលបានផ្ញើលិខិតអបអរសាទរ ក្នុងឱកាសដែលឯកឧត្តមត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាមលើគ្រប់វិស័យ និងបានគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀតនៅពេលអនាគត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម Le Minh Hung ក៏បានអញ្ជើញសម្ដេចធិបតី បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ជាថ្មីម្ដងទៀត។ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជានិងវៀតណាម ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាល ក្របខណ្ឌគណបក្ស និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា ឆ្នាំ២០២៧ ខាងមុខ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានប្រគល់ភារកិច្ចជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសហការរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០នេះឱ្យបានល្អប្រសើរ។ សម្ដេចធិបតីក៏បានគូសបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបន្តដាក់ចេញវិធានការបន្ថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅ ២០ ប៊ីលានដុល្លារអាមេរិក និងបានស្នើវិនិយោគិនវៀតណាមបន្តមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ សម្ដេចធិបតីបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការពន្លឿនការកំណត់ទីតាំងតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ។ បន្ថែមលើនេះ សម្ដេចធិបតីបានជំរុញឱ្យមានការសម្រួលនីតិវិធីគយ និងអន្តោប្រវេសន្ត៍ នៅតាមច្រកព្រំដែនឱ្យមានភាពសាមញ្ញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ។ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានពិភាក្សាលើគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សន្ដិសុខ និងការពារជាតិ, សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន៕

សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងនាយរដ្ឋមន្រ្តីថៃ បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង

2026/05/07 08:40:05 pm        273
ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបពិភាក្សាត្រីភាគីរវាងហ្វីលីពីន កម្ពុជា និងថៃ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា និងថៃ បានប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង។សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថា «ថ្ងៃនេះ ខ្ញុំនិងនាយករដ្ឋមន្ត្រី Anutin ទើបតែបានជួបប្រជុំគ្នាដោយមានការប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង។ ការពិភាក្សារបស់យើងផ្តោតលើភាពតានតឹង និងវិធានការកសាងទំនុកចិត្ត ដើម្បីស្តារ និងពង្រឹងក្របខ័ណ្ឌការងារសម្រាប់សន្តិភាពយូរអង្វែង និងធ្វើឱ្យទំនាក់ទំនងប្រែមកធម្មតា។ យើងបានពិភាក្សាអំពីការបន្តឡើងវិញនូវយន្តការដែលមានស្រាប់ទាំងអស់ពោលគឺ JBC, GBC និង RBC ខណៈដែលរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃបានរៀបចំមុខងាររបស់ខ្លួនបានពេញលេញ»។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសូមថ្លែងអំណរគុណដល់រដ្ឋជាសមាជិកអាស៊ានចំពោះការគាំទ្រ និងការរួមចំណែកជាបន្តបន្ទាប់របស់ពួកគេ។ កម្ពុជាស្វាគមន៍ចំពោះការទទួលយកភាពជាអ្នកដឹកនាំរបស់ប្រទេសហ្វីលីពីនពីប្រទេសម៉ាឡេស៊ី។ កម្ពុជាបានពង្រីកកិច្ចសហប្រតិបត្តិការពេញលេញ និងអំពាវនាវឱ្យមានការពង្រឹងតួនាទីរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ និងវិធានការដែលបានព្រមព្រៀងទាំងអស់។យើងក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន រួមទាំងតាមរយៈសមាគមមិត្តភាពកម្ពុជា-ថៃ ដែលជាសសរស្តម្ភបំពេញបន្ថែមក្នុងការកសាងទំនុកចិត្តឡើងវិញ និងលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក។ នាពេលខាងមុខយើងបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីការបរទេសទាំងពីររបស់យើងចូលរួមក្នុងការពិភាក្សាលម្អិតបន្ថែមទៀត និងអនុវត្តវាទៅមុខតាមរបៀបជាក់ស្តែង និងផ្តោតលើលទ្ធផល ដូចដែលប្រធានាធិបតីបានលើកឡើង។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា ព្រំដែនមិនអាចផ្លាស់ប្តូរ ឬកំណត់ដោយកម្លាំង ឬតាមរយៈ «fait accompli» បានទេ។សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ដែរ កម្ពុជាក៏អំពាវនាវឱ្យមានការអនុវត្តពេញលេញ និងជាបន្ទាន់នៃសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ទាំងស្រុង ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការបន្តការងារស្ទង់មតិដោយ JBC និងកំណត់ព្រំដែនឡើងវិញជាបន្ទាន់ដោយ JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយមិនមានការពន្យារពេលបន្ថែមទៀត។ យើងជឿជាក់ថាយន្តការនេះនឹងមានសារៈសំខាន់ដើម្បីធានាបាននូវការបញ្ចប់នៃការអនុវត្ត «fait accompli» នៅលើដី និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងព្រំដែនអន្តរជាតិត្រូវបានគោរព និងស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយហេតុនេះលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ។យើងក៏ពិភាក្សាអំពីមាគ៌ានាពេលអនាគតសម្រាប់ការដោះស្រាយការទាមទារដែនសមុទ្រដែលត្រួតស៊ីគ្នា ដែលកម្ពុជាបានសម្រេចចិត្តផ្តួចផ្តើមការផ្សះផ្សាដោយបង្ខំក្រោម UNCLOS បន្ទាប់ពីថៃដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១។កម្ពុជាជឿជាក់ថា នេះជាមាគ៌ាសន្តិភាពឆ្ពោះទៅរកដំណោះស្រាយដ៏យុត្តិធម៌សម្រាប់ភាគីទាំងពីរ។ ជាចុងក្រោយ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅមុខដោយស្ថាបនា រហ័ស និងដោយសុច្ឆន្ទៈ៕

សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាត «ខ្សែបន្ទាត់ព្រំដែន» បង្កើតឡើងដោយការប្រើប្រាស់កម្លាំង

2026/05/07 08:28:31 pm        299
ក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបពិភាក្សាត្រីភាគី រវាងហ្វីលីពីន កម្ពុជា និងថៃ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការពេញលេញ និងបានអំពាវនាវឱ្យមានការពង្រឹងតួនាទីរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានានូវការអនុវត្តបទឈប់បាញ់ និងវិធានការដែលបានព្រមព្រៀងទាំងអស់រវាងកម្ពុជា និងថៃ។សម្តេច ហ៊ុន ម៉ាណែត បានប្រកាសជាថ្មីមិនទទួលស្គាល់ជាដាច់ខាតនូវ «ខ្សែបន្ទាត់ព្រំដែន» បង្កើតឡើងដោយការប្រើប្រាស់កម្លាំង ហើយជំរុញឱ្យថៃអនុវត្តសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ធ្នូ ឱ្យបានពេញលេញ និង ជាបន្ទាន់ ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការបន្តការស្ទង់មតិ និង ការបោះបង្គោលព្រំដែនដោយ JBC ឡើងវិញ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយមិនមានការពន្យារពេលបន្តទៀត។សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការផ្តួចផ្តើមការផ្សះផ្សាជាកាតព្វកិច្ចក្រោម UNCLOS បន្ទាប់ពីប្រទេសថៃបានដកខ្លួនចេញពី MOU-2001 និងជឿ​ថា នេះ​ជា​ផ្លូវ​សន្តិភាព​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​ដោយ​យុត្តិធម៌​សម្រាប់​ភាគី​ទាំង​ពីរ។ជាចុងក្រោយ សម្តេចធិបតី បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ និងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។ កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ​ប្រកប​ដោយ​ភាព​ស្ថាបនា រហ័ស និង​ដោយ​សុច្ឆន្ទៈ៕

អាជ្ញាធរភ្នំពេញផ្សព្វផ្សាយច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ ០៣ ដល់ម្ចាស់ទីតាំងស្នាក់នៅប្រមូលផ្តុំ ដើម្បីរួមគ្នាលុបបំបាត់បទល្មើសទាំងស្រុង

2026/05/07 06:12:25 pm        127
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវចូលរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅលុបបំបាត់បទល្មើស Online Scam នៅទូទាំងរាជធានីភ្នំពេញ។ បើបទល្មើសទាំងនេះត្រូវបានលុបបំបាត់ អ្នកដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ គឺម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំនេះហើយ។ការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ទៅដល់ម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនានារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។ឯកឧត្ដម ឃួង ស្រេង បានបន្តថា ក្នុងនាមអាជ្ញាធរដែលជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋតែងការពារ និងគិតគូរពីផលប្រយោជន៍ពលរដ្ឋ ភ្ញៀវបរទេស ដែលមកស្នាក់នៅកម្ពុជាស្របច្បាប់ មិនបង្ករបទល្មើសផ្សេងៗ យើងស្វាគមន៍ពួកគាត់។តែបើពួកគាត់មកកម្ពុជា ដើម្បីបង្ករបទល្មើស ប្រទេសកម្ពុជាក៏មានច្បាប់ ដើម្បីអនុវត្តទោសទណ្ឌពួកគាត់ដែរ។ ដូច្នេះត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា គ្មានបទល្មើស Online Scam ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ បង្កើតគ្រូបតេឡេក្រាមមួយ ជាមួយម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីងាយស្រួលទំនាក់ទំនងគ្នា ជាពិសេសគឺអាចផ្តល់ព័ត៌មាន ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានអំពីភាពមិនប្រក្រតី ឬបទល្មើស Online Scam បានគ្រប់ពេលវេលា។ លើសពីនេះទៀត ឯកឧត្តមអភិបាលក៏បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់មិនត្រូវពាក់ព័ន្ធ ឬទារប្រាក់ពីម្ចាស់ទីតាំងដាច់ខាត គឺត្រូវបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់។កម្មវិធីផ្សព្វផ្សាយនេះមានការចូលរួមពីតំណាងម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញចំនួនជាង៤០០នាក់ ជាមួយនឹងការធ្វើបទបង្ហាញពីលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានី និងលោកប្រធានការិយាល័យជនបរទេសនៃស្នងការដ្ឋាននគរបាលរាជធានីផងដែរ។លោក ហ៊ុន សុរិទ្ធី បានលើកឡើងថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៩ទំព័រ ៥ជំពូក និង២៤មាត្រា ហើយក្នុងច្បាប់នេះ លោកលើកឡើងតែចំនួន៦មាត្រាតែប៉ុណ្ណោះ ដើម្បីពន្យល់បន្ថែមដល់ម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំឱ្យបានយល់ដឹងបន្ថែម។ ទោះបីជាយ៉ាងណាក្តី លោកអភិបាលរងបានជំរុញឱ្យម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំទាំងអស់ពិនិត្យច្បាប់នេះឱ្យបានលម្អិតល្អន់ ជៀសវាងមានបញ្ហា ឈានទៅមានទោសទណ្ឌ ដោយគិតមកដល់ពេលនេះ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើស Online Scam បានចំនួន១៤២ទីតាំងហើយ។មុននឹងបញ្ចប់ពិធីផ្សព្វផ្សាយ អាជ្ញាធររាជធានីភ្នំពេញបានផ្តល់ឱកាសជូនតំណាងម្ចាស់ទីតាំងដែលចូលរួមលើកឡើងពីចំណាប់អារម្មណ៍ ឬសំណួរ និងចម្ងល់ផ្សេងៗ ហើយចម្ងល់ទាំងនោះត្រូវបានធ្វើការបកស្រាយ និងពន្យល់លម្អិតដោយវាគ្មិន ព្រមទាំងការពន្យល់បន្ថែមដោយឯកឧត្តមអភិបាលរាជធានីភ្នំពេញផងដែរ។ ក្រោយបានស្តាប់ការបកស្រាយរួច តំណាងម្ចាស់ទីតាំងដែលបានចូលរួមទាំងអស់មានក្តីសប្បាយរីករាយ ដោយបង្ហាញនូវការប្តេជ្ញាចិត្តចូលរួមគាំទ្រ និងសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបានល្អប្រសើរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជំនួបត្រីភាគីរវាង កម្ពុជា ហ្វីលីពីន និងថៃ

2026/05/07 05:30:59 pm        221
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ ឧសភា ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា អញ្ជើញចូលរួមក្នុងជំនួបត្រីភាគីរវាង កម្ពុជា ហ្វីលីពីន និងថៃ ដែលជំនួបនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម Ferdinand R. Marcos Jr ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និង ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នៅប្រទេសហ្វីលីពីន ។

សម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន

2026/05/07 05:06:41 pm        126
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមានប្រសាសន៍អំពាវនាវជំរុញឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវ ត្រូវយកចិត្តទុកដាក់មើលការខុសត្រូវឱ្យបានដិតដល់ ចូលរួមថែរក្សា និងផ្តល់ភាពកក់ក្តៅ ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះពួកគាត់ដែលជាអតីតយុទ្ធជនគឺជាអ្នកយកទ្រូងពាំងគ្រាប់ការងារយើងទាំងអស់គ្នា ចំណែកអតីតមន្រ្តីរាជការស៊ីវិល ដែលជានិវត្តជន ពួកគាត់គឺជាអ្នកចូលរួមមើលថែ បណ្តុះបណ្តាល ឱ្យយើងទាំងអស់គ្នាមានថ្ងៃនេះ។ សម្ដេចតេជោមានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ខេត្តតាកែវ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា អតីតយុទ្ធជន និងនិវត្តជន ទាំងអស់ គឺជាវីរជនដ៏អង់អាចក្លាហានដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងចំពោះជាតិ មាតុភូមិ និងប្រជាជន ដូច្នេះយើងជាអ្នកជំនាន់ក្រោយត្រូវតែតបស្នងសងគុណចំពោះពួកគាត់ប្រកបដោយភាពស្មោះត្រង់ជាទីបំផុត។ ជាពិសេសសម្ដេចតេជោក៏បានអំពាវនាវឱ្យមន្រ្តីនៅមូលដ្ឋានត្រូវតាមដានឈ្វេងយល់អំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ឱ្យបានជាប់លាប់ ពោលគឺត្រូវតម្កល់ប្រយោជន៍ពួកគាត់ដែលជាប្រជាជនជាធំ ដោយសម្ដេចបានសង្កត់ធ្ងន់ថា «មន្រ្តីគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ» ។ ក្នុងឱកាសនេះដែរ សម្ដេចតេជោក៏បានរម្លឹកថា ពីមុនយើងបានគិតគូរចំពោះតែអតីតយុទ្ធជន ប៉ុន្តែពេលនេះយើងបានបន្ថែមការយកចិត្តទុកដាក់ចំពោះមន្រ្តីរាជការស៊ីវិល ដែលជានិវត្តជន ទាំងអស់ មករួមរស់ក្នុងសមាគមតែមួយ ដើម្បីផ្ដល់ភាពកក់ក្ដៅ កុំឱ្យពួកគាត់មានភាពឯកា និងពិសេសបានផ្ដល់ឱកាសដល់និវត្តជនទាំងអស់ បានចូលរួមជាមួយគ្នាក្នុងកម្មវិធីជួបជុំផ្សេងៗដោយពុំមានការរើសអើង។ គួរជម្រាបជូនថា ចាប់តាំងពីមហាសន្និបាតសមាគមអតីតយុទ្ធជន ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ បានសម្រេចដាក់បញ្ចូល និវត្តជន ក្នុងសមាគមតែមួយជាមួយអតីតយុទ្ធជន ពេលនេះ បច្ចុប្បន្នភាពសមាជិកសមាគម ក្នុងខេត្តតាកែវ បានកើនឡើងដល់ ៤,២៣៦នាក់ ក្នុងនោះមាន៖ ជនពិការមានចំនួន ១,២៦៨នាក់, និវត្តជនមានចំនួន ១,៩៦៣ នាក់, ជនបាត់បងសមត្ថភាពការងារ មានចំនួន ៥៨នាក់, គ្រួសារជនពលី មានចំនួន ៨៨០នាក់, និងគ្រួសារជនមរណៈ មានចំនួន ៦៧នាក់។ នេះបើយោងតាមការបញ្ជាក់ពី គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តតាកែវ។ ឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត និងជាអនុប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តតាកែវ បានបញ្ជាក់ កន្លងមក ក្រុមការងារ អ.ន.ក. ខេត្ត តែងបានចុះសួរសុខទុកដល់ខ្នងផ្ទះរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដោយបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនជូនគ្រួសារសមាជិកដែលជួបការលំបាក និងជាពិសេតែងបានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសមាជិកដែលទទួលមរណភាពបានទានពេលវេលា។ លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្ន សមាជិកមានដី មានផ្ទះ មានចំនួន ៤,០៩១នាក់, មានដីអត់ផ្ទះមានចំនួន ៣៩នាក់, អត់ដី អត់ផ្ទះ មានចំនួន ៣២នាក់ និងសមាជិកសមាជិកា រស់នៅលើដីសាធារណៈមានចំនួន ៨នាក់។ ចំពោះការងារសាងសង់ផ្ទះជូនដល់សមាជិកមានចំនួនសរុប៦៩ខ្នងផ្ទះ ក្នុងនោះ ៦៣ខ្នង ជាអំណោយដល់ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងចំនួន៦ខ្នងផ្ទះទៀតជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី នៅហ្វីលីពីន

2026/05/07 04:33:58 pm        114
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ក្នុងឱកាសដែសសម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីវៀតណាម នៅហ្វីលីពីន

2026/05/07 04:18:35 pm        113
សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ បានពិភាក្សាទ្វេភាគីជាមួយ លោក Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ក្នុងឱកាសដែសសម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ​ជំរុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
06/06/2026 12:06 PM
ប្រជាជនគុយបា តវ៉ាប្រឆាំងការដាច់ចរន្តអគ្គិសនី ខណៈទណ្ឌកម្មថ្មីរបស់អាមេរិកដាក់ទៅលើកោះនេះ
06/06/2026 12:06 PM
រុស្ស៊ី ចោទអ៊ុយក្រែនពីការសម្លាប់ពលរដ្ឋអាស៊ែបៃហ្សង់ ក្នុងការវាយប្រហារដោយយានដ្រូនទៅលើនាវា
06/06/2026 12:06 PM
បង្កើនការអំពាវនាវរកជំនួយទ្វេដងសម្រាប់លីបង់ដល់ជិត៦៤០លានដុល្លារ ក្នុងពេលមានការវាយប្រហាររបស់អ៊ីស្រាអែល
06/06/2026 12:06 PM
អ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
06/06/2026 12:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
06/06/2026 12:06 PM
ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់
06/06/2026 11:06 AM
ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
06/06/2026 11:06 AM
ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
06/06/2026 11:06 AM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
06/06/2026 11:06 AM