កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ
អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលណែនាំដល់ក្រុមគ្រូពេទ្យត្រូវសិក្សាស្រាវជ្រាវបង្កើនសមត្ថភាពបម្រើការងារជំនាញ

2025/07/19 03:26:33 pm        77
 ស្វាយរៀង ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ឯកឧត្តម ឈា ឆវណ្ណ ទីប្រឹក្សាក្រសួងសុខាភិបាល នាយកវិទ្យាស្ថានជាតិស្រាវសុខភាពសាធារណៈនិងជាអគ្គលេខាធិការរងក្រុមប្រឹក្សា គណៈគ្រូពេទ្យជាតិ បានណែនាំដល់ ក្រុមគ្រូពេទ្យ នៅក្នុងខេត្តទាំងអស់ ត្រូវសិក្សាស្រាវជ្រាវ រាល់ឯកសារមេរៀនដែលបានសិក្សាហើយបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព ក្នុងការពិនិត្យនិងព្យាបាលជំងឺជូនពលរដ្ឋ នៅតាមមន្ទីរពេទ្យ និងនៅតាមមណ្ឌលសុខភាព សំដៅបញ្ជៀសការគ្រោះថ្នាក់ដល់អាយុជីវិតដល់អ្នកដែលមករកសេវាព្យាបាលពីក្រុមគ្រូពេទ្យរបស់យើង។ការថ្លែងនិងមានប្រសាសន៍លើកឡើងរបស់មន្ត្រីសុខាភិបាលបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញ ក្នុងទិវាអភិវឌ្ឍន៏វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៤ នៅខេត្តស្វាយរៀងថ្ងៃ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីមន្ត្រី មន្ទីរសុខាភិបាល និងអ្នកប្រកបរបរវេជ្ជសាស្ត្រក្នុងខេត្តប្រមាណជាង១០០នាក់ផងដែរ។ឯកឧត្តមបានបញ្ជាក់ថាពិភពលោកនិងបរិស្ថានមានការប្រែប្រួលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះបានបង្កឲ្យមានជំងឺជាច្រើនមុខកើតនិងបង្កអោយរងប៉ះពាល់ដល់សុខភាព ពលរដ្ឋរងជំងីឈឺគួរឲ្យព្រួយបារម្ភ ដើម្បីធ្វើការទប់ស្កាត់ជំងឺបង្ករដោយបរិស្ថាន គប្បីមន្ត្រីសុខាភិបាល ពិសេស ក្រុមគ្រូពេទ្យ និងអ្នកប្រកបរបរវិជ្ជាជីវៈ ដែលច្បាប់បានអនុញ្ញាតឲ្យប្រកបរបរ ត្រូវបន្តធ្វើការសិក្សាស្រាវជ្រាវ ដើម្បីបង្កើនសមត្ថភាពក៏ដូចជាសរសេរចង់ក្រងឯកសារឲ្យបានត្រឹមត្រូវបន្ទាប់ពីស្រាវជ្រាវរកឃើញនៃវិធីព្យាបាលជំងឺផ្សេងៗបន្ថែមពីខ្លឹមសារមេរៀនដែលបានសិក្សារួចហើយ សំដៅដាក់ជូនក្រុមគ្រូពេទ្យនិងអ្នកប្រកបរបរវិជ្ជាជីវៈនិងធ្វើការសិក្សាយកទៅធ្វើការព្យាបាលពលរដ្ឋរបស់យើង។ដើម្បីបញ្ជៀសការគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពលរដ្ឋតាមរយៈព្យាបាលដោយប្រយោលនិងមិនច្បាស់លាស់លើវេជ្ជបញ្ជា ឯកឧត្តមទីប្រឹក្សាក្រសួងបានណែនាំដល់ គ្រូពេទ្យ និងអ្នកប្រកបវេជ្ជសាស្ត្រ ត្រូវរៀបចំបែងចែកតាមប្រភេទថ្នាំ និងកាលបរិច្ឆេទប្រើប្រាស់តាមកញ្ចប់នីមួយៗ ដើម្បីឲ្យអ្នកជំងឺ យកទៅប្រើប្រាស់ហូប ពិសារ មិនប៉ះពាល់សុខភាព ខណៈដែលកន្លងមកការដែលផ្ដល់ ឪសថជូនអ្នកជំងឺច្រើនតែដាក់ច្របូកច្របល់រួចប្រាប់ទៅអ្នកប្រើប្រាស់ ឯអ្នកប្រើប្រាស់មិនបានចាប់អារម្មណ៍ហូបទៅធ្វើឲ្យប៉ះពាល់សុខភាពជះឥទ្ធិពលដល់ការដឹកនាំរបស់ក្រុមគ្រូពេទ្យទូទៅ ពិសេសបញ្ជូនអ្នកជំងឺទៅរកសេវាព្យាបាលផ្សេងជាបន្ទាន់ក្នុងករណីឱសថស្ថានមិនមានលទ្ធភាពព្យាបាលអ្នកជំងឺនោះឲ្យជាសះស្បើយ។ ដោយ ៖ ភា សារិទ្ធ       

កម្លាំងចម្រុះ រកឃើញជនជាតិចិន ៩០នាក់, ជនជាតិវៀតណាម ៣៥នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់, ឡាវម្នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត

2025/07/19 03:07:17 pm        182
ស្វាយរៀង ៖ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃរដ្ឋបាលខេត្តស្វាយរៀងបានចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន ០២ទីតាំងទី១ នៅសណ្ឋាគារ៤រដូវ និងទីតាំងទី២ អគារម៉ារីណា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។នៅក្នុងប្រតិបត្តិការនោះ បានរកឃើញជនបរទេសកំពុងរស់នៅសរុបជិត២០០នាក់ ក្នុងនោះជនជាតិចិនមានចំនួន៩០នាក់ ស្រ្តី២៧នាក់, ជនជាតិវៀតណាម ៣៥នាក់ ស្រ្តី៤២នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់ ស្ត្រី១៣នាក់, ឡាវចំនួន០១នាក់ស្ត្រី។ ក្នុងការចុះបង្ក្រាបទាំង០២ទីតាំងនេះ សមត្ថកិច្ចបានដាក់ការសង្ស័យការជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តបទល្មើស Online Scams ខណៈបានរកឃើញថាមានការលួចលាក់កែច្នៃ ជួញដូរ ប្រើប្រាស់និងរក្សាទុកគ្រឿងញៀន ដែលជាអំពើខុសច្បាប់។ វត្ថុតាង និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់៕

CDC ដាក់ឱ្យប្រើប្រាស់ e-Signature និង e-Stamp លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdcIPM

2025/07/19 01:25:07 pm        211
ភ្នំពេញ ÷ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យប្រើប្រាស់ e-Signature និង e-Stamp លើឯកសារទម្រង់ឌីជីថល ដោយអ្នកដាក់ពាក្យស្នើសុំ ឬវិនិយោគិន ដែលអនុវត្តគម្រោងវិនិយោគ មិនតម្រូវឱ្យផ្ដល់ឯកសារនានាដែលមានស្រាប់នៅក្នុង ឃូ.អ.កូដ ទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងការចុះបញ្ជី និងការពិនិត្យអនុលោមភាពនៃការអនុវត្តគម្រោងវិនិយោគនោះឡើយ។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (eSignature) និង ត្រាអេឡិចត្រូនិក (e-Stamp) លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdeIPM) ជូនដល់ ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ វិនិយោគិន សាធារណជន និងបណ្ដាញសារព័ត៌មានឱ្យបានជ្រាប នៃប្រព័ន្ធគ្រប់គ្រងគម្រោង វិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រមាណជាងមួយឆមាសកន្លងទៅ សម្រាប់ការផ្តល់សេវាចុះ បញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) និងទទួលបានលទ្ធផលជោគជ័យជាទីកត់សម្គាល់។ ទាក់ទិនការដាក់ចេញនូវយន្តការបច្ចេកវិទ្យាឌីជីថលនេះ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីចូលរួម ជំរុញការធ្វើបរិវត្តកម្មឌីជីថល កសាងម៉ូដែលថ្មីនៃកំណើន សំដៅពន្លឿននីតិវិធី កាត់បន្ថយពេលវេលាផ្តល់សេវាសាធារណៈ និងបង្កើន ទំនុកចិត្តជូនវិនិយោគិនដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdcIPM ត្រូវបានកំណត់ឱ្យប្រើប្រាស់ ហត្ថលេខាអេឡិចត្រូនិក (e-Signature) និងត្រាអេឡិចត្រូនិក (e-Stamp) ដោយមានភា្ជប់ ឃូ.អ.កូដ (QR Code) ទៅដែនជាតិ .gov.kh ដើម្បីផ្ទៀងផ្ទាត់។ រាល់ឯកសារទម្រង់ឌីជីថល ដែលមានកាលបរិច្ឆេទចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ អាចត្រូវបានទាញ យកពីប្រព័ន្ធ cdcIPM ទៅប្រើប្រាស់ និងមានតម្លៃជាឯកសារច្បាប់ដើម ដោយអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ជាធរមាន។ក្នុងន័យនេះ អ្នកដាក់ពាក្យស្នើសុំ ឬវិនិយោគិន ដែលអនុវត្តគម្រោងវិនិយោគ មិនតម្រូវឱ្យផ្ដល់ឯកសារនានាដែលមានស្រាប់ នៅក្នុង ឃូ.អ.កូដ នៃឯកសារទម្រង់ឌីជីថលខាងលើ ទៅក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត មន្ទីរ និងអង្គភាពដែលពាក់ព័ន្ធនឹងការ ចុះបញ្ជី និងការពិនិត្យអនុលោមភាព នៃការអនុវត្តគម្រោងវិនិយោគនោះឡើយ៕អត្ថបទ៖ សុន រ៉ាឌី

កម្លាំងចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត

2025/07/19 01:08:51 pm        357
នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃរដ្ឋបាលខេត្តស្វាយរៀង បានចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន ០២ទីតាំងទី១ នៅសណ្ឋាគារ៤រដូវ និងទីតាំងទី២ អគារម៉ារីណា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។នៅក្នុងប្រតិបត្តិការនោះបានរកឃើញជនបរទេសកំពុងរស់នៅសរុបជិត ២០០នាក់ ក្នុងនោះ ជនជាតិចិន មានចំនួន៩០នាក់ ស្រ្តី២៧នាក់, ជនជាតិវៀតណាម ៣៥នាក់ ស្រ្តី៤២នាក់, ជនជាតិមីយ៉ាន់ម៉ា ១៥នាក់ ស្ត្រី១៣នាក់, ឡាវចំនួន០១នាក់ស្ត្រី។ក្នុងការចុះបង្ក្រាបទាំង០២ទីតាំងនេះ សមត្ថកិច្ចបានដាក់ការសង្ស័យ​ការជាប់​ពាក់ព័ន្ធ នឹង​ការ​លបលួច​ប្រព្រឹត្តបទល្មើស Online Scams ខណៈបានរកឃើញថា មានការ​លួចលាក់​កែច្នៃ ជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន ​ដែលជាអំពើខុសច្បាប់។​ វត្ថុតាង និងអ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅអធិការដ្ឋាននគរបាលក្រុងបាវិត ​ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់៕

គណៈកម្មាធិការគណបក្សឃុំគូលែនត្បូង ប្រារព្ធមីទ្ទីងអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

2025/07/19 12:57:23 pm        53
នៅព្រឹកថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការគណបក្សឃុំគូលែនត្បូង ប្រារព្ធមីទ្ទីញ​អបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ ០៦ ១៩៥១-២៨ ០៦ ២០២៥) ក្រោមវត្តមានលោកស្រី ហែម សុគុណពិសី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​គណបក្សខេត្ត និងជាអនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋាន​ឃុំគូលែនត្បូង ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារ​ថ្នាក់ស្រុក សមាជិក សមាជិកា គណៈកម្មាធិការគណបក្សស្រុក ឃុំ ជាច្រើនរូប នៅស្នាក់ការ​គណបក្សប្រជាជនកម្ពុជាឃុំគូលែនត្បូង ស្ថិតនៅឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ក្រោយពីបានស្ដាប់នូវរបាយករណ៍របស់ លោក ស៊ុន កុសល ប្រធានគណៈកម្មាធិការ​គណបក្ស​ឃុំគូលែនត្បូងរួចមកលោកស្រី ហែម សុគុណពិសី បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះ​គណៈកម្មាធិការគណបក្សឃុំគូលែនត្បូង​ ដែលបានកៀងគរអង្គការដៃគូរនានាមកអភិវឌ្ឍន៍ឃុំ ព្រមទាំងខិតខំប្រឹងប្រែងបំពេញតួនាទីជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើ ស្របតាមទិសដៅរបស់គណបក្សប្រជាជនកម្ពុជា ។លោកស្រីបានបន្តថា ក្នុងរយៈពេល៧៤ឆ្នាំ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទោះបី​ជាត្រូវប្រឈម និងវិវត្តដ៏​ស្មុគស្មាញ​នៃ​សភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាង​ណាក្តី ក៏គណបក្សប្រជាជនកម្ពុជា ​បានស្ថិតនៅរួមសុខ រួមទុក្ខ ​ជាមួយប្រជាជនគ្រប់កាលៈទេសៈ ហើយប្រមូល​កម្លាំងប្រជាជាតិ ទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់​ប្រជាធិបតេយ្យ និងសន្តិភាព ដោយមិន ប្រកាន់ឋានៈ ជីវភាព ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាកសាងសមិទ្ធផល​សង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ជាក់ស្តែងចាប់ពីថ្ងៃបដិសន្ធិមកដល់បច្ចុប្បន្ន គណបក្សបានដឹកនាំតស៊ូប្រឆាំងរបប​អាណានិគមនិយម ដើម្បីឯករាជ្យជាតិ​ បន្ទាប់មកបានចូលរួមយ៉ាងសកម្មក្នុងការការពារឯករាជ្យ និងអធិបតេយ្យភាពជាតិ ពីឆ្នាំ១៩៥៣-១៩៧០។ក្នុងពេលដែលប្រទេសជាតិធ្លាក់ទៅក្នុងជ្រោះនៃមហាវិនាសកម្មនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំចលនាសង្គ្រោះជាតិ វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ នៅថ្ងៃ ទី៧ មករា ឆ្នាំ១៩៧៩ សង្គ្រោះប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានវិញបានទាន់ពេលវេលា ដោយបានបញ្ចប់ទាំង​ស្រុងសម័យ​កាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា បើកឡើងវិញនូវទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ មាតុភូមិកម្ពុជា និងប្រជាជនកម្ពុជាលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំ​ប្រទេសជាតិសម្រេច បាននូវសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ ពិសេស គឺការការពាររស់រាន​ឡើងវិញ​របស់ប្រជាជន ​ទប់ស្កាត់ការប៉ុនប៉ងការវិលត្រឡប់សារជាថ្មីនៃរបបប្រល័យពូជសាសន៍ ស្តារ និងកសាងឡើងវិញ ​តាំងពីបាតដៃទទេឲ្យមានស្ថេរភាពជាជំហ៊ានៗ បង្កើត​បាន​បុព្វបទ​ជា​មូលដ្ឋាន​សម្រាប់ការបង្រួបបង្រួមជាតិ​ ឯកភាពទឹកដី ​បង្កើតរដ្ឋធម្មនុញ្ញថ្មី ​និងព្រះរាជាណាចក្រទី២ នៅឆ្នាំ១៩៩៣។ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ​ហ៊ុនសែន អតីត​នាយករដ្ឋមន្ដ្រី ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បង្កើត​បានសន្តិភាពពេញលេញជូន ប្រទេសជាតិចាប់ពីខែធ្នូ ឆ្នាំ១៩៩៨ រហូតដល់ពេលនេះ៕ 

កសិផលខ្មែរមួយចំនួនថែមទៀតអាចនឹងទទួលដំណឹងល្អពីភាគីចិន ខណៈផ្លែទុរេនស្រស់ជាង ១៧តោន ត្រូវបាននាំចេញ

2025/07/19 12:42:38 pm        286
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ខណៈដែលផ្លែទុរេនស្រស់កម្ពុជាជើងដំបូងចំនួនជាង ១៧តោន ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន។ បច្ចុប្បន្ន នៅសល់កសិផលមួយចំនួនទៀត ដូចជាម្ចាស់ និងខ្នុរជាដើម កំពុងរង់ចាំការរៀបចំឱ្យមានពិធីសារ ដើម្បីធ្វើការនាំចេញជាផ្លូវការផងដែរ។ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី កាលពីរាត្រីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៥កន្លងទៅថា ការនាំចេញផ្លែទុរេនស្រស់កាលពីថ្មីៗកន្លងទៅនេះ គឺជាថ្ងៃមួយនៃការចុះហត្ថលេខាលើពិធីសារស្តីពី ការនាំចេញកសិផលថ្មីពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ដែលកាលពី ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកប្រទេសកម្ពុជាកាលពីថ្មីៗកន្លងទៅ ហើយរហូតមកដល់ពេលនេះ យើងនៅរង់ចាំការនាំចេញសំបុកត្រចៀកកាំជាផ្លូវការផងដែរ។ ឯកឧត្តម អ្នកនាំពាក្យ បានលើកឡើងបន្តថា បច្ចុប្បន្ន កម្ពុជានៅសល់កសិផលមួយចំនួនទៀត ដូចជា ម្ចាស់ និងខ្នុរ យើងនៅរង់ចាំការរៀបចំឱ្យមានពិធីសារដើម្បីធ្វើការនាំចេញជាផ្លូវការដែរ។ ហើយជាគោលការណ៍ គឺយើងតែងតែពិនិត្យមើលនៃលទ្ធភាពនៃដំណាំដែលមានសក្តានុពល ដែលមានតម្រូវការនៅក្នុងប្រទេសចិន ដែលកម្ពុជាអាចផលិតបានក្នុងទំហំសមល្មមដើម្បីធ្វើការនាំចេញ ដើម្បីរៀបចំឱ្យមានពិធីសារនៃអនាម័យ និងភូតគាមអនាម័យ ដើម្បីជំរុញទៅដល់ការនាំចេញ។ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តថា ជាគោលការណ៍ក្រសួងកសិកម្ម តែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រជាកសិករម្ចាស់ចម្ការ អ្នកដាំ ក៏ដូចជាអ្នកប្រតិបត្តិការវេចខ្ចប់ ដើម្បីធានាបាននិរន្តិ៍ភាពនៃគុណភាពទុរេនស្រស់កម្ពុជា ក្នុងនោះមានទាំងការបណ្តុះបណ្តាល ការត្រួតពិនិត្យជាប្រចាំ ដើម្បីធ្វើយ៉ាងណាឱ្យទីផ្សារដែលយើងទើបបើកថ្មីនេះ គឺអាចប្រព្រឹត្តទៅដោយរលូន និងយូរអង្វែង។ ឯកឧត្តម បន្ថែមទៀត ក្រសួងក៏តែងតែបានក្រើនរម្លឹកដល់កសិករអ្នកដាំដុះរ អំពីការចៀសវាងនូវស្ថានភាពហាមឃាត់ណាមួយ។ ហើយការងារនេះ គឺតែងតែធ្វើការយ៉ាងជិតស្និទ្ធទាំងជាមួយភាគីខាងចិន ក៏ដូចភាគីកសិករ និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសកម្ពុជាផងដែរ។សូមបញ្ជាក់ថា នៅសប្តាហ៍ខាងមុខនេះ បើមិនមានអ្វីប្រែប្រួលទេ កម្ពុជានឹងមានទុរេន ៣កុងតឺន័រថែមទៀត ត្រៀមដឹកជញ្ជូននាំចេញទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ និងការបញ្ជាក់គុណភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមពិធីសារនៃការនាំចេញរួចមក។ នេះគឺជាការជោគជ័យថ្មីមួយទៀតសម្រាប់ការនាំចេញផ្លែឈើស្រស់របស់កម្ពុជាទៅកាន់ទីផ្សារដ៏មានសក្តានុពលមួយនេះ និងចូលរួមអបអរសាទរដល់កសិករនិងម្ចាស់ចម្ការទាំងអស់គ្នា។ មួយវិញទៀត នេះក៏ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលទាំងពីរ និងវិស័យឯកជន។សូមរម្លឹកទៀតថា រហូតមកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់ គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករនិងកញ្ចុងអង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ម្រេច និងផ្លែដូង។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងចិន៕អត្ថបទ៖ ឈិត បូរ៉ាវី 

សមាគមគ្រូពេទ្យ TYDA រៀបចំសន្និសីទទន្តសាស្រ្តប្រចាំឆ្នាំ ដោយផ្ដោតលើការអនុវត្តទន្តសាស្រ្តឈានមុខ

2025/07/19 12:30:13 pm        413
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានរៀបចំសន្និសីទទន្តសាស្រ្តប្រចាំឆ្នាំរបស់ខ្លួន លើកទី១ឆ្នាំ២០២៥ ដែលមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកក្កដា ក្រោមប្រធានបទ «ការអនុវត្តទន្តសាស្ត្រឈានមុខ» ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA។ សន្និសីទនេះរៀបចំធ្វើឡើងនា សណ្ឋាគារ សុខា ភ្នំពេញ ដោយមានក្រុមគ្រូពេទ្យ​ជំនាញផ្នែក​ទណ្ឌសាស្ត្រចូលរួមផ្ទាល់ប្រមាណជិត ៥០០នាក់ និងតាមអនឡាញជិត៤០០នាក់។ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ TYDA បានលើកឡើងថា សន្និសីទដែល​បានធ្វើឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ ព្រោះបានលើកឡើងនូវសកម្មភាព​ការងារ​របស់សមាគម ដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជារួមចំណែកលើកកម្ពស់វិស័យសុខាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។លោកជំទាវបណ្ឌិតបានបន្ថែមថា គិតត្រឹមឆ្នាំ២០២៥ នេះ TYDA មានអាយុ១៣ឆ្នាំហើយ ដែលកន្លងមកនេះបានអនុវត្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ស្របទៅតាមគោលដៅ និងចក្ខុវិស័យរបស់សមាគម។ ក្នុងនោះបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័នជាតិ ក្នុងការពង្រីក និងបង្ខិតសេវាព្យាបាល ឲ្យកាន់តែជិតប្រជាពលរដ្ឋ និងជាពិសេសបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងគោលដៅជួយកាត់បន្ថយភាពក្រីក្រ។ជាមួយគ្នានេះលោក ជំទាវបន្តថា TYDA គឺជាតួអង្គពិសេស ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺ ក្នុងសមរភូមិកូវីដ១៩ ដែលបានរាត្បាតយ៉ាងខ្លាំងនាពេលកន្លងមក។ បន្ថែមលើនេះ TYDA ក៏បានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សយ៉ាងច្រើន ក្នុងវិស័យសុខាភិបាល។តាមរបាយកាណ៍ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិ សមាគមគ្រូពេទ្យស្ម័គ្រ​ចិត្តយុវជនសម្ដេចតេជោ បានដឹងថារយៈពេលជិត១៣ ឆ្នាំមកនេះ សមាគមបានចុះពិនិត្យព្យាបាល​ជំងឺ​ដោយឥតគិតថ្លៃជូន ប្រជាពលក្រីក្រទូទាំងប្រទេសបានចំនួន ៦៥៩ លើក និងព្យាបាលអ្នក​ជំងឺបានចំនួន ៦២, ២២១៦ ករណី ក្នុងនោះមានអ្នកជំងឺធ្ងន់ធ្ងរចំនួន ១៣៨២៥ នាក់ ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅក្នុងរាជធានីភ្នំពេញ និងជាមួយដៃគូសហការនានា។ នៅក្នុងនោះផងដែរ មានអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន៨៣នាក់ បានវះកាត់ដោយជោគជ័យ ក្រោមការឧបត្ថមដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិតផ្ទាល់។ ដោយឡែកនៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-19 សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-19 តាមរយៈបេសកកម្ម ចុះចាក់វ៉ាក់សាំងបង្ការជំងឺ covid-19 បានចំនួន ៣៧,៩០២៩នាក់ បេសកកម្មឆ្លើយតបបន្ទាន់ នឹងយកសំណាក់ ដែល​ហៅកាត់ថា RRT បានចំនួន ៧៤,៩០១៨ ករណី និងបេសកកម្មព្យាបាលជំងឺកូវីដ-19 lPD ដោយព្យាបាលអ្នកជំងឺ covid-19 បានចំនួន ២៥៨៤២ នាក់។លោកសាស្ត្រាចារ្យជំនួយអោយដឹងទៀតថា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ ដែលហៅកាត់ថា «TYDA» បានបង្កើតឡើងនាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១២ ក្រោម​គំនិតផ្ដួចផ្ដើម​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងគោលបំណងជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដើម្បីចូលរួមកាត់​បន្ថយ​ភាពក្រីក្រនៅក្នុងសហគមន៍។ សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ ​ក៏មានការដាក់តាំងបង្ហាញនៅ ពិព័រណ៍​ឱសថ និង​សម្ភារៈបរិក្ខារទន្តសាស្ត្រ ចំនួន៣៤ ស្តង់ផងដែរ៕អត្ថបទ៖ សំ ងីម 

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន អញ្ជើញចូលរួមបិទវគ្គហ្វឹកហ្វឺនរួមគ្នា នៅភ្នំម្រះព្រៅ ខេត្តកំពង់ស្ពឺ

2025/07/19 12:02:30 pm        707
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើកកម្ពុជា និងឧត្តមសេនីយ៍ឯក រ៉យ ហ្កាលីដូ (Roy M. Galido) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ បាន​អញ្ជើញ​ចូលរួម​ជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញ ​ស្រាវជ្រាវដាន​ ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និង​ការ​ផ្លាស់ប្តូរ​បទពិសោធន៍ជំនាញសង្រ្គោះគ្រោះមហន្តរាយ ​ដែលកងទ័ពកម្ពុជា និងហ្វីលីពីន បានធ្វើរួមគ្នាអស់រយៈពេល២សប្តាហ៍ នៅភ្នំម្រះព្រៅ ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ៕

រដ្ឋបាលខេត្តប៉ៃលិន គ្រោងកសាងសួនច្បារ «ប៉ៃលិនមរតកតេជោ» អមសងខាងស្ទឹងប៉ៃលិន

2025/07/19 11:32:33 am        300
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើល កិច្ចការងារកែលម្អទីតាំងអមសងខាងដងស្ទឹងប៉ៃលិន ត្រៀមកសាងសួន «ប៉ៃលិនមរតកតេជោ» ប្រកបដោយសោភ័ណភាពស្រស់ស្អាត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។លោកជំទាវ បានបញ្ជាក់ថា ការកសាងសួនច្បារ ដោយដាក់ឈ្មោះតាមសម្ដេចតេជោ គឺក្នុងគោលបំណងបង្ហាញពីវប្បធម៌កតញ្ញូ ដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត ក្នុងការស្វែងរក​សុខ​សន្តិភាព ដែលបានលះបង់សាច់ស្រស់ ឈាម ស្រស់ដើម្បីបុព្វហេតុសន្តិភាព ព្រមទាំងបង្ហាញ​ពី​ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាតិ ​និងបញ្ជាក់ពីសច្ចភាពប្រវត្តិ សាស្រ្តពិតសម្រាប់មនុស្សជំនាន់ក្រោយ ។លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋឱ្យរួមគ្នាជួយ​ថែ​រក្សាទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ព្រោះថាការស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺ ត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុង​នោះពលរដ្ឋដែលរស់នៅតាមដងស្ទឹងប៉ៃលិន សូម មេត្តាយោគយល់ និងអធ្យាស្រ័យចំពោះផល​ប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេក ទេស និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យសមិទ្ធផលថ្មីនេះ សម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើ ប្រាស់ជាប្រយោជន៍​សាធារណៈទាំងអស់គ្នា។សូមបញ្ជាក់ថា សួន «ប៉ៃលិនមរតកតេជោ» ដែលគ្រោងកសាងនេះ នឹងមានប្រវែង១៨០០ម៉ែត្រ អមសង ខាងដងស្ទឹងប៉ៃលិន ចាប់ពីចំណុចស្ពានសន្តិភាព ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រហូតមកដល់ ស្ពានអូរច្រា ស្ថិតក្នុងភូមិអូរច្រា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ៕

លោកជំទាវបណ្ឌិត សោម គីមសួគ៌ នាំយកអំណោយផ្ដល់ជូនដល់កងទ័ព ដែលកំពុងឈរជើងជួរមុខ នៅទិសប្រាសាទព្រះវិហារ

2025/07/19 11:22:07 am        409
នៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៥ លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងជួរមុខនៅទិសប្រាសាទព្រះវិហារ ស្ថិតនៅ ទីបញ្ជាការមុខនៃបញ្ជាការដ្ឋានអង្គ ដែលបំពេញកាតព្វកិច្ចយ៉ាងអង់អាចការពារព្រំដែន បូរណភាពទឹកដី និងមាតុភូមិ តាមឆន្ទៈមោះមុតរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ការសួរសុខទុក្ខនេះ ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស និងជាអនុប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសយោធភូមិភាគទី៤ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបផងដែរ។ក្នុងឱកាសនោះលោកជំទាវបណ្ឌិត អគ្គសវនករ បានសម្ដែងនូវសេចក្ដីគោរព ក្តីស្រឡាញ់ ការគាំទ្រ និងសេចក្តីសោមនស្សរីករាយជាអនេក ដែលបានមកជួបជាមួយវីរកងទ័ពជួរមុខ ដែលកំពុងឈរ​ជើងយ៉ាងរឹងមាំ ក្នុងស្មារតីមោះមុត និងអង់អាចក្លាហាន សម្រាប់​បេសកកម្មការពារព្រំដែន ដែល​ជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិនៅតាមបណ្ដោយព្រំដែនទិស​ប្រាសាទព្រះវិហារ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM
លោក Trump បញ្ជាក់ថា មិនបានពិភាក្សាអំពីពន្ធគយ អំឡុងជំនួបកំពូលជាមួយលោក Xi ទេ
05/16/2026 03:05 PM
ឯកអគ្គរដ្ឋទូតចិនប្រចាំ​​ UN រិះគន់សំណើ​​សេចក្តីសម្រេចរបស់អាមេរិក ស្តីពីច្រកសមុទ្រ Hormuz
05/16/2026 03:05 PM
កោះតៃវ៉ាន់ជំរុញករណីអាវុធរបស់អាមេរិក ក្រោយលោក Trump ប្រាប់ថា មិនទាន់សម្រេចចិត្តពីការលក់ថ្មី
05/16/2026 03:05 PM