កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ
អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

ព័ត៌មានជាតិ

សម្ដេចប្រធានរដ្ឋសភា៖ បារាំង​គឺជាតួអង្គដ៏សំខាន់​ចូលរួម​ចំណែក​ដោះស្រាយ​វិវាទ​ព្រំដែន​រវាង​កម្ពុជា និងថៃ

2025/07/17 12:13:31 pm        201
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាត​ឱ្យឯកឧត្តម ហ្សាក់ ប៉េឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំង ដែល​នឹង​ចប់​អាណត្តិ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលា នៅ​វិមាន​រដ្ឋសភា​ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។ជាកិច្ចចាប់ផ្តើម សម្ដេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែង​អំណរ​គុណ​ឯកឧត្ត​ម​ឯក​អគ្គរដ្ឋទូត ចំពោះកិច្ចសហប្រតិបត្តិការ និងសកម្មភាពនានាដែលឯកឧត្តម បានជួយ​សម្រួប​សម្រួល​រៀបចំ ដូចជាព្រះរាជទស្សនកិច្ច ទស្សនកិច្ចផ្លូវការ ការងារ និងការចូលរួម​កិច្ច​ប្រជុំ​កំពូល​នានា​ នៅបារាំង របស់ព្រះករុណាព្រះមហាក្សត្រ, សម្តេចតេជោ ក្នុងអំឡុងពេលជានាយករដ្ឋមន្រ្តី និង​សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី និងសម្ដេចផ្ទាល់ដែលបានអញ្ជើញទៅធ្វើទស្សនកិច្ច និង​ចូល​រួម​កិច្ច​ប្រជុំ​ប្រធានសភាស្រ្ដីនៅបារាំងកាលពីឆ្នាំ២០២៤ ដែលសកម្មភាព​ទាំង​នេះ​គឺ​ជា​កិច្ច​ឆ្លើយ​តប​ដ៏​ល្អ​ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-បារាំង។ សម្ដេចប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់​ចំពោះ​បេសក​ក​ម្ម​របស់​ឯកអគ្គ​រដ្ឋ​ទូត​ដែល​សម្រេច​បាន​នៅ​ក្នុង​ប្រទេសកម្ពុជា ដោយបានជំរុញ និងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំង ដែល​ក្នុង​ពេល​ថ្មីៗនេះទំនាក់ទំនងប្រទេសទាំងពីរបានកើនឡើងមួយកម្រិតទៀត។ សម្ដេច​ប្រធានរដ្ឋសភាបន្តថា ទំនាក់ទំនងកម្ពុជា-បារាំង គឺមានទំនាក់ទំនង​ជា​ប្រវត្តិសាស្រ្ដ​តាំង​ពី​យូរ​ឡុង​ណាស់​មក​ហើយៗ​បារាំង​ក៏​ជាតួអង្គមួយ​ដ៏សំខាន់​ក្នុង​ការងារ​ចូលរួ​ម​ចំណែក​ដោះ​ស្រាយ​វិវាទ​ព្រំដែន​រវាងកម្ពុជា និងថៃផងដែរ។ សម្ដេចប្រធានរដ្ឋសភា បានឆ្លៀតឱកាសនេះ ថ្លែងអំណរ​គុណ​ដល់​បារាំង​ដែល​បាន​បញ្ជាក់​ថា​នឹង​ជួយ​ផ្ដល់​នូវ​ឯកសារ​ពាក់ព័ន្ធ​ ដើម្បី​ជួយ​សម្រួល​ក្នុង​កា​រ​ដោះ​ស្រាយ​វិវាទព្រំដែនរវាងកម្ពុជា និងថៃឱ្យបានដោយរលូន។ សម្ដេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណ​ដល់​បារាំង​ដែល​បាន​ជួយ​ដល់​ដំណើរ​ការ​ស្វែង​រក​សុខ​សន្ដិភាពរបស់កម្ពុជា និងបន្តចូលរួមចំណែកទាំងលើការផ្ដល់ជំនួយឥតសំណង និងការ​ជំរុញ​វិនិយោគ និងពាណិជ្ជកម្មផ្សេងៗមកវិនិយោគនៅកម្ពុជា។ ក្រៅ​ពី​នេះ​បារាំង​បាន​ជួយក​ម្ពុជា​​ជា​ច្រើន​ទៀត នៅលើវិស័យអប់រំ វិស័យសុខាភិបាល វប្បធម៌ផងដែរ។ សម្ដេចប្រធានរដ្ឋសភា ជំរុញ​ឱ្យឯកអគ្គរដ្ឋទូតបារាំងថ្មីដែលមកបន្តបេសកកម្មនៅកម្ពុជា បន្ត​ចូល​រួម​ចំណែក​ជំរុញ​ទំនាក់​ទំនង​ឱ្យ​កាន់​តែ​ស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើវិស័យ ពាណិជ្ជកម្ម វិនិយោគ និងជំរុញ​ជើង​ហោះហើរ​ត្រង់រវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​សម្ដេច​ប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍ និងផ្ដល់ឱកាស​ដល់​ឯកឧត្ត​ម​បាន​ចូល​ជួប​​សម្ដែង​ការ​គួរសម និងជម្រាបលា នាឱកាសនេះ។ ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង ក៏​បានបង្ហាញនៅសមិទ្ធផលដែល​សម្ដេច​បាន​ក្នុង​អាណត្តិ​របស់​ឯកឧត្តម​ធ្វើ​ជា​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជាផងដែរ។ ក្នុងឱកាសនោះឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង ក៏បានបញ្ជាក់អំពី​ការ​ត្រៀម​ក្នុង​ការ​ទទួល​ទស្សន​កិច្ច​​របស់​ឯកឧត្តមប្រធានាធិបតីបារាំង ដែលនឹងអញ្ជើញមកកម្ពុជានៅឆ្នាំ២០២៦ខាងមុខ ក្នុង​កិច្ច​ប្រជុំ​កំពូលហ្វ្រង់កូហ្វូនី (APF) លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

អភិបាលខេត្ត​កំពង់ចាម​ ស្នើ​ដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយពីបញ្ហា​ទឹកជំនន់ទន្លេមេគង្គ

2025/07/17 11:59:42 am        183
​អភិបាលខេត្ត​កំពង់ចាម បាន​ស្នើ​ដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះ​ទឹកជំនន់ទន្លេមេគង្គ។ អភិបាលខេត្ត​កំពង់ចាម កត់​សម្គាល់ថា ក្នុងឆ្នាំ២០២៥នេះ ទឹកទន្លេមេគង្គបានហក់ឡើងយ៉ាងគំហុកខ្ពស់ជាងឆ្នាំមុន។​ ក្នុងកិច្ចប្រជុំ​វាយតម្លៃលទ្ធផលការងារការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាពប្រចាំឆមាសទី១​ និងលើកទិសដៅអនុវត្តបន្ត​ នៅថ្ងៃទី​១៦ កក្កដានេះ​ ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​លើកឡើងពីការ​ត្រៀម​បង្ការ​គ្រោះទឹក​ជំនន់ទន្លេមេគង្គ។ អភិបាលខេត្តកំពង់ចាម រំឭកថា នៅរដូវ​វស្សា ខេត្តកំពង់ចាម ដែល​ស្ថិតនៅជាប់ដងទន្លេមេគង្គ តែ​ង​រង​គ្រោះ​ដោយសារទឹកជំនន់ទន្លេមេគង្គ។​ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ។ ឯកឧត្តម​ អ៊ុន ចាន់ដា បានបញ្ជាឱ្យ​សមត្ថកិច្ចមូលដ្ឋានចុះពិនិត្យជាប្រចាំនូវតំបន់ងាយរងគ្រោះ រាប់ចេញពីស្រុកស្ទឹងត្រង់ រហូតដល់ស្រុកកងមាស-ស្រុកស្រីសន្ធរ ដែលជាមុខសញ្ញាត្រូវសង្គ្រោះ។ បើតាម​អភិបាល​ខេត្ត​កំពង់ចាម អាជ្ញាធរ​ត្រូវ​ណែនាំ​ដល់​ពលរដ្ឋឱ្យត្រៀមបង្ការ និង​រកទីទួលមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ​។ជាមួយ​គ្នានេះ អាជ្ញាធរ​ត្រូវ​ត្រៀម​កម្លាំង​ និង​ក្រុមឆ្លើយតប ដើម្បីសង្គ្រោះបន្ទាន់ ក្នុងករណីដែលមានការទំនាក់ទំនងពីប្រជាពលរដ្ឋ។ តាមការ​កត់​សម្គាល់ឆ្នាំនេះ ទឹកទន្លេមេគង្គបានហក់ឡើងយ៉ាងគំហុកខ្ពស់ជាងឆ្នាំមុន ដែល​បង្ក​ការ​ព្រួយ​បារម្ភដល់​សុវត្ថិភាព​ពលរដ្ឋ​រស់នៅ​ជាប់ទន្លេ​មេគង្គ៕

ក្រសួងការងារ នាំយកឱកាសការងារជាង ៣ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋ និង​ពលករខ្មែរ​ក្នុង​ខេត្ត​បន្ទាយមានជ័យដែលទើបត្រឡប់មកពីប្រទេសថៃ

2025/07/17 11:49:50 am        377
ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ជា​សមាជិក​ក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម យឹម សំណាង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរ​ពាក់ព័ន្ធ​បាន​អញ្ជើញ​ចូល​រួម​ពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកមង្គលបុរី ខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។«វេទិកាការងារ»នេះ ផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បង​ប្អូន​ពលករ​ខ្មែរ​ដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន, សហ​គ្រាស និងរោងចក្រ ចំនួន ៣ ដែលបានចុះមកផ្ទាល់ និងមានឱកាសការងារចំនួនជាង ៣ពាន់​កន្លែង៕

«ដំណើរទេសចរណ៍នៅប្រទេសកម្ពុជាពិតជាសប្បាយរីករាយ និង​ពោរ​ពេញ​ដោយ​អនុស្សាវរីយ៍​ល្អៗដែលមិនអាចបំភ្លេចបាន ហើយយើងមកលេងម្តងទៀតជាមិនខាន» ចំណាប់​អារម្មរណ៍​រួម​របស់​ប្រតិភូបុគ្គលិកក្រុមហ៊ុន EdF និង GdF បារាំង

2025/07/17 11:27:53 am        437
ភ្នំពេញ៖ នៅទីស្តីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនតំណាងប្រភិភូបុគ្គលិក-និយោជិក នៃ​ក្រុម​ហ៊ុន​ថាមពលបារាំង EdF និង GdF ព្រមទាំងលោក អាំង ពិទូ ជាប្រធានសមាគមកូដូខែ្មរ ចូល​ជួបសម្តែងការគួរសម គោរព​ជម្រាប​ពី​ចំណាប់អាម្មរណ៍​នៃ​ដំណើរ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​រយៈ​ពេលជាង២សប្តាហ៍ ព្រមទាំងគោរពជម្រាបលាត្រលប់ទៅប្រទេសបារាំងវិញ។ក្នុងឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្តាប់នូវចំណាប់អាម្មរណ៍ល្អៗ និង​បទ​ពិសោធ​ផ្ទាល់​ខ្លួន​ពី​ការធ្វើទេសចរណ៍នៅគោលដៅទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ជាពិសេស​គឺ​ការ​ស្នាក់​នៅ​ទទួលទាន និងការចុះ​ធ្វើ​ស្រែចំការ​តាម​ភូមិ​ឋាន​ជន​បទ​នានា​ជា​មួយ​ប្រជាព​លរដ្ឋ​កម្ពុជា​របស់​ប្រតិភូ និងថ្លែង​អំណរគុណ​ចំពោះ​ការ​ជ្រើស​រើស​ប្រទេស​កម្ពុជា​ជា​គោល​ដៅ​វិស្ស​មកាល​ប្រចាំ​ឆ្នាំ​របស់​ប្រតិភូ ព្រមទាំងការជួយផ្សព្វផ្សាយបន្តរបស់ប្រតិភូដល់ក្រុមគ្រួសារ មិត្តភ័ក្រ និងប្រជា​ពលរដ្ឋ​បារាំងទាំងអស់អំពីកត្តាសុខសន្តិភាព សុវត្ថិភាពល្អ ស្ថេរភាពសង្គម និងការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ម្ហូបអាហារ​ដ៏​មាន​ឱជា​រស គ្រឿងផ្សំពីធម្មជាតិផ្តល់សុខភាពល្អ និងទេសភាពដ៏ស្រស់ត្រកាល អាកាសធាតុល្អ នារដូវ​ការបៃតង៕

ជនជាតិឥណ្ឌូនេស៊ីប្រុសស្រីចំនួន២៧១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងទីតាំងអគារលួចបើកល្បែងអនឡាញ នៅក្រុងប៉ោយប៉ែត

2025/07/17 11:20:36 am        728
បន្ទាយមានជ័យ៖ ជនជាតិឥណ្ឌូនេស៊ីប្រុសស្រីចំនួន២៧១នាក់ ក្នុងនោះស្រី៤៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងទីតាំងអគារលួចបើកល្បែងអនឡាញមួយកន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ការឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីប្រុសស្រីទាំងនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជាកម្លាំងផែនជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយ រដ្ឋបាលក្រុងប៉ោយប៉ែត រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងអគារអនឡាញខុសច្បាប់០១កន្លែង នៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ប្រតិបត្តិការនេះ កម្លាំងនគរបាលបានធ្វើការឆែកឆេរ អគារមានកម្ពស់០៣ជាន់ បន្ទប់៧០បន្ទប់ ជាន់ទី១,ទី២ ជាបន្ទប់ស្នាក់នៅ និងជាន់ទី០៣ ជាបន្ទប់លួចលាក់សម្រាប់ធ្វើការអនឡាញ រកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន២៧១នាក់ ស្រី៤៥នាក់។ ដកហូត៖ កុំព្យូទ័រ៣៤១គ្រឿង និងទូរសព្ទ ៣៥២គ្រឿង។ បច្ចុប្បន្នជនបរទេសទាំងនោះ កម្លាំងជំនាញកំពុងសួរនាំ និងចាត់ការតាមនីតិវិធី៕ដោយឃិនសារិទ្ធ

ក្រុមហ៊ុនវិនិយោគធំៗចិននាំយកបច្ចេកវិទ្យាទំនើបលើប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់ និង​កែច្នៃ​កាក​សំណល់​រឹង, ប្លាស្ទិករួមចំណែកលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា

2025/07/17 11:07:40 am        382
ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ ដែលមានផ្សារភាគហ៊ុននៅប្រទេសចិន ឯក​ទេស​ខាង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹកកខ្វក់ និងការកែច្នៃកាកសំណល់រឹង និងប្លាស្ទិក ដឹកនាំដោយលោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group នៅកម្ពុជា បានចូលជួបសម្តែងការគួរសម និង​សុំ​អនុសាសន៍ លើវិស័យបរិស្ថាន ពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅ​រសៀល​ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។ក្រោយពីបានស្តាប់នូវបទបង្ហាញអំពីបទពិសោធន៍ និងសមត្ថភាព របស់ក្រុមហ៊ុន តាម​រយៈ​បច្ចេក​វិទ្យា​ទំនើប​ក្នុងការធ្វើប្រព្រឹត្តិកម្មសំណល់ទឹកកង្វក់ និងភាពវៃឆ្លាតក្នុងការប្រមូលសំរាម សំណល់​រឹង និងប្លាស្ទិកដើម្បីរួមចំណែកការពារបរិស្ថានរួចមក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព និ​ង​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបាន​ក្លាយ​ជា​គោល​ដៅ​ដ៏​ទាក់​ទាញ និងមានសក្តានុពលរបស់វិនិយោគិនគ្រប់ទិសទី។ ក្រសួងបរិស្ថានសូមសម្តែងនូវការស្វាគមន៍ និងគាំទ្រ ដែលក្រុមហ៊ុនវិនិយោគទាំង៣ ដែល​មាន​បំណង​រួម​ចំណែកជាមួយគោលនយោបាយចក្រាវិស័យបរិស្ថាន ផ្តោតលើ ភាពស្អាត បៃតង និង​ចីរភាព។ ដោយឡែក ចំពោះភាពស្អាត ក្រសួងបរិស្ថានផ្តោតលើភាពស្អាតលើមេឃ សំដៅ​លើ​គុណ​ភាព​ខ្យល់ល្អ ភាពស្អាតលើដីសំដៅលើការកាត់បន្ថយសំរាម សំណល់រឹង និងប្លាស្ទិក។ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបន្តថា កន្លងមកនេះ យើងមានសាធារណជន និង​សិស្សានុសិស្ស​សរុប​ចំនួន​១១លាននាក់ បានបេ្តជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក ហើយបច្ចុប្បន្ន​ក្រសួង​កំពុង​សម្លឹង​មើល​ឡ​ដុតសំរាមដែលមានបច្ចេកវិទ្យាខ្ពស់ សន្សំសំចៃថាមពល សម្រាប់ដុត ឬ កែច្នៃ​សំណល់​ប្លាស្ទិក​ដែល​ប្រ​មូលបាន។ ជាមួយគ្នានេះដែរក្រសួងបាននិងកំពុងរៀបចំគោលនយោបាយគ្រប់គ្រងសំណល់រឹងរយៈពេលវែង ខ្លី និងមធ្យម និងការគាំទ្រជាច្រើនទៀតដើម្បីធ្វើយ៉ាងណា ឱ្យកម្ពុជាមានសោភណ័ភាពស្អាត និង​ធានា​បាន​នូវ​សុខភាពសាធារណៈកាន់តែល្អប្រសើរ។ចំពោះភាព​ស្អាត​ក្នុងទឹកវិញ ក្រសួងកំពុងសម្លឹង​មើល​បច្ចេក​វិទ្យា​ដំឡើង​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កង្វក់​ដែល​មាន​សមត្ថភាពខ្ពស់ចម្រាញ់ទឹកបានស្អាត ចំណាតិច សន្សំសំចៃថាមពល ដែល​អាច​បំពាក់​នៅ​តាម​អាគារខ្ពស់ៗ តាមទីក្រុង និង តាមតំបន់ប្រជុំជននានា ដូចនេះ វត្តមានរបស់ក្រុមហ៊ុន Toyon Energy Co., Ltd. ក្រុមហ៊ុន JingLV Environment Co., Ltd.និង​ក្រុមហ៊ុន. Shun Yu Water Co., Ltd. ពិតជាមានសារៈសំខាន់ណាស់ ដែលនាំ​មក​នូវ​បច្ចេក​វិទ្យា​ដ៏​ទំនើប និងជោគជ័យនៅប្រទេសចិន មកចែករំលែកនៅកម្ពុជា ក្នុងនាម​ជា​ប្រទេស​មិត្ត​ភាព​ដែក​ថែប កម្ពុជា-ចិន។ គួរបញ្ជាក់ថា ក្រុមហ៊ុន Toyon Energy Co., Ltd. ក្រុមហ៊ុន JingLV Environment Co., Ltd. និងក្រុមហ៊ុន. Shun Yu Water Co., Ltd. ជាក្រុមហ៊ុនដ៏ធំរបស់ខេត្ត Anhui ប្រទេសចិ​ន​ដែល​មាន​បទ​ពិសោធន៍ជាង២០ឆ្នាំ ក្នុងការប្រមូល និងកែច្នៃ កាកសំណល់រឹង និងប្លាស្ទិក បំល្លែង​ចេញ​ជា​វត្ថុ​ផ្សេងៗ និងប្រភពថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបស្របតាមស្តង់ដា សន្សំ​សំចៃ​ថាមពល​ខ្ពស់ ក្នុងការធ្វើប្រព្រឹត្តិកម្មសំណល់ទឹកកង្វក់ បំល្លែងចេញជាទឹកស្អាតសម្រាប់ប្រើប្រាស់ និង​បរិភោគផងដែរ៕

ត្រឹមពាក់កណ្ដាលខែកក្កដានេះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះតាមថ្នាលឌីជីថលកើនដល់ជាង ១១៩ ពាន់នាក់

2025/07/17 10:41:13 am        431
គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ គណៈកម្មាធិការ​សម្រប​សម្រួល​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទទួល​បាន​ការចុះ ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល មានចំនួនជាង ១១៩ ពាន់នាក់ ដែលនេះជាវឌ្ឍនភាពសំខាន់មួយ នៅក្នុងកិច្ចខិត ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ជា​ប្រធាន​គណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើង​នៅ​ក្នុង​កម្ម​វិធី​ដាក់​ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការ ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន និង វាយតម្លៃយុទ្ធសាស្ត្រជាតិ ស្ដីពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ នៅថ្ងៃទី១៦ ខែកក្កដា ម្សិលមិញនេះថា ការ​ដាក់​ឱ្យដំណើរប្រព័ន្ធចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាន​ដាក់​ឱ្យ​ដំណើរ​នៅ​ខែធ្នូ ឆ្នាំ២០២៤ កន្លងមក។ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានរៀបចំ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​និង​តម្រូវ​ការ​ចំពោះ​មុខ ក្នុងការបង្កើតមូលដ្ឋាន ទិន្នន័យ ដោយបាន​អនុញ្ញាត​អ្នក​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ចុះ​ឈ្មោះ​ដ៏​ងាយ​ស្រួល គ្មានចំណាយ និងតាមគោលការណ៍ស្ម័គ្រចិត្ត ដើម្បីទទួល បានអត្តសញ្ញាណ និង​ស្នើសុំអត្ថប្រយោជ៍នានា ហើយប្រព័ន្ធនេះគឺជាជម្រើសដ៏សមស្រប ចំណេញពេលវេលា និង​ទាន់​សភាពការណ៍សម្រាប់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ឯកឧត្តម បន្តថា បច្ចុប្បន្នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចុះឈ្មោះលើ​ថ្នាល​ឌីជីថល​របស់​រាជ​រដ្ឋាភិបាល តាមរយៈកម្មវិធីទូរសព្ទ ដៃ វិបផតថល និងសាខាធនាគារដៃគូនៅទូទាំងប្រទេស, ជាក់​ស្តែង​នា​ពេលនេះ ធនាគារដៃគូដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចទទួល សេវាចុះ​ឈ្មោះ​បាន​កើន​ឡើង​ដល់​៨​រួមមាន៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា, ធនាគារ ARDB, ធនាគារ វីង, ធនាគារ ABA,ធនាគារអេស៊ីលីដា, ធនាគារវឌ្ឍនៈ, ធនាគារកាណាឌីយ៉ា, និងធនាគារ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស ក្នុងនោះគិតត្រឹមថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៥ ថ្នាលឌីជីថល​បាន​ទទួល​សំណើ​ចុះ​ឈ្មោះ​ចំ​នួនជាង ១១៩ ពាន់នាក់ ដែលជាវឌ្ឍនភាពសំខាន់មួយ នៅក្នុងកិច្ចខិត ខំប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុងការទទួលស្គាល់ និងពង្រីកសក្តានុពលនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ឯកឧត្តមរដ្ឋមន្ត្រីក្រសួង លើកឡើងបន្ថែមថា ជុំវិញថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ ទៅថ្ងៃអនាគត គណៈកម្មាធិការចង់ឱ្យវាមានសមត្ថភាពមួយ លើការ​ចែក​រំលែក​ទិន្នន័យ​ទៅ​វិញ ​ដើម្បីយកទិន្នន័យដែលបានរក្សាទុក ទៅចែករំលែក ទាំងអស់វិញ ក្នុងនោះបង​ប្អូន​ប្រជា​ពលរដ្ឋ​ក៏​អាមើលឃើញទិន្នន័យ និងអាចទាញអត្ថប្រយោជន៍ពីអ្វីដែលមាន យក​ទៅ​ប្រើ​ប្រាស់​តាម ​តម្រូវការ ចំណែកអាជ្ញាធរ ក៏អាចទាញយកទិន្ន័យបានផងដែរ ដើម្បី​ទទួល​នូវ​ព័ត៌មាន​អ្នក​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធក្នុងមូលដ្ឋានរបស់ខ្លួន។ក្រៅពីគោលការណ៍ខាងលើ, គណៈកម្មាធិការកំពុងបន្ត​បើក​យុទ្ធនាការ​ចុះ​ឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាននិងកំពុងអនុវត្តការងារ នេះ ទាំងការផ្សព្វផ្សាយ ការបញ្ជ្រាបការ​យល់​ដឹង​អំពី​អត្ថ​ប្រយោជន៍​នៃ​ការុះឈ្មោះ របៀបចុះឈ្មោះជូនដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ​នៅ​ទូទាំង​ប្រទេស​ ក្នុងនោះយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានរៀបចំជាបន្តបន្ទាប់ ដោយ​បញ្ចប់​នូវ​ជុំទី១ ដែលបានចុះផ្សព្វផ្សាយចំនួន៥លើរួចហើយ ដែលមានអ្នកចូលរួមប្រមាណាង ១៤ ពាន់នាក់៕ អត្ថបទ៖ សុន រ៉ាឌី

ពោធិ៍សាត់ក្លាយជាខេត្តទី២៣ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)ទាំងស្រុង

2025/07/17 09:21:47 am        369
រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូរ បានរៀបចំ​«​សិក្ខា​សាលា​ឆ្លុះ​បញ្ចាំង​ស្តីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខេត្ត​ពោធិ៍សាត់​» ។ សិក្ខាសាលារៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតី​ភាពឯកឧត្តម យឹម ជុង រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ និង លោក លឹម សុខតូ អភិបាល​រងខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាន​នាយកដ្ឋានថែទាំសុខភាពជនបទ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រុម​ការងារចុះផ្ទៀងផ្ទាត់ODFនៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងអង្គការដៃគូរ មន្ទីរអង្គភាព-ជុំវិញ​ខេត្ត និងអាជ្ញាធរក្រុងស្រុកទាំង៧ ។  ខេត្តពោធិ៍សាត់ មានក្រុងចំនួន១ ស្រុកចំនួន៦ សង្កាត់មាន៧ និងឃុំចំនួន៤២ និង​ភូមិ​ចំនួន​៥២៧​។ យោងតាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្តីពីការទទួលបានជ័យលាភី ODF ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក និងការចុះពិនិត្យផ្ទៀងផ្ទាត់ ODF ដោយក្រុម​ការងារ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ គឺភូមិចំនួន៥២៧ ឃុំចំនួន៤២ សង្កាត់០៧ ក្រុងចំនួន០១ ស្រុកចំនួន០៦ បាន​បញ្ចប់​ការ​បន្ទោបង់ពាសវាលពាសកាល ODFទាំងស្រុង តាមរយៈ​ការ​វិនិច្ឆ័យ​ពី​ភាព​ត្រឹម​ត្រូវ​ស្រប​តាម​គោល​ការណ៍ណែនាំ និងលក្ខណៈបច្ចេកទេស នាំឲ្យខេត្តពោធិ៍សាត់ក្លាយជាខេត្តទី២៣ ដែល​នឹង​ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ទាំងស្រុង ដោយ​គ្រោង​នឹង​រៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការនាចុងខែកក្កដាឆ្នាំ២០២៥ខាងមុខនេះ។ លោក លឹម សុខតូ អភិបាលរងខេត្ត បានលើកឡើងថា លទ្ធផលសម្រេចបានពេលនេះ បង្ហាញ​កាន់​តែ​ច្បាស់​ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដែលមាន ឯកឧត្តម ឆាយ ឫទ្ធិសែន ជារដ្ឋមន្ត្រី ដើម្បីសម្រេចឱ្យបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល បានកំណត់ថា “ត្រឹមឆ្នាំ២០៣០ ប្រជាពលរដ្ឋគ្រប់រូប នៅសហគមន៍ជនបទ ត្រូវមាន សេវាផ្គត់ផ្គង់ទឹក ស្អាត និង​អនាម័យ​គ្រប់​គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។ លោក លឹម សុខតូ បានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក និង អនាម័យ​ជន​បទ (PWG) លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងថ្នាក់ដឹកនាំ​មន្ត្រី​រាជ​ការ​មន្ទីរ អភិវឌ្ឍន៍ជនបទ រដ្ឋបាលក្រុង-ស្រុក ឃុំ/សង្កាត់ មេភូមិ ជនបង្គោលអនាម័យភូមិ-ឃុំ បង​ប្អូន​ប្រជា​ពលរដ្ឋ សប្បុរសសជន និងអង្គការដៃគូដែលបានខិតខំប្រឹង ប្រែងយក​ចិត្ត​ទុក​ដាក់​ចូល​រួម​សហការ ឧបត្ថម្ភគាំទ្រ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឱ្យខេត្តពោធិ៍សាត់ សម្រេច​បាន​ការបញ្ចប់បន្ទោបង់ពាសវាលពាសកាល ប្រកបដោយជោគជ័យ ។ លោកអភិបាលរងខេត្ត ក៏​បាន​ជំរុញ​ឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តសហការគ្នាលើការងារអនាម័យជនបទ និង ODF ដើម្បី​ធ្វើយ៉ាងណាឲ្យខេត្តពោធិ៍សាត់ក្លាយជាខេត្ត ODF Plush នៅឆ្នាំ២០២៧ ។ មានប្រសាសន៍បិទសិក្ខាសាលានេះ ឯកឧត្តម យឹម ជុង បានលើកឡើងថា សមិទ្ធផលនៃការ បញ្ចប់​ការបន្ទោរបង់ពាសវាលពាសកាលODF នៅខេត្តពោធិ៍សាត់នាពេលនេះ ពិតជាបាន​ចូល​រួម​ចំណែក​យ៉ាងធំធេង ក្នុងការអភិវឌ្ឍជាតិ ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្ត បានបង្កើនលទ្ធភាព ក្នុង​ការទទួលបាននូវប្រាក់ចំណូល មានសុខុមាលភាពល្អ ជីវភាពសមរម្យ អនាម័យបរិស្ថានស្អាត ដែល​ជា​ភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋ។ ព្រោះថាបើការរស់នៅមិនមានអនាម័យ មិន​មាន​ទឹក​ស្អាតប្រើប្រាស់ ជាប្រភពនាំឱ្យកើតជំងឺឆ្លង ដែលជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាព ទាំង​រូបរាងកាយ និងសតិបញ្ញាស្មារតី ជាពិសេសធ្វើឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងសង្គម​ជាតិ​ផង​ដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់រដ្ឋបាលខេត្តពោធិ៍សាត់ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមសហការគ្នា ខិតខំប្រឹងប្រែង ប្តេជ្ញាចិត្ត រួ​ម​គំនិត​គ្នា​ធ្វើ ដើម្បីទទួលបាននូវជោគជ័យ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF នាពេលនេះ ៕

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖យប់នេះក្រសួងយុត្តិធម៌មានភាពចាំបាច់ផ្អាកជាបណ្តោះអាសន្នមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ដែលដោះលែងដោយរំលោភអំណាចនូវជនល្មើស

2025/07/16 10:27:30 pm        789
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌បានធ្វើចំណាត់ការរចំពោះការដោះលែងដោយរំលោភអំណាច នូវជនល្មើសដែលមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តពោធិសាត់។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ថ្លែងថា ក្នុងកិច្ចប្រជុំពីម្សិល, ឯកឧត្តម បានណែនាំឱ្យឯកឧត្តម លោកជំទាវជាប្រធានតុលាការ និង ព្រះរាជអាជ្ញា ប្រកាន់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តវិធានការច្បាប់ ក៏ដូចជាផ្តល់កិច្ចសហការពេញលេញដល់សមត្ថកិច្ចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ឯកឧត្តម ថ្លែងថា យប់នេះ, ក្រសួងយុត្តិធម៌មានភាពចាំបាច់ ក្នុងការសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ពីអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការរបស់ក្រសួងយុត្តិធម៌ ក៏ដូចជា សមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះករណីដែលព្រះរាជអាជ្ញារងរូបនេះ បានសម្រេចធ្វើការដោះលែងដោយរំលោភអំណាច នូវជនល្មើសដែលមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ដែលត្រូវបានសម្រេចធ្វើការសម្រេចឃាត់ខ្លួនដោយសមត្ថកិច្ច ដើម្បីកសាងនីតិវិធីទៅតាមច្បាប់។ជាថ្មីម្តងទៀត ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រំលឹកជាថ្មីជូនដល់ឯកឧត្តម លោកជំទាវជាប្រធានតុលាការ និង ព្រះរាជអាជ្ញាទាំងអស់ សូមប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និង ការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ពិសេស ផ្តល់កិច្ចសហការឱ្យបានពេញលេញដល់ប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦បានផ្លាស់ប្តូរនូវទស្សនៈយ៉ាងសកម្មក្នុងការជំរុញការទូតសភា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដើម្បីប្រជាពលរដ្ឋ

2025/07/16 10:16:17 pm        131
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញ ចូលរួមនិងគាំទ្រដល់កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ាន (AIPA Caucus )លើកទី១៦។ សម្តេច បានគូសបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ សមាជិកអន្តរសភាអាស៊ាន(អាយប៉ា/AIPA) ប្រទេសសង្កេតការណ៍ ភ្ញៀវរបស់កម្ពុជា ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា បានចែករំលែកបទពិសោធន៍ ទស្សនៈដោយបើកចំហ ប្រកបដោយភាពស្មោះត្រង់ជាមួយនឹងស្មារតីនៃមិត្តភាព សាមគ្គីភាព និងភាពជាដៃគូ ក្នុងការដោះស្រាយបញ្ហារួមសម្រាប់ពលរដ្ឋ។សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីលៀងសាយភោជន ជូនគណៈប្រតិភូបរទេសទំាងអស់ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់។ នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្តថាកិច្ចប្រជុំបានស្តាប់របាយការណ៍របស់ប្រទេសនីមួយៗស្តីពីវឌ្ឍនភាពនៃការអនុវត្តនូវសេចក្តីសម្រេចរបស់ អាយប៉ានិងរបាយការណ៍របស់អគ្គលេខាធិការដ្ឋានអន្តរសភាអាស៊ាន (AIPA)។ នេះពិតជាមោទនភាពបង្ហាញពីការរីកចម្រើនគួរជាទីមោទនៈ របស់អាយប៉ា។ ក្នុងពិធីលៀងសាយភោជនក្រោមបរិយាកាសរីករាយស្និទ្ធស្នាល សាមគ្គីភាព សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា “យើង បានផ្លាស់ប្តូរនូវទស្សនៈយ៉ាងសកម្មលើការជំរុញការទូតសភាដើម្បីសន្តិភាព តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ។ លើសពីនេះទៅទៀត យើងបានឱ្យយុវជនរបស់យើងចូលរួមជាមួយ AIPA ផងដែរ តាមរយៈកម្មវិធី AIPA Roadshow ពីព្រោះសំឡេងរបស់ពួកគេមានសារៈសំខាន់ណាស់ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវអាស៊ានដែលផ្តោតលើប្រជាជនជាស្នូល”។សភាកម្ពុជាបានធ្វើជាម្ចាស់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្រោមមូលបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» (Peace through dialogue: The Parliamentary Path Forward) ដែលមានការអញ្ជើញចូលរួមពីសមាជិកសភាគ្រួសារអាយប៉ា (AIPA) ប្រទេសសង្កេតការណ៍ AIPA និងប្រទេសដែលជាភ្ញៀវរបស់សភាកម្ពុជា ដែលជាម្ចាស់ផ្ទះ និងដៃគូអភិវឌ្ឍន៍នានាសរុបប្រមាណជិត១០០នាក់។កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus) ជាកិច្ចប្រជុំសំខាន់ប្រចាំឆ្នាំមួយរបស់ AIPA ដែលសមាជិកអាយប៉ា ត្រូវប្រជុំពិភាក្សាគ្នាពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចដែលបានអនុម័តដោយមហាសន្និបាតអាយប៉ា កាលពីឆ្នាំកន្លងទៅ។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា AIPA គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំ ដែលកំពុងតែមានភាពសកម្មជាងមុន មិនមែនគ្រាន់តែនិយាយប៉ុណ្ណោះទេ ប៉ុន្តែអនុវត្តសកម្មភាពជាក់ស្តែង ដើម្បីធ្វើឱ្យប្រាកដថាការសន្យានឹងក្លាយជាការពិត។ លទ្ធផលនៃកិច្ចប្រជុំ AIPA Caucus លើកទី ១៦ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់ ដែលត្រូវរក្សានូវសន្ទុះនេះ។ សម្តេចមានប្រសាសន៍បន្តថា “តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេស និងតំបន់ផ្សេងទៀត យើងអាចបង្កើតកម្លាំងវិជ្ជមាននៃការផ្លាស់ប្តូរកាន់តែច្រើនបន្ថែមទៀតយើងនឹងជួបជុំគ្នាម្តងទៀតនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមមហាសន្និបាត AIPA លើកទី ៤៦ ។ ខ្ញុំជឿជាក់ថា ទស្សនៈ គំនិត និងយោបល់ដែលយើងបានចែករំលែកគ្នានៅទីនេះ នឹងជួយយើងក្នុងការតៀមរៀបចំសម្រាប់មហាសន្និបាតនាពេលខាងមុខនោះ”៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការយោធា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
05/16/2026 06:05 PM
លោក Trump និងនីហ្សេរីយ៉ា អះអាងថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់​រដ្ឋ​ឥស្លាម ISIS
05/16/2026 06:05 PM
ប្រធានាធិបតី ទូល​ទៅ​កាន់​សម្តេច ប៉ាប ថា អ៊ីរ៉ង់ «នៅតែប្តេជ្ញាចិត្តចំពោះការទូត»
05/16/2026 06:05 PM
ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM