កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ
អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

ព័ត៌មានជាតិ

លោក Prabowo ថាលោក Trump ជាអ្នកចរចាតឹងតែង ខណៈកិច្ចប្រជុំពាណិជ្ជកម្មឥណ្ឌូនេស៊ី-អាមេរិកនៅបន្ត

2025/07/16 08:45:00 pm        26
នៅថ្ងៃពុធនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពិបាកចរចាជាមួយខ្លាំង ក្រោយប្រទេសទាំង ២ ឈានដល់កិច្ចព្រមព្រៀងមួយនេះ ដើម្បីកាត់បន្ថយពន្ធស្នើសុំរបស់សហរដ្ឋអាមេរិក ពី ៣២ភាគរយ មកនៅ ១៩ភាគរយវិញ ។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយធ្វើដំណើរមកដល់ទីក្រុងហ្សាកាតា លោក Prabowo និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិកមានការយោគយល់គ្នារៀងៗខ្លួន ចំពោះផលប្រយោជន៍គ្នាទៅវិញទៅមក ហើយនិងមានគម្រោងបន្តកិច្ចចរចា ។កិច្ចព្រមព្រៀងលើកនេះ ស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងមួយក្តាប់តូចប៉ុណ្ណោះ ដែលបានឈានដល់មកទល់នឹងពេលនេះជាមួយរដ្ឋបាលរបស់លោក Trump មុនឱសានវាទថ្ងៃទី ១ ខែសីហា សម្រាប់កិច្ចចរចា ។លោក Trump បាននិយាយកាលពីថ្ងៃអង្គារថា ឥណ្ឌូនេស៊ីដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ បានប្តេជ្ញាចិត្តទិញយន្តហោះ Boeing BA.N ចំនួន ៥០គ្រឿង ថាមពលសហរដ្ឋអាមេរិកតម្លៃ ១៥ពាន់លានដុល្លារ និងផលិតកម្មកសិកម្មអាមេរិកតម្លៃ ៤,៥ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ពួកគេជាមួយសហរដ្ឋអាមេរិក ៕

កម្លាំងចម្រុះរដ្ឋបាលរាជធានីភ្នំពេញចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams ឃាត់ជនសង្ស័យ១០០នាក់

2025/07/16 08:36:52 pm        652
ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥៖ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រតិបត្តិការដោយកម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញដោយសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅក្នុងទីតាំងផ្សេងគ្នាក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។ក្រុមការងារបានត្រួតពិនិត្យរកឃើញជនសង្ស័យ និងសម្ភារះមួយចំនួនដូចខាងក្រោម៖-ជនជាតិចិនតៃវ៉ាន់ ៧៥នាក់ - ⁠ជនជាតិចិន ចំនួន ២៤នាក់  - ជនជាតិវៀតណាម ១នាក់-ទូរស័ព្ទ ៤៦៩គ្រឿង - កំព្យុទ័រ ១២២ គ្រឿង Laptop ចំនួន ០៥គ្រឿង- ⁠លិខិតឆ្លងដែន ចំនួន៣៤ក្បាល (ចិនតៃវ៉ាន់)- រថយន្តសរុបចំនួន ០២គ្រឿង- ស៊ីមទូរសព្ទជាច្រើនមិនទាន់ប្រើប្រាស់  បច្ចុប្បន្ន ជនជាតិចិនតៃវ៉ាន់ វៀតណាម និងចិន ព្រមទាំង សម្ភារៈជាវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ព្រមទាំងនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើឱ្យបង្កើនចំនួនលេខាធិការដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាបបទល្មើសគ្រឿងញៀន

2025/07/16 08:27:05 pm        172
ភ្នំពេញ ៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រ យុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បា ប់លើកទី១០ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានណែនាំដល់គ្រប់ក្រសួងស្ថាប័នដែលមានភារកិច្ចក្នុងគណៈបញ្ជាការយុទ្ធនាការនេះឱ្យបន្ដយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្ហាញអំពីការទទួលខុសត្រូវចំពោះអ្វីដែលរាជរដ្ឋាភិបាលប្រគល់ជូន។​ក្នុងកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន បានទទួលយកនូវសំណូមពរ និងឯកភាពចំពោះអ្វីដែលការលើកឡើងរបស់ប្រធានគណៈកម្មការនីមួយៗនៃយុទ្ធនាការនេះ ដែលសុទ្ធតែបង្ហាញអំពីការទទួលខុសត្រូវរបស់ខ្លួនលើអ្វីដែលរាជរដ្ឋាភិបាលប្រគល់ជូន សំដៅរួមគ្នាទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព។ជាមួយគ្នានេះឯកឧត្ដមក៏បានណែនាំដល់គណៈកម្មការនីមួយៗឱ្យរៀបចំបង្កើនចំនួនលេខាធិការដ្ឋានរបស់ខ្លួន ដើម្បីសហការដោះស្រាយ និងដាក់ចេញវិធានការជាក់ស្ដែង សំដៅបំពេញការងារដែលខ្លួនទទួលបន្ទុកកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ខណៈកាលពីពេលកន្លងទៅឯកឧត្ដមមើលឃើញថា គណៈកម្មការមួយចំនួនមិនទាន់មានលេខាធិការដ្ឋាននៅឡើយទេ ដូច្នេះជាផលលំបាកនៃការបំពេ ញការងារ។ឯកឧត្ដមក៏បានក្រើនរំលឹកឲ្យគណៈកម្មការទាំងអស់ ត្រូវរៀបចំកសាងធ្វើផែនការសកម្មភាព ដើម្បីបែ ងចែកការងារអ្វីដែលត្រូវអនុវត្តមុន និងអ្វីដែលត្រូវអនុវត្តក្រោយ ក្នុងនោះត្រូវសហការគ្នារវាងលេខាធិ ការដ្ឋានរបស់គណៈបញ្ជាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលេខាធិការដ្ឋានតាមគណៈកម្មការនីមួយៗ។ លើសពីនេះ ត្រូវរៀបចំកិច្ចប្រជុំជាទៀងទាត់ ដើម្បីតាមដាន និងត្រួតពិនិត្យលទ្ធផលការងារ ព្រមទាំងត្រូវមានរចនាសម្ព័ន្ធច្បាស់លាស់។របាយការណ៍បូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ បានឲ្យដឹងថា កងកម្លាំងអនុវត្តច្បាប់បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៥១៨២ ឃាត់ខ្លួន១៣៤៥២នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១៨៩០គីឡូក្រាម សារធាតុគីមីប្រមាណ ១៩១២៩ គីឡូក្រាម រួមនឹងមធ្យោបាយ សម្ភារៈ វត្ថុតាងមួយចំនួនទៀត៕​ ដោយ៖ បាន ចក់​

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា

2025/07/16 08:22:17 pm        121
នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ដោយមានការអញ្ជើញចូលរួមពី លោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួងនិងCADT ព្រមទាំងសហការីនៃ EuroCham នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការគ្នារវាង CADT និង EuroCham សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថល ការបញ្ជ្រាបការយល់ដឹង និង ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សដើម្បីបំពេញតម្រូវការក្នុងវិស័យឌីជីថលដែលកំពុងរីកចម្រើន។ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោក Gabriele បានពិភាក្សានិងផ្លាស់ប្តូរយោបល់នៃការវិវត្តក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងការអភិវឌ្ឍធនធានមនុស្សឌីជីថល ជាពិសេសផ្តោតលើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh កម្មវិធី DG SuperApp និងគំនិតផ្តួចផ្តើមបង្កើតសួនឌីជីថល (Digital Park)។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងលោក Gabriele ក៏ដូចជា CADT និង EuroCham បានគូសបញ្ជាក់អំពីការគាំទ្រគ្នាទៅវិញទៅមកក្នុងគោលដៅចូលរួមចំណែកក្នុងការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្សឌីជីថល។

៦ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលគម្រោងវិនិយោគក្នុងការបើកសហគ្រាសថ្មីមានការកើនឡើងចំនួនជាង៨០០សហគ្រាស

2025/07/16 08:15:53 pm        115
គិតក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥នេះ សហគ្រាស គ្រឹះស្ថានដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានចំនួន ៤៥ ៦៥៦ សហគ្រាស កើនឡើង ៨៥៨សហគ្រាស បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៤ មានចំនួន ៤៤ ៧៩៨ សហគ្រាស។ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងចំនួននៃការកើនឡើងរបស់សហគ្រាស គ្រឹះស្ថានជាង៨០០សហគ្រាសនេះ ក្នុងនោះ វិស័យកាត់ដេរ បានកើនពី ១ ៥៦៦ ដល់ចំនួន ១ ៦៨២សហគ្រាស (កើនឡើង ១១៦សហគ្រាស) និងវិស័យក្រៅពីការដេរ កើនឡើងពី ៤៣ ២៣២ ដល់ចំនួន ៤៣ ៩៧៤សហគ្រាស (កើនឡើង ៧៤២សហគ្រាស)។ឯកឧត្តម អ្នកនាំពាក្យ បានមានប្រសាសន៍បន្តថា កំណើនរោងចក្រ សហគ្រាសទាំងនេះ បានធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែរឹងមាំ និងកាន់តែបោះពួយទៅមុខបន្ថែមទៀត។ ជាមួយគ្នានេះ កំណើនដ៏មោទនភាពរបស់រោងចក្រ សហគ្រាសនៅកម្ពុជា បានធ្វើឱ្យកម្ពុជាមានកំណើនតម្រូវការកម្លាំងពលកម្ម ដែលនៅក្នុងរោងចក្រ សហគ្រាស គឺត្រូវការប្រមាណ ២៥ម៉ឺនកន្លែង ជាពិសេសនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរកំពុងត្រូវការកម្លាំងពលកម្មប្រមាណ ២១ ទៅ ២២ម៉ឺនកន្លែងនៅពេលបច្ចុប្បន្ន ហើយវិស័យឧស្សាហកម្មក៏ត្រូវការ វិស័យទេសចរណ៍ក៏ត្រូវការកម្លាំងពលកម្មបន្ថែមទៀតផងដែរ។ ឯកឧត្តម បានបន្ថែមថា នេះគឺជាកំណើនមួយប្រកបដោយមោទនភាពដែលពលរដ្ឋកម្ពុជាយើងគួរតែមានមោទនភាពជាមួយរាជរដ្ឋាភិបាល ពីព្រោះ ក្នុងខណៈពេលដែលតំបន់ពិភពលោក និងបណ្តាប្រទេសមួយចំនួនកំពុងជាប់ផុងក្នុងបញ្ហាសន្តិសុខ បញ្ហាសង្រ្គាម និងអស្ថិរភាពសេដ្ឋកិច្ចនយោបាយ ប៉ុន្តែកំណើនរបស់កម្ពុជានៅតែបន្តកើនឡើងទៅមុខជាលំដាប់ និងធ្វើឱ្យពលរដ្ឋមានឱកាសការងារកាន់តែច្រើនផងដែរ។សូមជំរាបជូនបន្ថែមទៀតថា ពាក់ព័ន្ធទៅនឹងរឿងខាងលើនេះដែរ គិតក្នុងរយៈពេល ២២ខែ ចាប់ពីខែសីហា ឆ្នាំ២០២៣ រហូតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា សហគ្រាស គ្រឹះស្ថាននៅកម្ពុជា បានកើនឡើងចំនួន ៥ ៣៥៦សហគ្រាស ពោលគឺកើនពី ៤០ ៣០០ ដល់ ៤៥ ៦៥៦ សហគ្រាស ស្មើនឹងកំណើន ១៣,២៩%។ ក្នុងនោះ៖ វិស័យកាត់ដេរ មានចំនួន ១ ៦៨២សហគ្រាស និងវិស័យក្រៅពីការដេរ មានចំនួន ៤៣ ៩៧៤សហគ្រាស៕អត្ថបទ៖ ឈិត បូរ៉ាវី

ការដាក់ចេញក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ជាការឆ្លើយតបនិងចក្ខុវិស័យឆ្នាំ២០៥០

2025/07/16 08:10:48 pm        138
ភ្នំពេញ ៖ ការដាក់ចេញក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា បានកំពុងអនុវត្តស្រប តាមចក្ខុវិស័យឆ្នាំ២០៥០ ដែលនិងជំរុញដល់ការចូលរួមក្នុងវិស័យវិនិយោគ និងភាពជាសហគ្រិន ដើម្បីគាំទ្រដល់កំណើនប្រកបដោយ បរិយាប័ន្ន និងការអភិវឌ្ឍន៍ជាតិ។​លោក ទុយ សោភ័ណ្ឌ អ្នកសម្របសម្រួលថ្នាក់ជាតិ របស់ ILO ប្រចាំកម្ពុជា លើកឡើងនៅក្នុងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន នឹងវាយតម្លៃយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ នៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២៥ នេះថា សេដ្ឋកិច្ចក្រៅប្រព័ន្ធដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតការងារ បង្កើតប្រាក់ចំណូល និងការកាត់បន្ថយ ភាពក្រីក្រ ជាពិសេសសម្រាប់កម្មករ និងសហគ្រិនដែលប្រតិបត្តិការក្រៅប្រព័ន្ធផ្លូវការ ជាក់ស្តែងប្រមាណជាង ៦០ ភាគរយ នៃចំនួន ប្រជាជនដែលមានការងារធ្វើលើពិភពលោក ទទួលបានជីវភាពរស់នៅ គឺពឹងផ្អែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ខណៈពេលដែលភាពមិន ផ្លូវការប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ ក្នុងនោះសម្រាប់ប្រទេសកម្ពុជា កម្លាំងពលកម្មប្រមាណ ៨៨ ភាគរយ បានប្រឡូកក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ៨៧ ភាគរយ គឺកម្មការនីជាស្ត្រី។លោក បន្តថា សម្រាប់ការងារខាងលើនេះ បានបង្ហាញនូវវឌ្ឍនភាពប្រកបដោយស្ថិរភាព និងគួរឱ្យសរសើរ ដែលបាននិងកំពុង អនុវត្ត ជាឧទាហរណ៍, ពីឆ្នាំ២០១១ ដល់ ២០២២ អត្រាផ្លូវការ ក្នុងចំណោមសហគ្រាសដែលមាននិយោជិតពី ៥-១០ នាក់ បានកើនឡើងពី ១៤ ភាគរយ ទៅ ៨៣ ភាគរយ, យ៉ាងណាក៏ដោយ ប្រទេសកម្ពុជាប្រឈមមុខនឹងបញ្ហាមួយចំនួន ក្នុងការជំរុញ ការងារ និងការការពារសង្គម សម្រាប់ការផ្លាស់ប្តូរ រួមទាំងឧបសគ្គសារពើពន្ធ ដែលកំណត់សមត្ថភាពវិនិយោគ សេដ្ឋកិច្ចក្រៅផ្លូវការ ដ៏ធំមួយ និងកង្វះកម្លាំងពលកម្មជំនាញ ដែលកំពុងលេចឡើងនៅទូទាំងវិស័យសំខាន់ៗមួយចំនួន។លោក ទុយ សោភ័ណ្ឌ លើកឡើងបន្តថា តែទោះបីយ៉ាងណា ការអភិវឌ្ឍន៍ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន នឹងវាយតម្លៃយុទ្ធ សាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺបានធ្វើឡើង ស្របតាមចក្ខុវិស័យដ៏ទូលំទូលាយរបស់កម្ពុជា សម្រាប់ឆ្នាំ២០៥០ ដែលជំរុញការងារសមរម្យ និងយុត្តិធម៌សង្គម។ តាមរយៈនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចូលក្នុងប្រព័ន្ធ ដើម្បីរួមគ្នាជំរុញការវិនិយោគ ភាពជាសហគ្រិន ការអភិវឌ្ឍន៍ជំនាញ និងធ្វើឱ្យជីវភាពរស់នៅប្រកបដោយនិរន្តរភាព ដែលមាន សារៈសំខាន់សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍន៍ជាតិ។ លើសពីនេះ រាជរដ្ឋាភិបាលបានបង្កើតផែនទីបង្ហាញផ្លូវ កម្ពុជា សម្រាប់អ្នកពន្លឿនពិភពលោក លើការងារ និងការការពារសង្គមសម្រាប់ការផ្លាស់ប្តូរ ក្នុងគំនិតផ្តួចផ្តើមជា "ប្រទេសស្វែងរកផ្លូវ" នៅខែកញ្ញា ឆ្នាំ២០២៣ កន្លងមក។សូមបញ្ជាក់ថា កម្មវិធីពន្លឿនពិភពលោក ស្តីពីការងារ និងការការពារសង្គមសម្រាប់ការផ្លាស់ប្តូរដោយគ្រាន់តែ (GA) គឺជាគំនិតផ្តួច ផ្តើមមួយ ដែលត្រូវបានចាប់ផ្តើមដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយគាំទ្រដល់ប្រទេសនានា ក្នុងការបង្កើតគោលនយោបាយរួមបញ្ចូលគ្នា និងហិរញ្ញប្បទាន ដើម្បីលើកកម្ពស់ការងារសមរម្យ ការការពារសង្គម និងការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព។ ផែនទីបង្ហាញផ្លូវត្រូវបានពិភាក្សា និងគាំទ្រយ៉ាងសកម្មដោយភាគីពាក់ព័ន្ធសំខាន់ៗរួមមាន ក្រសួងរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូសង្គមជាដើម៕អត្ថបទ៖ សុន រ៉ាឌី

​ អគ្គលេខាធិការអន្តរសភាអាស៊ាន គំាទ្រពេញទំហឹងធម្មនុញ្ញសន្តិភាពសកលដែលផ្តួចផ្តើមបង្កើត ដោយសម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍សន្តិភាពរបស់កម្ពុជា

2025/07/16 06:31:41 pm        126
ភ្នំពេញ ៖ អគ្គលេខាធិការអន្តរសភាអាស៊ាន ដែលហៅកាត់ថា (អាយប៉ា/AIPA) លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ (Ar. Siti Rozaimeriyanty Dato Haji Abdul Rahman) បានគំាទ្រពេញទំហឹងធម្មនុញ្ញសន្តិភាពសកល ដែលជាការផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍សន្តិភាពរបស់កម្ពុជា ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានសន្យាថា នឹងចូលរួមលើកកម្ពស់ធម្មនុញ្ញសកលនេះឱ្យបានទូលំទូលាយបន្ថែមទៀត នៅលើឆាកអន្តរជាតិ ក្នុងការធានាការពារសុខសន្តិភាព ដែលជាតម្រូវការរបស់មនុស្សជាតិទួទំាងសកលលោក នោះ។ ធម្មនុញ្ញសន្តិភាពសកល (Universal Peace Charter) មានការទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងពីប្រទេសអ្នកសង្កេតការណ៍ និងដៃគូនានារបស់អាយប៉ា។លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ បានលើកឡើងដូច្នេះនៅក្នុងឱកាស ចូលជួបសម្តែងការគួរសមជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកជំទាវអញ្ជើញមករួមសហការជាមួយរដ្ឋសភាកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ (16th AIPA Caucus Meeting) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅវិមានរដ្ឋសភា ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥នេះ។សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍ជាថ្មីម្តងទៀតចំពោះវត្តមាន លោកជំទាវ អាស៊ីធី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាប់ឌុលរ៉ាម៉ាន អគ្គលេខាធិការអាយប៉ា និងសហការី ដែលបានឆ្លៀតពេលដ៏មមាញឹកពីការចូលរួម និងជួយសហការរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយរបស់អាយប៉ាលើកទី១៦ ហើយបានមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនាពេលនេះ។ វត្តមានរបស់លោកជំទាវនាព្រឹត្តិការណ៍ដ៏សំខាន់នោះ ពិតជាមានសារៈសំខាន់ ដែលមិនត្រឹមតែបង្ហាញពីការគាំទ្រយ៉ាងសកម្មរបស់អង្គការសភាតំបន់ដែលប្រកបដោយភាពរស់រវើក និងពោរពេញដោយថាមវ័ន្តប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មោះមុតក្នុងកិច្ចការពារសន្តិភាព និងវិបុលភាព ជូនប្រជាជនក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណជាអនេកចំពោះលោកជំទាវអគ្គលេខាធិការ និងសហការី ដែលជានិច្ចកាលតែងបានចូលរួមសហការ និងជួយគាំទ្រដល់សភាកម្ពុជាក្នុងការរៀបចំកម្មវិធីសំខាន់ៗរបស់អាយប៉ានាពេលកន្លងមក និងជាពិសេសកិច្ចប្រជុំអាយប៉ា Caucus លើកទី១៦ នាពេលនេះ ឱ្យទទួលបានជោគជ័យគួរជាទីមោទនៈ ។ សម្តេចប្រធានរដ្ឋសភាបានអរគុណ អគ្គលេខាធិការដ្ឋានអាយប៉ា ដែលបានគំាទ្រធម្មនុញ្ញសន្តិភាពសកល ដែលជាគំនិតផ្តួចផ្តើមឡើង ដោយសម្តេចតេជោ ហ៊ុន សែន។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ធម្មនុញ្ញសន្តិភាពសកល មិនមែនជាច្បាប់ចាប់បង្ខំនោះឡើយ ប៉ុន្តែជាផ្នែកមួយចូលរួមចំណែកដល់ការកសាងនិងការពារសុខសន្តិភាព ដោយស្ម័គ្រចិត្ត។ សន្តិភាពមានតម្លៃណាស់សម្រាប់មនុស្សជាតិ ដូច្នេះគេត្រូវការពារសុខសន្តិភាព នៅពេលប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្រ្គាមហើយនោះ អ្វីៗទំាងអស់និងបាត់បង់។ កម្ពុជាបានឆ្លងកាត់សង្រ្គាម ដូច្នេះមិនចង់ឃើញមិត្តភ័ក្ត្រណាមួយរបស់ខ្លួន ជួបនឹងទុក្ខ ដូចខ្លួនកាលពីអតីតកាលនោះឡើយ។ ធម្មនុញ្ញសន្តិភាពសកល បានប្រសូតឡើងក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព IPTP កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤។ ធម្មនុញសន្តិភាពសកល ត្រូវបានវាយតម្លៃជាសកលថា មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រីកទំនាក់ទំនងសភា និងអ្នកស្រឡាញ់សន្តិភាព។លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ បានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅ ដែលរដ្ឋសភាកម្ពុជាទទួលស្វាគមន៍ លោកជំទាវយ៉ាងកក់ក្តៅ ពិសេសសម្តេចប្រធាន ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសមនាពេលនេះ។ អគ្គលេខាធិការអាយប៉ា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងការចូលរួមយ៉ាងសកម្ម របស់សភាកម្ពុជា ទំាងនៅក្នុងក្របខណ្ឌអាយប៉ា ក៏ដូចជាវេទិកាអន្តរសភានានា។ នៅក្នុងនោះ គំនិតផ្តួចផ្តើមថ្មីៗរបស់សភាកម្ពុជា ដូចជា AIPA Digital Law Library ធម្មនុញ្ញសន្តិភាពសកល និងការបើកឱ្យមានកិច្ចប្រជុំ ការកសាងភាពជាដៃគូរបស់អាយប៉ា (AIPA Partnership Building) ក្នុងកិច្ចប្រជុំក្រុមអ្នកនយោបាយលើកទី១៦ នៅភ្នំពេញនេះ បានចូលរួមដល់ការលើកកម្ពស់តួនាទីអាយប៉ាឱ្យកាន់តែខ្លំាងឡើង នៅក្នុងការពង្រឹងលើកកម្ពស់វប្បធម៌សន្ទនា ការរួមសហការគ្នាក្នុងការដោះស្រាយបញ្ហារួមទំាងនៅក្នុងតំបន់និងកសលលោក។អាណត្តិអគ្គលេខាធិការអាយប៉ា របស់លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ នឹងត្រូវបញ្ចប់នាខែកញ្ញាខាងមុខហើយនឹងជំនួសដោយ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បច្ចុប្បន្នជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា។ ទោះបីយ៉ាងនេះក្តី លោកជំទាវបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តរក្សា និងពង្រឹងទំនាក់ទំនងជាមួយសភាកម្ពុជាតទៅមុខ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ។ លោកជំទាវបានកត់សម្គាល់នូវវឌ្ឍនភាពជាវិជ្ជមានរបស់ AIPA ដោយបន្ថែមពីការពិនិត្យផ្តល់យោបល់លើគោលនយោបាយ និងការតាក់តែងច្បាប់ ទៅជាសកម្មភាពអនុវត្តជាក់ស្តែង ដែលធ្វើឱ្យអន្តរសភាអាស៊ាន(AIPA) កាន់តែស្វាហាប់រស់រវើក ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនអាស៊ានប្រមាណ ៧០០លាននាក់។សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការងារ លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ នៅក្នុងរយៈពេលប្រមាណ៣ឆ្នាំមកនេះ។ សម្តេចបានគូសបញ្ជាក់ថា លេខាធិការដ្ឋានអាយប៉ា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់លោកជំទាវ បានធ្វើឱ្យអាយប៉ាកាន់តែសកម្ម ជាទីគួរឱ្យកត់សម្គាល់ ធ្វើឱ្យបណ្តាប្រទេសនានាកាន់រីករាយចូលរួមធ្វើការជាមួយអាយប៉ា ដែលមកដល់ពេលនេះ អាយប៉ាមានប្រទេសសង្កេតការណ៍ចំនួន២៦ហើយ។ នៅក្នុងបរិបទនៃការកើនឡើងនូវភាពមិនប្រាកដប្រជា និងផុយស្រួយនៃភូមិសាស្ត្រនយោបាយ រួមទាំងភូមិសាស្ត្រសេដ្ឋកិច្ចក្នុងតំបន់ និងអន្តរជាតិ ចាំបាច់ត្រូវបន្តពង្រឹងនូវកិច្ចសន្ទនាដែលមានលក្ខណៈបើកចំហ បរិយាបន្ន ព្រមទាំងលើកកម្ពស់នូវពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។ កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព គោរពច្បាប់។ ក្នុងន័យនេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាដូច្នេះហើយបានជាករណីជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយកម្ពុជាព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់យន្តការដែលប្រទេសទំាងពីរមាន និងច្បាប់អន្តរជាតិ។ កម្ពុជាបង្រួមបញ្ហា ក្នុងគោលបំណងរក្សាចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយអ្នកជិតខាង ភូមិផងរបងជាប់គ្នា និងជាប្រទេសក្នុងសហគមន៍អាស៊ានតែមួយ។ ប៉ុន្តែភាគីម្ខាងទៀតបានពង្រីកបញ្ហា យកទំនាស់ព្រំដែនពីកន្លែងមួយឱ្យរីករាលដាលទៅជាការបិទព្រំដែនទំាងអស់ ដោយឯកតោភាគី បដិសេធមិនទទួលយកផែនទីដែលអន្តរជាតិទទួលស្គាល់មកដោះស្រាយបញ្ហា ប្រើប្រាស់ផែនទីឯកតោភាគី គួសដោយខ្លួនឯងបានធ្វើឱ្យបញ្ហាព្រំដែនមិនអាចដោះស្រាយបាន អូសបន្លាយពេលជាច្រើនឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះបច្ចុប្បន្ននេះ ថែមទំាងបានពង្រីកបញ្ហាព្រំដែន ទៅជាបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋទំាងសងខាង ទៅវិញ៕

ខេត្តព្រះស៊ីហនុ៖ ប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឃាត់ខ្លួនមនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់

2025/07/16 06:27:15 pm        730
ព្រះសីហនុ ៖ មនុស្សស្រីប្រុសជនជាតិវៀតណាមសរុបចំនួន៦៣នាក់ ត្រូវបានឃាត់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីទីតាំងចំនួន៤កន្លែង ក្នុងខេត្តព្រះស៊ីហនុ។ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុដឹកនាំដោយលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ដោយសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះប្រតិបត្តិបង្ក្រាបទីតាំងសង្ស័យចំនួន៤កន្លែងផ្សេងគ្នា ដែលត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងបានសង្ស័យថាបានលបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងនោះ៖១• ទីតាំងទី១៖ សណ្ឋាគារ សៃ ណា យ៉ាង គ័ង អ៉ិនធើណេសិនណល ហូថេល ឯ.ក (SAI NA YANG GUANG INTERNATIONAL HOTEL CO.,LTD) ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ម្ចាស់អាជីវកម្មឈ្មោះ LI JUN ជនជាតិចិន មានអាជ្ញាបណ្ណទេសចរណ៍ លេខ៤៣៣/២៤អប.សក ក.ទ.ច មានសុពលភាពចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។២• ទីតាំងទី២៖ ផ្ទះល្វែងជួលស្នាក់នៅមួយកន្លែង (បុរីBS អូរ១) មានទីតាំងស្ថិតនៅក្រុមទី១ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងបានធ្វើការត្រួតពិនិត្យទីតាំងជាក់ស្តែង មានកម្ពស់ ០២ជាន់ សរុបមានចំនួន ០៦បន្ទប់ ។៣• ទីតាំងទី៣៖ ផ្ទះ២ល្វែងជួលស្នាក់នៅ (បុរីKLអូរប្រាំ) មានកម្ពស់ ០៥ជាន់ សរុបមានចំនួន ១៧បន្ទប់។៤• ទីតាំងទី៤៖ ផ្ទះវីឡាជួលស្នាក់នៅមួយកន្លែង (អូរ៥) មានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងបានធ្វើការត្រួតពិនិត្យទីតាំងជាក់ស្តែង មានកម្ពស់ ០២ជាន់ សរុបមានចំនួន ០៥បន្ទប់។ក្នុងប្រតិបត្តិការបង្រ្កាបទាំងនេះ ក្រុមសមត្ថកិច្ចបានរឹបអូសសម្ភារៈដើម្បីរក្សាទុកវត្ថុតាង រួមមាន៖ លិខិតឆ្លងដែនសរុប ចំនួន ៣៤ក្បាល, កំព្យូទ័រចំនួន ៥៤គ្រឿង និងLaptop ចំនួន១គ្រឿង, ស្គ្រីនម៉ូនីទ័រចំនួន ០៣គ្រឿង, ទូរទស្សន៍ចំនួន ០១គ្រឿង, កាំមេរ៉ាចំនួន ០៤គ្រឿង, ទូរសព្ទចំនួន ៥៨គ្រឿង, រថយន្ត ០៣គ្រឿង, ម៉ូតូ ០២គ្រឿង, ម៉ាស៊ីនព្រីនចំនួន ០១គ្រឿង, ឧបករណ៍បំភ្លឺចំនួន ០២គ្រឿង, ម៉ាស៊ីនជំនួយភ្លេង ០១គ្រឿង, ម៉ាស៊ីនជំនួយសំឡេង(MIC) ចំនួន ០២គ្រឿង, ម៉ៃស្រូបសម្លេងចំនួន ០១ប្រអប់, ឧបករណ៍បង្វិលគ្រាប់ប៉េងប៉ុងផ្សងសំណាងចំនួន ០២, Ipad ចំនួន ០១គ្រឿង, ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនមួយកញ្ចប់ មានចំនួន ២៨គ្រាប់ ព្រមទាំងសម្ភារៈជាវត្ថុតាងមួយចំនួនផ្សេងទៀត។ បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងសម្ភារៈវត្ថុតាងទាំងអស់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។

កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ បានប្រារព្ធពិធីបិទបញ្ចប់ដោយជោគជ័យ ក្នុងស្មារតីរួមគ្នាជ្រើសរើសយកការសន្ទនា ដើម្បីសន្តិភាព និងវិបុលភាពរួម

2025/07/16 06:14:45 pm        133
ភ្នំពេញ ៖ កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានឈានមកដល់ពិធីបិទបញ្ចប់កិច្ចប្រជុំជាផ្លូវការ ប្រកបដោយជោគជ័យ ក្នុងស្មារតីរួមគ្នាជ្រើសរើសយកការសន្ទនា ដើម្បីសន្តិភាព និងវិបុលភាពរួម។ពិធីបិទកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាយលើកទី១៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាប្រធានកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ និងឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជាមួយនឹងវត្តមានរបស់គណៈប្រតិភូសមាជិកអាយប៉ា ប្រតិភូប្រទេសសង្កេតការណ៍អាយប៉ា ប្រតិភូជាភ្ញៀវរបស់ម្ចាស់ផ្ទះ និងវត្តមានសមាជិក សមាជិការដ្ឋសភា និងព្រឹទ្ធសភា ប្រមាណជិត៣០០នាក់។ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូទាំងអស់សម្រាប់កិច្ចសហប្រតិបត្តិការ ការគាំទ្រ និងការរួមចំណែកដល់ភាពជោគជ័យនៃកិច្ចប្រជុំ AIPA Caucus លើកទី១៦ នៅពេលនេះ។ ឯកឧត្ដមបានធ្វើការកត់សម្គាល់ដោយការពេញចិត្តចំពោះការចូលរួមយ៉ាងសកម្មរបស់ប្រតិភូទាំងអស់ក្នុងការពិភាក្សា ការផ្លាស់ប្តូរទស្សនៈ និងការចែករំលែកបទពិសោធន៍ក្នុងរយៈពេលពីរថ្ងៃកន្លងមក។ ឯកឧត្ដមអនុប្រធានទី២ព្រឹទ្ធសភាបានបង្ហាញនូវការជឿជាក់លើតួនាទីដ៏សំខាន់កាន់តែខ្លាំងឡើងរបស់តំណាងរាស្រ្ត និងស្ថាប័នសភាក្នុងការរៀបចំកិច្ចសន្ទនាពីសន្តិភាព និងសន្តិសុខក្នុងតំបន់ ក៏ដូចជាក្នុងការចូលរួមជាមួយរដ្ឋាភិបាលដើម្បីជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា បានអបអរសាទរចំពោះការយល់ព្រមនូវគំនិតផ្តួចផ្តើមថ្មីគឺ វេទិកាអ្នកដឹកនាំសភា AIPA និងវិទ្យាស្ថានអន្តរជាតិសម្រាប់សន្តិភាព និងយុត្តិធម៌ (IIPJ) ដែលថាយើងមានទិសដៅកាន់តែច្បាស់ក្នុងការពង្រឹងផ្នែកការទូតសភាដូចដែលឆ្លុះបញ្ចាំងដោយប្រធានបទនៃកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា»។ឯកឧត្ដមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ក៏បានកត់សម្គាល់ផងដែរថា ដំណោះស្រាយជាច្រើនដែលបានអនុម័តដោយ AIPA ត្រូវបានអនុវត្ត និងប្រែក្លាយទៅជាលទ្ធផលជាក់ស្តែង។ នេះបង្ហាញថាសមាជិកសភារបស់យើងមានតួនាទី និងការទទួលខុសត្រូវយ៉ាងសំខាន់ព្រមទាំងមានការប្តេជ្ញាចិត្តច្បាស់លាស់។ ឯកឧត្ដមបណ្ឌិត បន្ថែមថា យើងត្រូវធ្វើការបន្ថែមទៀតដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងបង្ហាញថា AIPA គឺជាវេទិកាដែលផ្តោតលើសកម្មភាព។ យើងត្រូវរំលឹកខ្លួនយើង នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធ តាមរយៈការអនុវត្តនូវសេចក្ដីសម្រេចដែលបានអនុម័តដោយឈរលើស្មារតី និងឯកភាពរបស់ AIPA ដើម្បីសន្តិភាព និងវិបុលភាពរួម។

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមានការចាំបាច់បញ្ជូនសារទៅប្រាប់ប្រជាជនថៃថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃសព្វថ្ងៃនេះមានចំណែកទទួលខុសត្រូវលើការសុំឱវាទពីសម្តេច

2025/07/16 06:07:35 pm        245
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះខ្ញុំ។ខ្ញុំក៏ចង់បញ្ជាក់បែបទះកំភ្លៀងចំពោះបុគ្គលរូបនេះថា បើ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែលកំពុងព្យួរតំណែងមកចាំទូរស័ព្ទជួបខ្ញុំនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនមានការណាត់ជាមុន?កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុក ហ៊ុន សែន ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវសុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថា លោក ហ៊ុន សែន មិនមានតម្លៃក្នុងការចរចា។ តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឲ្យលោកបាត់ការចងចាំបែបនេះ?សម្រាប់តួនាទីក្នុងតំណែងគ្រប់គ្រងរដ្ឋខ្ញុំស្គាល់ច្បាស់ណាស់ ព្រោះខ្ញុំដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃក្រហម (កុម្មុយនីស្តថៃ) មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់នាយករដ្ឋមន្ត្រីថៃជាង១០នាក់។ ការចរចាពិតត្រូវធ្វើដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមែនជាមួយប្រធានព្រឹទ្ធសភា ហ៊ុន សែន នោះឡើយ។កាលពីមុនក៏ដូចជាថ្ងៃនេះលោកតែងប្រាប់ជនជាតិថៃថា កុំឲ្យស្តាប់លោក ហ៊ុន សែន ពេក តើលោកខ្លាចបណ្តាញសង្គមដែលខ្ញុំបង្ហោះសារចេញមែនទេ?ខ្ញុំមិនចង់ឆ្លើយតបជាមួយមនុស្សព្រហើនដូចលោកទេ តែខ្ញុំមានការចាំបាច់បញ្ជូនសារទៅប្រាប់ប្រជាជនថៃថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃសព្វថ្ងៃនេះមាន ចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ ឬចរចាតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ជាមួយលោកស្រី អ៊ុង អុីន កន្លងមក។ជូនពរលោកប្រឹងតោងកៅអីនាយករដ្ឋមន្ត្រីស្តីទីឲ្យបានយូរបន្តិច»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការយោធា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
05/16/2026 06:05 PM
លោក Trump និងនីហ្សេរីយ៉ា អះអាងថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់​រដ្ឋ​ឥស្លាម ISIS
05/16/2026 06:05 PM
ប្រធានាធិបតី ទូល​ទៅ​កាន់​សម្តេច ប៉ាប ថា អ៊ីរ៉ង់ «នៅតែប្តេជ្ញាចិត្តចំពោះការទូត»
05/16/2026 06:05 PM
ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM