អ្នកនាំពាក្យក្រសួងការពារជាតិ៖រសៀលនេះ កងកម្លាំងយោធាថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ប៉ុន្តែត្រូវបានពលរដ្ឋ និងសមត្ថកិច្ចទីនោះទប់ស្កាត់យ៉ាងខ្លាំងទើបយកបន្លាលួសនោះត្រឡប់ទៅវិញ
សហជីពនៅកម្ពុជា៖ វិធានការរកការងារជូនពលករមកពីថៃរបស់ក្រសួងការងារមានលក្ខណៈគ្រប់ជ្រុងជ្រោយ លឿនរហ័ស និងបង្ហាញពីការយកចិត្តទុកដាក់
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញ​ដឹកនាំកិច្ចប្រជុំកិច្ចប្រជុំស្តីពី ការអនុវត្ត​សាកល្បង​គន្លងអប់រំថ្មី នៅវិទ្យាល័យទេពប្រណម្យ ខេត្តកណ្តាល
អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាសម្ភារៈប្រើប្រាស់បានប្រគល់ជូនជនភៀសសឹកក្នុងខេត្តព្រះវិហារ

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្មគ្រចិត្តប្រទេសកូរ៉េ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកអូររាំងឪ

2024/09/14 09:42:17 pm        839
ក្រុមគ្រូពេទ្យស្មគ្រចិត្តប្រទេសកូរ៉េ នៃមន្ទីរពេទ្យ Pohang Stroke and Spine Hospital នៃខេត្តឃ្យុងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចំនួន២០នាក់ ក្នុងនោះគ្រូពេទ្យនារីចំនួន១០នាក់ ដឹកនាំដោយលោកវេជ្ជបណ្ឌិត Dr. Kim Munchul, ប្រធានមន្ទីរពេទ្យ រួមជាមួយគ្រូពេទ្យនៃមន្ទីរសម្រាកព្យាបាលណឺរ៉ូន ដែលមានក្រុមគ្រូ និងគិលានុបដ្ឋាក សរុប ១០នាក់ បានរៀបចំកម្មវិធីអប់រំអនាម័យបរិស្ថាន សុខភាព និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានចំនួន ៤៥៣នាក់ ក្នុងនោះស្រ្តីចំនួន ២៣៩នាក់ មកពីឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការនិងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់អស់ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ដែលបានគិតគូរការថែទាំសុខភាព និងបានសហការរៀបចំកម្មវិធីនាថ្ងៃនេះ។ សូមបញ្ជាក់ថាក្នុងឱកាសអញ្ជើញពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យស្មគ្រចិត្តកូរ៉េ បានផ្តល់ជូនអាជ្ញាធរមូលដ្ឋាន រួមមាន៖ កៅអីសម្រាប់ជនពិការ ចំនួន៣ គ្រឿង ធុងចម្រោះទឹកស្អាត ចំនួន៣ គ្រឿងនិងសម្ភារ:ចែកសិស្សានុសិស្ស រួមមាន ច្រាស់ដុះធ្មេញ, ថ្មាំដុះធ្មេញ និងសម្ភារ:សិក្សាផ្សេងៗទៀត។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យរួមជាមួយក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ រដ្ឋបាលស្រុកអូររាំងឪ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានចូលរួមដាំដើមឈើ ចំនួន៨០ដើម ដើម្បីបណ្តុះពន្លកបៃតង ទុកជាអនុស្សាវរីយ៍ នៅក្នុងអនុវិទ្យាល័យ និងសាលាបឋមសិក្សាចំការស្បូវ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំផងដែរ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានទទួលនូវការពិនិត្យ ព្យាបាលជំងឺពីក្រុមគ្រូពេទ្យជំនាញ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ជាពិសេសឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជាពិសេសរសុខុមាលភាពប្រជាជននៅតាមមូលដ្ឋាន៕

សមត្ថកិច្ច ចាប់ខ្លួនមុខសញ្ញាឆក់កាបូបពីរនាក់នៅខណ្ឌចំការមន

2024/09/14 05:49:41 pm        134
ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបជនសង្ស័យពីរនាក់ភ្លាមៗមុខសញ្ញាឆក់កាបូបអ្នកដំណើរ នៅខណ្ឌចំការមន ។ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ កាលពីថ្ងៃទី​១២ ខែកញ្ញា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​១៤៖១០នាទី​ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ល្បាតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដល់ចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក HONDA​ SCOPPY ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​1KV- 9571 បានធ្វើសកម្មភាពឆក់កាបូបយួរដៃពីបុរសជនរងគ្រោះម្នាក់ដែលនៅក្នុងកង់បីឥណ្ឌា (Passapp) ពណ៌ស មិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជន​សង្ស័យ​ទាំងពីរនាក់។ជនសង្ស័យទាំង ២នាក់ ១, ឈ្មោះ​ ចាន់​ តយ​ អាយុ​ ២៦ឆ្នាំ​ ស្នាក់នៅ​សង្កាត់​ច្បារ​អំពៅទី១​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ២, ឈ្មោះ​ ម៉ាត់​ ម៉េងហុង​​ អាយុ​ ២៨ឆ្នាំ​ រស់នៅភូមិក្ដីតាកុយ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ដកហូត​ ម៉ូតូ​ ចំនួន​១គ្រឿង​ ម៉ាក HONDA​ SCOPPY ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​1KV-9571 ។ ចំពោះជនសង្ស័យកម្លាំង​ជំនាញ​កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលការចាត់ការតាមនីតិវិធី៕តារាវុទ្ធី

រដ្ឋមន្ត្រីក្រសួងការបរទេសចែករង្វាន់ជូនដល់ជ័យលាភីចំនួន ៨រូប ដែលបានឈ្នះរង្វាន់ក្នុងការប្រកួតសំណេរជាភាសាបារាំងពាក់ព័ន្ធនឹងខ្លឹមសារភាពយន្ត ការណាត់ជួបជាមួយ ប៉ុល ពត របស់ លោក ប៉ាន រិទ្ធី

2024/09/14 04:49:48 pm        860
ភ្នំពេញ ៖ ឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានផ្ដល់កិត្តិយស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីចែករង្វាន់ជូនដល់ជ័យលាភីចំនួន ៨រូប ដែលបានឈ្នះរង្វាន់ក្នុងការប្រកួតសំណេរជាភាសាបារាំងពាក់ព័ន្ធនឹងខ្លឹមសារភាពយន្ត ការណាត់ជួបជាមួយ ប៉ុល ពត របស់ លោក ប៉ាន រិទ្ធី។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា និស្សិត លោកគ្រូ អ្នកគ្រូ ប្រមាណ ១៥០នាក់ បានចូលរួមក្នុងកម្មវិធីដ៏ពិសេសមួយនេះ។ ជ័យលាភីទាំងអស់មាន ៨រូប ក្នុងនោះ រង្វាន់លេខ១ ទទួលបានថវិកា ប្រាំលានរៀល រង្វាន់លេខ២ បីលានរៀល និងរង្វាន់លេខ៣ ពីរលានរៀល ព្រមទាំងរង្វាន់លើកទឹកចិត្តប្រាំរង្វាន់ ដែលម្នាក់ៗទទួលបានថវិកាពីរសែនរៀល។គួរកត់សម្គាល់ថា កញ្ញា MAZZONI Sandra ដែលមានឪពុកជាជនជាតិខ្មែរ ម្ដាយអ៊ីតាលី បានសម្ដែងនូវក្ដីរំភើបយ៉ាងខ្លាំង ដោយបានទទួលរង្វាន់លេខ១ ប៉ុន្តែកញ្ញាបានសម្រេចចិត្តផ្ទេររង្វាន់នេះជូនទៅជ័យលាភីដែលទទួលបានរង្វាន់លើកទឹកចិត្តទាំងប្រាំនាក់វិញ ធ្វើឱ្យម្នាក់ៗទទួលបាន១លានរៀលថែមទៀត។ កាយវិការនេះក៏ដោយសារកញ្ញាយល់ឃើញថា កញ្ញាមានម្ដាយជាជនបរទេស ហើយកញ្ញាក៏ធ្លាប់រៀននៅសាលាបារាំងដេកាតទៀតផង ដែលនេះអាចថា កញ្ញាមានប្រៀបលើសបេក្ខជនដទៃទៀតបន្តិច។

កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៣គីឡូម៉ែត ដើម្បីអបអរទិវាពិភពលោកសង្គ្រោះបឋម

2024/09/14 04:44:54 pm        840
កាកបាទក្រហមកម្ពុជា ដែលមានសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៣គីឡូម៉ែតដើម្បីអបអរសាទរទិវា ពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ“សង្គ្រោះបឋម និងកីឡា”ដែលប្រារព្ធធ្វើឡើង នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ដោយមានកីឡាករកីឡាការិនីចូលរួមចំនួន៣០០នាក់។លោកជំទាវ ពុំចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាមានប្រសាសន៍ថា ប្រធានបទទិវាពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៤នេះ បានរួមបញ្ចូល គ្រប់អាយុ គ្រប់ វ័យទាំងអស់ រាប់ទាំងកុមារ មនុស្សពេញវ័យ និងមនុស្សចាស់។ ប្រធានបទសង្គ្រោះបឋមនិងកីឡា គឺបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការយកចិត្តទុកដាក់ ខាងវេជ្ជសាស្ត្រភ្លាមៗ នៅក្នុងបរិបទ នៃការរងរបួសទាក់ទងនឹងកីឡា វាបញ្ជាក់ពីតម្រូវការ ជាយុទ្ធសាស្ត្រ សម្រាប់បង្ការ ការរងរបួស កាន់តែធំ ពិធីសារប្រកបដោយប្រសិទ្ធភាព និងការអនុម័ត គោលនយោបាយសង្គ្រោះបឋម ដើម្បីធានាសុវត្ថិភាពក្នុងខណៈដែលកីឡា មានហានិភ័យ នៃការរងរបួស ដោយផ្ទាល់ ការយល់ដឹងពី គោលការណ៍ ជាមូលដ្ឋាន នៃជំនួយ សង្គ្រោះបឋម គឺមានសារៈសំខាន់ ឆ្លើយតបទៅនឹងស្ថានភាព ទាំងអស់នេះ។លោកបន្តថាការចូលរួម របស់សាធារណជន និងយុវជន ក្នុងព្រឹត្តិការណ៍នេះ គឺជាការចូលរួមលើកកម្ពស់ ការយល់ដឹងអំពីសារៈសំខាន់ នៃចំណេះដឹងសង្រ្គោះបឋម ក្នុងបរិបទកីឡា, លើកទឹកចិត្តដល់អត្តពលិក គ្រូបង្វឹក និងអ្នកចូលចិត្តកីឡាគ្រប់វ័យ ឱ្យឆ្លងកាត់ វគ្គបណ្តុះបណ្តាលបច្ចេកទេស សង្រ្គោះបឋម និងបច្ចេកទេស ធ្វើ CPR, ស្វែងរកការគាំទ្រចូលរួម វគ្គបណ្តុះបណ្តាលសង្រ្គោះបឋម ក្នុងកម្មវិធីអប់រំកីឡា និងគំនិតផ្តួចផ្តើមកីឡាក្នុងសហគមន៍, លើកកម្ពស់ឱ្យបានទូលំទូលាយ និងផ្តល់លទ្ធភាព ប្រើប្រាស់ម៉ាស៊ីនឆក់បេះដូងខាងក្រៅដោយស្វ័យប្រវត្តិ (AEDs) នៅក្នុងកន្លែងកីឡា និងជាពិសេសលើកទឹកចិត្តប្រជាជនខ្មែរឱ្យចូលរួមក្នុងសកម្មភាពកីឡាផងដែរ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៃការអបអរសាទរទិវាពិភពលោកសង្គ្រោះបឋម ក្រោមប្រធានបទ សង្គ្រោះបឋម និងកីឡានេះ គឺមានការឧបត្ថម្ភគាំទ្រពី ក្រុមហ៊ុន future focus selection and farma ក្រុមហ៊ុន ស្តាប់ប៊ល ខេមបូឌា អង្គភាពផលិតទឹកបរិសុទ្ធឱរ៉ាល់,ក្រុមហ៊ុនអាប់និចខេអេច ក្រុមហ៊ុនប៉ូការរីស្វែតខេមបូឌា,រត់រ៉ាន់នីងក្លឹបនិងស៊ូស៊ូ រ៉ាន់នីងធីមផងដែរ៕ អត្ថបទ: សំ ងីម

អ្នកជំនាញជាច្រើនមកពីក្រៅប្រទេសចង់ជួយកសិករកម្ពុជា លើការដាំដុះបានទិន្នផលខ្ពស់ និងមានទីផ្សារល្អ

2024/09/14 03:32:37 pm        669
ភ្នំពេញ៖ ក្រុមអ្នកជំនាញផ្សេងៗ មកពីក្រៅប្រទេស ដែលមានឈ្មោះថា GIFT (Global Institute For Tomorrow) ក្នុងនោះមានទាំងវិស័យកសិកម្មជាដើម ចង់ជួយដល់កសិករកម្ពុជា ក្នុងការធ្វើកសិកម្មទទួលបានទិន្នផលខ្ពស់ មានទីផ្សារល្អ ប្រកបដោយនិរន្តរភាព ដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តតាមបច្ចេកវិទ្យាទំនើប និងឌីជីថលនីយកម្មកសិកម្មនៅកម្ពុជា ។ក្នុងវេទិកាបូកសរុបការងារ និងបង្ហាញលទ្ធផល កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយជូនសាធារណជនបានដឹង និងចូលរួមផ្ដល់ធាតុចូលបន្ថែមពាក់ព័ន្ធនឹងការធ្វើកសិកម្ម ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគម នាគមន៍ មានប្រសាសន៍ថា វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ពិតជាត្រូវការយ៉ាងខ្លាំងលើកិច្ចសហការពីអន្តរជាតិ ទាំងក្នុងការជួយបង្កើនចំណេះដឹង នៃការធ្វើកសិកម្មបែបទំនើបកម្ម ជាពិសេសការរកទីផ្សារ ។ឯកឧត្តម បានបង្ហាញនូវការគាំទ្រ ចំពោះគម្រោងរបស់ GIFT ដែលចង់ជួយដល់កសិកររបស់កម្ពុជានេះ ហើយសង្ឃឹមថា កសិករកម្ពុជានឹងទទួលបានគំនិតបន្ថែមទៀត លើការដាំដុះដំណាំកសិកម្មផ្សេងៗ ប្រកបដោយបច្ចេកវិទ្យាទំនើប និងឌីជីថលនីយកម្ម ។លោកជំទាវ ចម ក្រស្នា អគ្គនាយិការក្រុមហ៊ុន សោម៉ា គ្រុប បានថ្លែងថា ក្រុមហ៊ុនបានសហការជាមួយ GIFT ដោយផ្ដោតលើប្រធានបទ ការលើកកម្ពស់ផលិតភាពកសិកម្មតាមរយៈបច្ចេកវិទ្យាទំនើប និងឌីជីថលនីយកម្មកសិកម្មនៅកម្ពុជា ដោយលើកយកករណីដំណាំដំឡូងមីជាករណីសិក្សា ក្នុងគោលបំណងដើម្បីជួយដល់កសិករ ក្នុងការបង្កើនទិន្នផល មានទីផ្សារល្អប្រកបដោយនិរន្តរភាព ។លោកជំទាវ បានបន្តថា ក្នុងរយៈពេល១សប្ដាហ៍សិក្ខាកាមបានចុះជួបកសិករតាមចម្ការ អ្នកប្រមូលទិញ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនកសិឧស្សាហកម្មនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ និងជួបអ្នកពាក់ព័ន្ធ មានសាកលវិទ្យាល័យភូមិន្ទកសិកម្ម CDRI សហព័ន្ធដំឡូងមីកម្ពុជា និងមន្ត្រីអគ្គនាយកដ្ឋានកសិកម្ម ដើម្បីស្វែងរកព័ត៌មាន ការគាំទ្រ និងចូលរួមផ្ដល់ជាធាតុចូលសំខាន់ៗ ចងក្រងជារបាយការណ៍ និងម៉ូដែលអាជីវកម្ម សម្រាប់ការអនុវត្តសាកល្បង ។លោក ចាយ គាថា នាយករងប្រតិបត្តិការ ផ្នែកកសិកម្មរបស់ ក្រុមហ៊ុនសោម៉ាគ្រុប បានឲ្យដឹងថា ក្រុមការងារ GIFT មានមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌា ហ្វីលីពីន ចិន ជប៉ុន អាឡឺម៉ង់ ប្រេស៊ីល និង Mexico ហើយក្នុងពេលជួបជាមួយកសិករក្នុងខេត្តទាំងពីរ គឺទទួលបានព័ត៌មានជាច្រើនពីពួកគាត់ ជាមួយនឹងសំណើ និងសំណូមពរផ្សេងៗ ។គួរបញ្ជាក់ថា GIFT ជាគ្រឹះស្ថានឯករាជ្យមួយ ផ្ដោតលើការបណ្ដុះផ្នត់គំនិតភាពជាអ្នកដឹកនាំ ការគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន ការប្រឹក្សាគោលនយោបាយ និងស្វែងយល់ពីបម្រែបម្រួល និងកំណើនអាស៊ី គ្រឹះស្ថាននេះមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី និងទីក្រុងហុងកុង ប្រទេសចិន ៕ អត្ថបទ បាន សុខរិទ្ធិ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធអគារទីស្នាក់ការថ្មីរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ

2024/09/14 02:27:39 pm        166
នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាព​ក្នុងពិធីសម្ពោធអគារទីស្នាក់ការថ្មីរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ និងពិធីប្រកាសសមាសភាពប្រធានគណៈកម្មាធិការថ្មីដែលមានទីតាំងនៅ ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស.ស.យ.ក. រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តឧត្តរមានជ័យ សរុបប្រមាណ ៣៦២រូប។ មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក.ខេត្តឧត្តរមានជ័យទាំងអស់ ដែលបានលះបង់ កម្លាំងកាយ ចិត្ត បេ្តជ្ញាចិត្តចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជន​កម្ពុជានាពេលកន្លងមក និងមកទល់ពេលបច្ចុប្បន្ន។ ឯកឧត្តមបានចូលរួមអបអរសាទរចំពោះសមិទ្ធផលនានាដែលស.ស.យ.ក. ខេត្តឧត្តរមានជ័យ សម្រេចបាន ជាពិសេសនោះ គឺអគារទីស្នាក់ការរបស់ ស.ស.យ.ក. ខេត្តឧត្តរមានជ័យ។ ទន្ទឹមនឹង​នេះ​លោកបានធ្វើការអបអរសាទរ ចំពោះឯកឧត្តម មាន ចាន់យ៉ាដា ដែលត្រូវបានតែងតាំងជាប្រធាន​គណៈកម្មាការ ស.ស.យ.ក. ខេត្តឧត្តរមានជ័យផងដែរ។ឯកឧត្តម ហ៊ុន ម៉ានី ជឿជាក់យ៉ាងមុតមាំថា ទីស្នាក់ការថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលមួយយ៉ាងសំខាន់ សម្រាប់យុវជន ក្នុងនោះការបណ្ដុះបណ្ដាល និងការឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់​យុវជន គ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ ទាំងនៅក្នុងខេត្តឧត្តរមានជ័យផ្ទាល់ និងបណ្ដាខេត្ត​ជិតៗនេះផងដែរ។ ឯកឧត្តម ក៏បានបន្ថែមផងដែរថា ការជួបជុំគ្នាថ្ងៃនេះ មិនត្រឹមតែដើម្បីអបអរសាទរ ចំពោះសមិទ្ធផល​ដ៏ថ្លៃថ្លា ដែលស.ស.យ.ក. ខេត្តឧត្តរមានជ័យ ទើបសម្រេចបានប៉ុណ្ណោះទេ តែជាឱកាសបង្ហាញ​ពីបេសកម្ម ដោយបានសម្រេចអស់រយៈពេល១២ឆ្នាំ កន្លងមកនេះ ក្រុមគ្រួសារស.ស.យ.ក.បានរួមដៃគ្នាសហការ និងរួបរួមសាមគ្គីគ្នាជាកម្លាំង និងឆន្ទៈ ឥតងាករេ ក្នុងការបន្ត ខិតខំបំពេញ​ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត។ នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងរយះពេល ១២ ឆ្នាំ បន្ទាប់ពីការកែប្រែឈ្មោះ ស.ស.យ.ក. បានសម្រេចនូវសមិទ្ធផលជាច្រើន ហើយមកដល់បច្ចុប្បន្ននេះ ឯកសណ្ឋាន និង Logo ស.ស.យ.ក. ទទួលបានការទទួលស្គាល់ និងមានឈ្មោះល្បីរន្ទឺក្នុងនាមជាអង្គការយុវជនមួយនៅកម្ពុជា។ ឯកឧត្តមបានបន្ថែមថា ការទទួលស្គាល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសនេះ កើតចេញពីការប្រព្រឹត្តអំពីល្អ ការងារស្ម័គ្រចិត្ត និងការលះបង់របស់សមាជិក សមាជិកា ស.ស.យ.ក. យើង។ ឯកឧត្តមបានបន្ថែមថា បេសកកម្មស.ស.យ.ក. គឺបន្តស្មារតី ២ ធ្នូ តាមរយៈការបង្កើតឱកាសរៀប​ចំ​កម្មវិធីនាំមកនូវការជួបជុំ រួបរួម ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ និងនាំមកនូវការឯកភាពទស្សនៈជាតិ។ ផ្សាភ្ជាប់នឹងការលើកឡើងនេះ ឯកឧត្តមបានមានប្រសាសន៍ថា តាមរយៈកម្មវិធីនីមួយៗ ដែលស.ស.យ.ក. បានរៀបចំគឺមានគោលបំណង នាំមកនូវការជួបជុំ បង្កើនទំនាក់ទំនង មិត្តភាព និងការចូលរួមកិច្ចការសង្គមដើម្បីប្រជាជាតិកម្ពុជា។ក្នុងន័យនេះ តាមរយះកម្មវិធី នឹងនាំសមាជិក សមាជិកា មកជួបជុំគ្នា បង្កើតស្នាមញញឹមជាមួយគ្នា ក្នុងនាមជាក្រុមគ្រួសារខ្មែរ។ សូមជម្រាបជូនថា ដោយមានការគាំទ្រ និងជ្រោមជ្រែងពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ឯកឧត្តម គីម រិទ្ធី អនុប្រធាន ស.ស.យ.ក. អគារថ្មីរបស់ស.ស.យ.ក. ខេត្តឧត្តរមានជ័យ ត្រូវបានចាប់ផ្តើមសាងសង់ឡើងកាលពីខែមករា ឆ្នាំ២០២២ និងទើបតែត្រូវបានបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤ មានអគារមានទំហំ ១,០៨០ ម៉ែត្រក្រឡា កម្ពស់២ ជាន់ និងមាន១០ បន្ទប់។អត្តបទរូបភាពពីឧត្តរមានជ័យ៕

ពលរដ្ឋបន្តនាំគ្នាទៅចុះឈ្មោះបោះឆ្នោត ខណៈឃុំសង្កាត់ខ្លះបានទទួលពលរដ្ឋចុះឈ្មោះលើសការគ្រោងទុក

2024/09/14 02:09:29 pm        150
នៅសល់ពេលវេលា២ថ្ងៃទៀត ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នឹងត្រូវបិទបញ្ចប់ ខណៈនៅថ្ងៃទី១៤ ខែកញ្ញានេះដែរ តាមសាលាឃុំសង្កាត់ មានពលរដ្ឋពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាហូរហែរ ក្នុងនោះមានឃុំសង្កាត់ខ្លះ បានទទួលពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតលើសផែនការគ្រោងទុក។ប្រធានក្រុមចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល លោក ប៉ែន សំអាន ថ្លែងប្រាប់BTV ថា មកដល់ថ្ងៃទី១៤ ខែកញ្ញានេះ ក្រុមការងារចុះឈ្មោះឆ្នោតនៅសាលាសង្កាត់កំពង់សំណាញ់ បានទទួលពលរដ្ឋមកចុះឈ្មោះឆ្នោតបានចំនួនលើសផែនការគ្រោងទុក ក្នុងនោះ មានពលរដ្ឋមកចុះឈ្មោះបោះឆ្នោតខ្លះជាសិស្សទើបគ្រប់អាយុ១៨ឆ្នាំ ខ្លះផ្លាស់ប្តូទីលំនៅថ្មី និងមកធ្វើបណ្ណ ឯ.អ បញ្ជាក់អត្តសញ្ញាណបម្រើការបោះឆ្នោត។ពលរដ្ឋដែលនាំគ្នាចុះឈ្មោះបោះឆ្នោតនៅថ្ងៃនេះ បានចាត់ទុកថា ការចុះឈ្មោះបោះឆ្នោត គឺមានសារសំខាន់ និងមានភាពចំាបាច់ ក្នុងការបំពេញភារកិច្ច កាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋនៃប្រទេសមួយ ដែលមានសិទ្ធសេរីភាព បញ្ចេញមតិ តាមរយៈការបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ពេញចិត្ត និងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ អភិវឌ្ឍន៍មូលដ្ឋានខ្លួនឲ្យរីកចម្រើនជាដើម។ឯកឧត្តម ហង់ ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ថ្លែងថា មកដល់ថ្ងៃនេះ គ.ជ.ប បានទទួលពលរដ្ឋចុះឈ្មោះបានចំនួនជាង១៥ម៉ឺននាក់ ហើយតួលេខនេះអាចនឹងលើសផែនការគ្រោងទុក ធ្វើត្រូវធ្វើជាង ១៩ម៉ឺននាក់ ។ឯកឧត្តម បញ្ជាក់ថា មកដល់ថ្ងៃនេះគឺនៅសល់ពេលវេលា២ថ្ងៃទៀត ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមសាលាឃុំសង្កាត់ នឹងត្រូវបិទបញ្ចប់ ហើយសម្រាប់ពលរដ្ឋដែលជិតគ្រប់អាយុ១៨ឆ្នាំ នៅឆ្នាំនេះ និងអ្នកអាកខានមិនបានចុះឈ្មោះ ឬផ្លាស់ប្តូរការិយាល័យបោះឆ្នោតជាដើមនោះ គឺសូមរងចាំការរៀបចំចុះឈ្មោះ នៅឆ្នាំ២០២៥ ឆ្នាំក្រោយនេះទៀត៕ អត្ថបទ ស៊ុម សុខជា

វិស័យអប់រំនៅកម្ពុជាកំពុងដើរលើផ្លូវ និងមានសកម្មភាពរស់រវើក គាំទ្រដោយវិស័យសាធារណៈ និងឯកជន

2024/09/14 01:59:22 pm        574
ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា មើលឃើញថា វិស័យអប់រំនៅកម្ពុជាកំពុងដើរលើផ្លូវ និងមានសកម្មភាពរស់រវើក ទាំងវិស័យ សាធារណៈ និងវិស័យឯកជន នៃការលើកកម្ពស់គុណភាពវិស័យអប់រំ ដើម្បីឈានរកការរីកចម្រើន និងនាំឱ្យពិភពលោកបានស្គាល់ពី គុណតម្លៃនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។លោកបណ្ឌិត គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លើកឡើងនៅក្នុងខួប ៥ ឆ្នាំ នៃប្រាយណ៍ អេខ្យូខេសិន (Bright Education) នៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា ជុំវិញវិស័យអប់រំនេះ នៅក្នុងប៉ុន្មានឆ្នាំមកនេះ កម្ពុជាបានកំពុង ដើរឆ្ពោះទៅមុខ និងរីកចម្រើនគួរកត់សម្គាល់ គឺមានសកម្មភាពរស់រវើក ទាំងវិស័យឯកជន និងវិស័យសាធារណៈ ជាពិសេសនៅក្នុង អាណត្តិថ្មី រាជរដ្ឋាភិបាលបានកំពុងខិតខំប្រឹងប្រែងនៅលើវិស័យនេះ ដើម្បីជំរុញបង្កើតធនធានមនុស្សប្រកដោយសក្តានុពល នៅលើ សេវាគុណភាពអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរ។លោកបណ្ឌិត បន្តថា ជាក់ស្តែងនាពេលកន្លងមកនេះ សិស្ស និស្សិតកម្ពុជា បានចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍លើ វិស័យអប់រំជាច្រើន ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយទទួលបានជ័យលាភីជាបន្តបន្ទាប់ ជាពិសេសការដណ្តើមបានជ័យលាភីនៅលើ ឆាកអន្តរជាតិ, ដែលប្រការទាំងនេះបានបង្ហាញឱ្យឃើញពីភាពរីកចម្រើននៅក្នុងវិស័យអប់រំនៅកម្ពុជា និងកំពុងឈានឱ្យពិភពលោក បានស្គាល់ពីគុណតម្លៃនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពវិស័យអប់រំជាបណ្តើរៗ។ជុំវិញវិស័យអប់រំនេះដែរ, លោក Dovlet ប្រាយណ៍ អេខ្យូខេសិន បានប្តេជ្ញាបន្តជួយយុវជនកម្ពុជា ឱ្យប្រកួតប្រជែងនៅលើ ឆាកអន្តរជាតិ ហើយនាំមកនូវភាពជោគជ័យ និងមោទនភាពកាន់តែច្រើនដល់កម្ពុជា ក្នុងបេសកកម្មជួយដល់សិស្សានុសិស្ស សាលា រៀន និងសហគមន៍ ក្នុងនោះប្រាយណ៍ក៏មានចក្ខុវិស័យរយៈពេលវែង គឺការកសាងភាពជាដៃគូជាមួយគ្រប់សាលាក្នុងប្រទេសកម្ពុជា និងជួយសិស្សកាន់តែច្រើនទទួលបានអាហារូបករណ៍សម្រាប់ការសិក្សានាពេលអនាគតរបស់ពួកគេ។ទាក់ទិនវិស័យអប់រំនេះដែរ, រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ នឹងបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់គ្រឹះស្ថានសិក្សានៅទូ ទាំងព្រះរាជាណាចក្រកម្ពុជា រហូតដល់បំណាច់ឆ្នាំ ២០២៨ ។ ការលើកទឹកចិត្តនេះ នឹងបន្តផ្តល់លទ្ធភាពដល់គ្រឹះស្ថានសិក្សា ក្នុងការ ពង្រីកគ្រឹះស្ថានរបស់ខ្លួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំទូទៅ៕ អត្ថបទ៖ សុន រ៉ាឌី

មន្ត្រីជាន់ខ្ពស់កម្ពុជាជំរុញបង្កើនផលិតផលហាឡាលឲ្យបានគ្រប់គ្រាន់ក្នុងស្រុក និងនាំចេញទៅទីផ្សារពិភពលោក

2024/09/14 01:41:36 pm        211
ឯកឧត្តម ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រុញដល់មន្ត្រីខ្មែរអ៊ិស្លាមទាំងនៅថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិរួមនិងសហគមន៍ខ្មែរអ៊ិស្លាមទាំងអស់ចូលរួមធ្វើការជាមួយសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មទាំងឡាយដើម្បីឲ្យផលិតផលនៃឩស្សាហកម្មហាឡាលបំពេញតម្រូវការគ្រប់គ្រាន់​នៅកម្ពុជាហើយ នូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារនៅប្រទេសពិភពអារ៉ាប់​ថែមទៀត។ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅក្នុងពិធីសម្ពោធក្រុមហ៊ុនហាឡាល ផាក ខេមបូឌា នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះបានឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ផលិតផលនិងសេវាកម្មហាឡាលកាន់តែទទួលបានការទទួលស្គាល់ និងពេញនិយមពីអតិថិជនជាមុស្លីម និងមិនមែនមុស្លីម ដូច្នេះកម្ពុជាត្រូវចូលរួមផ្គត់ផ្គង់ផលិតផលហាឡាលឱ្យបានសមស្របតាមបទដ្ឋានហាឡាលពិភពលោក។ឯកឧត្តមបណ្ឌិត បានឱ្យដឹងថា លោកគឺជាអ្នកដំបូងគេ ដែលបានផ្តួចផ្តើមគោរពរាយការណ៍និងសុំគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីចុងឆ្នាំ២០០៨។ ពេលនោះសម្តេចបានឯកភាពជាគោលការណ៍ ដោយឱ្យពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម។ ក្រោយមក បន្ទាប់ពីមានការសិក្សាស្រាវជ្រាវពីសារសំខាន់នៃការអភិវឌ្ឍឧស្សាហកម្មហាឡាល ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ហាឡាល នៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានសម្រេចបង្កើតស្ថាប័នហាឡាល ដែលមានឈ្មោះថា គណៈកម្មាធិការត្រួតពិនិត្យផលិត ផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក.) ដោយមានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាប្រធាន លោកជាអនុប្រធាន អ្នកឧកញ៉ាចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា ជាប្រធានក្រុមឯកទេសផលិតផលហាឡាល និងជាអ្នកសម្រេចចេញវិញ្ញាបនបត្រហាឡាល ដែលមកដល់ពេលនេះគណៈកម្មាធិការហាឡាល បានបញ្ជាក់វិញ្ញាបនបត្រដល់ផលិតផលហាឡាលចំនួន ១,៣២៦មុខ។ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានបន្តថា ដោយឃើញពីកំណើនទីផ្សារនៃផលិតផលហាឡាល និង ដើម្បីជំរុញការផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅរាជរដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងសិក្សា ជំរុញការអភិវឌ្ឍផលិតផលឧស្សាហកម្ម និងចំណីអាហារហាឡាលនៅកម្ពុជា ដោយប្រើប្រាស់ក្របខណ្ឌតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងសិក្សា កំណត់យុទ្ធសាស្ត្រ ដើម្បីជំរុញការផលិតនិងនាំចេញផលិតផលឧស្សាហកម្មហាឡាល ទៅកាន់ទីផ្សារពិភលោក ដោយត្រូវបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ជូននូវរបបលើកទឹកចិត្ត ការបន្ធូរបន្ថយពន្ធ ការសម្រួលដំណើរការមកវិនិយោគនៅកម្ពុជា។ល។ដូចន្នេះឯកឧត្តម ជឿជាក់យ៉ាងមុតមាំថា វិស័យឯកជនទាំងក្រុងស្រុក និងបរទេសដែលបានចូលរួមនាពេលនេះ ពិតជានឹងបន្តកិច្ចសហប្រតិបត្តិការគ្នា ដើម្បីភាពរីកចម្រើន និងវិបុលភាពរបស់ប្រជាជន ពិសេសសាសនិកអ៊ិស្លាមដែលត្រូវការចាំបាច់ម្ហូបអាហារហាឡាលក្នុងជីវភាពប្រចាំថ្ងៃ និងសម្រាប់កំណើនសេដ្ឋកិច្ចប្រទេសជាតិ តាមរយៈការនាំចេញផលិតផលហាឡាលទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារនៅប្រទេសពិភពអារ៉ាប់៕ អត្ថបទ៖ ភារម្យ

សាស្ត្រាចារ្យប្រវត្តិសាស្ត្រ៖ កិត្តិយសលើឆាកអន្តរជាតិដែលសម្តេចតេជោទទួលបានកើតចេញពីស្នាដៃពិត

2024/09/14 01:21:39 pm        143
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងអន្តរជាតិ និងអ្នកស្រាវជ្រាវគោលនយោបាយអភិបាលកិច្ច និងអភិ វឌ្ឍន៍មូលដ្ឋាននៅកម្ពុជា បានលើកឡើងថា កិត្តិយសដែលសម្ដេចតេជោ ហ៊ុន សែន ទទួលបានជាបន្ត បន្ទាប់ពីឆាកអន្តរជាតិ គឺកើតចេញពីស្នាដៃពិតៗរបស់សម្ដេចតេជោ ក្នុងនាមជាអ្នកដឹកនាំប្រទេសកម្ពុជា ជិត៤ទសវត្ស ធ្វើឱ្យប្រទេសបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យមកដល់ពេលនេះ ។បណ្ឌិត ដៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងអន្តរជាតិ បានលើកឡើងថា ការដែលកូរ៉េខាង ត្បូង អញ្ជើញសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា អញ្ជើញទៅចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោក លើកទី២៥ (WKF) ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» ដើម្បីចែករំលែកនូវចំណេះដឹងបទពិសោធន៍របស់សម្តេចក្នុងការបញ្ចប់ សង្គ្រាមនាំមកនូវការឯកភាពជាតិ សុខសន្តិភាពសម្រាប់ប្រទេសកម្ពុជា និងទទួលសញ្ញាបត្របណ្ឌិតកិត្តិ យស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា នេះ មិនមែនជា ការចៃដន្យទេ គឺដោយសារការមើលឃើញអំពីសមិទ្ធផលជាច្រើនក្រោមការដឹកនាំរបស់សម្ដេចតេជោ ឆ្លង កាត់មហាឧបសគ្គជាច្រើនទម្រាំកម្ពុជាបានដល់ថ្ងៃនេះ ។ លោកបណ្ឌិតបានលើកឡើងក្នុងកិច្ចពិភាក្សាពិ សេសជាមួយBTV នៅថ្ងៃទី១៣ ខែកញ្ញា នេះ ។បណ្ឌិត ដៀប សុផល បានលើកឡើងថា វត្តមានសម្តេចតេជោក្នុងវេទិកាចំណេះដឹងពិភពលោក លើកទី២៥ និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» នៅសា ធារណរដ្ឋកូរ៉េ ក្នុងសប្ដាហ៍នេះ ជាមោទនភាពដ៏ធំធេងណាស់ ដែលមិនត្រឹមតែជាមោទនភាពសម្រាប់រូប សម្តេចទេ ប៉ុន្តែសម្រាប់ប្រជាជាតិខ្មែរទាំងមូល ។រីឯ បណ្ឌិត មុំ វិវៈ អ្នកស្រាវជ្រាវគោលនយោបាយអភិបាលកិច្ច និងអភិវឌ្ឍន៍មូលដ្ឋាននៅកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ដែរថា សម្ដេចត្រូវបានអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក ដើម្បី ចែករំលែកចំណេះដឹង ដែលក៏មានការចូលរួមពីប្រមុខដឹកនាំធំៗល្បីៗទូទាំងសកលលោកផងដែរនោះ ជាមហាកិត្តិយស និងការទទួលស្គាល់ស្នាដៃសម្ដេចតេជោពីឆាកអន្តរជាតិ ។សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃកម្ពុជា មកដល់ ពេលនេះ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសជាច្រើនពីបណ្តាប្រទេសមហាអំណាច និងប្រទេសក្នុងតំ បន់ ដូចជា អាម៉េរិក អង់គ្លេស សហភាពអឺរ៉ុប ចិន រុស្ស៊ី កូរ៉េ និងប្រទេសជាច្រើនទៀត ដែលសញ្ញាបត្រទាំង អស់ គឺសបញ្ជាក់អំពីភាពជាអ្នកដឹកនាំប្រទេសប្រកបគតិបណ្ឌិត នាំប្រទេសជាតិឱ្យមានសុខសន្តិភាព និង ការអភិវឌ្ឍរីកចម្រើន ៕អត្ថបទ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មានការផ្ទុះកំហឹងជាទូទៅបន្ទាប់ពីអ៊ីស្រាអែល សម្លាប់អ្នកសារព័ត៌មាន៥នាក់ ក្នុងការវាយប្រហាររលកទី២ លើមន្ទីរពេទ្យហ្កាហ្សា
08/26/2025 08:08 AM
ស្របពេលកើតគ្រោះទុរ្ភិក្ស ក្មេងស្រីស្បែកដណ្តប់ឆ្អឹងប៉ាឡេស្ទីនពិបាកស៊ូ ដើម្បីអាចរស់រានបាន
08/25/2025 08:08 PM
រដ្ឋមន្រ្តីការបរទេសអាជ្ញាធរប៉ាឡេស្ទីនអះអាងថា ចំនួនមនុស្សស្លាប់នៅតំបន់ហ្កាហ្សា កើនឡើងដល់ ៦២.០០០នាក់
08/25/2025 08:08 PM
ក្រុមអ្នកសារព័ត៌មានគ្មានព្រំដែនអំពាវនាវឲ្យមានការឆ្លើយតបខ្លំាងក្លាចំពោះការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់អ្នកកាសែត
08/25/2025 08:08 PM
ជនអន្តោប្រវេសន៍ទៅដល់ចក្រភពអង់គ្លេសតាមទូកតូចៗ ឡើងដល់កម្រិតខ្ពស់បំផុតថ្មី
08/25/2025 08:08 PM
លោក Putin និងលោក Pezeshkian ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ អំឡុងពេលសន្ទនាតាមទូរសព្ទ
08/25/2025 08:08 PM
លោក Yunus ព្រមានថា បង់ក្លាដែសអស់ធនធានសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៀតហើយ
08/25/2025 07:08 PM
នគរបាលឥណ្ឌូនេស៊ីប៉ះទង្គិចជាមួយបាតុករតវ៉ាប្រឆាំងនឹងប្រាក់ខែរបស់សមាជិកសភាតំណាងរាស្ត្រ
08/25/2025 07:08 PM
ហ្វាំងឡង់លើកឡើងថា អ៊ីស្រាអែលបំពានច្បាប់អន្តរជាតិ នៅតំបន់ហ្កាហ្សា
08/25/2025 07:08 PM
អ្នកនាំពាក្យក្រសួងការពារជាតិ៖រសៀលនេះ កងកម្លាំងយោធាថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ប៉ុន្តែត្រូវបានពលរដ្ឋ និងសមត្ថកិច្ចទីនោះទប់ស្កាត់យ៉ាងខ្លាំងទើបយកបន្លាលួសនោះត្រឡប់ទៅវិញ
08/25/2025 07:08 PM