កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ
អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

ព័ត៌មានជាតិ

លោកសាស្រ្តាចារ្យរង លូ លីឃាង អញ្ជើញសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត នៃមនី្ទរពេទ្យព្រះអង្គឌួង

2025/07/14 06:10:35 pm        141
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោកសាស្រ្តាចារ្យរង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត នៃមនី្ទរពេទ្យព្រះអង្គឌួង ក្នុងគោលបំណងចង់ឲ្យប្រជាជនទាំងអស់ បានទទួលនូវសេវាដែលមានគុណភាពល្អឥតខ្ចោះ ហើយក៏ជួយក្នុងការលើកកម្ពស់គុណភាពជីវិត។​លោកសាស្រ្តាចារ្យរង លូ លីឃាង បានថ្លែងថា ថ្ងៃនេះជាកិតិ្តយសរបស់មនី្ទរពេទ្យព្រះអង្គឌួង ដែលបានបើកជាផ្លូវនៅគ្លីនិកមួយ ដែលហៅថា គ្លីនិកជំងឺភ្នែកស្ងួត។ បើសិនស្តាប់ទៅ ពាក្យថា ភ្នែកស្ងួតនេះ គឺស្រាល ប៉ុន្តែសម្រាប់ជំងឺពិបាក ដែលជំងឺភ្នែកស្ងួត គឺជាជំងឺមួយរ៉ាំរ៉ៃ ហើយជំងឺភ្នែកស្ងួតនេះមានការកើនឡើង។ ហេតុដូច្នេះទើបក្រុមគ្រូពេទ្យនៃផ្នែកចក្ខុរោគ បានផ្តួចផ្តើមបង្កើតឡើង ដើម្បីងាយស្រួលក្នុងការព្យាបាល ចំណែកសម្ភារៈបរិក្ខារវេជ្ជសាស្រ្តវិញ ទំនើបៗទាន់សម័យ ឲ្យដូចប្រទេសជិតខាងយើង។ ហើយបញ្ហាជំងឺភ្នែកស្ងួត មានច្រើន ដូចនេះការសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត គឺជាកត្តាមួយបន្ថែម ក្នុងការព្យាបាលអ្នកជំងឺ។ លោកសាស្រ្តាចារ្យរង លូ លីឃាង សង្ឃឹមថា គ្លីនិកជំងឺភ្នែកស្ងួត ដែលមានសមាជិកច្រើន និងដឹកនាំគ្លីនិកឲ្យបានរីកច្រើន ជោគជ័យ ជាពិសេសបងប្អូនជាគ្រូពេទ្យទាំងអស់សាមគ្គីភាពផ្ទៃក្នុងគ្រប់ឯកទេស និងឯកទេសភ្នែក និងគ្លីនិក ដើម្បីផ្តល់សេវាដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវតិ្ថភាព និងសមធម៌។ បើតាមលោកស្រីវេជ្ជបណ្ឌិតឯកទេស ជុកម៉ុល កុសុម៉ា នាយិការងនៃមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា បានលើកឡើងថា ការបើកដំណើរគ្លីនិកជំងឺភ្នែកស្ងួតនេះឡើង ដោយសារតែប្រជាជន ពីមួយថ្ងៃ ទៅមួយថ្ងៃ អត្រានៃជំងឺភ្នែកស្ងួតមានការកើនឡើង។ ជាមួយគ្នានោះដែរលោកស្រីវេជ្ជបណ្ឌិតឯកទេស ក៏បានបញ្ជាក់ជូនអំពីមូលហេតុ នៃការធ្វើឲ្យមានជំងឺភ្នែកស្ងួតផងដែរ។ ទី១. ទាក់ទងនឹងការប្រើប្រាស់ស្រ្គីន លើសពីធម្មតា ដែលពីមុនមក យើងមិនសូវមានទេ ប៉ុន្តែបច្ចុប្បន្ននេះ មានកើនឡើងជាគំហុក ដោយសារបច្ចេកវិទ្យាមានការរីកចម្រើនឡើង។ ទី២. ទាក់ទងនឹងវ័យចាស់ជរា ប្រជាជនយើងមានអាយុកាន់តែច្រើន អត្រានៃការស្ងួតភ្នែក ក៏កាន់តែច្រើន មួយទៀតទាក់ទងនឹងស្រី្ត នៅពេលគាត់អស់រដូវ ធ្វើឲ្យមានបម្រែបម្រួលអ័រម៉ូន ជាកត្តាមួយធ្វើឲ្យមានស្ងួតភ្នែកដូចគ្នា និងទី៣. កត្តាបរិស្ថាននៅជុំវិញខ្លួនគាត់ មានធូរលីដី មានផ្សែងជាដើម។ ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិតឯកទេស ជុកម៉ុល កុសុម៉ា បានបញ្ជាក់ផងដែរថា បច្ចុប្បន្នគ្រូពេទ្យឯកទេស ផ្នែកចក្ខុរោគ នៃមនី្ទរពេទ្យព្រះអង្គឌួង មានចំនួន៥២នាក់ ផ្នែកកញ្ចប់ភ្នែក មានចំនួន៦នាក់ ចំណែកបងប្អូនប្រជាពលរដ្ឋ មកទទួលសេវាផ្នែកចក្ខុរោគ ចន្លោះពី២៥០នាក់ ទៅ៣៥០នាក់ ក្នុងមួយថ្ងៃ។ ដោយឡែកនៅថ្ងៃចុងសប្តាហ៍ ឬក៏ថ្ងៃសម្រាក កើនរហូតដល់៤០០នាក់ ទៅ៤៥០នាក់ ក្នុងមួយថ្ងៃ។ ចំពោះការវះកាត់សម្រាកពេទ្យ ចន្លោះពី៧៥នាក់ ទៅ១៥០នាក់ ក្នុងមួយថ្ងៃ៕ អត្ថបទ រដ្ឋា 

ក្រសួងធម្មការ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ (ជំនាន់ទី៥០)

2025/07/14 05:44:07 pm        102
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៥០, ដែលជាផ្នែកដ៏សំខាន់មួយក្នុងការកសាងខឿនសេដ្ឋកិច្ច សង្គម វប្បធម៌និងសាសនា របស់រាជរដ្ឋាភិបាលកម្ពុជា, នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។​លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជាគំនិតផ្តួចផ្តើមដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមើលឃើញការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច ទើបសម្តេចបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់នាំណែឲ្យក្រសួងធម្មការ និងសាសនា ពិនិត្យស្រាវជ្រាវ និងបង្កើត វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ។ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ សម្តេចតេជោ បានផ្តល់នូវអនុសាសន៍ដល់ក្រសួងធម្មការនិងសាសនា ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ដោយគិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១០ ជាជំនាន់ទី១ រហូតមកដល់បច្ចុប្បន្នមកដល់ជំនាន់ទី៥០ហើយ ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀម ទំលាប់ខ្មែរឲ្យបានរុងរឿង និងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង។ ដោយឡែកសម្រាប់ វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៥០ នាឱកាសនេះ គឺសិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២១រូប សិក្សាលើ១៩មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗដូចជា ការគ្រប់គ្រង, វិជ្ជាហោរាសាស្រ្ត, ពិធីបុណ្យសព និងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ។ថ្លែងក្នុងពិធីបើក ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ថា ក្រសួងធម្មការនិងសាសនា កំពុងបន្តអនុវត្តតាមប្រសាសន៍ណែនាំIដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ និងសាសនា ដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងផ្តើមឡើងវិញពីកម្រិតសូន្យរហូតដល់ត្រូវបានទទួលលើឆាកអន្តរជាតិ។ឯកឧត្តម ហាក់ ប៊ុនធឿន បន្តថា របបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញប្រទេសជាតិលើគ្រប់វិស័យ ដល់ឫសគល់ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងធនធានមនុស្ស។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ប្រជាជននិងប្រទេសជាតិ ក្នុងនោះប្រពៃណី ទំនៀមទម្លាប់ ក៏ត្រូវបានសង្គ្រោះឱ្យរស់រានមានជីវិតឡើងវិញ ហើយរដ្ឋាភិបាលបានខិតខំស្ការ និងកសាងប្រទេសជាតិពីបាតដៃទទេរហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យនាពេលបច្ចុប្បន្ន។ ជាក់ស្តែងវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីភារកិច្ចនិងក្រមសីលធម៌ អាចារ្យខ្មែរជំនាន់ទី៥០នាឱកាសនេះ រៀបចំដោយនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម ដឹកនាំដោយឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ក្រោមការយកចិត្តទុក ដាក់ស្របតាមអនុសាសន៍ណែនាំប្រកបដោយគិតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងត្រូវបានបន្តយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញឲ្យក្រសួងធម្មការនិងសាសនា ណែនាំឲ្យថ្នាក់ដឹកនាំជំនាញរបស់ក្រសួង ចែករំលែកនូវចំណេះដឹងបន្ថែម ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ទៅតាមពិធីកម្មនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណី ទំនៀមទំលាប់ជាតិជាដើម៕អត្ថបទ រដ្ឋា 

សម្ដេចតេជោ៖ប្រទេសទាំងឡាយដែលតិះតៀនកម្ពុជាធ្វើច្បាប់ដកសញ្ជាតិសូមមើលខ្លួនឯងតើមានច្បាប់នេះឬអត់?

2025/07/14 05:38:15 pm        353
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទៅកាន់ប្រទេសទាំងឡាយដែលតិះតៀនកម្ពុជា ពាក់ព័ន្ធនឹងការធ្វើច្បាប់ដកសញ្ជាតិ សូមមើលប្រទេសខ្លួនឯងវិញថាតើមានច្បាប់នេះឬអត់?​សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅប្រទេសទាំងឡាយដែលចេញមកតិះតៀនកម្ពុជាធ្វើច្បាប់ដកសញ្ជាតិសូមមើលខ្លួនឯងផងតើប្រទេសខ្លួនឯងមានច្បាប់ដកសញ្ជាតិឬអត់? ខណៈការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេសម្រាប់កម្ពុជា។ សម្ដេចបានរម្លឹកថា សម្រាប់កម្ពុជា កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្ម ជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ៣៧៧/៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម ហើយសម្ដេចប្រកាសគាំទ្រការផ្ដួចផ្ដើមគំនិតរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលបានអនុវត្តច្បាប់នេះចំពោះជនក្បត់ជាតិនាកាលនោះ។ សម្ដេចតេជោបានបន្តថា ទន្ទឹមនឹងនេះ នៅបណ្ដាប្រទេសជាង១៥០នៅលើពិភពលោក  ទំាងនៅអាស៊ី និងអឺរ៉ុប សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។ អឺរ៉ុបដែលមាន២៨ប្រទេស មាន១៨ ប្រទេស មានច្បាប់ដកសញ្ជាតិ ចំណែកនៅតំបន់អាស៊ាន មាន៩ប្រទេសហើយដែលមានច្បាប់ដកសញ្ជាត។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមានដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម៕

សម្ដេចតេជោ៖អ្នកទៅបង្កើតកម្លាំងប្រដាប់អាវុធលើដីថៃ គឺខុសគោលការណ៍អាស៊ាន និងជាជនក្បត់ជាតិ

2025/07/14 05:31:13 pm        591
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា អ្នកទៅបង្កើតកម្លាំងប្រដាប់អាវុធលើដីថៃ គឺទីមួយប្រទេថៃគឺបានធ្វើខុសទៅនឹងគោលការណ៍អាស៊ាន និងចំណែកមេដឹកនាំបង្កើតកម្លាំងនោះគឺជាជនក្បត់ជាតិកម្ពុជា។ ​សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ដល់ជនរួមជាតិបែបនេះ ក្នុងឱកាសដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ដរាបណាព្រំដែនកម្ពុជា-ថៃ មិនទាន់ត្រូវបានដោះស្រាយឬបោះបង្គោល គឺប្រទេសទាំងពីរ គឺងាយណាស់ក្នុងការប៉ះទង្គិចគ្នា។ ប៉ុន្ដែកាលៈទេសៈដែលកំពុងប្រឈមមុខបច្ចុប្បន្ននេះ យើងអាចពិនិត្យមើលឃើញកាន់តែច្បាស់ថា តើនរណាជាអ្នកឃុបឃិតជាមួយថៃនាពេលនេះអ្នកនោះហើយនឹងទទួលផល ខណៈមានអ្នកនយោបាយមួយចំនួននៅក្នុងប្រទេសថៃថា ឱ្យពួកនេះ (ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក) មករៀបចំកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសថៃ តើគោលការណ៍អាស៊ាននៅត្រង់ណា? សម្ដេចចោទសួរថា តើកម្ពុជាត្រូវដកសញ្ជាតិមេដឹកនាំនៃកម្លាំងនេះទេ?សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖«ប្រសិនបើនរណាមួយមកបង្កើតកម្លាំងប្រដាប់អាវុធលើដីថៃ ទីមួយខុសគោលការណ៍អាស៊ាន ដែលមិនប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងរដ្ឋដទៃ។ ទីពីរ ជននោះ គឺជាជនក្បត់ជាតិ [យើងកំពុងប្រឆាំងជាមួយរដ្ឋមួយ គេចូលរួមជាមួយបរទេសដើម្បីវ៉ៃយើង គេបង្កើនកម្លាំងមកវ៉ៃជាមួយយើង] តើទោសក្បត់ជាតិ ឬទោសបញ្ចេញមតិ?។ បើអ្នកឯងបញ្ចេញមតិមានចរិតជាការក្បត់ជាតិគឺអ្នកឯងត្រូវទទួលការដកសញ្ជាតិ»៕

លេខាធិការដ្ឋានគ.វ.រ. បើកកិច្ចប្រជុំលើកទី៦ លើរបៀបវារៈចំនួន៤ ដើម្បីជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ

2025/07/14 05:24:11 pm        267
កំពុងដំណើរការ៖ ខណៈនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) កំពុងដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីពិភាក្សាលើឯកសារបទដ្ឋានគតិយុត្តចំនួន៣ និងការងារឆ្ពោះទៅមុខក្នុងការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ។ កិច្ចប្រជុំនារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នទាំង៣១ ការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានី ខេត្តទាំង២៥ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ជាការពិភាក្សាលើការរបៀបវារៈចំនួន៤ រួមមាន៖ (១)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋានរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិំ (២)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំអង្គភាពសវនកម្មផ្ទៃក្នុងក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ (៣)សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ និង (៤)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ៕

សម្ដេចតេជោ៖កម្ពុជាមិនចង់មានសង្គ្រាមទេ ប៉ុន្ដែប៉ុន្មានថ្ងៃនេះថៃចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ

2025/07/14 05:20:30 pm        1002
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាមិនចង់មានសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ ប៉ុន្ដែប៉ុន្មានថ្ងៃនេះភាគីថៃនៅតែចង់ចូលមកបំពានដឹកដីកម្ពុជា និងចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំថែមទៀត។​សម្ដេចតេជោ មានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះថៃចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ។ សម្ដេចចំអកថា សាកលមើលៗសម័យនេះហើយបើអ្នកឯងប្រើប្រាស់ ឬបំពានដល់ថ្នាក់ប៉ុណ្ណឹង តើខ្មែរអន់ណាស់ឬអី? កម្ពុជាមិនចង់ធ្វើសង្រ្គាមទេ ប៉ុន្ដែកម្ពុជាត្រៀមរៀបចំសម្រាប់សង្គ្រាមមួយដែលវានឹងមកដល់។សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ទាំងសម្ដេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ បានបញ្ជាក់ម្ដងហើយម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់យកយន្តការចរចាជាទ្វេភាគីជាមួយប្រទេសថៃពាក់ព័ន្ធនឹងវិវាទព្រំដែនរវាងប្រទេសទាំងពីរ លើកលែងតែវិវាទកំពុងកើតឡើងនៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ គឺត្រូវតែដោះស្រាយតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕

សម្ដេចតេជោ៖គ្មានពលរដ្ឋណាមួយត្រូវដកសិទ្ធិនោះទេបើមិនបានធ្វើអ្វីក្បត់ផលប្រយោជន៍ជាតិខ្លួន

2025/07/14 05:13:09 pm        698
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាពន្យល់ដល់ជនរួមជាតិកម្ពុជាថា គ្មានពលរដ្ឋ ឬអ្នកនយោបាយប្រឆាំងណាមួយ ត្រូវដកសិទ្ធិ ឬដកសញ្ជាតិនោះទេ បើសិនជាមិនបានធ្វើអំពើអ្វីដែលក្បត់ផលប្រយោជន៍ជាតិខ្លួនឯងនោះ ដូច្នេះសូមកុំភ័យ ឬព្រួយបារម្ភចំពោះច្បាប់ដកសញ្ជាតិ។ ​សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ដល់ជនរួមជាតិបែបនេះ ក្នុងឱកាសដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ សម្ដេចតេជោ មានប្រសាសន៍ថា ប្រទេសកម្ពុជា បានធ្វើសញ្ជាតូបនីយកម្ម ដែលមកដល់ឥឡូវនេះមានបរទេសរាប់សិបសញ្ជាតិដែលបានចូលសញ្ជាតិខ្មែរ ប៉ុន្ដែកម្ពុជាមានសិទ្ធិត្រឹមតែបញ្ចូលពួកគេមកជាសញ្ជាតិខ្មែរ ប៉ុន្ដែមិនមានសិទ្ធិដើម្បីដកសញ្ជាតិវិញទេ។ ដូច្នេះអស់លោកតែងតែគិតអំពីបញ្ហានេះ ឥឡូវរាជរដ្ឋាភិបាលបានដើរដល់ចំណុចនេះហើយ។ ហើយច្បាប់ដកសញ្ជាតិនេះ ក៏ធ្វើចំពោះជនជាតិបរទេសមួយចំនួនគេបានចូលសញ្ជាតិខ្មែរ ប៉ុន្ដែទៅបម្រើបរទេសប្រឆាំងកម្ពុជាផងដែរ។ សូមជម្រាបថា យោងតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តីនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។ មាត្រានេះក៏បញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។ ផ្អែកតាមស្មារតីនេះ ការប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពណាមួយដែលបំផ្លាញឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា ពិសេសការឃុបឃិតគ្នាជាមួយបរទេស ដើម្បីធ្វើសកម្មភាពទាំងនេះ គឺជាការប្រព្រឹត្តខុសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រាសចាកពីឧត្តមគតិ និងមនសិការជាពលរដ្ឋខ្មែរ។

លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ ព្រមទាំងបុត្រា-បុត្រី ប្រគេនទានព្រះវស្សា​ ទេយ្យទាន​ និងបច្ច័យជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២៩វត្ត

2025/07/14 04:51:51 pm        365
ខេត្តព្រះវិហារ៖ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយក្រុមគ្រូពេទ្យ TYDA និង​ការប្រគល់អំណោយសម្ដេចតេជោ និងសម្ដេចកិត្តិ​ព្រឹទ្ធប​ណ្ឌិត​ជូន​ដល់​យោធ​ភូមិ​ភាគ​ទី​១ និងកងពលធំលេខ៣ ប្រចាំទិសខេត្តព្រះវិហាររួចមក លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បេសក​ជន​ពិសេស​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និង​លោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងបុត្រា-បុត្រី បានមានសទ្ធា​ជ្រះថ្លា​ក្នុង​ព្រះពុ​ទ្ធ​សាសនា ប្រគេនទានព្រះវស្សា​ ទេយ្យទាន​ ក៏ដូចជាបច្ច័យ ជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២៩​វត្ត (ស្រុកប្រាសាទបល្ល័ង្កចំនួន ២៧វត្ត, ស្រុករវៀងចំនួន ១វត្ត និងស្រុកជាំក្សាន្តចំនួន ១វត្ត)។ បច្ច័យ និងទេយ្យទានដ៏ថ្លៃថ្លារបស់លោកអ្នកឧកញ៉ា បណ្ឌិត និងលោកជំទាវ អ្នកឧកញ៉ា សម្រាប់​ក្នុង ១វត្ត រួមមាន៖ បច្ច័យទ្រទ្រង់ចង្ហាន់ព្រះសង្ឃក្នុងវត្ត, បច្ច័យបួន, សាដក, ទៀន​ព្រះ​វស្សា, អង្ករផ្ការំដួល, ទឹកដោះគោខាប់, ត្រីខកំប៉ុង, ផ្លែឈើ និងទឹកត្រចៀកកាំ ព្រមទាំងទេយ្យ​ទាន​ជា​ច្រើនមុខទៀត។ ក្នុងនោះដែរ លោកអាចារ្យ ២៩ នាក់ ដែលអញ្ជើញមកពីតាមវត្តនីមួយៗ ក្នុងម្នាក់ៗ​ទទួលបានថវិកា ២០០.០០០ រៀល។បន្ថែមលើវត្តទាំង ២៩ ខាងលើ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ លោកអ្នកឧកញ៉ា បណ្ឌិត និង លោកជំទាវ អ្នកឧកញ៉ា ក៏បានរៀបចំបច្ច័យ និងទេយ្យទានសម្រាប់ព្រះសង្ឃចំនួន ៤វត្ត ស្ថិតនៅក្នុងស្រុកកណ្ដាល ខេត្តកណ្ដាលផងដែរ។សូមបញ្ជាក់ជូនផងដែរថា សរុបការចំណាយលើបច្ច័យ ទេយ្យទាន និងចំណាយ​ផ្សេង​ៗ​ក្នុង​ពិធី​ប្រគេន​ទាន​ព្រះ​វស្សា​នេះ អស់ថវិកាប្រមាណ ២០០.០០០.០០០​ រៀល។

គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំផ្លូវចំនួន៨ខ្សែ ក្នុងខេត្តពោធិ៍សាត់

2025/07/14 03:53:17 pm        548
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជា​សមាជិក​គណៈ​កម្មា​ធិការ​លទ្ធកម្ម​ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន៖ ក្រសួង​អភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយថ្នាក់ដឹកនាំ ក្រុម​ការងារ​បច្ចេកទេស នាយកដ្ឋានផ្លូវលំជនបទ គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ​គុណ​ភាព​ការងារ​សាង​សង់ ស្តារឡើងវិញ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ថា្នក់ដឹកនាំ និងមន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់់ ចុះពិនិត្យ និង​វាយ​តម្លៃ​ដំណាក់កាលទី១ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំផ្លូវចំនួន ៨ខ្សែ សរុបប្រវែង ៨០ ៦០០​ម៉ែត្រ គម្រោងលេខ DRR-RM-2025-No.025 ដោយប្រើប្រាស់ថវិកាជំពូក៦១ អនុវត្ត​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ក្នុងនោះ៖១. ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៤ខ្សែ ប្រវែងសរុប ៤១ ៤០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ៥,៥ម៉ែត្រ និង ៦ម៉ែត្រ ស្ថិតនៅត្នោតជុំ ឃុំផ្ទះរុង ឃុំតាលោ ឃុំកណ្តៀង ឃុំស្រែស្តុក ឃុំស្នាមព្រះ និង​ឃុំ​ត្រពាំង​ជង ស្រុកក្រគរ ស្រុកតាលោសែនជ័យ ស្រុកកណ្តៀង និងស្រុកបាកាន ខេត្តពោធិ៍សាត់។ ២. ផ្លូវក្រាលល្បាយក្រួស ចំនួន ៤ខ្សែ ប្រវែងសរុបចំនួន ៣៩ ២០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ៦ម៉ែត្រ និង៧ម៉ែត្រ ស្ថិតនៅឃុំកណ្តៀង ឃុំកោះជុំ ឃុំអន្លង់វិល ឃុំព្រងិល ឃុំឈើតុំ សង្កាត់បន្ទាយដី និង​សង្កាត់​ចំរើនផល ស្រុកកណ្តៀង ស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បន្ទាប់ពីបានធ្វើការពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេច​ឯក​ភាព​ទទួល​យក​នូវ​ការ​ថែទាំ​ផ្លូវ​ជាលក្ខណៈប្រចាំខាងលើ ដោយបញ្ចប់ការថែទាំដំណាក់កាលទី១ ជាស្ថាបពរ ។ ជាមួយ​គ្នា​នោះ ​ឯកឧត្តម ចាន់ ដារ៉ុង មានប្រសាសន៍លើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាម​ជា​សេនា​ធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែ​លម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយ លើការដឹកជញ្ជូនកសិផល និងទំនិញ​ផ្សេង​ៗ​នៅជនបទ។ ផ្លូវមានសារៈសំខាន់ណាស់ ផ្លូវ គឺជាសរសៃឈាម ជំរុញ អន្តរកម្មទាំង​ផ្នែក​សេដ្ឋកិច្ច និងសង្គម តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន និងប្រែក្លាយ​ជនបទ​ឱ្យ​ទៅ​ជាតំបន់ ដែលមានភាពរីកចម្រើន។ទន្ទឹមគ្នា​នេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ និងបានកោតសរសើរ ដល់មន្ទីរ​អភិវឌ្ឍន៍​ជន​បទខេត្តពោធិ៍សាត់ ទាំងថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាមន្រ្តីបច្ចេកទេស ដែលបាន​យក​ចិត្ត​ទុក​ដាក់ ក្នុងកិច្ចការងារស្ថាបនា ដោយរក្សាបាននូវគុណភាពល្អប្រសើរ ដែលជាផ្នែកមួយដ៏សំខាន់ ចូល​រួមជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមរក្សាគុណភាពផ្លូវ៕

ស្នងការរាជធានី ដាក់ចេញនូវគោលការណ៍បង្ការ ទប់ស្កាត់រាល់បទល្មើស និង អនុវត្ត​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈនគរបាល

2025/07/14 03:40:46 pm        634
ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញបាន​ដាក់​គោលការណ៍​ដល់​កម្លាំង​នគរបាល​ផែន​ជំនាញ​ពាក់​ព័ន្ធទាំងអស់ឲ្យបង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ បង្ការបង្ក្រាបរាល់បទល្មើស និង​ពង្រឹងត្រួតពិនិត្យចំពោះមន្រ្តីចុះអនុវត្តច្បាប់ធ្វើយ៉ាងណាអនុវត្តឲ្យមានក្រមសីលធម៌វិជ្ជាជីវៈ មិន​បង្កប៉ះពា​ល់​កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។ជាក់ស្ដែងនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការរង និ​ងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំ បូកសរុបវាយ​តម្លៃ​សភាព​ការណ៍​បទ​ល្មើស និង​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​បង្រ្កាប​បទ​ល្មើស និង​រក្សា​សណ្តាប់​ធ្នាប់​សុវត្ថិភាព​សង្គម មានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែនលោក-លោក​ស្រី​នាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធ។ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុង​កិច្ចប្រជុំ​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ដឹកនាំ​បញ្ជា​ទៅ​តាម​ការិយាល័យ​ជំនាញ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ រួមមាន៖បង្កើន​ការ​អនុវត្ត​បង្ការ​ទប់​ស្កាត់ និង​កាត់​បន្ថយ​បទ​ល្មើស​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ពង្រឹង​ត្រួត​ពិនិត្យ​ចំពោះ​មន្រ្តី​នគរបា​ល​ចរាចរណ៍​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោ​ក​អនុវត្ត​ឲ្យ​បានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជំនាញ ជា​ពិសេស​ពង្រឹង​កាត់​បន្ថយ​ភាព​អសកម្ម​របស់​មន្រ្តី​នគរបាល​ចរាចរណ៍​នៅ​លើដង​ផ្លូវ​បង្ក​ប៉ះ​ពាល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។ ជាពិសេស ត្រូវបង្កើន​ពង្រឹង​អនុវ​ត្ត​វិធាន​ការ​ស្រាវជ្រាវបង្ការ និងបង្រ្កាបឲ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញខុសច្បាប់ ហើយ​ត្រូវ​បំពេញភារកិច្ចដោយឆន្ទៈ និងមានការទទួលខុសត្រូវខ្ពស់។ឯកឧត្តមស្នងការ បានសង្កត់ធ្ងន់ថា កងកម្លាំងទាំងអសបង្កើនអនុវត្តតាមវិធានការជំនាញ ស្រា​វ​ជ្រាវ​បង្ការ​ទប់​ស្កាត់ និង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ដែល​ជា​កង្វល់​របស់​ប្រជា​ពលរ​ដ្ឋ​ដូច​ជា​បទ​ល្មើស​ឆក់​តាម​ផ្លូវ​សាធារណៈ និងបទល្មើសគាស់​ផ្ទះយកទ្រព្យសម្បត្តិ និង​បន្ត​យក​ចិត្ត​ទុក​ដាក់​បង្ការ​ទប់ស្កាត់ និង​បង្រ្កាបបទល្មើសគ្រឿងញៀន ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មាន​សុវត្ថិភាព និងបន្តយកចិត្តទុកដាក់គ្រប់គ្រងតាមដានព័ត៌មានលើការងារសន្តិសុខផងដែរ៕ អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការយោធា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
05/16/2026 06:05 PM
លោក Trump និងនីហ្សេរីយ៉ា អះអាងថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់​រដ្ឋ​ឥស្លាម ISIS
05/16/2026 06:05 PM
ប្រធានាធិបតី ទូល​ទៅ​កាន់​សម្តេច ប៉ាប ថា អ៊ីរ៉ង់ «នៅតែប្តេជ្ញាចិត្តចំពោះការទូត»
05/16/2026 06:05 PM
ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM