សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា

ព័ត៌មានជាតិ

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ

2026/05/05 06:36:32 pm        151
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះ បានសម្រេចឃុំខ្លួនក្រុមជនសង្ស័យជាជនជាតិវៀតណាមចំនួន ១១នាក់ និងជនជាតិចិនចំនួន ១នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្នុងរូបភាពបង្កប់ការទាក់ទាញឱ្យវិនិយោគក្លែងក្លាយ។យោងតាមដីកាសម្រេចរបស់លោកស្រី តាន់ គឹមហៀក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យបញ្ជូនជនជាប់ចោទទាំង ១២នាក់ ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) និងមណ្ឌលកែប្រែទី២ (ម២) ដើម្បីរង់ចាំការបន្តនីតិវិធីតាមផ្លូវច្បាប់។ជនត្រូវចោទទាំង១២នាក់នេះ ទី១ ឈ្មោះ វ៉ូ វ៉ាន់ហ៊ុ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ទី២ ឈ្មោះ ឡេ ម៉ាន់ហ៊ុ ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិវៀតណាម ទី៣ ឈ្មោះ ដន ហាយអាញ់ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិវៀតណាម ទី៤ ឈ្មោះអ៊ូ ឈីង ឡុង ភេទប្រុស អាយុ៤០ ឆ្នាំ ទី៥ ឈ្មោះចឹង តានហ៊ុ ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិវៀតណាម ទី៦ ឈ្មោះ ង្វៀន ឌឹកដាយ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម ទី៧ ឈ្មោះ ដាំង ម៉ាយធី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិវៀតណាម ទី៨ ឈ្មោះដាំង វៀតយុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម ទី៩ ង្វៀន ធីប៊ិចហាញ់ ភេទស្រី អាយុ១៩ ឆ្នាំ ជនជាតិវៀតណាម ទី១០ ឈ្មោះ វ៉ាង វ៉ាង ដាក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម ទី១១ ឈ្មោះ ចឹង ងុកជឿង អាន ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិវៀតណាម និងទី១២ ឈ្មោះ ឡេ ធីវៀនចាង ភេទស្រី អាយុ២២ ឆ្នាំ ជនជាតិវៀតណាម។ ជនទាំង១២នាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅចំណុចអគារខុនដូ ZHUOYUFENG ស្ថិតនៅអគារលេខ ៥២៤ ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់តាំងពីអំឡុងខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៥ កថាខណ្ឌ ៣ ចំណុចទី១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មក។ ជាមួយច្បាប់នេះ បទ ល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបាន បង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕

​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ

2026/05/05 05:55:56 pm        195
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពី អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001, ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារលើបណ្ដាញសង្គម នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នេះថា ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពី អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44) ។ សម្ដេចធិបតី បានលើកឡើងបន្ថែមថា ជាង ២៥ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ឱ្យឃើញអំពីស្មារតី នៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។ ជាការសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជា យើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលបង្កើតឱ្យមានក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។ សម្ដេចធិបតី អះអាងថា ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ។ ជាមួយគ្នានេះ សម្ដេចធិបី បញ្ជាក់ថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតអោយប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ៕

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ

2026/05/05 05:16:49 pm        245
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​ផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និង​កុមារ បានថ្លែងថា ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃសង្គមជាតិ។ក្នុងសារលិខិតក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ «ពិភព​លោក​ត្រូវការឆ្មបបន្ថែម១លាននាក់» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានបញ្ជាក់ថា ការវិនិយោគលើឆ្មប មិនមែន​ត្រឹម​តែ​ជា​ការផ្តល់សេវាសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គម​ជាតិទាំងមូល។ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះ ‘វីរបុរសសមរភូមិមុខ’ គឺបងប្អូនឆ្មប ដែលបានលះបង់កម្លាំងកាយចិត្ត ជួយសង្គ្រោះជីវិតមាតានិងទារក ទាំងក្នុងស្ថានភាពធម្មតា និងស្ថានភាពអាសន្ន។ សម្រាប់កម្ពុជា ការទទួលបានសេវាពីឆ្មបជំនាញនៅតាមសហគមន៍ជនបទ គឺជាកត្តាស្លាប់រស់។ កម្ពុជាមិនត្រឹមតែបង្កើនចំនួនឆ្មបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងគុណភាពឱ្យស្របតាមស្តង់ដាអន្តរជាតិ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​បានបន្ថែមថា ប្រធានបទជាតិឆ្នាំនេះ បានបញ្ជាក់ច្បាស់ថា ឆ្មបកម្ពុជាត្រូវតែទទួលបានការអប់រំខ្ពស់ មានសិទ្ធិសម្រេចចិត្ត និងក្លាយជាអ្នកដឹកនាំ ដើម្បីធានាថា 'មាតាគ្រប់រូប និងគ្រប់កំណើតទារកទាំងអស់' ទទួលបានសុវត្ថិភាព។ ដើម្បីឆ្លើយតបនឹងតម្រូវការនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ បន្តវិនិយោគបន្ថែមលើវិជ្ជាជីវៈឆ្មប។ ទន្ទឹមនឹងនោះ សូមអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងសម្រាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានឆ្មបជំនាញ។ ចំណែកបុរសជាស្វាមី និងគ្រួសារ គឺជាបង្អែកដ៏សំខាន់ក្នុងការគាំទ្រដល់មាតានៅគ្រប់ដំណាក់កាល។  ដូច្នេះកាការរួមគ្នានៅថ្ងៃនេះ ដើម្បីដោះស្រាយបញ្ហាកង្វះឆ្មប និងពង្រឹងសមត្ថភាពឆ្មបកម្ពុជា គឺជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់អនាគតដ៏រុងរឿងនៃសង្គមជាតិយើង "ឆ្មបកម្ពុជា ដើម្បីមាតា និងទារកគ្រប់រូប"៕ អត្ថបទ: សំ ងីម

ព្រះសង្ឃ និងពលរដ្ឋ អំពាវនាវសប្បុរសជនចូលរួមបរិច្ចាគជាមួយកាកបាទក្រហមកម្ពុជា បន្ត​កិច្ច​ការ​មនុស្សធម៌

2026/05/05 05:05:45 pm        194
ព្រះសង្ឃ និងប្រជាពលរដ្ឋ លើកឡើងថា កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុង​ការ​បំពេញ​កិច្ចការមនុស្សធម៌ និងជួយពលរដ្ឋក្រីក្រ ជួបការលំបាក ចំគោលដៅ។ ពលរដ្ឋ អំពាវនាវ​ដល់​សប្បុរសជន បន្តចូលរួមបរិច្ចាគថវិកា តាមលទ្ធភាព ដើម្បីគាំទ្រ​សកម្ម​ភាព​មនុស្ស​ធម៌​ របស់កាកបាទក្រហមកម្ពុជា។ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប្រាប់ BTV នៅ​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ ថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​ព្រះ​មហា​ក្សត្រី ​ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបំពេញកិច្ចការមនុស្សធម៌យ៉ាងសកម្ម និង​ទាន់​ពេល​វេលា។ ជាក់ស្ដែង ជនចាស់ជរាគ្មានទីពឹង ស្រ្ដីមេម៉ាយ ក្មេងកំព្រា ជនពិការ និងពលរដ្ឋ ដែល​រងគ្រោះព្រោះគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ កាកបាទ​ក្រហម​តែង​តែផ្ដ​ល់ជំ​នួយ​សង្រ្គោះ​បាន​ទាន់ពេលវេលាជានិច្ច។ប្រជាពលរដ្ឋ អំពាវនាវសូមឲ្យសប្បុរសជន ចូលរួមបន្តទៀត ក្នុងការបរិច្ចាគថវិកា ដើម្បី​គាំ​ទ្រ​សកម្ម​ភាព​មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះ និង​ជន​ងាយ​រង​គ្រោះ​បំផុត​។កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ ដែលបំពេញបេសកកម្ម សង្រ្គោះពលរដ្ឋក្រីក្រ រង​គ្រោះ ​ជួបការលំបាក ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ វណ្ណៈ ជំនឿសាសនា ឬ​និន្នា​ការ​នយោបាយ​នោះ​ឡើយ។ តាមរយៈស្មារតីនេះ កាកបាទក្រហមកម្ពុជា បានក្លាយជា ស្ថាប័ន​ដែល​ផ្ដល់​ភាព​កក់ក្ដៅបំផុតជូនពលរដ្ឋ។ សូមជម្រាបជូនថា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី១៦៣ ទិវា​ពិភព​លោក ​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បី​មនុស្សធម៌»៕ អត្ថបទ៖ លៀ ស៊ីណា 

ទិវាឆ្មបជាតិ-អន្តរជាតិ៖ ឆ្មបប្តេជ្ញាខិតខំចូលរួមកាត់បន្ថយអាត្រាមរណមាតា និង​ទារក​ប្រកប​ដោយ​វិជ្ជាជីវៈ

2026/05/05 04:39:29 pm        232
​នៅថ្ងៃទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្មបកម្ពុជា បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ខិតខំ​ចូល​រួម​កាត់​បន្ថយ​អត្រា​មរណ​មាតា និងទារកប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ទិវាឆ្មបជាតិ អន្តរជាតិ ៥ឧសភា ឆ្នាំ២០២៦ ប្រារព្ធឡើងក្រោមប្រធានបទ៖ ពិភពលោក ត្រូវ​ការ​ឆ្មប ​បន្ថែម១លាននាក់ ហើយតាមរយៈទិវាឆ្មបឆ្នាំនេះ ដែលបណ្តាឆ្មប បានថ្លែង​ការ​ប្តេជ្ញា​ចិត្ត​គោរព​ក្រម​សីលធម៌ជំនាញវិជ្ជាជីវៈ មើលថែរក្សាសុខភាពស្ត្រីជាម្តាយទំាងមុន អំឡុងពេល និង​ក្រោយ​ពេល​សម្រាលឲ្យបានល្អបំផុត សំដៅលើកកម្ពស់សុខភាព និង​កាត់​បន្ថយ​អាត្រា​មរណ​ភាព​មាតា និងទារកឲ្យមានអាត្រាទាបបំផុត។ប្រធានសមាគមឆ្មបសាខាខេត្តកណ្តាល ក៏ដូចបណ្តាឆ្មបនៃមន្ទីរពេទ្យជ័យជំនះ នៅខេត្តកណ្តាល បាន​ប្រាប់​BTV នៅថ្ងៃទី៥ ខែឧសភា នេះថា ស្ថានភាពការគាំទ្រការពង្រឹងវិជ្ជាជីវៈឆ្មប ការ​ពង្រីក​ការ​បណ្តុះ​បណ្តាលជំនាញឆ្មប ការពង្រឹងភាពជាអ្នកដឹកនាំ និងក្រមសីលធម៌វិជ្ជាជីវៈ នៅ​ខេត្ត​កណ្តាល ​ត្រូវបានផ្តោតការយកទុកដាក់ខ្លាំង និងការណែនាំ និងទទួល​ការ​បណ្តុះ​បណ្តាល​ច្រើន​ពី​ថ្នាក់​ដឹក​នាំក្រ​សួងសុខាភិបាល ហើយជាពិសេសទៀតនោះ ការអនុវត្តគោលនយោបាយ ផ្តល់​បណ្ណ​ ប.ស.ស បណ្ណសមធម៌ និងបណ្ណក្រីក្រនានាទៀតរបស់រាជរដ្ឋាភិបាល គឺបាន​រួម​ចំណែក​ខ្លាំង​ជួយ​ដល់​ការលើកកម្ពស់សុខភាពមាតា និងទារក និងបានធ្វើឲ្យស្ត្រី នៅគ្រប់​កម្រិត​ជីវភាព​ទាំង​អស់​នាំ​គ្នា​ចូលមកទទួលសេវារដ្ឋ និងបានរួមគ្នា​ចំណែក​ខ្លាំង​ក្នុង​កាត់​បន្ថយ​អាត្រា​មរណ​ភាព​មាតា និង​ទារក បានខ្ពស់បំផុត។វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្ដុង្គឧត្តម និងជាការជួយសង្គ្រោះអាយុជីវិតមនុស្ស និង​ផ្តល់​ក្តី​សង្ឃឹម​ដល់​គ្រួសារទាំ​ងឡាយ និងជួយឱ្យកុមារម្នាក់ៗចាប់ផ្តើមជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និង​ការ​ថែ​ទាំង​យ៉ាង​ហ្មត់ចត់៕ អត្ថបទ៖ ស៊ុម សុខជា 

កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងផ្ទះវីឡាពីរកន្លែងដែលជនបរទេសរត់គេចពីការបង្ក្រាបបទល្មើស Online Scams សំងំលាក់ខ្លួននៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសជាច្រើននាក់

2026/05/05 04:28:00 pm        243
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបទីតាំងផ្ទះវីឡាពីរកន្លែងដែលជនបរទេសរត់គេចពីការបង្ក្រាបបទល្មើស Online Scams សំងំលាក់ខ្លួន នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសជាច្រើននាក់។អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កងកម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ដប្រតិបត្តិការបង្ក្រាបទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទល្មើសលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) នៅភូមិសាស្ដ្រជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យពេលកន្លងទៅមិនបន្ធូដៃឡើយ។អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនៅព្រឹកនេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបនៅទីតាំងផ្ទះវីឡាចំនួន២កន្លែង ក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្រសោបបានជនជាតិបរទេសជាច្រើនរយនាក់ និងដកហូតបានកាំភ្លើងខ្លី រថយន្ដ ព្រមទាំងសម្ភារមួយចំនួនទៀត៕

កម្ពុជាស្វាគមន៍ និងកោតសរសើរចំពោះវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ប្រទេសហ្វីលីពីនមកកាន់កម្ពុជាក្នុងនាមជាប្រធានក្រុម AOT

2026/05/05 04:24:10 pm        118
ភ្នំពេញ៖ កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ប្រទេសហ្វីលីពីន មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទី ក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងឆ្នាំ២០២៦ បន្តពីប្រទេសម៉ាឡេស៊ី អនុលោមតាមស្មារតីសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះថា នារសៀលថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទៅទទួលស្វាគមន៍ដំណើរអញ្ជើញមកដល់របស់ ឧត្តមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន (GLENN Z DIZON) ប្រធានបេសកកម្ម នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ការអញ្ជើញមកដល់របស់ ឧត្តមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន និងនាយទាហានចំនួន ០៣រូបផ្សេងទៀត នៃកងទ័ពសាធារណរដ្ឋហ្វីលីពីនមកកាន់កម្ពុជានាថ្ងៃនេះ បន្ទាប់ពីការផ្ទេរ-ប្រគល់ភារកិច្ចដឹកនាំពីប្រទេសម៉ាឡេស៊ីមកកាន់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីន ក្រោមអធិបតីភាពរបស់អគ្គមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ ម៉ាឡេស៊ី-ហ្វីលីពីនកន្លងទៅថ្មីៗនេះ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសូមកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ប្រទេសហ្វីលីពីន មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទី ក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងឆ្នាំ២០២៦ បន្តពីប្រទេសម៉ាឡេស៊ី អនុលោមតាមស្មារតីសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជានិងថៃ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ផងដែរថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត ហើយកម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់យន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT។

ឆ្មប គឺជាអ្នកផ្តល់នូវការថែទាំងពេលពរពោះ និងពេលសម្រាលដោយសុវត្ថិភាពដល់មាតា និង​ទា​រក​គ្រប់​រូប

2026/05/05 04:06:20 pm        457
ឆ្មប គឺជាអ្នកផ្តល់នូវការថែទាំសំខាន់ៗ ក្នុងពេលពរពោះ ក្នុង​ការ​ជួយ​ដល់​ការ​សម្រាល​ដោយ​សុវត្ថិភាព​ និងធានាដល់ការថែទាំស្រ្តីជាមាតា និងទារកក្រោយសម្រាល។នាឱកាសដែលប្រទេសកម្ពុជា ប្រារព្ធទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ «​ពិភព​លោក ត្រូវការឆ្មបបន្ថែម១លាននាក់» វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្តុង្គឧត្តម និងជាការ​ជួយ​សង្រ្គោះអាយុជីវិតមនុស្ស និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយ និងជួយឱ្យកុមារម្នាក់ៗ ចាប់​ផ្តើម​ជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និងការថែទាំយ៉ាងហ្មត់ចត់ និងអនាគតរបស់យើង គឺ​អាស្រ័យ​ទៅ​លើសុខភាពទារក និងមាតា។លោកស្រី យ៉ាន តាំងអូយ នាយសាល ផ្នែកសម្ភព និងរោគស្រី្ត តាម​រយៈ​BT​V​ ព័ត៌មាន នាព្រឹកថ្ងៃទី៥ ខែឧសភានេះ បានលើកឡើងរួមគ្នាថា មន្ទីរពេទ្យព្រះអង្គឌួង ក្រោ​ម​ការ​ដឹក​នាំរបស់ថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមសាស្រ្តាចារ្យរង លូ លីឃាង នាយកមនី្ទរ​ពេទ្យ​ព្រះ​អង្គ​ឌួង ​តែងតែជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពមាតា និងទារក។សូមរំលេចឡើងវិញថា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន​បញ្ជាក់​នូវ​ចំណុច​សំខាន់​ប្រព័ន្ធសុខាភិបាល ដោយផ្តោតលើ តួនាទីឆ្មប ដោយគិតលើ​ការ​វាស់​វែង​ពី​ស្ថាន​ភាព​សុខភាព ការប្រតិបត្តិការនិងការអនុវត្ត និងប្រសិទ្ធភាពនៃការអនុវត្តការងារ។ សូចនាករសំខាន់ៗ ចំនួន ៣ គឺ៖ ១) ផ្នែកសុខាភិបាល៖ ត្រូវមានគុណភាពសុខភាព និងជីវិត និង​លក្ខខណ្ឌនៃការរស់នៅគ្រប់គ្រាន់ និងចំណុចបញ្ហាដូចជា ករណីរំពឹងរស់ជាដើម។ ២) មិន​ផ្ទាល់​ជាមួយ​សុខាភិបាល៖ លក្ខខណ្ឌនៃការរស់នៅរបស់ស្រ្តី និងរបៀបរបបអាហារ និង​បរិស្ថាន​ការងារ​។ ៣) មធ្យោបាយ៖ ការគាំទ្រផ្នែកហិរញ្ញវត្ថុ ធនធានមនុស្ស និងហេដ្ឋា​រចនា​សម្ព័ន្ធ​ឧបករណ៍​សម្ភារៈ ដែលចូលមកប្រើប្រាស់សេវាបានយ៉ាងដូចម្តេច ហើយជ្រើសរើស​មូល​ដ្ឋាន​សុខាភិបាល ​សមស្រប និងការចំណោយចំគោលដៅ។ ក្នុងនោះត្រូវសូចនាករសមត្ថភាព ត្រូវ​បង្កើន​លើ​គុណភាព ប្រសិទ្ធភាពស្របទៅតាមពេលវេលាសមស្រប ដោយត្រូវមានសមធម៌។ សូចនាករ ដែលនាំឱ្យទទួលបានជោគជ័យ៖ ១) ភាពត្រឹមត្រូវ ២) ការងារសូមឱ្យសំខាន់ ៣) ពេញ​លេញចំពោះការងារ ៤) សូមឱ្យមានលំនឹង និរន្តរភាព៕ អត្ថបទ រដ្ឋា

កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីក្នុងត្រីមាសទី១ មានទឹកប្រាក់ ៣៥៨លានដុល្លារកើនជាង ២២%

2026/05/05 03:44:11 pm        295
កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទី ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៦ គិតជាទឹក​ប្រាក់​សរុប​ប្រមាណ ​៣៥៨​លានដុល្លារអាមេរិក កើនឡើងជាង ២២ភាគរយ បើធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ខណៈទីផ្សារប្រទេសវៀតណាម បានស្រូបយកស្ទើរ ១០០ភាគរយ នៃ​ការ​នាំ​ចេញ​សរុប​នៃ​កសិផល​នេះ។​ តាមរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញគ្រាប់ស្វាយចន្ទី នៅ​ក្នុង​រយៈ​ពេល​៣ខែ​ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបប្រមាណ ៣៥៨ លានដុល្លារអាមេរិក កើនជាង ២២% ចំពោះទីផ្សារ គាំទ្រដល់ការនាំចេញរួមមាន៖ ទីផ្សារវៀតណាម មានទឹកជាង ៣៥៦​លានដុល្លារ កើនជាង ២២​ភាគរយ, តៃវ៉ាន់ និងខេត្តមួយចំនួន នៃប្រទេសចិន មាន​ទឹក​ប្រាក់​ជាង ៤១​ម៉ឺនដុល្លារ កើន ២១៨ ភាគរយ, ទួកគី ជាង ៣៦ ម៉ឺនដុល្លារ (ជាទីផ្សារថ្មី), អារ៉ាប់​អេមីរ៉ាត ជាង ២២ ម៉ឺនដុល្លារ កើនជាង ៥ ម៉ឺនភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ក្រៅ​ពី​នេះ​នៅ​មាន​ទីផ្សារផ្សេងៗដែលជួយគាំទ្រដល់ កំណើននៃការនាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​របស់​កម្ពុជា​។លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងថា ជុំវិញការប្រមូលផល, នៅ​ក្នុង​ពេល​២​ឆ្នាំ​ចុងក្រោយនេះ អាកាសធាតុមានការប្តូរផ្លាស់ គិតមកដល់រយៈពេល៤ខែ ដើម​ឆ្នាំ​២០២៦​, ​កសិករទើបប្រមូលផលសម្រេចបានក្នុងរង្វង់ប្រមាណ ៦០ ប៉ុណ្ណោះ ខណៈ​ការ​ព្យាករ​នៅ​ក្នុង​ឆ្នាំ​នេះ ​កម្ពុជានឹងអាចប្រមូលផលគ្រាប់ស្វាយចន្ទីបានចន្លោះពី ៨០ ម៉ឺនតោន ទៅ ១ លាន​តោន​។ ចំណែកតម្លៃវិញ លោកបានបញ្ជាក់ឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីសើម នៅ​ក្នុង​រយៈ​ពេល ២០​ឆ្នាំកន្លងមកនេះ គឺគ្មានឆ្នាំណា ដែលល្អដូចឆ្នាំ២០២៦នេះឡើយ (ទំាងទិន្ន​ផល​ និង​តម្លៃ​) ​ដោយឆ្នាំនេះអាចធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញច្រើន។ លោក អួន ស៊ីឡុត បានបញ្ជាក់ឱ្យដឹងថា តម្លៃការនាំចេញគ្រាប់ស្វាយចន្ទីសើមនេះ កាលពីខែមករា ឆ្នាំ២០២៦ មានតម្លៃក្នុងរង្វង់ ៧.២០០ រៀល ក្នុងមួយគីឡូក្រាម, នៅក្នុងខែ កុម្ភៈ មានតម្លៃ ៦.១០០ រៀល, ខែ មីនា តម្លៃ ៦.៣០០ រៀល, ខែ មេសា ៦.២០០ រៀល និងនៅក្នុងឧសភានេះ មានតម្លៃក្នុងរង្វង់ ៥.៦០០ រៀល ក្នុងមួយគីឡូក្រាម៕ អត្ថបទ៖ សុន រ៉ាឌី

ប្រព័ន្ធធារាសាស្ត្រជាងពីរពាន់កន្លែងនឹងបង្កើនលទ្ធភាពស្រោចស្រពនារដូវវស្សានេះ ខណៈរបាយទឹកភ្លៀងក៏ល្អប្រសើរ

2026/05/05 03:21:47 pm        223
រដូវវស្សានៅឆ្នាំ២០២៦ នឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ ក្នុងខែឧសភានេះ ដោយ​បរិមាណ​ទឹក​ភ្លៀង ​និងរបាយទឹកភ្លៀងមានភាពល្អប្រសើរដូចកាលពីឆ្នាំ២០២៥។ ប្រព័ន្ធធារា​សាស្ត្រ​ជាង​ពីរ​ពាន់​កន្លែងនឹ​ងប​ង្កើនលទ្ធភាពស្រោចស្រពនារដូវវស្សានេះ។ឯកឧត្តម សាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក ​និងឧតុនិយម នៅថ្ងៃទី០៥ ខែឧសភា នេះ បានប្រាប់BTVថា ប្រជាពលរដ្ឋ​នឹង​ចាប់​ផ្តើម​ធ្វើ​ស្រែ​វស្សា​ក្នុង​ពេលឆាប់ៗនេះ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តនៅក្នុងរដូវវស្សា ដោយចាប់​ផ្តើម​ក្នុង​សប្តាហ៍​ទី​១ ក្នុង​ខែឧសភានេះ។ ឯកឧត្តម​បន្តទៀតថា សម្រាប់បរិមាណទឹកភ្លៀង និងរបាយទឹកភ្លៀង នៅក្នុងឆ្នាំនេះ គឺ​មាន​ភាព​ល្អ​ច្រើន​ដូច​កាលពីឆ្នាំ២០២៥ផងដែរ។ ប្រព័ន្ធធារាសាស្ត្រជាងពីរពាន់កន្លែង នឹងដើរ​តួនាទី​ជា​អ្នក​ផ្ដល់​ទឹ​កសម្រាប់ការងារស្រែចម្ការដល់ប្រមាណជិតពីរលានហិកតា។គិត​ត្រឹម​អំឡុងឆ្នាំ២០២៥ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួនជាងពីរពាន់ប្រព័ន្ធ ក្នុង​នោះ​ប្រព័ន្ធ​ខ្នាត​ធំ ចំនួនជាង៥០ប្រព័ន្ធ ខ្នាតមធ្យមចំនួនជាង១ពាន់ប្រព័ន្ធ និងខ្នាតតូច​ចំនួន​ជាង​១​ពាន់​ប្រព័ន្ធ ​និងអាងទឹកខ្នាតធំចំនួន៨ ហើយបានបង្កើន​លទ្ធភាព​ស្រោច​ស្រព​លើ​ផ្ទៃ​ដី​ចំនួន​ជិត​ពីរ​លាន​ហិកតា​។ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្រសួង ធនធានទឹក និងឧតុនិយម បានដាក់ចេញ​នូវ​ផែន​ការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល៥ឆ្នាំ (២០២៤-២០២៨​) ​ដោយបានកំណត់សកម្មភាពជាអាទិភាព សូចនាករពេល​វេលា​ច្បាស់​លាស់​សម្រាប់​អនុវត្តន៍ ​និងយន្តការសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្អែកលើក្របខ័ណ្ឌលទ្ធផល ដើម្បី​ទទួល​បាន​ជោគជ័យក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព ស័ក្តិ​សិទ្ធិ​ភាព​ និងនិរន្តរភាព ដើម្បីពង្រឹងសន្តិសុខទឹក ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និង កាត់បន្ថយ​នូវ​ការ​ខូច​ខាត ​ដែលបណ្តាលមកពីគ្រោះធម្មជាតិដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុង​បរិបទ​នៃ​ការ​ប្រែ​ប្រួលអាកាសធាតុ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយភាពធន់ ក្រោមកិច្ចសហការ យ៉ាង​ជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍៕ អត្ថបទ៖ ទូច សោភ័ណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល
06/06/2026 07:06 AM
អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង
06/05/2026 10:06 PM
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
06/05/2026 09:06 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM
អាហ្វ្រិកខាងត្បូងបញ្ជូនបេ្រសិតទៅកាន់អាហ្វ្រិក និងទ្វីបផ្សេងទៀត ក្រោយការវាយប្រហាររើសអើងជនបរទេស
06/05/2026 08:06 PM
ក្រុមមេដឹកនាំជួបជុំគ្នា មុនកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ
06/05/2026 08:06 PM
អាមេរិកបង្កើនសម្ពាធលើគុយបា ខណៈពួកគេដាក់ទណ្ឌកម្មលោកប្រធានាធិបតី Diaz-Canel
06/05/2026 08:06 PM