ថ្ងៃចូលឆ្នាំទីមួយ មានភ្ញៀវទេសចរណ៍ជិត ១ លាននាក់ មកកម្សាន្តនៅក្នុងខេត្តកំពង់ចាម
អាជ្ញាធរខេត្តកោះកុង និងប្រជាពលរដ្ឋ ធ្វើពិធីទទួលទេវតាឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសឆ្នាំថ្មី
​ពលរដ្ឋជាច្រើនបានមកចូលទស្សនាកម្សាន្តតំបន់ភូមិវប្បធម៌ក្នុងថ្ងៃដំបូងនៃព្រឹត្តិការណ៍នគរសង្ក្រាន
ឯកឧត្តម ឌី វិជ្ជា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីស្ថិរភាពសន្តិសុខ វិធានការការពារ ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា អញ្ជើញសំណេះសំណាលជាមួយសហគមន៍ខ្មែរ ប្រមាណ២០០នាក់នៅប្រទេសនូវែលសេឡង់

2026/03/13 07:35:44 pm        135
នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយសហគមន៍ខ្មែរ ចំនួនប្រមាណ២០០នាក់ នៅប្រទេសនូវែលសេឡង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខ របស់ព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់ប្រជាពលរដ្ឋខ្មែរ ក្នុងប្រទេសនូវែលសេឡង់ ។ ថ្នាក់ដឹកនាំកម្ពុជាទាំងអស់ តែងតែផ្តល់អាទិភាពដល់សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស។ក្នុងពិធីសំណេះសំណាលនេះ ដែលមានការអញ្ជើញចូលរួមពីបងប្អូនសហគមន៍ខ្មែរមកពី ទីក្រុង Auckland ទីក្រុង Hamilton ទីក្រុង Wellington និងទីក្រុង Hawke’s Bay គឺជាការកត់សម្គាល់ប្រវត្តិសាស្ត្រថ្មីមួយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងនាមជារដ្ឋមន្ត្រីការបរទេសកម្ពុជាដំបូង ដែលបានធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសនូវែលសេឡង់ ចាប់តាំងពីឆ្នាំ២០១៩មក។ ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងកសិកម្ម។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងចំពោះការកើនឡើងនៃចំនួនសិស្ស និងនិស្សិតខ្មែរ ដែលកំពុងបន្តការសិក្សានៅទីនេះ ក្រោមអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់ តាមរយៈអាហារូបករណ៍ Manaaki និងវគ្គសិក្សាផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍជំនាញជាច្រើនផ្សេងទៀត។ក្នុងការការពារបូរណភាពទឹកដីកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី តាមគ្រប់សមរភូមិទាំងអស់ រួមមាន៖ ការទូត ផ្លូវច្បាប់ នយោបាយ សាធារណមតិ និងយោធា ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។

សម្តេចធិបតីណែនាំឱ្យ​ក្រសួងការបរទេស និងក្រសួង ស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់​ចំពោះ​សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាក្នុងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា

2026/03/13 07:01:01 pm        143
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យ​ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់​ចំពោះ​សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាដែលកំពុង ស្នាក់នៅប្រកបរបរ និងសិក្សាក្នុងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ហើយត្រូវធ្វើទំនាក់ទំនងជាប្រចាំ និងផ្តល់ការ សម្របសម្រួលជាបន្ទាន់ក្នុងករណីចាំបាច់ ដើម្បីរក្សាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាទាំងអស់។ ការណែនាំនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យ​ក្រសួង ស្ថាប័នពាក់ព័ន្ធ និង​អាជ្ញាធរដែនដីបន្តយកចិត្តទុកដាក់ចំពោះជនភៀសសឹក

2026/03/13 06:53:25 pm        129
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យ​ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីបន្តយកចិត្តទុកដាក់ចំពោះ ជនភៀសសឹកទាំងអ្នកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ទាំងអ្នកនៅមិនទាន់អាចវិលត្រឡប់ទៅវិញ ដោយត្រូវ គិតគូរទាំងផ្នែកជីវភាព និងហេដ្ឋារចនាសម្ព័ន្ធនានាដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ សម្តេច បានបញ្ជាក់ ឡើងវិញថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាការគិតគូរពីសុខទុក្ខរបស់ពួកគាត់ទាំងបរិស្ថាន និងសុខុមាលភាព តែមិនមែនមានន័យថារាជរដ្ឋាភិបាល បោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ។ រាជរដ្ឋាភិបាល មានជំហរម៉ឺងម៉ាត់ និងដាច់ខាតក្នុងការការពារបូរណភាព ទឹកដី ហើយបាននិងកំពុងធ្វើការងារនេះយ៉ាងសកម្មតាមយន្តការការទូតដោយសន្តិវិធី។ការណែនាំនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦។

សម្ដេចធិបតី និងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេចអនុម័តឯកភាពទាំងស្រុង និងដោយឥតកែប្រែលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/03/13 06:48:54 pm        305
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តឯកភាពទាំងស្រុង និងដោយឥតកែប្រែលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីស្នើសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។ ការអនុម័តនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារ ដែលមានឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងសហការីនៃក្រសួងយុត្តិធម៌ ចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ ក្រសួងយុត្តិធម៌បានឲ្យដឹងថា អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី, ក្រុមការងាររបស់ក្រសួងយុត្តិធម៌បានធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឡើង ដើម្បីកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ ក្រសួងបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលរួមមានដូចជា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាថាសេចក្តីព្រាងច្បាប់នេះមានខ្លឹមសារគ្របដណ្តប់ ដែលធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ជាលទ្ធផល, សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តឯកភាពទាំងស្រុង និងដោយឥតកែប្រែលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីស្នើសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៕ អត្ថបទ៖ វង្ស សុភាព

សម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត

2026/03/13 06:43:24 pm        180
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាតំបន់និងសកលដែលមាន លក្ខណៈស្មុគស្មាញនិងប្រទាក់ក្រឡាគ្នា ហើយកម្ពុជាជាអ្នករងគ្រោះនិងត្រូវខូចឈ្មោះលើឆាកអន្តរជាតិ។ ដូច្នេះ យុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scam Online មិនមែនជាសកម្មភាពដែលធ្វើឱ្យល្អមើល ឬធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចមតិមួយចំនួនបានលើកឡើងនោះឡើយ ប៉ុន្តែនេះគឺជាឆន្ទៈពិតប្រាកដរបស់ រាជរដ្ឋាភិបាលក្នុងការបោសសម្អាតផ្ទះរបស់ខ្លួនឱ្យបានស្អាត ពីព្រោះបញ្ហានេះបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា។ ដូច្នេះរាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ យ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែងនិងមិនថយក្រោយជាដាច់ខាត។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦។

សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជាង ៨០០នាក់ ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រើល្បិចកលលួងលោមស្នេហាឱ្យវិនិយោគ

2026/03/13 04:01:02 pm        655
សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជាង ៨០០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រើល្បិចកលលោមលួងស្នេហាឱ្យវិនិយោគលើការទិញលក់ទំនិញ រួមទាំងការឆបោកទិញសរីរាង្គ។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅក្នុងប្រតិបត្តិការចុះបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឈ្មោះឆាយណាបឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ដែលដឹកនាំកម្លាំងចុះបង្ក្រាបបានប្រាប់ BTV នៅរសៀលថ្ងៃទី១៣ ខែមីនានេះថា កិច្ចប្រតិបត្តិការបានរកឃើញជនបរទេសសរុប ៨១១នាក់ ក្នុងនោះមានជនជាតិវៀតណាម ៧៧៦នាក់, ចិន៣៤នាក់ , ម៉ាឡេស៊ី១នាក់។ ក្នុងនោះយកទៅស្តាប់ចម្លើយ១៨នាក់ នៅស្នងការដ្ឋាននគរបាលខេត្ត និងរកឃើញភស្តុតាង Online Scams មួយចំនូន។ បន្តនីតិវិធីវីស្តាប់ចម្លើយរកបទល្មើសពាក់ព័ន្ធ រកបទល្មើសសម្អាតប្រាក់ និងពន្លឿននីតិវិធីបណ្តេញចេញ និងបិទស៊ីលទីតាំងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់ថា ល្បិចកលក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើសលោមលួងស្នេហាឱ្យវិនិយោគលើការទិញលក់ទំនិញ ប្រើប្រាស់បណ្តាញសង្គម TikTok, WhatsApp, Zalo, Telegram និងFacebook គោលដៅទៅប្រទេសវៀតណាម។ ក្រុមជនសង្ស័យបានប្រើប្រាស់បណ្តាញសង្គម ផ្សព្វផ្សាយស្វែងរកជនរងគ្រោះប្រាប់ថាត្រូវការទិញសរីរាង្គ ក្រោយពីជនរងគ្រោះបានចាញ់បោកហើយ ជនសង្ស័យបង្ខំអោយធ្វើការនៅទីនេះតែម្តង ដោយប្រើFacebook និងកម្មវិធី Signal៕ អត្ថបទ ៖ វង្ស សុភាព 

ទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ទទួលជំនួយឱសថពីសប្បុរសជនកូរ៉េ ដើម្បីជួយកងទ័ពជួរមុខ និងជនភៀសសឹក

2026/03/13 03:31:29 pm        124
ភ្នំពេញ​៖ ឯកឧត្តម​ ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសំណេះសំណាលសម្តែងការគួរសម ជាមួយលោក Choongwhan NOH អគ្គនាយកក្រុមហ៊ុន Korean BL Pharm. Co., LTD រួមជាមួយលោកសាស្ត្រាចារ្យបណ្ឌិត Hyun-Chang, YU ប្រធានមូលនិធិ KNUCF (Korean National Unification Cultural Foundation និងលោក LEE Eui Taek ព្រមទាំងបានរៀបចំពិធីប្រគល់-ទទួលជានិមិត្តរូប នូវជំនួយឱសថ របស់ក្រុមហ៊ុន Yungjin Pharm. Co., Ltd និងក្រុមហ៊ុន Korean BL Pharm. Co.,Ltd ដើម្បីផ្តល់ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក ដែលរងការប៉ះពាល់ដោយសារសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងបន្ត។នៅក្នុងជំនួបនោះ លោកអគ្គនាយក NOH បានបញ្ជាក់ថា នេះគឺជាលើកទី៥ ហើយ ដែលក្រុមហ៊ុនរបស់លោក និងក្រុមការងារ បានសម្របសម្រួលក្នុងការស្វែងរកជំនួយ និងបានផ្តល់ជូនជំនួយឱសថជាច្រើនទៅប្រទេសកម្ពុជា ហើយលោកនឹងបន្តខិតខំស្វែងរកនូវឱសថល្អៗបន្ថែមទៀត ដើម្បីផ្តល់ជូនដល់ប្រជាជនកម្ពុជានៅពេលខាងមុខ។លោកឯកអគ្គរាជទូត បានសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុន និងក្រុមការងារ ដែលជានិច្ចកាលតែងតែប្រឹងប្រែងយ៉ាងសកម្ម ក្នុងការស្វែងរកនូវជំនួយផ្សេងៗ ជាពិសេសឱសថ ដើម្បីផ្តល់ជូនទៅប្រទេសកម្ពុជា។ ក្នុងនោះផងដែរ ឯកឧត្តម​ឯកអគ្គរាជទូត បានលើកទឹកចិត្តដល់អគ្គនាយក សូមសិក្សាលទ្ធភាព និងស្វែងរកនូវឱកាសសមរម្យ ដែលក្រុមហ៊ុនអាចធ្វើការវិនិយោគដោយផ្ទាល់ នៅប្រទេសកម្ពុជា ក្នុងវិស័យឱសថ និងសហគ្រាសផលិតឱសថ។ជាមួយនោះឯកឧត្តម​ បានអញ្ជើញ លោកអគ្គនាយក ទៅទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ និងសិក្សាបន្ថែម អំពីសក្តានុពលវិនិយោគ និងស្ថានភាពជាក់ស្តែងនៅទីនោះ ខណៈស្ថានទូត បានត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្របសម្រួល ជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូរក្នុងស្រុកដែលមានសក្តានុពល នៅក្នុងវិស័យឱសថ ប្រសិនបើក្រុមហ៊ុនមានតម្រូវការ។លោកអគ្គនាយកក្រុមហ៊ុន មានសេចក្តីរីករាយ ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការបន្តជួយគាំទ្រដល់ កម្ពុជា និងបានបញ្ជាក់ថា លោកនឹងអញ្ជើញទៅប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ តបតាមការអញ្ជើញរបស់លោកទូត។ លោកអគ្គនាយក បានគោរពអញ្ជើញ ឯកអគ្គរាជទូត ទៅទស្សនកិច្ចក្រុមហ៊ុនរបស់លោកផងដែរ ក្នុងឱកាសសមស្របណាមួយ ដើម្បីបង្កើននូវភាពស្និតស្នាល និងពង្រីកកិច្ចសហការឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ៕ អត្ថបទ​បាន សុខរិទ្ធិ

កម្ពុជាតវ៉ាជំទាស់យ៉ាងខ្លាំងនឹងសកម្មភាពខុសច្បាប់ របស់កងកម្លាំងប្រដាប់អាវុធថៃ

2026/03/13 03:22:07 pm        125
កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពខុសច្បាប់ថ្មីៗជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់ អាវុធថៃ ដែលបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅទីតាំងមួយចំនួនតាម បណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។នៅចន្លោះថ្ងៃទី២៣ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បុគ្គលិកយោធា និងជនស៊ីវិលថៃបានធ្វើការ សាងសង់ និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងការសាងសង់ប៉ុស្តិ៍យាម និងផ្លូវឆ្ពោះ ទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ។ សកម្មភាពទាំងនេះបានប្រព្រឹត្តផ្ទុយពីសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលបានបញ្ជាក់ថា ប្រាសាទព្រះវិហារ និងពយភ្នំប្រាសាទព្រះវិហារទាំងមូល ស្ថិតនៅ ក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា។កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃថៃក៏បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយអង្គ នៅតំបន់បុស្សស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើទោះជាមានសំណើម្តងហើយម្តងទៀតពីភាគីកម្ពុជាឱ្យបញ្ឈប់ការងារ សាងសង់នេះ ដែលបានចាប់ផ្តើមនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ក៏ដោយ។រហូតដល់ពេលនេះ កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុង តំបន់ប្រាសាទតាក្របី រួមទាំងផ្លូវបេតុង ជណ្តើរដែក និងរូបសំណាកព្រះពុទ្ធ ក្នុងបំណងបង្កើតជាតំបន់ ទេសចរណ៍ និងទីតាំងយោធា។ សកម្មភាពខុសច្បាប់ស្រដៀងគ្នានេះ ក៏បានកើតឡើងនៅតំបន់ជប់អង្គញ់និង ដើមត្រាង (ខេត្តឧត្តរមានជ័យ) ដែលកងកម្លាំងថៃបានធ្វើការតម្លើងទង់ជាតិ និងសាងសង់ផ្លូវបេតុង។សកម្មភាពដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាទាំងនេះ គឺផ្ទុយនឹងមាត្រា ៥ នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលហាមឃាត់ រាល់សកម្មភាពដែលធ្វើឱ្យមានការប្រែប្រួលរូបរាង ឬបរិស្ថាននៃតំបន់ព្រំដែន និងអាចរារាំងដល់ការងាររបស់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ។ សកម្មភាពទាំងនេះ ក៏ផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរ កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥រាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ខាងលើ និង គោរពឱ្យបានពេញលេញនូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធផ្សេងទៀត។ កម្ពុជានៅតែប្តេជ្ញា ចិត្តដោះស្រាយបញ្ហាព្រំដែនទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែល មានស្រាប់ ទន្ទឹមនេះ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំង ឬ ដោយស្ថានការណ៍ដែលបង្កើតឡើងជាឯកតោភាគីនោះឡើយ៕

មន្រ្ដីក្រសួងកសិកម្ម ចុះពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមដំណាំម្ទេសនៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង

2026/03/13 03:06:09 pm        123
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឈឿង គីរីរ័ត្ន ទីប្រឹក្សាក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមដំណាំម្ទេសនៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងដែលដាំដុះដោយអតីតយុទ្ធជន និងនិវត្តជន ស្ថិតនៅ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់៕

ទឹកជ្រោះប៊ូស្រាបានប្រែក្លាយទៅជាឧទ្យានធម្មជាតិដ៏ល្អឯក បេះដូងនៃវិស័យទេសចរណ៍របស់ខេត្តមណ្ឌលគិរី

2026/03/13 03:03:51 pm        152
មណ្ឌលគិរី៖ រមណីយដ្ឋានឧទ្យានធម្មជាតិប៊ូស្រា ដែលត្រូវបានគេស្គាល់ថាជាបេះដូងនៃវិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី កំពុងបង្ហាញមុខមាត់ថ្មីយ៉ាងអស្ចារ្យ បន្ទាប់ពីទទួលបានការវិនិយោគយ៉ាងយកចិត្តទុកដាក់ពីក្រុមហ៊ុនកូនខ្មែរអស់រយៈពេលជាង១០ឆ្នាំកន្លងមកនេះ។ ការប្រែប្រួលពីរមណីយដ្ឋានធម្មជាតិសាមញ្ញ មកជាឧទ្យានទេសចរណ៍ដ៏សម្បូរបែបនេះ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិចក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងផងដែរ។បើតាមការសង្កេតផ្ទាល់ពីបងប្អូនអាជីវករដែលបានប្រកបរបរលក់ដូរនៅទីនេះជាច្រើនឆ្នាំមកហើយ បានឱ្យដឹងថា កំណើនភ្ញៀវទេសចរមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក។ ការផ្លាស់ប្តូរដ៏ធំធេងដែលពួកគាត់មើលឃើញ គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មើរជើងយ៉ាងខ្វាត់ខ្វែងក្នុងតំបន់រមណីយដ្ឋាន ដែលធ្វើឱ្យសោភ័ណភាពកាន់តែស្រស់ស្អាត និងមានសណ្ដាប់ធ្នាប់ជាងមុនឆ្ងាយណាស់។ អ្វីដែលជាចំណុចពិសេសបំផុតនោះ គឺការយកចិត្តទុកដាក់ពីក្រុមហ៊ុនវិនិយោគ ចំពោះបងប្អូនជនជាតិដើមភាគតិចពូនងដែលកំពុងលក់ដូរក្នុងបរិវេណនេះប្រមាណជាង ៦០គ្រួសារ ដោយក្រុមហ៊ុនមិនមានការយកកម្រៃឈ្នួលតូបប្រចាំខែ ឬប្រចាំឆ្នាំនោះឡើយ ដែលនេះគឺជាការផ្ដល់លទ្ធភាពយ៉ាងធំធេងដល់សហគមន៍ក្នុងការរកចំណូលទ្រទ្រង់គ្រួសារ។ (មានសម្លេងពីរនាក់)ក្នុងក្រសែភ្នែករបស់អ្នកទេសចរដែលបានមកដល់ទឹកដីប៊ូស្រា ក៏បានបង្ហាញនូវភាពពេញចិត្តយ៉ាងខ្លាំងចំពោះការស្វាគមន៍យ៉ាងរាក់ទាក់ និងសេវាកម្មដែលមានផាសុកភាព។ ភ្ញៀវទេសចរដែលមកពីបណ្ដាខេត្តឆ្ងាយៗ ដូចជាខេត្តប៉ៃលិន និងខេត្តព្រៃវែង បានលើកឡើងថា តម្លៃសំបុត្រចូលទស្សនាត្រឹមតែ ២០០០រៀល គឺជាតម្លៃមួយដែលល្អបំផុតសម្រាប់អនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈអាចមកកម្សាន្តបាន។ ទោះបីជាស្ថិតក្នុងរដូវប្រាំង ក៏បរិយាកាសនៅទីនេះនៅតែរក្សាបាននូវភាពត្រជាក់ស្រួល ខ្យល់អាកាសបរិសុទ្ធ និងមានសុវត្ថិភាពខ្ពស់សម្រាប់ការសម្រាកលំហែបែបគ្រួសារ។ ជាមួយគ្នានេះ ភ្ញៀវទេសចរដែលធ្លាប់មកលេងជាច្រើនដង ក៏នៅតែមានបំណងចង់ត្រលប់មកវិញម្តងទៀត ដោយសារតែទីនេះតែងតែមានអ្វីដែលថ្មី និងការអភិវឌ្ឍជានិច្ច ទាំងសេវាកម្មម្ហូបអាហារ កន្លែងសម្រាកកម្សាន្តជាដើម។ (មានសម្លេង១)លោក គីម គុណ្ណាក់ ប្រធានផ្នែកអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធរបស់ឧទ្យានធម្មជាតិប៊ូស្រាបានលើកឡើងថា ឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករនេះ ក្រុមហ៊ុន មណ្ឌល ខេ រីសត ដែលជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរសុទ្ធសាធ មានលោកស្រី សេង សុជាតិតា ជាអគ្គនាយិកា កំពុងបន្តពង្រីកវិសាលភាពនៃការអភិវឌ្ឍលើផ្ទៃដី ១១៩ហិកតា ឱ្យកាន់តែសម្បូរបែបបន្ថែមទៀត។ បច្ចុប្បន្នក្រុមហ៊ុនកំពុងសម្រុកស្ថាបនា «កន្ត្រកដឹកអ្នកដំណើរ» ដែលគ្រោងនឹងបញ្ចប់មុនឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ចាស់ជរា និងអ្នកទេសចរឱ្យអាចចុះទៅដល់ជើងទឹកធ្លាក់បានយ៉ាងងាយស្រួលដោយមិនចាំបាច់ដើរតាមជណ្ដើរ។ បន្ទាប់ពីនោះ គម្រោង «ស្ពានកញ្ចក់» និង «ហាងកាហ្វេកញ្ចក់» ក៏នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗ ដែលនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរអាចគយគន់ទិដ្ឋភាពទឹកធ្លាក់ជាន់ទី២ ចេញពីលើអាកាសយ៉ាងរំភើប។ លើសពីនេះ ក៏មានសួនសត្វដ៏សម្បូរបែប ហើយសម្រាប់អ្នកដែលចូលចិត្តការផ្សងព្រេង ឧទ្យានធម្មជាតិប៊ូស្រាក៏នឹងរៀបចំឱ្យមានសេវាកម្មជិះម៉ូតូកង់បួន កាត់តាមតំបន់ធម្មជាតិឆ្ពោះទៅកាន់ទឹកជ្រោះប៊ូស្រាដំណាក់ទី៣ ដែលជាទីតាំងដ៏កម្រ មានអ្នកទៅដល់ ។ (មានសម្លេង១)ស្របតាមការរីកចម្រើននៃឧទ្យាននេះដែរ លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបង្ហាញឱ្យឃើញនូវសន្ទុះកើនឡើងយ៉ាងខ្លាំងនៃវិស័យទេសចរណ៍ក្នុងខេត្ត ។ ក្នុងឆ្នាំ២០២៥ កន្លងទៅ ស្ថិតិភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តមណ្ឌលគិរីមានការកើនឡើងច្រើន ដោយទទួលបានភ្ញៀវសរុបចំនួន ៦៣៤,៩៥១ នាក់ ដែលតួលេខនេះបង្ហាញពីការកើនឡើងដល់ទៅ ៣៤.៨០% បើធៀបនឹងឆ្នាំ២០២៤ ។ ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងនោះ រួមមានទេសចរជាតិចំនួន ៦២៥,៧៧៣ នាក់ និងទេសចរបរទេសចំនួន ៩,១៧៨ នាក់ ដែលនេះជាសញ្ញាណដ៏ល្អបំផុតនៃសក្ដានុពលសេដ្ឋកិច្ចទេសចរណ៍ក្នុងតំបន់ភូមិភាគឦសាននេះ ។ទោះបីជាមានការអភិវឌ្ឍទំនើបៗជាច្រើនយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននៅតែប្រកាន់ខ្ជាប់នូវគោលការណ៍អភិរក្សធម្មជាតិ ដោយរាល់ការសាងសង់គឺមិនឱ្យប៉ះពាល់ដល់ដើមឈើធំៗឡើយ ហើយសូម្បីតែដើមឈើចាស់ៗក៏ត្រូវបានក្រុមការងារថែទាំយ៉ាងយកចិត្តទុកដាក់បំផុត។ បច្ចុប្បន្ន ឧទ្យានធម្មជាតិប៊ូស្រាកំពុងត្រៀមខ្លួនយ៉ាងរួចរាល់ ក្នុងការរៀបចំទស្សនីយភាពប្លែកៗជាច្រើនទៀត ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ៕អ៊ិត ភីរុណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថ្ងៃចូលឆ្នាំទីមួយ មានភ្ញៀវទេសចរណ៍ជិត ១ លាននាក់ មកកម្សាន្តនៅក្នុងខេត្តកំពង់ចាម
04/14/2026 08:04 PM
អាជ្ញាធរខេត្តកោះកុង និងប្រជាពលរដ្ឋ ធ្វើពិធីទទួលទេវតាឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសឆ្នាំថ្មី
04/14/2026 06:04 PM
​ពលរដ្ឋជាច្រើនបានមកចូលទស្សនាកម្សាន្តតំបន់ភូមិវប្បធម៌ក្នុងថ្ងៃដំបូងនៃព្រឹត្តិការណ៍នគរសង្ក្រាន
04/14/2026 05:04 PM
ឯកឧត្តម ឌី វិជ្ជា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីស្ថិរភាពសន្តិសុខ វិធានការការពារ ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
04/14/2026 04:04 PM
សម្ដេចតេជោ៖«របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ»!
04/14/2026 04:04 PM
របាយការណ៍៖ អាមេរិក ស្វែងរកការផ្អាកនុយក្លេអ៊ែរ២០ឆ្នាំ ខណៈអ៊ីរ៉ង់ផ្តល់ការផ្អាក៥ឆ្នាំ ក្នុងការចរចាដែលបានជាប់គាំង
04/14/2026 04:04 PM
ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិ
04/14/2026 02:04 PM
មេដឹកនាំចិន និងអេស្ប៉ាញ សន្យាទំនាក់ទំនងកាន់តែជិតស្និទ្ធ ក្នុងពេលសណ្តាប់ធ្នាប់ពិភពលោក «កំពុងដួលរលំ»
04/14/2026 02:04 PM
មេដឹកនាំបក្សប្រឆាំងហុងគ្រី លោក Magyar ចោទប្រកាន់រដ្ឋមន្ត្រីការបរទេស លោក Szijjarto ពីបទបំផ្លាញឯកសារ
04/14/2026 02:04 PM
នគរបាលចាប់ខ្លួនអ្នកតវ៉ាប្រមាណ១០០នាក់នៅManhattan ជាអ្នកប្រឆាំងការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យអ៊ីស្រាអែល
04/14/2026 02:04 PM