កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
កម្ពុជា​បញ្ជាក់ជំហរច្បាស់លាស់​ដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រដោយសន្តិវិធី និងច្បាប់​អន្តរជាតិ
មន្ទីរអប់រំរាជធានីធ្វើពិធីបោះជំរំក្រុមប្រឹក្សាយុវជនថ្នាក់រាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានជាតិ

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងលោកជំទាវ ហ៊ុន គឹមឡេង ឧបត្ថម្ភស្បៀងអាហារជូនកម្លាំងប្រដាប់អាវុធឈរជើងនៅសមរភូមិមុខ

2025/07/13 11:34:55 am        527
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងលោកជំទាវ ហ៊ុន គឹមឡេង បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងស្បៀងអាហារជាច្រើនមុខ ដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅសមរភូមិមុខ ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹករបស់កម្ពុជា។ពិធីប្រគល់ និងទទួលស្បៀងអាហារជាការឧបត្ថម្ភរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយឯកឧត្តម ពៅ សាលីដេត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយកខុទ្ទកាល័យលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក។ ពិធីនេះធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ពៅ សាលីដេត បាននាំយកនូវការផ្ដាំផ្ញើសាកសុខទុក្ខ និងក្ដីនឹករលឹកការស្ញប់ស្ញែងពីសំណាក់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន និងលោកជំទាវ ហ៊ុន គឹមឡេង ជូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើងយ៉ាងអង់អាច មិនរុញរានៅតំបន់ព្រំដែន ដើម្បីការពារខឿនអធិបតេយ្យភាព បូរណភាពទឹកដី និងការពារជាតិ មាតុភូមិប្រជាពលរដ្ឋ។ជំនួសមុខឱកាសឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី, ឯកឧត្តម ពៅ សាលីដេត បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជាទីបំផុត ជូនចំពោះវីរភាព និងពលិកម្មរបស់កងកម្លាំងជួរមុខគ្រប់ប្រភេទ និងគ្រប់ទិសទាំងអស់ដោយមនោសញ្ចេតនាដឹងគុណ និងកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត។ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោកជំទាវ ហ៊ុន គឹមឡេង ដែលបានឧបត្ថម្ភអំណោយដែលជាការលើកទឹកចិត្តដល់កម្លាំងជួរមុខ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដីកម្ពុជា។ លោកបញ្ជាក់ថា អំណោយជាស្បៀងអាហារទាំងអស់នេះ នឹងត្រូវប្រគល់ជូនតាមបណ្ដាអង្គភាពទ័ពដែលឈរជើងនៅតាមព្រំដែន។សូមជម្រាបថា អំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោកស្រី ដែលបានប្រគល់ជូននាឱកាសនេះ មានចំនួន១៧មុខ ស្មើនឹង២៤៤៥កេស៕

ក្រសួងអប់រំ ធ្វើពិធីអបអរសាទរ ការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2025/07/13 11:28:11 am        191
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម លោក​ជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា បានជួប​ជុំរៀ​ប​ចំ​ពិធី​ទូង​ស្គរ ដើម្បីអបអរសាទរក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំង​ឧក្រិដ្ឋ​កម្ម​មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង កាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ។ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជានេះ មានគោល​បំណង​ការពារ​បូជនីយ​ដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួន៣ រួមមាន៖ «អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈ​មណ្ឌល​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)» ទៅក្នុងបញ្ជី​បេតិក​ភណ្ឌពិ​ភព​លោក​របស់​អង្គការយូណេស្កូ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ នៃការចងចាំ សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​រាប់ពាន់ឆ្នាំតទៅមុខ។ការស្វះស្វែងរកយុត្តិធម៌ ការផ្សះផ្សាជាតិ និងការកសាងសន្តិភាពរបស់ប្រជាជាតិនិងប្រជាជនខ្មែរ គឺ​ជា​គំរូមួយចំពោះពិភពលោកស្តីពី ការតស៊ូដ៏យូរអង្វែងរបស់កម្ពុជា ក្នុងកា​រ​ផ្លាស់​ប្តូរ​ដោយ​ជោគ​ជ័យ​ពី​របប​ប្រល័យពូជសាសន៍ មកជា ប្រទេសពោរពេញទៅដោយសុខសន្តិភាពនិងការអភិវឌ្ឍ ក្រោម​ពាក្យស្លោក “អរគុណសន្តិភាព”៕

ក្រសួងការងារ រៀបចំពិធីវាយគង ទូងស្គរអបអរសាទរ​ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា​ និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2025/07/13 11:19:43 am        199
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីវាយគង ទូងស្គរ អបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដែលពិធីនេះ បានប្រព្រឹត្តនៅទីស្តីការក្រសួង។ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រកបដោយទឹកចិត្តសោមនស្សរីករាយនេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងថា ការចុះបញ្ជីនេះជាការបញ្ជាក់ឱ្យឃើញថា អង្គការអន្តរជាតិ ក៏ដូចជាមនុស្សជាតិទាំងមូលបានទទួលស្គាល់នូវអ្វីជាសោនាដកម្ម ដែលបានកើតមាននៅកម្ពុជា ក្នុងអំឡុងពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែដោយសារថ្ងៃ៧ មករា របបនោះ ត្រូវបានដួលរលំ ហើយជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍជាតិរបស់យើងក៏មានចាប់ផ្តើមឡើងជាថ្មី។ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «តាមរយៈការឆ្លងកាត់នៃបទពិសោធនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងកសាងនូវសន្តិភាព ដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ ដើម្បីធ្វើឱ្យប្រទេសរបស់យើងមានការផ្សះផ្សា មានការរួបរួម និងនាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេសរបស់យើងនៅឆ្នាំ១៩៩៨»។សូមបញ្ជាក់ថា ក្នុងឱកាសនៃការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ បានរាប់បញ្ចូលទីតាំងចំនួន៣កន្លែង រួមមាន អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក។ ព្រឹត្តិការណ៍នេះ នឹងក្លាយជាកាលបរិច្ឆេទនៃការចងចាំជាប្រវត្តិសាស្ត្រ និងមានសារៈសំខាន់មួយបន្ថែមទៀតសម្រាប់ជាតិ ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល។គួររំលឹកផងដែរ ការចុះបញ្ជីនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត ភ្លឺថ្លា បានបន្តដឹកនាំ ផ្តល់យោបល់ និងណែនាំដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពបញ្ចូលទីតាំងសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូសម្រាប់បន្សល់ទុកជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រនៃការចងចាំដល់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងលើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជនខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់នៃសុខសន្តិភាព ដែលជាមូលដ្ឋាននៃការកសាងនិងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ។ជាថ្មីម្តងទៀត ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវអំណរសាទរ មោទនភាព និងសូមរំលឹកគុណដល់វីរភាពដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំនូវការរួបរួមការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតក សម្រាប់កូនចៅជំនាន់ក្រោយក្នុងការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៕

ឯកឧត្តម ចាយ បូរិន ដឹកនាំមន្រ្តីក្រសួងធម្មការ និងសាសនា រៀបចំពិធីទូង​ស្គរ​អបអរសាទរ​ ការ​ចុះ "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព" ក្នុងបញ្ជី​បេតិកភណ្ឌពិភពលោក

2025/07/13 11:14:08 am        203
នាព្រឹកថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៥នេះ នៅទីស្តីការក្រសួង ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទ និមន្តព្រះមន្រ្តីសង្ឃ សាសនិកឥស្លាមសាសនា និងសាសនិកគ្រិស្ទសាសនា រៀបចំពិធីទូងស្គរអបអរសាទរក្នុងឱកាសនៃការចុះ "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព" ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។មុននឹងចាប់ផ្តើមពិធីទូងស្គរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានធ្វើពិធីស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានស្តាប់នូវសុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្សព្វផ្សាយដល់ជនរួមជាតិនូវសារលិខិតអបអរសាទរឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងលើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជនខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់នៃសុខសន្តិភាព ដែលជាមូលដ្ឋាននៃការកសាង និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ ក្រោមសា្មរតីសាមគ្គីរួបរួមជាតិ "ខ្មែរតែមួយ" ក្រោមម្លប់នៃសុខសន្តិភាព ដែលជាមូលដ្ឋាននៃការកសាង និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្រ្តរបស់ជាតិ ។សូមបញ្ជាក់ជូនថា ការប្រារព្ធពិធីទូងស្គរអបអរសាទរ ដែលបានប្រព្រឹត្តទៅនាវេលាម៉ោង ៧:០០ នាទីព្រឹក នាថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០២៥ ត្រូវបានធ្វើឡើងព្រមៗគ្នានៅទូទាំងប្រទេសគ្រប់ទីកន្លែងសាធារណៈសំខាន់ៗរួមមាន ៖ ទីស្តីការក្រសួង ស្ថាប័នថ្នាក់ជាតិ អង្គភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការស៊ូរ៉ាវ សាលារៀនរដ្ឋ និងឯកជន និងទីប្រជុំសហគមន៍ នៅទូទាំងប្រទេស តាមរយៈការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ៕ អត្ថបទ រដ្ឋា 

មន្ត្រី អាជ្ញាធរមូលដ្ឋាននៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទូងស្គរ អបអរសារការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុង​បញ្ជី​បេតិក​ភណ្ឌពិភពលោក

2025/07/13 11:07:47 am        323
នៅព្រឹកថ្ងៃទី១៣កក្កដានេះ បុគ្គលិកមន្ត្រី នៃមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និង​ព្រះ​សង្ឃ​ អាជ្ញាធរមូលដ្ឋានជាច្រើនរូបនាំគ្នាប្រារព្ធពិ​ធីទូងស្គរ អបអរសារ មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើងឯក​ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង​អតីតមន្ទីរឃុំឃាំង ម-១៣ បានចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុ​ង​បញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ លោក អ៊ុច កុសល ប្រធានផ្នែកអប់រំផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលប្រល័យពូជសាសន៍ថា តំណាង​ឲ្យ​ថ្នាក់​ដឹកនាំ និងបុគ្គល មន្ត្រីរាជការ នៃមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅរាជធានី​ភ្នំពេញ​ គឺក្តីសប្បាយរីករាយខ្លាំង ដែលមជ្ឈមណ្ឌលមួយនេះ បានចុះ​«បូជនីយ​ដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា​៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួម​គ្នាជាមួយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង អតីតមន្ទីរឃុំឃាំង ម-១៣ ហើយ​តាមរយៈការចុះបញ្ជីនេះ នឹងជួយផ្សព្វផ្សាយកិត្តិនាមទៅលើឆាកអន្តរជាតិ ក៏ដូច​ជា​ការ​ធានា​បាន​នូវការអភិរក្ស និងអភិវឌ្ឍមជ្ឈមណ្ឌលនេះឲ្យមានការរីកចម្រើនស្ថិតស្ថេរ គង់វង្ស​តរៀង​ទៅ​។ព្រះសង្ឃ និងពលរដ្ឋធ្លាប់ជាប់ឃុំក្នុងរបបប៉ុល ពត លើកឡើងថា ការដាក់​បូជនីយ​ដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា​ តំណាងធំៗចំនួន៣ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ នៅ​ទី​ក្រុង​បារីស ប្រទេសបារំាងនេះ នឹងបង្កើនការជួយថែរក្សា និងបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត នៃ​ការ​ចងចាំ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ និងមនុស្សជាតិទូទាំងពិភពលោក រាប់ពាន់​ឆ្នាំត​ទៅ​មុខ​ឲ្យយល់ដឹងពីវិនាសកម្ម អំពើឧក្រិដ្ឋកម្ម ការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការ​អប់រំ ការកសាង និងការការពារសន្តិភាព។សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃ​អង្គ​ការ​យូណេស្កូ បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពី ទីតាំង​ឧក្រិដ្ឋ​កម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំ​លើក​ទី​៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមគំ​និត​ផ្តួច​ផ្តើម​ប្រកប​ដោយ​ចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្ត្រី ​បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា៕ អត្ថបទ ស៊ុម សុខជា

ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា គឺជាការបន្សល់ទុកកេរមរតកប្រវត្តិសាស្រ្ត សម្រាប់មនុស្សជាតិលើពិភពលោក

2025/07/13 10:51:14 am        123
ភ្នំពេញ ÷ ឯកឧត្តម តាំង សុខឃី ចាត់ទុកការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមជ្ឈមណ្ឌលផ្សះផ្សានិងសន្តិភាព គឺជាការបន្សល់ទុកកេរមរតកប្រវត្តិសាស្រ្ត នៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយ និងមនុស្សជាតិលលើពិភពលោក ហើយការចុះបញ្ជី បេតិកភណ្ឌនេះ ក៏ជាការបង្ហាញឱ្យឃើញថ្ងៃ ៧មករា និងពីកត្តាសុខសន្តិភាព ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ឯកឧត្តម តាំង សុខឃី ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាម្ចាស់កសិដ្ឋានស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រួមជាមួយបុគ្គិល-កម្មករ លើកឡើងនៅក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៅក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នេះថា ការសម្រេចបាននូវការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព”ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់រាជ រដ្ឋាភិបាល គឺបានបង្ហាញនូវសច្ចៈភាពដែលមានពិតៗ ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនេះទៅកាន់ពិភពលោក ដែលបានកើតឡើង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ជុំវិញបញ្ហាខាងលើ, នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ អង្គការយូណេស្កូ បានយកនូវអ្វីដែលបានកើតឡើងជាក់ស្តែង ក្រោមការខិតខំប្រឹងប្រែង ថែរក្សា និងការចងចាំរបស់ប្រជាជាតិខ្មែរនៅក្នុងរបបនោះ បន្សល់ទុកកេរមរតកប្រវត្តិសាស្រ្ត នៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយ និងសម្រាប់មនុស្សជាតិលលើពិភពលោក។ឯកឧត្តម លើកឡើងបន្ថែមថា របប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រជាជនកម្ពុជាគឺមិនភ្លេចបានឡើយ នៃការរស់នៅគុគឥតជញ្ជាំង ដែលបានសម្លាប់មនុស្សគ្មានរើសអើង និងគ្មានច្បាប់ការពារអ្វីនោះឡើយ ដែលបញ្ហានេះគឺមិនត្រឹមចងចាំតែកម្ពុជានោះឡើយ បច្ចុប្បន្ន ត្រូវបានបន្សល់ទុកជាកេរមរតកប្រវត្តិសាស្រ្ត រក្សាទុកឱ្យមនុស្សជាតិទូទាំងពិភពលោកបានដឹងថា គឺកម្ពុជាបានឆ្លងកាត់នូវរបប ដ៏ជូរចត់ទាំងនោះ។យោងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានបញ្ជាក់ថា ចាប់ពីជ័យ ជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ផ្សារភ្ជាប់ដោយសមិទ្ធផលនៃនយោបាយឈ្នះឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ជាតិខ្មែរ ហើយបន្តរហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានប្រែក្លាយ ប្រទេសកម្ពុជាពី “វាលពិឃាត”មកជាទឹកដីនសន្តិភាព។ ការចុះ "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌល ផ្សះផ្សានិងសន្តិភាព” ជាបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំង ពិភពលោកនូវគំរូនៃការចងចាំ ការផ្សះផ្សាជាតិការស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។ មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើង លើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជន ខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់នៃសុខសន្តិភាពដែលជាមូលដ្ឋាននៃការកសាង និងការអភិវឌ្ឍ ជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និង ការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ។សូមបញ្ជាក់ថា ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» រួមមាន៖ អតីតមន្ទីរ ឃុំឃាំង ម-១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក៕អត្ថបទ៖ សុន រ៉ាឌី

ព្រឹទ្ធសភា រៀបចំពិធីទូងស្គរ អបអរសាទរការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំង​ឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2025/07/13 10:45:30 am        183
នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ​ពិធី​ទូង​ស្គរ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំង​ឧក្រិដ្ឋ​កម្ម​ មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីជា​ការ​បំផុស​ប​ន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និង​ដើម្បីរំលឹក អំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតក​សម្រាប់​ជន​ជំនាន់​ក្រោយ។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) អម​ដោយឯកឧត្តមអនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការទី៧ព្រឹទ្ធភា ព្រម​ទាំង​ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងមន្រ្តីរាជការ នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា។​សូមជម្រាបថា ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋ​កម្ម​មក​ជា​មណ្ឌល​ផ្សះ​ផ្សា និង​សន្តិភាព» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចជាឯកច្ឆន្ទ ដាក់ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេស​បារាំង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។គួររំលឹកដែរថា ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋ​កម្ម​មក​ជា​មណ្ឌ​លផ្សះ​ផ្សា​ និង​សន្តិភាព» ដែលរួមមាន អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺ​ជា​គំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តល់យោបល់ និងបានណែនាំកាលពី ឆ្នាំ២០១៩ ដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សាលទ្ធ​ភាព​បញ្ចូល​ទីតាំងសារមន្ទីរ ទួលស្លែង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដើម្បី​បន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ នៃការចងចាំ សម្រាប់កូន​ចៅ​ជំនា​ន់​ក្រោយ​រាប់​ពាន់​ឆ្នាំ​ត​ទៅ​មុខ​៕

ក្រសួងកសិកម្ម ធ្វើពិធីវាយគង​ ទូងស្គរ ទះប៉ោតអបអរសាទរការចុះ បូជនីយដ្ឋានចងចាំ​នៃកម្ពុជា​ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក

2025/07/13 10:34:54 am        140
នាព្រឹកថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចូលរួមអបអរសាទរការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទី​តាំង​ឧក្រិដ្ឋ​កម្ម​មក​ជា​មណ្ឌលផ្សះផ្សានិងសន្តិភាព រួមមាន​៖​ អតីតមន្ទីរឃុំឃាំង​ ម-១៣​ សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​ និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍​ជើងឯក​ ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការយូណេស្កូ​ ដែលជាគំនិតផ្តួចផ្តើ​​មប្រកបដោយចក្ខុវិស័យវែងឆ្ងាយ​របស់​ សម្តេច​អគ្គ​មហា​សេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ និងជាប្រធានក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា។ពិធីនេះរៀបចំឡើង​ដោយវាយគង​ ទូងស្គរ ទះប៉ោត និងគោះត្រដោក នាវេលាម៉ោង៧ព្រឹក ដើម្បី​អបអរ​សាទរ​ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត​ និងបំផុសចលនាប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម​ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍​ និងដេីម្បីរំលឹកអំពីភាពចាំបាច់​នៃការរួបរួមគ្នាការពារសន្តិភាព​ឱ្យ​បានគង់វង្ស​ ជាមរតកសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ៕

ក្រសួងសុខាភិបាល ប្រារព្ធពិធីទូងស្គរអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំ​នៃកម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2025/07/13 10:29:19 am        214
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសុខាភិបាល ប្រារព្ធ​ពិធី​ទូង​ស្គរ​អបអរ​សាទរ​ការចុះ​ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះ​ផ្សា​ និង​សន្តិភាព​» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។នាឱកាសនោះឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា ការចុះ «បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា​៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ពេល​នេះ​បានក្លាយជាកាលបរិច្ឆេទនៃការចងចាំ និងដ៏មានសារៈ​សំខាន់​មួយ​បន្ថែម​ទៀត​សម្រាប់​មនុស្ស​ជា​តិ ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល ដែល​សបញ្ជាក់​កាន់​តែ​ច្បាស់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ មហាសមិទ្ធផលនេះ ក៏​ជា​កិត្យា​នុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើង លើឆាកអន្តរជាតិ ដែលកើត​ចេញ​ពី​ការ​បន្ត​វេន​នៃ​វីរជនខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់នៃសន្តិភាព ដែល​ជា​មូលដ្ឋាននៃការកសាង និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការ​អភិ​វឌ្ឍ​សម្បត្តិ​វប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្រ្តរបស់ជាតិ។ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្ត្រី​បន្តថា ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មក​ជា​មណ្ឌលផ្សះផ្សានិងសន្តិភាព» ដែលរួមមាន អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅ​ក្នុង​បញ្ជី​បេតិ​ក​ភណ្ឌ​ពិភព​លោក គឺជាគំនិតផ្តួចផ្តើម​ប្រកប​ដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធាន​ក្រុមឧ​ត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ និង​ភាព​ប៉ិន​​ប្រសប់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រម​ទាំងកិច្ចខិតខំប្រឹងប្រែងពុះពាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​ ឈានទៅសម្រេចបានសមិទ្ធផលល្អប្រសើរ ដើម្បីជាឧត្តម​ប្រយោជន៍​បន្សល់​ទុក​ជា​កេរ​មរតក​ប្រវត្តិសាស្រ្តនៃការចងចាំ សម្រាប់កូនចៅជំនាន់ក្រោយតទៅមុខ។សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត របស់​ប្រជា​ជាតិ​កម្ពុជា​ទាំង​មូល​ ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេច​ជា​ឯកច្ឆ័នចុះ «បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា​និង​សន្តិភាព​» ទៅក្នុងបញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាម​សំណើរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា៕ អត្ថបទ រដ្ឋា

មន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រីជួបជុំគ្នាគោរពវិញ្ញាណក្ខន្ធ និងទូងស្គរអបអរសាទរការចុះ បូជនីយដ្ឋានចងចាំកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2025/07/13 10:03:11 am        370
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ នៅខាងមុខទីស្តីការគណៈរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និ​ង​មន្ត្រី​រាជការនៃទីស្តីការគណៈរដ្ឋមន្ត្រីយ៉ាងច្រើនកុះករបានមកជួបជុំគ្នា ដើម្បីគោរ​ព​វិញ្ញាណ​ក្ខន្ធ និង​ធ្វើ​ពិធីទូងស្គរអបអរសាទរឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មក​ជា​មណ្ឌលផ្សះផ្សា និង​សន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​កាល​ពី​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ។ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន​ឯកឧត្តម​បណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។មុននឹងចាប់ផ្តើមពិធីទូងស្គរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃទីស្តីការគណៈរដ្ឋមន្ត្រី បាន​ធ្វើ​ពិធី​ស្មិង​ស្មាធិ៍​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់​ប​ង់​ជីវិត​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និងបានស្តាប់នូវសុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះជាណាចក្រកម្ពុជា ដែលផ្សព្វផ្សាយ​ដល់​ជន​រួម​ជាតិ​នូវ​សារ​លិខិត​អបអរ​សាទរ​ឱកាស​នៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និង​​សន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បន្ទាប់មក នៅវេលាម៉ោង៧និង០០នាទីគត់ ក៏​បាន​ទូងស្គរបន្លឺឡើងអបអរសាទរយ៉ាងគគ្រឹកគគ្រេង ជាមួយនឹងស្នូរទះដៃលាន់លឺយ៉ាងកងរំពង ក្នុង​ស្មារតីស្រឡាញ់ គាំទ្រ និងមោទនភាពជាតិដ៏ជ្រាលជ្រៅបំផុត។យោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានបញ្ជាក់ថា ចាប់ពីជ័យ ជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ផ្សារភ្ជាប់ដោយសមិទ្ធផលនៃនយោបាយឈ្នះឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ជាតិខ្មែរ ហើយបន្តរហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានប្រែក្លាយ ប្រទេសកម្ពុជាពី “វាលពិឃាត”មកជាទឹកដីនសន្តិភាព។ ការចុះ "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌល ផ្សះផ្សានិងសន្តិភាព” ជាបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំង ពិភពលោកនូវគំរូនៃការចងចាំ ការផ្សះផ្សាជាតិការស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។ មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើង លើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជន ខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់នៃសុខសន្តិភាពដែលជាមូលដ្ឋាននៃការកសាង និងការអភិវឌ្ឍ ជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និង ការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ។សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃ​អង្គការ​យូ​ណេស្កូបានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពី ទីតាំងឧក្រិដ្ឋ​កម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យ​ប្រជុំ​លើ​ក​ទី​៤៧ ​នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមគំនិតផ្តួចផ្តើម​ប្រកប​ដោយ​ចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM
មេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់អាមេរិក និងនីហ្សេរីយ៉ា
05/17/2026 11:05 AM
អ៊ីរ៉ាក់នាំចេញប្រេងត្រឹម ១០លានបារ៉ែលប៉ុណ្ណោះតាមច្រកសមុទ្រ Hormuz អំឡុងខែមេសា
05/17/2026 11:05 AM
កម្ពុជា​បញ្ជាក់ជំហរច្បាស់លាស់​ដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រដោយសន្តិវិធី និងច្បាប់​អន្តរជាតិ
05/17/2026 11:05 AM
រុស្ស៊ីបញ្ជូនគ្រឿងផ្គង់ផ្គង់ស្បៀងអាហារសង្រ្គោះបន្ទាន់ដល់សូម៉ាលី ស្របពេលកើតមានវិបត្តិអត់ឃ្លាន
05/17/2026 11:05 AM
លោក Trumpនិយាយពីដំណើរទស្សនកិច្ចទៅកាន់ចិនថា វាគឺជាជោគជ័យដ៏អស្ចារ្យមួយ
05/17/2026 11:05 AM
មន្ទីរអប់រំរាជធានីធ្វើពិធីបោះជំរំក្រុមប្រឹក្សាយុវជនថ្នាក់រាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦
05/17/2026 11:05 AM
អគ្គលេខាធិការសមាគមអតីតយុទ្ធជន ដឹកនាំកិច្ចប្រជុំលើបច្ចុប្បន្នភាពសមាជិកស្នើសុំដី ផ្ទះ និងការរៀបចំដីសម្បទានសង្គមកិច្ច
05/17/2026 11:05 AM
ជនជាតិចិន និងជនជាតិវៀតណាមចំនួន៤៥៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា
05/17/2026 10:05 AM