ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

ព័ត៌មានជាតិ

ក្រសួងកសិកម្ម ធ្វើពិធីវាយគង​ ទូងស្គរ ទះប៉ោតអបអរសាទរការចុះ បូជនីយដ្ឋានចងចាំ​នៃកម្ពុជា​ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក

2025/07/13 10:34:54 am        140
នាព្រឹកថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចូលរួមអបអរសាទរការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទី​តាំង​ឧក្រិដ្ឋ​កម្ម​មក​ជា​មណ្ឌលផ្សះផ្សានិងសន្តិភាព រួមមាន​៖​ អតីតមន្ទីរឃុំឃាំង​ ម-១៣​ សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង​ និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍​ជើងឯក​ ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការយូណេស្កូ​ ដែលជាគំនិតផ្តួចផ្តើ​​មប្រកបដោយចក្ខុវិស័យវែងឆ្ងាយ​របស់​ សម្តេច​អគ្គ​មហា​សេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ និងជាប្រធានក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា។ពិធីនេះរៀបចំឡើង​ដោយវាយគង​ ទូងស្គរ ទះប៉ោត និងគោះត្រដោក នាវេលាម៉ោង៧ព្រឹក ដើម្បី​អបអរ​សាទរ​ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត​ និងបំផុសចលនាប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម​ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍​ និងដេីម្បីរំលឹកអំពីភាពចាំបាច់​នៃការរួបរួមគ្នាការពារសន្តិភាព​ឱ្យ​បានគង់វង្ស​ ជាមរតកសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ៕

ក្រសួងសុខាភិបាល ប្រារព្ធពិធីទូងស្គរអបអរសាទរការចុះ «បូជនីយដ្ឋានចងចាំ​នៃកម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2025/07/13 10:29:19 am        214
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសុខាភិបាល ប្រារព្ធ​ពិធី​ទូង​ស្គរ​អបអរ​សាទរ​ការចុះ​ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះ​ផ្សា​ និង​សន្តិភាព​» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។នាឱកាសនោះឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា ការចុះ «បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា​៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ពេល​នេះ​បានក្លាយជាកាលបរិច្ឆេទនៃការចងចាំ និងដ៏មានសារៈ​សំខាន់​មួយ​បន្ថែម​ទៀត​សម្រាប់​មនុស្ស​ជា​តិ ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល ដែល​សបញ្ជាក់​កាន់​តែ​ច្បាស់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ មហាសមិទ្ធផលនេះ ក៏​ជា​កិត្យា​នុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើង លើឆាកអន្តរជាតិ ដែលកើត​ចេញ​ពី​ការ​បន្ត​វេន​នៃ​វីរជនខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់នៃសន្តិភាព ដែល​ជា​មូលដ្ឋាននៃការកសាង និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការ​អភិ​វឌ្ឍ​សម្បត្តិ​វប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្រ្តរបស់ជាតិ។ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្ត្រី​បន្តថា ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មក​ជា​មណ្ឌលផ្សះផ្សានិងសន្តិភាព» ដែលរួមមាន អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅ​ក្នុង​បញ្ជី​បេតិ​ក​ភណ្ឌ​ពិភព​លោក គឺជាគំនិតផ្តួចផ្តើម​ប្រកប​ដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធាន​ក្រុមឧ​ត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ និង​ភាព​ប៉ិន​​ប្រសប់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រម​ទាំងកិច្ចខិតខំប្រឹងប្រែងពុះពាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​ ឈានទៅសម្រេចបានសមិទ្ធផលល្អប្រសើរ ដើម្បីជាឧត្តម​ប្រយោជន៍​បន្សល់​ទុក​ជា​កេរ​មរតក​ប្រវត្តិសាស្រ្តនៃការចងចាំ សម្រាប់កូនចៅជំនាន់ក្រោយតទៅមុខ។សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត របស់​ប្រជា​ជាតិ​កម្ពុជា​ទាំង​មូល​ ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេច​ជា​ឯកច្ឆ័នចុះ «បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា​និង​សន្តិភាព​» ទៅក្នុងបញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាម​សំណើរបស់​រាជ​រដ្ឋាភិបាល​កម្ពុជា៕ អត្ថបទ រដ្ឋា

មន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រីជួបជុំគ្នាគោរពវិញ្ញាណក្ខន្ធ និងទូងស្គរអបអរសាទរការចុះ បូជនីយដ្ឋានចងចាំកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2025/07/13 10:03:11 am        370
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ នៅខាងមុខទីស្តីការគណៈរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និ​ង​មន្ត្រី​រាជការនៃទីស្តីការគណៈរដ្ឋមន្ត្រីយ៉ាងច្រើនកុះករបានមកជួបជុំគ្នា ដើម្បីគោរ​ព​វិញ្ញាណ​ក្ខន្ធ និង​ធ្វើ​ពិធីទូងស្គរអបអរសាទរឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មក​ជា​មណ្ឌលផ្សះផ្សា និង​សន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​កាល​ពី​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ។ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន​ឯកឧត្តម​បណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។មុននឹងចាប់ផ្តើមពិធីទូងស្គរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃទីស្តីការគណៈរដ្ឋមន្ត្រី បាន​ធ្វើ​ពិធី​ស្មិង​ស្មាធិ៍​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់​ប​ង់​ជីវិត​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និងបានស្តាប់នូវសុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះជាណាចក្រកម្ពុជា ដែលផ្សព្វផ្សាយ​ដល់​ជន​រួម​ជាតិ​នូវ​សារ​លិខិត​អបអរ​សាទរ​ឱកាស​នៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និង​​សន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បន្ទាប់មក នៅវេលាម៉ោង៧និង០០នាទីគត់ ក៏​បាន​ទូងស្គរបន្លឺឡើងអបអរសាទរយ៉ាងគគ្រឹកគគ្រេង ជាមួយនឹងស្នូរទះដៃលាន់លឺយ៉ាងកងរំពង ក្នុង​ស្មារតីស្រឡាញ់ គាំទ្រ និងមោទនភាពជាតិដ៏ជ្រាលជ្រៅបំផុត។យោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានបញ្ជាក់ថា ចាប់ពីជ័យ ជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ផ្សារភ្ជាប់ដោយសមិទ្ធផលនៃនយោបាយឈ្នះឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ជាតិខ្មែរ ហើយបន្តរហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានប្រែក្លាយ ប្រទេសកម្ពុជាពី “វាលពិឃាត”មកជាទឹកដីនសន្តិភាព។ ការចុះ "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌល ផ្សះផ្សានិងសន្តិភាព” ជាបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំង ពិភពលោកនូវគំរូនៃការចងចាំ ការផ្សះផ្សាជាតិការស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។ មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើង លើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជន ខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់នៃសុខសន្តិភាពដែលជាមូលដ្ឋាននៃការកសាង និងការអភិវឌ្ឍ ជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និង ការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ។សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃ​អង្គការ​យូ​ណេស្កូបានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពី ទីតាំងឧក្រិដ្ឋ​កម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យ​ប្រជុំ​លើ​ក​ទី​៤៧ ​នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមគំនិតផ្តួចផ្តើម​ប្រកប​ដោយ​ចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា៕

រដ្ឋបាលខេត្តកោះកុង រៀបចំពិធីទូងស្គរ អបអរសាទរការចុះ "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ក្នុង​បញ្ជីសម្បត្តិវប្បធម៌ពិភពលោក

2025/07/13 09:17:51 am        281
ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃ​គណៈ​អភិបាល​ខេត្ត ព្រមទាំង សមាជិកក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ត្រីរាជការរដ្ឋបាលខេត្តកោះកុង បាន​រៀបចំ​ពិធីទូងស្គរ អបអរសាទរការចុះ "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំង​ឧក្រិដ្ឋ​កម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោករបស់អង្គការ UNESCO កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំង ។ "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" មាន​ចំនួន​០៣​ទីតាំង​រួមមាន «សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស២១) មជ្ឈ​មណ្ឌល​ប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣»។

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា" ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

2025/07/13 08:50:48 am        202
រដ្ឋបាលរាជធានីភ្នំពេញទូងស្គរ ស្រែកជ័យឃោស និងច្រៀងចម្រៀងជាតិអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ពោធីនេះធ្វើឡើងនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៧:០០នាទីព្រឹក នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ និងសមាជិកក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី រួមជាមួយមន្រ្តីរាជការចំណុះឲ្យសាលារាជធានីភ្នំពេញ បានអញ្ជើញជាអធិតីភាពក្នុងពិធីអបអរសាទរនេះ។ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបីទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ នៅខេត្តកំពង់ស្ពឺ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅរាជធានីភ្នំពេញ។មុននឹងចាប់ផ្តើមពិធីទូងស្គរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរដ្ឋបាលរាជធានីភ្នំពេញ បានច្រៀងចម្រៀងគោរពទង់ជាតិ បទពង្សសាវតាខ្មែរ និងធ្វើពិធីស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធដល់វរៈជនស្នេហាជាតិគ្រប់ជំនាន់ និងជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ កាលពីរាត្រីថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋកន្ត្រី បានផ្សព្វផ្សាយដល់ជនរួមជាតិនូវសារលិខិតអបអរសាទរឱកាសនៃការចុះ « បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព » ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បន្ទាប់មក នៅវេលាម៉ោង៧និង០០នាទីគត់ ក៏បានទូងស្គរបន្លឺឡើងអបអរសាទរយ៉ាងគគ្រឹកគគ្រេង ជាមួយនឹងស្នូរទះដៃលាន់លឺយ៉ាងកងរំពងក្នុងស្មារតីស្រឡាញ់ គាំទ្រ និងមោទនភាពជាតិដ៏ជ្រាលជ្រៅបំផុត។សូមបញ្ជាក់ជូនថា បូជនីយដ្ឋានចងចាំនៃកម្ពុជា ត្រូវបានគណ:កម្មាធិការបេតិកភណ្ឌពិភពលោក អនុម័តចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងបារីស សាធារណរដ្ឋបារាំង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិ​ធីអបអរសាទរការចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2025/07/13 08:37:38 am        235
នៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធី​អបអរសាទរ ការចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ពិធីនេះត្រូវប្រារព្ធឡើងនៅបរិវេណវត្តពាលញែក ស្ថិតក្នុងក្រុងពោធិ៍សាត់ ដោយមាន​ការ​អញ្ជើ្ជញ​ជា​អធិបតីភាពពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាល​នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងដោយមានការនិមន្តចូលរួមពីព្រះសង្ឃ រួម​និង​មន្ត្រី​រាជ​ការ​ក្នុងខេត្តជាច្រើនរូប ។ជាមួយគ្នានោះនៅតាមបណ្តាស្រុកផ្សេងៗ និងវត្តអារាមទាំងអស់ ក្នុងខេត្តក៏​មាន​រៀប​ចំ​ពិធី​នេះ​ដូច​គ្នា។សូមជម្រាបជូនថា បូជនីយដ្ឋានចងចាំនៃកម្ពុជា រួមមាន៖ អតីតមន្ទីរឃុំឃាំងម-១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺ), សារ​មន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង (ស-២១) និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិត​នៅរា​ជ​ធានី​ភ្នំពេញ​) ត្រូវបានចុះបញ្ជីទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូហើយ នៅ​វេលាម៉ោង៥៖៣៥នាទីរសៀល ម៉ោងនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង និងវេលា​ម៉ោង​១០​៖៣​៥នាទីយប់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ម៉ោងនៅប្រទេសកម្ពុជា។ដោយក្ដីសាទរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ថ្ងៃសុក្រ​ទី​១១​កក្កដា​ឆ្នាំ២០២៥ បានក្លាយជាកាល​បរិច្ឆេទ​នៃ​ការ​ចង​ចាំនិង​ដ៏មា​ន​សារ​សំខាន់​មួ​យបន្ថែម​ទៀត​សម្រាប់​ជាតិ​ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល ដោយគណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក ​បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋ​កម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចថាការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ជា​បេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូន​ដល់​មនុស្ស​ជាតិ​ទូទាំ​ងពិភពលោកនូវគំរូនៃការចងចាំ ការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព៕

ក្រសួងប្រៃសណីយ៍ រៀបចំ​ពិធីទូងស្គរ​ អបអរសាទរនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ជាសម្បត្តិបេតិកភណ្ឌពិភពលោក

2025/07/13 08:23:24 am        375
អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ ព្រឹកនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួម​ប្រារព្ធ​​ពិធី​ទូង​ស្គរ​អបអរសា​ទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ប្រកប​ដោយ​មោទកភាព​ជាតិ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ដែល​គណៈ​កម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៧ នៅ​ទី​ក្រុងប៉ារីស ប្រទេសបារាំង បានសម្រេចជាឯកច្ឆន្ទចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំង​ឧក្រិដ្ឋ​កម្ម​មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាល​ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ គ្រប់អង្គភាពចំណុះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅគ្រប់រាជធានី-ខេត្ត ក៏បានប្រារព្ធពិធីអបអរសាទរនេះផងដែរ ដើម្បីជាការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹកអំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ។ការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ដែលរួមមានអតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំងពិភពលោកនូវគំរូនៃការចងចាំ ការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។ មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងលើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជនខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិ “ខ្មែរតែមួយ” ក្រោមម្លប់សុខសន្តិភាពដែលជាមូលដ្ឋាននៃការកសាងនិងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ។អបអរសាទរ! “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក!

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង

2025/07/12 05:47:55 pm        236
នៅរសៀលថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានណែនាំដល់ក្រុមការងារសាងសង់ឱ្យបន្តយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ពង្រឹងលើគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក ព្រមទាំងណែនាំដល់ក្រុមការងារក្រសួង និងមន្ទីរឱ្យផ្តោតលើការងារថែទាំ និងជួសជុលនៅពេលគម្រោងបញ្ចប់ ដោយដាក់បញ្ចូលកញ្ចប់ថវិកាសម្រាប់ជួសជុល និងថែទាំនេះក្នុងផែនការថវិកាប្រចាំឆ្នាំ៕

គណៈកម្មាធិការគណបក្សស្រុកគូលែន ប្រារព្វមីទ្ទីងអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

2025/07/12 05:45:28 pm        102
នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការគណបក្សស្រុកគូលែន ប្រារព្វមីទ្ទីញអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ ០៦ ១៩៥១-២៨ ០៦ ២០២៥) ក្រោមអធិបតីភាព ឯកឧត្តម សួស សុខដារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគូលែន ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៦ គណៈកម្មាធិការគណបក្សស្រុក និងសមាជិក សមាជិកា គណបក្សជាច្រើនរូប នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកគូលែន ខេត្តព្រះវិហារ។ក្រោយពីបានស្ដាប់នូវរបាយករណ៍របស់ លោក បែន ជឹង ប្រធានគណៈកម្មាធិការគណបក្សស្រុកគូលែន រួចមក ឯកឧត្តម សួស សុខដារ៉ា បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សស្រុកដែលខិតខំប្រឹងប្រែងបំពេញតួនាទីជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើ និងបន្តអភិវឌ្ឍន៍ការងារឱ្យបានល្អជានិច្ច ដើម្បីឆ្លើយតបតាមទិសដៅគណបក្ស និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឱ្យបានច្រើនជាងមុន។ក្នុងឱកាសនោះ ឯកឧត្តម សួស សុខដារ៉ា បានឱ្យដឹងថា ក្នុងរយៈពេល៧៤ឆ្នាំ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទោះបីជាត្រូវប្រឈមនិងវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅរួមសុខ រួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ ហើយប្រមូលកម្លាំងប្រជាជាតិ ទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់ប្រជាធិបតេយ្យ និងសន្តិភាព ដោយមិន ប្រកាន់ឋានៈ ជីវភាព ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាក៏សាងសមិទ្ធផលសង្គមជាតិ និងក សាងប្រទេសកម្ពុជាមួយ ឯករាជ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ជាក់ស្តែងចាប់ពីថ្ងៃបដិសន្ធិមកដល់បច្ចុប្បន្ន គណបក្សបានដឹកនាំតស៊ូប្រឆាំងរបបអាណានិគមនិយម ដើម្បីឯករាជ្យជាតិ បន្ទាប់មកបានចូលរួមយ៉ាងសកម្មក្នុងការការពារឯករាជ្យ និងអធិបតេយ្យភាពជាតិ ពីឆ្នាំ១៩៥៣-១៩៧០។ ក្នុងពេលដែលប្រទេសជាតិធ្លាក់ទៅក្នុងជ្រោះនៃមហាវិនាសកម្មនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំចលនាសង្គ្រោះជាតិ វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ នៅថ្ងៃ ទី៧ មករា ឆ្នាំ១៩៧៩ សង្គ្រោះប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានវិញបានទាន់ពេលវេលា ដោយបានបញ្ចប់ទាំងស្រុងសម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា បើកឡើងវិញនូវទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ មាតុភូមិកម្ពុជា និងប្រជាជនកម្ពុជាលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិសម្រេច បាននូវសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ ពិសេស គឺការការពាររស់រានឡើងវិញរបស់ប្រជាជន ទប់ស្កាត់ការប៉ុនប៉ងការវិលត្រឡប់សារជាថ្មីនៃរបបប្រល័យពូជសាសន៍ ស្តារ និងកសាងឡើងវិញ តាំងពីបាតដៃទទេឲ្យមានស្ថេរភាពជាជំហ៊ានៗ បង្កើតបានបុព្វបទជាមូលដ្ឋានសម្រាប់ការបង្រួបបង្រួមជាតិ ឯកភាពទឹកដី បង្កើតរដ្ឋធម្មនុញ្ញថ្មី និងព្រះរាជាណាចក្រទី២ នៅឆ្នាំ១៩៩៣។ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុនសែន រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បង្កើតបានសន្តិភាពពេញលេញជូន ប្រទេសជាតិចាប់ពីខែធ្នូ ឆ្នាំ១៩៩៨ រហូតដល់ពេលនេះ។

ឯកឧត្តមហ៊ុល សំអុន យកទៀនព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឈ៧វត្តនៅស្រុកត្រាំកក់ខេត្តតាកែវ

2025/07/12 05:18:27 pm        135
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ ៩៩ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំត្រពាំងធំខាងត្បូង ស្រុក ត្រាំកក់ ខេត្ត តាកែវ លោកជំទាវចាយ ច័ន្ទរ៉ានី ហ៊ុល សំអុន បានអញ្ជើញដឹកនាំក្រុមការងារនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងថវិកា ទៅប្រគេនដល់ព្រះសង្ឃចំនួន០៧វត្ត ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។  គួររំលឹកថាជារៀងរាល់ឆ្នាំ មុនថ្ងៃចូលព្រះវស្សា ក្រុមការងារចុះជួយឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវតែងតែចូលរួមជាមួយប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិកនៅក្នុងខេត្ត នាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេប្រគេនដល់ព្រះសង្ឃតាមវត្តអារាមនានា សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សា អស់កាលត្រីមាស ក្នុងរយៈពេល៣ខែ ទៅតាមពុទ្ធាអនុញ្ញាត របស់ព្រះសម្មាសម្ពុទ្ធ ជាអង្គម្ចាស់នៃយើង ដែលមានតាំងតែពីដើមមក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM
មេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់អាមេរិក និងនីហ្សេរីយ៉ា
05/17/2026 11:05 AM
អ៊ីរ៉ាក់នាំចេញប្រេងត្រឹម ១០លានបារ៉ែលប៉ុណ្ណោះតាមច្រកសមុទ្រ Hormuz អំឡុងខែមេសា
05/17/2026 11:05 AM
កម្ពុជា​បញ្ជាក់ជំហរច្បាស់លាស់​ដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រដោយសន្តិវិធី និងច្បាប់​អន្តរជាតិ
05/17/2026 11:05 AM
រុស្ស៊ីបញ្ជូនគ្រឿងផ្គង់ផ្គង់ស្បៀងអាហារសង្រ្គោះបន្ទាន់ដល់សូម៉ាលី ស្របពេលកើតមានវិបត្តិអត់ឃ្លាន
05/17/2026 11:05 AM
លោក Trumpនិយាយពីដំណើរទស្សនកិច្ចទៅកាន់ចិនថា វាគឺជាជោគជ័យដ៏អស្ចារ្យមួយ
05/17/2026 11:05 AM