សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង

ព័ត៌មានជាតិ

គណៈកម្មាធិការគណបក្សស្រុកគូលែន ប្រារព្វមីទ្ទីងអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

2025/07/12 05:45:28 pm        102
នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការគណបក្សស្រុកគូលែន ប្រារព្វមីទ្ទីញអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ ០៦ ១៩៥១-២៨ ០៦ ២០២៥) ក្រោមអធិបតីភាព ឯកឧត្តម សួស សុខដារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគូលែន ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៦ គណៈកម្មាធិការគណបក្សស្រុក និងសមាជិក សមាជិកា គណបក្សជាច្រើនរូប នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកគូលែន ខេត្តព្រះវិហារ។ក្រោយពីបានស្ដាប់នូវរបាយករណ៍របស់ លោក បែន ជឹង ប្រធានគណៈកម្មាធិការគណបក្សស្រុកគូលែន រួចមក ឯកឧត្តម សួស សុខដារ៉ា បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សស្រុកដែលខិតខំប្រឹងប្រែងបំពេញតួនាទីជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើ និងបន្តអភិវឌ្ឍន៍ការងារឱ្យបានល្អជានិច្ច ដើម្បីឆ្លើយតបតាមទិសដៅគណបក្ស និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឱ្យបានច្រើនជាងមុន។ក្នុងឱកាសនោះ ឯកឧត្តម សួស សុខដារ៉ា បានឱ្យដឹងថា ក្នុងរយៈពេល៧៤ឆ្នាំ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទោះបីជាត្រូវប្រឈមនិងវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅរួមសុខ រួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ ហើយប្រមូលកម្លាំងប្រជាជាតិ ទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់ប្រជាធិបតេយ្យ និងសន្តិភាព ដោយមិន ប្រកាន់ឋានៈ ជីវភាព ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាក៏សាងសមិទ្ធផលសង្គមជាតិ និងក សាងប្រទេសកម្ពុជាមួយ ឯករាជ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ជាក់ស្តែងចាប់ពីថ្ងៃបដិសន្ធិមកដល់បច្ចុប្បន្ន គណបក្សបានដឹកនាំតស៊ូប្រឆាំងរបបអាណានិគមនិយម ដើម្បីឯករាជ្យជាតិ បន្ទាប់មកបានចូលរួមយ៉ាងសកម្មក្នុងការការពារឯករាជ្យ និងអធិបតេយ្យភាពជាតិ ពីឆ្នាំ១៩៥៣-១៩៧០។ ក្នុងពេលដែលប្រទេសជាតិធ្លាក់ទៅក្នុងជ្រោះនៃមហាវិនាសកម្មនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំចលនាសង្គ្រោះជាតិ វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ នៅថ្ងៃ ទី៧ មករា ឆ្នាំ១៩៧៩ សង្គ្រោះប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានវិញបានទាន់ពេលវេលា ដោយបានបញ្ចប់ទាំងស្រុងសម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា បើកឡើងវិញនូវទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ មាតុភូមិកម្ពុជា និងប្រជាជនកម្ពុជាលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិសម្រេច បាននូវសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ ពិសេស គឺការការពាររស់រានឡើងវិញរបស់ប្រជាជន ទប់ស្កាត់ការប៉ុនប៉ងការវិលត្រឡប់សារជាថ្មីនៃរបបប្រល័យពូជសាសន៍ ស្តារ និងកសាងឡើងវិញ តាំងពីបាតដៃទទេឲ្យមានស្ថេរភាពជាជំហ៊ានៗ បង្កើតបានបុព្វបទជាមូលដ្ឋានសម្រាប់ការបង្រួបបង្រួមជាតិ ឯកភាពទឹកដី បង្កើតរដ្ឋធម្មនុញ្ញថ្មី និងព្រះរាជាណាចក្រទី២ នៅឆ្នាំ១៩៩៣។ តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុនសែន រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បង្កើតបានសន្តិភាពពេញលេញជូន ប្រទេសជាតិចាប់ពីខែធ្នូ ឆ្នាំ១៩៩៨ រហូតដល់ពេលនេះ។

ឯកឧត្តមហ៊ុល សំអុន យកទៀនព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឈ៧វត្តនៅស្រុកត្រាំកក់ខេត្តតាកែវ

2025/07/12 05:18:27 pm        135
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ ៩៩ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំត្រពាំងធំខាងត្បូង ស្រុក ត្រាំកក់ ខេត្ត តាកែវ លោកជំទាវចាយ ច័ន្ទរ៉ានី ហ៊ុល សំអុន បានអញ្ជើញដឹកនាំក្រុមការងារនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងថវិកា ទៅប្រគេនដល់ព្រះសង្ឃចំនួន០៧វត្ត ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។  គួររំលឹកថាជារៀងរាល់ឆ្នាំ មុនថ្ងៃចូលព្រះវស្សា ក្រុមការងារចុះជួយឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវតែងតែចូលរួមជាមួយប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិកនៅក្នុងខេត្ត នាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេប្រគេនដល់ព្រះសង្ឃតាមវត្តអារាមនានា សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សា អស់កាលត្រីមាស ក្នុងរយៈពេល៣ខែ ទៅតាមពុទ្ធាអនុញ្ញាត របស់ព្រះសម្មាសម្ពុទ្ធ ជាអង្គម្ចាស់នៃយើង ដែលមានតាំងតែពីដើមមក៕

ឯកឧត្តម អ៊ឹង ឌីប៉ូឡា និងក្រុមការងារនាំយកទៀនវស្សានិងទេយ្យទានប្រគេនព្រះសង្ឃចំនួន០៧វត្តក្នុងឃុំត្រពាំងជង

2025/07/12 05:04:34 pm        153
ភ្នំពេញ ÷ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំត្រពាំងជង ស្រុកបាកាន បានអញ្ជើញដឹកនាំក្រុមការងារនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងថវិកា ទៅប្រគេនដល់ព្រះសង្ឃចំនួន០៧វត្ត ក្នុងឃុំត្រពាំងជង ដើម្បីចូលរួមក្នុងពិធីបុណ្យចូលព្រះវស្សា ទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរយើង ដែលមានតាំងពីដើមមក ។ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះ ត្រូវបានរៀបចំឡើងរួមគ្នានៅវត្តបាកាន ក្នុងភូមិបាកាន ឃុំត្រពាំងជង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ព្រះចៅអធិការ គណៈកម្មការ និងអាចារ្យវត្តទាំង០៧ រួមមាន៖ វត្តបាកាន ,វត្តពោល្យំ , វត្តព្រះចំបក់ , វត្តកណ្តឹងមាស , វត្តមុនីវង្សារាម , វត្តកោះកែវ និង វត្តពិតត្រង់ ។ ដោយក្រុមការងារចុះជួយឃុំត្រពាំងជង បានប្រគេន ទៀនវស្សា សាដក និងទេយ្យទានសរុបចំនួន២២មុខ រួមនិងថវិកាចំនួន១លានរៀនក្នុង១វត្ត ព្រមទាំងប្រគល់ថវិការមួយចំនួនជូនដល់គណៈកម្មការ និងអាចារ្យវត្តផងដែរ ។ ទេយ្យទានទាំងអស់នេះ សម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងរយៈពេល០៣ខែ ដែលភិក្ខុសាមណេរគ្រប់ព្រះអង្គ មិនអាចនិមន្តបិណ្ឌបាទបាន ព្រោះជារដូវភ្លៀងធ្លាក់ ។ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន  តំណាងព្រះចៅអធិការ គណៈកម្មការ និងអាចារ្យវត្តទាំង០៧ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម អ៊ឹង ឌីប៉ូឡា និងក្រុមការងារចុះជួយឃុំត្រពាំងជង ដែលបាននាំយកនូវទៀនចំណាំព្រះវស្សា អង្ករ ភេសជ្ជៈ សម្ភារៈបរិក្ខា និងថវិកា មកប្រគេនដល់ព្រះសង្ឃ ចូលរួមក្នុងឱកាសបុណ្យចូលព្រះវស្សាឆ្នាំ២០២៥នេះ។ ទាំងនេះសបញ្ជាក់ពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រុមការងារចុះជួយឃុំ ចុះជួយស្រុកនិងខេត្ត ក្នុងការលើកកម្ពស់និងរួមចំណែក ចំពោះវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។      គួររំលឹកថាដោយមានការណែនាំពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ជារៀងរាល់ឆ្នាំ មុនថ្ងៃចូលព្រះវស្សា ក្រុមការងារចុះជួយតាមមូលដ្ឋានឃុំ-សង្កាត់ ស្រុក-ក្រុង ក្នុងខេត្តពោធិ៍សាត់ តែងតែចូលរួមជាមួយ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិកនៅក្នុងខេត្ត នាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេប្រគេនដល់ព្រះសង្ឃតាមវត្តអារាមនានា ដើម្បីបានដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សា អស់កាលត្រីមាស ក្នុងរយៈពេល៣ខែ ទៅតាមពុទ្ធាអនុញ្ញាត របស់ព្រះសម្មាសម្ពុទ្ធ ជាអង្គម្ចាស់នៃយើង ដែលមានតាំងតែពីដើមមក ៕

ឯកឧត្តមជួន ណារិន្ទ ដឹកនាំមន្ត្រីនាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈគង់ចាំវស្សានៅវត្តសន្សំកុលស

2025/07/12 01:25:41 pm        124
ភ្នំពេញ ៖ ឯកឧត្តមជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងមន្ត្រីក្រោមឱវាទ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តសន្សំកុសល ។ ការនាំយកទៀនវស្សាប្រគេនជូនខាងលើធ្វើឡើង នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ នៅក្នុងវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងរដូវពេលចូលព្រះវស្សានេះ ។ ក្នុងនាមជាពុទ្ធសាសនិក ជារៀងរាល់ឆ្នាំ ឯកឧត្តមជួន ណារិន្ទ តែងបាននាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនដល់ព្រះសង្ឃតាមវត្តអារាមនានា តាមគន្លងប្រពៃណី ក្នុងរដូវកាលនេះ ។ ឯកឧត្តមបានមានប្រសាសន៍ លើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ការរៀបចំពិធីបុណ្យសាសនាមិនថា តែសាសនាព្រះពុទ្ធនោះទេ គឺតែងបានប្រព្រឹត្តទៅមានលក្ខណៈអធិបអធ័ម និងសប្បាយជ្រះថ្លាជាទីបំផុត តាមជំនឿរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ខណៈដែលវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា ។ ក្នុងឱកាសនោះ ព្រះចៅអធិការវត្តសន្សំកុសល ក៏មានថេរៈដិកា ថ្លែងអំណរគុណចំពោះកាយវិការដ៏ថ្លៃថ្លារបស់ឯកឧត្ដមជួន ណារិន្ទ ព្រមទាំងសហការីនាពេលនេះ ដែលជាសកម្មភាពមួយបានឆ្លុះបញ្ជាំងឱ្យឃើញពីការចូលរួមចំណែកជួយទ្រទ្រង់ក្នុងវិស័យពុទ្ធសាសនា ដែលជាសាសនារបស់ប្រទេសកម្ពុជា នឹងគោរពប្រតិបត្តិដោយប្រជាជនកម្ពុជាភាគច្រើន ។ ក្រោយចប់ពិធីនោះដែរ ឯកឧត្តមស្នងការក៏ បានជួបសំណេះសំណាលជាមួយកម្លាំងប្រជាការពារសង្កាត់បឹងទំពន់ទី១ ក្នុងនាមឯកឧត្តមជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បឹងទំពន់ទី១ និងបានជួយឧបត្ថម្ភ ឯកសណ្ឋាន ប្រជាការពារ សង្កាត់ចំនួន ៤០នាក់ ស្មើរ៤០ឈុតផងដែរ ។ សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាមានរយៈពេលបីខែ គិតចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ទី១៥កើត ខែអស្សុជ។ ចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័ក ប្រតិបត្តិដោយត្រូវគង់ចាំព្រះវស្សានៅក្នុងទីវត្តអារាម ដើម្បីសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្ត ។ជាការទ្រទ្រង់ដល់ព្រះសង្ឃ នៅក្នុងរយៈបីខែនេះ ប្រជាពុទ្ធបរិស័ទតែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់ សាដក និងគ្រឿងសម្ភារៈដ៏ទៃទៀតទៅប្រគេនព្រះសង្ឃតាមវត្តអារាម ៕ ដោយ ៖ លីហេង

ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានក្នុងខេត្តតាកែវរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស

2025/07/12 01:05:45 pm        762
តាកែវ ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១២ខែកក្កដានេះ បានរៀបចំពិធីជួបជុំសាខាបក្ស និងសមាជិកគណបក្សដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ _២៨ មិថុនា ២០២៥។ពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម គា អ៊ាវ អនុប្រធាន និជាតំណាងឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដោយមានសមាជិក សមាជិកាគណបក្សប្រជាជនចូលរួមជាង១រយនាក់។នៅក្នុងអង្គពិធី ឯកឧត្តម គា អ៊ាវ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ដោយបានផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន និងបានរួមដំណើរជាមួយប្រជាជន លើមាគ៌ាមួយយ៉ាងវែងឆ្លងកាត់នូវដំណាក់កាលប្រវត្តិសាស្ត្រជាច្រើនក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ ហើយការប្រារព្ធពិធីនេះ ធ្វើឡើងដើម្បីបង្កើនស្មារតីចងចាំ នូវគុណូបការៈគុណ របស់បុព្វការីជន យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិខ្មែរ ហើយដើម្បីសំដែងនូវការគោរពដឹង គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរជនស្នេហាជាតិទាំងអស់ដែលបានតស៊ូលះបង់យ៉ាង ធំធេងនៅគ្រប់ដំណាក់កាល ដើម្បីថែរក្សាសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងការអភិវឌ្ឍ។ ជាមួយគ្នានេះ ឯកឧត្តមក៍បានអរគុណដល់ គណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ ក្រុមប្រឹក្សាឃុំ អាជ្ញាធរ មូលដ្ឋាន អង្គភាព ស្ថាប័នគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកាបក្សទាំង អស់ដែលបានគាំទ្រ និងរួមដំណើរជាមួយគណបក្សប្រជាជនកម្ពុជាជានិច្ចកាល។ គួររម្លឹកដែរថា គណបក្សប្រជាជនកម្ពុជាបង្កើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគម និយមដើម្បីឯករាជ្យជាតិ។ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជប់នូវគោលបំណង និង ឧត្តមគគិរបស់ខ្លួនក្នុងការបម្រើបុព្វហេតុដ៏ឧត្តុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗ របស់ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ, កាការពារឯករាជ្យ អធិបតេយ្យ និង បូរណភាពទឹកដី, ការតស៊ូរំដោះជាតិ, ការសង្គ្រោះជាតិពីរបបប្រល័យជាតិសាសន៍, ការការពារ ស្តារ និងកសាងប្រ ទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ និងការអភិវឌ្ឍ ។ អត្ថបទ ៖ ទូច សោភ័ណ​

ក្រសួងស្នើដល់គ្រប់សាសនាទាំងអស់ រៀបចំសាទរការដាក់បញ្ចូលបូជនីយដ្ឋានចងចាំរបស់កម្ពុជាក្នុងបញ្ជីយូណេស្កូ

2025/07/12 12:45:28 pm        103
ភ្នំពេញ ៖ ស្ថាប័នជំនាញបានស្នើដល់គ្រប់កន្លែងគោរពបូជាគ្រប់សាសនាទាំងអស់រៀបចំសាទរទិវាជាប្រវត្តិសាស្ត្រនៃការចុះ«បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព»ទៅក្នុងបញ្ជីយូណេស្កូ។ក្រសួងធម្មការ និងសាសនាស្នើដល់គ្រប់កន្លែងគោរពបូជាគ្រប់សាសនាទាំងអស់នៅកម្ពុជា រៀបចំវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមវត្តអារាម មណ្ឌលវិបស្សនា អាស្រម វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ សាលារៀនមានចរិតសាសនាផ្សេងៗ រួមទាំងមន្ទីរធម្មការ និងសាសនា ចូលរួមអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូបានស ម្រេចជាឯកច្ឆន្ទចុះ«បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព»ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធម្មការ និងសា សនាដែលចេញនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។សេចក្ដីជូនដំណឹងដដែលបញ្ជាក់បន្ថែមថា ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆន្ទចុះ«បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព»ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នោះ ក្រសួងសូមឱ្យប្រធានមន្ទីរធម្មការ និងសាសនារាជធានី/ខេត្តទាំងអស់ សហការឱ្យបានជិតស្និទ្ធបំផុតជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងថ្នាក់ដឹកនាំសាសនាផ្សេងៗទូទាំងកម្ពុជារៀបចំវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាននៅថ្ងៃអាទិត្យទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:០០នាទីព្រឹកស្អែកនេះ ឱ្យបានព្រមៗគ្នាកុំបីអាក់ខានឡើយ។កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆន្ទចុះ«បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព»ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបីទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងនោះរួមមាន អតីតមន្ទីរឃុំឃាំងម-១៣ ស្ថិតក្នុងខេត្តកំពង់ស្ពឺ, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅរាជធានីភ្នំពេញជាដើម៕​ដោយ៖ គង់ ឌិន​

ពលរដ្ឋថៃលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជាដើម្បីរកការងារធ្វើត្រូវកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន បណ្តេញចេញឱ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ

2025/07/12 11:57:35 am        203
បន្ទាយមានជ័យ ៖ ខណៈដែរស្ថានការណ៏កំពុងមានភាពតានតឹងនៅតាមខ្សែរបន្ទាត់ព្រំដែននៅតែមិនទាន់មានភាពធូរស្រាលនៅឡេីយនោះដោយភាគីថៃបានសម្រេចបិទច្រកព្រំដែនរវាងកម្ពុជា-ថៃជាឯកតោភាគី និងមានការរឹតត្បឹតចំពោះការឆ្លងដែនចូលចេញចូលប្រទេសកម្ពុជាថៃនោះ។ថ្មីៗនេះមានប្រជាជនថៃ បានលបលួចឆ្លងដែនខុសច្បាប់ចូលមកទឹកដីកម្ពុជា ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដើម្បីមករកការងារធ្វេី ដោយសារភាគីប្រទេសរបស់ខ្លួន បានសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជា ដោយឯកតោភាគី និងមានការឹតត្បឹតចំពោះការឆ្លងដែនចូលក្នុងទឹកដីររបស់ខ្លួន ធ្វេីឱ្យប៉ះពាល់យ៉ាងខ្លាំងលេីជីវភាពប្រចាំរបស់ប្រជានជនសៀមផងដែរ។ ការសម្រេចចិត្តលួចឆ្លងដែនរបស់ប្រជាជនសៀម ដោយប្រថុយប្រថានចូលមកទឹកដីកម្ពុជា ត្រូវបានកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ហាមឃាត់ និងបណ្តេញចេញពីកម្ពុជាឱ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញភ្លាមៗនោះដែរ។សកម្មភាពដែលភាគីថៃបិទព្រំដែនជាឯកតោភាគីជាមួយកម្ពុជាកន្លងមកនេះ បានធ្វើឱ្យប្រជាជនរបស់ថៃ ជាពិសេសអាជីវករដែលលក់ដូរនៅក្នុងផ្សារជាប់ព្រំដែនកម្ពុជា បានខឹងសម្បាយ៉ាងខ្លាំងទៅលើអាជ្ញាធររបស់ ខ្លួន ក៏ដូចជាយោធាថៃដែលបានបិទច្រកព្រំដែនធ្វេីឱ្យប៉ះពាល់ទៅដល់ជីវភាពរស់នៅ ប្រកបរបររបស់ពួកគេ កន្លងទៅអាជីវករថៃបានធ្វើការតវ៉ាជាមួយនឹងអាជ្ញាធររបស់ខ្លួន នៅមុខច្រកអន្តរជាតិប៉ោយប៉ែតផងដែរដើម្បីឱ្យភាគីថៃបើកច្រកជាមួយកម្ពុជាឡើងវិញនោះ៕ ដោយ ៖ ឃិនសារិទ្ធ

សម្តេច ម៉ែន សំអន និងលោកជំទាវ ម៉ែន ភក្តី ហុកឡងឌី បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន ៣៣វត្ត នៅខេត្តស្វាយរៀង

2025/07/12 10:56:57 am        223
ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងលោកជំទាវ ម៉ែន ភក្តី ហុកឡងឌី បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន ៣៣វត្ត នៅខេត្តស្វាយរៀង ព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។ តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនារបស់ខ្មែរ ព្រះសង្ឃគ្រប់ព្រះអង្គគ្រប់ វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាឍតទៅ ។ ពាក្យថា «វស្សា» មកពីពាក្យបាលីថា «វស្ស» ប្រែថា «ភ្លៀង» ឬ «រដូវភ្លៀង» ដែលមានកំណត់៤ខែ (រាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ ១៥កើត ខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកំណត់ត្រឹមតែ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ ១៥កើត ខែអស្សុជ)។ ពិធីបុណ្យនេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសមហាកុសលផលបុណ្យជូនដល់ញាត្តិកាទាំង៧សន្តាន និងបុព្វការីជនដែលបានចែកឋានទៅកាន់បរមលោកខាងមុខ និងបានឧទ្ទិសបុណ្យកុសលបានជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តម សេនីយ៍ ហុក ឡងឌី មកទទួលយកផល្លាអានិសង្សដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ៕

មន្រ្តីជាន់ខ្ពស់សុខាភិបាល ស្នើគ្រូបង្គោលថ្នាក់ជាតិទាំង៦ បញ្ចប់វគ្គបណ្តុះបណ្តាល បន្តផ្សព្វផ្សាយនៅក្នុងមនី្ទរពេទ្យជាតិ

2025/07/12 10:03:48 am        184
ភ្នំពេញ ÷ មន្រ្តីជាន់ខ្ពស់សុខាភិបាល ស្នើគ្រូបង្គោលថ្នាក់ជាតិទាំង៦ ចំនួន៣៣រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប សម្រាប់មន្ទីរពេទ្យជាតិ ដោយជោគជ័យ បន្តត្រឡប់ទៅវិញ ត្រូវផ្សព្វផ្សាយនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន។ការថ្លែងរបស់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប យ៉ាងដូច្នេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបសម្រាប់មន្ទីរពេទ្យជាតិ រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី៧-១១ ខែកក្កដា ឆ្នាំ២០២៥, នៅមនី្ទរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានបន្ត សិក្ខាកាមជាគ្រូបង្គោល ផ្នែកសុខាភិបាលទាំង៦ គឺអញ្ជើញមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យជ័យវរ្ម័នទី៧ មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សរុបចំនួន៣៣រូប ដែលទទួលបានការបណ្តុះបណ្តាលរយៈពេល៥ថ្ងៃកន្លងមកនេះ ដោយជោគជ័យ ក៏សូមបន្តអនុវត្ត និងពង្រឹងគុណភាព និងពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើតនៃការឆ្លើយតប នៅនឹងមនី្ទរពេទ្យរបស់ខ្លួន ដែលប្រើប្រាស់ទម្រង់សំខាន់ៗចំនួន៣ គឺទី១.លិខិតវេជ្ជសាស្រ្តបញ្ជាក់មូលហេតុមរណភាព, ទី២.កត្តារួមចំណែកនៃការពន្យាពេលទាំង៣ និងទី៣.ផែនការឆ្លើយតប។ទន្ទឹមគ្នានោះដែល សិក្ខាកាមផ្នែកសុខាភិបាល ទាំង៦ តំណាងឲ្យក្រុមសិក្ខាកាមចំនួន៣៣រូប ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសេចកី្តមោទនភាពក្រៃលែងបំផុត ហើយវគ្គបណ្តុះបណ្តាលនេះមានអត្ថន័យសំខាន់បំផុតសម្រាប់មន្ទីរពេទ្យជាតិទាំង៦ ក៏ដូចជាមនី្ទរពេទ្យផ្សេងៗទៀតផងដែរ។ ព្រោះថាវគ្គបណ្តុះបណ្តាលនេះ បានសិក្សាស្រាវជ្រាវឡើងវិញ អំពីមរណភាពរបស់មាតា និងទារក ដែលបានស្លាប់បាត់បង់ជីវិតរួចទៅហើយ។ ប៉ុន្តែយើងយកមកស្រាវជ្រាវរកឬសគល់មូលហេតុដែលបានស្លាប់ នេះជាចំណុចមួយដែលយើងអាចកែប្រែ ពីស្លាប់ អាចទៅជារស់បាន ទាំងនេះគឺជាចំនុចសំខាន់បំផុត កាលណាយើងរកឬសគល់ពិតបា្រកដឃើញ ធ្វើឲ្យយើងទប់ស្កាត់រឿងរ៉ាវទាំងឡាយបាន។ សូមបញ្ជាក់ផងដែលថា វគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបសម្រាប់មន្ទីរពេទ្យជាតិ រយៈពេល០៥ថ្ងៃនេះ រៀបចំឡើងដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យព្រះអង្គឌួង ដោយមានការឧបត្ថម្ភពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA និងរដ្ឋាភិបាលអូស្ត្រាលី ក្រោមការសម្របសម្រួលពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រីជាគណៈកម្មការជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដែលមានសិក្ខាកាមអញ្ជើញចូលរួមពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យជ័យវរ្ម័នទី៧ មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕អត្ថបទ រដ្ឋា

ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ក្នុងស្រុកកណ្តាលស្ទឹង នឹងបញ្ចប់ការស្ថាបនាក្នុងពេលឆាប់ៗ

2025/07/11 08:14:15 pm        125
កណ្ដាល ៖ ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នៅឃុំកណ្តាក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្ថាបនាសម្រេចបានជាង ៧០ ភាគរយហើយ បច្ចុប្បន្នផ្លូវនេះបាននិងកំពុងសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងការរកស៊ីទទួលទានផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ។​ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DEST) ចំនួន១ខ្សែ ប្រវែង ១ ៧០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅឃុំកណ្តែក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២៥ នេះថា ជុំវិញការងារអភិវឌ្ឍន៍នៅតាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តកែលម្អលក្ខ- ខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅជំរុញការលើកកម្ពស់ជីវភាពរបស់ប្រជាជន តាមរយៈការស្តារ, ការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ ធ្វើឱ្យប្រសើរ ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ជុំវិញការស្ថាបនាផ្លូវខាងលើនេះ, ឧត្តមសេនីយ៍ទោ នរិន្រ្ទ រិទ្ធ នាយករងនាយកដ្ឋានវិស្វកម្ម ទទួលបន្ទុកកងលេខ ១៨០ ស្ពាន-ថ្នល់ ថ្លែងឱ្យដឹងថា ចាប់តាំងពីការបើកការដ្ឋានមកដល់ថ្ងៃនេះ នាយកដ្ឋានវិស្វកម្ម អនុវត្តសម្រេចបានជាង ៧០ ភាគរយ បច្ចុប្បន្នបាននិងកំពុងបន្តដោយយកចិត្តទុកដាក់ ដើម្បីជំរុញការស្ថាបនាផ្លូវនេះឱ្យសម្រេចតាមផែនការ ដែលគ្រោងនឹងបញ្ចប់ នៅត្រឹម ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។ទាក់ទងគម្រោងផ្លូវនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រែងនៅក្នុងការងារ ស្ថាបនាផ្លូវ, ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថាផ្លូវមួយខ្សែនេះ ឬបណ្តាញផ្លូវផ្សេងៗទៀតនោះឡើយ ជាក់ស្តែងផ្លូវជនបទនេះ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមយ៉ាងសកម្ម តាមរយៈការស្តារ ការស្ថាបនា និង ថែទាំផ្លូវនៅតាមជនបទ ដើម្បីលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាជន មានផ្លូវល្អជួយសម្រួលដល់ការធ្វើដំណើរ និងការរកស៊ី ទទួលទានផ្សេងៗ ។ តាមរយៈការស្ថាបនាផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ ស្នើដល់នាយកដ្ឋានវិស្វកម្ម ជំរុញការស្ថាបនាផ្លូវ១ ខ្សែនេះ ឱ្យចប់ទៅតាមផែនការ ឬបញ្ចប់មុនផែនការ ដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែល រស់នៅមូលដ្ឋាននេះផ្ទាល់៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM
មេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់អាមេរិក និងនីហ្សេរីយ៉ា
05/17/2026 11:05 AM
អ៊ីរ៉ាក់នាំចេញប្រេងត្រឹម ១០លានបារ៉ែលប៉ុណ្ណោះតាមច្រកសមុទ្រ Hormuz អំឡុងខែមេសា
05/17/2026 11:05 AM