AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង

ព័ត៌មានជាតិ

អនុប្រធានទី១ អាជ្ញាធរមីន និង នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusive កម្ពុជា ជួបពិភាក្សាគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចសង្រ្គោះជន រងគ្រោះដោយសារមីន និងណែនាំអំពីបច្ចេកវិទ្យាសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះក្រោមទឹក

2025/07/10 07:30:28 pm        72
(ភ្នំពេញ) ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទេសរដ្ឋ មន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Rajib DAKUA នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusive កម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចសង្រ្គោះជនរងគ្រោះដោយ សារមីន និងណែនាំអំពីបច្ចេកវិទ្យាសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងក្រោមទឹក។កិច្ចពិភាក្សា បានផ្តោតសំខាន់លើការកិច្ចគាំទ្រធ្វើឱ្យកាន់តែល្អប្រសើរឡើងនូវជំនួយផ្នែកកិច្ចសង្គ្រោះជន រងគ្រោះសម្រាប់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសហគមន៍ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់បច្ចេកវិទ្យាសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះក្រោមទឹកដោយមិនបច្ចេកទេស ដើម្បីកំណត់ទំហំនៃផលប៉ះ ពាល់ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការក្នុងវិស័យសកម្មភាពមីន។អង្គប្រជុំ បានឯកភាពរៀបចំឱ្យមានអនុស្សារណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការ HI កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និង ជនមានពិការភាព និងបច្ចេកទេសនៃការសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះក្រោមទឹក ។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានជម្រុញឱ្យការបង្កើតក្រុមការងារចំពោះកិច្ច ឬក្រុមការងារសម្របសម្រួលបច្ចេកទេស ដើម្បីជម្រុញលើកកម្ពស់កិច្ចសង្រ្គោះជនរងគ្រោះ ដែលអាចនឹងមានសមាសភាពមកពីក្រសួងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ជាដើម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវជំនួយផ្នែកកិច្ចសង្គ្រោះជនរងគ្រោះសម្រាប់ជនរងគ្រោះដោយ សារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសហគមន៍របស់ពួកគាត់។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់អង្គការ HI កម្ពុជា ដែលបានចូលរួមចំណែកជួយដល់ការអប់រំយល់ដឹងពីយុទ្ធភ័ណ្ឌគ្រឿងផ្ទុះ កិច្ចសង្រ្គោះជនរងគ្រោះ និងការបោសសម្អាតមីន ចាប់តាំងពីឆ្នាំ១៩៨២៕ អត្ថបទ,ភារម្យ

ពលករថៃ៦នាក់ ដែលប៉ុនប៉ងឆ្លងដែនមកធ្វើការនៅកម្ពុជាត្រូវប៉ូលិសថៃបានចាប់ខ្លួន

2025/07/10 06:40:04 pm        260
ពលករថៃចំនួន៦នាក់ ត្រូវបានចាប់ខ្លួនក្នុងពេលដែលហៀបនឹងមកដល់កម្ពុជាដើម្បីធ្វើការនៅភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ នេះបើតាមការផ្សាយរបស់កាសែតថៃនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ។ បើតាមកាសែតដដែល ពលករថៃទាំាង៦នាក់ដែលមានស្រី៣នាក់ និងក្មេងម្នាក់ ត្រូវបានចាប់ខ្លួនក្នុងភូមិសាស្ត្រស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវប្រទេសថៃជាប់ព្រំដែនរបស់កម្ពុជា ក្នុងខណៈដែលពួកគេកំពុងលួចឆ្លងដែនមកកម្ពុជាដើម្បីធ្វើការនៅក្នុងភោជនីយដ្ឋានក្នុងក្រុងប៉ោយប៉ែតដោយផ្តល់ថវិកាឱ្យមេខ្យល់នាំផ្លូវប្រមាណ២ពាន់បាត ឬ៦០ដុល្លារក្នុងម្នាក់ដើម្បីបានឆ្លងដែនចូលមកធ្វើការនៅកម្ពុជា។ ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ថា ការឆ្លងដែនមកធ្វើការទៅវិញទៅមករវាងប្រជាជននៃប្រទេសដែលមានព្រំដែនជាប់គ្នា ជារឿងធម្មតា ពោលគឺនៅកម្ពុជាក៏មានពលរដ្ឋថៃមកធ្វើការប្រមាណជាង៦ពាន់នាក់ផងដែរ។លោកស៊ុន មេសា បញ្ជាក់ថា៖ «នេះមានន័យថា ទីផ្សារការងារនៅកម្ពុជាសម្បូរ និងមានលក្ខណៈល្អ ហើយប្រាក់ឈ្នួលសមរម្យដែលធ្វើឲ្យពលរដ្ឋប្រទេសជិតខាងមកធ្វើការនៅកម្ពុជា»។បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដដែលរូបនេះ បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ កុំឆ្លងព្រំដែនខុសច្បាប់ទៅកាន់ប្រទេសថៃក្នុងដំណាក់កាលនេះ ព្រោះអាចនឹងប្រឈមនឹងការធ្វើទុក្ខបុកម្នេញ និងការរើសអើងណាមួយ ឬបាត់បង់អត្ថប្រយោជន៍ផ្សេងៗ ហើយបងប្អូនគួរតែធ្វើការនៅក្នុងប្រទេសកម្ពុជាយើងវិញ ខណៈដែលកម្ពុជាកំពុងខ្វះកម្លាំងពលកម្មប្រមាណជាង២៥ម៉ឺនកន្លែងនៅទូទាំងប្រទេស។បើតាមអ្នកនាំពាក្យដដែល ការធ្វើការនៅកម្ពុជាដែលមានការចំណាយតិចជាង មានការថែទាំសុខភាព ការថែទាំលើផ្នែកគ្រោះថ្នាក់ការងារ និងមានប្រាក់សោធននិវត្តថែមទៀតផង ខណៈដែលធ្វើការនៅប្រទេសថៃ ពលករកម្ពុជាមិនទទួលបានប្រាក់សោធននិវត្តនោះឡើយ៕

ឯកឧត្ដម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ ជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិសម្រាប់គម្រោងភាពក្រីក្រ អាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិក

2025/07/10 05:45:02 pm        362
ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ បានអនុញ្ញាតឱ្យលោកស្រី Benu Bidani នាយកប្រតិបត្តិសម្រាប់គម្រោងភាពក្រីក្រ និងសមធម៌ នៅអាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិកនៃធនាគារពិភពលោក ជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិជាដៃគូយ៉ាងជិតស្និតរវាងធនាគារពិភពលោក និងវិទ្យាស្ថានជាតិស្ថិតិ ក្នុងការអនុវត្តគម្រោងអង្កេតថ្លៃនៅទីផ្សារតាមរាជធានី ខេត្ត អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០២៥ និងអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងផែនការ។

លោក ប៉ែន បូណា៖ សូមរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

2025/07/10 05:33:32 pm        135
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា នេះ បានទទូចឱ្យរដ្ឋាភិបាលថៃ ប្រញាប់បោសសម្អាតរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះខ្លួនឯងឱ្យជ្រះ ហើយឈប់ទាញកម្ពុជាទៅពាក់ព័ន្ធជាមួយ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក ជេរ៉ាយុ ហួងសាប់ ( Jirayu Huangsab) ត្រូវបានសារព័ត៌មានរបស់ថៃស្រង់សម្តីថា ប្រទេសថៃនឹងសហការជាមួយការិយាល័យប្រឆាំងនឹងគ្រឿងញៀននិងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ( UNODC) និងអង្គការលើកលែងទោសអន្តរជាតិដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញពីប្រទេសកម្ពុជា។លោក ប៉ែន បូណា បន្តថា ថៃគួរតែបោះបង់ចោលទម្លាប់ដ៏អាក្រក់ក្នុងការទម្លាក់បញ្ហាទៅឱ្យប្រទេសជិតខាងនៅពេលដែលខ្លួនមានរឿងអាស្រូវផ្ទៃក្នុង។ លោកបញ្ជាក់ថា រយៈពេលជាងមួយខែចុងក្រោយនេះ ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនដែលបង្កឡើងដោយទាហានថៃ កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ មក ប្រទេសកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាទទួលរងការលាបពណ៌បង្ខូចបង្កាច់គ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធរនិងមន្ត្រីថ្នាក់ដឹកនាំថៃ។ អាស្រ័យហេតុនេះ សូមថៃប្រញាប់បញ្ឈប់វប្បធម៌ដ៏អាក្រក់នេះ ហើយយកពេលវេលាដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនឱ្យបានឆាប់ទើបជាការល្អ។អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជាចេះដោះស្រាយបញ្ហានៅក្នុងប្រទេសរបស់ខ្លួនតាមរយៈយន្តការប្រយុទ្ធប្រឆាំងជាមួយឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិតដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយផ្ទាល់និងបានធ្វើការងារយ៉ាងសកម្មនិងអាចគ្រប់គ្រងសភាពការណ៍បាន។ ដូច្នេះ សូមរដ្ឋាភិបាលថៃកុំព្រួយបារម្ភពីកម្ពុជា ខណៈដែលប្រទេសរបស់ខ្លួន គឺជាសំបុកឧក្រិដ្ឋជនតាមអនឡាញ និងសំបុកជួញដូរគ្រឿងញៀនដ៏ធំបំផុតក្នុងតំបន់។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គឺកម្ពុជាទេដែលរងគ្រោះពីបណ្តាញចែកចាយឧក្រិដ្ឋជនតាមអ៊ិនធឺណិត និងចែកចាយគ្រឿងញៀនពីប្រទេសថៃ៕

កាកបាទក្រហម នាំយកទេយ្យទាន-បច្ច័យ ប្រគេនព្រះសង្ឃវត្ដក្រពើហាក្នុងឱកាសបុណ្យចូលព្រះវស្សា

2025/07/10 05:08:59 pm        144
ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិ ការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន អមដំណើរដោយ អគ្គលេខាធិការរងទាំងពីរ និងសហការីបានអញ្ជើញបូជា ទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន-បច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ គង់នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ស្ថិតនៅក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។បន្ទាប់ពីធ្វើបទនមស្ការព្រះរតនត្រ័យ និងវេរប្រគេនព្រះសង្ឃរួច ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខាធិការគណៈខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី បានមានសង្ឃដីកាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលបានចាត់ឱ្យសហការីនាំយក ទេយ្យទាន និង បច្ចេយ មកប្រគេនដល់ជីវភាពព្រះសង្ឃ ដែលកំពុងគង់នៅសិក្សារៀនសូត្រនៅក្នុងវត្តនេះ។ ព្រះអង្គមានសង្ឃដីកាឱ្យដឹងថា បច្ចុប្បន្នព្រះសង្ឃមកពីតាមបណ្តាខេត្តផ្សេងៗ មកសិក្សារៀនសូត្រ នៅក្នុងវត្តប្រជុំនទី ហៅវត្តក្រពើហានេះ មានចំនួនសរុបរហូតដល់ទៅ៣៧៩អង្គ។ ហើយព្រះសង្ឃគង់នៅជា អចិន្រ្តៃមានចំនួន២០៧អង្គ កំពុងមានជីវភាពខ្លះខាត ដោយក្នុងមួយថ្ងៃៗត្រូវចំណាយអង្ករចំនួន១០០គីឡូក្រាម និង បច្ចេយចំនួន១លានរៀលជាប្រចាំ សម្រាប់ផ្គត់ផ្គងចង្ហាន់ព្រះសង្ឃ។លោកជំទាវ ពុំ ចន្ទីនី បានឱ្យដឹងថាបន្ទាប់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន លោកបានជ្រាបពីថេរដីការបស់ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ រួច សម្តេចប្រធានលោកបានសម្រេច ប្រគេនទេយ្យទាន និង បច្ចេយ ដល់វត្តប្រជុំនទី ហៅវត្តក្រពើហា ៣ដងក្នុងមួយឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៤មក ដើម្បីជីវភាពព្រះសង្ឃគង់នៅវត្តក្រពើហានេះ។ព្រះចៅអធិការវត្តប្រជុំនទី សូមឱ្យមហាកុសលផលបុណ្យទាំងនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកតាមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជា មាតាបិតា បង្កើត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក មាតា បិតា បង្កើត សម្តេចតេជោ ហ៊ុនសែន ក៏ដូចជាឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានពលី និងបូជាជីវិត ក្នុងបុព្វហេតុសង្គមជាតិផងដែរ។សូមបញ្ជាក់ថា ទេយ្យទានដែល កាកបាទក្រហមកម្ពុជា ប្រគេនដល់វត្តក្រពើហារនាពេលនេះរួមមាន៖ ទៀនវស្សា១គូ អង្ករ៥តោន, មី៥០កេស, ត្រីខ៥កេស, ស្ករស២៥គីឡូក្រាម, ភេសជ្ជៈ២០កេស, ទឹកបរិសុទ្ធអារុណា២០កេស, មៀនកំប៉ុង ២កេស, ផ្លែឈើ១កន្រ្ទក, ទឹកដោះគោខាប់២កេស, អូរវ៉ាន់ទីន២កេស, តែ២គីឡូក្រាម, ទឹកត្រី២០យួរ, ទឹកស៊ីអ៊ីវ២០យួរ, ត្រីងៀត១២គីឡូក្រាម, សាច់ក្រក១២គីឡូក្រាម, និងបច្ច័យចំនួន៤០លានរៀល។ ប្រគេនព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ សាដក១ និងបច្ច័យ២លានរៀល, ប្រគេនព្រះសង្ឃគង់អម៤អង្គ ១អង្គបច្ច័យ១លានរៀល និង លោកអាចារ្យ យាជី តាជី ក្រណាត់សម្នាក់១ដុំ និងបច្ចេយមួយចំនួន៕ ​អត្ថបទៈ សំ ងីម​

សម្ដេចតេជោ បន្តប្រាប់ការពិតទៅឯកអគ្គរដ្ឋទូតឆែក អំពីករណីថៃព្យាយាមរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា

2025/07/10 04:58:28 pm        134
ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះដែរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បន្តប្រាប់ការពិតទៅឯកឧត្តមឯកអគ្គរដ្ឋទូត ពាក់ព័ន្ធនឹងវិវាទព្រំដែនរវាងកម្ពុជាថៃ គឺកើតឡើងពីករណីយោធាថៃលបបាញ់សម្លាប់កងទ័ពកម្ពុជានៅលេណដ្ឋានកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ, ករណីថៃបិទព្រំដែនជាឯកតោភាគី និងថៃព្យាយាមកំរាមកំហែងលើវិស័យសេដ្ឋកិច្ចមួយចំនួនទៀតមកកម្ពុជា។ ​លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចសហប្រតិបត្តិការ និងសកម្មភាពនានា និងបានជំរុញទំនាក់ទំនងកម្ពុជា និងឆែកឱ្យកាន់តែល្អប្រសើរក្នុងបេសកកម្មការងារនៅក្នុងអាណត្តិរបស់ឯកឯកឧត្តម។នាឱកាសជំនួបនេះ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក បានគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលា។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នទំនាក់ទំនង កម្ពុជា និងឆែក មានទំនាក់ទំនងល្អជាមួយគ្នា ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់។ក្នុងឱកាសជំនួបនេះសម្ដេចតេជោ បានលើកឡើងថា ឆែកបាននៅជាមួយនឹងកម្ពុជាក្នុងគ្រប់កាលៈទេសៈនាពេលកន្លងមក ទោះក្នុងស្ថានភាពណា ប៉ុន្ដែប្រទេសមួយនេះបានចូលរួមចំណែកក្នុងការជួយដល់កម្ពុជា ជាពិសេសឆែកបានផ្ដល់តម្លៃដល់កម្ពុជាតាមរយៈការបង្កើតនូវស្ថានទូតនៅកម្ពុជាដែលបង្ហាញយ៉ាងច្បាស់អំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។ ទាក់ទងនឹងស្ថានភាពវិវាទព្រំដែន កម្ពុជា និងថៃ សម្ដេចតេជោ បានពន្យល់ដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថា វិវាទរវាងកម្ពុជា និងថៃ គឺចាប់ផ្ដើមឡើងពីការគូសផែនទីជាឯកតោភាគីរបស់ថៃ រំលោភបំពានមកលើទឹកដីកម្ពុជា, ការបាញ់សម្លាប់ទាហានរបស់កម្ពុជា, ការបិទព្រំដែនជាឯកតោភាគី, ការគំរាម ប្រមាថមើលងាយមកលើកម្ពុជាដូចជាការផ្ដាច់អគ្គិសនី ផ្ដាច់អ៊ិនធឺណិត និងបិទការនាំចូលឥន្ធនៈ និងឧស្ម័នជាមកកម្ពុជាជាដើម ដែលជាហេតុធ្វើឱ្យកម្ដៅនៃជម្លោះព្រំដែនប្រទេសទាំងពីរកាន់តែមានការកើនឡើង។ សម្ដេចតេជោ បានប្រាប់ទៅ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថា កម្ពុជាត្រូវការសន្ដិភាព កម្ពុជាមិនចង់ធ្វើសង្គ្រាមទេ ហើយអ្វីដែលកម្ពុជាចង់បាន គឺការដោះស្រាយបញ្ហាដោយសន្ដិវិធី តាមរយៈការចរចាទ្វេភាគី និងដោះស្រាយតាមយន្តការច្បាប់អន្តរជាតិនៅតុលាការយុត្តិធម៌អន្តរជាតិ IJC ជាដើម ចំពោះតំបន់ដែលកំពុងមានជម្លោះជាមួយគ្នា។ ក្នុងឱកាសនោះ សម្ដេចតេជោ បានបញ្ជាក់ទៅឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ដោយស្នើឱ្យជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងជម្លោះ ចូលរួមដោះស្រាយបញ្ហាតាមរយៈយន្តការច្បាប់អន្តរជាតិ៕

រដ្ឋបាលរាជធានីភ្នំពេញនាំយកទៀនព្រះវស្សា ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខាប្រគេនដល់វត្តចំនួន១៥១វត្ត និង៥សាលាបុណ្យក្នុងរាជធានីភ្នំពេញ

2025/07/10 04:54:53 pm        146
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនាំយកទៀនព្រះវស្សា ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន១៥១វត្ត និង៥សាលាបុណ្យក្នុងរាជធានីភ្នំពេញ សំរាប់បុណ្យចូលព្រះ វស្សាក្នុងន័យចូលរួមពិធីបុណ្យចូលព្រះវស្សា ដើម្បីលើកតម្កើងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្នុងបរិវេណវត្តនាគវ័ន្ត ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង។តាមទំនៀមទំលាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា៣ខែ។ ពាក្យថា វស្សា ប្រែថា ភ្លៀង ឬរដូវភ្លៀង ដែលមានកំណត់រយៈពេល៣ខែរាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលក្នុងរយៈពេល៣ខែនេះនៅគ្រប់ព្រះវិហារទាំងឡាយតែងរក្សាភ្លើងទៀនព្រះវស្សាធ្វើពីក្រមួនឱ្យឆេះជានិច្ច តែបច្ចុប្បន្ននេះដោយសារក្រមួនពុំសូវសំបូរគេនិយមប្រើប្រេងជំនួសវិញ។ទ័យទានដែលប្រគេនព្រះសង្ឃតាមវត្តទាំង១៥១វត្តនិង៥សាលាបុណ្យនាឆ្នាំនេះ ក្នុង១វត្ត និង១សាលាបុណ្យ បច្ច័យ៤០០.០០០រៀល ទៀនវស្សា១គូ អង្ករ១០០គីឡូក្រាម សាដកចំនួន១ ស្ករស១បាវ២៥គីឡូក្រាម ទឹកដោះគោខាប់១កេស ទឹកក្រូច៤កេស ទឹកបរិសុទ្ធ៤កេស, មី៤កេសតូច ត្រីខកំប៉ុង១កេស ស្មើ១០០កំប៉ុង។ក្នុងឱកាសនោះដែរឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានអញ្ជើញអុជទៀនធុនៅលើព្រះវិហារសុំសេចក្ដីសុខសប្បាយជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនារដូវចូលព្រះវស្សានេះផងដែរ៕

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ផ្ដល់បទពិសោធន៍ ក្នុងការបង្ការ ទប់ស្កាត់ រាល់បទល្មើស ជូនដល់និស្សិត និងសិក្ខាកាមនចំនួន១៤៥នាក់

2025/07/10 04:48:56 pm        81
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ផ្ដល់បទពិសោធន៍ ក្នុងការបង្ការ ទប់ស្កាត់ រាល់បទល្មើស និងរក្សាសន្តិសុខ ជូនដល់និស្សិត និងសិក្ខាកាមវគ្គបណ្តុះបណ្តាលតាមឋានានុក្រមដឹកនាំកម្រិត១ ជំនាន់ទី២សរុប១៤៥នាក់។ការលើកឡើងនេះធ្វើឡើង នាព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញធ្វើបាឋកថាប្រធានបទស្តីពី«បទពិសោធន៍ការងារបង្ការ ទប់ស្កាត់ បង្រ្កាបសកម្មភាពក្មេងទំនើងនិងបទល្មើសគ្រឿងញៀន»។ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថាការអនុវត្តតួនាទីភារកិច្ចរបស់នគរបាលយុត្តិធម៌អនុវត្តឲ្យស្របតាមច្បាប់ មិនមែនចេះធ្វើអ្វីតាមទំនើងចិត្តនោះទេ។ចំពោះការអនុវត្តបង្ការ ទប់ស្កាត់ និងបង្រ្កាប សកម្មភាពក្មេងទំនើង និងបទល្មើសគ្រឿងញៀនខុសច្បាប់នេះ គឺជាការចូលរួមអនុវត្តពង្រឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យបានសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ។ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តទៀតថា ចំពោះការអនុវត្តវត្តវិធានការបង្ការទប់ស្កាត់និងបង្រ្កាបសកម្មភាព ក្មេងទំនើង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញប្រកបដោយប្រសិទ្ធភាពនោះ យើងបានដាក់ចេញនូវយន្តការសំខាន់ៗរួមមាន៖ វិធានការដោយប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងជំនាញសរុប ជាមួយគ្នានោះយើងបានដាក់ចេញនូវផែនការច្បាស់លាស់ ការផ្សព្វផ្សាយអប់រំតាមរយៈវេទិកាសាធារណៈ វិធានការជំនាញនិងច្បាប់ បង្កើតក្រុមការងារតាមដានត្រួតពិនិត្យ ស្រាវជ្រាវស្វែងរកបង្រ្កាបក្មេងទំនើង ក្រោយកើតមានសកម្មភាពរបស់ក្រុមក្មេងទំនើង ការចាត់តាំងដឹកនាំបញ្ជាកម្លាំងចុះអនុវត្តម៉ឺងម៉ាត់ ការតាមដានត្រួតពិនិត្យសកម្មភាពអនុវត្ត កម្លាំងត្រូវមានឆន្ទៈ និងការស្មោះត្រង់ជាមួយជំនាញវិជ្ជាជីវៈ ។ក្មេងទំនើងបែងចែកជា០៣ប្រភេទ ក្មេងទំនើងបង្កើតជាក្រុមប៉ុន្តែមិនទាន់ធ្វើសកម្មភាព ក្មេងទំនើងបង្កើតក្រុមហើយបានធ្វើសកម្មភាព និងក្មេងទំនើងបានធ្វើសកម្មភាពហើយប៉ុន្តែបង្រ្កាបមិនទាន់បាន ។បង្កើនចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាសេសសល់ រត់គេចទៅតាមបណ្តាខេត្ត ដាក់ចេញគោលការណ៍ចុះធ្វើបច្ចុប្បន្នភាព មុខសញ្ញាក្មេងទំនើង ន ចុះធ្វើរដ្ឋបាលនៅកន្លែងទីតាំងដែលមានការប្រមូលផ្តុំក្មេងទំនើង និងក្តាប់សភាពការណ៍តាមភូមិសាស្រ្ត ទាមទារគ្រប់គាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់ព័ត៌មានអំពីក្មេងទំនើង។ដោយឡែកចំពោះការអនុវត្តបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀន ដោយកិច្ចការងារនេះវាមានភាពស្មុគស្មាញ សម្រាប់កងកម្លាំងសមត្ថកិច្ច ក្នុងការស្រាវជ្រាវបង្រ្កាបចំពោះឧក្រិដ្ឋជនគ្រឿងញៀនមានជំនាញច្បាស់លាស់ បានប្រើប្រាស់រូបភាពច្រើនយ៉ាងក្នុងការជួញដូរ លក់ចែកចាយគ្រឿងញៀន ខុសច្បាប់រួមមានៈសកម្មភាពដឹកជញ្ជូន មានផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាស និងតាមរយៈក្រុមហ៊ុន សកម្មភាពកែច្នៃ ឧក្រិដ្ឋជនមានជំនាញអាចប្រើប្រាស់រូបមន្តសារធាតុគីមីផ្សំមួយចំនួន កែច្នៃជាគ្រឿងញៀនសំយោគ និងសកម្មភាព លក់ចែកចាយគ្រឿងញៀនដោយប្រើប្រាស់មុខសញ្ញាគ្រប់ប្រភេទ រួមទាំងកុមារមិនទាន់គ្រប់អាយុទៀតផង។ជាមួយគ្នានោះដើម្បីឆ្លើយតបដោះស្រាយបញ្ហាគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ត្រូវបង្កើនស្មារតីជំនាញវិជ្ញាជីវៈឲ្យបានច្បាស់លាស់ បង្កើនពង្រឹងប្រមូលធនធានមនុស្ស និងការដឹកនាំប្រតិបត្តិការឲ្យយល់អំពីផ្លូវច្បាប់៕អត្ថបទ៖ កុម្ភៈ

អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ និងជម្រាបលា ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ប្រចាំកម្រងប្រទេស ដែលចប់អាណត្តិ

2025/07/10 04:33:24 pm        107
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសវនាការ និងជម្រាបលា លោកស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ប្រចាំកម្រងប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម ដែលបានចប់អាណត្តិ ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ស្ថិតក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះលោកស្រី កាទ្រីន ក្លាកសុន ដែលក្នុងអាណត្តិបំពេញការងាររបស់លោកស្រី តែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយកាកបាទក្រហមកម្ពុជា ក្នុងគ្រប់កាលៈទេសៈ ទាំងក្នុងពេលរីករាលដាលជំងឺកូវីដ-១៩ និងក្នុងស្ថានភាពលំបាកៗជាច្រើនទៀត ជាពិសេសថ្មីៗនេះ លោកស្រី បានចូលរួមផ្តល់អនុសាសន៍និងធាតុចូលសំខាន់ៗ ដល់កាកបាទក្រហមកម្ពុជា ដែលបាននិងកំពុងពិនិត្យពាក់កណ្តាលទីយុទ្ធសាស្ត្រ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជា សម្រាប់ដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ៥ឆ្នាំបន្ទាប់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ លោកជំទាវ អគ្គលេខាធិការ ក៏បានជូនពរដល់លោកស្រី កាទ្រីន ក្លាកសុន សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចបន្តទៀត ជាពិសេសក្នុងពេលទៅបំពេញការងារជាប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំនៅទីក្រុងហ្សាកាតា ទទួលបន្ទុកកម្រងប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងប្រ៊ុយណេ នៅក្នុងអាណត្តិបន្ទាប់។ជាកិច្ចឆ្លើយតប លោកស្រី កាទ្រីន ក្លាកសុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួននិងល្អប្រសើរទៅតាមទិសយុទ្ធសាស្ត្ររបស់ខ្លួន។ ជាក់ស្តែង តាមរយៈការចុះផ្ទាល់ជាមួយក្រុមការងារកាកបាទក្រហមកម្ពុជា នៅតាមសហគមន៍កន្លងទៅថ្មីៗនេះ លោកស្រី បានកត់សម្គាល់ឃើញថា កាកបាទក្រហមកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ការលុបបំបាត់មិនឱ្យមានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងជាពិសេសសកម្មភាពការងារជាច្រើនទៀតនៅតាមសហគមន៍ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ តាមរយៈបណ្តាញយុវជន និងអ្នកស្ម័គ្រចិត្តនៅគ្រប់ទីកន្លែង៕

ឯកឧត្តម ហេង រតនា បិទសិក្ខាសាលា ស្តីពីការពង្រឹងបច្ចេកទេសប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងគ្រាប់យុទ្ធមិនទាន់ផ្ទុះគ្រប់ប្រភេទដល់កម្លាំងជំនាញឱ្យកាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់

2025/07/10 04:19:27 pm        105
(ភ្នំពេញ) :អង្គភាពស៊ីម៉ាក់បានបន្តពង្រឹងជំនាញការងារបោសសម្អាតគ្រាប់មីននិងគ្រាប់យុទ្ធមិនទាន់ផ្ទុះឱ្យកាន់ តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ ជាពិសេសការកែលម្អបច្ចេកទេសប្រតិបត្តិការរបស់កម្លាំងជំនាញឱ្យកាន់តែប្រសើរឡើងប្រកបដោយវិជ្ជាជីវៈនិងសមត្ថភាពខ្ពស់ ។ការពង្រឹងនេះគឺតាមរយះការធ្វើសិក្ខាសាលារយះពេលបីថ្ងៃស្តីពីការពង្រឹងបច្ចេកទេសប្រតិបត្តិការបោស សម្អាតមីន ។ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាក្នុងខណះជាអធិបតីបិទសិក្ខាសាលាស្តីពីការពង្រឹងបច្ចេកទេសប្រតិបត្តិការបោសសម្អាតមីន នាថ្ងៃ ទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ដោយមានការចូលរួមពីគ្រប់ប្រធានកងឯកភាពកំចាត់មីន និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធសរុបប្រមាណ ៤៥ នាក់នោះ បានបញ្ជាក់ថា ការរៀបចំសិក្ខាសាលារយៈ ពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែ កក្កដា ឆ្នាំ ២០២៥ មកនេះ គឺមានសារះសំខាន់ណាស់ក្នុងការបន្តពង្រឹងការងារបោសសម្អាតគ្រាប់មីននិងគ្រាប់យុទ្ធមិន ទាន់ផ្ទុះដល់បុគ្គលិកនិងប្រតិបត្តិករឱ្យកាន់តែមាន ប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ ជាពិសេស ការកែលម្អបច្ចេកទេសប្រតិបត្តិការរបស់កម្លាំងជំនាញឱ្យកាន់ តែប្រសើរឡើងប្រកបដោយវិជ្ជាជីវៈនិងសមត្ថភាពខ្ពស់។   ឯកឧត្តម ហេង រតនាបន្ថែមថា សិក្ខាសាលានេះ ក៏ចែករំលែកបទពិសោធបញ្ហាប្រឈមនានា ព្រមទាំងលើកនូវចំណុចខ្លាំងនិងចំណុចខ្សោយដែលបានអនុវត្តកន្លងមកតាមអង្គភាពនីមួយៗ ធ្វើការណែនាំកែលម្អ និងបំពេញបន្ថែមចំណុចខ្វះខាតនៅក្នុងកិច្ចប្រតិបត្តិការសំដៅលើកកម្ពស់ការទទួលខុសត្រូវ ការគ្រប់គ្រង ការ គោរពវិន័យសណ្តាប់ធ្នាប់ និងអនុវត្តច្បាប់បទដ្ឋានរបស់អង្គភាព CMAC ឱ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួនផងដែរ៕អត្ថបទ,ភារម្យ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM
មេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់អាមេរិក និងនីហ្សេរីយ៉ា
05/17/2026 11:05 AM