AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង

ព័ត៌មានជាតិ

សម្ដេចធិបតី ណែនាំស្ថាប័នពាក់ព័ន្ធរួមគ្នាអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្មវិធីកែទម្រង់ច្បាប់ដែលបានដាក់ចេញ

2025/07/10 11:36:18 am        131
ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសដាក់ឲ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះដែរ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់គ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមគ្នាអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្មវិធីកែទម្រង់ច្បាប់ដែលបានដាក់ចេញនៅថ្ងៃនេះឱ្យសម្រេចចេញលទ្ធផលជាក់ស្តែង ជាឧត្តមប្រយោជន៍ដល់ការពង្រឹងវប្បធម៌នីតិរដ្ឋនៅកម្ពុជា។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្ដេចបាននឹងកំពុងបន្តការយកចិត្ត ទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការងារកែទម្រង់សំខាន់ៗជាច្រើន ក្នុងគោលដៅបម្រើឧត្តម ប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន។ ក្នុង គោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយនៅតែបន្តកំណត់យកការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់ ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ នៃការកែទម្រង់និងការពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ។ សូមជម្រាបថា កម្ពុជាត្រូវការប្រព័ន្ធច្បាប់មួយដែលផ្អែកលើនីតិរដ្ឋ ដើម្បីការពារឯករាជ្យ បូរណភាពទឹកដី ភាពជាម្ចាស់ ការពារសិទ្ធិមនុស្ស និងកម្មសិទ្ធិឯកជន យុត្តិធម៌សង្គម ព្រមទាំងគាំទ្រដល់សេដ្ឋកិច្ចទីផ្សារដែលរស់រវើក ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចទាំងមូល។ សម្ដេច នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យលើការកែទម្រង់ច្បាប់នៅកម្ពុជារាជរដ្ឋាភិបាលបានដាក់ចេញ និងធ្វើបច្ចុប្បន្នកម្មកម្មវិធីកែទម្រង់គន្លឹះជាអាទិភាព ដូចជា កម្មវិធីកែទម្រង់រដ្ឋបាលសារធារណៈ, កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, កម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ កម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលត្រូវបានបង្កើតឡើងស្របតាមស្ថានភាពបច្ចុប្បន្ននៅកម្ពុជា

2025/07/10 11:26:41 am        353
ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសដាក់ឲ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះដែរ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា កម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ គឺធ្វើឡើងសមស្រប និងត្រូវតាមស្ថានភាពបច្ចុប្បន្ននៅកម្ពុជា និងបរិកាណ៍ពិភពលោក។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បាននឹងកំពុងបន្តការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការងារកែទម្រង់សំខាន់ៗជាច្រើន ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន។ សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ត្រូវបានបង្កើតឡើងស្របតាមស្ថានភាពបច្ចុប្បន្ននៅកម្ពុជា គុណតម្លៃប្រវត្តិសាស្ត្រ ឧត្តមានុវត្តន៍អន្តរជាតិ ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខ គតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយមោទនភាពជាតិ តាមរយៈការកសាងជាតិមួយដ៏រឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព។សូមជម្រាបថា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ក្នុងការធ្វើទំនើប ភាវូបនីយកម្មច្បាប់របស់ខ្លួនស្របតាមស្តង់ដាអន្តរជាតិ និងដោយប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ នីតិរដ្ឋ ជាមូលដ្ឋានគ្រឹះដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយឈរលើគុណតម្លៃស្នូល រួមមាន ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស សិទ្ធិបុគ្គល និងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន VINCI Airports ជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/07/10 11:16:19 am        183
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Nicolas NOTEBAERT នាយកប្រតិបត្តិក្រុមហ៊ុន VINCI Concessions, ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្រុមហ៊ុន VINCI មានមូលដ្ឋាននៅប្រទេសបារាំង ជាក្រុមហ៊ុនឈានមុខគេនៅអឺរ៉ុប ធ្វើអាជីវកម្មលើវិស័យ អាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងគម្រោងវិនិយោគផ្សេងៗទៀត។ក្រុមហ៊ុន VINCI បានវិនិយោគក្នុងវិស័យអាកាសយានដ្ឋាននៅកម្ពុជារយៈពេលជាង ៣០ ឆ្នាំមកហើយជាមួយនឹងវឌ្ឍនភាពនៃអាជីវកម្មកាន់តែរីកចម្រើន ដែលបានរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្ដេចធិបតី៖ កម្ពុជាធ្លាប់មានប្រព័ន្ធច្បាប់ដឹកនាំ និងគ្រប់គ្រងប្រទេសតាំងពីយូរលង់មកឈ្មោះ «ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ»

2025/07/10 11:05:35 am        612
ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសដាក់ឲ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កម្ពុជាធ្លាប់មានប្រព័ន្ធច្បាប់ សម្រាប់ដឹកនាំនិងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួនតាំងពីយូរលង់ ណាស់មកហើយ។ ផ្អែកតាមប្រវត្តិសាស្ត្រ សិលាចារឹកវិជ្ជា បានបង្ហាញថា កម្ពុជាមានច្បាប់សម្រាប់គ្រប់គ្រងនិងដឹកនាំប្រទេស តាំងពីសម័យហ្វូណន រហូតដល់សម័យកាលនៃទំនើបនីយកម្មច្បាប់ខ្មែរតាមបែបបារាំង នៅពាក់កណ្តាលសតវត្សរ៍ទី១៩។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាធ្លាប់មានប្រព័ន្ធច្បាប់ សម្រាប់ដឹកនាំនិងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួន តាំងពីយូរលង់ណាស់មកហើយ។ ផ្អែកតាមប្រវត្តិសាស្ត្រ សិលាចារឹកវិជ្ជា បានបង្ហាញថា កម្ពុជាមានច្បាប់សម្រាប់គ្រប់គ្រងនិងដឹកនាំប្រទេស តាំងពីសម័យហ្វូណន រហូតដល់សម័យកាលនៃទំនើបនីយកម្មច្បាប់ខ្មែរតាមបែបបារាំង នៅពាក់កណ្តាលសតវត្សរ៍ទី១៩។ កាលនោះ ច្បាប់កំពូលរបស់យើងមាននាមថា «ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ» ដែលមានឧត្តមានុភាពគ្របដណ្ដប់លើអំណាចទាំងអស់ រួមទាំងអំណាចរបស់ព្រះមហាក្សត្រ។ ផ្អែកតាមសិលាចារឹកនាសម័យអង្គរ ព្រះមហាក្សត្របានលើកតម្កើង ព្រះធម្មសាស្ត្រ ជាច្បាប់កំពូល និងគោរពប្រតិបត្តិ តាមរាជបវេណី ដោយតម្កល់លើព្រះសិរសារបស់ព្រះអង្គ ដើម្បីថែរក្សាព្រះរាជគុណធម៌ ជាព្រះធម្មរាជា ឬព្រះរាជាទ្រង់ធម៌។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនៀមនេះ បានគូសបញ្ជាក់អំពីទស្សនៈវិជ្ជានយោបាយដឹកនាំប្រទេសផង និងទស្សនវិជ្ជាដឹកនាំខ្លួន តាមបែបជំនឿឬសាសនារបស់ប្រជារាស្ត្រទូទាំងប្រទេសផង ដោយព្រះវីរគំរូរបស់ព្រះមហាក្សត្រ ក្នុងការបដិបត្តិ ព្រះរាជធម៌ ឬទសពិធរាជធម៌ (ព្រះធម្មទាំង១០ ប្រការរបស់ព្រះរាជា) ដើម្បីជា មហាកុសល ផ្តល់សេចក្តីសុខក្សេមក្សាន្ត សម្បូរសប្បាយ រីកចម្រើន រុងរឿង ដល់អាណាប្រជានុរាស្ត្រ របស់ព្រះអង្គ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីដំណើរការទំនើបនីយកម្មប្រព័ន្ធច្បាប់ខ្មែរ តាមបែបបារាំងនាឆ្នាំ១៨៨៤ រហូតមក ប្រព័ន្ធច្បាប់ខ្មែរបានប្រែក្លាយជាប្រព័ន្ធច្បាប់តាមលំនាំប្រព័ន្ធច្បាប់បែបបារាំង រហូតមកដល់ពេលប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញបែបបារាំងជាលើកដំបូង ដែលបានបន្តនៅឆ្នាំ១៩៤៧៕

ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានអាស៊ាន ធ្វើសិក្ខាសាលាអំពី «កិច្ចការមុខងារសាធារណៈ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០

2025/07/10 10:52:39 am        112
ខណៈកម្ពុជា គឺជាប្រធាន និងជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពី កិច្ច​ការ​មុខ​ងារ​សាធារណៈ ASEAN Cooperation on Civil Service Matters (ACCSM) លើកទី២៣ និងកិច្ច​ប្រជុំ​កិច្ច​សហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM+3) ក្រសួង​មុខងារ​សាធារណៈ បានសហការជាមួយលេខាធិការដ្ឋានអាស៊ាន រៀបចំសិក្ខាសាលាលើកទីមួយ ដើម្បី​អភិវឌ្ឍ​ផែន​ការ​ការងារ ACCSM និងACCSM+3 (២០២៦-២០៣០)។ពិធីបើក​សិក្ខាសាលានេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានដោយ​ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួង​មុខ​ងារ​សាធារណៈ ព្រះរាជាណាចក្រកម្ពុជា ដោយមានការ​អញ្ជើញ​ចូលរួម​របស់​ប្រតិភូ​មក​ពី​លេខា​ធិការ​ដ្ឋាន​អាស៊ាន ​និងប្រទេសដែលជាសមាជិកអាស៊ាន ព្រមទាំងប្រទេសទីម័រខាងកើត។ថ្លែងបើកសិក្ខាសាលា ឯកឧត្តមអគ្គលេខាធិការ ក្នុងនាមម្ចាស់ផ្ទះ បាន​បង្ហាញ​ការ​សូម​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​វត្តមានរបស់ប្រតិភូទាំងអស់ ក្នុងសិក្ខាសាលាលើកទី១នេះ ដែលបានឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ដ៏​រឹងមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់លើការគ្រប់គ្រងរដ្ឋបាលសាធារណៈ ក៏ដូច​ជា​កិច្ច​ការ​មុខ​ងារ​សាធារណៈ។ ទន្ទឹមនោះ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះ​នឹង​កំណត់​បាន​នូវ​វិស័យអាទិភាព បញ្ហាប្រឈម និងនិន្នាការថ្មីៗ ដែលជាធាតុចូលសំខាន់ សម្រាប់​អភិវឌ្ឍ​ផែន​ការ​ការងារ​រយៈពេល ៥ឆ្នាំ សម្រាប់កិច្ចការសហប្រតិបត្តិការអាស៊ានស្តីពី«កិច្ចការមុខងារសាធារណៈ ACCSM និងACCSM+3 (២០២៦-២០៣០)» ដែលនឹង​ជួយ​យើង​អាច​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​រួម​គ្នា និងជំរុញសហគមន៍ឱ្យកាន់តែមានភាពធន់ នវានុវត្តន៍ និងផ្តោតប្រជាជនជាស្នូល។សូមបញ្ជាក់ថា សិក្ខាសាលានេះ នឹងបន្តរហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ACCSM+3 រួមមានប្រទេសដែលជាសមាជិកអាស៊ាន ប្រទេសទីម័រខាងកើត ប្រទេសចិន ប្រទេសជប៉ុន និង​ប្រទេសកូរ៉េខាងត្បូង៕

ឆមាសទី១ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៣១​ពាន់​លាន​ដុល្លារ

2025/07/10 10:40:59 am        209
រយៈពេល ៦ខែឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ៣១ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជិត ១៥ ពាន់​លាន​ដុល្លារ ខណៈតម្លៃនៃការនាំចូលមានទឹកប្រាក់សរុបជាង ១៦ពាន់លានដុល្លារ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃ​ការ​ធ្វើ​ពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ, ក្នុងនោះការធ្វើ​ពាណិជ្ជ​កម្ម​ទំនិញ​ជា​មួយប្រទេសដៃគូរសំខាន់ៗរបស់​កម្ពុជាមានទំហំទឹកប្រាក់សរុបប្រមាណជាង ៣១ ពាន់​លានដុល្លារអាមេរិក កើនឡើង ៤,៦១៩ លានដុល្លារអាម៉េរិក ស្មើនឹង ១៨ភាគរយ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល ៦ខែឆ្នាំ២០២៤ គឺមានទំហំទឹកប្រាក់ជាង ២៦ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ ចំណែក​ការ​នាំចេញ-ចូលវិញ នៅក្នុងរយៈពេល៦ខែនេះ ក្នុងនោះសម្រាប់ពាណិជ្ជកម្មនៃការនាំចេញ មាន​តម្លៃ​សរុប​ជិត ១៥ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ២.២ ពាន់លានដុល្លារ ស្មើនឹង ១៨ភាគរយ បើ​ប្រៀប​ធៀបនឹងរយៈពេល ៦ខែឆ្នាំ២០២៤ (គឺមានទឹកប្រាក់ត្រឹមជាង ១២ ពាន់លាន​ដុល្លារ​ប៉ុណ្ណោះ​)​។​ ចំណែកការនាំចូលវិញ, គឺមានតម្លៃសរុបជាង ១៦លានដុល្លារអាម៉េរិកកើនឡើងជាង ២.៣ ពាន់​លាន​ដុល្លារ​ស្មើនឹង ១៧ ភាគរយ បើប្រៀបធៀបនឹងរយៈពេល ៦ខែឆ្នាំ២០២៤ (គឺមានប្រមាណជិត ១៤ ពាន់​លាន​ដុល្លារ​) ធ្វើឱ្យជញ្ជីងពាណិជ្ជកម្ម (នាំចេញ-នាំចូល)៖ មានតម្លៃស្មើនឹង -១,៥៥៦ លាន​ដុល្លារ​អាម៉េរិ​ក​។ទាក់ទិនទំហំពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូសំខាន់ៗវិញ ឃើញថា នៅក្នុងរយៈពេល ៦ខែ ឆ្នាំ​២០២៥​នេះ,​ ប្រទេសចំនួន ១០ ដែលកម្ពុជាមានអតិរេកពាណិជ្ជកម្មទំនិញច្រើនជាងគេរួមមាន៖ អាម៉េរិក, កាណាដា, អេស្ប៉ាញ, អង់គ្លេស, ហូឡង់, អាល្លឺម៉ង់, ជប៉ុន, អូស្ត្រាលី, បែលហ្ស៊ិក និងបារាំង ខណៈ​ប្រទេសចំនួន ១០ ផ្សេងទៀត ដែលកម្ពុជាមានឱនភាពពាណិជ្ជកម្មទំនិញច្រើនជាងគេ ក្នុង​រយៈ​ពេល ៦ខែនេះ រួមមាន៖ ចិន, ថៃ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, តៃវ៉ាន់, កូរ៉េខាងត្បូង, ឡាវ, ហុងកុង, ហ្វាំង​ឡង់ និងឥណ្ឌា៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងការងារ និងអង្គការដៃគូ​ចុះកិច្ចព្រមព្រៀង​លើការ​បណ្តុះបណ្តាល​ជំនាញ​បដិ​សណ្ឋារកិច្ច​ឥតគិត​ថ្លៃ​ដល់យុវជន

2025/07/10 10:27:07 am        106
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការជួយកម្ពុជា (Agir pour le CAMBODGE) នា​រសៀលថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងស្ដីពី សាលាសណ្ឋាគារ សាលា​បាយ បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជា​ជីវៈ​បដិសណ្ឋារកិច្ច ដើម្បីផ្តល់ការ​បណ្តុះ​បណ្តាល​ជំនាញ​បដិ​សណ្ឋារកិច្ច​ដោយឥតគិតថ្លៃ ដល់យុវជន/យុវនារីកម្ពុជា ដែល​មានជីវភាពខ្វះខាត។ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Jérôme l'Hour នាយក​ប្រចាំ​ប្រទេស​កម្ពុជា នៃអង្គការជួយកម្ពុជា ក្នុង​គោលដៅរៀបចំឯកសារបណ្តុះបណ្តាល និងកម្ម​វិធី​សិក្សា​ផ្លូវ​ការ​ទៅលើវិស័យបដិសណ្ឋារកិច្ចក្នុងប្រទេសកម្ពុជា ដោយ​សហការ​ជាមួយ​នឹង​ស្ថាប័ន​ជាតិ​នានា ព្រមទាំងបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងអង្គការ និងពង្រឹង​ការ​កសាង​សមត្ថភាព​ដល់​បុគ្គលិក។ឯកឧត្តម​រដ្ឋមន្រ្តី ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះគម្រោងនេះ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ពង្រីក​ពង្រឹង​គុណ​ភាព ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាក់ទងនឹងវិស័យសណ្ឋាគារ និងបដិ​សណ្ឋារកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា។តាមរយៈកិច្ចព្រមព្រៀងនេះ ឯកឧ្តមរដ្ឋមន្រ្តីសង្ឃឹមថា នឹងមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីចែក​រំលែក​ចំណេះ​ដឹង​ បទពិសោធនានាទាក់ទងនឹងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច។ ខ្ញុំសង្ឃឹមថា កិច្ចព្រម​ព្រៀង​របស់​យើង​អាច​នឹង​ជួយ​ពង្រឹងសមត្ថភាពជនបង្គោល និងគ្រូបង្ហាត់បង្រៀនជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ច ដើម្បីឆ្លើយ​តប​តាម​តម្រូវ​ការទីផ្សារការងារបច្ចុប្បន្ននេះ»។លោកនាយកអង្គការ បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ហើយប្ដេជ្ញា​បង្កើន​កិច្ច​សហការ​ល្អ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បី​ចែក​រំលែក​ចំណេះ​ដឹ​ងទៅតាមស្ដង់ដាអន្តរជាតិសម្រាប់យុវជនកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា

2025/07/10 09:53:43 am        137
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ កិច្ចប្រជុំនាព្រឹកនេះ មានការចូលរួមពីរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, តំណាងក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួងមុខងារសាធារណៈ, អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, អគ្គលេខាធិការរង សមាជិកគណៈអចិន្រ្តៃយ៍, ប្រធានគណៈជំនាញ សមាគមអតីតយុទ្ធជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបារាំងដែលនឹងចប់អាណត្តិប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា

2025/07/10 09:49:38 am        44
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ហ្សាក់ ប៉េឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំង ដែលនឹងចប់អាណត្តិប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល»

2025/07/10 09:35:34 am        169
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសដាក់ឲ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ។ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ - សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ជាប្រវត្តិសាស្ត្រ ផ្អែកតាមសិលាចារឹកវិជ្ជា បានបង្ហាញថា ប្រទេសកម្ពុជាមានច្បាប់សម្រាប់គ្រប់គ្រងប្រទេស តាំងពីសម័យហ្វូណន សម័យចេនឡា សម័យអង្គរ សម័យក្រោយអង្គរ រហូតដល់ពាក់កណ្តាល សតវត្សទី១៩ គឺមានច្បាប់សម្រាប់ដឹកនាំប្រទេសដែលជាច្បាប់កំពូល គឺ«ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ» ដែលសូម្បីតែព្រះមហាក្សត្របានកំណត់ទុកជាច្បាប់កំពូល និងត្រូវគោរពប្រតិបត្តិ ដោយតម្កល់លើព្រះសិរសា របស់ព្រះអង្គ ទើបមានគុណសម្បត្តិជា ព្រះធម្មរាជា ឬព្រះរាជាទ្រង់ធម៌។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ផ្អែកលើលក្ខណសម្បត្តិជាប្រវត្តិសាស្ត្រនៃច្បាប់របស់ខ្មែរនេះ បានទុកជាម្លប់ គុណធម៌ ដ៏ត្រជាក់ត្រជំពេញដោយសុភមង្គល សន្តិភាព និងវិបុលភាពជាប្រយោជន៍ដល់អាណាប្រជានុរាស្ត្រ របស់ព្រះអង្គ ដែលចំណុចនេះគូសបញ្ជាក់នូវទស្សនវិជ្ជា ក្នុងទិដ្ឋភាពជានយោបាយផង ជាជំនឿផង ដោយព្រះមហាក្សត្រគឺបដិបត្តិដោយធម៌ ដោយទសពិធរាជធម៌។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ តាមរយៈគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាសម្រេចបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដើម្បីលើកកម្ពស់ សុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បន្តថា ក្នងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្ដេចបាននឹងកំពុងបន្តការយកចិត្ត ទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការងារកែទម្រង់សំខាន់ៗជាច្រើន ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បន្តថា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពនេះ កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ក្នុងការធ្វើទំនើបភាវូបនីយកម្មច្បាប់របស់ខ្លួនស្របតាមស្តង់ដាអន្តរជាតិ និងដោយប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ នីតិរដ្ឋ ជាមូលដ្ឋានគ្រឹះដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយឈរលើគុណតម្លៃ ស្នូល រួមមានប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស សិទ្ធិបុគ្គល និងប្រព័ន្ធ សេដ្ឋកិច្ចទីផ្សារ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនិង អនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ និងការកែទម្រង់ជាច្រើនជាបន្តបន្ទាប់ ប្រកបដោយស្មារតីមោះមុត និង បុរេសកម្ម ស្របតាមពាក្យស្លោករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “កែទម្រង់ គឺ រស់ មិនកែទម្រង់ គឺស្លាប់ “។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយនៅតែបន្តកំណត់យកការលើកកម្ពស់និងពង្រឹង ប្រសិទ្ធភាពច្បាប់ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ នៃការកែទម្រង់និងការពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM
មេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់អាមេរិក និងនីហ្សេរីយ៉ា
05/17/2026 11:05 AM