សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ព័ត៌មានជាតិ

មេដឹកនាំថៃពូកែកាឡៃនិងពង្រីកបញ្ហានាំរឿងដល់អ្នកជិតខាង !

2025/07/08 07:58:02 pm        183
ប្រទេសថៃដែលជាសំបុកនៃបណ្តាញចែកចាយឧក្រិដ្ឋជនឆបោកតាមអនឡាញដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ពេលនេះកំពុងផ្ទុះរឿងអាស្រូវនិងបែកសំបុកឧក្រិដ្ឋជនពេញប្រទេសដែលអាជ្ញាធរពិបាកគ្រប់គ្រង។ រឿងអាស្រូវនេះកំពុងដុតរោលប្រទេសថៃនិងកំពុងធ្វើឱ្យរដ្ឋាភិបាលក្រុងបាងកកក្រពុលមុខខ្លាំងរហូតស្រវាំងភ្នែកមើលអ្វីលែងឃើញនិងគិតអ្វីក៏មិនត្រូវ។ ពួកគេកំពុងកាឡៃនិងពង្រីកករណីលោក កុក អាន ដើម្បីនាំរឿងដល់កម្ពុជា។ តាមពិតនរណាក៏ដឹងដែរថា លោក កុក អាន ក៏មានសញ្ជាតិថៃនិងមានមុខជំនួញក្នុងប្រទេសថៃច្រើនជាងនៅកម្ពុជាទៅទៀត។ ប៉ុន្តែ ដោយហេតុថា លោក កុក អាន គឺជាសមាជិកព្រឹទ្ធសភាកម្ពុជាដែលមានលោក ហ៊ុន សែន ជាប្រធាន ទើបពួកមេដឹកនាំថៃខំទាញរឿងនេះភ្ជាប់ជាមួយប្រទេសកម្ពុជា។ បើចង់ចោទថា លោក កុក អាន ជាអ្នករកលុយឱ្យលោក ហ៊ុន សែន រឹតតែមិនត្រូវទាល់តែសោះ។ វាគួរតែប្រទេសថៃ ឬមេដឹកនាំថៃទេដែលទទួលផលប្រយោជន៍ច្រើនពីជំនួញលោក កុក អាន គឺមិនមែនកម្ពុជាឬលោក ហ៊ុន សែន នោះឡើយ។ ម្យ៉ាងទៀត បើនិយាយពីភាពស្និទ្ធស្នាលរវាងលោក ហ៊ុន សែន ជាមួយលោក កុក អាន គឺនៅចាញ់ទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងលោក ហ៊ុន សែន និងលោក ថាក់ ស៊ីន ឆ្ងាយណាស់។ ដូច្នេះ បើអាជ្ញាធរថៃវាយតម្លៃពីភាពជិតស្និទ្ធដើម្បីចាប់កំហុស ប្រហែលជាតុលាការថៃត្រូវចាប់ខ្លួនលោកថាក់ស៊ីនមុនគេពីព្រោះលោកទាំងពីរពិតជាស្និទ្ធស្នាលជាមួយគ្នាខ្លាំងណាស់។ ផ្ទុយទៅវិញ គេកម្រឃើញលោក កុក អាន និងលោក ហ៊ុន សែន ស្និទ្ធស្នាលជាមួយគ្នាណាស់ក្រៅពីថតរូបជាមួយគ្នាជាធម្មតា។ ក្រឡេកមើលចំណាត់ការរបស់អាជ្ញាធរថៃ គេអាចយល់បានថា រដ្ឋាភិបាលមួយនេះពិតជាអសមត្ថភាពខ្លាំងណាស់ក្នុងការគ្រប់គ្រងនិងដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន តែបែរជាមានជំនាញខ្លាំងណាស់ខាងការបង្វែរសាច់រឿង និងទម្លាក់កំហុសឱ្យអ្នកដទៃ។ ជាប្រទេសស៊ីវីឡាយមួយដែរ ប៉ុន្តែ សម្រេចអ្វីក៏មិនត្រូវ។ ជាក់ស្តែង ជម្លោះព្រំដែននៅតំបន់មុំ៣ ទាហានថៃបែរជាទៅបិទច្រកព្រំដែនដែលនាំឱ្យប្រជាពលរដ្ឋខ្លួនខាតបង់យ៉ាងខ្លាំង។ ពួកគេពង្រីករឿងព្រំដែនរហូតដល់ប្រកាសចង់ផ្តាច់ភ្លើងអគ្គិសនី អ៊ិនធឺណិត និងការផ្គត់ផ្គង់ប្រេងដល់កម្ពុជាជាដើម ប៉ុន្តែ ពេលកម្ពុជាបានប្រកាសផ្តាច់មុនធ្វើឱ្យថៃខាតប្រយោជន៍រាប់រយលានដុល្លារ។ នៅពេលដែលប្រជាជនថៃនាំគ្នាធ្វើបាតុកម្មទាមទារឱ្យទាហានបើកព្រំដែនឡើងវិញដោយសារពួកគេទទួលរងផលប៉ះពាល់ជីវភាពខ្លាំង រឿងអាស្រូវឧក្រិដ្ឋជនឆបោកតាមអនឡាញក៏ផ្ទុះឡើងពេញប្រទេស។ អាជ្ញាធរថៃហាក់ដូចជាទ័លប្រាជ្ញាក៏ប្រញាប់បង្វែររឿងទៅនិយាយពីលោក កុក អាន ដើម្បីទាញភ្ជាប់មកកម្ពុជា។ និយាយជារួម ចំណាត់ការរបស់អាជ្ញាធរថៃមិនខុសអ្វីពី«ដុតផ្ទះខ្លួនឯងដើម្បីចម្អិនពងមាន់មួយ»នោះឡើយ ពោលគឺ ដើម្បីតែបានទម្លាក់កំហុសមកលើកម្ពុជា ថៃសុខចិត្តបំផ្លាញផលប្រយោជន៍សេដ្ឋកិច្ចជាតិនិងប្រជាជនខ្លួនឯងយ៉ាងច្រើន។ នេះគឺជារបៀបដឹកនាំបែបនាំរឿងច្រើនជាងដោះស្រាយបញ្ហា។ ហេតុដូច្នេះហើយបានជាប្រទេសនេះមានទំនាស់ជាមួយអ្នកជិតខាងជុំទិសដោយគ្មានប្រទេសជិតខាងណាមួយរស់នៅបានសុខឡើយ៕ ដោយ វង្ស មករា សាស្ត្រាចារ្យនិងអ្នកវិភាគនយោបាយ

រដ្ឋមន្ត្រីសុខាភិបាល «អ្នកដឹកនាំ ត្រូវផ្តល់ជូនដល់ក្រុមការងារ នូវចក្ខុវិស័យ យុទ្ធសាស្រ្ត និងមធ្យោបាយសម្រាប់អនុវត្តយុទ្ធសាស្រ្ត ដែលនាំដល់ជោគជ័យតាមការកំណត់ចក្ខុវិស័យ»

2025/07/08 07:44:24 pm        93
ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៩០៤នាក់។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរាយការណ៍ក្នុងលក្ខណៈចង្អៀត ពីកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នាពេលកន្លងមកថ្មីៗ នេះដោយលើកព័ត៌មានត្រឡប់ដែលទាក់ទងនឹងវិស័យសុខាភិបាល មកធ្វើការវិភាគ និងដាក់ចេញជាសកម្មភាពបន្ត ដើម្បីឱ្យថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់បានយល់ជ្រាប និងពាំនាំយកទៅអនុវត្តន៍បន្ត។ក្រោយពីបានស្វែងយល់លើចំនុចខ្លាំង និងចំនុចខ្វះខាតរបស់សេវាសុខាភិបាល ថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់ បានបង្ហាញការតាំងចិត្តធ្វើការកែលំអចំនុចខ្វះចន្លោះទាំងនោះ ដើម្បីបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល និងធានាឱ្យនិរន្តរភាពនៃគុណភាពសេវា ទោះបីជាមាននិន្នាការកើនឡើងនៃការមកប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យសាធារណៈនិងមណ្ឌលសុខភាពក៏ដោយ។ ក្នុងការចែករំលែកបទពិសោធន៍ជាអ្នកដឹកនាំ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានលើកយកចំនុចសំខាន់ៗ ដែលអ្នកដឹកនាំត្រូវមានសម្រាប់ផ្តល់ដល់ក្រុមការងាររួមមាន(១) ចក្ខុវិស័យ (២)យុទ្ធសាស្រ្ត និង (៣)មធ្យោបាយសម្រាប់អនុវត្តយុទ្ធសាស្រ្តឱ្យបានជោគជ័យ។ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញបទពិសោធន៍នៃការដឹកនាំការងារសុខាភិបាលរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប៕អត្ថបទ រដ្ឋា

សហជីពកម្ពុជាអំពាវនាវកុំយករឿងដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកធ្វើជាអាវុធនយោបាយ និងការបំភ័យកម្មករ

2025/07/08 07:40:36 pm        437
ភ្នំពេញ៖ សហជីពកម្ពុជាដែលតំណាងឱ្យកម្មកររាប់ម៉ឺននាក់ បានអំពាវនាវដល់អ្នកនយោបាយ អង្គការសង្គមស៊ីវិល ក៏ដូចសហជីពមួយចំនួន កុំយកការដាក់ពន្ធថ្មីរបស់សហរដ្ឋអាម៉េរិកលើទំនិញកម្ពុជា មកធ្វើជាឧបករណ៍នយោបាយដើម្បីបង្អាប់បង្អោនរាជរដ្ឋាភិបាល ក៏ដូចជាផ្សព្វផ្សាយបំភ្លៃ បំប៉ោងដើម្បីបំភ័យកម្មករដែលហួសពីការពិត។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក បានសម្រេចដាក់ពន្ធលើទំនិញនាំចេញពីកម្ពុជាចំនួន៣៦% នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានអំពាវនាវដល់អ្នកនយោបាយ និងបុគ្គលមួយចំនួនក្នុងសង្គមតែងតែចូលចិត្តបង្អាប់បង្អោន និងបន្តុះបង្អាប់ជាតិខ្លួនកុំឱ្យយកបញ្ហាពន្ធរបស់អាមេរិកនេះធ្វើជាឆ្នាំងបាយនយោបាយ ដោយបំភ្លៃ បំផ្លើស និងបំប៉ោងបញ្ហាដែលគ្មានការពិត។ លោកថា៖ «សូមកុំយកបញ្ហាការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកនេះ ធ្វើជាឈ្នាន់នយោបាយទៅនិយាយឃោសនាអកុសលបំភិតបំភ័យដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិត។ យើងត្រូវតែរួមគ្នាដើម្បីរក្សានូវឧត្តមភាព និងប្រយោជន៍ជាតិរបស់កម្ពុជាឲ្យបានគង់វង្សស្ថិតថេរ»។ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងកម្មករនិយោជិតឱ្យរក្សាភាពស្ងៀមសាត់បន្តភាពជឿជាក់ លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាពន្ធ និងជំរុញការនាំចេញ និងបង្កើនផលិតភាពការងារជូនបងប្អូនកម្មករនិយោជិត និងបានណែនាំឱ្យកម្មករនិយោជិតត្រូវប្រឹងប្រែងធ្វើការដើម្បីបង្កើនផលិតភាពការងារ។ ទន្ទឹមនឹងនេះ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏បានលើកឡើងដែរថា ការដាក់ពន្ធពីអាមេរិកនេះ គឺជារឿងសកលដែលមិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជានោះទេ។ ដូចនេះ ការបំភ្លៃ បំផ្លើសពីក្រុមអគតិណាមួយដែលចង់ប្រើប្រាស់ចំណុចពន្ធ៣៦%មកបំភ័យ គឺជារឿងគ្មានសីលធម៌។  បន្ថែមពីនេះ ប្រធានសហជីពទាំងពីររូបដែលតំណាងឱ្យកម្មកររាប់ម៉ឺននាក់នៅកម្ពុជា បានសង្កត់ធ្ងន់ថា ការដំឡើងពន្ធរបស់អាមេរិកនេះ គឺមិនមានអ្វីគួរឱ្យបារម្ភនោះឡើយព្រោះរោងចក្រដែលមានស្លាកយីហោល្បីៗនៅកម្ពុជា សុទ្ធសឹងជារោងចក្រលំដាប់ពិភពលោក ដែលមានការលក់ចែកចាយទូទាំងពិភពលោក ហើយ ទីផ្សារនាំចេញរបស់កម្ពុជា មិនមែននាំចេញតែសហរដ្ឋអាម៉េរិកនោះទេ។សម្រាប់សហជីពទាំងពីរ ការប្តូររោងចក្រទៅកាន់ប្រទេសដទៃទៀតដោយសារតែបញ្ហាពន្ធប៉ុណ្ណេះ គឺមិនអាចទៅរួចនោះទេព្រោះត្រូវការចំណាយច្រើន នីតិវិធីស្មុគស្មាញ និងខាតបង់ច្រើនទៅវិញ។ ជាមួយគ្នានេះ តំណាងកម្មករទាំងពីររូប ជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានយុទ្ធសាស្រ្តទាក់ទាញអ្នកវិនិយោគទុនបន្តនៅកម្ពុជាក្នុងការរក្សាការងាជូនបងប្អូនកម្មករ ក៏ដូចជាការបង្កើនឱកាសការងារបន្ថែមទៀតផង៕

ឯកឧត្តម វ៉ាង វិនពីន៖មកដល់បច្ចុប្បន្នកម្ពុជាមានផ្លែឈើ៥ប្រភេទដែលអាចនាំចេញទៅចិន ដូចជាចេក ស្វាយ មៀន ដូង និងទុរេន

2025/07/08 07:37:12 pm        123
ភ្នំពេញ ៖ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់នៅថ្ងៃទី០៨ ខែកក្កដានេះថា រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើចំនួន៥ប្រភេទដែលអាចនាំចេញទៅកាន់ប្រទេសចិន មានដូចជាចេក ស្វាយ មៀន ដូង និងទុរេន។ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសរសេរថា ថ្មីៗនេះ រដ្ឋបាលគយប្រទេសចិនបានធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមចម្ការ និងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញផ្លែឈើកម្ពុជាទៅកាន់ប្រទេសចិន (សូមមើលតំណភ្ជាប់http://dzs.customs.gov.cn/dzs/2747042/3995819/sg38/3974291/index.html)។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថាបញ្ជីរាយនាមត្រូវបានបន្ថែមជាមួយនឹងបញ្ជីឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញទុរេនស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន នេះមានន័យថា ទុរេនស្រស់របស់កម្ពុជាបានបញ្ចប់នីតិវិធីសម្រាប់ការនាំចេញទៅប្រទេសចិន ហើយអាចនាំចេញទៅប្រទេសចិនបាន។ឯកឧត្តម ឯកអគ្គរដ្ឋទូត បានឲ្យដឹងថា នេះជាកសិផលដែលមានគុណភាពខ្ពស់ដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២៥ និងជាសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-កម្ពុជាផងដែរ។ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើចំនួន៥ប្រភេទដែលអាចនាំចេញទៅកាន់ប្រទេសចិន មានដូចជាចេក ស្វាយ មៀន ដូង និងទុរេន៕

សម្ដេចតេជោ៖តុលាការថៃគួរបើកការស៊ើបអង្កេតលើលោក ថាក់​ស៊ីន ព្រោះអ្នកណាៗក៏ដឹងដែរថា​ថាក់ ស៊ីន គឺជាមនុស្សស្និទ្ធបំផុតជាមួយខ្ញុំ ជិតស្និទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង

2025/07/08 06:54:36 pm        1802
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៨ ខែកក្កដានេះ បានចេញសារចំអកទៅថៃវិញថា ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង ! សម្ដេចតេជោ បានសរសេរថា ខ្ញុំពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះ នៅពាសពេញទឹកដីរបស់ខ្លួន។សម្ដេចតេជោ បានលើកឡើងថា ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយមិនមែនទុករហូតដល់ពេលនេះទើបធ្វើនោះទេ កន្លងមកវាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា នូវលំហូបទល្មើសដែលកើតចេញពីចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃតែម្តង។សម្ដេចតេជោបានបញ្ជក់ថា ចំពោះមតិលើកឡើងមានទាំងអាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ និយាយថា ការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន គឺដោយសារជាមនុស្ស ជិតស្និទ្ធជាមួយ ហ៊ុន សែន ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើលោក ថាក់​ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថា​ថាក់ ស៊ីន គឺជាមនុស្សសិទ្ធបំផុតជាមួយខ្ញុំ ជិតស្និទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។ សម្ដេចតេជោ បានចំអកថា ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ?

ឯកឧត្តម ស៊ុន ចាន់ថុល៖ អត្រាពន្ធគយបដិការរវាងកម្ពុជា និងអាម៉េរិក បានធ្លាក់ចុះពី ៤៩% មកនៅត្រឹម ៣៦% ពោលគឺបានថយចុះចំនួន ១៣%

2025/07/08 06:17:39 pm        133
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក អមដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចំពោះកិច្ច និង ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមការងារចំពោះកិច្ច បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពី "អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក" បន្ទាប់ពីទទួលបានការជូនដំណឹងជាផ្លូវការពី រដ្ឋបាលសហរដ្ឋអាម៉េរិក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១២ថ្ងៃត្រង់ (ម៉ោងនៅសហរដ្ឋអាម៉េរិក)។ សន្និសីទសារព័ត៌មាននារសៀលនេះ ត្រូវបានរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយ ក.អ.ក. ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ តាមរយៈការជូនដំណឹងជាផ្លូវការនេះ អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បានធ្លាក់ចុះពី ៤៩% មកនៅត្រឹម ៣៦% ពោលគឺបានថយចុះចំនួន ១៣% (ប្រៀបធៀបជាភាគរយថយចុះប្រមាណ ២៦,៥% បើធៀបនឹងអត្រាពន្ធដែលបានដាក់ចេញកាលពីថ្ងៃទី២ មេសា ២០២៥) ធ្វើឱ្យ កម្ពុជា គឺជាប្រទេសស្ថិតនៅលើកំពូលតារាង ដែលទទួលបានការបន្ថយអត្រាពន្ធខ្ពស់ជាងគេ ក្នុងចំណោមប្រទេសទាំង១៤ ដែលបានប្រកាសនៅក្នុងសេចក្តីជូនដំណឹងខាងលើ។ ការបញ្ចុះអត្រាពន្ធនេះ គឺជាលទ្ធផលវិជ្ជមានដែលកើតចេញពីការចរចារដោយស្មោះត្រង់ ជាមួយនឹងភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade Representative – USTR)។ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការនេះបន្ថែមទៀត ។ ឯកឧត្តមបានបន្ថែមថា ក្រុមការងារចំពោះកិច្ច បាននិងកំពុងបន្តការងារយ៉ាងសស្រាក់សស្រាំ ក្នុងការទំនាក់ទំនងជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ដើម្បីបន្តកិច្ចចរចានេះ៕

«ល្បិចកលរបស់អាជ្ញាធរថៃកាន់តែស្មោគគ្រោក »

2025/07/08 06:15:54 pm        114
រឿងដែលកំពុងផ្ទុះក្នុងសារព័ត៌មានថៃថ្ងៃនេះ ពាក់ព័ន្ធនឹងការចោទប្រកាន់លោក កុក អាន ភ្ជាប់ជាមួយបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងទាញភ្ជាប់មកលោក ហ៊ុន សែន គ្មានអ្វីប្លែកសូម្បីតែបន្តិចសម្រាប់ក្រសែភ្នែកអ្នកតាមដាននយោបាយប្រទេសថៃ។ ពួកគេបានមើលឃើញកាន់តែច្បាស់ថា មេដឹកនាំថៃពិតជាក្រឡិចក្រឡុច ហើយល្បិចកលរបស់ពួកគេកាន់តែស្មោគគ្រោកខ្លាំងឡើង។ រឿងដែលកើតមាននៅថ្ងៃនេះត្រូវគេមើលឃើញថា គ្រាន់តែជាល្បិចទុច្ចរិតរបស់អ្នកដឹកនាំប្រទេសនេះដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួនហើយបៀមឈាមព្រួសដាក់កម្ពុជាដូចទម្លាប់ដែលពួកគេបានធ្វើរួចមកហើយ។គួរកត់សម្គាល់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសថៃជួបនឹងស្ថានភាពធ្ងន់ធ្ងរណាស់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញរហូតដល់អ្នកជំនាញនិងអ្នកនយោបាយថៃមួយចំនួនចាត់ទុកប្រទេសថៃថាស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ពីព្រោះការរកឃើញបណ្តាញឧក្រិដ្ឋកម្មតាមអនឡាញមានច្រើនខ្លាំងពេកដែលមិនគួរឱ្យជឿ។ ដូច្នេះ មន្ត្រីថៃដែលពោរពេញដោយល្បិចខូចរាប់រយជំពូក ក៏ដេករកនឹកថា តើធ្វើដូចម្តេចដើម្បីលុបលាងភាពអាម៉ាស់របស់ខ្លួន និងអាចជះបញ្ហានេះដាក់កម្ពុជាបាន។ ប្រសិនបើរឿងនេះកើតនៅតាមបណ្តោយព្រំដែន គឺពិតជាងាយស្រួលណាស់សម្រាប់មន្ត្រីថៃក្នុងការផ្ទេរមកឱ្យកម្ពុជាតាមរយៈការចោទប្រកាន់ទាំងបំពានថា ក្រុមឧក្រិដ្ឋជនឆ្លងដែនពីកម្ពុជា ដូចដែលពួកគេធ្លាប់បានធ្វើកាលពីពេលកន្លងទៅ។ប៉ុន្តែគ្រប់ករណីទាំងអស់ដែលកើតឡើងចុងក្រោយនេះគឺស្ថិតនៅជ្រៅក្នុងទឹកដីថៃដែលឆ្ងាយពីព្រំដែនកម្ពុជា។ ដូច្នេះ មានមធ្យោបាយតែមួយគត់ដែលពួកគេអាចធ្វើបាន គឺការចោទដាក់លើអ្នកជំនួញដែលមានទំនាក់ទំនងជាមួយមេដឹកនាំកម្ពុជា ដោយប្រើយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ៖ ទី១ គឺបៀមឈាមព្រួសដាក់កម្ពុជា និងទី២ គឺបង្ខូចឈ្មោះមេដឹកនាំកម្ពុជាពិសេសលោក ហ៊ុន សែន ដោយចោទថា លោក កុក អាន ស្និទ្ធជាមួយលោក ហ៊ុន សែន ជាការស្រេច។ ល្បិចនេះនៅលើគោកពេកហើយ និងក៏មិនខុសពីក្រុមជ្រុលនិយខ្មែរបាននិងកំពុងធ្វើនោះឡើយ។  បើពិនិត្យឱ្យបានដិតដល់ជាងនេះទៀត ទង្វើរបស់អាជ្ញាធរថៃគឺមិនខុសអ្វីពីការចាប់មនុស្សជាចំណាប់ខ្មាំងនោះឡើយ។ ជម្លោះបញ្ហាព្រំដែនស្រាប់តែរាលដាលដល់អ្នកជំនួញដែលជារឿងមិនគួរឱ្យជឿនិងមិនគួរកើតមានឡើងទាល់តែសោះ។ យើងអាចចោទជាសំណួរថា ប្រសិនបើលោក កុក អាន មានកំហុសរឿងបណ្តាញឆបោកតាមអនឡាញមែន ចុះហេតុដូចម្តេចបានជាអាជ្ញាធរថៃមិនចាត់ការគាត់តាំងពីយូរមកហើយ? ហេតុដូចម្តេចទើបតែមកផ្អើលនៅពេលដែលកម្ពុជានិងថៃមានទំនាស់តានតឹងរឿងព្រំដែននៅពេលនេះ? ពីព្រោះនរណាក៏ដឹងដែរថា លោក​​ កុក អាន ចេញចូលរកស៊ីនៅស្រុកថៃយូរមកហើយដោយលោកមានផ្ទះនិងមានមុខជំនួញជាច្រើននៅក្នុងប្រទេសថៃ។ នយោបាយចាប់ចំណាប់ខ្មាំងបែបនេះមិនគួរធ្វើទាល់តែសោះពីព្រោះវាប៉ះពាល់ធ្ងន់ធ្ងរណាស់ ដល់ជំនឿទុកចិត្តរបស់អ្នកវិនិយោគទុន ពីព្រោះទាំងនៅកម្ពុជា ទាំងនៅថៃ សុទ្ធតែមានអ្នកជំនួញជនជាតិទាំងពីរចេញចូលរកស៊ីជាច្រើន។ មេដឹកនាំខ្មែរ​ ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទាំងលោកប្រធានព្រឹទ្ធសភា ហ៊ុន សែន សុទ្ធតែធ្លាប់បានបញ្ជាក់ថា មិនត្រូវធ្វើឱ្យទំនាស់ព្រំដែនរាលដាលទៅក្នុងវិស័យផ្សេងឡើយ។ លោក ហ៊ុន សែន ថែមទាំងធ្លាប់បានអំពាវនាវកុំឱ្យមានការរើសអើងជនជាតិថៃនិងកុំធ្វើពហិកាទំនិញថៃទៀតផង។ នេះសបញ្ជាក់ថា មេដឹកនាំកម្ពុជាមានភាពចាស់ទុំជាងមេដឹកនាំថៃឆ្ងាយណាស់។ ផ្ទុយទៅវិញ មេដឹកនាំថៃទាំងស៊ីវិលនិងយោធា តែងតែបញ្ចេញប្រតិកម្មដោយខ្វះភាពចាស់ទុំយ៉ាងខ្លាំង ហើយបានប្រើល្បិចកលពិសពុលនិងស្មោគគ្រោកកាន់តែខ្លាំង៕ ដោយ សាស្ត្រាចារ្យ  វង្ស មករា

ចំអកទៅថៃបន្តភ្ជាប់សម្តេចតេជោជាមួយរឿងផ្ទៃក្នុងពួកគេ, អ្នកនាំពាក្យសម្ដេច​តេជោ ប្រាប់តុលាការថៃថា «គួរតែចោទប្រកាន់ និងរឹបអូសទ្រព្យសម្បត្តិលោក ថាក់ស៊ីន ព្រោះជាមនុស្សស្និទ្ធបំផុតនឹងសម្តេចតេជោ»

2025/07/08 06:08:05 pm        369
ភ្នំពេញ៖ចំអកទៅការផ្សាយរបស់ព័ត៌មានថៃដោយភ្ជាប់ សម្តេចតេជោ ហ៊ុន សែន ជាមួយលោក កុក អាន, អ្នកនាំពាក្យសម្តេចតេជោ លោក ជា ធីរិទ្ធ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានចំអកទៅថៃវិញថា តុលាការថៃ «គួរតែចោទប្រកាន់ និងរឹបអូសទ្រព្យសម្បត្តិលោក ថាក់ស៊ីន ព្រោះជាមនុស្សស្និទ្ធបំផុតនឹងសម្តេចតេជោ»។លោក ជា ធីរិទ្ធ បានចំអកបែបនេះ បន្ទាប់ពីតុលាការថៃ និងសមត្ថកិច្ចថៃ បានយកដីកាចាប់ខ្លួន និងចុះទៅឆែកឆេរដល់ផ្ទះ អ្នកឧកញ៉ា កុក អាន នៅក្នុងខេត្តសាមុត ប្រាកាន ក្បែរក្រុងបាងកក ប្រទេសថៃ ដោយបានធរឹបអូសឡានទំនើបជាច្រើនគ្រឿង និងលុយជាង ២៧ លានបាត។ ហើយសារព័ត៌មានថៃ បានផ្សាយករណីនេះ ដោយបានភ្ជាប់នឹងសម្តេចតេជោ ហ៊ុន សែន ដោយអះអាងថា លោក កុក អាន ជាមនុស្សស្និទ្ធនឹងសម្តេចតេជោ។ឆ្លើយតបទៅនឹងរឿងនេះ លោក ជា ធីរិទ្ធ បានចេញប្រតិកម្មធ្ងន់ៗទៅកាន់បណ្តាញផ្សព្វផ្សាយរបស់ថៃ ហើយចាត់ទុកថា នេះជាល្បិចព្រួសឈាមរបស់ថៃ។លោកបានចំអកទៅថៃវិញថា «ថៃអាចប្រើវិធីគ្រប់យ៉ាង អញ្ជើញប្រើមកល្បិចកលទាំងប៉ុន្មាន ដើម្បីវាយប្រហារបន្តុះបង្អាប់កម្ពុជា កម្ពុជារបស់យើងមិនខ្លាចទេ ហើយមេដឹកនាំរបស់កម្ពុជា សម្តេចតេជោ និងសម្តេចធិបតី អាចកំដរបានជានិច្ច។ អីចឹងរកវិធីថែមទៀតមក ដើម្បីវាយប្រហារកម្ពុជាទៀតមក។ ប៉ុន្តែ ពិភពលោកនេះគេដឹងហើយថា ប្រទេសអ្នកឯងជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មពាសពេញពិភពលោក ដូច្នេះខ្ញុំសូមបញ្ជាក់បន្ថែមថា រឿងភ្ជាប់អ្នកស្និទ្ធសម្តេចតេជោ យកល្អបើតុលាការថៃចិត្តសឿង គួរតែចោទប្រកាន់ ថាក់ស៊ីន ព្រោះជាមនុស្សដែលស្និទ្ធបំផុតជាមួយសម្តេចតេជោ ជាមនុស្សដែលត្រូវបានសម្តេចតេជោ ចិញ្ចឹម សម្តេចតេជោ ចិញ្ចឹមគ្រួសារ ថាក់ស៊ីនមួយពូជ»៕

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ជួបពិភាក្សាការងារជាមួយ​អគ្គនាយករង នៃអង្គការយូណេស្កូ

2025/07/08 05:09:15 pm        452
នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានជួបពិភាក្សាជាមួយលោក Ernesto Renato Ottone Ramirez អគ្គនាយករងអង្គការយូណេស្កូ ទទួលបន្ទុកផ្នែកវប្បធម៌ និងលោក Lazare Eloundou Assomo ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ដើម្បីពិភាក្សាការងារសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធនឹងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោករបស់កម្ពុជា ក៏ដូចជាការងារផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យបេតិកភណ្ឌរបស់កម្ពុជា៕

ប្រតិភូសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនកងទ័ពឈរជើង នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសព្រះវិហារ

2025/07/08 04:37:22 pm        382
នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ គណៈប្រតិភូសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដឹកនាំ​ដោយអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគម​ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរ​សុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់កងកម្លាំង និងវីរៈយុទ្ធជនជួរមុខ ដែលមានភាពអង់អាចក្លាហាន កំពុងឈរជើង​ការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសព្រះវិហារ។ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល៩៥ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដោយទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ពី សំណាក់ ឯកឧត្តម នាយឧត្តម​សេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។ក្នុងឱកាសនោះ អ្នកឧកញ៉ា លី ឃុនថៃ បានគូសបញ្ជាក់ថា ការចុះមកដល់ព្រំដែនដោយផ្ទាល់​នាពេលនេះ គឺជាសក្ខីភាពនៃការ បង្ហាញពីចំណងសាមគ្គីភាពរវាងសមរភូមិមុខ និងសមរភូមិក្រោយ ដោយនាំមកនូវការគោរព ការគាំទ្រ និងការលើកទឹកចិត្តដែលចេញពីឆន្ទៈស្នេហាជាតិ ឈរលើ​ស្មារតី​រួមគ្នាជាធ្លុងមួយ សាមគ្គីភាព ឯកភាពជាតិ ជូនចំពោះកងកម្លាំងទាំងអស់ ដែលបានខិតខំអស់​ពីកម្លាំងកាយចិត្ត តស៊ូ ប្ដូរផ្ដាច់ និងហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារ​បូរណភាព​ទឹកដី អធិបតេយ្យជាតិ និងសន្ដិសុខរបស់ប្រទេសជាតិទាំងមូល ជាពិសេសការពារទឹកដីពីការឈ្លានពានខុសច្បាប់របស់ខ្មាំងសត្រូវ។ជាមួយគ្នានេះ អ្នកឧកញ៉ា លី ឃុនថៃ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងឥតងាករេ ចំពោះ​គោល​នយោបាយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ជាពិសេសចំណាត់ការប្រកបដោយភាពច្បាស់លាស់ និងហ្មត់ចត់បំផុត របស់សម្ដេច ក្នុងការបញ្ជូនការដោះស្រាយវិវាទព្រំដែនកម្ពុជាថៃ ទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ និងតាមគ្រប់មធ្យោបាយ ទាំងយន្ដការផ្លូវច្បាប់ ការទូត និងយោធា ដើម្បីការពារបូរណភាពទឹកដី កម្ពុជា។អំណោយដែលបាននាំយកទៅជូនកងទ័ពរួមមាន គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា​មួយចំនួន គិតជាទឹកប្រាក់សរុបចំនួន ៣៧០លានរៀល ដែលជាការរួមចំណែក​ជួយ​សម្រាលបន្ទុក និងលើកទឹកចិត្តដល់កងទ័ពទាំងអស់ឱ្យបន្តបំពេញ​ភារកិច្ចប្រកបដោយ​ស្មារតីទទួល​ខុសត្រូវខ្ពស់ និងបន្តការពារជាតិមាតុភូមិ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM