ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង នឹងត្រូវសម្ពោធជាផ្លូវការនៅថ្ងៃទី៣០ ខែឧសភានេះ
ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក
សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់

ព័ត៌មានជាតិ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីក្លែងបន្លំតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន ធ្វើការឆបោកប្រាក់ក្រោមរូបភាពវិនិយោគ

2025/07/04 04:11:00 pm        688
ភ្នំពេញ ៖ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីក្លែងបន្លំគណនីតេឡេក្រាមថ្នាក់ដឹកនាំនានា ដើម្បីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី មានទំហំទឹកប្រាក់ជាង ៤ម៉ឺនដុល្លា។ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ភេទប្រុស ជនជាតិខ្មែរ ដែលជាអ្នកទទួលប្រាក់ពីការឆបោកជនរងគ្រោះ។ តាមរយៈការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣រូបបន្ថែមទៀត ប្រុស០២រូប ជនជាតិរុស្សី និងស្រី០១រូប ជនជាតិខ្មែរ ដែលជាអ្នកធ្វើសកម្មភាពទទួលប្រាក់បន្តពីជនសង្ស័យខាងលើ និងបន្តប្តូរប្រាក់ជារូបិយប័ណ្ណអេឡិចត្រូនិច។ បច្ចុប្បន្នជនសង្ស័យ០៤រូបខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញផ្សេងៗអោយបានហ្មត់ចត់ជាមុន ចៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ។

ក្រុមហ៊ុនចិនដ៏ធំមួយ កំពុងស្វែងរកទីតាំងបង្កើតរោងចក្រផលិតស្រោមដៃពេទ្យបន្ថែមនៅកម្ពុជា

2025/07/04 04:03:30 pm        115
ភ្នំពេញ ៖ ក្រុមហ៊ុនវិនិយោគមកពីប្រទេសចិនដ៏ធំមួយ កំពុងស្វែងរកទីតាំងថ្មី ពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួននៅកម្ពុជា នៅក្នុងគម្រោងពង្រីកខ្សែច្រវាក់ផលិតកម្មឱ្យបានចំនួន ១០ ខ្សែបន្ថែម ដើម្បីឆ្លើយតបនិង ទីផ្សារ។​លោក លាវ គួយស៊ី (Liu Guixi) ប្រធានក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកបានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបពិភាក្សា ការងារ និងបានជម្រាបអំពីប្រវត្តិក្រុមហ៊ុន ដែលជាក្រុមហ៊ុនដ៏ធំមួយ ដែលមានបទពិសោធន៍ប្រមាណ ៣០ ឆ្នាំ កន្លងមកហើយ ក្នុងការផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប។ លោក លាវ គួយស៊ី លើកឡើងឱ្យដឹងថា តាមរយៈនៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ លោកមានគោលបំណង ស្វែងរកទីតាំងថ្មី ដើម្បីពង្រីកការវិនិយោគបង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ដោយមាន តម្រូវការពង្រីកខ្សែច្រវាក់ផលិតកម្មរហូតដល់ទៅ ១០ខ្សែបន្ថែមទៀត។ក្នុងជំនួបនេះ, ឯកឧត្តមអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូចិន ដែលបានមកទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាមួយដ៏សមស្របបំផុត និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ដែលបានសហការជាមួយក្រុមហ៊ុន Medtecs MSEZ Corp.,Ltd បណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិត ស្រោមដៃពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេហាតធេន ស្ថិតនៅខេត្តស្វាយរៀង។ ឯកឧត្តមអគ្គលេខាធិការ ក៏បានជម្រាបជូន គណៈប្រតិភូពីស្ថានភាពដ៏ល្អប្រសើរនៃវិនិយោគនៅកម្ពុជា, របបលើកទឹកចិត្ត ប្រកបដោយភាពទាក់ទាញ ក្រោមច្បាប់ស្តីពីវិនិយោគ ដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន។ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការគាំទ្រ ចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ឯកឧត្តមបាន ជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការយកជ័រកៅស៊ូក្នុងស្រុកឱ្យបានច្រើនជាអតិបរមា ធ្វើជាធាតុចូលផលិតកម្ម ជំនួស ឱ្យការប្រើសារធាតុគីមីផ្សេងៗ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថានដែលបណ្តាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាបង្ហាញសក្តានុពលសហគមន៍កសិកម្មទំនើប ខណៈកិច្ចប្រជុំ ACEDAC និង ASWGAC បានបិទបញ្ចប់ដោយជោគជ័យ

2025/07/04 03:50:52 pm        537
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមសន្ទរកថាបើកកិច្ចប្រជុំលើកទី៣១ នៃក្រុមប្រឹក្សាមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអភិវឌ្ឍសហគមន៍កសិកម្ម និងកិច្ចប្រជុំក្រុមការងារតាមវិស័យរបស់អាស៊ានលើកទី២៦ (The 31st ACEDAC and the 26th ASWGAC) ពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម។ កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំឡើងនៅទឹកដីអង្គរ ខេត្តសៀមរាប។នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងពីបញ្ហាប្រឈមក្នុងវិស័យកសិកម្ម ដោយសារកត្តាអាកាសធាតុ និងដោយសារការរីករាលដាលជំងឺ Covid 19 ជាដើម។ ក្នុងនោះ ឯកឧត្តមក៏បានបង្ហាញអំពីភាពរីកចម្រើនរបស់វិស័យកសិកម្មនេះដូចគ្នា ខណៈដែលគ្រួសារកម្ពុជាចំនួនប្រមាណជិត ២លាននាក់ ពឹងផ្អែកលើវិស័យកសិកម្មសម្រាប់ចិញ្ចឹមជីវិត។ជាមួយនេះ ឯកឧត្តម លើកឡើងបន្ថែមអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគំរូថ្មីមួយនៅក្នុងអាណត្តិទី៧ថ្មីនេះ ដែលហៅថា សហគមន៍កសិកម្មទំនើប គឺជំរុញធ្វើយ៉ាងណាឱ្យសហគមន៍មានការធ្វើផលិតកម្មធំរួម ដាក់ដី និងទុនរួមគ្នា ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា ដោយមិនប្រកួតប្រជែងគ្នាឡើយ។ ឯកឧត្តម បានមានប្រសាសន៍ថា សហគមន៍កសិកម្មទំនើប គឺជារចនាសម្ព័ន្ធសហករណ៍ជំនាន់ថ្មី ជាការរួមបញ្ចូលការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ សហគ្រាសតម្រង់ទិសទីផ្សារ ខណៈពេលដែលនៅតែមានឫសគល់នៅក្នុងភាពជាម្ចាស់សហគមន៍។ ពួកវាត្រូវបានរចនាឡើងដើម្បីដំណើរការជាមួយនឹងសេដ្ឋកិច្ចនៃមាត្រដ្ឋាន។ អនុញ្ញាតឱ្យពួកគេប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងក្នុងតំបន់ និងរួមបញ្ចូលនិរន្តរភាពទៅក្នុងផលិតកម្ម និងគំរូអាជីវកម្ម។ សហគមន៍កសិកម្មទំនើប នឹងផ្តល់អត្ថប្រយោជន៍ច្បាស់លាស់ដល់ប្រជាកសិករនៅកម្ពុជា។ លើសពីនេះទៀតនោះ គឺកាត់បន្ថយថ្លៃដើមផលិតកម្មរបស់កសិករ, ការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានតម្លៃទាប ធ្វើឱ្យប្រសើរឡើងនូវភាពធន់តាមរយៈការធ្វើផែនការរួមគ្នា និងការអនុវត្តឆ្លាតវៃអាកាសធាតុ, បង្កើនលទ្ធភាពទទួលបានទីផ្សារតាមរយៈការប្រមូលផ្តុំ និងកិច្ចសន្យាកសិកម្ម និងការគាំទ្រជាប្រចាំពីមន្ត្រីកសិកម្មឃុំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។នៅចំពោះមុខភ្ញៀវបណ្តាសមាជិកអាស៊ាននាឱកាសនោះ ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងបន្តថា ផ្លូវឆ្ពោះទៅមុខនឹងមិនងាយស្រួលទេនៅទូទាំងអាស៊ាន ដែលត្រូវប្រឈមមុខនឹងការចាំបាច់រួមគ្នា ក្នុងការធានាបាននូវប្រព័ន្ធស្បៀងអាហាររបស់យើង ដើម្បីការពារបរិស្ថានរបស់យើង និងលើកកម្ពស់សហគមន៍ជនបទ។ សហករណ៍ គឺជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងនោះ ហើយពួកគេត្រូវតែត្រូវបានបំពាក់ដើម្បីឈានទៅរកបញ្ហាប្រឈម។សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។ ចំពោះលក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមានសមាជិកចាប់ពី៥០គ្រួសារឡើង៕

ពលរដ្ឋតាមជនបទក្នុងខេត្តកំពង់ឆ្នាំង កំពុងរីករាយនឹងការទទួលផ្លូវល្អធ្វើដំណើរ និងការប្រកបរបរចិញ្ចឹមជីវិត

2025/07/04 03:45:53 pm        581
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅតាមទីជនបទ ខេត្តកំពង់ឆ្នាំង កំពុងមានការសប្បាយរីករាយ និងថ្លែងអំណរគុណ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបាននិងខិតខំជួសជុលកែលម្អផ្លូវនានា ឲ្យបានធ្វើដំណើរកាន់តែងាយស្រួល ហើយពេលទៅណាមកណា ដើម្បីប្រកបរបរចិញ្ចឹមជីវិត ក៏បានឆាប់រហ័ស និងសុវត្ថិភាពជាងមុន ទាំងរដូវប្រាំង និងរដូវវស្សា ។ប្រជាពលរដ្ឋរស់នៅស្រុកទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លើកឡើងថា ការអភិវឌ្ឍផ្លូវឲ្យកាន់តែធ្វើដំណើរស្រួលជាងមុននេះ បានឆ្លើយតបទៅនឹងតម្រូវការចាំបាច់​របស់ពួកគាត់ ដែលជាប្រជាពលរដ្ឋនៅតាមទីជនបទ ជាពិសេស ធ្វើឲ្យស្រួលនាំកសិផល​ទៅកាន់ទីផ្សារ កូនចៅទៅរៀនក៏ស្រួល សុវត្ថិភាព ហើយពេលឈឺថ្កាត់ម្ដងៗ ទៅពេទ្យក៏លឿនជាងមុន ។ពួកគាត់ បានបន្តថា ការអភិវឌ្ឍនេះ ពិតជាចំនូវអ្វីដែលពួកគាត់ចង់បាន ព្រោះកាលណាមាន​ផ្លូវល្អធ្វើដំណើរ បានជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរ ហើយពួកគាត់ក៏បានជឿជាក់ថា រាជរដ្ឋាភិបាលក៏នឹងបន្តអភិវឌ្ឍន៍ភូមិដ្ឋាននានា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន ១០ខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST ស្ថិតក្នុងស្រុករលាប្អៀរ ស្រុកទឹកផុស និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ផ្លូវគឺជាសរសៃរឈាមដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋរស់ ទាំងនៅក្នុងទីក្រុង និងទីជនបទ ។ឯកឧត្តមបានបន្តថា ដោយមើលឃើញពីសារប្រយោជន៍ នៃផ្លូវជនបទនេះហើយ ទើបក្នុងនាម​ជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំធ្វើយ៉ាងណា​ប្រែក្លាយផ្លូវនៅទីជនបទនានា ពីផ្លូវដី ទៅជាផ្លូវក្រាលកៅស៊ូ ចាក់បេង និងក្រាលគ្រួសក្រហម រួមជាមួយនឹងការកសាងនូវស្ពាន ឬសំណង់សិល្បៈការផ្សេងៗ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋនៅទីជនបទ ។ជាមួយនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរួមគ្នាថែទាំផ្លូវនានា ដែលរាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍ និងចំណាយថវិកាដ៏ច្រើន ដើម្បីកសាងឡើង តាមរយៈការមិននាំគ្នាកាប់គាស់ ចាក់ដីផ្ទះខ្ពស់ជាងផ្លូវ ឬដឹកលើសទម្ងន់ជាដើម ៕អត្ថបទ បាន សុខរិទ្ធិ 

ពលរដ្ឋមើលឃើញពីស្ថិរភាពលើការផ្គត់ផ្គង់តម្រូវការនានាស្របពេលដែលកម្ពុជាបញ្ឈប់ការនាំចូលពីថៃ

2025/07/04 03:30:39 pm        587
ប្រជាពលរដ្ឋបានបង្ហាញជាការជឿជាក់លើរាជរដ្ឋាភិបាលយ៉ាងមុតមាំក្នុងការផ្គត់ផ្គង់តម្រូវការនានាដោយមានស្ថិរភាព និងពុំចាំបាច់នាំចូលពីប្រទេសថៃ ដូចគ្រាកន្លង។ ពលរដ្ឋមើលឃើញថា ក្រោយកម្ពុជាសម្រេចបញ្ឈប់ការទិញអគ្គិសនី អ៊ីនធឺណិត បិទការនាំចូលបន្លែ ផ្លែឈើ និងបិទការនាំចូលប្រេងឥន្ធនៈពីប្រទេសថៃ កម្ពុជានៅតែអាចមានលទ្ធភាពរក្សាបានប្រក្រតីភាពសង្គម រក្សាបាននូវភាពគ្រប់គ្រាន់ ក៏ដូចជាស្ថិរភាពតម្លៃដូចដើមគ្មានអ្វីប្រែប្រួលនោះទេ។ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ បង្ហាញនូវភាពពេញចិត្តជាខ្លាំង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចឈប់ទិញអគ្គិសនី អ៊ីធឺណិត បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ ក៏ដូចជាឈប់ចាក់បញ្ចាំងភាពយន្តថៃ នៅតាមកញ្ចក់ទូរទស្សន៍ មួយរយៈមកនេះ។ ប្រជាពលរដ្ឋមើលឃើញពីឧត្តមគតិរបស់ប្រមុខរាជរដ្ឋាភិបាល ដែលសម្រេចបញ្ឈប់ការទិញ បញ្ឈប់ការនាំចូលពីថៃ ក្នុងនាមជាប្រទេសមានឯករាជ្យភាព មិនរស់រណប ឬក្រោមការគាបសង្កត់ ការគំរាមគរបស់ប្រទេសណាមួយ។ពលរដ្ឋរស់នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ មើលឃើញថា ដំណើរការសង្គមប្រចាំថ្ងៃ ក្រោយកម្ពុជាសម្រេចបញ្ឈប់ការនាំចូលពីប្រទេសថៃ គឺកម្ពុជានៅតែមានភាពប្រក្រតី គ្មានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។ ពួកគាត់ថា កម្ពុជាយើងមានភាពម្ចាស់ការ អាចផ្គត់ផ្គង់តម្រូវការនាៗគ្រប់គ្រាន់ និងមានប្រភពនាំចូលផ្សេង ក្រៅពីប្រទេស ថៃ។ពាក់ព័ន្ធនឹងរឿងទាំងនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីម្សិលម៉ិញបានស្នើនិងផ្ដាំទៅរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីពេលនេះតទៅ ឈប់ទិញដាច់ខាតអគ្គិសនី អ៊ីនធឺណែត ប្រេងឥន្ធនៈ ឧស្មន័ ក៏ដូចជាឈប់ចាក់ភាពយន្តថៃ។ ការប្រកាសរបស់សម្ដេច គឺដើម្បីបង្កានាពេលខាងមុខមានបញ្ហាជាមួយគ្នា គែនឹងមានការគំរាមកំហែងដល់កម្ពុជាទៀត។ សម្ដេចតេជោ ក៏បានបញ្ជាក់ជាថ្មីផងដែរ គ្មានការចរចចារទ្វេភាគីជាមួយភាគីថៃនោះទេ លើការងារបើកច្រកព្រំដែន ព្រោះភាគីថៃ ជាអ្នកបិទច្រកព្រំដែនដោយឯកតោភាគី៕អត្ថបទ៖ គឹមហុក  

អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរជាង៤ពាន់សន្លឹក​​​ត្រូវបានផ្តល់​​​ជូនពលរដ្ឋនៅក្នុងស្រុកស្វាយជ្រំនៃខេត្តស្វាយរៀងសម្រាប់ប្រើប្រាស់

2025/07/04 03:10:19 pm        669
ស្វាយរៀង ៖ លោកវរៈសេនីយ៍ឯកសោម សុភ័ណ្ឌ អធិការស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៍ btv ឲ្យដឹងថាក្នុងរយៈពេល ៦ខែឆ្នាំ២០២៥ នេះអធិការស្រុកបានធ្វើការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋចំនួន៤ពាន់៦៤៦សន្លឹកសម្រាប់ប្រើប្រាស់ បន្ទាប់ពីពលរដ្ឋមួយចំនួនដល់អាយុគាត់បានមកសុំធ្វើអត្តសញ្ញាណប័ណ្ណ និងធ្វើការផ្លាស់ប្ដូរថ្មីបន្ទាប់ពីបណ្ណ័ចាស់របស់ពួកគាត់អស់សុពលភាព។លោកអធិការស្រុកបានបញ្ជាក់បន្ថែមថាក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ នេះដែរ អធិការនគរបាលស្រុក បានទទួលពាក្យស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ពលរដ្ឋទាំង១៦ឃុំមានចំនួន ៧ពាន់ ៩៥២នាក់ ក្នុងនោះអ្នកដល់អាយុធ្វើអត្តសញ្ញាណប័ណ្ណមានចំនួនជាង១ពាន់នាក់និងអ្នកអស់សុពលភាពប្រើប្រាស់បណ្ណ័មានចំនួនជាង ៦ពាន់នាក់ ។ក្នុងនាមក្នុងនាមគណៈបញ្ជាការឯកភាពស្រុក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការស្រុកស្វាយជ្រំ បានអំពាវនាវដល់ពលរដ្ឋពិសេសយុវជនដែលដល់អាយុសូមអញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ប្រើប្រាស់ឲ្យបានគ្រប់គ្នាក្នុងកិច្ចការបម្រើជាភាពនិងរួមមចំណែកបម្រើដ៏សង្គមជាតិ ខណៈដែលក្រុមការងារអធិការដ្ឋាននគរបាលស្រុកទទួលធ្វើជូនបងប្អូនគ្រប់ពេលម៉ោងបម្រើការងារស្នូល៕ ដោយ ៖ ភា សារិទ្ធ

ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ច្រើនករណី មន្ទីរសាធារណការ និងកាយដកដែកចេញ ពីផ្លូវរថភ្លើងដែលសង់នៅលើទ្រូងផ្លូវ 105K

2025/07/04 03:05:04 pm        605
ភ្នំពេញ៖ ថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ដល់ទីតាំងកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវដែក និងតំណាងក្រុមហ៊ុន Royal Railway ដើម្បីពិនិត្យ និងកែសម្រួលកំណាត់ផ្លូវរថភ្លើងតភ្ជាប់នេះ។ ជាលទ្ធផល មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន Royal Railway នឹងធ្វើការកាយដកដែករ៉ៃចេញ និងចាក់បេតុង ឱ្យបានស្អាតឡើងវិញ​ស្របតាម​ស្តង់ដារ​បច្ចេកទេស​ផ្លូវបេតុង។ ដើម្បីធានានូវសុវត្ថិភាពរបស់​ប្រជាពលរដ្ឋ​ធ្វើចរាចរ​តាមដងផ្លូវនេះក្រុមការងារនឹងសហការគ្នាទាំងយប់ទាំងថ្ងៃ ឱ្យការងារនេះចប់​រួចរាល់ឆាប់បំផុត។ ជាមួយគ្នានេះផងដែរ ក្រុមការងារក៏បានចុះពិនិត្យទីតាំងផ្លូវឆ្លងកាត់ផ្លូវរថភ្លើង​ដែលមាន​គ្រោះថ្នាក់ញឹកញាប់ចំនួន២ ទីតាំង នៅតំបន់ផ្លូវទំនប់កប់ស្រូវ ហើយក្រុមហ៊ុន Royal Railway ឯកភាពធ្វើការកែសម្រួលជម្រាលចំណោតផ្លូវឆ្លងកាត់ផ្លូវដែកទាំងពីរទីតាំងឱ្យកាន់តែល្អប្រសើរ។

កម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំង ដាក់រថយន្តស្ទូច និងសាឡាង ទាញយកសម្រាស់ចេញពីទន្លេសាប

2025/07/04 02:55:05 pm        362
កំពង់ឆ្នាំង៖ កម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានដាក់រថយន្តស្ទូច និងសាឡាង ទាញយកសម្រាស់ចេញពីទន្លេសាបជាច្រើនកន្លែង ក្រោយពីការប្រើប្រាស់កម្លាំងកងទ័ព មិនអាចទាញយកសម្រាស់ទាំងនោះចេញពីទន្លេសាបបាន។ លោកឧត្តមសេនីយ៍ត្រី អុំ សុភា មេបញ្ជាការប្រតិបត្តការសឹករងកំពង់ឆ្នាំង បានអោយដឹងថា ថ្នាក់ដឹកនាំបានអោយអនុវត្តវិធានការនេះ ចាប់ពីថ្ងៃនេះតទៅ ហើយលោកឧត្តមសេនីយ៍ត្រី ហាមមិនអោយជនសង្ស័យទាំងឡាយដាក់សម្រាស់ ឬប្រព្រឹត្តបទល្មើសនេសាទទៀតឡើយ។ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានបន្តថា៖ ដោយសារកន្លងមក ការបង្ក្រាបបទល្មើសសម្រាស់នៅក្នុងខេត្តកំពង់ឆ្នាំង មិនអាចយកសម្រាស់ទាំងអស់ចេញពីក្នុងទឹកទន្លេសាបបាន ម្លោះហើយថ្នាក់ដឹកនាំ បានសំរេចផ្តល់នូវរថយន្តស្ទូច១គ្រឿង និងសាឡាងដឹក១គ្រឿង ដើម្បីចេញប្រតិបត្តការបង្ក្រាបបទល្មើសនេសាទ(សម្រាស់) នេះអោយអស់ ដោយមិនត្រូវទុកនៅក្នុងទឹកទន្លេសាបទៀតឡើយ។ កម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំង បានយករថយន្តស្ទូច និងសាឡាងនេះទៅស្ទូចយកសម្រាស់នៅចំណុចប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង បាន២ថ្ងៃហើយ និងស្រង់បានសម្រាស់ជាច្រើនមែក ដែលជនសង្ស័យបានទម្លាក់ចូលទឹកទន្លេកាលពីរដូវប្រាំងកន្លងមក។ ការស្រង់សម្រាស់ចេញដោយប្រើប្រាស់រថយន្តស្ទូច និងសាឡាងនេះ នឹងត្រូវធ្វើរយៈពេល៦ខែ ហើយត្រូវប្រតិបត្តការជារៀងរាល់ថ្ងៃផងដែរ។ ដោយឡែកបទល្មើសនេសាទផ្សេងៗទៀត នៅតែមានជនសង្ស័យលួចដាក់ជាបន្តបន្ទាប់ តែត្រូវកម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំង និងកម្លាំងកងទ័ពនៅតាមអង្គភាពផ្សេងទៀត កំទេចជារៀងរាល់ថ្ងៃ។ប្រជានេសាទលក្ខណៈគ្រួសារ បានអោយដឹងថា៖ កាលពីរដូវបិទនេសាទឆ្នាំកន្លងទៅ មិនឃើញមានត្រីដូចរដូវបិទនេសាទឆ្នាំនេះទេ។ ឆ្នាំនេះ ឃើញមានពងត្រីនៅតាមស្មៅ និងដើមឈើ ហើយការនេសាទតិចតួចរបស់ប្រជានេសាទក៏ទទួលបានផលត្រីគ្រាន់បើជាងឆ្នាំទៅ។ ពួកគាត់បានសំណូមពរដល់កម្លាំងកងទ័ព កម្លាំងជលផល អាជ្ញាធរគ្រប់ជាន់ថ្នាក់ សូមបន្តបង្ក្រាបបទល្មើសនេសាទតទៅទៀត ជាពិសេសកុំអោយកើតមានបទល្មើសសម្រាស់នេះអោយសោះ ព្រោះជាគ្រោះថ្នាក់ធំដល់មច្ឆាជាតិ និងអាចផុតពូជត្រីផងដែរ។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ទិន្នផលត្រីក្នុងឆមាសទី១ឆ្នាំ២០២៥នេះទទួលបានជាង២៥ពាន់តោន កើនជាង៣ពាន់តោនលើសឆមាសទីឆ្នាំ២០២៤។ កត្តាដែលនាំអោយកើនឡើងនេះ ដោយសារមានការសហការបង្ក្រាបបទល្មើសនេសាទពីកម្លាំងកងទ័ព ជំនាញរដ្ឋបាលជលផល រួមនិងអាជ្ញាធរឃុំស្រុកខេត្ត៕ កាំង ហុងវាស្នា

គណៈកម្មការទី៣ព្រឹទ្ធសភា អំពាវនាវកសិករជឿជាក់រាជរដ្ឋាភិបាល លើការដោះស្រាយបញ្ហាទីផ្សារកសិផល

2025/07/04 02:54:03 pm        624
ភ្នំពេញ៖ ខណៈប្រទេសកម្ពុជា កំពុងជួបវិវាទបញ្ហាព្រំដែនជាមួយប្រទេសថៃ និងរងការគំរាមកំហែងជាបន្តបន្ទាប់ពីភាគីថៃ។ ប្រធានគណៈកម្មកាទី៣ នៃព្រឹទ្ធសភា បានអំពាវនាវដល់ប្រជាកសិករ សូមជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើបញ្ហាវិបត្តិព្រំដែន ដើម្បីជួយដោះស្រាយបញ្ហាកសិផលដែលខ្វះទីផ្សារ។ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មកាទី៣ នៃព្រឹទ្ធសភា ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក្នុងឱកាសអញ្ជើញធ្វើបទបាឋកថា ក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍ ២០២៥ ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា កាលដើមសប្ដាហ៍នេះ បានលើកឡើងដោយរម្លឹកអំពីអតីតកាលដ៏ជូចត់កន្លងមក ជាពិសេសក្នុងអំឡុងដែលឆ្លងកាត់ក្នុងរបប ប្រល័យពូជសាសន៍ ដោយផ្តោតលើវិស័យស្រូវអង្ករថា “កាលពីមុនយើងអត់មានអង្ករច្រកឆ្នាំងទេ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ អង្ករសល់ច្រើនពេក រហូតពិបាកដើររកទីផ្សារ”។ឯកឧត្តមបណ្ឌិត បានលើកឡើងដោយអំពាវនាវដល់ប្រជាកសិករ ធុរកិច្ចជន និងអ្នកប្រកបកិច្ចការងារក្នុងវិស័យកសិកម្មទាំងអស់ ពិសេសខាងវិស័យដំឡូងមី និងពោតជាដើម សូមជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើបញ្ហាវិបត្តិព្រំដែន រវាងកម្ពុជា-ថៃ ព្រោះថា បើអត់ទីផ្សារថៃ ក៏មានទីផ្សារផ្សេងទៀតដែរ ដោយកុំមានការព្រួយបារម្ភខ្លាំងពេក ពីព្រោះកម្ពុជាមានរោងចក្រកែច្នៃចំណីសត្វច្រើន ខណៈដែលកន្លងមកការនាំចេញកសិផលពីកម្ពុជាទៅឱ្យបរទេសក្នុង ១តោន តម្លៃមិនបាន៣០០នោះទេ ប៉ុន្តែនៅពេលទៅទិញចំណីសត្វពីគេវិញ ក្នុង១តោន មានតម្លៃប្រហាក់ប្រហែល៥០០ , ៥១០ ឬ៥៣០ ដើម្បីយកមកឱ្យសត្វស៊ី។ ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា ដើម្បីជួយដល់រាជរដ្ឋាភិបាលក្នុងគ្រាលំបាកនេះ យើងនៅតែមានសង្ឃឹមថា ថ្នាក់ដឹកនាំ វិស័យឯកជន និងវិស័យរដ្ឋាភិបាល គឺនៅតែអាចរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហានេះបានទាំងអស់គ្នា។អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញលើកទឹកចិត្តដល់សភាពាណិជ្ជកម្មខេត្តជាប់ព្រំដែនថៃដែលមានខេត្តបាត់ដំបង និងឧត្តរមានជ័យជាដើម ត្រូវយកចិត្តទុកដាក់ជួយកសិករ ដែលកំពុងទទួលរងផលប៉ះពាល់ពីការបិទព្រំដែនពីប្រទេសថៃ។ ជាក់ស្ដែងនៅអំឡុងខែនេះ ផលពោតរបស់កសិករ អាចប្រឈមវិបត្តិទីផ្សារដោយសារត្រូវពឹងផ្អែកការនាំចេញទៅទីផ្សារប្រទេសថៃ។បើតាមអ្នកឧកញ៉ា តាមរយៈការជួយគាំទ្រពីសភាពាណិជ្ជកម្ម នឹងចូលរួមកាត់បន្ថយផលប៉ះពាល់ដល់កសិករលើការនាំចេញផលកសិកម្ម ដែលកំពុងរងគ្រោះពីជម្លោះព្រំដែន រវាងប្រទេសកម្ពុជា និងថៃ៕អត្ថបទ៖ ឈិត បូរ៉ាវី

កងទ័ពកម្ពុជាចូលរួមជំរុញសកម្មភាពដើម្បីកម្ពុជាមានភាពស្អាត

2025/07/04 02:36:35 pm        522
បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលសម្ភារគ្រប់គ្រងសំណល់រឹង ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន បានប្រគល់អំណោយធុងសំរាមចំនួន៣០ (សាមសិប)ធុង ជូនទៅកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សម្រាប់ទុកដាក់សំណល់រឹង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធិផលនានា និងអបអរសាទរពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥) និងដើម្បីទុកសម្រាប់ប្រើប្រាស់នៅក្នុងអង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងអំណរគុណ ដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលបានផ្លតល់សម្ភារៈទុកដាក់សំរាម សំណល់ប្លាស្ទិក នាពេលនេះ និងបានថ្លែងចាត់ទុកថា ជានិច្ចកាលឯកឧត្តមរដ្ឋមន្រ្តី បានគិតគូរខ្ពស់លើការថែទាំសុខភាព អនាម័យបរិស្ថាន និងសោភ័ណភាពនៅតាមមូលដ្ឋាន។សូមបញ្ជាក់ថា ការប្រគល់ធុងសំរាមជូនកងរាជអាវុធហត្ថលើ់ផ្ទៃប្រទេស នាពេលនេះ ជាការបង្ហាញថាភាពស្អាត ត្រូវបានផ្សព្វផ្សាយនៅទូទាំងប្រទេស ហើយបានជំរុញឱ្យមានការចូលរួមពីគ្រប់ទីកន្លែងថែមមួយកម្រិតទៀត ក្នុងនោះមានទាំងកងយោធពលខេមរភូមិន្ទផងដែរ សំដៅដល់ភាពស្អាតនៅលើដីរបស់កម្ពុជា និងលើសពីនេះ បានឆ្លើយតបនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាព សុខភាព និងការរស់នៅប្រកបដោយចីរភាព របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ក្នុងយុទ្ធនាការដើម្បីកម្ពុជាមានភាពស្អាត មានដូចជាយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ការរួមគ្នាសម្អាតមូលដ្ឋាន ក្នុងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការសម្អាតផ្លូវជាតិ«ផ្លូវជាតិ គ្មានសំរាមនិងសំណល់ប្លាស្ទិក» ហើយជាបន្តបន្ទាប់ប្រជាជន មានការគិតគូលើការទុកដាក់សំរាម និងសំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវជាបណ្តើរៗ។ ឯកឧត្តមរដ្ឋមន្រ្តីមានសុទិដ្ឋិនិយមចំពោះ ការចូលរួមអនុវត្តសកម្មភាព ដើម្បីកម្ពុជាមានភាពស្អាត ដែលបាននិងកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អសេវាសាធារណៈ និងការដោះស្រាយបញ្ហាបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជំរុញឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព និងឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ចេញការព្រមាន​ធ្ងន់ៗដល់អ៊ីរ៉ង់ឱ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាព ​​
05/18/2026 08:05 AM
ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង នឹងត្រូវសម្ពោធជាផ្លូវការនៅថ្ងៃទី៣០ ខែឧសភានេះ
05/18/2026 08:05 AM
ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក
05/18/2026 08:05 AM
សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM