រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ
សល់៤ថ្ងៃទៀតប្រតិភូពិភពលោក ត្រៀមជួបជុំនៅខេត្តសៀមរាប ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក(WAGGGS) លើកទី៣៩
ក្រុមភ្លេងកាយរឹទ្ធិខេត្តប៉ៃលិនត្រៀមប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣
អ្នកវិនិយោគទុនចិននៅជុំវិញពិភពលោកនាំគ្នាមកបើកប្រជុំត្រៀមរៀបចំមហាសន្និបាតធុរកិច្ចនៅកម្ពុជាចុងឆ្នាំនេះ

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្រ្ត​របស់ក្រសួង

2025/07/23 03:52:03 pm        339
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នាគមន៍ បាន​អញ្ជើញជា​អធិបតី​ដឹកនាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្រ្ត​របស់​ក្រសួង​ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង លោកស្រី លោក ជាប្រធានអង្គភាព និងមន្រ្តីបច្ចេកទេសក្រោមឱវាទក្រសួង នៅ​ទីស្ដីការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍។កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងណែនាំសមាសភាព និងបែងចែក​ការ​ទទួល​ខុស​ត្រូវ​រប​ស់​ក្រុម​ការងារ និងអនុក្រុមការងារទទួលបន្ទុកតាមវិស័យដូចជា ការងារអភិវឌ្ឍស្ថាប័ន វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍និងព័ត៌មាន និងវិស័យឌីជីថល វិស័យទូរគមនាគមន៍ និង​វិស័យ​ប្រៃសណីយ៍​។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍​ណែនាំ​លើ​ការ​រៀបចំ​ផែន​ការ​យុទ្ធ​សាស្រ្តរ​បស់​ក្រសួង​សំដៅបម្រើ​សេវា​សាធារ​ណៈ​ជូន​ប្រជាពលរ​ដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ កាត់បន្ថយពេលវេលា ការចំណាយ និងឆ្លើយតបតាមតម្រូវការ ព្រមទាំ​ងមា​ន​សង្គតិភាព​ទៅ​នឹង​គោល​នយោបាយ យុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រោមការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃរ​​បស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលរួ​មមាន យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្របខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថ​លកម្ពុជា (២០២២-២០៣៥) គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា (២០២៣-២០៣៥) និងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ជាដើម៕

គ្រឿងញៀនជាង ២៤៧គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល ក្នុងឱកាស​ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅខេត្តស្វាយរៀង

2025/07/23 03:10:24 pm        601
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តស្វាយរៀង មាន​រៀប​ចំ​ពិធី​អបអរ​ទិវាអន្តរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោម​ប្រធាន​បទ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។ ក្នុងពិធីនោះក៏មានការដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ដែលរឹប​អូស​បាន​ពី​បទ​ល្មើស​មាន​ទម្ងន់​សរុប​ជាង ២៤៧គីឡូក្រាម ព្រមទាំងសម្ភារៈវេចខ្ចប់​ និងការប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួ​ន​ទៀត​ផង​ដែរ៕

ផ្លូវអភិវឌ្ឍន៍ជនបទ បាន និងកំពុងប្រែក្លាយជីវភាពប្រជាពលរដ្ឋអោយធូរធារ និងបង្ករលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ពួកគាត់

2025/07/23 02:57:13 pm        231
កំពង់ឆ្នាំង៖ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ សមាជឹកគណៈកម្មាធិការធិការលទ្ធកម្ម តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និងមន្ត្រីបច្ចេកទេសផ្លូវជនបទចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំផ្លូវខួប ដោយក្រាលគ្រួសក្រហមចំនួន៣ខ្សែ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និងស្រុកទឹកផុស និងផ្លូវកៅស៊ូDBST១ខ្សែ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានកសាងផ្លូវទាំងនេះរួចមក ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំង៣ខ្សែនេះ បានអោយដឹងថា៖ ពីមុនផ្លូវទាំងនេះ គឺជាផ្លូវរទេះ និងមានជង្ហុគបែកភក់ជ្រាំក្នុងរដូវវស្សា និងហុយប៉ះពាល់ដល់សុខភាព រួមនិងពិបាកក្នុងការធ្វើដំណើរនៅរដូវប្រាំងផងដែរ។ ដោយការយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការកែលម្អផ្លូវជនបទអោយល្អប្រសើរ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ២០២៤កន្លងមក ផ្លូវទាំង៣ខ្សែនេះ បានប្រែក្លាយពីផ្លូវរទេះទៅជាផ្លូវក្រាលគ្រួសក្រហម និង១ខ្សែទៀតប្រែទៅជាផ្លូវកៅស៊ូDBST ងាយស្រួលក្នុងការធ្វើដំណើរទៅមក ការដឹកកសិផល និងការប្រើប្រាស់ផ្សេងៗទៀត។ដោយឡែកឯកឧត្តម ចាន់ ដារ៉ុង បានថ្លែងថា៖ គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលយកលើការងារបញ្ចប់សុពលភាព គម្រោងថែទាំផ្លូវជាលក្ខណៈខួបផ្លូវក្រាលគ្រួសក្រហមទាំង៣ខ្សែ និងផ្លូវកៅស៊ូDBST១ខ្សែខាងលើនេះ។ ការចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវក្រាលគ្រួសក្រហមចំនួន៣ខ្សែប្រវែងសរុប២១០០០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ សាងសង់លូប្រអប់១កន្លែង ស្ថិតក្នុងឃុំទួលខ្ពស់ ស្រុកទឹកផុស, ឃុំសែប ឃុំតាជេស ឃុំស្រុកកំពង់ត្រឡាច, ឃុំស្វាយ ឃុំសេដ្ឋី ស្រុកសមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ផ្លូវកៅស៊ូDBST១ខ្សែ ប្រវែង៨០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ព្រមទាំងគូសគំនូសចរាចរណ៍ទំហំ១៦០០ម៉ែត្រការ៉េ ឆ្លងកាត់ឃុំចោងម៉ោង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស, ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅសងខាងផ្លូវ សូមចូលរួមថែរក្សាផ្លូវក្រាលគ្រួសក្រហមទាំង៣ខ្សែ និងផ្លូវកៅស៊ូDBST១ខ្សែនេះ អោយបានល្អប្រសើរ ដើម្បីជាប្រយោជន៍ដល់ការធ្វើដំណើរ ការដឹកកសិផលនានា ការទៅមកសាលារៀន និងទៅកាន់មន្ទីរពេទ្យវត្តអារាម សំខាន់គឺការប្រើប្រាស់អោយបានយូរអង្វែង។ ៕ កាំង ហុងវាស្នា

ឆមាសទី១ឆ្នាំនេះ មន្រ្តីឧទ្យានុរក្សបង្រ្កាបបទល្មើសធនធានធម្មជាតិបាន ៩៨៦ ករណី

2025/07/23 02:39:14 pm        231
នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ បទល្មើសធនធានធម្មជាតិត្រូវបានបង្រ្កាប មានចំនួន ៩៨៦ករណី។ ទិន្នន័យនេះមានការថយចុះចំនួន ៣៦៨ករណី បើប្រៀបធៀបនឹងការពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ តាមតំបន់ការពារធម្មជាតិ ក្នុងរយៈពេលដូចគ្នា នាឆ្នាំ២០២៤ ដែលមានរហូតដល់១៣៥៤ករណី។ លើសពីនេះ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ បានរឹបអូសវត្តុតាង រួមមាន រណាយន្ត៤៥០គ្រឿង គោយន្តចំនួន៥៩គ្រឿង រថយន្ត១៥គ្រឿង ម៉ូតូចំនួន៤៥គ្រឿង អេស្ការចំនួន ៣គ្រឿង និងមធ្យោបាយធ្វើដំណើរនិងដឹកជញ្ជូនបទល្មើសមួយចំនួនទៀត។ នៅក្នុងរយៈដូចគ្នាដែរ មន្រ្តីឧទ្យានុរក្ស បានដកហូត អន្ទាក់ឆក់ ចំនួន ៤៣២ម និងអន្ទាក់ខ្សែបានចំនួន១១ ៣៣៦ខ្សែ អាវុធចំនួន ៨ដើម គ្រាប់ចំនួន ១០៨គ្រាប់ កាំភ្លើងកែច្នៃ ចំនួន ១២៩ដើម រួមជាមួយវត្ថុចាប់យកមួយចំនួនទៀត។ ដោយឡែក ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២៥នេះដែរ សមត្ថកិច្ចក្រសួងបរិស្ថាន បានចាត់ការបញ្ជូនសំណុំរឿងបទល្មើស ទៅតុលាការ បានចំនួន៩១ ករណី និងជនសង្ស័យចំនួន៧២នាក់។  អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ជារួមចំនួនបទល្មើសនិងករណីការបង្ក្រាបបទល្មើសនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ មានការថយចុះច្រើន ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ អ្នកនាំពាក្យរូបនេះ បានបន្តថា ការថយចុះករណីបទល្មើស គឺពិតជាកើតឡើង ដោយសារកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ និងមន្រ្តីឧទ្យានុរក្ស របស់ក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទ រួមជាមួយប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ចូលរួមអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តមានជាធរមាន ដើម្បីធានាការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព។ ជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្ស រួមជាមួយអ្នកពាក់ព័ន្ធ បានពង្រឹងសមត្ថភាព និងបានប្រើប្រាស់បច្ចេកវិទ្យាថ្មី រួមមានការប្រើប្រាស់ដូន ការប្រើប្រាស់ផែនទីតំបន់ការពារ និងផែនទីផ្កាយរណប ដែលក្រសួងផ្តល់ជូន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការឆ្លើយតប មានភាពលឿនរហ័ស ច្បាស់លាស់ និងធ្វើការអន្តរាគមន៍ចំគោលដៅ ក្នុងការទប់ស្កាត់បទល្មើស នៅតាមតំបន់ការពារធម្មជាតិ។សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងសសរស្តម្ភទី២ គឺ«ភាពបៃតង» ផ្តោតលើយុទ្ធសាស្រ្តអាទិភាពចំនួន៣គឺ ទី(១)ពង្រីកចលនាដាំដើមឈើ ទី(២)ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងទី(៣)លើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ រួមមាន៖១) ការអនុវត្តច្បាប់១០០% ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ២) ពង្រឹងកិច្ចសហការ ជាមួយគណៈបញ្ជាការ កងឯកភាពនៃរដ្ឋបាលខេត្ត នោះគឺអាជ្ញាធរមូលដ្ឋាន ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត ដើម្បីធ្វើការទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។ លើសពីនេះសហការជាមួយ អង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ បន្ថែមទៀត។៣) គាំទ្រផ្តល់មធ្យោបាយ និងសម្ភារជួយដល់ការអនុវត្តច្បាប់ ដូចជាផ្តល់ដ្រូន ដល់គ្រប់មន្ទីរទាំងអស់ ដើម្បីជួយសម្រួល ដល់ការល្បាតរបស់សមត្ថកិច្ច ផ្តល់ផែនទីតំបន់ការពារធម្មជាតិ និងផែនទីផ្កាយរណប ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីប្រសិទ្ធភាពនៃការផ្ទៀងផ្ទាត់ និងអន្តរាគមន៍ទប់ស្កាត់បទល្មើស បន្ថែមទៀត។៤) ជំរុញការបណ្តុះ ដាំ និងស្តារព្រៃឈើឱ្យច្រើន ដើម្បីបង្កើនគម្របបៃតង និងឆ្ពោះទៅសម្រេចបានកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។វិធានការទាំង៤ខាងលើ របស់ក្រសួងបរិស្ថាន បានដាក់ចេញស្របជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តនាពេលកន្លងមក របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយឆន្ទះមុតស្រួចបន្តថែមទៀត និងបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះ ផ្តោតលើអាទិភាពក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដើម្បីការរស់នៅប្រកបដោយចីរភាព និងឆ្ពោះទៅសម្រេចទស្សនវិស័យឆ្នាំ២០៥០៕

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ យុវជនសម័យនេះ ឱកាសក៏មាន សាលារៀនក៏សម្បូរ គ្រូក៏ពូកែ

2025/07/23 02:20:48 pm        61
ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីបាឋកថានៅរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា យុវជនសម័យនេះ ឱកាសក៏មាន សាលារៀនក៏សម្បូរ គ្រូក៏ពូកែ។ ចំណែកឯគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏លើកទឹកចិត្តយ៉ាងខ្លាំងដល់ការសិក្សារបស់យុវជន។ ជាក់ស្តែង នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ការអភិវឌ្ឍមូលធនមនុស្សត្រូវបានចាត់ទុកជាអាទិភាពទី១។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា នៅចំពោះមុខនិស្សិតរាជបណ្ឌិត្យសភាកម្ពុជា។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា រាជរដ្ឋាភិបាលក៏មានគោលនយោបាយយកចិត្តទុកដាក់ថែទាំទារកនិងកុមារក្នុងគ្រួសារក្រីក្រចាប់តាំងពីការចាប់កំណើតក្នុងផ្ទៃនៃមាតា រហូតដល់អាយុ២ឆ្នាំ និងបន្តជួយផ្តល់អាហារូបករណ៍រហូតដល់រៀនចប់ថ្នាក់មធ្យមសិក្សា។ ចំពោះយុវជនដែលគ្មានលទ្ធភាពបន្តការសិក្សាទៅសាកលវិទ្យាល័យ ក៏ត្រូវបានរដ្ឋាភិបាលផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃថែមទាំងឧបត្ថម្ភថវិកាសម្រាប់ការសិក្សាទៀតផង។ ដូច្នេះ យុវជនសម័យនេះ ពិតជាមានសំណាងណាស់ដែលរស់ក្នុងសង្គមបរិយាកាសដ៏អំណោយផលសម្រាប់ការសិក្សាបែបនេះ។ ខុសពីយុវជនជំនាន់មុនដែលឱកាសក៏អត់ សាលារៀនក៏គ្មាន បើបានរៀនក៏ក្នុងស្ថានភាពហួសវ័យ និងលំបាកលំបិន។ ទោះយ៉ាងណា ឯកឧត្តម ប៉ែន បូណា បានជំរុញលើកទឹកចិត្តឱ្យយុវជនចេះចាប់យកឱកាសដ៏អំណោយផលនេះដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដសម្រាប់ប្រទេសជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា ទោះបីជាបរិយាកាសអំណោយផលយ៉ាងណាក៏ដោយ បើយុវជនមិនខិតខំប្រឹងប្រែងដោយខ្លួនឯងទេ ឱកាសនឹងមិនរត់រកពួកគេឡើយ។ ក្នុងន័យនេះ ឯកឧត្តមក៏បានចែករំលែកអំពីវិធីសាស្ត្រមួយចំនួនដើម្បីក្លាយខ្លួនជាមនុស្សពូកែ លេចធ្លោ ពោរពេញដោយចំណេះដឹង និងសីលធម៌ល្អ។ប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងបាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សរុបចំនួន ៣០០ នាក់។សូមបញ្ជាក់ថា បាឋកថានេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា លើកទឹកចិត្តដល់និស្សិតក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណអាណត្តិទី៧ យល់ដឹងពីជ្រុងនៃព័ត៌មាន ដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងលើកកម្ពស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ បាឋកថានេះ ក៏មានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បកស្រាយលើប្រធានបទ «ទិសដៅឥតងាករេនៃគោលនយោបាយការបរទេសប្រកបដោយភាពបត់បែនរបស់កម្ពុជា» និងវត្តមានរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា រួមទាំងព្រឹទ្ធបុរស សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតជាច្រើននាក់៕

ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់

2025/07/23 02:10:49 pm        404
ប្រតិបត្តិការទូទាត់តាមឃ្យូអរកូត (QR Code) នៅក្នុងបំណាច់ឆ្នាំ២០២៤ បានកើនឡើងជាង ២៥២ធៀបនឹងឆ្នាំ២០២៣ ក្នុងទំហំប្រាក់សរុបចំនួន ៥៥,៨ ប៊ីលានដុល្លារអាមេរិក ត្រូវវប្រមាណ ១២៤ភាគរយ នៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស)។ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា ប្រចាំឆ្នាំ២០២៤ ក្នុង​នោះ​សេវាទូទាត់សងប្រាក់ នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយ​ទិន្ន​ន័យ​អតិថិជនចុះឈ្មោះបង្កើត គណនីកាបូបអេឡិចត្រូនិក (E-wallet) សរុបបាន​កើន​ឡើង​ដល់​ប្រមាណ ២០,៧ លានគណនី ពោលគឺកើនឡើងជាង ៥ ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ជាមួយនឹងការកើនឡើងនៃការប្រើប្រាស់ស្មាតហ្វូន និងលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត ការធ្វើ​ប្រតិបត្តិការ​តាមរយៈឌីជីថលដោយផ្ទាល់ ពេញនិយមជាងប្រតិបត្តិការតាមបញ្ហារភ្នាក់ងារ ដែល​ជា​ហេតុនាំឱ្យមានការថយចុះនៃចំនួនភ្នាក់ងារ។​ក្នុងឆ្នាំ២០២៤នេះ ការចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយ​សមតុល្យរូបិយវត្ថុ អេឡិចត្រូនិកសរុប ដែលបានចេញផ្សាយមានចំនួនជាង ៥៧៥ លាន​ដុល្លារ​អាមេរិក​។ ចំណែកឯសមតុល្យដែលបានរក្សាទុកក្នុង គណនីអាណត្តិព្យាបាល កើនឡើង​ជាង​ ៥៨១លានដុល្លារ កើនពី ៤៤៣ លានដុល្លារ កាលពីឆ្នាំ២០២៣។ ការកើនឡើងនេះ បាន​បង្ហាញ​ពី​ទំនុកចិត្តរបស់អ្នកប្រើប្រាស់លើសេវាទូទាត់សងប្រាក់តាមបែបឌីជីថល និងក្រប​ខណ្ឌ​បទ​ប្បញ្ញត្តិ​ដែលគាំទ្រ។គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៥០ គ្រឹះស្ថាន ផ្តល់សេវាធនាគារអ៊ីនធឺណិត និង​សេវា​ធនា​គារ​ចល័ត ហើយអ្នកចុះ ឈ្មោះប្រើប្រាស់ អាចធ្វើប្រតិបត្តិការសេវាធនាគារផ្សេងៗ ក្នុង​នោះ​ចំនួន​ប្រតិបត្តិការ​តាមរយៈសេវាធនាគារអ៊ីនធឺណិតក្នុងឆ្នាំ២០២៤ មានការកើនឡើង ១២៦ ភាគរយ ពី ៤,៧ ទៅ ១០,៧ លានប្រតិបត្តិការ និងទំហំប្រាក់មានការកើនឡើងប្រមាណ ៥៥,៦% ពី ១៨,២​ទៅ ២៨,៣ ប៊ីលានដុល្លារអាមេរិក ប្រមាណ ៦២% នៃផ.ស.ស។ ចំណែកការទូទាត់ប្រាក់តាមប័ណ្ណទូទាត់ កាន់តែមានភាពទូលំទូលាយ ដោយ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុចំនួន ៤០ គ្រឹះស្ថាន បានចេញផ្សាយប័ណ្ណទូទាត់ចំនួនប្រមាណ ១២,៧ លាន​ប័ណ្ណ​។​ ក្នុងឆ្នាំ២០២៤ ប្រតិបត្តិការទូទាត់តាមប័ណ្ណទូទាត់ជារូបវ័ន្ត ក្នុងស្រុកសរុប មាន​ការ​ថយ​ចុះ​ប្រមាណ​ ២,២% ពីជាង ១៥០ មកត្រឹម ១៤៧ លានប្រតិបត្តិការ ក្នុងទំហំប្រាក់ជិត ២៧ ប៊ីលាន ដុល្លារ​អាមេរិក ។ ដោយឡែកចំនួនប្រតិបត្តិការប័ណ្ណទូទាត់ជារូបវ័ន្តនៅក្រៅប្រទេស មាន​ការ​កើន​ឡើង​ប្រមាណ ៩,៥% ពី ២,៨ ទៅ ៣,១ លានប្រតិបត្តិការ និងក្នុងទំហំប្រាក់ ១,១ ប៊ីលាន​ដុល្លារ​អាមេរិក​។ ចំណែកឯប្រតិបត្តិការប័ណ្ណទូទាត់តាមអនឡាញសរុបមាន ការកើនឡើងប្រមាណ ២២,៣​% និងមានទំហំប្រាក់មានការកើនឡើងប្រមាណ ៤៣,៥% ពី ១ ទៅ ១,៥ ប៊ីលាន​ដុល្លារ​អាមេរិក។ គិតត្រឹមឆ្នាំ២០២៤ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៤០ គ្រឹះស្ថាន បានដំឡើង​ម៉ាស៊ីន ATM ចំនួន ៥,៧ ពាន់គ្រឿង និង ៣០ គ្រឹះស្ថានបានតម្លើងម៉ាស៊ីន POS ចំនួន ៥៣,៦ ពាន់​គ្រឿង នៅទូទាំងប្រទេសកម្ពុជា ដែលជួយសម្រួលដល់លទ្ធភាពទទួលបាន សាច់​ប្រាក់​កាន់​តែ​ងាយ​ស្រួល និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូទាត់ទាំងមូល។ ប្រតិបត្តិការទូទាត់តាមឃ្យូអរកូត នៅ​តែ​ទទួលបានការ ពេញនិយម និងទាក់ទាញ ដែលជាមធ្យោបាយទូទាត់ប្រាក់ងាយស្រួល និង​សុវត្ថិភាព។ ចំនួនប្រតិបត្តិការទូទាត់តាមឃ្យូអរកូត បាន កើនឡើង ២៥២,៦% ធៀប​នឹង​ឆ្នាំ​២០២៣ ក្នុងទំហំប្រាក់សរុបចំនួន ៥៥,៨ ប៊ីលានដុល្លារអាមេរិកប្រមាណ ១២៤% នៃផ.ស.ស៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន ពិភាក្សា​ពីការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​វិស័យ​ព័ត៌មាន

2025/07/23 02:00:15 pm        218
សៀមរាប៖ ក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន នឹងខិតខំបង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​រួម​គ្នា ​ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ទាំងនៅក្នុងតំបន់ អាស៊ាន និងប្រទេសចិន ដែល​នេះ​ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ការបង្កើនកិច្ចសហប្រតិបត្តិការនេះ គឺធ្វើឡើងក្នុងបរិបទព័ត៌មានក្លែងក្លាយ បានរីកដុះដាល និង​ជះ​ឥទ្ធិពលលើជំនឿប្រជាពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយ និងស្របតាមអភិក្រមរបស់កម្ពុជា គឺ​មិន​អនុញ្ញាតឱ្យព័ត៌មានក្លែងក្លាយដឹកមុខយើងនោះទេ។ការ​បង្កើនកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងនៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​កម្រិត​បច្ចេក​ទេស​រវាង​ក្រសួង​ព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន តំណាងដោយលោកស្រី Wang Yan សំដៅ​ជំរុញ​កសាង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មាន​ក្នុង​ឱកាស​សន្និសីទ​កំពូល​ស្តីពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាស៊ី​លើក​ទី២០ (20th Asia Media Summit) នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប នា​ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។សូមជម្រាបថា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែល​រៀប​ចំ​ឡើង​ជា​លើកទី២ ក្រោមប្រធានសំខាន់គឺបញ្ញាសិប្បនិម្មិត (AI) ព័ត៌មានក្លែងក្លាយ ក្របខណ្ឌ​កិច្ច​សហ​ប្រតិបត្ដិការការទូត និងបច្ចេកវិទ្យាក្នុងការទំនាក់ទំនង៕

អន្តរក្រសួងដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​សញ្ជាតិ

2025/07/23 01:47:17 pm        348
ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៥, អន្តរក្រសួង រួមានក្រសួងមហាផ្ទៃ និង​ក្រសួង​យុត្តិធម៌​ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធន​កម្ម​ច្បាប់​ស្ដីពី​សញ្ជាតិ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមនឹងការ​អញ្ជើញ​ចូល​រួម​ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រី​ជំនាញ​នៃ​ក្រសួង​មហាផ្ទៃ និងក្រសួងយុត្តិធម៌ផងដែរ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យឆបោកតាម​រូបភាព​ផ្សព្វ​ផ្សាយ​ផ្តល់​សេវាអ្នកបំរើតាមផ្ទះ តាមរយៈផេកសេវាកម្មស្រ្តីមេផ្ទះ Easy-Maid

2025/07/23 12:21:43 pm        458
យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​តាម​ការ​ចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ ស្នង​ការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១រូប ឈ្មោះ ឃ.ឡ អាយុ៣៨ឆ្នាំ ដែល​ជា​ម្ចាស់ផេកហ្វេសប៊ុក និង តេឡេក្រាម ឈ្មោះ «សេវាកម្មស្រ្តីមេផ្ទះ Easy-Maid»។យោង​តាម​ការ​​ទទួល​ពាក្យបណ្តឹងរបស់ជនរងគ្រោះ នាយកដ្ឋាន​បាន​ទទួល​ពាក្យ​បណ្តឹង​លើក​រណី​នេះ​ជាង៣០បណ្តឹង ដែលមានទំហំទឹកប្រាក់ប្រមាណជាង២ម៉ឺនដុល្លារ ប៉ុន្តែ​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ ជំនាញកំណត់បានថា ជនសង្ស័យរូបនេះបានធ្វើការឆបោកជនរងគ្រោះជាងរយនាក់ និង​ទំហំ​ទឹក​ប្រាក់​ប្រមាណជាង ១០ម៉ឺនដុល្លារតាំងពីឆ្នាំ២០២២មកម្លេះ។តាមចម្លើយជនសង្ស័យខាងលើ បានសារភាពថា ខ្លួន​ពិ​ត​ជា​អ្នក​ផ្តើម​គំនិត​បង្កើត​ផេក​នេះ​ដើម្បី​ឆបោក​ប្រជាពលរដ្ឋពិតប្រាកដមែន ដោយបានធ្វើការផ្សព្វផ្សាយ​ផ្ដល់​សេវា​កម្ម​អ្នក​បំរើ​តាម​ផ្ទះ​ដល់​ក្រុម​គ្រួសារ​ដែលមានតម្រូវការអ្នកបម្រើតាមផ្ទះ ដោយតម្រូវឲ្យជនរងគ្រោះបង់ប្រាក់សេវាកម្មមុន ទើប​បញ្ជូនបុគ្គលិកទៅធ្វើការនៅតាមផ្ទះតាមក្រោយ ដោយម្តងៗទទួលបានប្រាក់ចន្លោះ ៣០០ ទៅ​ ២,០០០ដុល្លារ។ លើសពីនេះជនសង្ស័យខាងលើក៍បានឆបោក បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​រត់​ម៉ូតូ​កង់​បី ផាស់អាប់ អោយជួយទទួលប្រាក់តាមរយៈ QR ធនាគារជំនួសរូបគេ និងបានឱ្យពួក​គាត់​ផ្ទេរ​តាមរយៈភ្នាក់ងារផ្ទេរប្រាក់មកឱ្យគេវិញ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែក្រើនរំលឹក ដល់ប្រជាពលរដ្ឋថា វិស័យ​បច្ចេក​វិទ្យា​មាន​ការ​រីកចម្រើន បានសម្រួលកិច្ចការប្រចាំថ្ងៃ និងការផ្តល់សេ​វា​កម្ម​មួយ​ចំនួន​មាន​ភាព​ងាយ​ស្រួល​ ប៉ុន្តែទន្ទឹមនឹងនេះ ជនល្មើសតែងតែបន្លំខ្លួន និងឆ្លៀតឱកាស​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទាំង​នេះ​ដើម្បី​ឆបោក​ប្រជាពលរដ្ឋទូទៅ និងសូមក្រើនរំលឹកបន្ថែមដល់សាធារណជនទាំងអស់ ប្រុង​ប្រយ័ត្ន និងបញ្ឈប់ការទទួលប្រាក់ជំនួសអ្នកដទៃ ដែលមិនមានប្រភពច្បាស់លាស់ ជៀសវាង​ប្រឈម​នឹងបញ្ហាផ្លូវច្បាប់ដោយប្រការណាមួយ៕

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា «កុមារជាទំពាំងស្នងឫស្សី» និង «កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ»

2025/07/23 12:13:03 pm        251
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មណ្ឌលផ្កាឈូករបស់អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា” ដែលមានទីតាំងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ ថា៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា "កុមារជាទំពាំងស្នងឫស្សី" និង "កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ", ព្រមទាំងបានផ្តល់សច្ចាប័នអន្តរជាតិជាច្រើន ជាអាទិ៍៖ (១). អនុសញ្ញាស្តីពីសិទ្ធិកុមារនៅឆ្នាំ១៩៩២, (២). អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការនៅឆ្នាំ១៩៩៩, (៣). ពិធីសារបន្ថែមស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ, (៤). ពិធីសារស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ នៅឆ្នាំ២០០២, (៥). អនុសញ្ញាលេខ១៨២ ស្តីពី ការហាមប្រាម និង សកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ នៅឆ្នាំ២០០៥, និង (៦). អនុសញ្ញាក្រុងឡាអេស្តីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេស នៅឆ្នាំ២០០៧ ជាដើម ។ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋនូវការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ, ជាពិសេស ស្រ្តី និង កុមារ ដែលជាជនងាយរងគ្រោះបំផុត និងសូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, វិស័យឯកជន, សង្គមស៊ីវិល, ដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពនៅទូទាំងប្រទេសកម្ពុជា ។សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និង លិខិតបទដ្ឋានគតិយុត្តជាច្រើន របស់រាជរដ្ឋាភិបាល ដើម្បីគាំពារ និង លើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។ ជាក់ស្តែង, រាជរដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឆ្នាំ២០០៩ និង ដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ ក្នុងឆ្នាំ២០២០ ជាមួយចក្ខុវិស័យ «ធានាឱ្យកុមារគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិស្មើៗគ្នា ដូចមានចែងនៅក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ និង ពិធីសារបន្ថែម, មានសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការការពារ សិទ្ធិអភិវឌ្ឍ និង សិទ្ធិចូលរួម », និង គោលបំណង «ពង្រឹងការអនុវត្តប្រព័ន្ធកិច្ចការពារកុមារមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ប្រទាក់ក្រឡាគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ សំដៅឆ្លើយតបទៅនឹងកិច្ចការពារកុមារពីការរំលោភបំពាន និង ការកេងប្រវ័ញ្ចគ្រប់ទម្រង់ ដើម្បីជាឧត្តមប្រយោជន៍របស់កុមារ» ។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នំា២០២៥-២០៣០។ ក្នុងនោះ, ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បាន និង កំពុង ដើរតួនាទីជាយន្តការសម្របសម្រួល និង ផ្តល់យោបល់ជូនរាជរដ្ឋាភិបាល លើការងារទាក់ទងនឹងការរស់រានមានជីវិត, ការអភិវឌ្ឍ, ការការពារ, ការលើកកម្ពស់សុខុមាលភាព និង ការចូលរួមចំណែក របស់កុមារ ។មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់សម្រាប់អង្គការក្រៅរដ្ឋាភិបាល និងដៃគូ ដែលធ្វើការពិតប្រាកដ នៅកម្ពុជា។ ជាក់ស្ដែង, អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និង អង្គការមូលនិធិកុមារកម្ពុជា ។ អង្គភាពការពារកុមារនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ជាមួយគោលបំណងផ្តល់ការជ្រោមជ្រែងគ្រប់ជ្រុងជ្រោយនៅក្នុងកិច្ចការស៊ើបអង្កេត និង កិច្ចការគាំពារកុមាររងគ្រោះ ដោយសារបទល្មើស, បៀតបៀន, កេងប្រវ័ញ្ច និង ជួញដូរ ។ លើសពីនេះ, អង្គភាពការពារកុមារ មានចក្ខុវិស័យវែងឆ្ងាយ មានបេសកកម្មច្បាស់លាស់ និង គុណតម្លៃត្រឹមត្រូវ ដែលបាន និង កំពុងដើរតួនាទីជាត្រីវិស័យ សម្រាប់ដឹកនាំអង្គភាពនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការគាំពារកុមារកម្ពុជា, តាមរយៈ ការផ្តល់សេវាកម្មស៊ើបអង្កេត និង សេវាកម្មគាំពារកុមាររងគ្រោះ ដោយសារអំពើរំលោភបំពាននានា ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បឹងធំបំផុតលំដាប់ទី ៣របស់ហុងគ្រីរីងស្ងួត គំរាមកំហែងដល់វិស័យទេសចរណ៍ និងជីវិតសត្វព្រៃ
06/10/2026 09:06 PM
ក្រុមតាលីបង់៖ ការវាយប្រហារតាមច្រកអាកាសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោច ១៣នាក់ នៅអាហ្វហ្គានីស្ថាន
06/10/2026 08:06 PM
កូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនង​កាន់តែមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ អំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់
06/10/2026 08:06 PM
ក្រុមឆ្មាំល្បាតឆ្នេរក្រិក សង្រ្គោះជនអន្តោប្រវេសន៍ជិត ៥៥០នាក់នៅជិតកោះ Crete
06/10/2026 08:06 PM
ចិនព្រមាន EU កុំ​ដាក់​ទណ្ឌកម្ម ដោយ​កំណត់គោលដៅអង្គភាពចិន ជុំវិញទំនាក់ទំនងជាមួយ​រុស្ស៊ី
06/10/2026 08:06 PM
ប្រធានសិទ្ធិមនុស្ស៖ UN នឹងបញ្ជូនអ្នកស៊ើបអង្កេតទៅលីបង់ ជុំវិញ​លទ្ធ​ភាព​ដែល​មាន​ការរំលោភច្បាប់
06/10/2026 07:06 PM
អ៊ុយក្រែនវាយប្រហារទីតាំងជាច្រើនកន្លែងនៅកំពង់ផែ Mariupol កាន់កាប់ដោយរុស្ស៊ី
06/10/2026 07:06 PM
ប្រធានាធិបតីទួរគី៖ វត្តមានរបស់លោក Trump នៅកិច្ចប្រជុំកំពូលណាតូ គឺសំខាន់សម្រាប់ស្ថិរភាពរបស់សម្ព័ន្ធមិត្ត
06/10/2026 07:06 PM
លោក Trump៖ អ៊ីរ៉ង់បានចំណាយពេលយូរពេក ដើម្បីចរចាកិច្ចព្រមព្រៀង ហើយនឹងត្រូវប្រឈម​ផលវិបាក
06/10/2026 07:06 PM
កងទ័ពប៉ាគីស្ថាន បញ្ជាក់​ថា ឧទ្ធម្ភាគចក្រធ្លាក់នៅក្បែរទីក្រុង Muzaffarabad ហើយ​បុគ្គលិកទាំងអស់ស្លាប់
06/10/2026 07:06 PM