ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក បានមកពីចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់
សមាគម ព.អ.ត.ក ចេញប្រកាសព័ត៌មាន បន្ទាប់ពីការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធត្បូងទទឹម និងត្បូងកណ្ដៀងកម្ពុជា
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)

2026/05/04 07:22:27 pm        117
ក្រសួងយុត្តិធម៌ ដោយមានកិច្ចសហការពីក្រុមកីឡាសេនាយុត្តិធម៌ នឹងរៀបចំកម្មវិធី "ជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)" ដើម្បីរៃអង្គាសថវិកាដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ព្រមទាំងសប្បុរសជន នានា សម្រាប់គាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។ កម្មវិធីជិះកង់អង្គរនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ តាមកម្មវិធីដូចខាងក្រោម៖- កម្មវិធីជិះកង់ ៖ ប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០នាទីព្រឹក (ទីតាំងជួបជុំ៖ កន្លែងត្រួតពិនិត្យសំបុត្រទី១ របស់អាជ្ញាធរជាតិអប្សរា)។- កម្មវិធីនាំយកថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)៖ ប្រព្រឹត្តទៅ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក (ទីតាំងជួបជុំ៖ មន្ទីរពេទ្យជ័យវរ្ម័នទី៧)។

មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត

2026/05/04 07:16:56 pm        153
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបន្តក្រើនរំលឹកដល់នាយ ទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ គប្បីគោរពវិជ្ជាជីវៈកង ទ័ព និងត្រូវបន្តបំពេញភារៈកិច្ចជូនជាតិ មាតុភូមិប្រកបដោយភាពអត់ធ្មត់ និងមោះមុតបំផុត។ ក្នុងឱកាសប្រជុំជួរប្រចាំសប្តាហ៍នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានលើកឡើងថា កងទ័ពទាំងអស់ត្រូវតែគោរពវិន័យឲ្យបានម៉ឺងម៉ាត់ និងមានការតាំងចិត្តខ្ពស់ ព្រោះកត្តាទាំងនេះគឺជាសសរទ្រូងនៃភាគជោគជ័យ ហើយជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ក៏បានបន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងទូទាំងកងពលត្រូវយកចិត្តទុកដាក់អនុវត្តខ្ពស់នូវច្បាប់អនុក្រឹត្យស្ដីពី បទវិន័យទូទៅចំពោះកងយោធពលខេមរភូមិន្ទ ឱ្យបានប្រសើរ។ វិន័យ និងការតាំងចិត្ត គឺជាសសរទ្រូងនៃភាពជោគជ័យ ការងារទោះតូចឬធំ សុទ្ធតែមានតម្លៃ ប្រសិនបើយើងធ្វើវាដោយបេះដូង និងការទទួលខុសត្រូវ រាល់ការលំបាកក្នុងថ្ងៃនេះ គឺជាមេរៀនសម្រាប់ភាពរឹងមាំក្នុងថ្ងៃស្អែក។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ក៏បានលើកឡើងផងដែរថាបើទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ កងទ័ពដឹកជញ្ជូនទាំងអស់ត្រូវបន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត ត្រូវយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ត្រូវហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី ការពារសេចក្ដីសុខជូនប្រជាជនជាដើម៕អត្ថបទ បាន ចក់

រដ្ឋមន្ត្រីការបរទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី

2026/05/04 07:11:17 pm        151
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំអាហារថ្ងៃត្រង់ជាកិត្តិយសជូនដល់លោកស្រី Bridgette L. Walker ភារធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកនៅភ្នំពេញ ក្នុងឱកាសដែលលោកស្រីចប់អាណត្តិបេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរលោកស្រីដែលបានបំពេញតួនាទីជាភារធារីស្ដីទីប្រកបដោយបុរេសកម្ម ដើម្បីរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក កាន់តែស៊ីជម្រៅលើគ្រប់វិស័យ សំដៅជំរុញលើកកម្ពស់ភាពជាដៃគូថែមមួយកម្រិតទៀត ក្នុងរយៈកាលកន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មី ដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។

ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក

2026/05/04 07:06:18 pm        140
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការចុះជួយសង្គ្រោះជនជាតិជប៉ុនមួយរូប ក្រោយទទួលបានព័ត៌មានតាម Hotline ថាមានការចាប់បង្ខាំងទុកដោយខុសច្បាប់ និងបានបន្តឆែករកឃើញមានជនជាតិចិន ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ផងដែរ ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅចំណុចអគារខុនដូរ ឈ្មោះ ប្រូវេន (PROVANCE) ស្ថិតនៅអគារលេខ២៤ ផ្លូវលេខ៣០២ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ក្រោមបញ្ជាដឹកនាំកម្លាំងផ្ទាល់ដោយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំអនុវត្តផ្ទាល់ដោយលោកហ៊ុន សុរិទ្ធី អភិបាលរងរាជធានី និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ ជាលទ្ធផល នៃប្រតិបត្តិការ កម្លាំងអាជ្ញាធរចម្រុះ រកឃើញបទល្មើស ៣ករណី រួមមានដូចខាងក្រោម៖ករណីទី១ ៖ កម្លាំងចម្រុះបានសង្គ្រោះជនជាតិជប៉ុនម្នាក់ ត្រូវបានគេអូសទាញយកមកពីខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងជួញដូរយកទៅនៅគោលដៅផ្សេងទៀត ។ ករណីទី២ ៖ ឃាត់ខ្លួនជនជាតិចិនចំនួន០៤នាក់(ប្រុស) ពាក់ព័ន្ធនឹងបទល្មើស Online Scams ។ យោងតាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ខជំនាញ បានរកឃើញថា ក្រុមឧក្រិដ្ឋជនបានប្រព្រឹត្តិបទល្មើសឆបោកក្រោមរូបភាព បង្កើតស្ទូឌីយោក្លែងក្លាយ ក្នុងគោលបំណងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ក្នុងករណីនេះ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតសម្ភារ រួមមាន ៖ ទូរស័ព្ទដៃចំនួន១២៧គ្រឿង , CPU ចំនួន០២គ្រឿង , Monitor ចំនួន០២គ្រឿង , All In One ចំនួន០៤គ្រឿង ។ ករណីទី៣ ៖ រកឃើញជនបរទេស ដែលស្នាក់នៅខុសច្បាប់ដោយពុំមានឯកសារត្រឹមត្រូវ ចំនួន១២នាក់(ប្រុស) មាន០២សញ្ជាតិ ចិន និង វៀតណាម ។ បច្ចុប្បន្ន ជនសង្ស័យទាំង១៦នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

រដ្ឋមន្រ្ដីក្រសួងការងារ៖ កម្ពុជានឹងមានរោងចក្រផលិតក្រណាត់ក្នុងស្រុកនៅឆ្នាំ២០២៧ ដើម្បីគាំទ្រដល់វិស័យកាត់ដេរ និងវាយនភណ្ឌ

2026/05/04 06:58:47 pm        112
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងឱ្យដឹងថា នៅឆ្នាំ២០២៧ខាងមុខនេះ កម្ពុជានឹងមានរោងចក្រផលិតក្រណាត់នៅក្នុងស្រុកដោយខ្លួនឯង ដែលនឹងជួយកាត់បន្ថយការនាំចូលពីខាងក្រៅ។ ហើយក៏នឹងធ្វើបន្ថែមឱ្យវិស័យឧស្សាហកម្មកាត់ដេរកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ កាលពីសប្តាហ៍កន្លងទៅ បានមានប្រសាសន៍ថា ការវិវឌ្ឍនេះ នឹងធ្វើឱ្យវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប កាន់តែមានភាពធន់ និងបង្កើនផលិតភាពខ្ពស់ជាងមុន។ ឯកឧត្តមបានបន្តថា នៅឆ្នាំ២០២៧ខាងមុខ នៅពេលកម្ពុជាមានរោងចក្រផលិតក្រណាត់ដោយខ្លួនឯង វានឹងក្លាយជាខឿនការពារភាពធន់យ៉ាងរឹងមាំ ដែលមានកម្លាំងផលិតកម្មលើសពីជាង ៤០% ដែលជាកត្តាគន្លឹះក្នុងការរក្សាបាននូវការលើកលែងពន្ធសម្រាប់ការនាំចេញទៅកាន់ទីផ្សារធំៗ ដូចជាសហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុបជាដើម។ នៅក្នុងកម្មវិធីដដែលនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងដោយរំលឹកពីប្រវត្តិដ៏យូរលង់នៃទិវាពលកម្មអន្តរជាតិអំពីអត្ថន័យនៃប្រធានបទសម្រាប់ឆ្នាំ២០២៦នេះ គឺ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ដែលប្រធានបទនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឱ្យមានចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឱ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីនៃទិវាពលកម្មអន្តរជាតិ ដោយបានក្រើនរំលឹកថា ថ្ងៃទី១ ឧសភា គឺជាថ្ងៃរំលឹក ប៉ុន្តែការអនុវត្តជាក់ស្តែងគឺជាកាតព្វកិច្ចប្រចាំថ្ងៃដែលនិយោជក មន្ត្រីអធិការកិច្ចការងារ កម្មករនិយោជិត និងសហជីព ត្រូវតែបន្តសហការអនុវត្តតាមលក្ខខណ្ឌការងារឱ្យបានខ្ជាប់ខ្ជួន ដើម្បីជាផលប្រយោជន៍រួម និងជាកម្លាំងចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕អត្ថបទ៖ ឈិត បូរ៉ាវី 

ផ្លូវជនបទ១ខ្សែក្នុងស្រុកតំបែរ បានរក្សាគុណភាពល្អប្រសើរសម្រាប់ប្រើប្រាស់យូរអង្វែង

2026/05/04 06:17:50 pm        33
ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) បញ្ចប់សុពលភាព១ខ្សែ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានរក្សានូវគុណភាពផ្លូវល្អប្រសើរ ធានា នូវប្រសិទ្ធភាពនៃការប្រើប្រាស់ផ្លូវជនបទបានយូរអង្វែង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅតំបន់ជនបទ។ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់ សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៥.២០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ រួមជាមួយសំណង់ សិល្បការ្យផ្សេងៗ ស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយ នៅក្នុងផ្ទៃប្រទេស ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ដោយឡែកការអភិវឌ្ឍផ្លូវនៅតាមជនបទ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្រោមចក្ខុវិស័យលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំង ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខដុម និងស៊ីវិល័យ ជាក់ស្តែងផ្លូវ១ខ្សែក្រាល កៅស៊ូពីរជាន់ (DBST) ខាងលើនេះ បានកំពុងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ការដឹកជញ្ជូនសម្ភារៈ ឬផលិតផល ផ្សេងៗទៅកាន់ទីផ្សារ និងការទទួលបាននូវសេវាសាធារណៈនានាផងដែរ។ជុំវិញគម្រោងផ្លូវខាងលើនេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងក្នុងការស្ថាបនា និងថែទាំរហូតដល់ បញ្ចប់សុពលភាព ដោយរក្សាគុណភាពផ្លូវបានល្អប្រសើរ ដែលជាផ្នែកមួយជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បី បង្កើនប្រាក់ចំណូលប្រចាំថ្ងៃតាមគ្រួសារនីមួយៗនៅតាមសហគមន៍ជនបទ និងដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និង ការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន និងការជាការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមជនបទឱ្យកាន់តែប្រសើរ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាត្រៀមអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី៖ បុរសអាយុ ១៨-២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ច ២៤ ខែ ខណៈអ្នកគេចវេសអាចប្រឈមទោសជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ

2026/05/04 04:30:38 pm        412
ភ្នំពេញ៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំពិភាក្សាលម្អិតលើសេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ        ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នេះ។សេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” ត្រូវបានបង្កើតឡើងក្នុងគោលដៅពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនខ្មែរគ្រប់ ។សេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” បានកំណត់៖ • លក្ខខណ្ឌអាយុ និងភេទ៖ ប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ គឺជាមុខសញ្ញាចាំបាច់ដែលត្រូវបំពេញកាតព្វកិច្ចយោធា រយៈពេល ២៤ ខែជាកំហិត (អាចបន្តបាន ៦ ខែក្នុងករណីចាំបាច់បំផុត)។ • ករណីសញ្ជាតិទ្វេ៖ បុគ្គលដែលមានសញ្ជាតិច្រើន ប៉ុន្តែរស់នៅក្នុងប្រទេសកម្ពុជា ក៏ត្រូវមានកាតព្វកិច្ចចូលបម្រើកងទ័ពដូចប្រជាពលរដ្ឋទូទៅដែរ។ • ការស្ម័គ្រចិត្តចំពោះស្ត្រី៖ ចំពោះស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។ • ការលើកលែង៖ ផ្តល់ការលើកលែងចំពោះ ភិក្ខុសង្ឃ បុព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ។ទោសប្បញ្ញត្តិ និងអត្ថប្រយោជន៍៖ ដើម្បីធានានូវស័ក្តិសិទ្ធភាពនៃច្បាប់ បុគ្គលដែលគេចវេសអាចប្រឈមនឹងការផាកពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារចាប់ពី ៦ ខែ រហូតដល់ ៥ ឆ្នាំ អាស្រ័យលើស្ថានទម្ងន់ទោស និងកាលៈទេសៈជាក់ស្តែង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានគិតគូរពីអត្ថប្រយោជន៍សម្រាប់អ្នកបញ្ចប់កាតព្វកិច្ចរួមមាន អាទិភាពក្នុងក្របខ័ណ្ឌការងាររដ្ឋ និងឯកជន, ការរក្សាមុខតំណែង និងប្រាក់បៀវត្សរ៍សម្រាប់អ្នកមានការងារស្រាប់ ,ការអនុញ្ញាតឱ្យចូលរៀនវិញដោយរក្សាលទ្ធផលសិក្សាចាស់ ព្រមទាំងទទួលបានរបបស្បៀង និងប្រាក់ឧបត្ថម្ភក្នុងកំឡុងពេលបំពេញការងារជាដើម។ឯកឧត្តម កែប ជុតិមា មានប្រសាសន៍សង្កត់ធ្ងន់ថា កិច្ចប្រជុំពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ដែលរៀបចំធ្វើនៅថ្ងៃនេះ មិនមែនជាវេទិកាសាកសួរដេញដោលនោះទេ ប៉ុន្តែគឺជាយន្តការក្នុងការប្រមូលមតិយោបល់ និងធាតុចូលសំខាន់ៗ។ ឯកឧត្តមបានបញ្ជាក់ថា៖ «រដ្ឋសភានិងរាជរដ្ឋាភិបាលរួមគ្នាធ្វើការងារនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់នេះមានគុណភាពខ្ពស់បំផុត និងបម្រើផលប្រយោជន៍ជាតិ ព្រមទាំងប្រជាជនជាធំ»។ បន្ថែមលើនេះ ឯកឧត្តមប្រធានគណៈកម្មការ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំច្បាប់នេះឡើង ដើម្បីពង្រឹងវិស័យការពារជាតិ និងស្មារតីស្នេហាជាតិឱ្យកាន់តែមានភាពសកម្ម។ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ច្បាប់ចាស់ឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយសម្រាប់ស្ថានភាពបច្ចុប្បន្នឡើយ។ ការធ្វើបច្ចុប្បន្នភាពច្បាប់នេះ គឺជាការចាំបាច់ដើម្បីពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយ។

រដ្ឋមន្ត្រីការពារជាតិ ជួបពិភាក្សាជាមួយគណៈកម្មការទី៤ នៃរដ្ឋសភា ពិនិត្យលើសេចក្ដីព្រាងច្បាប់កាតព្វកិច្ចយោធា

2026/05/04 04:25:53 pm        119
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូកិច្ចប្រជុំពិភាក្សាគណៈកម្មការទី៤ នៃរដ្ឋសភាជាតិ ដើម្បីពិនិត្យលើសេចក្ដីព្រាងច្បាប់​ ស្តីពីច្បាប់កាតព្វកិច្ចយោធានៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា។គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តទទួលយកសេចកក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យ សិក្សា និងបានប្រគល់ជូនគណៈកម្មការជំនាញពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់។ សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។  សេចក្តីព្រាងច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។ ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី១៨ (ដប់ប្រាំបី)ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ដោយឡែក ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។ កន្លងមកព្រះរាជាណាចក្រកម្ពុជា មានច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/១២០៦/០៣០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្តែច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ននិងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តនិរន្តរភាពគោលការណ៍គ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ កងយោធពលខេមរភូមិន្ទ បាននិងកំពុងអនុវត្តភារកិច្ចការពារជាតិ ចូលរួមក្នុងការអភិវឌ្ឍសង្គម និងជួយសង្គ្រោះគ្រប់រូបភាព និងអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលទាន់ពេលវេលា និងមានប្រសិទ្ធភាព៕ អត្ថបទ៖ វង្ស សុភាព

រដ្ឋមន្រ្ដីបីក្រសួងដឹកនាំប្រជុំអំពីកម្មវិធី គោលនយោបាយ និងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

2026/05/04 04:22:46 pm        101
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ត្រី-វិស័យលើកទី៦ ស្តីពីការសម្របសម្រួលអនុវត្តកម្មវិធី គោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍ កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។សូមជម្រាបថា កិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៦នេះគឺក្នុងគោលបំណងដើម្បី ទី១)ពិនិត្យលើវឌ្ឍនភាពនិងសមិទ្ធផលការងារត្រី-វិស័យដែលសម្រេចបាននៅតាមសហគមន៍ទាំងអស់ដែលបានជ្រើសរើសសម្រាប់កិច្ចអន្តរាគមន៍ បន្ទាប់ពីកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៥កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥និងការកំណត់ទិសដៅការងារបន្តក្នុងការជ្រើសរើសសហគមន៍បន្ថែម និងទី២)ពិនិត្យលើវឌ្ឍនភាពនិងលក្ខខណ្ឌការងារយោងនៃការរៀបចំយុទ្ធសាស្ត្រនិងផែនការអនុវត្តត្រី-វិស័យសម្រាប់ការអភិវឌ្ឍប្រកបដោយការសម្របសម្រួលលើវិស័យកសិកម្ម ទឹក អភិវឌ្ឍន៍ជនបទនៅកម្ពុជាឆ្នាំ២០២៧-២០៣១។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងសហការរួមគ្នាយ៉ាងជិតស្និត ក្នុងការកំណត់អាទិភាពនិងដាក់មធ្យោបាយរួមឱ្យមានភាពបន្សំគ្នា ដែលសម្រេចបាននូវលទ្ធផលជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន លើកកម្ពស់ជីវភាពឱ្យមានភាពល្អប្រសើរ ទទួលបានភោគផល សេដ្ឋកិច្ច មានប្រសិទ្ធភាពខ្ពស់ ដែលមានការគាំទ្រលើកទឹកចិត្ត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលឱ្យបន្តការងារសហការគ្នានេះឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមអភិក្រម "ជវភាព នៃប្រព័ន្ធតួអង្គតែមួយ”៕

អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាជួបពិភាក្សាជាមួយប្រធានបេសកកម្ម ICRC ប្រចាំ​កម្ពុជា អំពីស្ថានភាពរស់នៅរបស់ជនភៀសសឹកនៅតាមជម្រកបណ្តោះអាសន្ន និង​យន្តការ​ជួយ​គាំពារ​បន្ថែម

2026/05/04 04:18:43 pm        181
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី៤ ខែឧសភា ឆ្នាំ២០២៦នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គ​លេខា​ធិការ​រង​ទី១ កាកបាទក្រហមកម្ពុជា បានអនុញ្ញាត​ឱ្យ​ប្រតិភូ​គណៈក​ម្មាធិការ​អន្តរជាតិ​នៃ​កាក​បាទ​ក្រហម ​(ICRC) ដឹកនាំដោយលោកស្រី ដរហ្សា ណាហ្សេមី សាល់មែន (Mrs.Dorsa Nazami-Salman) ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ជំនួបនេះមានគោលបំណងសំខាន់ក្នុងការចែករំលែកព័ត៌មានស្តីពីបច្ចុប្បន្នភាព និង​លទ្ធផល​នៃ​ការ​ប៉ាន់​ប្រមាណស្ថានភាពរស់នៅរបស់ជនភៀសសឹក ដែលកំពុង​ស្នាក់​នៅ​តាម​ជម្រក​បណ្តោះ​អាសន្ន​។ កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានពិភាក្សា​ដោយផ្តោត​លើ​បញ្ហា​សំខាន់ៗ រួមមាន ការបណ្តុះបណ្តាល និងការអប់រំអំពីមីន សំណល់ជាតិផ្ទុះពីសង្រ្គាម ការ​បំពេញ​ការងារប្រកបដោយសុវត្ថិភាព ច្បាប់មនុស្សធម៌អន្តរជាតិ អនាម័យទឹកស្អាត បរិស្ថាន និង​វិធានការលើកកម្ពស់សុខភាពសាធារណៈ ដើម្បីធានា​ថា​ជន​ភៀស​សឹក​ទទួល​បាន​លក្ខ​ខណ្ឌ​រស់​នៅ​សមរម្យ និងមានសុវត្ថិភាព ។ក្នុងឱកាសនោះផងដែរ កាកបាទក្រហមកម្ពុជា និង អាយ.ស៊ី.អរ.ស៊ី. បានពិភាក្សា​អំពី​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ និងការសម្របសម្រួលការងាររវាងស្ថាប័នទាំងពីរ ដើម្បីឆ្លើយតប​ទាន់​ពេល​វេលា ​និងមានប្រសិទ្ធភាពចំពោះតម្រូវការបន្ទាន់របស់ជនភៀសសឹក៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានសម្លាប់ប្រធានអង្គភាពវិស្វកម្មរបស់ក្រុមហេសបូឡា
06/06/2026 02:06 PM
បារ៉ែនថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើទឹកដីរបស់ខ្លួនថា ជាការឈ្លានពានជាក់ស្តែង
06/06/2026 02:06 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់
06/06/2026 02:06 PM
បារាំងបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមជុំវិញការប្រព្រឹត្តរបស់អ៊ីស្រាអែលលើសកម្មជនកងនាវាមនុស្សធម៌
06/06/2026 02:06 PM
ប្រធានសភាលីបង់រិះគន់សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលថា «មានការរៀបចំទុកជាមុន»
06/06/2026 02:06 PM
ក្រុមប្រឹក្សាសន្តិសុខUN ទាមទារឲ្យក្រុមហ៊ួទីដោះលែងបុគ្គលិកUNចំនួន ៧៣នាក់ ជាបន្ទាន់ ខណៈប្រារព្ធខួប២ឆ្នាំនៃចាប់ខ្លួនពួកគេ
06/06/2026 02:06 PM