សូមចូលរួមគោរពច្បាប់ចរាចរណ៍! ៧ថ្ងៃមុនកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតពលរដ្ឋ ២៤ នាក់ និងរបួសជិត៦០នាក់
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំ ជានគរបាលដើរទារលុយពលរដ្ឋនៅខណ្ឌច្បាអំពៅ
អាជ្ញាធរខណ្ឌចំការមន ឃាត់ខ្លួនយុវជន៦៧នាក់ និងម៉ូតូជាង ៣០គ្រឿង អប់រំណែនាំ កុំឱ្យមានការប្រមូលផ្តុំ

សន្តិសុខ និង សង្គម

អ៊ីស្រាអែល៖ ការវាយប្រហារលើនាវាគឺជាសកម្មភាពនៃអំពើភេរវកម្មរបស់អ៊ីរ៉ង់ ដែលធ្វើឡើងដោយក្រុមហ៊ូទី

2023/12/27 12:09:37 pm        93
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក ដានីញែល ហាហ្ការី (Daniel Hagari) បាននិយាយកាលពីថ្ងៃអង្គារ (២៦ ធ្នូ) ថា ការវាយប្រហារនៅសមុទ្រលើនាវាដែលមិនមានទំនាក់ទំនងជាមួយអ៊ីស្រាអែល គឺជាអំពើភេរវកម្មរបស់អ៊ីរ៉ង់ ដែលធ្វើឡើងដោយក្រុមឧទ្ទាមហ៊ូទី (Houthi)។ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីប្រកាសពីការស្ទាក់ចាប់គោលដៅដែនអាកាសអរិភាព ដែលត្រូវបានស្ទាក់ចាប់ដោយយន្តហោះចម្បាំងអ៊ីស្រាអែល ពីលើតំបន់សមុទ្រក្រហម ដែលកំពុងតែធ្វើដំណើរទៅកាន់ទឹកដីអ៊ីស្រាអែល។ កងជីវពល ហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ របស់ប្រទេសយេម៉ែន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃអង្គារ (២៦ ធ្នូ) លើនាវាកុងតឺន័រនៅសមុទ្រក្រហម និងសម្រាប់ការប៉ុនប៉ងវាយប្រហារអ៊ីស្រាអែលដោយយានដ្រូន។ចាប់តាំងពីខែមុន ក្រុមហ៊ូទី ដែលគ្រប់គ្រងទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសយេម៉ែន បន្ទាប់ពីសង្រ្គាមជាច្រើនឆ្នាំ បានបាញ់យានដ្រូន និងមីស៊ីលទៅកាន់នាវាអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ក្នុងការវាយប្រហារដែលខ្លួននិយាយថាជាការឆ្លើយតបទៅនឹងការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប៕

អ៊ុយក្រែន បំផ្លាញនាវារុស្ស៊ី ក្នុងការវាយប្រហារតាមអាកាស នៅតំបន់គ្រីម៉េ

2023/12/27 12:06:20 pm        122
មេបញ្ជាការទ័ពអាកាសរបស់ប្រទេសអ៊ុយក្រែន បានអះអាងថា កងទ័ពអាកាសអ៊ុយក្រែន បានបំផ្លាញនាវាដែលអាចចល័តបានទាំងក្នុងទឹក និងលើគោករបស់រុស្ស៊ី នៅក្នុងការវាយឆ្មក់កាលពីព្រឹកថ្ងៃអង្គារ ដែលជាការខាតបង់ដ៏ធំសម្រាប់កងទ័ពជើងទឹករុស្ស៊ី។ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា នាវាNovocherkassk ដែលបានចូលចតនៅទីក្រុង Feodosia នៃតំបន់គ្រីម៉េ ត្រូវរងការខូចខាត ក្នុងការវាយប្រហារមួយ ដោយបន្ថែមថា យន្តហោះចម្បាំងអ៊ុយក្រែនពីរគ្រឿង ត្រូវបានបាញ់ទម្លាក់ ក្នុងអំឡុងពេលប្រតិបត្តិការ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា មនុស្សម្នាក់ បានស្លាប់ និងពីរនាក់ បានរងរបួស នៅក្នុងការវាយប្រហារនេះ។ ប្រព័ន្ធផ្សព្វផ្សាយនេះ បានឲ្យដឹងទៀតថា ឃ្លាំងគ្រាប់រំសេវមួយ បានផ្ទុះឡើង ចំពេលមានការវាយប្រហារនោះ។មេទ័ពអាកាសអ៊ុយក្រែន លោក Mykola Oleshchuk បាននិយាយនៅលើបណ្តាញសង្គមTelegram ដោយចំអកជនជាតិរុស្ស៊ីថា៖«កងនាវានៅរុស្ស៊ី គឺកាន់តែតូចទៅៗ!»។លោក Oleshchuk បានចែករំលែកវីដេអូមួយដែលហាក់ដូចជាបង្ហាញពីការផ្ទុះដ៏ធំនៅកំពង់ផែ។យោធាអ៊ុយក្រែន បានអះអាងថា នាវា Novocherkassk បានបម្រើការជាចំណុចចាប់ផ្តើមសម្រាប់ការវាយប្រហារដោយយានដ្រូន នៅសមុទ្រខ្មៅ។ លោក Oleshchuk បាននិយាយថា ការវាយប្រហារកាលពីថ្ងៃអង្គារ គឺកើតឡើងបន្ទាប់ពីការបំផ្លិចបំផ្លាញនៃនាវាចម្បាំងរុស្ស៊ី Moskva នៅក្នុងខែមេសា ឆ្នាំ ២០២២ មិនយូរប៉ុន្មាន បន្ទាប់ពីការចាប់ផ្តើមនៃសង្រ្គាម។

អ៊ីស្រាអែល ពង្រីកប្រតិបត្តិការយោធា ចូលទៅក្នុងជំរុំជនភៀសខ្លួននានា នៅក្នុងទីក្រុង

2023/12/27 12:01:10 pm        105
ទាហានអ៊ីស្រាអែល បានពង្រីកការវាយលុកថ្នើរជើង ចូលទៅក្នុងជំរំជនភៀសខ្លួន នៅទូទាំងតំបន់ហ្កាហ្សាភាគកណ្តាល ដោយអះអាងថា ការតាំងទីលំនៅ ត្រូវបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។យោធាអ៊ីស្រាអែល បានចែករំលែកវីដេអូអំពីទាហានចូលក្នុងជំរំ Bureij រួមជាមួយអ្នកដទៃទៀត នៅតំបន់ហ្គាហ្សាភាគកណ្តាល បន្ទាប់ពីបានអះអាងថា ខ្លួនបានរកឃើញភ័ស្តុតាងនៃសកម្មភាពយោធា នៅទីតាំងនោះ។វីដេអូមួយដែលត្រូវបានចែករំលែកដោយយោធា បង្ហាញពីរថក្រោះ និងរថពាសដែក ដែលកំពុងរុលចូលទៅក្នុងជំរុំ នៅតំបន់ហ្កាហ្សាភាគកណ្តាល។មន្ត្រីយោធាអ៊ីស្រាអែល បាននិយាយថា ពួកគេមានទីតាំងនៅផ្លូវរូងក្រោមដី អាវុធ និងមជ្ឈមណ្ឌលហ្វឹកហ្វឺន ក្នុងទីក្រុង Bureij ហើយក៏បានបញ្ចេញនូវអ្វីដែលមើលទៅដូចជាវីដេអូនៃប្រតិបត្តិការហ្វឹកហ្វឺនដែលធ្វើឡើងដោយក្រុមហាម៉ាស គឺក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលអ៊ីស្រាអែលកំពុងប្តេជ្ញាថា នឹងកម្ទេច។ជំរំជនភៀសខ្លួន ជាធម្មតាជាតំបន់ទីក្រុង ដែលត្រូវប្រើផ្តល់ជម្រកដល់ជនស៊ីវិលប៉ាឡេស្ទីន ដែលរត់គេចពីជម្លោះ។ អ៊ីស្រាអែល ក៏បានវាយប្រហារម្តងហើយម្តងទៀតទៅលើជំរំជនភៀសខ្លួន Jabalia នៅតំបន់ហ្កាហ្សាភាគខាងជើង ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើម នៅថ្ងៃទី៧ ខែតុលា។

មនុស្ស២៤១នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនៅតំបន់ហ្កាហ្សា

2023/12/27 11:33:57 am        100
ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់តំបន់ហ្កាហ្សាបាននិយាយថាមនុស្សយ៉ាងហោចណាស់២៤១នាក់ បានស្លាប់ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ខណៈប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតែបន្តនៅក្នុងដែនដីរងការបំផ្លិចបំផ្លាញមួយនេះ។ ប្រធានអាជ្ញាធរប៉ាឡេស្ទីន ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានហៅសង្រ្គាមថាជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ លើប្រជាជនរបស់លោក។ អ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារដាក់គោលដៅលើទីតាំងជាង ១០០កន្លែង កាលពីថ្ងៃអង្គារ ស្របពេលមានរបាយការណ៍ជាច្រើន អំពីប្រតិបត្តិការថ្មើរជើងដែលជិតចូលទៅដល់កណ្តាលតំបន់ហ្កាហ្សា។គេអាចលឺសំឡេងនៃការផ្ទុះខ្លាំងៗជាច្រើន ពីតំបន់ហ្កាហ្សាស្ទ្រីប ឆ្លងកាត់តំបន់ព្រំដែនជាមួយអ៊ីស្រាអែលនៅព្រឹកព្រលឹមថ្ងៃពុធនេះ។ ក្រសួងសុខាភិបាលរបស់ហ្កាហ្សាបាននិយាយថាមនុស្ស ៣៨២នាក់ក៏បានរងរបួសក្នុងរយៈពេល ២៤ម៉ោងដូចគ្នា នៃការវាយប្រហារពីអ៊ីស្រាអែល។ យោងតាមក្រសួងសុខាភិបាលហ្កាហ្សាជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់មា ២០.៩១៥ នាក់បានស្លាប់ ដែលភាគច្រើនជាកុមារ និងស្ត្រី ក្នុងការប្រយុទ្ធគ្នារយៈពេលជាង ១១ សប្តាហ៍មកនេះ ។ការអះអាងរបស់ភាគីជម្លោះ មិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យទេ។ប្រធានអាជ្ញាធរប៉ាឡេស្ទីនខាងលើ បានហៅសង្រ្គាមនៅតំបន់ ហ្កាហ្សាស្ទ្រីប ថា ស្ថានភាពហួសពីមហន្តរាយនិង លើសពីសង្រ្គាមនៃការបំផ្លិចបំផ្លាញទៅទៀត ។មេដឹកនាំប៉ាឡេស្ទីន រូបនេះ បានចោទក្រុងវ៉ាស៊ីនតោន ថាបានអូសបន្លាយសង្រ្គាមដោយវេតូសេចក្តីព្រាងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលអំពាវនាវឲ្យមានបទឈប់បាញនៅតំបន់ហ្កាហ្សា៕

អ៊ីស្រាអែលនិយាយថា សង្គ្រាមនៅហ្កាហ្សានឹងបន្តច្រើនខែទៀត ខណៈបារម្ភថាជម្លោះនឹងរាលដាល

2023/12/27 08:47:23 am        130
ប្រមុខយោធាអ៊ីស្រាអែលបាននិយាយថា សង្រ្គាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស នឹងអូសបន្លាយរយៈពេលជាច្រើនខែ ខណៈឧបទ្ទវហេតុជាច្រើននៅខាងក្រៅតំបន់ហ្កាហ្សាស្ទ្រីបបានបង្ហាញពីហានិភ័យនៃការរីករាលដាលជម្លោះកាន់តែធំ។ អគ្គសេនាធិការរបស់អ៊ីស្រាអែល លោក ហ៊ើហ្ស៊ី ហាឡេវី(Herzi Halevi)បានប្រាប់អ្នកព័ត៌មាននៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយកាលពីថ្ងៃអង្គារពីព្រំដែនថា សង្រ្គាមនេះនឹងបន្តរយៈពេលជាច្រើនខែទៀត។ លោក ហាឡេវី (Halevi) បាននិយាយថា មិនមានដំណោះស្រាយវេទមន្តទេ មិនមានផ្លូវកាត់ក្នុងការរំលាយអង្គការភេរវករទេ មានតែការប្តេជ្ញាចិត្ត និងតស៊ូប៉ុណ្ណោះ។ យើងនឹងឈានដល់ការដឹកនាំរបស់ក្រុមហាម៉ាស ផងដែរ មិនថា ត្រូវការពេលមួយសប្តាហ៍ ឬត្រូវចំណាយពេលរាប់ខែនោះទេ។ សកម្មភាពរបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើងនៅអំឡុងថ្ងៃបុណ្យណូអែល ជាពិសេសនៅតំបន់ កណ្តាលមួយ ភាគខាងត្បូងនៃផ្លូវទឹកតាមរដូវកាល ដែលខណ្ឌចែកតំបន់ហ្កាហ្សាស្ទ្រីប។ កងទ័ពអ៊ីស្រាអែលបានប្រាប់ជនស៊ីវិលឱ្យចាកចេញពីតំបន់នេះ បើទោះជាមនុស្សជាច្រើនបាននិយាយថាគ្មានកន្លែងសុវត្ថិភាពត្រូវចាកចេញក៏ដោយ។ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក សេហ្វម៉ា ហ្គានហ្គោ (Seif Magango) បាននិយាយកាលពីថ្ងៃអង្គារថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបន្តទម្លាក់គ្រាប់បែកនៅតំបន់ ហ្កាហ្សា ពីសំណាក់កងកម្លាំងអ៊ីស្រាអែល ដែលបានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីនជាង ១០០ នាក់ ចាប់តាំងពីថ្ងៃបុណ្យណូអែលមក ។ ក្រុមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មនុស្សជិត២១.០០០ នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈមានក្ដីបារម្ភថាមានមនុស្សរាប់ពាន់នាក់ទៀតត្រូវបានកប់នៅក្រោមគំនរកម្ទេចថ្ម។ មនុស្សជិត ២,៣ លាននាក់នៃតំបន់រងការឡោមព័ទ្ធមួយនេះ ត្រូវបានបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេជាច្រើនដង ៕

ស្រ្តីជនជាតិសឹង្ហបុរីម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីលើចំណោតថ្មនៃឧទ្យានរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក

2023/12/26 01:14:49 pm        154
ស្ត្រីជនជាតិសឹង្ហបុរី ម្នាក់បានស្លាប់កាលពីថ្ងៃសុក្រ (២២ ធ្នូ) បន្ទាប់ពីនាងបានបាត់បង់ជំហរហើយបានធ្លាក់ពីចំណោតថ្មកម្ពស់ ៣០ម៉ែត្រនៅក្នុងឧទ្យានរដ្ឋ មីនណេវ៉ាស្កា (Minnewaska) ក្នុងរដ្ឋញូវយ៉ក របស់សហរដ្ឋអាមេរិក។ នៅក្នុងការបង្ហោះហ្វេសប៊ុកកាលពីថ្ងៃទី២៣ ខែធ្នូ លោក អាបឌុល រ៉ាហ្វម៉ុដសាដ (Abdul Rauf Mohd Said) ដែលជាស្វាមីជនរងគ្រោះបាននិយាយថា បុគ្គលិកពេទ្យបានព្យាយាមជួយសង្គ្រោះភរិយារបស់លោកឈ្មោះ នួរ អៃស្យ៉ា (Nur Aisyah) ដែលត្រូវបានគេស្គាល់ថាឈ្មោះ អៃស៍ សារ៉ាស (Ais Sarah) អស់រយៈពេលជិត ៣ម៉ោង ប៉ុន្តែពួកគេមិនបានជោគជ័យ។លោក អាបឌុល រ៉ាហ្វ បាននិយាយថា៖ «នាងបានធ្លាក់ពីលើចំណោតថ្មកម្ពស់ប្រហែល ១០០ហ្វីតប៉ុណ្ណោះហើយបានបាត់បង់ជីវិត។ លោកបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃច័ន្ទថា ការធ្វើកោសល្យវិច័យត្រូវបានបញ្ចប់ ហើយលោក «សង្ឃឹមយ៉ាងមុតមាំសម្រាប់ការត្រឡប់មកវិញនៃសាកសពភរិយារបស់ខ្លួន»។ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេស (MFA) បានប្រាប់សារព័ត៌មាន CNA កាលពីថ្ងៃច័ន្ទថា ក្រសួងការបរទេសកំពុងផ្តល់ជំនួយផ្នែកកុងស៊ុល តាមរយៈស្ថានកុងស៊ុលសិង្ហបុរី ក្នុងទីក្រុងញូវយ៉ក ដល់គ្រួសាររបស់លោកស្រី អៃស្យ៉ា។ប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីមុនបានរាយការណ៍ពីការស្លាប់មនុស្សពីរនាក់ នៅក្នុងឧទ្យានរដ្ឋ មីនណេវ៉ាស្កា នេះបន្ទាប់ពីអ្នកឡើងភ្នំទាំងនេះបានធ្លាក់ពីលើទីខ្ពស់ក្នុងឧប្បត្តិហេតុអំឡុងឆ្នាំ២០២១ និងឆ្នាំ២០២៥៕

អាមេរិក៖ សកម្មភាពនៅម៉ាស៊ីនរ៉េអាក់ទ័រទឹកណឺតរបស់កូរ៉េខាងជើង បង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង

2023/12/26 01:09:39 pm        119
សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភចំពោះប្រតិបត្តិការរបស់កូរ៉េខាងជើង លើម៉ាស៊ីនរ៉េអាក់ទ័រទឹកណឺតថ្មីមួយនៅឯបរិវេណនុយក្លេអ៊ែររបស់ប្រទេសនេះ បន្ទាប់ពីទីភ្នាក់ងារសកលលោក ដែលគ្រប់គ្រងការអភិវឌ្ឍន៍នុយក្លេអ៊ែរ បានរាយការណ៍ពីសកម្មភាពកើនឡើងនៅរោងចក្រនេះ។ក្រុមអ្នកជំនាញបានវាយតម្លៃថា ម៉ាស៊ីនរ៉េអាក់ទ័រនេះអាចជួយក្រុងព្យុងយ៉ាង ផលិតសមាសធាតុផ្លូតូនីញ៉ូម កម្រិតអាវុធ ដែលត្រូវបានគេចាត់ទុកថាគួរឱ្យចង់បានសម្រាប់ក្បាលគ្រាប់ធុនតូចនៅក្នុងអាវុធ ដូចជាមីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង។បេសកកម្មរបស់សហរដ្ឋអាមេរិកនៅអង្គការអន្តរជាតិក្នុងទីក្រុងវីយែន បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថា ការដាក់ឱ្យដំណើរការរោងចក្ររបស់ទីក្រុងព្យុងយ៉ាងនេះ «ធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង រួមទាំងកង្វល់សុវត្ថិភាព» និងបានគាំទ្រដល់ការត្រួតពិនិត្យកាន់តែខ្លាំងឡើងដោយទីភ្នាក់ងារអាតូមិកអន្តរជាតិ (IAEA) ។សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីអង្គការឃ្លាំមើលថាមពលនុយក្លេអ៊ែរ IAEA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ថាខ្លួនបានសង្កេតឃើញសញ្ញានៃសកម្មភាពនៅម៉ាស៊ីនរ៉េអាក់ទ័រទឹកណឺត យ៉ុងប្យុន (Yongbyon-LWR) ដែលពង្រឹងការសង្កេតជាមុននៃ «លំហូរទឹកខ្លាំង» ពីប្រព័ន្ធត្រជាក់របស់ម៉ាស៊ីនរ៉េអាក់ទ័រចាប់តាំងពីពាក់កណ្តាលខែតុលាមក៕

ប៉ាគីស្ថាន កត់ត្រាចំនួនការវាយប្រហារអត្តឃាតខ្ពស់បំផុត ក្នុងពេលមួយទសវត្សរ៍

2023/12/26 01:02:21 pm        100
ប្រទេសប៉ាគីស្ថាន នៅឆ្នាំនេះបានមើលឃើញចំនួនខ្ពស់បំផុតនៃការវាយប្រហារអត្តឃាតនៅទូទាំងប្រទេសក្នុងរយៈពេលមួយទសវត្សរ៍មកនេះ នេះបើយោងតាមក្រុមអ្នកគិតដែលមានមូលដ្ឋាននៅទីក្រុង អ៊ីស្លាម៉ាបាដ (Islamabad) បាននិយាយកាលពីថ្ងៃច័ន្ទ (២៥ ធ្នូ)។ការវាយប្រហារអត្តឃាតសរុបចំនួន ២៩ករណីបានកើតឡើងក្នុងរយៈពេលមួយឆ្នាំកន្លងមក ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤ ជាឆ្នាំដែលការបំផ្ទុះអត្តឃាតចំនួន ៣០ករណីត្រូវបានរាយការណ៍ នេះបើយោងតាមរបាយការណ៍ស្ថិតិដែលចេញផ្សាយដោយវិទ្យាស្ថានប៉ាគីស្ថានសម្រាប់ការសិក្សាអំពីជម្លោះ និងសន្តិសុខ (PICSS)។យ៉ាងហោចណាស់មនុស្ស ៣២៩នាក់បានស្លាប់ និងមនុស្ស ៥៨២នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារអត្តឃាតនៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងឆ្នាំ២០២៣នេះ។ ការវាយប្រហារអត្តឃាតបានកើនឡើងចំនួន ៩៣ភាគរយនៅឆ្នាំនេះធៀបនឹងឆ្នាំ២០២២ ចំណែកឯអ្នកស្លាប់កើនឡើងចំនួន ២២៦ភាគរយ និងរបួសកើនឡើង ១០១ភាគរយ។របាយការណ៍នោះបានបន្ថែមថា ការវាយប្រហារភេរវកម្មសរុបចំនួន ៦២៣ករណីត្រូវបានរាយការណ៍នៅឆ្នាំនេះ បើធៀបនឹងតួលេខ ៣៨០ករណីក្នុងឆ្នាំ២០២២។ របាយការណ៍បានបន្ថែមថា បុគ្គលិកសន្តិសុខប្រហែល ១៥៧នាក់ ត្រូវបានសម្លាប់ និងចំនួន ៣៤០នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនោះដោយមនុស្សចំនួន ១៣០នាក់បានស្លាប់ និងមនុស្ស ២៤២នាក់រងរបួសសម្រាប់ជនស៊ីវិល៕

អ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីនៅទួរគី កាន់ទុក្ខដល់ជនរងគ្រោះ ខណៈឆ្នាំថ្មីខិតជិតមកដល់

2023/12/26 12:57:50 pm        122
ពិធីបុណ្យដើម្បីស្វាគមន៍ឆ្នាំថ្មីគឺអាចនឹងមិនសូវមានភាពរីករាយនោះទេនៅក្នុងខេត្ត ហាតាយ (Hatay) នៃប្រទេសទួរគី ខណៈអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីដែលបានវាយប្រហារប្រទេសកាលពីខែកុម្ភៈ ឆ្នាំនេះនៅតែកាន់ទុក្ខជនរងគ្រោះនិងអ្នកបាត់ខ្លួន។កាលពីថ្ងៃទី០៦ ខែកុម្ភៈ គ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បានវាយប្រហារផ្នែកភាគខាងត្បូងនៃប្រទេសទួរគី ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបណ្ដាលឲ្យអគាររាប់មិនអស់ដួលរលំ។ ខេត្តហាតាយ ដែលមានប្រវត្តិដ៏យូរលង់ និងមានសារីរិកធាតុវប្បធម៌ដ៏សម្បូរបែប គឺជាខេត្តមួយក្នុងចំណោមខេត្តរបស់ប្រទេសទួរគី ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីដ៏ធំនោះ។នៅក្នុងភូមិតូចមួយឈ្មោះថា វាគីហ្វ្លី (Vakifli) ក្នុងខេត្តហាតាយ អ្នកស្រុកជាច្រើនឥឡូវនេះនៅតែស្នាក់នៅក្នុងខ្ទមតូចៗ ខណៈដែលផ្ទះថ្មជាច្រើននៅក្នុងភូមិត្រូវបានខូចខាតអំឡុងពេលរញ្ជួយដី។ ពួកគេបាននិយាយថា ការប្រារព្ធពិធីចូលឆ្នាំនៅក្នុងភូមិសម្រាប់រដូវវិស្សមកាលឆ្នាំនេះនឹងមានលក្ខណៈតិចតួចមិនធំដុំនោះទេ។ សម្រាប់មនុស្សជាច្រើននៅខេត្តហាតាយ ភាពសោកសៅនៃការរញ្ជួយដីកំពុងបញ្ចេញស្រមោលនៅរដូវវិស្សមកាលនេះ៕

ពលរដ្ឋអ៊ីស្រាអែល ប្រមូលផ្ដុំគ្នាទាមទារឲ្យរដ្ឋាភិបាលសង្រ្គោះចំណាប់ថ្នូរបន្ទាប់ពីក្រុមហាម៉ាស បដិសេធកិច្ចព្រមព្រៀម

2023/12/26 12:30:20 pm        76
ក្រុមគ្រួសារនៃចំណាប់ថ្នូរអ៊ីស្រាអែល ដែលក្រុមហាម៉ាសបានចាប់ខ្លួន បានប្រមូលផ្តុំគ្នានៅច្រកទ្វារសំខាន់នៃក្រសួងការពារជាតិអ៊ីស្រាអែល ក្នុងទីក្រុង តែលអាវីវ (Tel Aviv) កាលពីថ្ងៃច័ន្ទ (២៥ ធ្នូ) ដើម្បីរង់ចាំគណៈរដ្ឋមន្ត្រីសន្តិសុខក្នុងក្តីសង្ឃឹមថានឹងបញ្ឈប់រថយន្តរបស់ពួកគេ ហើយអង្វរសុំឲ្យជួយសង្រ្គោះមនុស្សជាទីស្រលាញ់របស់ខ្លួន បន្ទាប់ពីដឹងថាក្រុមហាម៉ាស បានបដិសេធកិច្ចព្រមព្រៀងចំណាបថ្នូរ។ក្រុមបាតុករបានដាក់នាឡិកាដីខ្សាច់ដែលសន្មត់ថាពេលវេលាកំពុងជិតអស់សម្រាប់ចំណាប់ថ្នូរម្នាក់ៗដែលស្ថិតនៅក្នុងការចាប់ខ្លួនរបស់ក្រុមហាម៉ាស។ ក្រុមបាតុករបាននិយាយថា «យើងនឹងប្រាប់លោកនាយករដ្ឋមន្ត្រីថា លោកជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនៅថ្ងៃទី០៧ ខែតុលា ហើយលោកត្រូវតែនាំចំណាប់ថ្នូរត្រឡប់មកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ខណៈដែលក្រុមហាម៉ាស បានបដិសេធកិច្ចព្រមព្រៀងចំណាប់ថ្នូរនេះ ពួកយើងចង់ដឹងថាតើអ៊ីស្រាអែលមានផែនការអ្វីបន្ទាប់ទៀត»។ក្រុមហាម៉ាស និងក្រុមអ៊ីស្លាមសម្ព័ន្ធមិត្ត ជីហាត ដែលក្រុមទាំងពីរបានស្បថថាមិនអត់ឱនចំពោះការបំផ្លាញរបស់អ៊ីស្រាអែល ត្រូវបានគេជឿថាកំពុងចាប់ចំណាប់ថ្នូរជាង ១០០នាក់ក្នុងចំណោមមនុស្ស ២៤០នាក់ ដែលពួកគេចាប់បានក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃទី០៧ ខែតុលា ឆ្លងកាត់ទីប្រជុំជនអ៊ីស្រាអែល។ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់តំបន់ហ៊ុមព័ទ្ធមួយនេះ។ យោងតាមក្រុមអាជ្ញាធរនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឱ្យដឹងថា មនុស្សជិត ២០.៧០០នាក់ ត្រូវបានសម្លាប់រួមទាំងមនុស្ស ២៥០នាក់ស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM