សូមចូលរួមគោរពច្បាប់ចរាចរណ៍! ៧ថ្ងៃមុនកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតពលរដ្ឋ ២៤ នាក់ និងរបួសជិត៦០នាក់
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំ ជានគរបាលដើរទារលុយពលរដ្ឋនៅខណ្ឌច្បាអំពៅ
អាជ្ញាធរខណ្ឌចំការមន ឃាត់ខ្លួនយុវជន៦៧នាក់ និងម៉ូតូជាង ៣០គ្រឿង អប់រំណែនាំ កុំឱ្យមានការប្រមូលផ្តុំ

សន្តិសុខ និង សង្គម

មនុស្សជាង ២៨.០០០នាក់ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់នៅម៉ាឡេស៊ី

2023/12/27 02:33:44 pm        74
រដ្ឋ Johor និង Sabah បានក្លាយជារដ្ឋចុងក្រោយនៅក្នុងប្រទេសម៉ាឡេស៊ី រងគ្រោះដោយទឹកជំនន់ ដែលសរុបទៅមានរដ្ឋចំនួន៦ មានចំនួនអ្នកជម្លៀសខ្លួនច្រើន គិតត្រឹមម៉ោង៦ព្រឹកថ្ងៃពុធនេះដែលកើនឡើងដល់ ២៨.៣១០នាក់ បើប្រៀបធៀបទៅនឹងចំនួន ២៥.៩៣៨នាក់ កាលពីល្ងាចថ្ងៃអង្គារ។យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (Nadma) បានឲ្យដឹងថា រដ្ឋ Kelantan នៅតែជារដ្ឋ ដែលមានចំនួនអ្នកជម្លៀសខ្លួនច្រើនបំផុតដល់ ១៧.៤៦៦នាក់ ដែលត្រូវបានផ្តល់ទីជម្រកនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្នចំនួន៨៩កន្លែង។នេះគឺជាការកើនឡើង បើប្រៀបធៀបទៅកាលពីមួយថ្ងៃមុននេះ មានជនរងគ្រោះចំនួន ១៥.១៤៥នាក់ នៅក្នុងមជ្ឈមណ្ឌលចំនួន៩២កន្លែង កាលពីម៉ោង ៤ រសៀល ។ នៅក្នុងរដ្ឋ Pahang បានឃើញការធ្លាក់ចុះចំនួនអ្នកជម្លៀសខ្លួនដោយទឹកជំនន់ ដោយមានមនុស្សត្រឹមតែ ៤៨៥ នាក់ នៅតែស្នាក់នៅក្នុងមណ្ឌលចំនួន ៩ កន្លែង បើប្រៀបធៀបនឹងកាលពីមួយថ្ងៃមុន មាន ៥៩០ នាក់ នៅក្នុងមណ្ឌលចំនួន ១៣ កន្លែង។ ទីភ្នាក់ងារ Nadma បានរាយការណ៍ថា ក្នុងចំណោមមជ្ឈមណ្ឌលសង្គ្រោះចំនួន៩កន្លែង នៅតែបើកនៅ ក្នុងរដ្ឋ Pahang ដែលមួយកន្លែងក្នុងចំណោមមជ្ឈមណ្ឌលគឺនៅតំបន់ខ្ពង់រាប Cameron ដែលបានបន្តផ្តល់ទីជម្រកដល់ជនរងគ្រោះចំនួន ៨៧ នាក់ មកពី ១៧គ្រួសារ ដែលត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋាន ដោយសារឧបទ្ទវហេតុបំណាក់ដី។ភ្លៀងដែលនៅតែបន្តធ្លាក់ ត្រូវបានគេរំពឹងថា នឹងកើតឡើងនៅទូទាំងរដ្ឋ តេរេនហ្គានូ(Terengganu), Pahang និងរដ្ឋ Johor ។

ប្រជាជនប៉ាឡេស្ទីន បញ្ចុះសាកសពមិនស្គាល់អត្តសញ្ញាណ៨០នាក់ នៅក្នុងផ្នូរធំរួម នៅទីក្រុង

2023/12/27 02:29:59 pm        109
អាជ្ញាធរតំបន់ហ្កាហ្សា បានជីកផ្នូរធំរួមមួយ និងបានបញ្ចុះសាកសពពលរដ្ឋប៉ាឡេស្ទីន មិនស្គាល់អត្តសញ្ញាណចំនួន ៨០ នាក់ កាលពីថ្ងៃអង្គារ។ ក្រសួងសុខាភិបាល បាននិយាយថា សាកសពត្រូវបានប្រគល់ឲ្យដោយប្រទេសអ៊ីស្រាអែល តាមរយៈច្រកឆ្លងកាត់ Kerem Shalom ។សមាជិកនៃក្រុមអ៊ីស្លាម វ៉ាហ្គ(Waqf) បានថតរូបភាពសាកសព សម្រាប់ការកំណត់អត្តសញ្ញាណ នៅពេលក្រោយ មុនពេលដាក់សាកសពចូលទៅក្នុងទីតាំងជីករួចដ៏វែងមួយនៅទីបញ្ចុះសព ទីក្រុង Rafah ។ យោងតាមក្រុមអ៊ីស្លាម វ៉ាហ្គ(Waqf) បានឲ្យដឹងថា សាកសពទាំងអស់ ត្រូវបានប្រមូលមកពីប្រតិបត្តិការជើងគោក របស់អ៊ីស្រាអែល នៅផ្នែកភាគខាងជើងតំបន់ហ្កាហ្សា។អ៊ីស្រាអែល និយាយថា ខ្លួនកំពុងធ្វើអ្វីដែលអាចធ្វើបាន ដើម្បីការពារជនស៊ីវិល និងបានដាក់កំហុសលើក្រុមហាម៉ាស់ ចំពោះការធ្វើឱ្យពលរដ្ឋមានគ្រោះថ្នាក់ ដោយការធ្វើប្រតិបត្តិការនៅក្នុងចំណោមជនស៊ីវិលដែលក្រុមហាម៉ាស់ បានបដិសេធ។ ប៉ុន្តែទោះបីជាមានការបដិសេធក៏ដោយ សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បាននិយាយថា អ៊ីស្រាអែល គួរតែធ្វើការងារបន្ថែមទៀតដើម្បីកាត់បន្ថយការស្លាប់របស់ជនស៊ីវិល ជាអ្វីដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ចាត់ទុកថាជា «ការទម្លាក់គ្រាប់បែកមិនរើសមុខ»។

ជនអន្តោប្រវេសន៍ ធ្វើដំណើរផ្លូវកាត់ទៅភាគខាងជើង ខណៈក្បួនធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិក

2023/12/27 02:26:23 pm        114
ក្បួនធ្វើដំណើររបស់ជនអន្តោប្រវេសន៍ ដែលកំណត់ចេញដំណើរនៅថ្ងៃបុណ្យណូអែល បានដើរទៅកាន់ទីក្រុង វីឡា កូម៉ាល់ទីត្លាន(Villa Comaltitlan) ភាគខាងត្បូងប្រទេសម៉ិកស៊ិក កាលពីថ្ងៃអង្គារ ដោយធ្វើទៅតាមក្តីសុបិន្តរបស់ពួកគេ ក្នុងការចាប់ផ្តើមជាថ្មី ហើយជនអន្តោប្រវេសន៍មួយចំនួននឹងជួបមនុស្សជាទីស្រឡាញ់របស់ពួកគេនៅសហរដ្ឋអាមេរិក។ជនអន្តោប្រវេសន៍ ដែលភាគច្រើនមកពីប្រទេសហុងឌុយរ៉ាស និងផ្នែកផ្សេងទៀតនៅអាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីប បានដើរជាក្រុមក្រោមការឃ្លាំមើលរបស់កងឆ្មាំជាតិប្រទេសម៉ិកស៊ិក ដោយបានឈប់សម្រាកម្តងម្កាល និងធ្វើការបួងសួង។អាជ្ញាធរតំបន់ បានប៉ាន់ប្រមាណថា ចំនួនមនុស្សជាមធ្យមក្នុងមួយថ្ងៃ មានប្រហែល ៨ ពាន់នាក់។ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេស លោក Antony Blinken និងប្រធានសន្តិសុខក្រសួងមហាផ្ទៃ លោក Alejandro Mayorkas នឹងធ្វើទស្សនកិច្ចនៅប្រទេសម៉ិកស៊ិក នៅថ្ងៃពុធនេះ ខណៈ រដ្ឋាភិបាលម៉ិកស៊ិក បានសន្យាថា នឹងជួយសហរដ្ឋអាមេរិក ទប់ទល់ចំនួនជនអន្តោប្រវេសន៍ ដែលព្យាយាមចូលទៅដល់ព្រំដែន។

ការធ្វើដំណើរមានគ្រោះថ្នាក់ខ្លាំង ដោយសារព្យុះព្រិលគ្របដណ្ដប់ផ្នែកជាច្រើននៅភាគកណ្តាលសហរដ្ឋអាមេរិក

2023/12/27 02:19:57 pm        190
ព្យុះព្រិលរដូវរងាកំពុងបក់បោកពាសពេញតំបន់វាលទំនាបដ៏ល្វឹងល្វើយ និងតំបន់កណ្តាលភាគខាងលិច របស់សហរដ្ឋអាមេរិក ជាមួយនឹងព្រិលធ្លាក់ខ្លាំង ទឹកភ្លៀងធ្លាក់ដ៏ត្រជាក់ និងខ្យល់បក់ខ្លាំង ដែលបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើរក្នុងអំឡុងសប្តាហ៍វិស្សមកាលដ៏មមាញឹកនេះ។សេវាអាកាសធាតុជាតិបាននិយាយថា ខ្យល់បោកបក់ញឹកញាប់ពីល្បឿនជាង ៨០គីឡូម៉ែត្រក្នុងមួយម៉ោងទៅជិត ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងខ្យល់កន្រ្តាក់រហូតដល់ជាង ១២០គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងបង្កើតស្ថានភាពព្យុះព្រិល និងធ្វើឱ្យការធ្វើដំណើរកាលពីថ្ងៃអង្គារ ប្រែពី «កម្រិតលំបាកខ្លាំងទៅជិតកម្រិតមិនអាចធ្វើដំណើរបានទាល់តែសោះ»។នេះរាប់បញ្ចូលទាំងផ្នែកខ្លះនៃរដ្ឋ ណេប្រាស្កា (Nebraska) រដ្ឋសៅ ដាខូតា (South Dakota) រដ្ឋកាន់សាស់ (Kansas) រដ្ឋខូឡូរ៉ាដូ (Colorado) និងរដ្ឋ វ៉ាយអូមីង (Wyoming) ជាទីដែលការព្រមានអំពីព្យុះព្រិលត្រូវបានដាក់ចេញកាលពីថ្ងៃអង្គារ។ ព្យុះព្រិលកើតឡើងនៅពេលដែលមានព្រិលធ្លាក់ និងខ្យល់បក់ខ្លាំងជាប់គ្នាយ៉ាងហោចណាស់បីម៉ោង និងកាត់បន្ថយកម្រិតនៃការមើលឃើញមកត្រឹមជិតកន្លះគីឡូម៉ែត្រ ឬតិចជាងនេះ។ព្យុះនេះបានចាប់ផ្តើមបោកបក់កាលពីយប់ថ្ងៃអង្គារ នៅទូទាំងភាគកណ្តាលសហរដ្ឋអាមេរិក ហើយបាត់បង់កម្លាំងភាគច្រើននៅព្រឹកថ្ងៃពុធនេះ។ ភ្លៀងធ្លាក់លាយឡំព្រិលមួយចំនួន ឬភ្លៀងលាយព្រិលសើម អាចបន្តអូសបន្លាយសម្រាប់តំបន់វាលទំនាបនេះ ប៉ុន្តែអាកាសធាតុត្រជាក់ដ៏រីករាលដាល និងរំខាន អាចនឹងបញ្ចប់នៅពាក់កណ្តាលសប្តាហ៍នេះ៕

ប្រជាជនប៉ាឡេស្ទីននៅតំបន់វេសបែង ធ្វើពហិការមិនទទួលយកផលិតផលរបស់អ៊ីស្រាអែល

2023/12/27 02:09:13 pm        94
ចាប់តាំងពីសង្គ្រាមនៅហ្កាហ្សា បានចាប់ផ្តើមមក ផ្ទាំងរូបភាព ស្លាកសញ្ញា និងខិត្តប័ណ្ណជាច្រើន នៅតំបន់ វេសបែង(West Bank) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល បានជំរុញឲ្យប្រជាជនប៉ាឡេស្ទីន ធ្វើពហិការមិនទទួលយកផលិតផលរបស់អ៊ីស្រាអែល និងទិញក្នុងស្រុក។ពាក្យស្លោកនៃយុទ្ធនាការថ្មីដែលបានរីករាលដាលពាសពេញទីប្រជុំជនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានសរសរថា «ដោយពួកយើង ដើម្បីពួកយើង» ខណៈដែលការអំពាវនាវឲ្យហាមឃាត់ទំនិញរបស់អ៊ីស្រាអែលក៏កើនឡើង នៅក្នុងប្រទេសផ្សេងទៀតផងដែរ។ពាក្យស្លោកនេះ មាននៅគ្រប់ទីកន្លែង នៅក្នុងបណ្តាញផ្សារទំនើបដ៏ល្បីមួយ នៅតំបន់វេសបែង ជាកន្លែងដែលមានដូចជាទឹក ទឹកដោះគោ និងក្រដាសអនាម័យ ត្រូវផលិតនៅក្នុងប៉ាឡេស្ទីន។លោក Omar Bawatneh អ្នកគ្រប់គ្រងសាខាមួយនៅទីក្រុងរ៉ាម៉ាឡា ( Ramallah) បាននិយាយថា៖ «វាគឺជាការបង្ហាញពីផលិតផលប៉ាឡេស្ទីន។ខ្សែសង្វាក់នេះ បានប៉ាន់ប្រមាណថា ការលក់ផលិតផលអ៊ីស្រាអែល នៅហាងរបស់ខ្លួន បានធ្លាក់ចុះ ៣០ ភាគរយ ចាប់តាំងពីការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។កាលពីថ្ងៃទី៧ ខែតុលា ក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយលុកចូលទៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង ជាការវាយប្រហារមួយដែលបានបណ្តាលឲ្យមនុស្សប្រហែល ១.១៤០នាក់ បានស្លាប់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់សារព័ត៌មាន AFP ដោយផ្អែកលើតួលេខផ្លូវការ។

កងទ័ពអ៊ីស្រាអែល ចាប់ខ្លួនសមាជិកសភាជាន់ខ្ពស់ប៉ាឡេស្ទីន លោកស្រី Khalida Jarrar

2023/12/27 01:59:48 pm        130
កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃអង្គារ បាននិយាយថា ខ្លួនបានចាប់ខ្លួនអ្នកនយោបាយជាន់ខ្ពស់ប៉ាឡេស្ទីន លោក ស្រី Khalida Jarrar នៅតំបន់វេសបែង( West Bank) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល រួមជាមួយនឹងសកម្មជនផ្សេងទៀតនៃគណបក្សឆ្វេងនិយមរបស់ខ្លួន។លោកស្រី Jarrar មានវ័យអាយុ ៦០ឆ្នាំ គឺជាឥស្សរជនលេចធ្លោម្នាក់ នៅក្នុងរណសិរ្សប្រជាប្រិយសម្រាប់ការរំដោះប៉ាឡេស្ទីន (PFLP) ដែលជាក្រុមប្រឆាំង នៅក្នុងអង្គការរំដោះប៉ាឡេស្ទីន ត្រូវបានចាត់ទុកថា ជាក្រុម «ភេរវកម្ម» ដោយអ៊ីស្រាអែល សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។កងទ័ព បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោកស្រី Khaleda Jarrar ដែលជាភេរវករ ដែលគេតាមចាប់ខ្លួន ត្រូវបានចាប់ខ្លួន ...រួមជាមួយសកម្មជន PFLP ផ្សេងទៀត»។លោកស្រី Jarrar ត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ ២០១៩ ហើយត្រូវបានដោះលែង នៅខែកញ្ញាឆ្នាំ២០២០ បន្ទាប់ពីត្រូវបានឃុំខ្លួនដោយគ្មានការកាត់ទោស។ប្តីរបស់លោកស្រី ឈ្មោះ Ghassan Jarrar បានប្រាប់សារព័ត៌មាន AFP ថា ទាហាន បានសម្រុកចូលផ្ទះគ្រួសាររបស់ខ្លួន នៅក្នុងទីក្រុងរ៉ាម៉ាឡា « Ramallah» ដោយបានទម្លាយទ្វារខាងមុខ នៅម៉ោង៥:00 ព្រឹក (0៣:00ម៉ោងសកល)»។

មនុស្ស៨នាក់បានស្លាប់ និងម្នាក់បាត់ខ្លួន បន្ទាប់ពីព្យុះវាយប្រហារប្រទេសអូស្ត្រាលី

2023/12/27 12:27:25 pm        319
នគរបាលអូស្ត្រាលី បាននិយាយថា មនុស្សយ៉ាងហោចណាស់៨ នាក់ បានស្លាប់ និងម្នាក់ ផ្សេងទៀត នៅតែបន្តបាត់ខ្លួន បន្ទាប់ពីព្យុះភ្លៀងដ៏ធ្ងន់ធ្ងរ បានវាយប្រហារបណ្ដារដ្ឋនៅភាគខាងកើតរបស់ប្រទេសអូស្ត្រាលី អំឡុងថ្ងៃបុណ្យណូអែល ស្របពេលលំនៅឋានរាប់ម៉ឺនខ្នងនៅតែពុំទាន់មានអគ្គិសនីប្រើប្រាស់ នៅឡើយនៅក្នុងរដ្ឋឃ្វីនលែន (Queensland)។ នគរបាលរដ្ឋ វីកតូរីយ៉ា (Victoria) និងឃ្វីនលែន បានបញ្ជាក់ពីការស្លាប់មនុស្សចំនួន៨នាក់ ជនរងគ្រោះក្មេងជាងគេបំផុត គឺជាក្មេងស្រីម្នាក់ មានអាយុ៩ឆ្នាំ ដែលសារព័ត៌មានក្នុងស្រុក បានរាយការណ៍ក្មេងស្រីរងគ្រោះត្រូវទឹកហូរគួចនាំចូលក្នុងលូតាមទឹកជំនន់។ នគរបាលនៅតែបន្តស្វែងរកមនុស្សម្នាក់ផ្សេងទៀត ដែលកំពុងបាត់ខ្លួន នៅថ្ងៃពុធនេះ បន្ទាប់ពីទូក ដែលពួកគេកំពុងជិះ បានលិចនៅភាគខាងត្បូងកោះគ្រីន (Green Island) ជិតទីក្រុង ប្រ៊ីសបាន (Brisbane)ក្នុងរដ្ឋឃ្វីនលែន ។ នគរបាល ក៏កំពុងតាមរក ស្រ្តីចំណាស់ម្នាក់ ដែលត្រូវបានជាប់ក្នុងទឹកជំនន់ នៅភាគខាងជើងទីក្រុង ប្រ៊ីសបាន ក្នុងតំបន់ជីមផាយ(Gympie)ផងដែរ។ ព្យុះភ្លៀងដ៏ធ្ងន់ធ្ងរ បានវាយប្រហារលើរដ្ឋនានាភាគខាងកើត កាលពីថ្ងៃទី២៥ និង២៦ខែធ្នូ ដែលនាំមកនូវដុំទឹកកកធំៗ ខ្យល់បោកបក់ និងភ្លៀងធ្លាក់ខ្លាំង។ ទន្លេនានាត្រូវបានពេញហៀរដោយទឹកជំនន់ ហើយខ្យល់ខ្លាំងបានបោកបក់បំប៉ើងដំបូលផ្ទះ និងផ្ដួលរម្លើងដើមឈើនៅក្នុងតំបន់រងគ្រោះធ្ងន់ធ្ងរបំផុតមួយចំនួន៕

ទីក្រុងបាកដាដ ថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក លើមូលដ្ឋានយោធារបស់អ៊ីរ៉ាក់

2023/12/27 12:24:25 pm        120
រដ្ឋាភិបាលអ៊ីរ៉ាក់កាលពីថ្ងៃអង្គារបានថ្កោលទោសការវាយប្រហារតាមផ្លូវអាកាសទាំងយប់របស់សហរដ្ឋអាមេរិក លើមូលដ្ឋានយោធារបស់ប្រទេសអ៊ីរ៉ាក់ដែលខ្លួនបាននិយាយថាបានសម្លាប់ទាហានម្នាក់និង ១៨នាក់ផ្សេងទៀតបានរបួស ដោយហៅការវាយប្រហារទាំងនោះថាជា អំពើអរិភាពយ៉ាងច្បាស់។ សហរដ្ឋអាមេរិកបានបើកការវាយប្រហារសងសឹកតាមអាកាស កាលពីថ្ងៃចន្ទនៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារដោយយានដ្រូន កាលពីព្រឹកមិញ នៅថ្ងៃចន្ទដដែលនោះ ពីសំណាក់ក្រុមសកម្មប្រយុទ្ធ គាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលបានធ្វើឱ្យសមាជិកកងទ័ពអាមេរិកម្នាក់រងរបួសធ្ងន់ និងពីរនាក់ទៀតរងរបួសស្រាល។ សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ បាននិយាយថា រដ្ឋាភិបាលបានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក ថាជា ការរំលោភបំពានមិនអាចទទួលយកបាន លើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ ស្របពេល សង្កត់ធ្ងន់ថា ការវាយប្រហារដោយក្រុមប្រដាប់អាវុធដាក់គោលដៅលើមូលដ្ឋានយោធាដែលមានទីប្រឹក្សាចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក គឺជាទង្វើអរិភាព និងរំលោភលើអធិបតេយ្យភាពអ៊ីរ៉ាក់។ ប្រភពសន្តិសុខអ៊ីរ៉ាក់ចំនួនពីរបាននិយាយថា ការវាយប្រហារតាមអាកាសទាំងយប់ជ្រៅរបស់សហរដ្ឋអាមេរិក បានដាក់គោលដៅលើទីស្នាក់ការកណ្តាលសម្រាប់ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ កាថេបហេសូឡា(Kataib Hezbollah) ក្នុងទីក្រុង ហ៊ីឡា (Hilla) ភាគខាងត្បូងនៃទីក្រុងបាកដាដ(Baghdad )របស់ប្រទេសអ៊ីរ៉ាក់។ គួរឲ្យដឹងថា សហរដ្ឋអាមេរិក មានកងទ័ពចំនួន៩០០នាក់ នៅក្នុងប្រទេសស៊ីរី និង២.៥០០នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ សម្រាប់បេសកកម្ម ដែលខ្លួននិយាយថា ក្នុងបំណងផ្ដល់ការប្រឹក្សា និងទប់ទល់កងកម្លាំងក្នុងតំបន់ដែលព្យាយាមទប់ស្កាត់ការងើបឡើងវិញនៃក្រុមរដ្ឋអ៊ីស្លាម ដែលបានដណ្ដើមទឹកដីយ៉ាងច្រើនកាលពីឆ្នាំ២០១៤ នៃប្រទេសទាំង២ មុនពេលក្រុមនោះត្រូវបានបោសសម្អាត៕

ក្រុមហ៊ុន Apple ប្តឹងឧទ្ធរណ៍បន្ទាប់ពីរដ្ឋបាលអាមេរិក អនុញ្ញាតឲ្យមានបម្រាមលើការនាំចូលនាឡិកា

2023/12/27 12:15:15 pm        642
ក្រុមហ៊ុន អេផល (Apple) កាលពីថ្ងៃអង្គារ (២៦ ធ្នូ) បានប្តឹងឧទ្ធរណ៍លើការសម្រេចហាមឃាត់ការនាំចូលនាឡិកា អេផលវ៉ច (Apple Watches) របស់ខ្លួនដោយផ្អែកលើពាក្យបណ្តឹងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាត្រួតពិនិត្យវេជ្ជសាស្ត្រ ម៉ាស៊ីម៉ូ (Masimo) បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានបដិសេធមិនប្រើសិទ្ធិវេតូលើសាលក្រមរបស់រដ្ឋាភិបាល។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះក៏បានដាក់សំណើបន្ទាន់មួយកាលពីថ្ងៃអង្គារ ដល់សាលាឧទ្ធរណ៍របស់សហរដ្ឋអាមេរិក សម្រាប់តុលាការសហព័ន្ធប្រចាំតំបន់ដើម្បីបញ្ឈប់ការហាមឃាត់នេះ។ក្រុមហ៊ុននេះបានស្នើឱ្យតុលាការសហព័ន្ធប្រចាំតំបន់ផ្អាកការហាមប្រាមនេះ យ៉ាងហោចណាស់រហូតដល់ទីភ្នាក់ងារគយ និងការការពារព្រំដែនរបស់សហរដ្ឋអាមេរិក សម្រេចថាតើកំណែដែលបានរចនាឡើងវិញនៃនាឡិការបស់ខ្លួនរំលោភលើប៉ាតង់របស់ក្រុមហ៊ុនបច្ចេកវិទ្យាត្រួតពិនិត្យវេជ្ជសាស្ត្រ ម៉ាស៊ីម៉ូ ឬយ៉ាងណា និងដើម្បីបញ្ឈប់ការហាមឃាត់នេះ ខណៈពេលដែលតុលាការពិចារណាលើសំណើរបស់ក្រុមហ៊ុនអេផល។បទបញ្ជារបស់គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក (ITC) រារាំងការនាំចូល និងការលក់នាឡិកា អេផលវ៉ច ដែលប្រើបច្ចេកវិទ្យាអានកម្រិតអុកស៊ីហ្សែនក្នុងឈាម។ ក្រុមហ៊ុន អេផលបានរួមបញ្ចូលមុខងារវាស់កម្រិតអុកស៊ីហ្សែនក្នុងឈាមតាមជីពចរនេះនៅក្នុងនាឡិកាឆ្លាតវៃរបស់ខ្លួន ដែលចាប់ផ្តើមជាមួយនឹងម៉ូដែលស៊េរី៦ ក្នុងឆ្នាំ២០២០។ 

ចំនួនអ្នកស្លាប់កើនដល់ជាង២០.៩០០នាក់ នៅខាងប៉ាឡេស្ទីន ដោយសារសង្រ្គាមកំពុងបន្តនៅតំបន់ហ្កាហ្សា

2023/12/27 12:12:23 pm        109
ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារ (២៦ ធ្នូ) ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ២០.៩១៥នាក់ ត្រូវបានសម្លាប់ និងមនុស្សចំនួន ៥៤.៩១៨នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក។ អ្នកនាំពាក្យរបស់ក្រសួងលោក អាស្រាហ្វ អាល់កេដ្រា (Ashraf Al-Qedra) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ប្រជាជនប៉ាឡេស្ទីនចំនួន ២៤១នាក់ បានស្លាប់ និងមនុស្ស ៣៨២នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងប្រតិបត្តិការផ្លូវអាកាស និងដីចំនួន១៨ដង ដែលបានចាប់ផ្តើមដោយកងកម្លាំងអ៊ីស្រាអែល នៅទូទាំងតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាសមួយនេះ។លោក Al-Qedra បានអំពាវនាវដល់អង្គការអន្តរជាតិឱ្យជួយការពារមន្ទីរពេទ្យ និងបុគ្គលិកពេទ្យនៅហ្កាហ្សា ក៏ដូចជាអ្នករបួស អ្នកឈឺ និងអ្នកភៀសខ្លួននៅទីនោះ។ លោកក៏បានជំរុញសហគមន៍អន្តរជាតិឱ្យ «បង្កើនកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់ដើម្បីធានាការផ្តល់ថ្នាំ និងប្រេងឥន្ធនៈ ដែលត្រូវការជាបន្ទាន់សម្រាប់អ្នករបួស និងអ្នកជំងឺរាប់ពាន់នាក់នៅហ្កាហ្សា»។ទន្ទឹមនឹងនេះ ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍សំខាន់របស់ហ្កាហ្សា ឈ្មោះថា ផាលតែល (Paltel) បានប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាមានការដាច់បណ្ដាញទាំងស្រុង រួមទាំងសេវាអ៊ីនធឺណិត និងទូរស័ព្ទទាំងអស់ ដោយសារការវាយប្រហារបន្តរបស់អ៊ីស្រាអែល។ ក្រុមហ៊ុននេះបានបន្ថែមថាក្រុមបច្ចេកទេសរបស់ខ្លួនកំពុងធ្វើការដើម្បីស្តារសេវាកម្មឡើងវិញ ទោះបីជាមានស្ថានភាពគ្រោះថ្នាក់ខ្លាំងក៏ដោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM