៩ខែឆ្នាំ២០២៥ ​នគរបាល​ខេត្ត​បាត់ដំបង​ឃាត់ខ្លួន​មនុស្ស ៩២០នាក់ក្នុងករណីគ្រឿង​ញៀន និង​ដក​ហូត​បាន​គ្រឿង​ញៀនជាង១៧គីឡូក្រាម
នគរបាលខេត្តបាត់ដំបងប្រមូល​ក្រុម​ក្មេង​ទំនើង​៨៦នាក់ រកឃើញផ្ទុកសារធាតុញៀន​៥១នាក់ អនុវត្តតាមច្បាប់ និងមួយចំនួនបញ្ជូនទៅមណ្ឌលសំចត
សូមចូលរួមគោរពច្បាប់ចរាចរណ៍! ៧ថ្ងៃមុនកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតពលរដ្ឋ ២៤ នាក់ និងរបួសជិត៦០នាក់
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស

សន្តិសុខ និង សង្គម

ជនសង្ស័យបើករថយន្ដ Jeep បុកមនុស្សស្លាប់នៅខណ្ឌទួលគោក បានចូលខ្លួនសារភាពហើយ

2023/12/23 04:57:34 pm        672
ជនសង្ស័យបើករថយន្ដ Jeep ដែលបុកមនុស្សស្លាប់នៅខណ្ឌទួលគោក បាន​ចូល​ខ្លួន​សារភា​ព​ហើយ​នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជន​សង្ស័យ​បើក​រថយន្ដ Jeep ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា បាន​ចូលខ្លួន​មក​កាន់​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញនៅថ្ងៃនេះ ដើម្បី​ទទួលស្គាល់កំហុសរបស់ខ្លួនតាមផ្លូវច្បាប់។ នៅ​ចំពោះ​មុខ​នេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំជនបង្ក និងកសាង​សំណុំរឿ​ង​ដើម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។សូមជម្រាបថា ជនបង្កដែលជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកបុរសម្នាក់ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ ហើយ​បាន​រត់គេចខ្លួន រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានចូលខ្លួន​សារភាព​នៅ​ស្នង​ការដ្ឋាន​នគរបាលលរាជធានីភ្នំពេញ៕

ក្រុមអាជ្ញាធរចម្រុះកំពុងបន្តកិច្ចអន្តរាគមន៍សង្គ្រោះអគារ Sky City ដែលត្រូវភ្លើងឆេះ៤ថ្ងៃហើយ

2023/12/23 11:36:07 am        472
ក្រុមអាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់ជាន់ថ្នាក់ បាន​សហការ​គ្នា​បន្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​កិច្ច​អន្តរាគមន៍​សង្គ្រោះអគារ Sky City ដែលត្រូវភ្លើងឆេះ៤ថ្ងៃហើយ នៅតែមិនទាន់​រលត់​ទៅ​វិញ​នៅ​ឡើយ។ មន្ត្រីអាជ្ញាធរជាន់ខ្ពស់ថ្នាក់រាជធានីភ្នំពេញមួយរូប បានប្រាប់ BTV ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី​២៣​ ខែធ្នូ ឆ្នាំ២០២៣ ស្ថានភាពភ្លើងនៅតែបន្តមានការឆាបឆេះ ប៉ុន្តែឆាបឆេះតែ២ជាន់ ប៉ុណ្ណោះ គឺ​ជាន់​ទី៤ និងជាន់ទី៥ ខណៈអាគារ មានកម្ពស់តែ៥ជាន់ប៉ុណ្ណោះ ។ មន្ត្រីរូបនោះបន្តថា ការឆាបឆេះនេះ ក្រុមចម្រុះទាំងអស់ បានជួបប្រទះនូវការលំបាកច្រើនណាស់ ដោយសារ​ស្ថានភាពច្រកចូលចង្អៀត ហើយបន្ទប់តាមជាន់ក្នុងអាគារមានភាពស្មុគស្មាញបំផុត ម្យ៉ាង​ចំណុចដែលមានការឆេះ គឺនៅទីខ្ពស់ ទើបធ្វើឱ្យ​មា​ន​ការ​ពិបា​ក​ដល់​កម្លាំង​ទាំង​អស់​ក្នុង​ការ​ចូល​អន្ត​រាគមន៍ ទោះបីជាមានសម្ភារះបំពាក់លើដងខ្លួនគ្រប់គ្រាន់ សម្រាប់ការការពារ ដើម្បី​ចូល​ទៅ​បាញ់​ទឹក​ពន្លត់អណ្តាតភ្លើងក៏ដោយ ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការ​ឆាប​ឆេះ​រយៈ​ពេល​៣​យប់​៤​ថ្ងៃ​មក​នេះ ​កងកម្លាំងចម្រុះទាំងអស់បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប អស់ជាង ២ពាន់​គ្រឿង​ហើយ។ កម្លាំង បានសហការគ្នា ដោយការដាក់វេណគ្នា ដើម្បីចូលទៅបាញ់ទឹកជាបន្តបន្ទាប់ ដោយ​មិន​ឱ្យដាច់ទឹកនោះឡើយ ដើម្បីធានា​បាន​ខ្ពស់​លើ​ការ​គ្រប់​គ្រង​ស្ថាន​ការណ៍​ឱ្យ​បាន​ល្អប្រ​សើរ​ឡើង​នៅពេលឆាប់ៗខាងមុខនេះ ។ នាយការិយាល័យបន្ថែមថា ៖ ៤ថ្ងៃនេះ ពុំមានបណ្តាលឱ្យមនុស្សណាម្នាក់រងរបួស ឬ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិតឡើយ ប៉ុន្តែមន្ត្រីអគ្គីភ័យម្នាក់ ត្រូវរងរបួសដៃ ដោយត្រូវ​កញ្ចក់​ធ្លាក់​លើ​ពេល​កំពុង​អន្ត​រាគមន៍។ក្រុមមន្ត្រីជំនាញផ្នែកសំណង់អាគារ ទាំងថ្នាក់រាជធានី និងថ្នាក់ក្រសួង បានប្រាប់ថា បច្ចុប្បន្ននេះ មន្ត្រីជំនាញ មិនអាចធ្វើការវាយតម្លៃផ្ទៃអាគារបាននៅឡើយនោះទេ រង​ចាំ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​ពន្លត់​ឱ្យ​បាន​រួចរាល់ជាមុនសិន ទើបធ្វើការពិនិត្យវាយតម្លៃថា អាគារនេះអាចនៅបន្តទុកបាន ឬ​ត្រូវ​វាយ​កម្ទេចចោល ។ មន្ត្រីដដែលបន្តថា ប្រសិនបើ​ក្នុង​ករណី​ភ្លើង​នៅ​បន្ត​មាន​ការ​ឆាប​ឆេះ​ក្នុង​រយៈ​ពេលយូរដែលមិនអាចពន្លត់បាន ផ្ទៃអាគារ អាច​នឹង​មាន​ការ​ប្រេះ​បាក់​តាម​ផ្នែក​ជាក់​ជា​មិន​ខាន ប៉ុន្តែការបាក់ស្រុត គឺមិនកំណត់បាន។ សូមបញ្ជាក់ថា កម្លាំង​ពាក់​ព័ន្ធ​ជា​ច្រើន​ដែល​បាន​ចូល​រួម​ក្នុង​ការ​អន្តរាគមន៍​បន្ថែម​ក្នុង​គ្រោះ​អគ្គីភ័យ​ខាងលើនេះ រួមមាន កងប្រតិបត្តិការរុករក និងសង្គ្រោះ មកពីអង្គភាពង៧០ , ក្រុម​ការងារ​ជំនាញ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏​ដូច​ជា​នគរបាល​ជំនាញ​ថ្នាក់​ក្រសួង​មហាផ្ទៃ រួមទាំងកម្លាំងអាជ្ញាធរចម្រុះថ្នាក់រាជធានីភ្នំពេញទាំងអស់ផងដែរ ដោយ​មាន​វត្ត​មាន​ថ្នាក់ដឹកនាំ នៃបណ្តាស្ថាប័ន្ថទាំងអស់ចុះដឹកនាំ និងបញ្ជារ​ប្រតិបត្តិការ​សង្គ្រោះ​ដោយ​ផ្ទាល់​ផង​ដែរ។ គួររំលឹកថា ករណីអគ្គីភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយបានឆាបឆេះចេញពីជាន់ទី៣ ហើយ​បន្ត​រាល​ដាល​រហូត​ដល់​ជាន់​ទី៥។ ទីតាំងឆាបឆេះ ជាសណ្ឋាគារដែលកំពុងដំណើរការផង និងកំពុង​ជួស​ជុល​កែលម្អរ​បន្ថែម​ផងដែរ៕ អត្ថបទ ៖ លីហេង

អ៊ុំដែលប្រើហិង្សាលើក្មួយស្រីអាយុ៦ឆ្នាំត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន

2023/12/22 05:52:03 pm        405
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទឈ្មោះ ឃុន វ៉ាន់ដា ដែលបានប្រើអំពើហិង្សាលើក្មួយស្រីអាយុ៦ឆ្នាំ ការសម្រេចរបស់តុលាការបែបនេះធ្វើឡើងក្រោយក្រុមគ្រួសារសម្រេចដកពាក្យបណ្តឹង។លោក អ៉ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យអ្នកសារព័ត៌មានដឹងថា ជនត្រូវចោទឈ្មោះ ឃុន វ៉ាន់ដា ភេទស្រី ជាប់ចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣០៩K ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ ដោយសារម្ដាយឪពុកកុមារីរងគ្រោះ និងក្រុមគ្រួសារទាំងមូលសម្រេចដកបណ្ដឹង និងសំណូមពរឱ្យមានការដោះលែងជនត្រូវចោទឈ្មោះ ឃុន វ៉ាន់ដា ដោយហេតុថា ជនជាប់ចោទជាអ្នកមើលថែរក្សាក្មេងស្រីរងគ្រោះជាច្រើនឆ្នាំមកហើយ ព្រមទាំងមើលថែរក្សាក្មេងៗ៣នាក់ទៀតដោយក្ដីស្រលាញ់ បន្ទាប់ពីម្ដាយឪពុគក្មេងៗទាំង៤នាក់ចេញទៅធ្វើការនៅឆ្ងាយច្រើនឆ្នាំហើយ។សូមរំលឹកថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២០និង០០នាទី នៅចំណុចផ្ទះ៣០៩K ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានករណីហិង្សាដោយចេតនាលើអនិតិជន ដោយសកម្មភាពចង និងទះកំភ្លៀងលើកុមារី អាយុ៦ឆ្នាំ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃុន វ៉ាន់ដា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះកើតហេតុ ដែលត្រូវជាអ៊ុស្រីកុមារីរងគ្រោះ។ មុនពេលកើតហេតុ ជនសង្ស័យបានហៅក្មួយចំនួន០៤នាក់ហូបបាយជុំគា្ននៅក្នុងនោះក៏មានក្មេងស្រីរងគ្រោះផងដែរ ។ក្រោយពេលហូបបាយរួចជនសង្ស័យបានហៅជនរងគ្រោះមករៀន ប៉ុន្តែជនរងគ្រោះមិនមករៀនធើ្វឲ្យជនសង្ស័យខឹងទ្រាំមិនបានក៏ទាញដៃជនរងគ្រោះចេញពីផ្ទះមកឈនៅខាងមុខផ្ទះក្រៅរបងរួចជនសង្ស័យបានបិទទា្វររបងផ្ទះដើរចូលក្នុងផ្ទះចំណែកជនរងគ្រោះក៏បានស្រែកយំ និងយកដៃវាយទ្វាររបងផ្ទះធើ្វឲ្យជនសង្ស័យខឹងទ្រាំមិនបានក៏បើកទ្វាររបងផ្ទះយកក្រម៉ាដែលទុកនៅលើម៉ូតូយកមកធ្វើសកម្មភាពចងជើងចងដៃជនរងគ្រោះឲ្យដេកផ្កាប់មុខទៅនិងដី ហើយជីដូនជនរងគ្រោះចេញពីក្នុងផ្ទះមកអង្គុយពីលើជនរងគ្រោះជួយចងជើង រួចដើរចូលក្នុងផ្ទះវិញបិទទ្វាររបងផ្ទះចំណែក ជនរងគ្រោះនៅតែស្រែកយំធ្វើឲ្យជនជនសង្ស័យទ្រាំមិនបានបើកទា្វររបងផ្ទះចេញមកក្រៅទះកំភ្លៀងជនរងគ្រោះចំនួន០៣ដៃទៅលើផ្ទៃមុខ។ សកម្មភាពហិង្សានេះក៏ត្រូវបានអ្នកជិតខាងថតបាននិងចែកចាយតាមបណ្ដាញសង្គម ក្រោយទទួលបានដំណឹងនេះកម្លាំងសមត្ថច្ចកិខណ្ឌឫស្សីកែវ និងនគរបាលប៉ុស្តិ៍ទួលសង្កែ១ បានចេញជួយអន្តរាគម ដោយឃាត់ជនសង្ស័យអនុវត្តនិតិវិធី ។  សូមបញ្ជាក់ថា ឈ្មោះ ឃុន សុខគីម ភេទស្រីអាយុ៣៦ឆាំ្នមុខរបរគ្រូពេទ្យ ត្រូវជាម្តាយជនរងគ្រោះ បានយកកូនចំនួន០៤នាក់នៅក្នុងនោះក៏មានជនរងគ្រោះម្នាក់ផងដែរ យកទៅឲ្យម្តាយបង្កើត និងបងស្រីដែលត្រូវជាជនសង្ស័យចិញ្ចឹមបីបាច់រៀនសូត្រ រយៈពេល០៤ឆ្នាំមកហើយ មុនឪពុកម្តាយលែងលះគ្នា៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រុស្ស៊ី ធ្វើការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំលើតំបន់ជាច្រើនក្នុងទីក្រុងគីវ

2023/12/22 12:31:35 pm        164
យានដ្រូនជាច្រើនគ្រឿងរបស់រុស្ស៊ី បានធ្លាក់ទៅលើទីក្រុងគីវ នៅព្រឹកថ្ងៃសុក្រ (២២ ធ្នូ) នេះដោយអភិបាលក្រុង លោក វីតាលី គ្លីតស៍ឆ្កូ (Vitali Klitschko) និងក្រុមមន្ត្រីផ្សេងទៀតរាយការណ៍ពីការវាយប្រហារទៅលើតំបន់លំនៅដ្ឋានដាច់ដោយឡែកពីគ្នា។ នេះជាការវាយប្រហារដោយដ្រូនលើកទីប្រាំមួយលើរដ្ឋធានីក្នុងខែនេះ ហើយមនុស្សពីរនាក់បានរងរបួស។លោក គ្លីតស៍ឆ្កូ បានសរសេរនៅលើកម្មវិធីផ្ញើសារតេឡេក្រាម បាននិយាយថា យានដ្រូនទាំងនោះបានហោះបុកប្លុកផ្ទះល្វែងមួយនៅក្នុងសង្កាត់ សូឡូមយ៉ានស្គី (Solomyanskyi) ភាគខាងត្បូងនៃតំបន់កណ្តាលក្រុង ដោយបង្កឱ្យមានអគ្គិភ័យឆេះនៅជាន់ខាងលើ ប៉ុន្តែត្រូវបានគ្រប់គ្រងយ៉ាងឆាប់រហ័ស។សេវាកម្មសង្គ្រោះបន្ទាន់ បានសរសេរនៅលើបណ្ដាញតេឡេក្រាមថា ផ្នែកជាច្រើនត្រូវបានខូចខាតនៅថ្ងៃទីជាន់ទី២៤ ទី២៥ និងទី២៦ នៃអគារលំនៅឋាននោះ។ មនុស្សពីរនាក់បានរងរបួសក្នុងនោះមានម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយការជូនដំណឹងពីការវាយប្រហារតាមអាកាសក្រោយមកត្រូវបានដកចេញនៅស្ទើរគ្រប់តំបន់៕

ក្រុមហាម៉ាសនិយាយថា មិនមានការដោះលែងចំណាប់ថ្នូរទៀតទេរហូតទាល់តែសង្រ្គាមបញ្ចប់

2023/12/22 12:27:33 pm        98
ក្រុមហាម៉ាស ដែលជាអ្នកគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប បានច្រានចោលការដោះលែងចំណាប់ថ្នូរបន្ថែមទៀត រហូតដល់អ៊ីស្រាអែលយល់ព្រម «បញ្ឈប់ការឈ្លានពានទាំងស្រុង»។ អ៊ីស្រាអែល បាននិយាយថាខ្លួនបានសម្លាប់យុទ្ធជនក្រុមហាម៉ាសជាង ២.០០០នាក់ នៅហ្កាហ្សាចាប់តាំងពីបទឈប់បាញ់កាលពីដើមខែនេះបញ្ចប់ នៅពេលដែលចំណាប់ថ្នូរជាង ១០០នាក់ត្រូវបានដោះលែង។មនុស្សប្រហែល ១២០នាក់ទៀតដែលត្រូវបានចាប់ខ្លួនពីអ៊ីស្រាអែល នៅថ្ងៃទី០៧ ខែតុលា ត្រូវបានគេជឿថានៅតែជាប់ឃុំឃាំងនៅតំបន់ហ្កាហ្សា។ កិច្ចខិតខំប្រឹងប្រែងនៅតែបន្តនៅអង្គការសហប្រជាជាតិដើម្បីអនុម័តសេចក្ដីសម្រេចស្តីពីសង្គ្រាម។ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះពង្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយការបោះឆ្នោត ដែលត្រូវបានពន្យារពេលដល់ថ្ងៃសុក្រ (២២ ធ្នូ) នេះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាសបាននិយាយថា «មានការសម្រេចរបស់ប៉ាឡេស្ទីន ដែលថាមិនគួរមានការពិភាក្សាអំពីអ្នកទោស ឬកិច្ចព្រមព្រៀងដោះដូរអ្វីនោះទេ លើកលែងតែបន្ទាប់ពីអ៊ីស្រាអែលបញ្ចប់ការឈ្លានពានពេញលេញរបស់ពួកគេ»។ការចរចាលើបទឈប់បាញ់ថ្មី បាននិងកំពុងប្រព្រឹត្តទៅនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ទោះបីជាកិច្ចចរចាដំបូងកាលពីថ្ងៃពុធមិនមានការព្រមព្រៀងក៏ដោយ។ អ៊ីស្រាអែលបាននិយាយថា ខ្លួនគិតថាវិធីល្អបំផុតក្នុងការដោះលែងចំណាប់ថ្នូរ គឺដាក់សម្ពាធយោធាលើក្រុមហាម៉ាស និងដោយដំណើរការប្រតិបត្តិការជួយសង្គ្រោះ ប៉ុន្តែរហូតមកដល់ពេលនេះ វិធីសាស្ត្រនោះពិតជាមិនមានប្រសិទ្ធភាពទេ៕

ការវិភាគ៖ឥទ្ធិពលរបស់ក្រុមហាម៉ាស បានកើនឡើង ចាប់តាំងពីការវាយប្រហាររបស់ខ្លួនទៅ លើអ៊ីស្រាអែល

2023/12/22 12:23:05 pm        135
ការវិភាគថ្មីរបស់ទីភ្នាក់ងារចារកម្មអាមេរិក បានព្រមានថា ភាពជឿជាក់ និងឥទ្ធិពលរបស់ក្រុមហាម៉ាស បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលពីរខែ ចាប់តាំងពីការវាយប្រហារភេរវកម្មនៅថ្ងៃទី៧ ខែតុលា និងការចាប់ផ្តើមនៃការឆ្លើយតបយោធារបស់អ៊ីស្រាអែលនៅមជ្ឈិមបូព៌ា និងហួសពីនេះ។ខណៈដែលយុទ្ធនាការតាមអាកាសឥតឈប់ឈររបស់អ៊ីស្រាអែល បានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ នៅក្នុងតំបន់ហ្កាហ្សា ក្រុមហាម៉ាសដែលត្រូវបានចាត់ទុកថា ជាក្រុមភេរវករ ដោយសហរដ្ឋអាមេរិក និងអឺរ៉ុបអាចបង្ហាញខ្លួនជាក្រុមប្រដាប់អាវុធតែមួយគត់ដែលប្រយុទ្ធនឹងការគៀបសង្កត់យ៉ាងឃោរឃៅ ដែលបានសម្លាប់ស្ត្រី និងកុមារ។ ក្រុមមន្ត្រីដែលដឹងពីការវាយតម្លៃផ្សេងៗគ្នា និយាយថា ក្រុមនេះ បានកំណត់ទីតាំងដោយជោគជ័យ នៅទូទាំងផ្នែកខ្លះនៃពិភពអារ៉ាប់ និងមូស្លីមជាអ្នកការពារបុព្វហេតុប៉ាឡេស្ទីន និងជាអ្នកប្រយុទ្ធដ៏មានប្រសិទ្ធភាពប្រឆាំងនឹងអ៊ីស្រាអែល។ឥទ្ធិពលរបស់ក្រុមហាម៉ាស កើនឡើង បន្ទាប់ពីការវាយប្រហារ នៅខែតុលា ដ៏សាហាវរបស់ខ្លួនទៅលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រុស ស្រី និងកុមារប្រហែល ១.២០០ នាក់។ សហរដ្ឋអាមេរិក បានការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួន បន្ទាប់ពីការវាយប្រហារនេះ រួមទាំងយុទ្ធនាការរបស់ខ្លួន ដើម្បីកម្ចាត់ក្រុមហាម៉ាសទាំងស្រុង។ប្រភពទាំងនេះ និយាយថា តាមទស្សនៈរបស់ក្រុមហាម៉ាស ការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ទៅលើអ៊ីស្រាអែលភាគខាងត្បូង គឺជាជោគជ័យនៃប្រតិបត្តិការគួរឲ្យភ្ញាក់ផ្អើល ហើយក្នុងរយៈពេលប៉ុន្មានខែមកនេះ វាបានទទួលកិត្តិយស ជាពិសេស នៅតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល សម្រាប់ការចរចារដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ និងអ្នកជាប់ឃុំ ដែលអ៊ីស្រាអែលឃុំខ្លួន ជាថ្នូរនឹងចំណាប់ថ្នូរមួយចំនួន ដែលក្រុមនេះបានចាប់ពីការវាយប្រហារនោះ។

IAEA ៖ ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរទីពីររបស់កូរ៉េខាងជើង ទំនងជាកំពុងប្រើប្រាស់ប្រេងឥន្ធនៈ

2023/12/22 12:19:19 pm        116
អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី ២១ ខែធ្នូ ថា ម៉ាស៊ីនរ៉េអាក់ទ័រមួយនៅបរិវេណមជ្ឈមណ្ឌលនុយក្លេអ៊ែរ Yongbyon របស់ប្រទេសកូរ៉េខាងជើង បានបង្ហាញជាលើកដំបូងថា កំពុងប្រើប្រាស់ឥន្ធនៈអាតូមិក។ទីភ្នាក់ងារថាមពលបាននិយាយថា ប្រទេសកូរ៉េខាងជើង បានប្រើប្រាស់ឥន្ធនៈជាច្រើនឆ្នាំមកហើយ ពីម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ៥ មេហ្គាវ៉ាត់នៅមជ្ឈមណ្ឌល Yongbyon ដើម្បីផលិតសារធាតុភ្លុយតូនីញ៉ូម សម្រាប់ឃ្លាំងនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែការបញ្ចេញទឹកក្តៅចេញពីម៉ាស៊ីនរ៉េអាក់ទ័រទឹកណឺតរក្សាកម្តៅកាន់តែច្រើន បង្ហាញថា បច្ចុប្បន្ននេះ កំពុងមាននៅលើបណ្តាញអ៊ីនធឺណិត។ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) លោក Rafael Grossi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការបញ្ចេញទឹកក្តៅ គឺបង្ហាញថា ម៉ាស៊ីនរ៉េអាក់ទ័រ បានឈានដល់ភាពធ្ងន់ធ្ងរ។ទីភ្នាក់ងារ IAEA ពុំដែលបានចូលទៅកាន់ប្រទេសកូរ៉េខាងជើងនោះទេ ចាប់តាំងពីទីក្រុងព្យុងយ៉ាង បានបណ្តេញមន្ត្រីអធិការកិច្ចរបស់ខ្លួនកាលពីឆ្នាំ ២០០៩។ បច្ចុប្បន្ននេះ ទីភ្នាក់ងារ IAEA តាមដានប្រទេសនេះពីចម្ងាយ ជាចម្បងតាមការប្រើរូបភាពពីផ្កាយរណប។ លោក Grossi និយាយថា ដោយពុំបានចូលទៅដល់ ទីភ្នាក់ងារ IAEA មិនអាចបញ្ជាក់ពីស្ថានភាពប្រតិបត្តិការរបស់ម៉ាស៊ីនរ៉េអាក់ទ័របានទេ។សកម្មភាពនៅទីតាំងសាកល្បងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនៅតំបន់ Punggye-ri បាននាំឱ្យមានការសន្និដ្ឋានជាច្រើនខែមកហើយថា ប្រទេសនេះ កំពុងរៀបចំដើម្បីសាកល្បងអាវុធនុយក្លេអ៊ែរមួយផ្សេងទៀត ខណៈកំពុងស្វែងរកការបំពាក់ក្បាលគ្រាប់ធុនតូច សម្រាប់ប្រើប្រាស់ក្នុងមីស៊ីលបាលីស្ទីករបស់ខ្លួន។

បុគ្គលិកបម្រើការលើយន្តហោះនៅអាមេរិក និងកាណាដា ជំរុញឱ្យមានការផ្លាស់ប្តូរប្រាក់ឈ្នួលដ៏សំខាន់

2023/12/22 12:12:28 pm        72
បុគ្គលិកបម្រើការលើយន្តហោះរាប់ពាន់នាក់ នៅសហរដ្ឋអាមេរិក និងកាណាដា កំពុងព្យាយាមផ្អាកឧស្សាហកម្មក្រុមហ៊ុនអាកាសចរណ៍ ដោយទាមទារការផ្លាស់ប្តូរជាមូលដ្ឋាន ចំពោះកិច្ចសន្យាការងាររបស់ពួកគេ ដែលអាចនាំទៅដល់ការតម្លើងប្រាក់ឈ្នួលខ្ពស់ និងការចំណាយកាន់តែច្រើនសម្រាប់ក្រុមហ៊ុនអាកាសចរណ៍។ ពួកគេសង្ឃឹមថា និយោជករបស់ពួកគេ នឹងធ្វើតាមការនាំមុខរបស់ក្រុមហ៊ុនអាកាសចរណ៍កាណាដា Transat ដែលសប្តាហ៍នេះ បានបង្ហាញកិច្ចសន្យាបណ្តោះអាសន្នដល់បុគ្គលិកដែលផ្តល់ប្រាក់ឈ្នួលឱ្យពួកគេ សម្រាប់អ្វីដែលបុគ្គលិកក្នុងបន្ទប់បើកបរ ហៅថា «ការងារនៅពេលទំនេរ» រយៈពេលច្រើនម៉ោងដែលបានចំណាយពេលលើការដាក់អ្នកដំណើរ ឬរង់ចាំ នៅអាកាសយានដ្ឋានចន្លោះពេលជើងហោះហើរ ជា ភារកិច្ចដែលពួកគេមិនទាន់ទទួលបានប្រាក់ឈ្នួល។តម្រូវការសម្រាប់ការរៀបចំរចនាសម្ព័ន្ធប្រាក់ឈ្នួលឡើងវិញ គឺជាការចេញដំណើរដ៏សំខាន់សម្រាប់ឧស្សាហកម្ម ដែលផ្តល់ប្រាក់ឈ្នួលដល់បុគ្គលិកក្នុងបន្ទប់បើកបរ ភាគច្រើនសម្រាប់តែនៅពេលដែលយន្តហោះកំពុងដំណើរការប៉ុណ្ណោះ។ក្នុងចំណោមអ្នកទាមទារប្រាក់ឈ្នួលនៅពេលឡើងលើយន្តហោះ បុគ្គលិកបម្រើការលើយន្តហោះនៅក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines ដែលបានច្រានចោលកិច្ចព្រមព្រៀងកិច្ចសន្យាកាលពីដើមខែនេះ ថាមិនរាប់បញ្ចូលការផ្តល់ឲ្យបែបនេះទេ។ បុគ្គលិកបម្រើការម្នាក់ លើជើងយន្តហោះ Southwest បានប្រាប់សារព័ត៌មានរ៉យទ័រថា «យើងសម្អាតក្រណាត់កន្ទប ហើយយើងសម្អាតក្អួត ដោយគ្មានប្រាក់ឈ្នួល។ បុគ្គលិកបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ United ដែលធ្វើបាតុកម្មនៅទូទាំងប្រទេសកាលពីសប្តាហ៍មុន ក៏បានទាមទារប្រាក់ឈ្នួលសម្រាប់ពេលវេលារបស់ពួកគេស្ថិតនៅលើដី ផងដែរ។

របាយការណ៍៖ ភ័ស្តុតាង មិនគាំទ្រការអះអាងរបស់អ៊ីស្រាអែលថា មន្ទីរពេទ្យ គឺជាមជ្ឈមណ្ឌលបញ្ជាការរបស់ហាម៉ាស

2023/12/22 12:03:49 pm        127
ការស៊ើបអង្កេតរបស់សារព័ត៌មាន Washington Post ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា មិនមានភ័ស្តុតាងសាធារណៈគ្រប់គ្រាន់ ដើម្បីគាំទ្រការអះអាងរបស់អ៊ីស្រាអែលដែលថា មន្ទីរពេទ្យហ្កាហ្សា ដែលប្រទេសនេះបានវាយឆ្មក់នោះ បានបម្រើការជាមជ្ឈមណ្ឌលបញ្ជារបស់ហាម៉ាសទេ។ ការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យ al-Shifa កាលពីខែមុន ដែលធ្វើឡើងមុន ដោយបញ្ជាជម្លៀសដែលសំដៅទៅលើមនុស្សរាប់ពាន់នាក់ ដែលកំពុងស្នាក់ នៅក្នុងមន្ទីរពេទ្យ និងអ្នកជំងឺរាប់រយនាក់ បានបង្កើតទិដ្ឋភាពដ៏ក្រៀមក្រំបំផុតមួយ នៅក្នុងការឈ្លានពានទឹកដីហ្កាហ្សាស្ទ្រីបរបស់ប្រទេសនេះ គឺ «តំបន់មរណៈ» ដែលរាប់បញ្ចូលទាំងផ្នូរដ៏ធំនៅច្រកចូលមន្ទីរពេទ្យ និងអ្នកជំងឺអស់សង្ឃឹមរាប់សិបនាក់ នៅខាងក្នុង នេះបើយោងតាមអង្គការសុខភាពពិភពលោក ដែលបុគ្គលិកផ្តល់ជំនួយ បានមកដល់កន្លែងនេះកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ជាផ្នែកនៃបេសកកម្មមនុស្សធម៌។អ្នកគ្រប់គ្រងមន្ទីរពេទ្យ បានប្រាប់អង្គការសហប្រជាជាតិថា អ្នកជំងឺ ៤០ នាក់ រួមទាំងទារកមិនគ្រប់ខែចំនួន៤ នាក់បានស្លាប់ នៅក្នុងមន្ទីរពេទ្យ ដោយសារតែកង្វះអគ្គិសនី នៅក្នុងថ្ងៃដែលហ៊ុមព័ទ្ធដោយការវាយប្រហារនោះ។អ៊ីស្រាអែល បានអះអាងថា មន្ទីរពេទ្យត្រូវបានប្រើ ដើម្បីដឹកនាំការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងបញ្ជាក្រុមសកម្មប្រយុទ្ធ ហើយផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស អាចចូលបានពីអគារមន្ទីរពេទ្យជាក់លាក់ចំនួន ៥ ហើយមន្ត្រីរដ្ឋបាលអាមេរិកម្នាក់ បានប្រាប់សារព័ត៌មាន Washington Post កាលពីសប្តាហ៍មុនថា៖ យើងមានទំនុកចិត្តយ៉ាងពិតប្រាកដលើការស៊ើបការណ៍...ថា ក្រុមហាម៉ាស កំពុងប្រើវាជាទីបញ្ជាការបញ្ជានិងគ្រប់គ្រង។

គ្រោះថ្នាក់អណ្តូងរ៉ែធ្យូងថ្មនៅប្រទេសចិន បណ្ដាលឲ្យកម្មករ ១២នាក់ស្លាប់

2023/12/22 11:58:18 am        150
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (២១ ធ្នូ) ថាឧបទ្ទវហេតុនៅក្នុងអណ្តូងរ៉ែធ្យូងថ្មនៅក្នុងខេត្ត ហ៊ីឡុងជាំង (Heilongjiang) ភាគឦសាននៃប្រទេសចិន បានបណ្តាលឲ្យមនុស្ស ១២នាក់ស្លាប់ និងមនុស្ស ១៣នាក់រងរបួស។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា កម្មករធ្យូងថ្មរងគ្រោះទាំងនោះបានជិះនៅក្នុងរទេះជីករ៉ែនៅក្រោមដីហើយធ្លាក់ចេញពីផ្លូវដែក។ឧបទ្ទវហេតុនេះបានកើតឡើងកាលពីរសៀលថ្ងៃពុធនៅទីក្រុង ជីស៊ី (Jixi) ក្នុងខេត្ត ហ៊ីឡុងជាំង នៅឯអណ្តូងរ៉ែ គុនយ័ន (Kunyuan) ហើយត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយចិនកាលពីថ្ងៃព្រហស្បតិ៍។ ប្រទេសចិនបាននិងកំពុងធ្វើការដើម្បីកែលម្អសុវត្ថិភាពអណ្តូងរ៉ែ ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ដែលកើតឡើងជាញឹកញាប់។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន មនុស្សបីនាក់បានស្លាប់ក្នុងឧបទ្ទវហេតុមួយក្នុងខេត្តផលិតធ្យូងថ្ម សានស៊ី (Shanxi) ប្រទេសចិន។ ការផ្ទុះអណ្តូងរ៉ែធ្យូងថ្មមួយករណីផ្សេងទៀតបានសម្លាប់មនុស្ស ១១នាក់នៅក្នុងខេត្ត សានស៊ី នេះកាលពីខែសីហា ហើយអគ្គិភ័យឆេះអណ្តូងរ៉ែធ្យូងថ្មនៅក្នុងខេត្ត គួយចូវ (Guizhou) ភាគខាងត្បូងប្រទេសចិនបានសម្លាប់មនុស្ស ១៦នាក់កាលពីខែកញ្ញា។ កាលពីខែមុន អគ្គិភ័យដ៏ធំមួយនៅឯអគារក្រុមហ៊ុនរុករករ៉ែធ្យូងថ្មក្នុងខេត្ត សានស៊ី បានសម្លាប់មនុស្ស ២៦នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាជិកសភាបារាំងជំរុញឲ្យមាន «បម្រាមគោចរឌីជីថល» សម្រាប់ក្មេងជំទង់
09/11/2025 05:09 PM
នាយករដ្ឋមន្រ្តីប៉ូឡូញនិយាយទៅកាន់អ្នកបើកបរយន្តហោះ ក្រោយដែនអាកាសរបស់ខ្លួនត្រូវបានបំពាន
09/11/2025 05:09 PM
ចក្រភពអង់គ្លេស និងរាជរដ្ឋាភិបាលកម្ពុជា ចុះអនុស្សរណៈជាមួយគ្នា​បង្កើតភាពជាដៃគូរយៈពេល៣ឆ្នាំដើម្បីពង្រឹងក្របខណ្ឌបទដ្ឋានគតិយុត្តនៅកម្ពុជា
09/11/2025 04:09 PM
ឯកឧត្តម ហេង រតនា ជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងប្រតិបត្តិការអង្គការជំនួយប្រជាជនន័រវេស (NPA) ប្រចាំនៅអូស្លូរ
09/11/2025 04:09 PM
ប្រមុខការទូតកម្ពុជា និងវៀតណាម ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា និងជំរុញបន្ថែមលើវិស័យមានសក្តានុពលថ្មីៗ
09/11/2025 04:09 PM
នាយករដ្ឋមន្រ្តីព័រទុយហ្គាល់ ជួបពិភាក្សាការងារជាមួយសមភាគីជប៉ុន នៅទីក្រុងតូក្យូ
09/11/2025 04:09 PM
ក្រុមអ្នកស្ម័គ្រចិត្តផ្តល់ជំនួយដល់ជនរងគ្រោះដោយសារទឹកជំនន់នៅរដ្ឋ Punjab ប្រទេសឥណ្ឌា
09/11/2025 04:09 PM
សាធារណរដ្ឋឆេក និយាយថានឹងបញ្ជូនឧទ្ធម្ភាគចក្រទៅជួយផ្នែកការពារជាតិប៉ូឡូញ
09/11/2025 04:09 PM
ទីភ្នាក់ងារ IAEA មានផែនការពិនិត្យរោងចក្រនុយក្លេអ៊ែរទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់
09/11/2025 04:09 PM
ក្រុមហ៊ុនឥណ្ឌាជាច្រើនចាប់អារម្មណ៍វិនិយោគលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា និងចង់នាំចេញគ្រាប់ស្វាយចន្ទីទៅឥណ្ឌាដែលកំពុងមានតម្រូវការខ្ពស់
09/11/2025 04:09 PM