កម្លាំងអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យអគារស្នាក់នៅមួយកន្លែងសង្ស័យមានបង្កប់ Online Scams រកឃើញជនបរទេស ៥នាក់ ស្នាក់នៅខុសច្បាប់
នគរបាលចាប់ខ្លួនជនជាតិចិន០៣នាក់ ករណីបង្កហិង្សា និងបង្ខាំងមនុស្សជំរិតទារប្រាក់ នៅ​ខណ្ឌបឹងកេងកង
កម្លាំងចម្រុះខេត្តត្បូងឃ្មុំ ចុះត្រួត​ពិនិត្យបង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ធ​លប​លួច​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅស្រុកពញាក្រែក ឃាត់ខ្លួនជនបរទេសសង្ស័យ ២១២នាក់
ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា

សន្តិសុខ និង សង្គម

ទីភ្នាក់ងារចារកម្មអាល្លឺម៉ង់៖ រុស្ស៊ីមានផែនការប្រយុទ្ធ នៅអ៊ុយក្រែន រហូតដល់ឆ្នាំ២០២៦ ដើម្បីដណ្តើមយកទីក្រុងធំៗ

2023/12/15 02:12:05 pm        100
របាយការណ៍កាលពីថ្ងៃទី១៤ ខែធ្នូ របស់សារព័ត៌មានអាល្លឺម៉ង់ BILD ដែលដកស្រង់ប្រភពចារកម្ម បានឲ្យដឹងថា ប្រទេសរុស្ស៊ី កំពុងបង្កើតផែនការសង្រ្គាមរយៈពេលមធ្យមថ្មីមួយ ដោយមានគោលបំណងបន្តប្រតិបត្តិការប្រយុទ្ធ ក្នុងប្រទេសអ៊ុយក្រែនរយៈពេល ៣៦ខែទៀត និងដណ្តើមយកទីក្រុងធំៗ។ សារព័ត៌មាន BILD សរសេរថា គោលដៅយុទ្ធសាស្ត្ររបស់រុស្ស៊ី នៅចុងឆ្នាំ២០២៤ រួមមានការកាន់កាប់ទាំងស្រុងនៃតំបន់ដូណិតស្ក៍ (Donetsk) និង លូហានស្ក៍ (Luhansk) របស់អ៊ុយក្រែន និងផ្នែកខ្លះនៃតំបន់សាគីវ( Kharkiv) ដែលលាតសន្ធឹងដល់ទន្លេOskil។របាយការណ៍នោះ បានឲ្យដឹងទៀតថា បន្ទាប់មក កងកម្លាំងរុស្ស៊ី គ្រោងនឹងដណ្តើមយកតំបន់សំខាន់ៗនៃតំបន់ Zaporizhzhya , Dnipropetrovsk និង Kharkiv នៅចុងឆ្នាំ ២០២៦ រួមទាំងទីក្រុងយុទ្ធសាស្ត្រ Kharkiv, Dnipro និង Zaporizhzhya ផងដែរ។របាយការណ៍ចារកម្មអាល្លឺម៉ង់ បង្ហាញថា ពុំមានផែនការភ្លាមៗសម្រាប់ការរុលចូលទៅមុខរបស់រុស្ស៊ីឆ្ពោះទៅរកាន់តំបន់ Kherson ឬ Odesa ទេ។វិមានក្រឹមឡាំង ប្រាថ្នាចង់គ្រប់គ្រងទឹកដីនៅច្រាំងខាងឆ្វេងនៃទន្លេ Dnipro ដោយដាក់ទន្លេនេះជាខ្សែត្រៀមជួរមុខថ្មី នៅក្នុងជម្លោះនេះ។

ក្រុមអ្នកតវ៉ា បិទផ្លូវ Highway នៅទីក្រុង Philadelphia ខណៈអំពាវនាវឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល-ក្រុមហាម៉ាស់

2023/12/15 01:20:26 pm        131
ក្រុមអ្នកតវ៉ាជនជាតិជ្វីហ្វ ដែលទាមទារបទឈប់បាញ់ក្នុងសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍ បានបិទផ្លូវ Highway ដ៏សំខាន់មួយនៅទីក្រុង Philadelphia ដោយធ្វើឱ្យមានការកកស្ទះចរាចរណ៍ច្រើនម៉ោងក្នុងម៉ោងមមាញឹក។សមាជិក នៃសំឡេងជនជាតិជ្វីហ្វដើម្បីសន្តិភាព បានតវ៉ានៅក្នុងទីក្រុងចំនួន៨ របស់សហរដ្ឋអាមេរិកក្នុងពេលប្រារព្ធបុណ្យជនជាតិជ្វីហ្វយប់ទីប្រាំបីនៃពិធីបុណ្យ Hanukkah ដោយបានបិទចរាចរណ៍អ្នកធ្វើដំណើរនៅតាមដងផ្លូវ និងស្ពាន ក្នុងទីក្រុង Washington, Boston, Atlanta, Chicago, Minneapolis, Seattle និងទីក្រុង Portland រដ្ឋ Oregon ។ផ្លូវល្បឿនលឿន ស្គុយឃីល អ៊ីកស៍ប្រេសវ៉េ(Schuylkill Expressway) នៅទីក្រុង Philadelphia និងស្ពាន Spring Garden Street បានបើកដំណើរការឡើងវិញ បន្ទាប់ពីក្រុមអ្នកតវ៉ាត្រូវបានបានបំបែក។ស្នងការនគរបាលបណ្តោះអាសន្ន លោក John Stanford WPVI បាននិយាយថាមនុស្ស ៣២នាក់ ត្រូវបានចាប់ខ្លួន។

ហ្វាំងឡង់ នឹងបិទព្រំដែនជាមួយរុស្ស៊ី ម្តងទៀតជុំវិញបញ្ហាអ្នកស្វែងរកសិទ្ធិជ្រកកោន

2023/12/15 12:12:11 pm        155
ប្រទេសហ្វាំងឡង់ នឹងបិទព្រំដែនទាំងមូលរបស់ខ្លួនជាមួយរុស្ស៊ី ដើម្បីបញ្ឈប់លំហូរចូលនៃអ្នកស្វែងរកសិទ្ធិជ្រកកោន នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វាំងឡង់ លោកស្រី ម៉ារី រ៉ានថាណេន (Mari Rantanen) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ ធ្នូ) ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រទេសអឺរ៉ុបខាងជើងមួយនេះបន្ធូរបន្ថយការបិទផ្លូវទាំងអស់រយៈពេលពីរសប្តាហ៍រវាងប្រទេសទាំងពីរ។រដ្ឋធានីហែលស៊ិនគី (Helsinki) បាននិយាយថា ការកើនឡើងថ្មីៗនៃចំនួនអ្នកស្វែងរកសិទ្ធិជ្រកកោនដែលមកដល់តាមរយៈប្រទេសរុស្ស៊ី គឺជាវិធានការរៀបចំដោយទីក្រុងមូស្គូ ក្នុងការសងសឹកចំពោះការសម្រេចរបស់ប្រទេសអឺរ៉ុបខាងជើងមួយនេះ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហរដ្ឋអាមេរិក ប៉ុន្តែវិមានក្រឹមឡាំងបានបដិសេធការចោទប្រកាន់នេះ។កងឆ្មាំព្រំដែនហ្វាំងឡង់បាននិយាយថា ការមកដល់នៃជនធន្តោប្រវេសន៍បានឈប់នៅពេលដែលប្រទេសហ្វាំងឡង់បិទព្រំដែននៅចុងខែវិច្ឆិកា ប៉ុន្តែបានបន្តឡើងវិញកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលច្រកឆ្លងកាត់ចំនួនពីរក្នុងចំណោមប្រាំបីត្រូវបានបើក ដោយមានមនុស្ស ៣៦នាក់កំពុងស្វែងរកសិទ្ធិជ្រកកោន។ ការបិទព្រំដែនថ្មីនេះនឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ នៅម៉ោង ១៨:០០ (ម៉ោងសកល) និងមានរយៈពេលមួយខែ។នៅក្នុងលិខិតមួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ក្រុមប្រឹក្សាអឺរ៉ុបបាននិយាយថា ខ្លួនមាន «ការព្រួយបារម្ភអំពីសិទ្ធិជនភៀសខ្លួន អ្នកស្វែងរកសិទ្ធិជ្រកកោន និងជនអន្តោប្រវេសន៍» បន្ទាប់ពីការបិទព្រំដែនបណ្តោះអាសន្ន ហើយបានស្នើឱ្យប្រទេសហ្វាំងឡង់ ធានាថាខ្លួននៅតែផ្ដល់លទ្ធភាពដើម្បីស្វែងរកការការពារដល់អ្នកមានបំណងចូលប្រទេសមួយនេះ៕

សង្គ្រាមរុញច្រានប្រទេសស៊ូដង់ ឲ្យទៅរកស្ថានភាពរស់នៅដូចមហន្តរាយទុរ្ភិក្ស

2023/12/15 11:59:54 am        111
អង្គការសហប្រជាជាតិបានព្រមានថា ក្រុមគ្រួសារនៅក្នុងតំបន់ជម្លោះរបស់ប្រទេសស៊ូដង់ អាចជួបប្រទះនឹងភាពអត់ឃ្លានដូចទុរ្ភិក្សនៅរដូវក្តៅឆ្នាំក្រោយនេះ ខណៈមនុស្សមួយចំនួននៅក្នុងរដ្ឋធានី ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមនេះ កំពុងរស់រានមានជីវិតដោយអាហារប្រចាំថ្ងៃតិចតួចបំផុត។យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រជាជនប្រហែល ៣០លាននាក់ ដែលស្ទើរតែពីរភាគបីនៃចំនួនប្រជាជនសរុប កំពុងត្រូវការជំនួយនៅក្នុងប្រទេសស៊ូដង់ ដែលកើនឡើងទ្វេដងមុនពេលការប្រយុទ្ធបានផ្ទុះឡើងរវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័ស (RSF) នៅពាក់កណ្តាលខែមេសា។យោងតាមចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា (IPC) របស់អង្គការសហប្រជាជាតិ មនុស្សប្រហែល ១៨លាននាក់ ត្រូវការជាបន្ទាន់នូវជំនួយស្បៀងអាហារមនុស្សធម៌ ដែលជាចំនួនខ្ពស់បំផុតក្នុងកំណត់ត្រាសម្រាប់រដូវប្រមូលផលដ៏ច្រើនរបស់ប្រទេសនេះ។ មនុស្សរងគ្រោះទាំងនោះត្រូវបានប្រមូលផ្តុំនៅក្នុងរដ្ឋធានីខាទុម (Khartoum) ជាទីដែលប្រជាជនជាងពាក់កណ្តាលនៅទីនោះប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ ព្រមទាំងនៅទីក្រុង និងទីប្រជុំជននានាដែលពោរពេញដោយមនុស្សយ៉ាងក្រាស់ និងបានឃើញការប្រយុទ្ធគ្នានៅក្នុងតំបន់ ដាហ្វឺ (Darfur) និងតំបន់ កូរដូហ្វាន (Kordofan)។យោងតាមទីភ្នាក់ងារចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀង IPC បានឲ្យដឹងថា ប្រសិនបើលក្ខខណ្ឌមិនប្រសើរឡើងនៅខែឧសភា ឆ្នាំក្រោយនេះទេ ប្រជាជនស៊ូដង់នឹងចាប់ផ្តើមជួបប្រទះនឹងភាពអត់ឃ្លាន «ដ៏មហន្តរាយ» មានន័យថាពួកគេនឹងអត់ឃ្លានរហូតដល់ស្លាប់ដោយមិនមានជំនួយ អស់ទ្រព្យសម្បត្តិសម្រាប់ចាយវាយ និងអស់ជម្រើសជាដើម៕

គោលដៅទប់ស្កាត់ការឡើងកម្ដៅផែនដី១,៥°C ទំនងជាមិនសម្រេចទេ ទោះមានកិច្ចព្រមព្រៀងឥន្ធនៈហ្វូស៊ីលក៏ដោយ

2023/12/15 11:54:07 am        148
កិច្ចព្រមព្រៀងសម្រាប់ពិភពលោកក្នុងការផ្លាស់ប្តូរឆ្ងាយពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលត្រូវបានសាទរថាជាសមិទ្ធិផលជាប្រវត្តិសាស្ត្រកាលពីថ្ងៃពុធ (១៣ ធ្នូ) នៅឯកិច្ចប្រជុំកំពូលអាកាសធាតុ COP28 របស់អង្គការសហប្រជាជាតិនៅទីក្រុងឌុយបៃ ប៉ុន្តែមានឱកាសខ្ពស់ណាស់ដែលកិច្ចព្រមព្រៀងនោះនឹងមិនសម្រេចបាននូវគោលដៅចុងក្រោយរបស់ខ្លួននោះទេ ពោលគឺទប់ស្កាត់ការឡើងកម្ដៅផែនដី ១,៥អង្សាសេ។អស់រយៈពេលជាច្រើនខែមកហើយ ប្រធានកិច្ចប្រជុំអាកាសធាតុ COP28 លោក ស៊ុលតាន អាល់ចាប៊ឺ (Sultan al-Jaber) បានពណ៌នាថាដែនកំណត់កម្ដៅផែនដី ១,៥C ដែលបានបញ្ជាក់ដំបូងនៅក្នុងកិច្ចព្រមព្រៀងប៉ារីសឆ្នាំ២០១៥ គឺជា «ផ្កាយខាងជើង» ឬគោលការណ៍ណែនាំសំខាន់សម្រាប់កិច្ចប្រជុំកំពូលនេះ។ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ការកើនឡើងសីតុណ្ហភាពសកលលើសពី១,៥C លើសពីមធ្យមភាគមុនសម័យឧស្សាហកម្ម នឹងបង្កឱ្យមានមហន្តរាយ និងផលប៉ះពាល់ដែលមិនអាចត្រឡប់វិញបាន រាប់ចាប់ពីការរលាយផ្ទាំងទឹកកក រហូតដល់ការដួលរលំនៃចរន្តទឹកសមុទ្រ។ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ គោលដៅនោះបានធ្លាក់ចុះកាន់តែឆ្ងាយ ដោយការបញ្ចេញកម្ដៅរបស់ភពផែនដីនៅតែកើនឡើង ហើយសីតុណ្ហភាពឡើងដល់កម្រិតបំបែកកំណត់ត្រាថ្មី។កិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅក្នុងទីក្រុងឌុយបៃ មានឈ្មោះថា កិច្ចព្រមព្រៀងឯកភាពអារ៉ាប់រួម នឹងមើលឃើញថាពិភពលោកប្តេជ្ញាផ្លាស់ប្តូរឆ្ងាយពី «ឥន្ធនៈហ្វូស៊ីលនៅក្នុងប្រព័ន្ធថាមពល ក្នុងលក្ខណៈត្រឹមត្រូវ សណ្តាប់ធ្នាប់ និងសមធម៌ ដើម្បីសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធស្មើសូន្យត្រឹមឆ្នាំ២០៥០ ស្របតាមវិទ្យាសាស្ត្រ»។ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ខណៈពេលដែលកិច្ចព្រមព្រៀងនេះជារឿងមិនធ្លាប់មានពីមុនមក វានៅតែមិនគ្រប់គ្រាន់ដើម្បីសម្រេចបានលទ្ធផលដែលរពឹងទុកនោះទេ៕

ហ្វីលីពីនរៀបចំល្បែងសង្គ្រាមទប់ទល់អរិភាពរបស់ចិន ខណៈជម្លោះសមុទ្រកាន់តែតានតឹង

2023/12/15 11:49:25 am        130
យោងតាមមន្ត្រីយោធាជាន់ខ្ពស់ម្នាក់បានឱ្យដឹងថា ហ្វីលីពីនកំពុងរៀបចំផែនការទប់ទល់សម្រាប់ការកើនឡើងនៃអរិភាពនៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងសេណារីយ៉ូក្រុមនាវិកវាយលុកកងកម្លាំងចិន ដែលប៉ុនប៉ងឡើងលើនាវាហ្វីលីពីន។ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺននៅឆ្នាំនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនដង និងការប្រឈមមុខដាក់គ្នាម្តងហើយម្តងទៀតនៅជិតតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង ដោយហ្វីលីពីនបានចោទប្រកាន់ប្រទេសចិនថាមានឧបាយកលឈ្លានពាន ចេតនា និងគ្រោះថ្នាក់។ហ្វីលីពីនបានប្រកាន់យកខ្សែបន្ទាត់កាន់តែតឹងតែងជាមួយចិននៅក្នុងឆ្នាំនេះ ស្របពេលនឹងការបង្កើនទំនាក់ទំនងយោធាជាមួយសម្ព័ន្ធមិត្តការពារជាតិអាមេរិក និងបានបង្កើនការចូលរួមផ្នែកសន្តិសុខជាមួយមហាអំណាចលោកខាងលិចផ្សេងទៀត។លោក អាល់ប៊ឺតតូ ខាឡូស (Alberto Carlos) ប្រធានបញ្ជាការខាងលិចរបស់ប្រទេសហ្វីលីពីន បាននិយាយថា សេណារីយ៉ូនោះ គឺជាផ្នែកមួយនៃសមយុទ្ធល្បែងសង្រ្គាមហ្វីលីពីន និងការពិភាក្សាបែបសិក្សាអំពីសកម្មភាពផ្សេងទៀតដែលចិនអាចនឹងធ្វើ។ ហ្វីលីពីនបានបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងចំពោះកងឆ្មាំល្បាតឆ្នេររបស់ចិន និងវត្តមានទូកនេសាទចិនរាប់រយគ្រឿង ដែលខ្លួនចាត់ទុកថាជាកងកម្លាំងជីវពល៕

អង្គការសហប្រជាជាតិ៖ រថយន្តដឹកស្បៀងអាហារត្រូវបានប្រជាពលរដ្ឋបញ្ឈប់ ខណៈភាពអត់ឃ្លានកើនឡើងនៅតំបន់ហ្កាហ្សា

2023/12/15 11:38:49 am        67
ប្រធានទីភ្នាក់ងារជនភៀសខ្លួនទទួលបន្ទុកប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៤ ខែធ្នូថា ហ្វូងមនុស្សដែលស្រេកឃ្លានកំពុងបញ្ឈប់រថយបន្តជំនួយរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដោយឡើងយកអាហារដោយខ្លួនឯង ដែលធ្វើឱ្យស្ទើរតែមិនអាចបន្តផ្តល់ជំនួយបាន។ លោក ហ្វីលីព ឡាហ្សារីនី (Philippe Lazzarini) ឧត្ដមស្នងការទីភ្នាក់ងារផ្ដល់ជំនួយនិងការងាររបស់អង្គការសហប្រជាជាតិ(UNRWA) បានប្រាប់អ្នកសារព័ត៌មាននៅឯវេទិកាជនភៀសខ្លួនសកលនៅទីក្រុងហ្សឺណែវថា ឥឡូវនេះភាពអត់ឃ្លានបានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយយើងបានជួបមនុស្សកាន់តែច្រើន ដែលពុំមានអាហារសម្រាប់ទទួលទានមិនគ្រប់រយៈពេលពីរឬបីថ្ងៃផងទេ។លោក Lazzarini បាននិយាយបន្ទាប់ពីការធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សាថា ហ្វូងមនុស្សដ៏ច្រើនក៏មានន័យថា ពិបាកក្នុងការទៅដល់មនុស្សរាប់សែននាក់នៅក្នុងជម្រករបស់អង្គការសហប្រជាជាតិនៅភាគខាងត្បូងហតំបន់ហ្កាហ្សា។លោកនិយាយថា ដោយសារតែមានកាបំពាននៃសណ្តាប់ធ្នាប់ស៊ីវិលកាន់តែច្រើនឡើង ហើយដរាបណាជំនួយមនុស្សធម៌នៅតែធ្លាក់ចុះបើប្រៀបធៀបទៅនឹងតម្រូវការដ៏ច្រើនសន្ធឹកសន្ធាប់នោះ ភាពចលាចលបែបនេះនឹងបន្តកាន់តែខ្លាំង បរិស្ថានរឹតតែមិនអាចទៅរួច។កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិនិយាយថា ពាក់កណ្តាលនៃចំនួនប្រជាជននៅតំបន់ហ្កាហ្សាចំនួន២,៣លាននាក់ កំពុងស្រេកឃ្លាន ស្របពេលការវាយប្រហាររបស់យោធារបស់អ៊ីស្រាអែលលើផ្នែកខាងត្បូងនៃតំបន់រងការឡោមព័ទ្ធមួយនេះនេះ បានពង្រីកកាន់តែធំ ហើយប្រជាជនត្រូវបានកាត់ផ្តាច់ពីអាហារ ឱសថ និងប្រេងឥន្ធនៈ៕

មានការព្រួយបារម្ភ កើនឡើងកាន់តែខ្លាំង នៅប្រទេសលីបង់ ដោយសារលោកណេតានីយ៉ាហ៊ូ នឹងមិនបញ្ឈប់សង្គ្រាម នៅហ្កាហ្សា

2023/12/15 11:28:42 am        156
នៅពេលដែលកងកម្លាំងអ៊ីស្រាអែល ពង្រីកប្រតិបត្តិការថ្មើរជើងរបស់ពួកគេ នៅតំបន់ហ្កាហ្សាភាគខាងត្បូង ការព្រួយបារម្ភ កំពុងកើនឡើងយ៉ាងខ្លាំងជាអន្តរជាតិ ដែលក្រុមតំណាងរបស់ទីក្រុងតេអេរ៉ង់ អាចព្យាយាមពង្រីកសង្រ្គាមទៅជាជម្លោះនៅទូទាំងតំបន់នេះ។ទោះបីជាមានវោហាស័ព្ទ រិះគន់ពីគ្រប់ភាគី ចាប់តាំងពីការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស និងភាពតានតឹងកើនឡើងដោយសមាជិកនៃ«អ័ក្សនៃការតស៊ូ»ដឹកនាំដោយអ៊ីរ៉ង់ មន្ត្រីពីរបីនាក់ដែលដឹកនាំប្រទេសជិតខាងភាគខាងជើងរបស់អ៊ីស្រាអែលជឿថា អ៊ីរ៉ង់ និងដៃគូរបស់ខ្លួន ចង់ធ្វើសង្គ្រាមពេញលេញ។ អ័ក្សនៃការតស៊ូនេះ រួមមានក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ព្រមទាំងកងជីវពលអ៊ីស្លាម Shia ដ៏មានឥទ្ធិពលនៅប្រទេសអ៊ីរ៉ាក់ និងក្រុមហ៊ូធីរបស់ប្រទេសយេ ម៉ែន។ការព្រួយបារម្ភនៅលីបង់ បែរជាផ្តោតលើបញ្ហាមួយទៅវិញគឺ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហ៊ូ។ អសន្តិសុខនយោបាយរបស់លោកណេតានីយ៉ាហ៊ូ បានបង្កឡើងដោយវិបត្តិ នៅតំបន់ហ្កា ហ្សា និងភាពគ្មានប្រជាប្រិយភាពនោះក្នុងប្រទេសកាន់តែកើនឡើង ធ្វើឲ្យមនុស្សជាច្រើន មានការភ័យខ្លាចថា លោក អាចធ្វើឲ្យសង្រ្គាមឆ្លងព្រំដែនផ្ទុះឡើងពេញមួយទំហឹង ដោយរាលដាលដល់ប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេម៉ែន ហើយថែមទាំងបំផ្លាញយុទ្ធោបករណ៍របស់កងទ័ពជើងទឹកអាមេរិក នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស៖ អាមេរិក ត្រូវតែទទួលរងផលវិបាកដោយទង្វើរបស់ខ្លួនជុំវិញការបង្ហូរឈាមនៅតំបន់ហ្កាហ្សា

2023/12/15 11:23:33 am        208
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បានអំពាវនាវឲ្យមានអំពើហិង្សាប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ជាពិសេសវាយប្រហារលើ«ផលប្រយោជន៍» របស់អាមេរិក និងអង់គ្លេស ដែលជាតម្លៃសម្រាប់ការស្លាប់របស់ពលរដ្ឋ នៅតំបន់ហ្កាហ្សា។លោក សាម៉ី អាប៊ូ ហ្ស៊ូរី (Sami Abu Zuhri) ប្រធានផ្នែកនយោបាយនៃក្រុមហាម៉ាស នៅបរទេស បាននិយាយក្នុងអំឡុងពេលនៃការផ្សព្វផ្សាយតាមទូរទស្សន៍នាពេលថ្មីៗនេះថា៖«នៅពេលដែល (លោករដ្ឋ មន្ត្រីអង់តូនី ប្ល៊ីនខិន Antony Blinken) បង្ហាញអំពីភាពត្រឹមត្រូវនៃការសម្លាប់ស្ត្រី និងកុមារ កូនប្រុសនៃប្រជាជាតិរបស់យើង គួរតែនិយាយទៅកាន់គាត់ថាៈ អ្នក គឺជាសត្រូវ ដូចជា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ ( Benjamin Netanyahu)ហើយត្រូវតែទទួលរងផលវិបាកដោយទង្វើរបស់ខ្លួន។ លោកហ្ស៊ូរី បានធ្វើការអត្ថាធិប្បាយរបស់ខ្លួន ដែលវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមបូព៌ា (MEMRI) បានបកប្រែនៅលើទូរទស្សន៍ Al-Aqsa កាលពីថ្ងៃទី៥ ខែធ្នូ ប៉ុន្មានថ្ងៃបន្ទាប់ពីការបញ្ចប់នៃការផ្អាកវាយប្រហារជាបណ្តោះអាសន្ន ដែលអនុញ្ញាតឲ្យក្រុមហាម៉ាស និងអ៊ីស្រាអែល ដោះដូរចំណាប់ថ្នូរ និងអ្នកទោស។ក្រុមហាម៉ាស បានដំណើរការបណ្តាញទូរទស្សន៍ Al-Aqsa ក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយចាក់ផ្សាយព័ត៌មាន និងការឃោសនា ពេញមួយថ្ងៃ។

អ៊ីស្រាអែល បញ្ចេញវីដេអូ បង្ហាញពីក្រុមអ្នកប្រយុទ្ធទម្លាក់អាវុធប្រគល់ខ្លួននៅក្នុងតំបន់ហ្កាហ្សា

2023/12/15 10:09:13 am        157
ទាហានអ៊ីស្រាអែល បានបញ្ចេញវីដេអូកាលពីថ្ងៃព្រហស្បតិ៍ទី១៤ធ្នូ ដែលនិយាយថា ជាការបង្ហាញពីក្រុមភេរវករ ដែលចុះចាញ់និងទម្លាក់អាវុធចុះចាញ់នៅភាគខាងជើងហ្កាហ្សា។វីដេអូបង្ហាញពីបុរសរាប់សិបនាក់ដើរជាជួរ លើកដៃឡើងលើ ហើយមនុស្សបីនាក់ដាក់អាវុធ និងរបស់របរផ្សេងៗទៀតនៅលើដី។កងទ័ពអ៊ីស្រាអែលបាននិយាយថា វីដេអូនេះត្រូវបានថតនៅមន្ទីរពេទ្យ កាម៉ាល់ អាដវ៉ាន់ (Kamal Adwan) ក្នុងទីក្រុង ចាបាលីយ៉ា (Jabalia) ភាគខាងជើង តំបន់ហ្កា្កហ្សា។ សារព័ត៌មាន Reuters មិនអាចបញ្ជាក់បានទេ ពីទីតាំងនៃវីដេអូ និងសកម្មភាពនៅជិតមន្ទីរពេទ្យ កាម៉ាល់ អាដវ៉ាន់ ក្នុងទីក្រុង ចាបាលីយ៉ា សណ្ឋាន និងទីតាំងនៃអគារ និងដើមឈើដែលត្រូវនឹងសារព័ត៌មាន Reuters ទីភ្នាក់ងារសារព័ត៌មាន អាណាដូលូ (Anadolu) វីដេអូ និងរូបភាពផ្កាយរណបនៃមន្ទីរពេទ្យនេះ ។ សារព័ត៌មានReuters មិនអាចបញ្ជាក់កាលបរិច្ឆេទដែលវីដេអូ ឬរូបថតត្រូវបានថតនៅពេលណានោះដែរ។ ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សាបាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ីស្រាអែលបានសម្រុកចូលមន្ទីរពេទ្យ កាម៉ាល់ អាដវ៉ាន់ ដោយបានឃាត់ខ្លួន និងបំពានលើបុគ្គលិកពេទ្យ និងរារាំងពួកគេមិនឲ្យព្យាបាលក្រុមអ្នករបួសដែលយ៉ាងហោចណាស់ពីរនាក់បានស្លាប់។ អ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងតំបន់ហ្កាហ្សា បាននិយាយថា កងទ័ពអ៊ីស្រាអែលបានឃាត់ខ្លួនបុគ្គលិកពេទ្យចំនួន៧០ នាក់ រួមទាំងប្រធានមន្ទីរពេទ្យ កាម៉ាល់ អាដវ៉ាន់ និងបានជម្លៀសអ្នកផ្សេងទៀតដែលកំពុងជ្រកកោននៅខាងក្នុងមន្ទីរពេទ្យនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
04/30/2026 08:04 PM
EU៖ ការដាក់ពង្រាយកងទ័ព នៅអឺរ៉ុប គឺ «ដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិក»
04/30/2026 08:04 PM
លោក Trump ៖ សហរដ្ឋអាមេរិកនឹងបញ្ចេញឯកសារមនុស្សពិភពផ្កាយក្នុងពេលដ៏ខ្លីខាងមុខនេះ
04/30/2026 08:04 PM
ជនជាតិជ្វីហ្វអង់គ្លេស ទាមទារកិច្ចប្រឹងប្រែងបន្ថែមទៀតពីរដ្ឋាភិបាល ក្រោយការវាយប្រហារដោយកាំបិត
04/30/2026 08:04 PM
កណ្តុររាតត្បាតជំរំតង់នៅតំបន់ហ្គាហ្សា ខាំក្មេងៗ និងធ្វើឲ្យរីករាលដាលជំងឺ
04/30/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ អំពាវនាវឲ្យមាន «ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកអាចទុកចិត្តបាន»
04/30/2026 08:04 PM
អាស៊ានប្ដេជ្ញាបញ្ចៀសការហាមឃាត់ការនាំចេញ និងចែករំលែកប្រេងឥន្ធនៈ ខណៈតម្លៃប្រេងហក់ឡើង
04/30/2026 07:04 PM
ប្រធានថាមពលអាមេរិក៖ អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមនឹងបង្កើនការផលិតប្រេង ក្រោយជម្លោះអ៊ីរ៉ង់
04/30/2026 07:04 PM
ចិនគំរាមសងសឹក EU ប្រសិនបើប្លុកហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei
04/30/2026 07:04 PM
ក្រុមសិទ្ធិមនុស្ស៖ មនុស្សយ៉ាងតិច ៣៥៨នាក់ ត្រូវបានប្រហារជីវិត ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន
04/30/2026 07:04 PM