នគរបាលចាប់ខ្លួនជនជាតិចិន០៣នាក់ ករណីបង្កហិង្សា និងបង្ខាំងមនុស្សជំរិតទារប្រាក់ នៅ​ខណ្ឌបឹងកេងកង
កម្លាំងចម្រុះខេត្តត្បូងឃ្មុំ ចុះត្រួត​ពិនិត្យបង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ធ​លប​លួច​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅស្រុកពញាក្រែក ឃាត់ខ្លួនជនបរទេសសង្ស័យ ២១២នាក់
ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ

សន្តិសុខ និង សង្គម

ទីភ្នាក់ងារនានាព្រមានអំពីស្ថានភាពដ៏មហាវិនាស នៅហ្កាហ្សាភាគខាងត្បូង ខណៈដែលពាក់កណ្តាលនៃចំនួនប្រជាជនកំពុងស្រេកឃ្លាន

2023/12/11 11:03:59 am        152
បណ្តាទីភ្នាក់ងារជំនួយ បាននិយាយថា ស្ថានការណ៍ នៅហ្គាហ្សា គឺ «ដ៏បំផ្លិចបំផ្លាញ » ដោយមានពាក់កណ្តាលនៃចំនួនប្រជាជនឥឡូវនេះ កំពុងស្រេកឃ្លាន ហើយតម្លៃនៃម្សៅមួយបាវឡើងដល់ ៩៥ ដុល្លារ (៧៦ផោន) នៅតាមផ្នែកមួយចំនួន។ខណៈពេលដែលអ៊ីស្រាអែល និយាយថា ខ្លួនកំពុងធ្វើការ ដើម្បីបង្កើនចំនួនជំនួយចូលទៅក្នុងតំបន់ហ្កា ហ្សា អង្គការសហប្រជាជាតិ បានរាយការណ៍ថា ខ្លួនស្ទើរតែមិនអាចចែកចាយជំនួយបច្ចុប្បន្នរបស់ខ្លួនបានទេ ដោយសារតែការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង និងការរឹតបន្តឹងនៃការចល័តរបស់ទាហានអ៊ីស្រាអែល។ច្រកឆ្លងកាត់Rafah នៅជិតព្រំដែនប្រទេសអេហ្ស៊ីប គឺជាទីតាំងតែមួយគត់ ដែលការចែកចាយជំនួយ អាចធ្វើទៅបាននាពេលបច្ចុប្បន្ន ប៉ុន្តែបុគ្គលិកជំនួយ បាននិយាយថា ការចែកចាយមានចំនួនតិចតួច ដែលតាមដងផ្លូវ គឺពោរពេញទៅដោយមនុស្សដែលស្វែងរកអាហារហូបចុក។លោក Carl Skau នាយករងនៃកម្មវិធីស្បៀងអាហារពិភពលោករបស់UN បាននិយាយថា៖ «ប្រតិបត្តិការមនុស្សធម៌ កំពុងដួលរលំ»។ «ពាក់កណ្តាលនៃចំនួនប្រជាជន កំពុងស្រេកឃ្លាន ដោយ ៩នាក់ក្នុងចំណោមមនុស្ស ១០នាក់ មិនបានបរិភោគអាហារ ជារៀងរាល់ថ្ងៃ»។

លោក ពូទីន និង លោកណេតានីយ៉ាហ៊ូ ធ្វើការសន្ទនាតាមទូរស័ព្ទ ចំពេលភាពតានតឹង កើនឡើង ជុំវិញសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស

2023/12/11 10:57:08 am        141
លោក វ្ល៉ាឌីមៀ ពូទីន និង លោក បេនចាមីន នេតានីយ៉ាហ៊ូ បាននិយាយគ្នាយ៉ាងយូរ កាលពីថ្ងៃអាទិត្យ ខណៈដែលភាពតានតឹងរវាងមេដឹកនាំទាំងពីរ កើនឡើងជុំវិញសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស និងទំនាក់ទំនងកាន់តែកើនឡើងរបស់រុស្ស៊ីជាមួយអ៊ីរ៉ង់។សេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយថា នៅក្នុងការហៅទូរសព្ទរយៈពេល ៥០នាទី លោកណេតានីយ៉ាហ៊ូ «បានរិះគន់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដ៏គ្រោះថ្នាក់រវាងរុស្ស៊ី និង អ៊ីរ៉ង់» និង «សម្តែងការមិនពេញចិត្តរបស់លោក ជាមួយនឹងទីក្រុងមូស្គូ ដែលចូលរួមប្រឆាំងនឹងអ៊ីស្រាអែល នៅអង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិផ្សេងទៀត។ សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា៖«លោកនាយករដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសណាមួយដែលនឹងទទួលរងការវាយប្រហារភេរវកម្មឧក្រិដ្ឋកម្មដូចជាអ៊ីស្រាអែល ដែលមានបទពិសោធ នឹងធ្វើសកម្មភាពដោយកម្លាំងមិនតិចជាងនេះទេ»។ទំនាក់ទំនងរវាងរុស្សី និងអ៊ីស្រាអ៊ែល មានភាពរង្គោះរង្គើ ចាប់តាំងពីក្រុមហាម៉ាស បានវាយប្រហារសហគមន៍អ៊ីស្រាអែលភាគខាងត្បូងពីតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និងបានចាប់ពង្រត់មនុស្ស ២៤០នាក់។ អ៊ីស្រាអែល បាននិយាយថា អ៊ីរ៉ង់ មានការទទួល ខុសត្រូវខ្លះ ដោយសារតែខ្លួនបានបណ្តុះបណ្តាល និងផ្តល់មូលនិធិដល់ក្រុមសកម្មប្រយុទ្ធហាម៉ាស។

មនុស្សជិត ៣០០នាក់ស្លាប់ក្នុងពេល ២៤ម៉ោងនៅហ្កាហ្សា ខណៈក្រុមហាម៉ាស និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល គំរាមដាក់គ្នា

2023/12/11 10:53:11 am        128
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ៣០០ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅក្នុងតំបន់ហ្កាហ្សា ស្របពេលក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេន ចាមីនណេតានយ៉ាហ៊ូ(Benjamin Netanyahu) បានគំរាមដាក់គ្នាទៅវិញទៅមក។ អ៊ីស្រាអែល បានបន្តវាយឆ្មក់ ទូទាំងដែនដីដែលត្រូវបានឡោមព័ទ្ធមួយនេះ កាលពីថ្ងៃអាទិត្យ រួមទាំងនៅភាគខាងជើងតំបន់ហ្កាហ្សា ជាទីដែលអគារនៅក្នុងភូមិឋានទាំងមូលត្រូវបានបាក់រាបដល់ដីដោយសារតែការវាយប្រហារតាមអាកាស និងជាទីដែលកងកម្លាំងថ្មើរជើង ដែលបានប្រតិបត្តិការអស់រយៈពេលជាង ៦ សប្តាហ៍បន្តប្រឈមនឹងការតស៊ូយ៉ាងខ្លាំងក្លាពីក្រុមយុទ្ធជនហាម៉ាស។ អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក អាស្រាហ្វ អាល់ គូដ្រា (Ashraf al-Qudra)បានប្រាប់ ទូរទស្សន៍ Al Jazeera ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា មនុស្ស ២៩៧ នាក់បានស្លាប់ និងជាង ៥៥០ នាក់បានរងរបួសក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នៅតំបន់ហ្កាហ្សា ដែលនាំឱ្យចំនួនអ្នកស្លាប់ចាប់តាំងពីសង្គ្រាមចាប់ផ្តើម ថ្ងៃទី ៧ ខែតុលា កើនឡើងដល់ជាង ១៨.០០០ នាក់ ភាគច្រើនជាស្ត្រី និងកុមារ។ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានបន្តដល់ថ្ងៃទី៦៥ កាលពីថ្ងៃអាទិត្យ ដោយក្រុមហាម៉ាស បានព្រមានថាគ្មានអ្នកដែលខ្លួនបានចាប់កាលពីថ្ងៃទី ៧ ខែតុលាណាម្នាក់ នឹងចាកចេញពីតំបន់ហ្កាហ្សាទាំងនៅមានជីវិតឡើយ លុះត្រាតែការទាមទាររបស់ពួកគេត្រូវបានបំពេញជាមុនសិន៕

អាមេរិក អំពាវនាវឲ្យចិន បញ្ឈប់សកម្មភាពដ៏គ្រោះថ្នាក់ នៅក្នុងសមុទ្រចិនខាងត្បូង

2023/12/11 10:35:06 am        147
សហរដ្ឋអាមេរិក បានអំពាវនាវកាលពីថ្ងៃអាទិត្យ ១០ ធ្នូ ឱ្យទីក្រុងប៉េកាំងបញ្ឈប់សកម្មភាព ដ៏គ្រោះថ្នាក់ និងអស្ថិរភាព របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ បន្ទាប់ពីនាវារបស់ហ្វីលីពីន និងអង្គភាពឆ្មាំសមុទ្រចិន បានបុកគ្នានៅជិតតំបន់ថ្មប៉ប្រះទឹកមានជម្លោះ។ប្រទេសទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកបន្ទាប់ពីឧបទ្ទវហេតុកាលពីព្រឹកថ្ងៃអាទិត្យដែលជាការប្រឈមដាក់គ្នាចុងក្រោយបំផុត នៅក្នុងសមុទ្រដែលមានជម្លោះនេះ។ ការប៉ះទង្គិចគ្នានេះបានកើតឡើង អំឡុងបេសកកម្មផ្គត់ផ្គង់របស់ហ្វីលីពីនទៅកាន់មូលដ្ឋានយោធតូចមួយនៅលើតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្នុងប្រជុំកោះ ស្ប្រាតលី (Spratly) ដែលជាចំណុចរសើបបំផុត សម្រាប់ទីក្រុងម៉ានីល និងប៉េកាំង ហើយហេតុការណ៍នេះដែរបានកើតឡើងមួយថ្ងៃបន្ទាប់ពីឧបទ្ទវហេតុមួយផ្សេងទៀតនៅជិត តំបន់ថ្មប៉ប្រះទឹកមានជម្លោះScarborough Shoalដែលហ្វីលីពីនអះអាងសិទ្ធិគ្រប់គ្រង។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាត់ស៊ូ មីល័រ(Matthew Miller) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃទាំងពីរនេះ នាវារបស់ប្រទេសចិន បានពង្រាយកាណុងបាញ់ទឹក និងធ្វើសមយុទ្ធដោយខ្វះការប្រុងប្រយ័ត្ន រួមទាំងការប៉ះទង្គិចគ្នានៃនាវារបស់ប្រទេសទាំង២ បណ្តាលឱ្យខូចខាតដល់នាវាហ្វីលីពីន ដែលកំពុងបំពេញបេសកកម្មផ្គត់ផ្គង់ជាផ្លូវការទៅកាន់ទីតាំងទាំងនោះ និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពនាវិកហ្វីលីពីន៕

អំពើហិង្សាកើនឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅប្រទេសលីបង់

2023/12/11 10:32:20 am        194
អំពើហិង្សា បានកើនឡើងនៅព្រំដែននៃប្រទេសលីបង់ជាមួយអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមហេសបូឡា បានវាយប្រហារដោយយានដ្រូន និងមីស៊ីលដ៏មានអានុភាព នៅទីតាំងអ៊ីស្រាអែល ហើយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានធ្វើឲ្យកក្រើកទីក្រុង និងភូមិជាច្រើន នៅប្រទេសលីបង់ភាគខាងត្បូង។អ៊ីស្រាអ៊ែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់គ្នា ចាប់តាំងពីសង្រ្គាម នៅតំបន់ហ្កា ហ្សា បានផ្ទុះឡើង កាលពីពីរខែមុន ដែលជាអរិភាពដ៏អាក្រក់បំផុតរបស់ពួកគេ ចាប់តាំងពីជម្លោះឆ្នាំ ២០០៦។ អំពើហិង្សានេះ ត្រូវបានទប់ឲ្យនៅត្រឹមតែតំបន់ព្រំដែនប៉ុណ្ណោះ។លោក Ali Hijazi មន្ត្រីម្នាក់ក្នុងតំបន់ បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Aitaroun បានបំផ្លាញផ្ទះចំនួន៥ខ្នង និងផ្ទះច្រើនទៀតខូចខាត។ លោកបានប្រាប់សារព័ត៌មានរ៉យទ័រថា៖«អន្តរាគមន៍ទ្រង់ទ្រាយធំ បានរារាំងនរណាម្នាក់មិនឲ្យត្រូវបានគេធ្វើបាប។ ស្ត្រីបីនាក់ និងបុរសពីរនាក់ បានរងរបួស»។កងទ័ពអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មានរ៉យទ័រ អ្នកនយោបាយជាន់ខ្ពស់របស់ក្រុមហេសបូឡា លោក Hassan Fadlallah បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល គឺជា «ការកើនឡើងថ្មី» ដែលក្រុមនេះកំពុងឆ្លើយតបជាមួយនឹងការវាយប្រហារប្រភេទថ្មី ថាតើវាស្ថិតនៅក្នុងលក្ខណៈនៃអាវុធ (ដែលត្រូវបានប្រើប្រាស់) ឬទីតាំងដែលត្រូវគេកំណត់គោលដៅ»។

មនុស្សរាប់ពាន់នាក់ដើរក្បួនតវ៉ាប្រឆាំងជនជាតិជ្វីហ្វ នៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក

2023/12/11 10:28:26 am        79
មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅទីក្រុងព្រុចសែលកាលពីថ្ងៃអាទិត្យ ១០ ធ្នូ ប្រឆាំងជនជាតិជ្វីហ្វ ស្របពេលមានការព្រួយបារម្ភនៅក្នុងសហគមន៍ជ្វីហ្វរបស់ប្រទេសបែលហ្ស៊ិក ជុំវិញការកើនឡើងនៃឧបទ្ទវហេតុប្រឆាំងជនជាតិជ្វីហ្វនៅអឺរ៉ុបចាប់តាំងពីការវាយប្រហាររបស់ហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលាលើអ៊ីស្រាអែល និងការបើកការវាយប្រហារសម្លាប់រង្គាលរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។នគរបាលបានប៉ាន់ប្រមាណថា បាតុករមានចំនួនប្រហែល៤.០០០នាក់។ នៅក្នុងការប្រមូលផ្តុំគ្នាដោយស្ងៀមស្ងាត់ ពួកគេបានគ្រវីទង់ជាតិបែលហ្ស៊ិក និងកាន់បដាដែលសរសេរថា អ្នកមិនត្រូវធ្វើជា ជនជាតិជ្វីហ្វដើម្បីដើរក្បួនប្រឆាំងនឹងសាសនានោះទេ និង កុំប៉ះជនជាតិជ្វីសរបស់ខ្ញុំឲ្យសោះ។បន្ទាប់ពីការវាយប្រហារកាពីថ្ងៃទី៧ ខែតុលាលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១.២០០នាក់ នាយករដ្ឋមន្រ្តីបែលហ្ស៊ិក លោក អាឡេសាន់ឌ័រ ឌីក្រូ( Alexander De Croo) បាននិយាយថារដ្ឋាភិបាលកំពុងពង្រឹងសន្តិសុខនៅតាមសហគមន៍ជ្វីហ្វរបស់ខ្លួនហើយថាមាន ការបង្កើនការប្រុងប្រយ័ត្នចំពោះការវាយប្រហារពីក្រុមអ្នកប្រឆាំងជនជាតិជ្វីហ្វ៕

ប្រជាជនប៉ាឡេស្ទីនប្រហែល ១៨.០០០នាក់ បានស្លាប់ក្នុងជម្លោះកំពុងបន្តនៅហ្កាហ្សា

2023/12/11 10:22:27 am        97
អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យ (១០ ធ្នូ) ថា ជនជាតិប៉ាឡេស្ទីនប្រហែល ១៨.០០០នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ៤៩.៥០០នាក់ បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក។ អ្នកនាំពាក្យលោក អាស្រាហ្វ អាល់គីដ្រា (Ashraf Al-Qidra) ក៏បានប្រាប់ទូរទស្សន៍ Al Jazeera ក្នុងបទសម្ភាសតាមទូរស័ព្ទថា ចំនួនអ្នកស្លាប់នោះរួមមានមនុស្ស ២៩៧នាក់បានស្លាប់ និងជាង ៥៥០នាក់បានរងរបួសក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ផ្សែងយ៉ាងខ្មួលខ្មាញ់បានហុយឡើងពីលើអគារដែលត្រូវបានបំផ្លាញនៅជិតព្រំដែនអ៊ីស្រាអែល និងតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ (១០ ធ្នូ) ដោយធ្វើឱ្យមេឃមានសភាពខ្មៅងងឹត។ អ៊ីស្រាអែល បានប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាស ដែលបានគ្រប់គ្រងតំបន់ហ្កាហ្សា តាំងពីឆ្នាំ២០០៧ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះបានវាយសម្រុកចូលរបងព្រំដែនកាលពីថ្ងៃទី៧ តុលា ហើយបានបន្តវាយលុកតាមទីប្រជុំជនអ៊ីស្រាអែល ដោយបាញ់សម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៤០នាក់។ចាប់តាំងពីពេលនោះមក អាជ្ញាធរសុខាភិបាលហ្កាហ្សាបាននិយាយថា មនុស្សជាច្រើនត្រូវបញ្ជាក់ថាបានស្លាប់នៅតំបន់ហ្កាហ្សា និងរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន ហើយសន្មតថាបានស្លាប់នៅក្រោមគំនរបាក់បែក។ ចំនួនអ្នកស្លាប់លែងរាប់បញ្ចូលតួលេខពីផ្នែកភាគខាងជើងនៃតំបន់ជុំវិញនោះ ដោយសារហួសពីលទ្ធភាពនៃរថយន្តគិលានសង្គ្រោះអាចទៅដល់ និងជាទីដែលមន្ទីរពេទ្យជាច្រើនបានឈប់ដំណើរការ៕

រសៀលថ្ងៃនេះសមត្ថកិច្ចនឹងធ្វើការបង្ហាញមុខក្រុមជនសង្ស័យករណីកាប់ប្លន់ម៉ូតូជាង១០ករណី

2023/12/09 08:21:06 am        210
ភ្នំពេញ ៖ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នេះ នឹងធ្វើការបង្ហាញមុខជាសាធារណៈនូវក្រុមជនសង្ស័យករណីកាប់ប្លន់ម៉ូតូយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ០៦នាក ។ សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា ក្រុមជនសង្ស័យករណីកាប់ប្លន់ម៉ូតូយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ០៦នាកនេះ គឺ ០៤នាក់ធ្វើសកម្មភាពនៅមូលដ្ឋានខណ្ឌសែនសុខ និង ០២នាក់ផ្សេងទៀត ធ្វើសកម្មភាពកាប់ប្លន់ម៉ូតូនៅខណ្ឌដង្កោ រាជធានីភ្នំពេញ សរុបជាង ១០ករណី ៕ដោយ ÷តារាវុទ្ធី

មេប៉ុស្តិ៍ស្រែចែង និងអធិការរងម្នាក់ត្រូវបានថ្នាក់លើផ្អាកការងារបណ្ដោះអាសន្នក្រោយរងការចោទប្រកាន់ថា ចាប់យុវជនម្នាក់យកប្រាក់៧០ម៉ឺនរៀល ដោយសង្ស័យពាក់ព័ន្ធគ្រឿងញៀន

2023/12/08 05:45:54 pm        212
កំពត ៖ ក្រោយមានការផ្សព្វផ្សាយថា មេប៉ុស្តិ៍ស្រែចែង ស្រុកជុំគិរី ខេត្តកំពត រងការចោទប្រកាន់ថា បានចាប់ខ្លួនយុវជនម្នាក់ដោយសង្ស័យពាកព័ន្ធគ្រឿងញៀន តែពិនិត្យទៅមិនមានពាក់ព័ន្ធ ក៏ដោះលែងវិញ និងបានយកប្រាក់៧០ម៉ឺនរៀលពីគ្រួសារយុវជននោះ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នលោកមេប៉ុស្តិ៍ស្រែចែង និងអធិការរងទទួលគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគីរី ដោយមូលហេតុមន្រ្ដីនគរបាលទាំង២រូបនេះបានអនុវត្តតួនាទី ភារកិច្ច ផ្ទុយពីវិន័យលេខ ០០៦បបជ របស់កងកម្លាំងនគរបាលជាតិ។យោងលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ដែល BTV ទទួលបាន គឺបានផ្អាកតួនាទី ភារកិច្ចបណ្តោះអាសន្ន នាយនគរបាលជាតិ ចំនួន ០២រូប មាន១- លោកវរសេនីយ៍ត្រី សម សីហា អត្តលេខ ៧៩៣០៩ ឋានៈ អធិការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី។ ២- លោកវរសេនីយ៍ត្រី គង់ កប អត្តលេខ ៤១៨៣២ ឋានៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចែង នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ក្រុមបាតុករទាមទារឲ្យរដ្ឋាភិបាលអាហ្សង់ទីន និយាយប្រឆាំងក្រុមហាម៉ាស

2023/12/08 02:11:28 pm        112
ក្រុមបាតុករអាហ្សង់ទីន បានប្រមូលផ្តុំគ្នានៅទីក្រុងប៊ុយណូ ស៊ែរ (Buenos Aires) កាលពីថ្ងៃព្រហស្បតិ៍ (០៧ ធ្នូ) ដើម្បីទាមទារឱ្យដោះលែងចំណាប់ថ្នូរទាំងអស់ពីក្រុមហាម៉ាស និងជំរុញឱ្យរដ្ឋាភិបាលរបស់ពួកគេថ្កោលទោសក្រុមនេះ។លោក ដានីញ៉ែល ខូរីន (Daniel Korin) បងប្រុសរបស់បុរសម្នាក់ដែលត្រូវបានសម្លាប់ដោយក្រុមហាម៉ាស បាននិយាយថា «រដ្ឋាភិបាលដែលជិតចាកចេញរបស់លោកប្រធានាធិបតី អាល់ប៊ឺតតូ ហ្វឺណានដេស (Alberto Fernandez) គួរតែប្រកាសថាក្រុមហាម៉ាសជា «អង្គការភេរវករ» ហើយប្រសិនបើពួកគេបរាជ័យក្នុងការធ្វើដូច្នេះ រដ្ឋាភិបាលចូលថ្មីរបស់ប្រធានាធិបតីទើបជាប់ឆ្នោតរបស់អាហ្សង់ទីន លោក ហាវីយេ មីឡៃ (Javier Milei) គួរតែធ្វើរឿងនេះ»។ក្រុមបាតុករបានកាន់រូបភាពចំណាប់ថ្នូរ និងដាក់រូបថតកុមារដែលក្រុមហាម៉ាស ចាប់ខ្លួនក្រោមតុក្កតាខ្លាឃ្មុំពណ៌ស។ លោក មីឡៃ នឹងត្រូវចាប់ផ្ដើមចូលកាន់តំណែងនៅថ្ងៃអាទិត្យ (១០ ធ្នូ) ខាងមុខនេះ។ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់ខ្លួន លោកបាននិយាយថា លោកនឹងមានគោលនយោបាយការបរទេសដែលគាំទ្រអ៊ីស្រាអែល និងបង្ហាញពីបំណងក្នុងការផ្លាស់ទីស្ថានទូតអាហ្សង់ទីន នៅអ៊ីស្រាអែលទៅកាន់ទីក្រុងហ្សេរុយសាឡឹម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នករៀបចំ៖ អ៊ីស្រាអែលស្ទាក់ចាប់នាវាជំនួយទៅតំបន់ហ្កាហ្សា ក្នុងដែនទឹកអន្តរជាតិ
04/30/2026 05:04 PM
អ៊ីរ៉ង់សង្ឃឹមថានឹងមានវឌ្ឍនភាពវិជ្ជមាន ក្រោយលោក Trump និយាយថាការចរចាកំពុងធ្វើតាមទូរស័ព្ទ
04/30/2026 05:04 PM
សម្ដេចតេជោ និង អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ពិភាក្សាពីបញ្ហាប្រឈមសកលបច្ចុប្បន្ន
04/30/2026 05:04 PM
លោក Trump ប្រាប់លោក Netanyahu ថា ត្រូវវាយប្រហារក្រុមហេសបូឡា ដោយច្បាស់លាស់ជាងមុន
04/30/2026 05:04 PM
សេតវិមានស្ងៀមស្ងាត់ ខណៈចិនបង្កើនឥទ្ធិពលពាណិជ្ជកម្ម មុនកិច្ចប្រជុំកំពូល Trump-Xi
04/30/2026 04:04 PM
អ៊ីរ៉ង់ព្រមានអំពី «អាវុធដ៏គួរឲ្យខ្លាច» ខណៈអាមេរិកបន្តបិទខ្ទប់ ហើយការចំណាយកើនឡើង
04/30/2026 04:04 PM
សហគមន៍ជ្វីហ្វ ប្រមូលផ្តុំគ្នាតវ៉ាបន្ទាប់ពីមនុស្ស២នាក់ត្រូវបានគេចាក់នៅភាគខាងជើងទីក្រុងឡុងដ្រ៍
04/30/2026 04:04 PM
អ៊ីស្រាអែល ស្ទាក់ចាប់ទូកដឹកជំនួយទៅកាន់តំបន់ហ្កាហ្សា
04/30/2026 04:04 PM
អ្នកពាក្យក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាង ៧០% បំពេញភារកិច្ចដោយគ្មានការគំរាមកំហែង
04/30/2026 04:04 PM
ការបង្វិលប្រាក់សំណងលើការដំឡើងពន្ធលើកដំបូងរបស់អាមេរិកត្រៀមរួចរាល់ដែលនឹងធ្វើឡើងនៅអំឡុងថ្ងៃទី១១ ខែឧសភា
04/30/2026 04:04 PM