ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

មនុស្ស ១៧ម៉ឺននាក់ ធ្វើការតវ៉ាដ៏ធំបំផុតនៅអេស្ប៉ាញ ប្រឆាំងនឹងច្បាប់លើកលែងទោសតំបន់កាតាឡាន់

2023/11/20 11:22:18 am        135
មនុស្សប្រហែល ១៧០.០០០នាក់ បានដើរដង្ហែក្បួនឆ្លងកាត់ទីក្រុងម៉ាឌ្រីដ របស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃសៅរ៍ នៅក្នុងការតវ៉ាដ៏ធំបំផុតប្រឆាំងនឹងច្បាប់លើកលែងទោស ដែលគណបក្សសង្គមនិយមអេស្ប៉ាញ បានយល់ព្រមលើសំណើរបស់ក្រុមផ្តាច់ខ្លួននៃសហគមន៍កាតាឡូនីញ៉ា ក្នុងឆ្នាំ២០១៧ ដើម្បីបង្កើតរដ្ឋាភិបាលមួយ។បាតុកម្ម ដែលជាការតវ៉ាចុងក្រោយបង្អស់នៅក្នុងទីក្រុងនានាទូទាំងប្រទេសប្រឆាំងនឹងការលើកលែងទោសនេះ បានកើតឡើងរយៈពេលពីរថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីបក្សសង្គមនិយមអេស្ប៉ាញ លោក ប៉េដ្រូ សានឆេស (Pedro Sanchez) បានឈ្នះតំណែងក្នុងអាណត្តិរយៈពេល ៤ ឆ្នាំដោយមានការគាំទ្រពីបណ្ដាគណបក្សជាតិនិយមកាតាឡាន់ និងបក្សបាស៎កេ (Basque) ជាថ្នូរនឹងការយល់ព្រមលើច្បាប់នោះ។ក្រុមបាតុករជាច្រើនគ្រវីទង់ជាតិអេស្ប៉ាញ និងកាន់ស្លាកសញ្ញាដែលសរសេរថា «ជនក្បត់ សានឆេស» និង «កុំលក់ប្រទេសអេស្ប៉ាញ» បានធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ដែលសមាគមតុលាការចំនួនបួន គណបក្សនយោបាយប្រឆាំង និងមេដឹកនាំអាជីវកម្មបាននិយាយថា គំរាមកំហែងដល់នីតិរដ្ឋ និងការបំបែកអំណាច៕-

អ៊ីស្រាអែល ជិតឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង និងផ្អាកការប្រយុទ្ធគ្នា

2023/11/20 11:18:53 am        122
អ៊ីស្រាអែល បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សាជាថ្នូរនឹងការដោះលែងចំណាប់ថ្នូររហូតដល់៥០នាក់ ត្រូវបានរំពឹងទុកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។កិច្ចព្រមព្រៀងនេះ បានកើតឡើង នៅពេលដែលមន្រ្តីអាមេរិក បាននិយាយថា ការចរចា បានឈានចូលដំណាក់កាលមួយ«ច្បាស់លាស់» បន្ទាប់ពីនាយករដ្ឋមន្រ្តីកាតា ជាទីដែលកិច្ចពិភាក្សា កំពុងត្រូវបានរៀបចំនេះ បាននិយាយថា មានតែ «ព័ត៌មានលម្អិតតិចតួច» ដែលត្រូវសម្រេច។សេចក្តីព្រាងឯកសារកិច្ចព្រមព្រៀង ត្រូវបានគេរាយការណ៍ថា ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងអ៊ីស្រាអែល និងក្រុមហាម៉ាស «ស្ត្រីនិងកុមាររាប់សិបនាក់» នឹងត្រូវបានដោះលែង «ជាថ្នូរនឹងការផ្អាកប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ»។ លទ្ធភាពទម្លាយភាពទាល់ច្រក កើតឡើង នៅពេលដែលនាយសេនាធិការនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចុះហត្ថលេខាលើផែនការកាលពីថ្ងៃអាទិត្យ ដើម្បីពង្រីកការវាយលុក នៅក្នុងតំបន់ហ្កាហ្សា មុនពេលជំរុញទៅភាគខាងត្បូង ត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយ។ការរុលទៅមុខភាគខាងត្បូង ត្រូវបានគេមើលឃើញថា ជាពេលវេលាដ៏សំខាន់មិនត្រឹមតែសម្រាប់ជនស៊ីវិលដែលជាប់ខ្លួន នៅក្នុងទឹកដីប៉ុណ្ណោះទេ ប៉ុន្តែក៏មានកិច្ចខិតខំប្រឹងប្រែងរបស់លោក បេនចាមីន នេតានីយ៉ាហ៊ូ (Benjamin Netanyahu) ក្នុងការបន្តការគាំទ្រផ្នែកការទូតដល់ការអំពាវនាវកាន់តែខ្លាំងឡើង ឲ្យមានបទឈប់បាញ់ និងជំនួយបន្ថែមទៀត។

ពលរដ្ឋហ្កាហ្សា ស្វែងរកជម្រកកក់ក្ដៅគេចចេញពីខ្យល់ និងវភ្លៀង ខណៈស្ថានភាពធ្ងន់ធ្ងរស្រាប់

2023/11/20 11:15:37 am        85
មានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់បោកបក់ខ្លាំងនៅខាងក្រៅមន្ទីរពេទ្យ ណាស័រ (Nasser) ក្នុងទីក្រុង Khan Younis តំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ បានបន្ថែមបន្ទុកពីលើស្ថានភាពធ្ងន់ធ្ងររួចទៅហើយសម្រាប់ ប្រជាពលរដ្ឋហ្កាហ្សា ស្របពេលមានជម្លោះនៅតែបន្តរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីន ។ ពលរដ្ឋហ្កាហ្សាជាច្រើនបានស្វែងរកទីជម្រកនៅខាងក្រៅមន្ទីរពេទ្យនានា ហើយពេលនេះ អ៊ីស្រាអែលកំពុងត្រៀមពង្រីកការវាយលុករបស់ខ្លួនលើក្រុមហាម៉ាស ទៅកាន់តំបន់ពាក់កណ្តាលភាគខាងត្បូងនៃដែនដីហ្កាហ្សា បន្ទាប់ពីការវាយប្រហារតាមអាកាសបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ រួមទាំងជនស៊ីវិលដែលត្រូវបានគេរាយការណ៍ថាកំពុងជ្រកនៅសាលារៀនចំនួនពីរកន្លែង។ ការពង្រីកយុទ្ធនាការនេះ អាចបង្ខំមនុស្សរាប់សែននាក់ដែលបានភៀសខ្លួនចេញពីទីក្រុងហ្កាហ្សា ឱ្យជម្លៀសចេញម្តងទៀត រួមជាមួយនឹងអ្នកស្រុក Khan Younis ជាទីក្រុងដែលមានមនុស្សជាង៤០០.០០០នាក់ ដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយនោះ។ ការទម្លាក់គ្រាប់បែក បានធ្វើឲ្យអគារនិងលំនៅឋានប្រជាពលរដ្ឋនៅតំបន់ហ្កាហ្សាភាគខាងជើង បាក់រលំរាបដល់ ខណៈប្រជជន២ភាគ៣នៃតំបន់រងការឡោមព័ទ្ធ មានប្រជាជាន២,៣លាននាក់ មួយនេះបានរត់គេចខ្លួនចូលទក្នុងភាគខាងត្បូង៕

អង្គការសុខភាពពិភពលោកនិយាយថា មន្ទីរពេទ្យធំបំផុតក្នុងតំបន់ហ្កាហ្សា ក្លាយជាតំបន់មរណៈ

2023/11/20 11:00:53 am        120
អង្គការសុខភាពពិភពលោកបាននិយាយថា មន្ទីរពេទ្យ Dar al-Shifa ដែលជាមន្ទីរពេទ្យធំជាងគេនៅតំបន់ហ្កាហ្សាស្ទ្រីប បានក្លាយទៅជា "តំបន់មរណៈ" ជាមួយនឹងផ្នូររួមដ៏ធំនៅច្រកចូល ហើយនៅសល់បុគ្គលិកតែ ២៥នាក់ប៉ុណ្ណោះ សម្រាប់ការមើលថែអ្នកជំងឺធ្ងន់ធ្ងរចំនួន២៩១នាក់ បន្ទាប់ពីមានការបញ្ជាពីកងទ័ពអ៊ីស្រាអែល ដើម្បីជម្លៀសចេញ។ អង្គការសុខភាពពិភពលោក បានចូលទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅទីក្រុង ហ្កាហ្សា កាលពីថ្ងៃអាទិត្យ បន្ទាប់ពីត្រូវបានវាយឆ្មក់ដោយកងកម្លាំងអ៊ីស្រាអែលកាលពីដើមសប្តាហ៍នេះ។ អ៊ីស្រាអែលបានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធហាម៉ាសបានប្រើប្រាស់មន្ទីរពេទ្យ al-Shifa នេះ ជាមជ្ឈមណ្ឌលបញ្ជា ដោយកំណត់ថា នោះគឺជាគោលដៅសំខាន់ក្នុងប្រតិបត្តិការយោធារបស់ខ្លួន ទោះបីជាមានការរិះគន់ពីអន្តរជាតិក៏ដោយ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ចេញវីដេអូឃ្លីបកាលពីថ្ងៃអាទិត្យ នៃអ្វីដែលខ្លួនបាននិយាយថា គឺជាផ្លូវរូងក្រោមដីប្រវែង ៥៥ ម៉ែត្រ ជម្រៅ ១០ ម៉ែត្រ ដែលបានរកឃើញនៅក្រោមអគារក្នុងអគារមន្ទីរពេទ្យ។ កងកម្លាំងអ៊ីស្រាអែល ក៏បានបញ្ចេញវីដេអូ ដែលវាបាននិយាយថាបានបង្ហាញពីចំណាប់ខ្មាំងជនជាតិថៃម្នាក់ និងជនជាតិនេប៉ាល់ម្នាក់ ចាប់តាំងពីការសម្លាប់រង្គាលពីក្រុមហាម៉ាសកាលពីថ្ងៃ ៧ តុលា ដែលហាក់ដូចជាបានមកពីប្រព័ន្ធ CCTV របស់មន្ទីរពេទ្យ Shifa ។ មិនត្រូវបានគេប្រាប់ពីអត្តសញ្ញាណបុរសទាំងពីរនាក់នោះទេ។ប្រធានមន្ទីរពេទ្យបាននិយាយថា មនុស្សប្រហែល២.៥០០នាក់ ស្ថិត ក្នុងចំណោមពួកគេជាច្រើននាក់ដែលឈឺ និងរងរបួស រួមទាំងពិការផង បានដើរទៅភាគខាងត្បូងពីតំបន់ al-Shifa កាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវបានគេប្រាប់ឱ្យចាកចេញ។ កាលពីថ្ងៃអាទិត្យ អង្គការសុខភាពពិភពលោក និងអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានចាប់ផ្តើមជម្លៀសអ្នកដែលមិនអាចរត់ចេញដោយថ្មើរជើង រួមទាំងទារកចំនួន ៣២ នាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ អ្នកដែលមានរបួសធ្ងន់ធ្ងរដោយសារកង្វះថ្នាំប្រឆាំងមេរោគអង់ទីប៊ីយោទិច និងអ្នកជំងឺ ២៩ នាក់ដែលមានរបួសឆ្អឹងខ្នងធ្ងន់ធ្ងរ៕​

សមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលចាប់ខ្លួនជសង្ស័យ២នាក់ករណីកាច់សោរកម៉ូតូ

2023/11/19 02:00:22 pm        130
ភ្ណំពេញ ៖ សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ករណីកាច់សោរកម៉ូតូ ។​ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០ និង០០នាទី ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (នាំគ្នាយកដែកសំប៉ែតចុងស្រួចរាងអក្សរតេ (ឧបករណ៍សំរាប់កាច់សោរកម៉ូតូ) ធ្វើសកម្មភាពកាច់បំបែកសោកម៉ូតូ លួចយកម៉ូតូចំនួន ០២ គ្រឿង ម៉ាកហុងដាប៊ីត ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JI-៨៨៩៣ និងម៉ូតូ ម៉ាក ហុងដាហ៊្សូមមើ អ៊ិច ពណ៌កាប់ស្តាំង សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ  កណ្តាល១W-៧៧៥៨) ។ ហេតុការណ៍កើតឡើង នៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៣ និង ០០ នាទី ។ ជនសង្ស័យទាំងពីរនាក់ ១-ឈ្មោះ ដូ ប៉ូ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងប៉ះកង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។២-ឈ្មោះ វ៉ាង គីមហុង ហៅ ហ៊ុយ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ វៃ ជីវ័ន ភេទ ប្រុស អាយុ  ៣២ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន និង ឈ្មោះ តាន់ រក្សា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។ លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៣ និង០០ នាទី មានសង្ស័យ ០៤ នាក់ ជិះម៉ូតូ ០២ គ្រឿង បានយកដែកសំប៉ែតចុងស្រួចរាងអក្សរតេ (ឧបករណ៍សំរាប់កាច់សោរកម៉ូតូ) ធ្វើសកម្មភាពកាច់បំបែកសោកម៉ូតូ ចំនួន ០២ គ្រឿង ម៉ាក ហុងដាប៊ីត ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ១JI-៨៨៩៣ និងម៉ូតូ ម៉ាក ហុងដាហ៊្សូមមើអ៊ិច ពណ៌កាប់ស្តាំង សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កណ្តាល១W-៧៧៥៨ បានសម្រេចគេចខ្លួនបាត់អស់ ។ ដោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល  រាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ២នាក់ សាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕ ដោយ ៖ តារាវុទ្ធី

គ្រូពេទ្យបឋមសង្រ្គោះ បារម្ភពីអ្នកជំងឺនៅខាងក្នុងមន្ទីរពេទ្យហ្កាហ្សា ខណៈអ៊ីស្រាអែល រកឃើញផ្លូវរូងក្រោមដី

2023/11/17 02:43:19 pm        667
ក្រុមគ្រូពេទ្យបឋមសង្គ្រោះប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) ថាពួកគេកាន់តែភ័យខ្លាចចំពោះជីវិតអ្នកជំងឺរាប់រយនាក់ និងបុគ្គលិកពេទ្យនៅមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា ដែលត្រូវបានកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ទៅកាន់ពិភពខាងក្រៅអស់រយៈពេលជាងមួយថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល សម្រុកចូលក្នុងនោះ។អ៊ីស្រាអែលបាននិយាយថា កងកុម្មង់ដូរបស់ខ្លួននៅតែកំពុងប្រតិបត្តិការស្វែងរកទូទាំងមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) កាលពីថ្ងៃព្រហស្បតិ៍ ច្រើនជាងមួយថ្ងៃបន្ទាប់ពីពួកគេបានវាយឆ្មក់ចូលមន្ទីរពេទ្យនោះ ដែលជាផ្នែកមួយនៃការវាយលុករបស់អ៊ីស្រាអែល ក្នុងគោលបំណងដើម្បីកម្ចាត់ពួកសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ៊ុមព័ន្ធប៉ាឡេស្ទីនមួយនេះ។នាយកមន្ទីរពេទ្យ អាល់ស៊ីហ្វា លោក ម៉ូហាមេដ អាបុ សាឡាមីយ៉ា (Muhammad Abu Salamiya) បាននិយាយថា មន្ទីរពេទ្យនេះ «ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមអាជ្ញាធរអស់រយៈពេល ៤៨ម៉ោង មកហើយ ហើយរៀងរាល់នាទីនឹងមានអ្នកជំងឺកាន់តែច្រើនត្រូវស្លាប់»។ ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា បាននិយាយថា ទាហានអ៊ីស្រាអែលបានយកសាកសពចេញពីបរិវេណមន្ទីរពេទ្យ និងបំផ្លាញរថយន្តដែលចតនៅទីនោះ ប៉ុន្តែពួកគេមិនបានអនុញ្ញាតឱ្យបុគ្គលិក ឬអ្នកជំងឺចាកចេញឡើយ។អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក Ashraf Al-Qidra បាននិយាយថា មិនមានទឹក អាហារ ឬទឹកដោះគោសម្រាប់ទារកនៅក្នុងមន្ទីរពេទ្យ ស៊ីហ្វា ដែលផ្ទុកដោយអ្នកជំងឺ ៦៥០នាក់ និងមនុស្សប្រហែល ៧.០០០នាក់ ដែលបានបានផ្លាស់ទីលំនៅដោយការវាយប្រហារតាមអាកាស និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ជាច្រើនសប្តាហ៍នេះនោះទេ៕

ចិន ប្រាប់ជប៉ុនឲ្យបញ្ជាក់ជាថ្មីទំនាក់ទំនងជាយុទ្ធសាស្ត្រ ក្នុងកិច្ចពិភាក្សាមេដឹកនាំដ៏កម្រ

2023/11/17 02:40:33 pm        95
ប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកាថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរនៅអាស៊ី គួរតែបញ្ជាក់ជាថ្មីនូវទំនាក់ទំនងយុទ្ធសាស្ត្រនៅក្នុងកិច្ចពិភាក្សាទល់មុខគ្នាលើកដំបូងរបស់មេដឹកនាំក្នុងឆ្នាំដែលសំឡឹងទៅរកការដោះស្រាយទំនាក់ទំនងដ៏តានតឹង។ការលើកឡើងនេះ បានធ្វើឡើងនៅពេលចាប់ផ្តើមកិច្ចពិភាក្សានៅក្រៅកិច្ចប្រជុំកំពូល APEC នៅទីក្រុង San Francisco។ មេដឹកនាំទាំងពីរ ក៏ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការបង្កើតក្របខ័ណ្ឌកិច្ចសន្ទនាថ្មីមួយ ស្តីពីបញ្ហាគ្រប់គ្រងការនាំចេញ និងការជំរុញបរិយាកាសពាណិជ្ជកម្មប្រកបដោយសុវត្ថិភាព។លោក Xi បានប្រាប់លោក Kishida នៅពេលមេដឹកនាំទាំងពីរអង្គុយទល់មុខគ្នានៅតុ ដែលនៅចំហៀងគណៈប្រតិភូថា ប្រទេសទាំងពីរគួតែផ្តោតលើផលប្រយោជន៍រួម និងដោះស្រាយយ៉ាងសមស្របនូវភាពខ្វែងគំនិតគ្នា។ លោកបាននិយាយបន្ថែមថា ប្រទេសចិន និងជប៉ុន គួរតែបញ្ជាក់ឡើងវិញនូវ «ទំនាក់ទំនងយុទ្ធសាស្ត្រនៃផលប្រយោជន៍ទៅវិញទៅមក និងផ្តល់អត្ថន័យថ្មី» ។នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយក្នុងឆ្នាំ ២០០៨ ប្រទេសជប៉ុន និងចិន បានព្រមព្រៀងគ្នាក្នុងការបន្ត «ទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមកផ្អែកលើផលប្រយោជន៍ជាយុទ្ធសាស្រ្តរួម» ដែលត្រូវបានរៀបចំដើម្បីធានាឱ្យមានការផ្លាស់ប្តូរភាពជាដឹកនាំញឹកញាប់លើបញ្ហា ដូចជាសន្តិសុខជាដើម។ ប៉ុន្តែសេចក្តីថ្លែងការណ៍នេះ ត្រូវបានគេប្រើតិចតួចប៉ុណ្ណោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារគូប្រជែងជាប្រវត្តិសាស្ត្រនេះ បានប៉ះទង្គិចគ្នាជុំវិញបញ្ហាជាបន្តបន្ទាប់ ដូចជាជម្លោះទឹកដី ភាពតានតឹងពាណិជ្ជកម្ម និងបញ្ហាកោះតៃវ៉ាន់ ជាកោះលទ្ធិប្រជាធិបតេយ្យនៅក្បែរប្រទេសជប៉ុនដែលទីក្រុងប៉េកាំងអះអាងសិទ្ធិថាជារបស់ខ្លួន។

ហ្ស៊កដានី បញ្ជាក់ថា ខ្លួននឹងមិនចុះហត្ថលេខាលើថាមពលសម្រាប់កិច្ចព្រមព្រៀងទឹកជាមួយអ៊ីស្រា អែលទេ

2023/11/17 02:35:50 pm        99
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក អាយម៉ាន សាហ្វាឌី ((Ayman Safadi) បានប្រាប់ទូរទស្សន៍ AL Jazeera កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហ្ស៊កដានី នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ថាមពលដល់អ៊ីស្រាអែលជាថ្នូរនឹងទឹកដែលគ្រោងនឹងផ្តល់សច្ចាប័ន កាលពីខែមុននោះទេ។លោកសាហ្វាឌី បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដោយសំដៅទៅលើជម្លោះរបស់អ៊ីស្រាអែលជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសថា៖«យើងមានការសន្ទនាក្នុងតំបន់អំពីគម្រោងក្នុងតំបន់។ ខ្ញុំគិតថាកិច្ចព្រមព្រៀងនេះ នឹងមិនដំណើរការទៅមុខទេ»។ លោកបានបន្ថែមថា រាល់កិច្ចខិតខំប្រឹងប្រែងរបស់ហ្ស៊កដានី គឺផ្តោតលើការបញ្ចប់នូវអ្វីដែលលោកបានពិពណ៌នាថា ជា«អំពើព្រៃផ្សៃសងសឹកដែលធ្វើឡើងដោយអ៊ីស្រាអែល» នៅក្នុងតំបន់ហ្កាហ្សា ដែលគ្រប់ គ្រងដោយក្រុមហាម៉ាស។លោកសាហ្វាឌី បាននិយាយថា ហ្ស៊កដានី នឹងមិនចូលទៅក្នុងកិច្ចសន្ទនាអំពីអ្នកណាដែលគ្រប់គ្រងតំបន់ហ្កហ្សា បន្ទាប់ពីសង្គ្រាមនតេ ដោយពិចារណាឃើញថា ការផ្លាស់ប្តូរនៅពេលនេះ អាចត្រូវបានគេមើលឃើញថាជាភ្លើងខៀវដល់អ៊ីស្រាអែល ដើម្បីធ្វើអ្វីដែលខ្លួនចង់បាន។

សភានៃប្រទេសកេនយ៉ា គាំទ្របេសកម្មប្រទេសហៃទី ទោះបីមានរឿងក្តីនៅតុលាការក៏ដោយ

2023/11/17 02:27:48 pm        66
សភានៃប្រទេសកេនយ៉ា បានអនុម័តផែនការដ៏ចម្រូងចម្រាសមួយរបស់រដ្ឋាភិបាល ដើម្បីដាក់ពង្រាយនគរបាលប្រហែល ១.០០០ នាក់ទៅកាន់ប្រទេសហៃទី ដើម្បីជួយបញ្ឈប់អំពើហិង្សារបស់ក្រុមជនអន្ធ ពាល។បើទោះបីជាមានដីការបស់តុលាការ រារាំងការដាក់ពង្រាយណាមួយក៏ដោយ ក៏ត្រូវរង់ចាំលទ្ធផលនៃការតតាំងតាមផ្លូវច្បាប់ចំពោះផែនការនេះក្តី។សមាជិកសភាបក្សប្រឆាំង បានថ្កោលទោសការបោះឆ្នោត ប៉ុន្តែគណបក្សកាន់អំណាច បានប្រើសំឡេងភាគច្រើនរបស់ខ្លួន ដើម្បីគាំទ្ររដ្ឋាភិបាល បន្ទាប់ពីការជជែកដេញដោលគ្នាដ៏ខ្លាំងក្លារួចមក។ប្រទេសហៃទី បានអំពាវនាវសុំជំនួយអន្តរជាតិ ដើម្បីដោះស្រាយភាពគ្មានច្បាប់ ដែលកំពុងកើនឡើង។ការផ្តល់ជូនរបស់កេនយ៉ា បានទទួលការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែមុន ប៉ុន្តែផែនការនេះ ត្រូវបានជំទាស់ដោយគណបក្សប្រឆាំងដ៏សំខាន់។ជនអន្ធពាលប្រហែល ៣០០នាក់ កំពុងធ្វើសកម្មភាព នៅទូទាំងប្រទេសហៃទី ហើយ ៨០ភាគរយនៃរដ្ឋធានីព័រអូប្រាំង (Port-au-Prince) កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាល។

របាយការណ៍៖ នគរបាលប្រេស៊ីល សម្លាប់ជនជាតិស្បែកខ្មៅម្នាក់រៀងរាល់ ៤ ម៉ោងម្តង

2023/11/17 02:24:35 pm        70
របាយការណ៍មួយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អំពើហឹង្សារបស់នគរបាលនៅក្នុងប្រទេសប្រេស៊ីល បានសម្លាប់ជនជាតិស្បែកខ្មៅច្រើនជាងម្នាក់រៀងរាល់បួនម៉ោងម្តងកាលពីឆ្នាំមុន ដោយបានវាយប្រហារប្រជាជនអាហ្រ្វិក-ប្រេស៊ីល ទាំងមិនសមហេតុផល។ យោងតាមរបាយការណ៍របស់បណ្តាញស៊ើបអង្កេតសន្តិសុខ ជាក្រុមឆ័ត្រនៃអង្គការសន្តិសុខសាធារណៈបាននិយាយថា យ៉ាងហោចណាស់ជនជាតិប្រេស៊ីលស្បែកខ្មៅ និងជាតិសាសន៍ចម្រុះចំនួន ២.៧៧០នាក់ បានស្លាប់ដោយសារប្រតិបត្តិការរបស់នគរបាលនៅក្នុងឆ្នាំ ២០២២។ជនជាតិប្រេស៊ីលស្បែកខ្មៅ និងជាតិសាសន៍ចម្រុះមាន ៥៦ ភាគរយនៃប្រជាជន ២០៣ លាននាក់របស់ប្រទេសនេះ។ លោក Silvia Ramos អ្នកសម្របសម្រួលរបស់ក្រុម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ចំនួនជនជាតិស្បែកខ្មៅដែលត្រូវបានសម្លាប់ដោយនគរបាល បង្ហាញភាគច្រើនបំផុត ក្នុងអំពើហិង្សា និងរចនាសម្ព័ន្ធពូជសាសន៍ នៃសកម្មភាពរបស់នគរបាល ។របាយការណ៍ ដែលផ្អែកលើសេរីភាពសំណើព័ត៌មាន បាននិយាយថា អំពើហឹង្សាភាគច្រើន កើតឡើងនៅក្នុងសហគមន៍ក្រីក្រ ជាកន្លែងដែលនគរបាលប្រេស៊ីល ធ្វើការប្រយុទ្ធជាញឹកញាប់ជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រដាប់អាវុធ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[BREAKING NEWS] លោក Trump និងលោក Putin ធ្វើសន្និសីទសារព័ត៌មានរួមគ្នានៅអាឡាស្កា ក្រោយជំនួបទល់មុខគ្នា
08/16/2025 06:08 AM
[BREAKING NEWS] លោក Trump និងលោក Putin បានបញ្ចប់កិច្ចប្រជុំដែលចាប់ផ្តើមដោយការចាប់ដៃគ្នាយ៉ាងកក់ក្តៅ ផ្ដោតលើសង្គ្រាមដ៏បង្ហូរឈាមនៅក្នុងប្រទេសអ៊ុយក្រែន
08/16/2025 05:08 AM
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាចូលរួមកម្មវិធីជាមួយវិស័យឯកជននិងទីភ្នាក់ងារជំនាញនៃប្រទេសម៉ាឡេស៊ី
08/15/2025 10:08 PM
បុរសប៉ាឡេស្ទីនជម្លៀសខ្លួនពិបាកស្វែងរកស្បៀងអាហារសម្រាប់ក្រុមគ្រួសាររបស់លោកនៅតំបន់ហ្កាហ្សា
08/15/2025 08:08 PM
លោក Trump៖ អ៊ុយក្រែន គឺជាអ្នកសម្រេចដោយផ្ទាល់ ជុំវិញការដោះដូរដែនដី
08/15/2025 08:08 PM
អេស្ប៉ាញទទួលបានយន្តហោះទម្លាក់ទឹក Canadair ចំនួន ២គ្រឿងពីបារាំង ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ
08/15/2025 08:08 PM
នគរបាល៖ មនុស្ស ២នាក់ រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារ ក្បែរវិហារឥស្លាម នៅស៊ុយអែត
08/15/2025 08:08 PM
ជនប៉ាឡេស្ទីននាំគ្នាប្រញាញចំណីអាហារនៅផ្ទះបាយស៊ុបនៅទីក្រុងហ្កាហ្សា ខណៈវិបត្តិអត់ឃ្លាននៅតែបន្ត
08/15/2025 08:08 PM
ក្នុងជំនួបរវាងឯកឧត្តម Wang Yi រដ្ឋមន្រ្ដីការបរទេសកម្ពុជា និងថៃ, ភាគីទាំងបីសម្រេចបានកុងសុងស៊ីសចំនួន៥ចំណុច
08/15/2025 08:08 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៦រូប រស់នៅខេត្តសៀមរាប ដែលត្រូវបានចាប់ខ្លួនក្រោយមានបទឈប់បាញ់​
08/15/2025 08:08 PM