តំណាងអយ្យការ មិនទាន់បញ្ចប់ការស៊ើបអង្កេត និងស្តាប់ចម្លើយមន្ត្រីជាន់ខ្ពស់នគរបាល២រូប និងជនសង្ស័យពីររូបទៀតនៅឡើយទេពាក់ព័ន្ធករណីសង្ស័យស៊ីសំណូក និងសម្អាតប្រាក់ពីក្រុមឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
ប្រព័ន្ធលូបង្ហូរទឹក ជាផ្នែកសំខាន់ដែលអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នៅ​រដូវវស្សា
គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ

សន្តិសុខ និង សង្គម

សេវាអាកាសធាតុសហភាពអឺរ៉ុប៖ ខែកញ្ញាឆ្នាំ ២០២៣ ជាខែក្តៅបំផុតមិនធ្លាប់មាន

2023/10/06 10:40:23 am        89
យោងតាមរបាយការណ៍ពីស្ថាប័នឃ្លាំមើលការប្រែប្រួលអាកាសធាតុអឺរ៉ុប ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ គឺជាខែកញ្ញា ក្តៅបំផុតមិនធ្លាប់មាន ដែលបានកត់ត្រា ។សេវាតាមដានការប្រែប្រួលអាកាសធាតុ កូភ័រនីគូស (Copernicus) បាននិយាយថា ខែកញ្ញាកន្លងទៅនេះ បានមើលឃើញសីតុណ្ហភាព ខ្យល់ជាមធ្យមលើផ្ទៃផែនដី ៦១,៥ អង្សាហ្វារិនហៃ ស្មើរនឹង១,៦៩អង្សា លើសពីមធ្យមភាគឆ្នាំ១៩៩១ដល់២០២០ សម្រាប់ខែកញ្ញា និង ៩២ហ្វារិនហៃ ខ្ពស់ជាងសីតុណ្ហភាពនៃខែកញ្ញា ក្តៅបំផុតកាលពីកន្លងទៅ ដែលបានកត់ត្រាក្នុងឆ្នាំ ២០២០។ លោកស្រី សាម៉ាន់ថា ប៊ូគ្រេស (Samantha Burgess) នាយករងសេវាតាមដានបម្រែបម្រួល អាកាសធាតុ កូភ័រនីគូស (Copernicus) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហក់ឡើងសីតុណ្ហភាពខ្ពស់មិនធ្លាប់មាន សម្រាប់ពេលវេលានៃឆ្នាំដែលបានសង្កេតកាលពីខែកញ្ញា កន្លងទៅនេះ បន្ទាប់ពីកំណត់ត្រារដូវក្តៅ ដែលបានបំបែកកំណត់ត្រាដោយចំនួនដ៏ខ្ពស់បំផុត ។ របាយការណ៍បាននិយាយថាខែកញ្ញាគឺជា ខែក្តៅមិនធម្មតាបំផុត នៃឆ្នាំណាមួយនៅក្នុងសំណុំទិន្នន័យរបស់វា ចាប់តាំងពីឆ្នាំ១៩៤០មក។ ចំណែកលោក ខាឡូ បោនធឹមប៉ូ (Carlo Buontempo) នាយកសេវាតាមដានការប្រែប្រួលអាកាសធាតុ ខាងលើ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា យើងបានឆ្លងកាត់ខែកញ្ញាដែលមិនគួរឱ្យជឿបំផុតមិនធ្លាប់មានពីសន្ទស្សន៍អាកាសធាតុ។ ការកើនឡើងកម្ដៅហួសពីការជឿជាក់ ។ ការប្រែប្រួលអាកាសធាតុ មិនមែនជាអ្វីដែលនឹងកើតឡើង ១០ ឆ្នាំពីពេលនេះទៅនោះទេ។ ការប្រែប្រួលអាកាសធាតុគឺនៅទីនេះ៕

អង្គការលើកលែងទោសអន្តរជាតិ ស្នើឲ្យប៉ាគីស្ថានបន្តផ្តល់ការស្នាក់អាស្រ័យដល់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន

2023/10/06 10:35:00 am        92
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International )កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យប្រទេសប៉ាគីស្ថាន បន្តការគាំទ្ររបស់ខ្លួនសម្រាប់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដោយអនុញ្ញាតឲ្យពួកគេរស់នៅដោយសេចក្តីថ្លៃថ្នូរ និងរួចផុតពីការភ័យខ្លាចនៃការនិរទេសទៅអាហ្វហ្គានីស្ថាន ដែលពួកគេប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញពីពួកតាលីបង់។អង្គការ Amnesty បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបញ្ជូនជនភៀសខ្លួនដោយបង្ខំទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន អាចធ្វើឲ្យពួកគេស្ថិតក្នុង «ហានិភ័យដ៏ធ្ងន់ធ្ងរ» ទោះបីជាប៉ាគីស្ថាននិយាយថា ប្រតិបត្តិការ ដែលកំពុងបន្តរបស់ខ្លួនប្រឆាំងនឹងអន្តោប្រវេសន៍មិនទៀងទាត់មិនជាក់លាក់ចំពោះជនជាតិអាហ្វហ្គានីស្ថានក្តី។លោកស្រី ណាឌៀ រ៉ាម៉ាន (Nadia Rahman) នាយករងប្រចាំតំបន់របស់អង្គការ Amnesty សម្រាប់ការស្រាវជ្រាវនៅអាស៊ីខាងត្បូង បាននិយាយថា៖«ប្រជាជនអាហ្វហ្គានីស្ថាននៅក្នុងប្រទេសប៉ាគីស្ថាន កំពុងរត់គេចពីការធ្វើទុក្ខបុកម្នេញដោយពួកតាលីបង់ កំពុងជាប់គាំងក្នុងដំណើរការដ៏យូររង់ចាំ ដើម្បីទទួលបានការផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេសមួយផ្សេងទៀត»។ការអំពាវនាវរបស់អង្គការនេះ បានកើតឡើង រយៈពេលពីរថ្ងៃបន្ទាប់ពីប្រទេសប៉ាគីស្ថាន បានប្រកាសពីការបង្រ្កាបដ៏ធំលើជនអន្តោប្រវេសន៍ដែលស្ថិតនៅក្នុងប្រទេសនេះដោយខុសច្បាប់ ដែលភាគច្រើនមកពីអាហ្វហ្គានីស្ថាន ហើយបាននិយាយថា ខ្លួននឹងបណ្តេញពួកគេចេញ ចាប់ពីខែក្រោយនេះទៅ។

ពលរដ្ឋកាណាដា តវ៉ាប្រឆាំងនឹងអន្តរាគមន៍របស់អង្គការណាតូ ក្នុងវិបត្តិអ៊ុយក្រែន

2023/10/05 02:22:19 pm        381
នៅក្នុងទីក្រុងជាង១០ ក្នុងប្រទេសកាណាដា បានមើលឃើញការតវ៉ាជាបន្តបន្ទាប់ ដែលរិះគន់អន្តរាគមន៍របស់អង្គការណាតូ ក្នុងវិបត្តិអ៊ុយក្រែនដែលកំពុងបន្ត ហើយទាមទារឱ្យកាណាដាដកខ្លួនចេញពីអង្គការណាតូកាលពីប៉ុន្មានសប្តាហ៍មុន។ការតវ៉ាជាច្រើនករណី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែតុលា ត្រូវបានគេរំពឹងថា នឹងមានរយៈពេលរហូតដល់ថ្ងៃទី៨ ខែតុលា។ នៅទីក្រុង Vancouver ប្រជាជនជាច្រើនបានដើរដង្ហែតាមផ្លូវ ដើម្បីសម្ដែងពីក្ដីបារម្ភរបស់ពួកគេ ទោះបីជាសីតុណ្ហភាពមិនអំណោយផល និងភ្លៀងធ្លាក់ កាលពីថ្ងៃទី២ ខែតុលា ក៏ដោយ។ក្រុមអ្នកតវ៉ាបាននិយាយថា ប្រទេសកាណាដាឥឡូវនេះ កំពុងញាំញីដោយបញ្ហាជាច្រើន ហើយរដ្ឋាភិបាលគួរតែផ្តោតលើកិច្ចការផ្ទៃក្នុង ជាជាងផ្តល់មូលនិធិដល់សង្រ្គាមដ៏ឆ្ងាយនៅអឺរ៉ុប។ ឥឡូវនេះមនុស្សជាច្រើនបានដឹងថា ណាតូមិនមែនជាអង្គការដើម្បីសន្តិភាពទៀតនោះទេ។វិបត្តិអ៊ុយក្រែនបានអូសបន្លាយជាងមួយឆ្នាំ ចាប់តាំងពីដើមឆ្នាំ២០២២ មក ហើយអង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅតែបន្តបញ្ជូនអាវុធធុនធ្ងន់ទៅកាន់អ៊ុយក្រែន ដែលធ្វើអោយស្ថានភាពកាន់តែអាក្រក់ទៅៗ។ វិបត្តិដ៏អូសបន្លាយនេះ បានបង្កជាបញ្ហាសេដ្ឋកិច្ច និងសង្គមទាំងនៅក្នុងប្រទេសអ៊ុយក្រែន និងរុស្ស៊ី ហើយបានពន្យាពេលយ៉ាងខ្លាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយជំងឺរាតត្បាតរបស់ពិភពលោក៕

ចំហេះព្រៃដ៏មហន្តរាយនៅកាណាដា បានសម្លាប់សត្វព្រៃយ៉ាងច្រើនលើសលប់

2023/10/05 02:18:26 pm        408
ចំហេះព្រៃដ៏មហន្តរាយក្នុងឆ្នាំនេះ របស់ប្រទេសកាណាដា បានបំផ្លិចបំផ្លាញព្រៃឈើជាច្រើន រួមទាំងជីវិតសត្វព្រៃដ៏ច្រើនលើសលុប ដែលបណ្ដាលឲ្យបាត់បង់ការបង្កកំណើតសត្វព្រៃ សំបុក ឬដានសត្វព្រៃជាច្រើនផ្សេងទៀតនៅក្នុងតំបន់ដែលរងផលប៉ះពាល់។ នៅក្នុងភូមិ woodlands នៃខេត្តកេប៊ិក របស់កាណាដា អ្នកប្រមាញ់ជាច្រើន បានព្យាយាមស្វែងរកសត្វប្រមាញ់នៅក្នុងទឹកដីដូនតានៃកុលសម្ព័ន្ធជនជាតិដើមភាគតិចរបស់ខ្លួន ដែលបានចិញ្ចឹមជីវិតគ្រួសាររបស់ពួកគេ ប៉ុន្តែនៅក្នុងព្រៃទាំងមូលហាក់ដូចជាវាលខ្សាច់ ដែលមិនមានដានសត្វព្រៃនោះឡើយ។ប្រជាជននៅក្នុងភូមិ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Montreal មួយនេះ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីចំហេះព្រៃកាលពីខែមិថុនា។ ដោយមិនមានគម្របព្រៃឈើទៀត អ្នកប្រមាញ់មិនមានអ្វីនៅសេសសល់សម្រាប់បរបាញ់ដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគេឡើយ ហើយមានឱកាសតិចតួចប៉ុណ្ណោះ ដែលសត្វព្រៃនឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ។ក្រុមអ្នកជីវវិទូបានលើកឡើងថា ប្រភេទសត្វមួយចំនួនអាចជាប់ខ្លួនយ៉ាងលឿនក្នុងចំហេះព្រៃ ព្រោះពួកវាមិនមានសមត្ថភាពក្នុងការហោះហើរ ឬរត់បានលឿនគ្រប់គ្រាន់ និងក្នុងចម្ងាយឆ្ងាយនោះទេ ខណៈប្រឈមមុខនឹងចំហេះដ៏ខ្លាំង និងរាលដាលលឿនដូចករណីចំហេះព្រៃនៅកាណាដានេះ៕

មនុស្សរាប់លាននាក់រងផលប៉ះពាល់ ខណៈព្យុះទីហ្វុងខយនូ បោកបក់លើកោះតៃវ៉ាន់ និងគំរាមកំហែងប្រទេសចិន

2023/10/05 01:51:18 pm        391
ព្យុះទីហ្វុងខយនូ (Koinu) បានចាប់ផ្តើមបោកបក់កាត់តំបន់ជនបទដាច់ស្រយាល ភាគខាងត្បូងនៃកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ (៥ តុលា) ដោយបានធ្វើឱ្យមនុស្ស១៩០នាក់រងរបួស ប៉ុន្តែមិនបណ្តាលឱ្យមានអ្នកស្លាប់ទេ ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងបណ្ដាលឲ្យមនុស្សរាប់លាននាក់មិនអាចទៅធ្វើការងារ និងទៅរៀនបាន នៅក្នុងទីក្រុងជាច្រើននៅទូទាំងកោះនេះ។ជាមួយគ្នានោះដែរ ទីភ្នាក់ងារអង្កេតអាកាសធាតុជាតិរបស់ប្រទេសចិន កាលពីថ្ងៃពុធ បានរក្សាការព្រមានអាសន្នកម្រិតពណ៌លឿងសម្រាប់ព្យុះទីហ្វុងខយនូ ដែលជាព្យុះទីហ្វុងទី១៤ សម្រាប់ឆ្នាំនេះ ដោយបានគំរាមកំហែងប្រទេស និងត្រូវបានរំពឹងថាវាយប្រហារបណ្ដាតំបន់ភាគអាគ្នេយ៍ របស់ប្រទេសចិនផងដែរ។ភ្លៀងធ្លាក់ខ្លាំងបំផុតកំពុងធ្លាក់នៅតាមបណ្តាខេត្តឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់ រួមទាំងទីក្រុងតៃទុង។ ទីក្រុង និងស្រុកភាគច្រើនក្នុងកោះតៃវ៉ាន់ បានប្រកាសឈប់សម្រាកពីការងារ និងសាលារៀន នៅថ្ងៃព្រហស្បតិ៍នេះ បើទោះបីជាក្រុងតៃប៉ិ មិនត្រូវបានប៉ះពាល់ និងដំណើរការដូចធម្មតាក៏ដោយ។យោងតាមទីភ្នាក់ងារហានិភ័យនៃព្យុះត្រូពិចបានឲ្យដឹងថា ព្យុះទីហ្វុងខយនូ ដែលមានន័យថា «កូនឆ្កែ» ជាភាសាជប៉ុន បានបោកបក់លើឧបទ្វីបហឹងឈុន (Hengchun) របស់កោះតៃវ៉ាន់ និងជាព្យុះទីហ្វុងប្រភេទទី៤ ដែលមានខ្យល់បក់រហូតដល់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែត្រូវបានគេព្យាករណ៍ថា នឹងចុះខ្សោយនៅពេលដែលព្យុះនេះ ឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ ហើយឆ្ពោះទៅកាន់ខេត្តក្វាងទុង របស់ប្រទេសចិន៕

ទួរគីបើកការវាយប្រហារថ្មីនៅអ៊ីរ៉ាក់ ដោយព្រមានស៊ីរី អំពីការវាយប្រហារតាមអាកាសឆ្លងព្រំដែន

2023/10/05 01:32:26 pm        399
ប្រទេសទួរគីកាលពីថ្ងៃពុធ បានចាប់ផ្តើមការវាយប្រហារថ្មីៗប្រឆាំងនឹងគោលដៅឃើដនៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយព្រមានពីការវាយឆ្មក់តាមអាកាសឆ្លងព្រំដែនកាន់តែខ្លាំង បន្ទាប់ពីបានសន្និដ្ឋានថា ពួកសកម្មប្រយុទ្ធ ដែលបានធ្វើការវាយប្រហារ កាលពីចុងសប្តាហ៍នៅទីក្រុងអង់ការ៉ា មកពីប្រទេសស៊ីរី។ប្រទេសទួរគី បានកោះប្រជុំសន្តិសុខជាតិមួយដែលមានការចូលរួមពីប្រមុខការពារជាតិជាន់ខ្ពស់ និងចារកម្ម ដើម្បីរៀបចំការឆ្លើយតបរបស់ខ្លួនចំពោះការវាយប្រហារកាលពីថ្ងៃអាទិត្យលើសង្កាត់រដ្ឋាភិបាលនៃរដ្ឋធានីនេះ។នគរបាល បានបាញ់សម្លាប់អ្នកវាយប្រហារម្នាក់ ខណៈម្នាក់ទៀត បានស្លាប់ក្នុងការបំផ្ទុះអត្តឃាតមួយនៅខាងក្រៅក្រសួងមហាផ្ទៃទួរគី ដែលបានបង្កឲ្យមន្ត្រីសន្តិសុខពីរនាក់ រងរបួស។សាខានៃគណបក្សពលករឃើដ (PKK) ដែលត្រូវបានចុះក្នុងបញ្ជីជាក្រុមភេរវករដោយប្រទេសទួរគី និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារទម្លាក់គ្រាប់បែកលើកដំបូងទៅលើក្រុងអង់ការ៉ា ចាប់តាំងពីឆ្នាំ២០១៦។

គុយបាដាក់កំហុសលើអាមេរិក សម្រាប់ការកើនឡើងជនអន្តោប្រវេសន៍ឆ្លងកាត់អាមេរិកកណ្តាល

2023/10/05 12:36:21 pm        343
កាលពីថ្ងៃពុធប្រទេសគុយបា បាននិយាយថាខ្លួនបានរកឃើញកំណើនគួឲ្យកត់សំគាល់ ក្នុងលំហូរជនអន្តោប្រវេសន៍របស់ខ្លួន ឆ្លងកាត់ផ្លូវមិនសមរម្យទៅភាគខាងជើង ឆ្លងកាត់អាមេរិកកណ្តាលក្នុងរយៈពេលច្រើនសប្តាហ៍ ច្រើនខែ កន្លងទៅនេះ ដោយដាក់កំហុសលើបម្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក សម្រាប់ការធ្វើឲ្យជាប់គាំងសេដ្ឋកិច្ច និងការភៀសខ្លួនក្នុងកំណត់ត្រាខ្ពស់។ ជនអន្តោប្រវេសន៍រាប់ពាន់នាក់បានចូលមកសហរដ្ឋអាមេរិក ពីប្រទេសម៉ិកស៊ិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈការធ្វើដំណើរទៅកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងខ្លាំង ដែលក្លាយជាផ្លូវនៃការធ្វើអន្តោប្រវេសន៍សកល ធ្វើឡើងដោយប្រជាជនភៀសខ្លួនចេញពីអំពើហិង្សា ភាពលំបាកសេដ្ឋកិច្ច និងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ នៅអាមេរិកឡាទីន អាហ្វ្រិក និងអាស៊ី។ក្រសួងការបរទេសកោះកុម្មុយនីស្តមួយនេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នៅពេលជនអន្តោប្រវេសន៍កើនឡើងម្តងទៀត វារួមមានទាំងការកើនឡើងចំនួនប្រជាជនគុយបាផងដែរ។ សេចក្តីថ្លែងការណ៍និយាយថា អំឡុងពេលកាលពីច្រើនសប្តាហ៍ ច្រើនខែកន្លងទៅនេះលំហូរការធ្វើអន្តោប្រវេសន៍ខុសប្រក្រតី របស់ពលរដ្ឋគុយបាឆ្លងកាត់ច្រករបៀងអាមរិកកណ្តាលឆ្ពោះទៅសហរដ្ឋអាមេរិកបានជួបប្រទះកំណើនគួឲ្យកត់សំគាល់។ យោងតាមទិន្ន័អង្គភាពការពារព្រំដែន និងគយសហរដ្ឋអាមេរិក បានឲ្យដឹងថា ចំនួនកើនឡើងខ្ពស់របស់ប្រជាជនគុយបា បានទៅដល់ព្រំដែនសហរដ្ឋអាមេរិកកាលពីឆ្នាំមុន បន្ទាប់ពីការធ្វើអន្តោប្រវេសន៍ទៅកាន់ភាគខាងជើង ពីប្រទេសនីការរ៉ាហ្គ័រ ទៅកាន់ប្រទេសម៉ិកស៊ិក។

ហ្វីលីពីនដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ទៅកាន់ទីបញ្ជាការយោធានៅសមុទ្រចិនខាងត្បូង បើទោះជាចិនព្យាយាម រារាំងក៏ដោយ

2023/10/05 10:21:45 am        440
ហ្វីលីពីន៖ ប្រទេសហ្វីលីពីន បាននិយាយថា ខ្លួនបានដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ថ្មីៗដោយជោគជ័យទៅកាន់ទីបញ្ជាការយោធា នៅក្នុងតំបន់ថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូង បើទោះបីជាអ្វីដែលខ្លួនបានពិពណ៌នាថាជាការប៉ុនប៉ងដោយនាវាចិន «ដើម្បីរារាំង យាយី និងជ្រៀតជ្រែក»ក្នុងបេសកកម្មនេះក្តី។ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ទីក្រុងម៉ានីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ចំនួនដ៏ច្រើន»នៃឆ្មាំល្បាតឆ្នេរចិន និងនាវាកងជីវពលដែនសមុទ្រ បានព្យាយាមបញ្ឈប់បេសកកម្មផ្គត់ផ្គង់ឡើងវិញចុងក្រោយបង្អស់ ដែលធ្វើឡើងដោយយោធាហ្វីលីពីន និងឆ្មាំល្បាតឆ្នេរសមុទ្រ កាលពីថ្ងៃពុធ។ប្រទេសចិន បាននិយាយថា ខ្លួនបានព្រមាននាវាផ្គត់ផ្គង់ហ្វីលីពីនពីរគ្រឿង និងនាវាឆ្មាំល្បាតឆ្នេរសមុទ្រពីរគ្រឿង ឲ្យចាកចេញពីតំបន់សមុទ្រក្បែរប្រជុំកោះ ណានសា (Nansha) កាលពីថ្ងៃពុធ ហើយដេញតាមនាវាទាំងអស់នោះ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីឆ្មាំល្បាតឆ្នេរសមុទ្រចិន។ប្រជុំកោះណានសា គឺជារបៀបដែលទីក្រុងប៉េកាំងហៅថា ប្រជុំកោះស្រ្បាតលី (Spratly) នៅសមុទ្រចិនខាងត្បូង ដែលត្រូវបានទាមទារដោយប្រទេសហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម និងកោះតៃវ៉ាន់៕

ក្មេងស្រីអ៊ីរ៉ង់ម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរបួសធ្ងន់ បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានបំពានច្បាប់ហ៊ីចាប់

2023/10/05 10:17:33 am        386
អ៊ីរ៉ង់៖ ក្មេងស្រីជំទង់វ័យ១៦ឆ្នាំម្នាក់រងរបួសធ្ងន់នៅក្នុងទីក្រុងតេអេរ៉ង់ (Tehran) បន្ទាប់ពីបានដួលសន្លប់កាលពីថ្ងៃអាទិត្យ ក្រោយការប្រឈមជាមួយក្រុមទីភ្នាក់ងារនៅលើរថភ្លើងក្រោមដីពីបទបំពានច្បាប់ស្លៀកពាក់តាមសាសនាអ៊ីស្លាមហ៊ីចាប់ (hijab)។  ការអះអាងនេះយោងតាមសកម្មជនសិទ្ធិមនុស្សធំៗចំនួន២ ដែលបានប្រាប់សារព័ត៌មាន Reuters ដោយសុំមិនបញ្ចេញអត្តសញ្ញាណ។ វីដេអូពី CCTV ដែលបានចែករំលែកដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បង្ហាញពីនារីជំទង់ឈ្មោះ អាមីតា ហ្គេរ៉ាវ៉ានដ៍ (Armita Geravand) ពុំបានស្លៀកបំពាក់តាមច្បាប់ហ៊ីចាប់ជាកាតាព្វកិច្ចទេ។ នាងត្រូវបានអមដំណើរដោយមិត្តស្រីៗ២នាក់ ដើរទៅកាន់រថភ្លើង ។ ដោយកំពុងឡើងចូលក្នុងទូរថភ្លើង ក្មេងស្រីជំទង់ម្នាក់ក្នុងចំណោមពួកគេទាំង៣ត្រូវគេមើលឃើញចេញមកវិញភ្លាមៗនិងដួលនៅលើដី។ ក្រោយមកក្មេងស្រីម្នាក់ទៀត ត្រូវបានទាញចេញទាំងសន្លប់ពីទូរថភ្លើងដោយក្រុមអ្នកដំណើរ។    សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗ ទេពីការពិតនៃវីដេអូនេះ ។   ករណីរបស់នាង ហ្គេរ៉ាវ៉ាន់ កំពុងបង្កើនក្ដីបារម្ភ ថានាងអាចជួបវាសនាដូចនាង ម៉ាសាអាមីនី (Mahsa Amini)ជាស្រ្តីវ័យ២២ឆ្នាំដែលបានស្លាប់អំឡុងការសាកសួររបស់នគរបាលសីលធម៌ ដែលបានបង្កឲ្យមានការតវ៉ាទូទាំងប្រទេសអ៊ីរ៉ង់។  ក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ឳពុកម្ដាយរបស់នាងនិយាយថា កូនស្រីរបស់ពួកគាត់ មានអាការៈធ្លាក់សម្ពាធឈាម បាត់បង់ជំហរ ហើយក្បាលរបស់នាងត្រូវបានបោកនឹងជញ្ជាំងទូរថភ្លើងក្រោមដី ៕

នាយករដ្ឋមន្ត្រីប្រទេសអាមេនីនឹងចូលរួមកិច្ចពិភាក្សាជាមួយEU បើទោះបីជាអាស៊ែរបៃហ្សង់ បដិសេធក៏ដោយ

2023/10/05 10:13:19 am        344
អាមេនី៖ រដ្ឋាភិបាលរបស់ប្រទេសអាមេនី បានរាយការណ៍កាលពីថ្ងៃពុធថា នាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) នឹងធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ ដើម្បីពិភាក្សាជាមួយសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ បើទោះបីជាមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាស៊ែរបៃហ្សង់ លោក អ៊ីលហាម អាលីយ៉េវ (Ilham Aliyev) បានដកខ្លួនចេញពីព្រឹត្តិការណ៍ដូចគ្នាក្តី។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអាស៊ែរបៃហ្សង់ បាននិយាយនៅមុននេះបន្តិចថា លោកអាលីយ៉េវ បានសម្រេចចិត្តមិនចូលរួមក្នុងព្រឹត្តិការណ៍សម្របសម្រួលដោយសហភាពអឺរ៉ុបនៅក្នុងប្រទេសអេស្ប៉ាញ ដែលលោកអាចជួបពិភាក្សាជាមួយលោក ប៉ាស៊ីនយ៉ាន។ទីភ្នាក់ងារព័ត៌មាន Interfax របស់ប្រទេសរុស្ស៊ី បានដកស្រង់សម្តីលោកប៉ាស៊ីនយ៉ាន ដោយនិយាយថា លោកមានការសោកស្តាយ ដែលបាត់បង់ឱកាសក្នុងការជួបពិភាក្សាជាមួយលោកអាលីយ៉េវ ហើយបានបន្តថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះហត្ថលេខាលើអ្វីដែលលោកហៅថាជា «ឯកសារទម្លាយភាពទាល់ច្រក»ទាក់ទងនឹងកិច្ចចរចាសន្តិភាពរបស់ប្រទេសទាំងពីរ។កិច្ចប្រជុំ៥ភាគីជាមួយមេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ អាមេនី អាស៊ែរបៃហ្សង់ និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក ឆាល មីសែល (Charles Michel) គ្រោងនឹងប្រព្រឹត្តទៅ នៅទីក្រុងហ្គ្រាណាដា (Granada) ប្រទេសអេស្ប៉ាញ នៅថ្ងៃព្រហស្បតិ៍នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា
04/23/2026 06:04 PM
ទឹកជំនន់ សម្លាប់មនុស្សយ៉ាងតិច ២៤នាក់ និងប៉ះពាល់ជាង ៣១.០០០គ្រួសារ នៅភាគនិរតីយេម៉ែន
04/23/2026 06:04 PM
មន្ត្រីអ៊ីរ៉ង់និយាយថា ទីក្រុងតេអេរ៉ង់ទទួលបានប្រាក់ចំណូលដំបូងពីថ្លៃប្រើប្រាស់ច្រកសមុទ្រហ័រមូស
04/23/2026 06:04 PM
មន្ត្រីប៉ាគីស្ថាន បង្ហាញក្ដីសង្ឃឹមពីការមាន «វឌ្ឍនភាពជាវិជ្ជមាន» ពីអ៊ីរ៉ង់
04/23/2026 06:04 PM
រថភ្លើងបុកគ្នា នៅដាណឺម៉ាក បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស ក្នុងនោះ ៤នាក់ធ្ងន់ធ្ងរ
04/23/2026 05:04 PM
ស្លូវ៉ាគីនិយាយថា ខ្លួនកំពុងទទួលបានប្រេងរបស់រុស្ស៊ី តាមរយៈបំពង់បង្ហូរប្រេងអ៊ុយក្រែនដែលបានជួសជុលរួច
04/23/2026 05:04 PM
លីបង់ និងអ៊ីស្រាអែល នឹងបន្តកិច្ចចរចាផ្ទាល់ដ៏កម្រនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រីកបទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា
04/23/2026 05:04 PM
លីបង់ ត្រៀមជួបអ៊ីស្រាអែល នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្នើសុំការបន្តបទឈប់បាញ់
04/23/2026 05:04 PM
ចក្រភពអង់គ្លេសនឹងបង់ប្រាក់ឲ្យបារាំងរហូតដល់៨៩២លានដុល្លារក្នុងកិច្ចព្រមព្រៀងទប់ស្កាត់ការឆ្លងកាត់របស់ជនអន្តោប្រវេសន៍
04/23/2026 05:04 PM
រូបសំណាកនាគព័ន្ធថ្មី ធ្វើពីស្ពាន់សុទ្ធទម្ងន់ ៨តោ នត្រូវបានដាក់តម្កល់លើផ្លូវជាតិលេខ៧
04/23/2026 05:04 PM