ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

សហភាពអឺរ៉ុបរឹតបន្តឹងច្បាប់ការធ្វើអន្តោប្រវេសន៍ បន្ទាប់ពីការវាយប្រហារនៅក្នុងប្រទេសបារាំង និងទីក្រុងព្រុចសែល

2023/10/20 05:25:04 pm        158
ក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុប បានជំរុញដល់បណ្ដារដ្ឋជាសមាជិកឲ្យប្រឹងប្រែងរឹតត្បិតលើច្បាប់ធ្វើអន្តោប្រវេសន៍បន្ថែមទៀត និងបណ្ដេញអ្នកទាំងឡាយដែលចាត់ទុកថាជាការបង្កហានីភ័យដល់សន្តិសុខ ស្របពេលក្ដីបារម្ភចេះតែកើនឡើង ពាក់ព័ន្ធការវាយប្រហារជាបន្តបន្ទាប់ដោយកក្រុមសកម្មប្រយុទ្ធ។ ក្រុមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងយុត្តិធម៌ បានជួបពិភាក្សាគ្នា ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីគ្រូបង្រៀនម្នាក់នៅក្នុងប្រទេសបារាំង និងជនជាតិស៊ុយអែត២នាក់ នៅក្នុងទីក្រុងព្រុចសែល ត្រូវបានធ្វើឃាតពីសំណាក់ជនសង្ស័យក្រុមអ៊ីស្លាមជ្រុលនិយម។ នគរបាលទូទាំងអឺរ៉ុប រក្សាការប្រុងប្រយ័ត្នខ្ពស់ ក្រោយសង្រ្គាមរវាងអ៊ីស្លាម និងក្រុមហាម៉ាស។ សង្រ្គាមរវាងអ៊ីស្រាងែល និងក្រុមហាម៉ាស បង្កក្ដីបារម្ភយ៉ាងខ្លាំងថាអាចនឹងនាំឲ្យមានអំពើហិង្សាពីក្រុមសកម្មប្រយុទ្ធបន្ថែមទៀត នៅលើទ្វីបមួយនេះ។ ក្រុមរដ្ឋជាសមាជិកមួយចំនួន រួមទាំង អូទ្រីស សាធារណរដ្ឋឆែក និងប៉ូឡូញ បានអនុវត្តន៍ការត្រួតពិនិត្យដ៏តឹងរ៉ឹងរួចទៅហើយ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស។ សហភាពអឺរ៉ុប ជាប្លុកមួយដែលមានប្រជាជនប្រមាណ៤៥០ លាននាក់បានកត់ត្រាការមកដល់មិនទៀងទាត់ នៃក្រុមជនអន្តោប្រវេសន៍ ចំនួន២៥០.០០០ នៅឆ្នាំនេះ ដែលមួយផ្នែកធំបានជួយដោយក្រុមអ្នករត់ពន្ធមនុស្ស ជាវិបត្តិមួយដែលប្រទេសអ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់បានសម្តែងការព្រួយបារម្ភនាពេលថ្មីៗនេះ ៕

បញ្ចុះសពដំរីសំបូរ ធ្វើតាមបែបខ្មែរផង និងជនជាតិដើមភាគតិចផង

2023/10/20 04:54:58 pm        831
មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២០ តុលានេះ អង្គការELIE ក្រោមគម្រោង Elephant Valley Project កំពុងរៀបចំបញ្ចុះសពដំរីសំបូរ ដោយពិធីបុណ្យគឺធ្វើតាមបែបខ្មែរផង និងជនជាតិដើមភាគតិចផង ដើម្បីឧទ្ទិសកុសល្យជូនសំបូរ ។សូមរម្លឹកថា សំបូរជាសត្វដំរីបម្រើលើវិស័យទេសចរណ៍នៅភ្នំពេញ ក្រោយពេលចូលនិវត្តន៍សំបូរត្រូវបានយកមករស់នៅខេត្តមណ្ឌលគិរី នៅជ្រលងភ្នំសត្វដំរី ជួបជុំជាមួយសត្វដំរីញីឈ្មោលផ្សេងទៀតជាង ១០ក្បាល រយៈពេលជិត៩ឆ្នាំ រហូតសំបូរចាស់ឈឺងាប់នៅអាយុ៦៣ឆ្នាំ ។

សមត្ថកិច្ចបង្រ្កាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែងនៅខេត្តស្វាយរៀង ដកហូតឡេ និងសារធាតុផ្សំបានជាងពីរតោន

2023/10/19 10:22:35 pm        7559
ស្វាយរៀង ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានលួចឆ្មក់បង្ក្រាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយបានដកហូតឡេក្លែងក្លាយ និងសារធាតុផ្សំជាង២តោន ខណៈម្ចាស់ទីតាំង និងមេការត្រូវបានឃាត់ខ្លួនយកទៅសួរនាំបន្ថែម ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។យោងតាមរបាយការណ៍របស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលទូរទស្សន៍BTVទទួលបាន នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កម្លាំង ជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្ត កំលាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាតិ នៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ក្រោយធ្វើការចុះឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូត ឡេលាបខ្លួនម៉ាក Luxury super ២១កេស ស្មើ៦០០គីឡូក្រាម, ឡេលាបមុខ TD Night cream (ផលិតផលសម្រេច) ៤០០គីឡូក្រាម, ម៉ាស៊ីនក្រឡុកឡេចំនួន៣៦គ្រឿង, វត្ថុធាតុដើមផ្សំសម្រាប់ផលិតឡេចំនួន ៩មុខ ស្មើ១,៨៦៨គីឡូក្រាម ,សំបកកញ្ចប់ក្រដាសវេចខ្ចប់ ៤៥០គីឡូក្រាម, ប្លាស្ទិកវេចខ្ចប់ ១៣កេស, និងសំបកខ្លងសម្រាប់វេចខ្ចប់ ១,០០៥គីឡូក្រាម។របាយការណ៍បានបញ្ជាក់ទៀតថា ក្រោយបានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញារង សមត្តកិច្ចក្រុមការងារចម្រុះ បានដកហូតវត្ថុតាងទាំងអស់ និងបិទផ្លុំបេរទីតាំងផលិតខាងលើ និងនាំខ្លួនម្ចាស់ទីតាំងឈ្មោះ ញឹម សារិន ភេទស្រី អាយុ៥០ឆ្នាំ និងលោក សុខ តាយ អាយុ២៧ឆ្នាំ (មេការ) មកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាមច្បាប់ផងដែរ ៕ អត្ថបទ ៖ បាន ចក់

មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងនៅប្រទេសបូលីវី

2023/10/19 09:54:26 pm        109
មនុស្សយ៉ាងហោចណាស់ ៦នាក់បានស្លាប់ និងមនុស្សប្រហែល ២០នាក់ បានរងរបួសនៅភាគខាងលិចប្រទេសបូលីវី បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានបង្កគ្រោះថ្នាក់នៅលើផ្លូវហាយវេ កាលពីល្ងាចថ្ងៃអង្គារ។ បើយោងតាមមន្ត្រីម្នាក់ កាលពីថ្ងៃពុធ (១៨ តុលា) បានឲ្យដឹងថា គ្រោះថ្នាក់នោះបានកើតឡើងនៅម៉ោងប្រហែល ៩ យប់ (ម៉ោងក្នុងស្រុក) នៅជិតទីក្រុងខារ៉ាហ្សានី (Charazani) ភាគខាងលិច។លោក អេដហ្គា ខូតេស (Edgar Cortez) ប្រធាននាយកដ្ឋាននគរបាល ឡាប៉ាស បាននិយាយថា ចំនួនអ្នកស្លាប់ ដែលរាប់បញ្ចូលទាំងអ្នកបើកបររថយន្តក្រុង នៅតែជាតួលេខបឋមនៅឡើយ។ ប្រធាននគរបាលរូបនេះបានបន្តថា ក្រុមមន្រ្តីបានចាប់ផ្តើមជួយសង្គ្រោះមនុស្សដែលជាប់នៅក្នុងរថយន្តក្រុងនោះ កាលពីព្រឹកថ្ងៃពុធផងដែរ។គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសបូលីវី កើតមានជាញឹកញាប់ ហើយបើយោងតាមរបាយការណ៍របស់នគរបាល បានឲ្យដឹងថា គ្រោះថ្នាក់ទាំងនោះភាគច្រើនបណ្តាលមកពីកម្រិតនៃការមើលឃើញមិនល្អ ភាពគ្មានទំនួលខុសត្រូវរបស់អ្នកបើកបរ និងការទទួលទានគ្រឿងស្រវឹងផងដែរ៕

ប្រជាជនរុស្ស៊ីប្រហែល១.000នាក់ នៅតំបន់ហ្គាហ្សា ស្នើសុំឲ្យរដ្ឋាភិបាលរុស្ស៊ីជម្លៀសចេញ

2023/10/19 08:19:16 pm        171
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី១៧ ខែតុលា បានឲ្យដឹងថា ប្រជាជនរុស្ស៊ីប្រហែល ១.000 នាក់ និងក្រុមគ្រួសាររបស់ពួកគេ បានស្នើសុំឲ្យរដ្ឋាភិបាលរុស្ស៊ីជួយក្នុងការជម្លៀសចេញពីតំបន់ហ្គាហ្សាស្ទ្រីប។សេចក្តីថ្លែងការណ៍ បានកំណត់អត្តសញ្ញាណជនជាតិរុស្ស៊ី ១.000នាក់ និងគ្រួសាររបស់ពួកគេថា ជា«ចំណាប់ថ្នូរដោយគ្មានហេតុផលនៃការបិទផ្លូវយោធារបស់តំបន់ហ្គាហ្សា»។ សេចក្តីថ្លែងការណ៍នោះ ក៏បានរិះគន់ «មនុស្ស៣នាក់ធ្វើការរួមគ្នា ឬហៅថាTroika លោកខាងលិច»របស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងប្រទេសផ្សេងទៀតសម្រាប់ការរារាំងសំណើរបស់រុស្ស៊ីឲ្យមានសេចក្តីសម្រេចបទឈប់បាញ់ ដែលបានស្នើឡើង នៅអង្គការសហប្រជាជាតិ។សំណើដែលស្នើឡើងដោយរុស្ស៊ី មិនទទួលស្គាល់ការវាយប្រហាររបស់ហាម៉ាសលើអ៊ីស្រាអែល ឬសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ដោយជំរុញឲ្យតំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ Linda Thomas-Greenfield បោះឆ្នោតប្រឆាំងនឹងវានោះ។ដោយសារសហរដ្ឋអាមេរិកជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ការបោះឆ្នោតរបស់លោកស្រី Thomas-Greenfield មានន័យថា សំណើសុំសេចក្តីសម្រេចរបស់រុស្ស៊ីនេះ ត្រូវបានវេតូ។

UN៖ វិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា គឺជា«មហន្តរាយ មិនធ្លាប់មានពីមុនមក»

2023/10/19 07:11:24 pm        103
មហន្តរាយ​ដែលមិនធ្លាប់មានពីមុនមក កំពុងកើតឡើងចំពោះជនស៊ីវិល នៅតំបន់ហ្គាហ្សា នេះបើយោងតាមអង្គការសហប្រជាជាតិ ដែលកំពុងអង្វរដល់ក្រុមមេដឹកនាំឥស្លាម ឲ្យអនុញ្ញាតឲ្យមានកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ចូលទៅក្នុងទឹកដី ដើម្បីជួយអ្នកដែលជាប់នៅទីនោះ។ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា (UNRWA) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយជំរុញឲ្យក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការឥស្លាម «គាំទ្រយ៉ាងរឹងមាំ និងដោយគ្មានលក្ខខណ្ឌចំពោះកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ដើម្បីការពារជនស៊ីវិល នៅតំបន់ហ្គាហ្សា»។អគ្គស្នងការ UNRWA លោក Philippe Lazzarini បានបញ្ចេញ «រូបភាពដ៏អាក្រក់» ពីមន្ទីរពេទ្យ Al-Ahli ក្នុងតំបន់ហ្គាហ្សា ជាកន្លែងដែលមនុស្សជិត ៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះ កាលពីយប់ថ្ងៃអង្គារ ដើម្បីបង្ហាញពីស្ថានភាពជនស៊ីវិល ដែលបន្តរស់នៅក្នុងហ្គាហ្សា។ លោក Lazzarini បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសមួយផ្សេងទៀត បានត្រូវចំសាលារៀនមួយរបស់UNRWA ដែលផ្តល់ជម្រកដល់ជនភៀសខ្លួនចំនួន ៤.000 នាក់ កាលពីថ្ងៃអង្គារ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦ នាក់ ស្លាប់។លោក Lazzarini បាននិយាយទៀតថា៖«មហន្តរាយដែលមិនធ្លាប់មានពីមុនមកនេះ កំពុងកើតឡើងចំពោះយើងទាំងអស់គ្នា»។ «តំបន់ហ្គាហ្សា កំពុងត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ហើយពិភពលោកហាក់ដូចជាបាត់បង់មនុស្សជាតិរបស់ខ្លួន»។

មនុស្សជាង៤.៩០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះដែលកំពុងបន្ត រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល

2023/10/19 07:07:47 pm        117
ជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ជាបន្តបន្ទាប់ បានសម្លាប់មនុស្សជាង ៤.៩០០នាក់ នៅភាគីទាំងសងខាង ខណៈសង្រ្គាមឈានចូលដល់ថ្ងៃទី១៤ នៅថ្ងៃព្រហស្បតិ៍ (១៩ តុលា) នេះ។ ក្រុមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៩ តុលា) នេះថា គិតត្រឹមម៉ោង ១៤:០០ (ម៉ោងក្នុងស្រុក) ប្រជាជនប៉ាឡេស្ទីនសរុបចំនួន ៣.៥៤០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ ហើយមនុស្សជាង ១៣.៣០០នាក់ ផ្សេងទៀតបានរងរបួស។ជម្លោះដ៏បង្ហូរឈាមនេះ ក៏បានសម្លាប់មនុស្សជាង ១.៤០០នាក់ និងធ្វើឲ្យមនុស្សជាង ៤.៤៧៥នាក់ របួសនៅខាងអ៊ីស្រាអែល នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន The Jerusalem Post នៅថ្ងៃដដែលនេះ។ យោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សា ស្ទ្រីប កាលពីយប់ថ្ងៃពុធ (១៨ តុលា) ដោយទម្លាក់គ្រាប់បែកលើអគារលំនៅដ្ឋានជាច្រើនខ្នង នៅក្នុងសង្កាត់ តែល អាល់ហាវ៉ា (Tel Al-Hawa) ហើយរហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់ និងរបួសនៅឡើយទេ។នៅខាងប៉ាឡេស្ទីនវិញក៏មានការរាយការណ៍ដែរថា កងពលតូច អាល់កាសាម (Al-Qassam) ដែលជាស្លាបយោធានៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (Hamas) បាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែតឆ្ពោះទៅកាន់ទីក្រុង Tel Aviv របស់អ៊ីស្រាអែល កាលពីយប់ថ្ងៃពុធ ផងដែរ៕

នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់តំបន់ហ្គាហ្សា ៤០ភាគរយនៃអ្នករងរបួសគឺជាកុមារ

2023/10/19 06:03:56 pm        193
វេជ្ជបណ្ឌិតប៉ាឡេស្ទីនអង់គ្លេស លោក Ghassan Abusittah នៅមន្ទីពេទ្យដែលលោកបម្រើការងារក្នុងទីក្រុងតំបន់ហ្គាហ្សា បានរង្គើរទាំងយប់ទាំងថ្ងៃ ដោយសារតែការបំផ្ទុះគ្រាប់បែក។លោក Abusittah បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា ៤០ភាគរយនៃករណីទាំងអស់ ដែលលោកបានឃើញ គឺជាកុមារ ខណៈកំពុងធ្វើការវះកាត់សង្គ្រោះបន្ទាន់លើអ្នកជំងឺវ័យក្មេង នៅមន្ទីរពេទ្យ Al Shifa ។លោកកំពុងធ្វើការក្នុងបន្ទប់វះកាត់ នៅមន្ទីរពេទ្យ Al-Ahli al-Arabi នៅពេលនោះការផ្ទុះបានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងអគារតែមួយ។ ភ្លាមៗដែលលោកបានលឺសំឡេងផ្ទុះដ៏ខ្លាំង ពិដានបន្ទប់វះកាត់បានបាក់រលំ មកលើលោក និងគ្រូពេទ្យផ្សេងទៀត។ នៅក្នុងទីធ្លានោះ លោកអាចមើលឃើញសាកសព និងអវៈយវៈ នៅគ្រប់ទីកន្លែង។ លោកបានព្យាបាលបុរសម្នាក់ដែលជើងរបស់គាត់ បានដាច់ចេញ។ នៅក្នុងការសងសិកសម្រាប់ការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ប្រទេសអ៊ីស្រាអែលបានសន្យាបោសសម្អាតក្រុមហាម៉ាស់ក្នុងការវាយលុកឥតបង្អង់ដៃ ទៅលើតំបន់ហ្គាហ្សា។ កំហឹងកើតឡើងថ្មី បានរាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃអង្គារនៅពេលមានការផ្ទុះនៅមន្ទីរពេទ្យតំបន់ហ្គាហ្សា ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់បានស្លាប់។ មន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន បានបន្ទោសគ្នាទៅវិញទៅមក សម្រាប់ការស្លាប់នេះ។

អ៊ីស្រាអែល អនុញ្ញាតឲ្យជំនួយមួយចំនួនចូលទៅតំបន់ហ្កាហ្សា បន្ទាប់ពីសំណើររបស់លោក Biden

2023/10/19 06:01:03 pm        92
អ៊ីស្រាអែល និយយថាខ្លួនបានបើកមួយផ្នែកនៃការបិទច្រកតំបន់ហ្កាហ្សា បន្ទាប់ពីមានសំណើពីលោកលោកប្រធានាធិបតីអាមេរិក Joe Biden អំឡុងដំណើរទស្សនកិច្ចរបស់លោក។កាលពីថ្ងៃពុធទីក្រុងតេល អាវីវ បាននិយាយថា (Tel Aviv) ខ្លួននឹងមិនបញ្ឈប់ការដឹកជំនួយចេញពីអេហ្ស៊ីប ចូលទៅក្នុងតំបន់ហ្កាហ្សាទេ ហើយអេហ្ស៊ីប និយាយថា អាមេរិក បានព្រមព្រៀងឲ្យមានការបើកច្រកព្រំដែនឆ្លងកាត់នាំយកជំនួយមួយចំនួនចូលក្នុងតំបន់ត្រូវបានឡោមព័ទ្ធមួយនេះ។ រថយន្តដឹកជំនួយ និងបុគ្គលិកស្ម័គ្រចិត្ត បានទៅដល់ប្រទេសអេហ្ស៊ីប រយៈពេលជាច្រើនថ្ងៃមកហើយ ខណៈអង្គការសហប្រជាជាតិ ព្រមានពីគ្រោះមហន្តរាយមនុស្សធម៌។ការវាយប្រហារចំមន្ទីរពេទ្យក្រុងហ្កាហ្សា បានបង្កឲ្យមានការតវ៉ា ទូទាំងពិភពអារ៉ាប់ ដោយមានផ្ទុះអំពើហិង្សានៅក្នុងប្រទេសមួយចំនួន និងមានការជជែកដេញដោលជុំវិញមូលហេតុ។លោក Biden និយាយថា ផ្អែកលើព័ត៌មានដែលយើងបានមើលឃើញថ្ងៃនេះ ទំនងជាដោយសារបរាជ័យការបាញ់រ៉ូកែត ដោយក្រុមភេរវករនៅក្នុងតំបន់ហាម៉ាស ។ សហរដ្ឋអាមេរិក ឈរនៅដោយមិនលម្អៀង ការពារអាយុជីវិតជនស៊ីវិល អំឡុងជម្លោះ ហើយលោកបានបង្ហាញភាពក្រៀមក្រំដល់ក្រុមគ្រួសារដែលបានស្លាប់ ឬរបួសក្នុងសោកនាដកម្មនេះ៕

ជនសង្ស័យទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដែលរត់គេចខ្លួនជាច្រើនឆ្នាំ ត្រូវនគរបាលខេត្តមណ្ឌលគិរីចាប់ខ្លួន

2023/10/19 05:48:29 pm        1720
មណ្ឌលគិរី៖ ករណីទន្ទ្រានដីព្រៃរបស់រដ្ឋ កាប់គាស់រុនរានដីព្រៃ ឆ្ការព្រៃ និងឈូសឆាយដីព្រៃដើម្បីយក ដីធ្វើជាកម្មសិទ្ធិ នៅចំណុចភ្នំរហាំង ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី កាលពីឆ្នាំ២០២០ ដែលមានជនសង្ស័យជាច្រើននាក់ជាប់ពាក់ព័ន្ធនិងត្រូវចាប់ខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី១៨ ខែតុលា ម្សិលមិញនេះ ជនសង្ស័យម្នាក់ទៀតជាប់ពាក់ព័ន្ធក្នុងករណីខាងលើ ត្រូវ នគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លួនបាននៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកវ/ឯក ចំរើន ភីរុណ ស្នងការរងទទួលដឹកនាំការិ.ព្រហ្មទណ្ឌកម្រិតធ្ងន់ និងចូលរួមដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី១៤.កក្កដា.២០២១ របស់ លោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូង​ខេត្តក្រចេះ លើឈ្មោះ សារឿនម៉ាប់ ហៅម៉ាប់ប៊ូស្រា ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ ទីកន្លែង​កំណើត​នៅភូមិពូរាំង ឃុំប៊ូស្រា​ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពីបទ៖ កាប់គាស់រុករានដីព្រៃ ឆ្កាព្រៃ និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើកម្មសិទ្ធិ។ក្រោយការចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើកំណត់ហេតុ អនុវត្តដីកា និង​ធ្វើកំណត់ហេតុ ប្រគល់ ទទួល ជនសង្ស័យទៅឱ្យខាងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រញ៉ូងសែនជ័យ នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ។គួរម្លឹកដែរថា ​តាមសាលក្រមព្រហ្មទណ្ឌកំបាំងមុខលេខ២៥២១ ខ ចុះថ្ងៃទី១៤ កក្កដា ២០២១ របស់​សាលាដំបូងខេត្តក្រចេះ ប្រកាសផ្តន្ទាទោស ឈ្មោះ សារឿន ម៉ាប់ ​ហៅម៉ាប់ប៊ូស្រា ដាក់ពន្ធនាគារ​កំណត់ ៥ឆ្នាំ និង​ពិន័យជាប្រាក់ចំនួន ៦០ (ហុកសិប)លានរៀល ពីបទ៖ កាប់គាស់រុនរានដីព្រៃ ឆ្ការព្រៃ ​និងឈូសឆាយដីព្រៃដើម្បីយក ​ដីធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុចភ្នំរហាំង ភូមិពួឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី ​កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០។ - បទល្មើសព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោសតាមមាត្រា៦២ ចំណុច១ និងមាត្រា៥៦ ចំណុច៤ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ៕អ៊ិត ភីរុណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងត្រៀមបន្តសុពលភាព MOU ឆ្នាំ២០២៧
11/14/2026 09:11 PM
អ្នកសារព័ត៌មានបារាំង ចាប់អារម្មណ៍ សកម្មភាពស្និទ្ធស្នាលរបស់ ប្រធានាធិបតីបារាំង ហើយសង្ឃឹម កម្ពុជានឹងទទួលផលវិជ្ជមានច្រើន
11/14/2026 08:11 PM
ពិព័រណ៍ FrancoTech ចាប់ផ្ដើមបើក ជំរុញម្ចាស់អាជីវកម្មថ្មីៗមានឱកាសចាប់ដៃគូជាតិ-អន្តរជាតិ
11/14/2026 08:11 PM
ប្រធានាធិបតីតូហ្គោ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
11/14/2026 07:11 PM
សម្ដេចតេជោ៖ កម្ពុជា និងវៀតណាមមានប្រវត្តិជាអ្នកជិតខាងល្អ តែងតែជួយគ្នាទៅវិញទៅមក ខណៈវត្តមានមកកាន់កម្ពុជាពេលនេះជាការផ្ដល់តម្លៃចំពោះទំនាក់ទំនងជាមួយកម្ពុជាក៏ដូចជាសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
សម្តេចតេជោ ជំរុញបញ្ចប់បោះបង្គោលព្រំដែន កម្ពុជា-ឡាវ ខណៈប្រទេសទាំង២ សហការគ្នាយ៉ាងសកម្ម
11/14/2026 07:11 PM
សម្ដេចតេជោចាត់ទុកវត្តមានប្រធានរដ្ឋឡាវមកកាន់កម្ពុជា បានផ្ដល់តម្លៃដល់ទំនាក់ទំនងជាមួយកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
កម្ពុជា និងសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តជំរុញទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​គ្នាឱ្យ​កាន់តែរីកចម្រើន
11/14/2026 06:11 PM
ធុរជននិយាយភាសាបារាំង​មើលឃើញសក្ដានុពលវិនិយោគនៅកម្ពុជាបន្ទាប់ពីមានជំនួបសហគ្រិនហ្រ្វង់កូហ្វូនី
11/14/2026 06:11 PM
កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា
11/14/2026 06:11 PM