ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

ការតវ៉ាទូទាំងពិភពលោកនៅតែបន្ត សម្រាប់ការគាំទ្រអ៊ីស្រាអែល និងប៉ាឡេស្ទីន ស្របពេលជម្លោះកាន់តែតានតឹង

2023/10/12 08:18:27 pm        121
ប្រជាជនរាប់រយនាក់ក្នុងប្រទេសជាច្រើន បន្តប្រមូលផ្តុំគ្នាក្នុងការតវ៉ាកាលពីថ្ងៃពុធ (១១ តុលា) ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ សម្រាប់ភាគីទាំងសងខាង ខណៈជម្លោះកាន់តែតានតឹង បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ទៅលើអ៊ីស្រាអែល បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃសៅរ៍ (៧ តុលា) ដែលជំរុញឱ្យអ៊ីស្រាអែលសងសឹកជាមួយនឹងការវាយប្រហារតាមអាកាសដោយឥតឈប់ឈរទៅលើតំបន់ ហ្គាហ្សា។ក្រុមបាតុកររាប់រយនាក់នៅអាហ្រ្វិកខាងត្បូង អូទ្រីស ជប៉ុន កាណាដា អេស្បាញ និងប្រទេសជាច្រើនទៀត បានប្រមូលផ្តុំគ្នាតវ៉ា និងស្រែកពាក្យស្លោកដូចជា «ដោះលែងប៉ាឡេស្ទីន» អំឡុងពេលបាតុកម្ម។ ក្រុមអ្នកគាំទ្រប៉ាឡេស្ទីនបាននិយាយថា «យើងចង់ឱ្យពិភពលោកដឹងថា ការកាន់កាប់របស់អ៊ីស្រាអែល ត្រូវតែបញ្ចប់។ ប៉ាឡេស្ទីនជាមនុស្ស ហើយពួកគេមានសិទ្ធិក្នុងការរស់រាន ហើយនិងមានសិទ្ធិរស់នៅក្នុងជីវិតធម្មតាដូចមនុស្សគ្រប់រូបក្នុងពិភពលោកដែរ»។ទន្ទឹមនឹងនេះ ក៏មានមនុស្សរាប់រយនាក់ចេញតវ៉ានៅក្នុងប្រទេសជាច្រើន និងទីតាំងសំខាន់ៗជាច្រើនរបស់រដ្ឋាភិបាល ដូចជានៅរដ្ឋធានីព្រុចស៊ែល នៃប្រទេសបែលហ្ស៊ិក សភាអឺរ៉ុបនៅទីក្រុងព្រុចស៊ែល អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសអូស្ត្រាលី និងប្រទេសជាច្រើនទៀត ដើម្បីបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លារបស់ពួកគេសម្រាប់រដ្ឋជ្វីហ្វរបស់អ៊ីស្រាអែល ផងដែរ។ក្រុមបាតុករបានលើកស្លាកសញ្ញាដែលសរសេរថា «សាមគ្គីភាពជាមួយអ៊ីស្រាអែល» និងពលរដ្ឋផ្សេងទៀត ដែលរងការវាយប្រហារពីក្រុមហាម៉ាស ក៏ដូចជាពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមផ្សេងទៀត បន្ទាប់ពីក្រុមហាម៉ាស បានចាប់ផ្តើមការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែល និងការសងសឹករបស់អ៊ីស្រាអែល ដែលនាំឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរបួសជាច្រើន សម្រាប់ភាគីទាំងសងខាង ចាប់តាំងពីការវាយប្រហារមក៕

ក្រុមហេបូឡាអះអាងថា ខ្លួនបានបាញ់មីស៊ីលពីលីបង់ចូលអ៊ីស្រាអែល

2023/10/12 08:10:28 pm        172
ក្រុមហេសបូឡារបស់ប្រទេសលីបង់ បាននិយាយថា ខ្លួនបានបាញ់មីស៊ីលទៅលើអ៊ីស្រាអែល កាលពីថ្ងៃពុធ ជាការសងសឹក បន្ទាប់ពីសមាជិកបីនាក់នៃក្រុមគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានសម្លាប់កាលពីដើមសប្តាហ៍នេះ ចំពេលមានភាពតានតឹងនៅតាមព្រំដែន កើនឡើង។ការបាញ់ប្រហារតគ្នាចុងក្រោយបំផុត បានកើតឡើង នៅពេលដែលអ៊ីស្រាអែល បានប្រមូលផ្តុំកងទ័ពនិងគ្រឿងយុទោ្ធបករណ៍ធុនធ្ងន់នៅជុំវិញតំបន់ហ្គាហ្សា នៅក្នុងយុទ្ធនាការសងសឹករបស់ខ្លួនប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស នៅក្នុងជម្លោះ ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់ ទាំងសងខាង។ក្រុមនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហេសបូឡា«បានកំណត់គោលដៅលើទីតាំងជ្វីហ្វ (អ៊ីស្រាអែល)...ដែលនៅទល់មុខនឹងភូមិ Dhayra ជាមួយនឹងមីស៊ីលតម្រង់គោលដៅបញ្ជាពីចម្ងាយ នៅក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលដែលបណ្តាលបងប្អូនជាច្រើន រងទុក្ខវេទនា។ ក្រុមហេសបូឡា បានព្រមានពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល «ដែលមានគោលដៅលើប្រទេសរបស់យើង និងសន្តិសុខរបស់ប្រជាជនយើង ជាពិសេសនៅពេលដែលការវាយប្រហារទាំងនេះនាំឲ្យទុក្ករបុគ្គលស្លាប់អស់ជាច្រើន»។

អ្នកទេសចរប្រេស៊ីល ប្រាប់ពីភាពតក់ស្លុត ពេលស្ថិតក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីធ្វើមាតុភូមិនិវត្តន៍

2023/10/12 07:58:42 pm        202
កាលពីថ្ងៃពុធ (១១ តុលា) អ្នកទេសចរជនជាតិប្រេស៊ីលម្នាក់ ដែលត្រឡប់មកពីប្រទេសអ៊ីស្រាអែល បានថ្លែងអំណរគុណដល់ព្រះជាម្ចាស់សម្រាប់ភាពធូរស្រាល នៅពេលដែលខ្លួនអាចជួបជុំគ្រួសារ បន្ទាប់ពីបានចុះចតនៅស្រុកកំណើតវិញតាមជើងហោះហើរមាតុភូមិនិវត្តន៍ ពីប្រទេសអ៊ីស្រាអែល។ អ្នកស្រី Roseli Pereira បានឡើងយន្តហោះរបស់កងទ័ពអាកាសប្រេស៊ីល ដើម្បីជម្លៀសខ្លួនពីអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមអ៊ីស្លាម ហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបង្កឲ្យមានសង្រ្គាម និងបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់សា្លប់ និងរងរបួស។នៅក្នុងលេនដ្ឋានមួយនៅឯសណ្ឋាគារមួយ ដែលអ្នកស្រី និងមិត្តភ័ក្តិ បានឡើងទៅឈរនៅក្រុងហ្សេរូសាឡឹម អ្នកស្រី Pereira បាននិយាយថា ខ្លួនមានអារម្មណ៍ថា មានការ «ភ័យខ្លាច និងតក់ស្លុតយ៉ាងខ្លាំង» សម្រាប់ភាពមិនច្បាស់លាស់នៃអ្វីដែលអាចនឹងកើតឡើងបន្ទាប់ទៀត។ អ្នកស្រី Pereira បានត្រលប់មកផ្ទះវិញជាមួយនឹងក្រុមដំបូងនៃជនជាតិប្រេស៊ីល ដែលបានជម្លៀសចេញពីប្រទេសអ៊ីស្រាអែល កាលពីព្រឹកព្រលឹមថ្ងៃពុធ។ យោងតាមរដ្ឋាភិបាលប្រេស៊ីលបានឲ្យដឹងថា ពលរដ្ឋប្រេស៊ីលចំនួន ២.២០០នាក់បាននិយាយថា ពួកគេចង់ត្រឡប់ទៅប្រទេសកំណើតខ្លួនវិញ។ ក្រុមអាជ្ញាធរប្រេស៊ីលបញ្ជាក់ថា ពលរដ្ឋពីរនាក់បានស្លាប់ក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលា នៅជិតព្រំដែនហ្គាហ្សា និងអ៊ីស្រាអែល ខណៈអ្នកទាំងពីរនោះបានទៅចូលរួមក្នុងមហោស្រពតន្ត្រី ដែលក្រុមហាម៉ាសបានកំណត់គោលដៅវាយប្រហារ៕

ព្រឹត្តិការណ៍អាកាសធាតុ អ៊ែល នីញ៉ូ ទំនងជាធ្វើឲ្យប្រទេសឈីលី ទទួលរងកម្ដៅខ្លាំងខុសពីធម្មតានៅរដូវក្ដៅខាងមុខ

2023/10/12 07:41:12 pm        174
ប្រទេសឈីលី ទំនងជានឹងប្រឈមមុខនឹងសីតុណ្ហភាពខ្ពស់ជាងមធ្យមភាគ ក្នុងរដូវក្តៅអឌ្ឍគោលខាងត្បូងនាពេលខាងមុខ ដោយសារបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ នេះបើយោងតាមការព្យាករណ៍ផ្លូវការ។ នាយកដ្ឋានឧតុនិយមរបស់ប្រទេសឈីលី បាននិយាយកាលពីថ្ងៃពុធ (១១ តុលា) ថា នៅតែមិនមានតួលេខពិតប្រាកដអំពីសីតុណ្ហភាពអតិបរមាដែលត្រូវបានរំពឹងទុកនោះទេ ប៉ុន្តែប្រទេសនេះក៏កំពុងរំពឹងថា នឹងមានសីតុណ្ហភាពអតិបរមាខ្ពស់ជាង និងទាបជាងធម្មតា នៅនិទាឃរដូវភាគខាងត្បូង ដែលមានរយៈពេលពីខែតុលា ដល់ខែធ្នូនេះផងដែរ។ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា បម្រែបម្រួលអាកាសធាតុ និងបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ គឺជាកត្តាជំរុញដ៏សំខាន់នៃកម្ដៅខ្លាំង ហើយបាននិយាយថា ពួកគេព្រួយបារម្ភជាពិសេសអំពីផលប៉ះពាល់នៅឆ្នាំនេះ។ សីតុណ្ហភាពខ្ពស់បំផុតនៅក្នុងប្រទេសឈីលី ត្រូវបានប្រមូលផ្តុំរវាងរដ្ឋធានី និងតំបន់កណ្តាលភាគខាងត្បូង ជាទីដែលចំហេះព្រៃបានឆាបឆេះពាសពេញប្រទេសកាលពីរដូវក្តៅមុន។ប្រទេសឈីលី បានទទួលរងពីគ្រោះរាំងស្ងួតអស់រយៈពេលជាងមួយទសវត្សរ៍ ហើយខណៈពេលដែលបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ បាននាំមកនូវភ្លៀងធ្លាក់ខ្លាំងកាលពីខែមិថុនា និងខែសីហា ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង ព្រមទាំងប៉ះពាល់ដល់ប្រតិបត្តិការរុករករ៉ែ និងកសិកម្ម ប៉ុន្តែភ្លៀងធ្លាក់ដ៏ខ្លាំងក្លានោះ មិនគ្រប់គ្រាន់សម្រាប់កាត់បន្ថយគ្រោះរាំងស្ងួតនៅក្នុងប្រទេសឈីលី នេះនោះទេ៕

ព្យុះកួច Lidia វាយបោកបក់មកលើឆ្នេរប្រទេសម៉ិកស៊ិក បណ្តាលឲ្យមានការបំផ្លាញរាលដាល

2023/10/12 07:37:48 pm        126
ព្យុះកួចដ៏មានឥទ្ធិពល Lidia បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ កាលពីថ្ងៃអង្គារ បន្ទាប់ពីបានវាយបោកបក់ចូលមកឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិក និងបានបណ្តាលឲ្យដើមឈើ និងបណ្តាញអគ្គិសនី បាក់រលំ។ នៅក្នុងទីក្រុង Puerto Vallarta តំបន់ឆ្នេរ ដើមឈើនិងកម្ទេចកម្ទី មកពីអគារដែលត្រូវបានបំផ្លាញ បានរាយប៉ាយនៅលើដងផ្លូវ។ រលកធំៗ អាចត្រូវបានគេមើលឃើញ នៅលើឆ្នេរសមុទ្រទីក្រុងនេះ។មជ្ឈមណ្ឌលព្យុះកួចជាតិ បាននិយាយថា ព្យុះ Lidia ដែលបានចុះខ្សោយទៅជាព្យុះប្រភេទទី២ ដោយមានខ្យល់បក់អតិបរមា ១១០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេរំពឹងថាបន្តបង្កើតឲ្យមានភ្លៀងធ្លាក់ខ្លាំង និងសន្ទុះខ្យល់បក់ ខណៈព្យុះនេះឆ្ពោះទៅដីគោក លើប្រទេសម៉ិកស៊ិកគាភកណ្តាលប៉ែកខាងលិច។ព្យុះ Lidia បានវាយបោកបក់ដល់ដីគោក ជាព្យុះប្រភេទទី៤ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យទន្លេពេញហៀរ ផ្តួលរំលំដើមឈើ និងនាំទៅរកការជន់លិចខ្លាំង នៅរដ្ឋភាគខាងលិចជាច្រើន របស់ប្រទេសម៉ិកស៊ិក។យោងតាមអភិបាលរដ្ឋ Nayarit បាននិយាយថា បុរសម្នាក់បានស្លាប់ នៅពេលដែលដើមឈើបានបាក់រលំលើរថយន្តរបស់គាត់ អំឡុងពេលព្យុះនៅជិតរមណីយដ្ឋានឆ្នេរ Punta Mita ។

ស្ថាប័នសិទ្ធិមនុស្សរបស់UN អនុម័តសេចក្តីសម្រេច ដើម្បីស៊ើបអង្កេតការរំលោភសិទ្ធិនៅប្រទេសស៊ូដង់ ដែលហែកហួរដោយសង្រ្គាម

2023/10/12 06:28:45 pm        105
ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ បានអនុម័តសេចក្តីសម្រេចបើកការស៊ើបអង្កេតលើស្ថានភាពមនុស្សធម៌ក្នុងប្រទេសស៊ូដង់ ដែលកងទ័ព និងក្រុមប្រដាប់អាវុធ បានប្រយុទ្ធគ្នាអស់រយៈពេល៦ខែចុងក្រោយនេះ។លោកស្រី Michèle Taylor តំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានបង្ហាញសេចក្តីសម្រេចនេះ បាននិយាយថា សេចក្តីសម្រេចនេះ គឺជាការអំពាវនាវឲ្យមានសកម្មភាពសម្រាប់អ្វីដែលយើងទាំងអស់គ្នាយល់ស្រប គឺជាអាទិភាពសំខាន់សម្រាប់ភាគីសង្រ្គាម ដើម្បីបញ្ឈប់អំពើឃោរឃៅ និងការរំលោភបំពានផ្សេងទៀតរបស់ពួកគេ ការដាក់អាវុធរបស់ពួកគេ និងអនុញ្ញាតឲ្យមានសិទ្ធិចូលដំណើរការមនុស្សធម៌ដ៏មានសុវត្ថិភាព ឆាប់រហ័ស និងគ្មានការរារាំង ដែលជាតម្រូវការដ៏ចាំបាច់បំផុត។ ប្រទេសចំនួន១៩ បានបោះឆ្នោតគាំទ្រ ១៦បានបោះឆ្នោតប្រឆាំង និង ១២អនុប្បវាទ។អំពើហិង្សា និងការផ្លាស់ទីលំនៅ បានកើនឡើង ចាប់តាំងពីការប្រយុទ្ធគ្នារវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានផ្ទុះឡើង នៅក្នុងខែមេសា។ ក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺ ដាហ្វឺខាងលិច (West Darfur) ជាកន្លែងដែលការវាយប្រហារជំរុញដោយជាតិភាគតិច បានសម្លាប់មនុស្សរាប់រយនាក់។

រូបភាពថតដោយយានដ្រូន បង្ហាញពីការបំផ្លិចបំផ្លាញនៅទីក្រុង Beeri ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស

2023/10/12 06:23:06 pm        194
យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធហាម៉ាសរាប់សិបនាក់ កាលពីថ្ងៃពុធ (ទី១១ តុលា) នៅតំបន់ប៊ីរី គីបប៊ុត Beeri Kibbutz ក្នុងប្រទេសអ៊ីស្រាអែល។រូបភាពថតដោយយានដ្រូនរបស់សារព័ត៌មានរ៉យទ័រ បានបង្ហាញពីការបំផ្លិចបំផ្លាញ ការខូចខាត និងកម្ទេចថ្មនៅលើដី បន្ទាប់ពីអ៊ីស្រាអែល បានបំផ្លាញទីតាំងដែលពួកគេនិយាយថា ពួកសកម្មប្រយុទ្ធកំពុងលាក់ ខ្លួន។ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០នាក់ នៅក្នុងទីក្រុងប៊ីរី។ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍ (ទី៧ ខែតុលា) ពាក់ព័ន្ធនឹងការវាយ ដោយគ្រាប់រ៉ុក្កែត និងការវាយប្រហារដោយក្រុមខ្មាន់កាំភ្លើងនៅលើសហគមន៍ គីបប៊ុតហ្សេស (kibbutzes)និងទីប្រជុំជននានានៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលជុំវិញតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានគេបិទខ្ទប់។ការវាយប្រហារនេះ បានបង្កើនអំពើហិង្សាយ៉ាងខ្លាំងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ក្រុមមន្ត្រីប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ជាការឆ្លើយតបចំពេលមានរបាយការណ៍អំពីការវាយប្រហារលើដីដ៏ខ្លាំងក្លាប្រឆាំងនឹងក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សជាង ១.០០០ នាក់។ យោធាអ៊ីស្រាអែល បាននិយាយថា ចំនួនអ្នកស្លាប់របស់អ៊ីស្រាអែលពីការវាយប្រហាររបស់ពួកហាម៉ាស បានកើនឡើងដល់ ១.២០០នាក់ និងជាង ២.៧០០នាក់ បានរងរបួស។

ក្រុមវេជ្ជបណ្ឌិតតំបន់ហ្គាហ្សា ព្យាបាលកុមារ ខណៈព្រួយបារម្ភពីកង្វះថ្នាំពេទ្យ ឬការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ

2023/10/12 06:18:40 pm        195
អ៊ីស្រាអែលនៅតែទម្លាក់គ្រាប់បែកកម្ទេចតំបន់ហ្គាហ្សាទាំងយប់ជ្រៅ កាលពីថ្ងៃពុធទី១១ខែតុលារ មុនវាយលុកលើដីដ៏ធំប្រឆាំងក្រុមហាម៉ាស។ មន្ទីរពេទ្យជាច្រើនផ្ទុកពេញដោយអ្នកជំងឺ ហើយក្រុមវេជ្ជបណ្ឌិត បារម្ភថាពួកគេ នឹងពុំមានថ្នាំពេទ្យ ឬលែងមានការផ្គត់ផ្គង់វេជ្ជសាស្ត្រទៀត។លោកវិជ្ជបណ្ឌិត អាស្រាហ្វ អាល់ គីដ្រា (Ashraf Al- Qidra) អ្នកនាំពាក្យក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថាយើងត្រូវការច្រកសុវត្ថិភាពដើម្បីទទួលបានការផ្គត់ផ្គង់វិជ្ជសាស្ត្រចូលទៅតំបន់ហ្គាហ្សា។ ហើយអាចនាំអ្នករបួសចេញពីតំបន់ហ្គាហ្សាទៅកន្លែងផ្សេងទៀត ដើម្បីទទួលបានការព្យាបាលនៅមន្ទីរពេទ្យ។រយៈពេលប៉ុន្មានម៉ោងទៀត គឺជាពេលវេលាដ៏ធ្ងន់ធ្ងរ និងអាចជាស្ថានភាពតក់ស្លត់បំផុតចំពោះវិស័យសុខាភិបាលទាំងអស់សម្រាប់មនុស្សទាំងអស់ដែរ។ យោធាអ៊ីស្រាអែលនិយាយថាចំនួនអ្នកស្លាប់របស់ខ្លួន បានឡើងដល់ ជាង១.២០០នាក់និងជាង២.៧០០នាក់របួសពីការសម្រុកចូលបាញ់ស្រោចរយៈពេលជាច្រើនម៉ោងរបស់ក្រុមខ្មាន់កាំភ្លើងរបស់ក្រុមហាម៉ាស់ បន្ទាបើពីការវាយលុកឆ្លងព្រំដែនជុំវិញតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍។ ក្រុមមន្ត្រីប៉ាឡេស្ទីននិយាយថាការវាយប្រហារសងសឹកលើតំបន់រងការឡោមព័ទ្ធបានសម្លាប់មនុស្ស ១.០៥៥ នាក់ និងរបួស៥.១៨៤នាក់ ។ យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានសម្លាប់ក្រុមខ្មាន់កាំភ្លើងប៉ាឡេស្ទីនយ៉ាងហោចណាស់១.០០០នាក់ ដែលជ្រៀតចូលពីតំបន់ហ្គាហ្សា។ ក្រសួងការបរទេសប៉ាឡេស្ទីន និយាយាថា ការវាយប្រហាររបស់អ៊ីស្រអែលចាប់តាំងពីថ្ងៃសៅរ៍មកបានបំផ្លាញអគារលំនៅឋានពលរដ្ឋជាង ២២.៦០០ អគារមន្ទីរពេទ្យ១០កន្លែង និងខូចខាតដល់អគារសាលារៀនចំនួន៤៨កន្លែង៕

ប្រទេសអាហ្វ្រិកដើរតាមមាគ៌ាការទូត ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើអ៊ីស្រាអែល

2023/10/11 09:00:07 pm        142
ការកើនឡើងនៃអរិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់(Hamas) បាននាំឲ្យមានប្រតិកម្មយ៉ាងទូលំទូលាយពីបណ្តាប្រទេសនៅអាហ្វ្រិក។ ក្រុមមេដឹកនាំទាំងនេះ កំពុងព្យាយាមដើរតាមមាគ៌ានេះរវាងគោលការណ៍ដែលត្រូវបានគាំទ្រយ៉ាងរឹងមាំ ភាពត្រឹមត្រូវខាងការទូត និងការយោគយល់ បន្ទាប់ពីមានការសម្លាប់រង្គាល កើតឡើងនៅក្នុងតំបន់នេះ។ប្រទេសកេនយ៉ា និងហ្គាណា បានចេញសេចក្តីថ្លែងការណ៍ដោយប្រើពាក្យសម្តីខ្លាំងៗបំផុតមួយចំនួន ដើម្បីគាំទ្រអ៊ីស្រាអែល។ ប្រធានាធិបតីនៃប្រទេសកេនយ៉ា លោក វីល្លៀម រ៉ូតូ (William Ruto) ដែលត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តលោកខាងលិចដ៏សំខាន់ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ចាត់វិធានការប្រឆាំងនឹង «ឧក្រិដ្ឋជន អ្នករៀបចំ អ្នកផ្តល់ហិរញ្ញវត្ថុ អ្នកឧបត្ថម្ភ អ្នកគាំទ្រ និងអ្នកផ្តល់ជំនួយដល់អ្វីដែលលោកបានពិពណ៌នាថាជាអំពើឧក្រិដ្ឋកម្មនៃអំពើភេរវកម្ម។ លោករ៉ូតូ ក៏បានអំពាវនាវឲ្យមានបទឈប់បាញ់មួយ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់លោក មិនបានស្នើឲ្យមានប្រតិកម្មពីផ្នែកមួយចំនួននៃសាធារណជនកេនយ៉ា ដែលពួគេមួយចំនួន បានសម្តែងការគាំទ្រដល់ប៉ាឡេស្ទីន។ក្រសួងការបរទេសរបស់ប្រទេសហ្គាណា បាននិយាយថា ខ្លួន«ថ្កោលទោសយ៉ាងដាច់អហង្ការ»ចំពោះការវាយប្រហារដោយក្រុមហាម៉ាស់ ហើយបានអំពាវនាវឲ្យក្រុមនេះដកប្រយុទ្ធជនរបស់ខ្លួនចេញពីអ៊ីស្រា អែល។ ប្រទេសរ្វ៉ាន់ដា បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះ ថ្កោលទោសការវាយប្រហារនេះ ហើយបាននិយាយថា ស្ថានភាពបច្ចុប្បន្ន កំពុងធ្វើឲ្យព្រួយបារម្ភ និងត្រូវការការបន្ធូរបន្ថយជាបន្ទាន់។ប៉ុន្តែនាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់អាហ្រ្វិកខាងត្បូង ខណៈពេលដែលបដិសេធការកើនឡើងនៃអំពើហិង្សា បាននិយាយថា ជម្លោះនេះ បានកើតឡើងពី«ការបន្តកាន់កាប់ដីប៉ាឡេស្ទីនដោយខុសច្បាប់របស់អ៊ីស្រាអែល ការបន្តការពង្រីកការតាំងទីលំនៅ ការប្រមាថវិហារឥស្លាម Al Aqsa និងកន្លែងដ៏ពិសិដ្ឋរបស់របស់គ្រិស្តបរិស័ទ និងការគាបសង្កត់ដែលកំពុងបន្តទៅលើប្រជាជនប៉ាឡេស្ទីន»។

សាលារៀននៅប្រជុំកោះកាណារី របស់អេស្ប៉ាញត្រូវបានបិទ ខណៈកំណើនសីតុណ្ហភាពបង្កើនហានិភ័យចំហេះព្រៃ

2023/10/11 08:56:13 pm        196
ក្រុមអាជ្ញាធរនៅលើប្រជុំកោះកាណារី បានបញ្ជាឱ្យបិទសាលារៀនជាបណ្តោះអាសន្ន ដោយសារមានកំណើនសីតុណ្ហភាពក្តៅខ្លាំងកម្រិតបំបែកកំណត់ត្រានៅលើប្រជុំកោះនេះ ហើយស្ថានភាពនោះអាចជួយធ្វើឱ្យចំហេះព្រៃដ៏ធំមួយនៅលើកោះថេណឺរីហ្វ (Tenerife) កើតឡើងម្ដងទៀត។ ដោយមានការព្យាករណ៍ថាសីតុណ្ហភាពខ្ពស់នឹងបន្ត រដ្ឋមន្ត្រីអប់រំនៃប្រជុំកោះនេះ គឺលោកប៉ូលី ស្វារ៉េស (Poli Suárez) បានប្រកាសថាថ្នាក់រៀនត្រូវផ្អាកនៅថ្ងៃពុធ (១០ តុលា) នេះ រហូតដល់ថ្ងៃសុក្រ (១៣ តុលា) ខាងមុខ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា មានករណីជាច្រើននៃសិស្សដួលសន្លប់ ឬទទួលរងនូវអាការៈថប់ដង្ហើមដោយសារកម្ដៅខ្លាំង ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅក្នុងប្រជុំកោះកាណារី នេះ។ សីតុណ្ហភាពដ៏ខ្ពស់បានជួយក្នុងការបង្កជាចំហេះព្រៃឡើងវិញនៅភាគឦសាននៃកោះថេណឺរីហ្វ ដែលបានបំផ្លាញព្រៃឈើទំហំប្រហែល ១.៥០០០ហិចតា កាលពីរដូវក្តៅឆ្នាំនេះ។ចំហេះបានឆាបឆេះលើកដំបូងកាលពីពាក់កណ្តាលខែសីហា ហើយត្រូវបានប្រកាសថា ស្ថិតក្រោមការគ្រប់គ្រងបាននៅថ្ងៃទី១១ ខែកញ្ញា ប៉ុន្តែមិនទាន់រលត់ទាំងស្រុងនៅឡើយទេហើយចំហេះតូចៗជាច្រើនបានបន្តឆាបឆេះជាបន្តបន្ទាប់ក្នុងតំបន់ដដែលនោះ ដោយសារខ្យល់បក់ និងកម្ដៅដ៏ខ្លាំងក្លាផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈប្រតិភូហ្វ្រង់កូហ្វូនី អញ្ជើញទស្សនកិច្ចលើវឌ្ឍភាពរោងចក្រទឹកស្អាតបាក់ខែង
11/15/2026 08:11 PM
សម្ដេចធិបតីអរគុណប្រធានាធិបតីបារាំងបានខិតខំរកដំណោះស្រាយសន្ដិវិធីលើបញ្ហាព្រំដែនកម្ពុជា និងថៃ
11/15/2026 08:11 PM
សម្ដេចធិបតី៖ការចុះហត្ថលេខាចំនួន ២៩ លើវិស័យជាច្រើនបានបំបែកឯកត្តកម្មសម្រាប់រាជរដ្ឋាភិបាល
11/15/2026 08:11 PM
ប្រធានាធិបតីបារាំង ព្រមព្រៀងគាំទ្រការអប់រំភាសាបារាំងនៅកម្ពុជាចាប់ពីកម្រិតបឋមសិក្សា
11/15/2026 08:11 PM
ប្រធានាធិបតីបារាំង៖ ភាពដៃគូបារាំង-កម្ពុជា មានភាពល្អឯក លើសពីទំនាក់ទំនងរដ្ឋ និងរដ្ឋ
11/15/2026 08:11 PM
សម្ដេច​ធិបតី៖ កម្ពុជា មានបំណងក្លាយជាប្រទេសច្រកទ្វារបច្ចេកវិទ្យា ហិរញ្ញវត្ថុ ផ្សារភ្ជាប់ ប្រទេសសមាជិក OIF និងអាស៊ាន
11/15/2026 06:11 PM
សម្តេចធិបតី នាយករដ្ឋមន្រ្ដី និងប្រធានាធិបតីបារាំង រួមជាមួយមេដឹកនាំប្រទេសមួយចំនួនទៀតអញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ FrancoTech និងកិច្ចប្រជុំសហគ្រិន Francophone
11/15/2026 06:11 PM
កម្ពុជាលើកយកការវិនិយោគលើវប្បធម៌ សម្រាប់ដំណោះស្រាយថ្មីដើម្បីសេដ្ឋកិច្ចរុងរឿង ក្នុងកិច្ចប្រជុំតុមូលកម្រិតរដ្ឋមន្រ្តី
11/15/2026 06:11 PM
ផលិតផលខ្មែរផលិតដោយដៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​បរទេស​ចម្រុះ​ជា​តិ​សាសន៍ និងបានទទួលការបញ្ជាទិញ
11/15/2026 06:11 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវទី១ នៃបណ្ដាប្រទេសនានា អញ្ជើញទស្សនាភូមិហ្វ្រង់កូហ្វូនី
11/15/2026 06:11 PM