គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ

សន្តិសុខ និង សង្គម

អាមេរិកដាក់ទណ្ឌកម្មថ្មីជុំវិញអស្ថិរភាពនៅស៊ូដង់

2023/09/29 11:40:35 am        89
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួនពីរ រួមទាំងក្រុមហ៊ុនមួយមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី ព្រមទាំងបុគ្គលមួយរូបដែលខ្លួនបានចោទប្រកាន់ថា បានធ្វើឱ្យមានអស្ថិរភាពនៅក្នុងប្រទេសស៊ូដង់កាន់តែខ្លាំង ខណៈដែលការប្រយុទ្ធគ្នាបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ និងជម្លៀសប្រជាជនរាប់លាននាក់នៅក្នុងប្រទេសមួយនេះ។សកម្មភាពនេះ គឺជាការដាក់ទណ្ឌកម្មចុងក្រោយបង្អស់ ដែលបានដាក់ដោយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីសង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានផ្ទុះឡើងកាលពីខែមេសា ជុំវិញផែនការសម្រាប់ការផ្លាស់ប្តូរនយោបាយ និងការធ្វើសមាហរណកម្មនៃកងកម្លាំង RSF ទៅក្នុងកងទ័ពស៊ូដង់ រយៈពេលបួនឆ្នាំបន្ទាប់ការកាន់កាប់ពីរយៈពេលយូររបស់លោក Omar al-Bashir ត្រូវបានផ្ដួលរំលំនៅក្នុងការបះបោរដ៏ពេញនិយមមួយ។លោក Brian Nelson អនុរដ្ឋមន្ត្រីក្រសួងរតនាគារទទួលបន្ទុកស៊ើបការណ៍ភេរវកម្ម និងហិរញ្ញវត្ថុបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សកម្មភាពនេះ គឺដាក់ឲ្យអ្នកដែលបានកាត់បន្ថយកិច្ចខិតខំប្រឹងប្រែង ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព និងប្រជាធិបតេយ្យនៅក្នុងប្រទេសស៊ូដង់ ទទួលខុសត្រូវចំពោះអស្ថិរភាពទាំងឡាយ ដែលកើតមាននៅក្នុងប្រទេសនេះ»៕

ក្រុមអ្នករត់ពន្ធ បំផ្លាញរថយន្តដឹកទំនិញជាច្រើនគ្រឿង ដែលកំពុងរង់ចាំឆ្លងកាត់ព្រំដែនអាមេរិក

2023/09/29 11:37:03 am        102
ក្រុមមេដឹកនាំឧស្សាហកម្មម៉ិកស៊ិក កំពុងអំពាវនាវឲ្យបញ្ចប់ការត្រួតពិនិត្យរថយន្តដឹកទំនិញតាមព្រំដែនរដ្ឋតិចសាស ដោយសារពួកគេកំពុងរារាំងសមាសធាតុទាំងអស់ ដែលបានប្រមូលផ្តុំនៅទីក្រុងវ៉តរីស (Juarez)មិនឲ្យទៅដល់មជ្ឈមណ្ឌលចែកចាយរបស់សហរដ្ឋអាមេរិក។ពួកគេ ក៏មានការព្រួយបារម្ភផងដែរថា ម៉ោងប្រតិបត្តិការមានកំណត់ នៅច្រកចូលតូចៗនៅខាងក្រៅទីក្រុង អែល សាប៉ូ ចារីស (El Paso-Jarez) កំពុងបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងរថយន្តដឹកទំនិញរបស់ ពួកគេ។លោកម៉ានូអែល សូតេឡូ ( Manuel Sotelo) ប្រធានសមាគមដឹកជញ្ជូនទីក្រុងវ៉តរីស បាននិយាយថា៖ «រថយន្តដឹកទំនិញ ដែលបានចំណាយពេលមួយយប់ (រង់ចាំឆ្លងកាត់កំពង់ផែ Santa Teresa រដ្ឋញូវម៉ិក ស៊ីកូ (New Mexico) ត្រូវបានគេកាត់សំបកកង់។ យប់មិញ អ្នកឃើញមនុស្សដើរកាត់។ វាមើលទៅដូចជាផ្លូវចំណាកស្រុក(រត់ពន្ធ)។ វាហាក់បីដូចជាយើងកំពុងចូលទៅក្នុងផ្លូវរបស់ពួកគេ។ អ្នកបើកបរ មានការព្រួយបារម្ភ ដោយសារតែមនុស្សដើរលេងនៅទីនោះ»។លោកសូតេឡូ បាននិយាយថា ក្រុមហ៊ុនដឹកទំនិញ កំពុងដោះស្រាយបញ្ហាសុវត្ថិភាពដោយការផ្លាស់ប្តូរបុគ្គលិកបន្ថែមទៀតទៅកាន់ច្រកឆ្លងកាត់ គឺបុគ្គលិកត្រូវមើលឡានដឹកទំនិញនៅពេលយប់ និងអ្នកបើកបរ«ថ្មី» នៅពេលព្រឹក ដើម្បីជំនួសអ្នកដែលធ្វើការនៅក្នុងក្រុម នៅថ្ងៃមុននេះ។ ពួកគេក៏កំពុងនាំយកស្ថានភាពនេះ ទៅប្រាប់ដល់អាជ្ញាធរមូលដ្ឋាន។ចៅក្រមក្នុងតំបន់ និយាយថា នយោបាយជំរុញមានការត្រួតពិនិត្យរថយន្តដឹកទំនិញតាមព្រំដែនរដ្ឋតិចសាស។

ទាហាន១២នាក់បានស្លាប់នៅប្រទេសនីហ្សេ ក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ

2023/09/29 11:33:10 am        119
ក្រសួងការពារជាតិរបស់ប្រទេសនីហ្សេ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ទាហាននីហ្សេចំនួន១២នាក់ បានស្លាប់បន្ទាប់ពីការវាយប្រហារ ដោយក្រុមបះបោរប្រដាប់អាវុធរាប់រយនាក់ នៅលើម៉ូតូនៅភាគនិរតីរបស់ប្រទេសអាហ្រ្វិកខាងលិចមួយនេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា)។ សេចក្តីថ្លែងការណ៍បាននិយាយថា ទាហាន៧នាក់បានស្លាប់នៅក្នុងការប្រយុទ្ធ ខណៈដែលទាហាន៥នាក់ផ្សេងទៀត បានស្លាប់នៅក្នុងឧបទ្ទវហេតុមួយ ខណៈពេលកំពុងបើកបរដើម្បីជួយអង្គភាពដែលរងការវាយប្រហារនោះ។ការវាយប្រហារនេះ បានកើតឡើងក្នុងចម្ងាយប្រហែល១៩០គីឡូម៉ែត្រ ពីរដ្ឋធានី នីញ៉ាម៉េ ក្នុងទីក្រុងកាន់ដាជី (Kandadji) នៅជិតតំបន់បីព្រំដែននៃប្រទេសម៉ាលី បួគីណា-ហ្វាសូ និងនីហ្សេ ដែលជាចំណុចកណ្តាលនៃការបះបោររបស់ក្រុមអ៊ីស្លាមនៅតំបន់អាហ្រ្វិក Sahel ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបាននិយាយថា ក្រុមបះបោរប្រហែលមួយរយនាក់ ត្រូវបានសម្លាប់ ហើយម៉ូតូ និងអាវុធរបស់ពួកគេត្រូវបានបំផ្លាញ ហើយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ គួររម្លឹកផងដែរថា ប្រទេសនីហ្សេ ត្រូវបានគ្រប់គ្រងដោយរបបសឹក ដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីខែកក្កដា ដែលមួយផ្នែកចេញពីការមិនសប្បាយចិត្តចំពោះស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសអាហ្រ្វិកខាងលិចមួយនេះ៕

រថយន្តដឹកទឹក ជំនួស អណ្តូងទឹក ទឹកម៉ាស៊ីន ក្នុងសហគមន៍ប្រទេសបូលីវី ដែលទទួលរងគ្រោះរាំងស្ងួត

2023/09/29 11:24:53 am        135
គ្រោះរាំងស្ងួតដែលបានអូសបន្លាយពេលនៅក្នុងប្រទេសបូលីវី និងរដូវរងាដែលមានកម្តៅក្តៅខ្លាំង កំពុងគំរាមកំហែង បណ្តាលឲ្យផ្នែកជាច្រើនរបស់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ខ្វះទឹក រួមទាំងទីក្រុង El Alto ដែលមានរយៈកម្ពស់ខ្ពស់ មានកម្ពស់ប្រមាណ៤ពាន់ម៉ែត្រលើនីវ៉ូទឹកសមុទ្រ។បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យប៉ះពាល់ដល់ការរលាយផ្ទាំងទឹកកកនៅក្នុងទីក្រុង Andes ប្រទេសបូលីវី ដែលផ្តល់ទឹកសាបដល់តំបន់ដីសើមដែលនៅជុំវិញនោះ ដោយពលរដ្ឋទីក្រុង El Alto នៅលើតំបន់La Paz ពេលនេះអាចទទួលបានទឹកក្នុងពេលវេលាជាក់លាក់។ ប្រទេសបូលីវី បានជួបប្រទះសីតុណ្ហភាពមិនអំណោយផលខ្លាំងបំផុត នៅក្នុងខែសីហានិងខែកញ្ញា ដែលជាធម្មតាជាខែមានអាកាសធាតុល្អ។ ភាគច្រើននៃអ្នករស់នៅក្នុងទីក្រុង El Alto ជាទីក្រុងមានប្រជាជនប្រមាណ១លាននាក់ មកពីសហគមន៍កសិកម្ម ដែលចិញ្ចឹមសត្វ និងដាំបន្លែ នឹងត្រូវជួយសង្គ្រោះ។សមាជិកសហគមន៍វិទ្យាសាស្ត្រ បានព្រមានថាស្ថានភាព អាចកាន់តែធ្ងន់ធ្ងរដោយគំរូអាកាសធាតុ El Nino នឹងកំណត់ពេលមកដល់នៅក្នុងខែ ធ្នូ ដែលកែប្រែការព្យាករណ៍ និងធ្វើឲ្យប្រែប្រួលសីតុណ្ហភាព។ បាតុភូត El Nino អាចជំរុញឲ្យមានព្រឹត្តិការណ៍អាកាសធាតុមិនអំណោយផលខ្លាំងពីចំហេះព្រៃ រហូតដល់ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួត ក្នុងតំបន់មួយចំនួន និងមានភ្លៀងធ្លាក់ច្រើន នៅតំបន់ផ្សេងទៀត។

អាជ្ញាធរខណ្ឌសែនសុខ បញ្ឈប់ដាច់ខាតមិនឱ្យមានការយកចិញ្ចើមផ្លូវ២៧១ ធ្វើអាជីវកម្មលក់ដូរ

2023/09/29 10:54:12 am        233
ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខ ហាមដាច់ខាតមិនឱ្យ​មាន​ការយកចិញ្ចើមផ្លូវ២៧១ ​ធ្វើអាជីវកម្មលក់ដូរបន្លែត្រីសាច់ ទៅថ្ងៃមុខទៀតនោះទេ ​ប្រសិនបើមាន កម្លាំងអាជ្ញាធរ ​នឹងមានវិធានការរដ្ឋបាល ​ចំពោះបងប្អូនពលរដ្ឋទាំងឡាយដែលមិនចូលរួម ។ ការបញ្ជាក់របស់លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ លើកឡើង​ក្នុងគ្រាដែលកម្លាំងអាជ្ញាធរខណ្ឌសែនសុខ ដែលដឹកនាំដោយរូបលោកផ្ទាល់ បានចុះអនុវត្តវិធានការណ៍រដ្ឋបាលលើក្រុមពលរដ្ឋអ្នកលក់ដូរបន្លែត្រីសាច់ទាំងឡាយ ដែលបានយកចិញ្ចើមផ្លូវ២៧១ ធ្វើអាជីវកម្មលក់ដូរ បង្កការប៉ះពាល់បរិស្ថានអនាម័យ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នាវេលាទាបភ្លឺថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៣នេះ ។ លោកអភិបាលរងខណ្ឌ បានបញ្ជាក់ឱ្យដឹងថា ចិញ្ចើមផ្លូវប្រវែងជិត៥០០ម៉ែត្រប៉ុណ្ណោះ ដែល​ស្ថិតក្នុងមូលដ្ឋានខណ្ឌសែនសុខ​ ដោយគិតចាប់ពីស្តុបណូគា ដល់ព្រុំប្រទល់ជាមួយខណ្ឌមានជ័យ ត្រូវបានពលរដ្ឋអ្នកលក់ដូរ យកធ្វើអាជីវកម្មនៅរៀងរាល់ពេលទាបភ្លឺ ​រហូតដល់ព្រឹកព្រលឹមស្រឿងៗ ដោយការដាក់លក់នេះដែរ ប្រសិនបើអាជ្ញាធរ ​មិនមានវិធានការនោះទេ ប្រាកដជាមានបងប្អូន​អ្នកលក់ដូរដទៃ នាំគ្នាមកដាក់លក់ដូរជាបន្តបន្ទាប់ច្រើនឡើងៗ បង្កឱ្យ​បាត់បង់​របៀប​រៀបរយ​សាធារណៈ ខណៈដែលផ្លូវនេះ ជាផ្លូវដ៏សំខាន់មួយក្នុងរាជធានីភ្នំពេញ បម្រើដល់ការធ្វើដំណើររបស់ពលរដ្ឋទូទៅ ។សូមបញ្ជាក់ថា មុនឈានដល់ការចុះអនុវត្ត ​កម្លាំងអាជ្ញាធរខណ្ឌ បានចុះអប់រំណែនាំចំនួន២លើក​ផងដែរ លើក្រុមអ្នកលក់ដូរ ។ ​ជាលទ្ធិផល ​នៅថ្ងៃអនុវត្តវិធានការរដ្ឋបាលនេះ គឺពុំមាន​ការដាក់​លក់នោះទេ ​ដោយក្រុមអ្នកលក់ដូរបានរើការលក់ពី​ខណ្ឌសែនសុខ ​ទៅលក់នៅម្ខាង​ផ្លូវទៀត ​ដែលស្ថិតនៅលើផ្លូវលេខ២៧១ ​ដដែល ប៉ុន្តែស្ថិតក្នុងខណ្ឌទួលគោក និងខណ្ឌមានជ័យ ជំនួសវិញ ។ ជុំវិញបាតុភាពនេះដែរ កន្លងទៅអាជ្ញាធរខណ្ឌមានជ័យ​ និងខណ្ឌទួលគោក ក៏ធ្លាប់​បាន​ចុះអប់រំ​ណែនាំ​លើក្រុមអ្នកលក់ដូរមិនឱ្យលក់ផងដែរ ​ប៉ុន្តែពួកគាត់ស្តាប់​តែពេលមានកម្លាំងចុះទៅ លុះ​ពេលចេញអស់ ​គាត់ក៏ត្រឡប់មកលក់វិញដដែល ៕ អត្ថបទ ៖ លីហេង

បាតុកររាប់ពាន់នៅប្រទេសម៉ិកស៊ិក តវ៉ាទាមទារសិទ្ធិទទួលបានការរម្លូតកូនដោយសុវត្ថិភាព

2023/09/29 10:39:17 am        188
បាតុកររាប់ពាន់នាក់ បានដើរដង្ហែតាមដងផ្លូវក្នុងរដ្ឋធានី ម៉ិកស៊ិកូ ស៊ីធី នៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) ដើម្បីតវ៉ាទាមទារឱ្យមានការរម្លូតកូនដោយសុវត្ថិភាព និងស្របច្បាប់ ក្នុងអំឡុងទិវារម្លូតកូនដោយសុវត្ថិភាពអន្តរជាតិ។ ការតវ៉ានេះ ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ដោយក្រុមមន្ត្រីនគរបាលនារីជាច្រើននាក់ ស្ថិតនៅសងខាងនៃវិថី ប៉ាស៊ីអូ ដេ ឡា រ៉េហ្វ័រម៉ា (Paseo de la Reforma) ក្នុងទីក្រុងនេះផងដែរ។ ដោយខុសពីបាតុកម្មមុនៗ អំពើហិង្សាមិនបានកើនឡើងក្នុងការប្រមូលផ្ដុំនេះទេ បើទោះបីជាមានភាពតានតឹងរវាងបាតុករជ្រុលនិយម និងក្រុមមន្ត្រីនគរបាលក៏ដោយ។នៅដើមខែកញ្ញានេះ តុលាការកំពូលរបស់ប្រទេសម៉ិកស៊ិក បានលុបចោលច្បាប់សហព័ន្ធ ស្តីពីភាពខុសច្បាប់នៃការរម្លូតកូន ដោយបញ្ជាក់ឡើងវិញនូវសេចក្តីសម្រេចមុននេះថា ទោសព្រហ្មទណ្ឌចំពោះការរម្លូតកូន គឺខុសពីរដ្ឋធម្មនុញ្ញ និងអនុញ្ញាតឱ្យប្រព័ន្ធថែទាំសុខភាពសហព័ន្ធផ្តល់សេវាទាំងនោះដល់អ្នកជំងឺ។ យ៉ាងណាក៏ដោយ ការរម្លូតកូននៅតែត្រូវបានចាត់ទុកជាបទឧក្រិដ្ឋ នៅក្នុងរដ្ឋចំនួន២០ ក្នុងចំណោមរដ្ឋទាំង៣២ របស់ម៉ិកស៊ិកផងដែរ៕

ការផ្ទុះរាលដាលជំងឺគ្រុនឈាមនៅបង់ក្លាដែស ឈានដល់ដំណាក់កាលវិបត្តិ ដែលបានឆក់យកជីវិតមនុស្សជិត១ពាន់នាក់

2023/09/29 10:31:20 am        114
ក្លាដែស៖ សារព័ត៌មានជាច្រើនបានរាយការណ៍ថា ប្រទេសបង់ក្លាដែស កំពុងប្រឹងប្រែងទប់ទល់ការផ្ទុះជំងឺគ្រុនឈាមខ្ពស់បំផុត ដោយមានសេចក្ដីរាយការណ៍ថាមនុស្សជិត១.០០០នាក់ បានស្លាប់ក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ។ ស្ថានភាពធ្ងន់ធ្ងរនេះ ត្រូវបានរុញដោយរដូវសើមមូសុង ដែលផ្ដល់ឱកាសដល់ការបង្កកំណើតរបស់សត្វមូស ដែលចម្លង វីរុសគ្រុនឈាមនៅក្នុងទឹកមិនហូរ។  ក្រុមអាជ្ញាធរបានព្យាយាមទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺនេះ ដែលនាំឱ្យមានការផ្ទុកអ្នកជំងឺលើសចំណុះនៅតាមមន្ទីរពេទ្យនានា។ ក្នុងករណីធ្ងន់ធ្ងរ ជំងឺគ្រុនឈាមអាចបណ្តាលឲ្យមានការហូរឈាមនៅក្នុងរាងកាយ ដែលជាញឹកញាប់អាចបណ្តាលឲ្យស្លាប់។ រោគសញ្ញារួមមាន ឈឺក្បាល ចង្អោរ ឈឺសន្លាក់ និងសាច់ដុំ។ ជាធម្មតានៅតំបន់ត្រូពិច ការផ្ទុះជំងឺគ្រុនឈាមគឺជារឿងធម្មតានៅក្នុងតំបន់ជាយទីក្រុង ដែលមានអនាម័យមិនគ្រប់គ្រាន់ ជួយជំរុញដល់ការរាលដាលនៃមូសដែលផ្ទុកមេរោគ។កាលពីកន្លងទៅ ជំងឺគ្រុនឈាមគឺជាក្តីកង្វល់តាមរដូវនៅប្រទេសបង់ក្លាដែស។ ទោះយ៉ាងណាក៏ដោយ ការផ្ទុះជំងឺជាញឹកញាប់ អាចបណ្តាលមកពីការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយខ្យល់មូសុង ក្តៅ-សើម ចាប់តាំងពីការផ្ទុះឡើងដំបូងដែលបានកត់ត្រាក្នុងឆ្នាំ ២០០០ ។ ការកើនឡើងនៃការឆ្លងចុងក្រោយនេះ បានធ្វើឱ្យប្រទេសមួយនេះមានការប្រុងប្រយ័ត្ន ដែលត្រូវបានជំរុញដោយវីរុសដ៏សាហាវជាងនេះ។ ក្រុមវេជ្ជបណ្ឌិតបានសង្កេតឃើញថា ស្ថានភាពអ្នកជំងឺគ្រុនឈាមកាន់តែយ៉ាប់យ៉ឺនលឿនជាងឆ្នាំមុនៗ៕

នាយករដ្ឋមន្ត្រីស៊ុយអែត កោះហៅប្រមុខកងទ័ព នគរបាល ខណៈអំពើហិង្សារបស់ក្រុមជនអន្ធពាល ធ្វើឲ្យកក្រើកប្រទេស

2023/09/29 10:23:02 am        104
ស៊ុយអែត៖ នាយករដ្ឋមន្ត្រីស៊ុយអែតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានកោះហៅប្រមុខកងកម្លាំងប្រដាប់អាវុធ និងស្នងការនគរបាលក្នុងគោលបំណង ដើម្បីទប់ស្កាត់អំពើហិង្សារបស់ក្រុមជនអន្ធពាល បន្ទាប់ពីរលកនៃអំពើហិង្សា ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១១នាក់ស្លាប់នៅក្នុងខែកញ្ញាតែមួយប៉ុណ្ណោះ។មនុស្សពីរនាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារដាច់ដោយឡែកពីគ្នាក្នុងទីក្រុង Stockholm កាលពីថ្ងៃពុធ ហើយស្ត្រីម្នាក់មានវ័យក្នុងខ្ទង់២០ឆ្នាំ ដែលត្រូវបានគេគិតថា ជាអ្នកឈរមើលដែលគ្មានទោស បានស្លាប់ នៅពេលដែលគ្រាប់បែក បានបំផ្លាញផ្ទះមួយខ្នងនៅទីក្រុងអ៊ុបសាលា (Uppsala) នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។លោកនាយករដ្ឋមន្ត្រី អ៊ុល គ្រីស្ទើសុន (Ulf Kristersson) បាននិយាយក្នុងអំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍ដ៏កម្រទៅកាន់ប្រទេសជាតិថា៖«នេះគឺជាពេលវេលាដ៏លំបាកមួយសម្រាប់ស៊ុយអែត។ ស្ត្រីអាយុ២៥ ឆ្នាំម្នាក់ បានចូលគេងកាលពីយប់មិញដូចធម្មតា ប៉ុន្តែមិនពេញចិត្តនឹងស្ថានភាព នៅក្នុងប្រទេសនេះ។លោក បានថ្លែងថា៖ «យើងនឹងតាមចាប់ខ្លួនក្រុមជនអន្ធពាលទាំងនោះ យើងនឹងកម្ចាត់ក្រុមជនអន្ធពាលឲ្យអស់»។លោកគ្រីស្ទើសុន បានបង្កើតរដ្ឋាភិបាលជនជាតិភាគតិស្តាំនិយមកណ្តាល បន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុន ដោយមានការគាំទ្រពីប្រជាធិបតេយ្យនិយម និងប្រឆាំងជនអន្តោប្រវេសន៍ស៊ុយអែត ដោយបញ្ចប់     រយៈពេល៨ឆ្នាំនៃរដ្ឋាភិបាល ដែលដឹកនាំដោយសង្គមប្រជាធិបតេយ្យ នៅក្នុងប្រទេសស៊ុយអែត៕

ព្រឹត្តិការណ៍អបអរបុណ្យពាក់កណ្ដាលសទររដូវរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយចិន ផ្ដល់ផ្ទាំងទស្សនីយភាពនៃការរចនាឆាកដ៏អស្ចារ្យ

2023/09/29 10:20:01 am        89
ចិន៖ ព្រឹត្តិការណ៍អបអរពិធីបុណ្យពាក់កណ្ដាលសរទរដូវ ឬ Mid-Autumn Festival Gala បង្កើតឡើយដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន គ្រោងនឹងធ្វើឲ្យទាក់ទាញការចាប់អារម្មណ៍ដល់ទស្សនិកជនអមដោយការច្នៃប្រឌិតឆាកដ៏អស្ចារ្យ ដោយលាយបញ្ជូលគ្នាតាមបែបប្រពៃណី និងសម័យទំនើប ដែលនឹងផ្ដល់ជូនភាពរីករាយដល់ទស្សនិកជន។  ព្រឹត្តិការណ៍អបអរសាទរដ៏ធំនេះ នឹងត្រូវចាក់ផ្សាយនៅពេលល្ងាចចំថ្ងៃពិធីបុណ្យ Mid-Autumn Festival ឬថ្ងៃបុណ្យសែនព្រះខែ ដែលនឹងចូលមកដល់នៅថ្ងៃសុក្រនេះនៅឆ្នាំនេះ នឹងផ្ដល់ផ្ទាំងទស្សនីយ៍ភាពបែបវប្បធម៌ដ៏ស្រស់ស្អាត ដល់ទស្សនិកជនរាប់រយលាននាក់នៅលើកញ្ចក់ទូរទស្សន៍រដ្ឋទូទាំងប្រទេស និងនៅលើបណ្ដាញផ្សព្វផ្សាយសង្គមផ្សេៗងជុំវិញពិភពលោក។    ពិធីបុណ្យដែលនឹងចូលមកដល់នៅថ្ងៃទី១៥ នៃខែទី៨ ក្នុងប្រតិទិនចន្ទគតិរបស់ចិន រៀងរាល់ឆ្នាំ អំឡុងមនុស្សរីករាយនឹងការជួបជុំគ្រួសារតាមទម្លាប់ ទទួលទាននំសែនព្រះខែរស់ជាតិផ្សេងៗគ្នាតាមប្រពៃណី លើកសរសើរភាពស្រស់ត្រកាលរបស់ព្រះចន្ទពេញវង់  ពន្លឺចង្កៀងគោម និងអបអរសាទរក្នុងរដូវប្រមូលផលដ៏ល្អប្រសើរ ។   ពិធីអបអរសាទរនេះ នឹងផ្ដោតលើផ្ទាំងទស្សនីយ៍ភាពវប្បធម៌ចំនួន៥ ដូចជា កំណាព្យ វប្បធម៌រស់រវើក ព្រះចន្ទ ទឹកនិងឬស្សី  និងត្រូវបានចែកចេញជា៣ឈុត ដោយមានជាង២០ប្រភេទ រួមទាំងការបង្ហាញសីល្បៈចម្រៀងទោល បទភ្លេង កូតវីយូឡុងជាក្រុម និងការបង្ហាញក្បាច់រាំ ៕

ចិន៖ នាវាមុជទឹកផលិតក្នុងស្រុកដំបូងរបស់កោះតៃវ៉ាន់ បំផ្លាញសន្តិភាព និងស្ថិរភាពនិងមិនអាចបញ្ឈប់ការបង្រួបបង្រួមជាតិបានទេ

2023/09/29 09:55:14 am        177
ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ ២៨ ខែកញ្ញា ក្រសួងការបរទេសចិន បានចោទប្រកាន់កោះតៃវ៉ាន់ថា បានបង្កើត ការប្រឆាំង និងការប្រឈមដាក់គ្នាចំៗ បន្ទាប់ពីទីក្រុងតៃប៉ិ បានបង្ហាញនាវាមុជទឹកផលិតក្នុងស្រុកជាលើកដំបូងរបស់ខ្លួន។ កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន បានបង្កើតកម្មវិធីនាវាមុជទឹកក្នុងស្រុកជាផ្នែកសំខាន់នៃគម្រោងមហិច្ឆតាធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ស្របពេលទីក្រុងប៉េកាំងធ្វើសមយុទ្ធយោធាស្ទើរតែរាល់ថ្ងៃដើម្បីអះអាងអំពីអធិបតេយ្យភាពរបស់ខ្លួន។  អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាមុជទឹកផលិតក្នុងស្រុកដំបូងរបស់កោះនេះ មិនអាចបញ្ឈប់ការបង្រួបបង្រួមជាតិបានទេ គ្មានអ្វីក្រៅតែពីជារបាំងការពាររលកហើយទីបំផុតនឹងដើរចូលទៅក្នុងផ្លូវងងឹងដោយខ្លួនឯង ។  ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីញ (Mao Ning) ដែលបានបំភ្លឺថា បញ្ហាកោះតៃវ៉ាន់ មិនមែនជាបញ្ហាកិច្ចការបរទេសទេ តែសម្រាប់ប្រទេសចិនប៉ុណ្ណោះ បាននិយាយថា ការពង្រីកវិស័យយោធារបស់នេះ នឹង បំផ្លាញសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់។រីឯអាជ្ញាធរការបរទេសរបស់កោះតៃវ៉ាន់ វិញ បាននិយាយថា ដោយខ្លួនប្រឈមនឹងការបង្កើនសម្ពាធយោធាពីសកម្មភាពផ្លូវអាកាស និងជើងទឹកឥតឈប់ឈររបស់ចិន  តៃវ៉ាន់គ្មានជម្រើសអ្វីក្រៅពីពង្រឹងការការពាររបស់ខ្លួនឡើយ។កោះតៃវ៉ាន់ បានលើកឡើងថា នាវាមុជទឹកថ្មីរបស់ខ្លួនដែលមានឈ្មោះ ណាវ៉ាល (Narwhal) នឹងចូលបម្រើវិស័យយោធា នៅឆ្នាំ ២០២៥  ដោយចូលរួមជាមួយនាវាមុជទឹកដែលមានស្រាប់ចំនួនពីរ គ្រឿង ទិញពីប្រទេសហូឡង់កាលពីទសវត្សរ៍ឆ្នាំ ១៩៨០៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
04/22/2026 09:04 PM
ចៅក្រម ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte
04/22/2026 08:04 PM
អ៊ីរ៉ង់និយាយថា ការទូតពឹងផ្អែកលើផលប្រយោជន៍ជាតិ ពុំមែនការសម្រេចចិត្តលើការចរចាទេ
04/22/2026 08:04 PM
អ្នកការទូត បញ្ជាក់ថា អ៊ីរ៉ង់ «នឹងមិនចរចាក្រោមការគំរាមកំហែង» នោះឡើយ
04/22/2026 08:04 PM
ប្រទេសលីបង់ និងរុស្ស៊ី ចុះហត្ថលេខាលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងពិសេស
04/22/2026 08:04 PM
លីបង់នឹងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ក្នុងជំនួបជាមួយអ៊ីស្រាអែល
04/22/2026 08:04 PM
អាល្លឺម៉ង់ប្ដេជ្ញាកសាងកងទ័ពខ្លាំងបំផុតរបស់អឺរ៉ុប នៅឆ្នាំ២០៣៩ ដើម្បីរារាំងរុស្ស៊ី
04/22/2026 07:04 PM
EU អនុម័តប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងទណ្ឌកម្មថ្មី លើរុស្ស៊ី ក្រោយហុងគ្រីបោះបង់សិទ្ធិវេតូ
04/22/2026 07:04 PM
ឯកអគ្គរដ្ឋទូតឡាវប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងឡាវ លើគ្រប់វិស័យ
04/22/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអំពាវនាវឲ្យលីបង់ធ្វើការជាមួយអ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា
04/22/2026 07:04 PM