គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

រដ្ឋធានីមូស្គូ រៀបចំការបោះឆ្នោតក្នុងតំបន់មួយចំនួនដែលខ្លួនកាន់កាប់នៅប្រទេសអ៊ុយក្រែន

2023/09/01 11:26:01 am        58
អ៊ុយក្រែន៖ ការបោះឆ្នោតតំបន់ កំពុងដំណើរការក្នុងផ្នែកមួយចំនួននៃប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីអះអាងសិទ្ធថាជារបស់ខ្លួន ជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីនៅទីនោះដែលលើកបន្តុបដោយរុស្ស៊ី ដើម្បីពង្រឹងសិទ្ធិអំណាចរបស់ពួកគេ ខណៈសង្រ្គាមនៅតែបន្ត។ មនុស្សជាច្រើនបានភៀសខ្លួនចេញពីទឹកដីដែលកាន់កាប់ដោយរុស្ស៊ី ហើយតំបន់មួយចំនួន បានឃើញការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរបំផុតនៃសង្គ្រាមនេះ។លោក Vadym Boichenko គឺជាអភិបាលក្រុងនិរទេសខ្លួនរបស់អ៊ុយក្រែន ហើយឥឡូវនេះនៅក្នុងទីក្រុងគីវ ដោយលោកបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា អ្នកស្រុកនៅតំបន់ Mariupol កំពុងត្រូវបានបញ្ជាឱ្យបោះឆ្នោតដោយប្រើកាំភ្លើងដើម្បីគំរាម ជាការអះអាងដែលមិនអាចផ្ទៀងផ្ទាត់បានភ្លាមៗ លោក Boichenko ហៅការបោះឆ្នោតនោះថា ជាការបោះឆ្នោតដែលក្លែងក្លាយ ឬបង្គ្រប់កិច្ច។រុស្ស៊ីមិនបានគ្រប់គ្រងតំបន់ណាមួយពេញលេញ ក្នុងចំណោមតំបន់ទាំងបួនដែលមានការបោះឆ្នោតនោះទេគឺដូចជា តំបន់ Donetsk តំបន់ Luhansk តំបន់ Zaporizhzhia និងតំបន់ Kherson ជាដើម។ តំបន់ទាំងនោះមានអភិបាលក្រុងដែលជ្រើសរើសដោយទីក្រុងម៉ូស្គូ និងសមាជិកទាំងអស់នៃសម្ព័ន្ធភាពនយោបាយរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលហៅថាសហភាពរុស្ស៊ី។ ឥឡូវនេះពួកគេទាំងអស់កំពុងដំណើរការសម្រាប់អាណត្តិពេញលេញនៅក្នុងការកាន់តំណែង។ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា ការបោះឆ្នោតនោះគឺខុសច្បាប់។ ពួកគេនិយាយថា នេះបង្ហាញពីមូលហេតុដែលមិនអាចដំណើរការចរចាសន្តិភាពណាមួយជាមួយទីក្រុងមូស្គូបាន រហូតដល់រុស្ស៊ីដកទ័ពទាំងអស់ចេញពីទឹកដីអ៊ុយក្រែន៕

ប្រព័ន្ធផ្សព្វផ្សាយ៖រុស្ស៊ីដកប្រព័ន្ធការពារដែនអាកាសពីប្រជុំកោះKuril យកមកដាក់ពង្រាយនៅព្រំដែនអ៊ុយក្រែន

2023/09/01 11:21:45 am        77
រុស្ស៊ី៖ ប្រទេសរុស្ស៊ី បានដកប្រព័ន្ធការពារមីស៊ីលប្រឆាំងយន្តហោះចេញពីប្រជុំកោះកូរីល (Kuril) ដែលបានដាក់ នៅទីនោះតាំងពីឆ្នាំ២០២០។ ពួកគេប្រហែលជាត្រូវបានផ្ទេរសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនវិញ។ការបាត់វត្តមាននៃប្រព័ន្ធការពារដែនអាកាស ត្រូវបានកត់សម្គាល់ដោយអ្នកជំនាញយោធា លោក យូ កយហ្សូមី (Yū Koizumi) មកពីសាកលវិទ្យាល័យក្រុងតូក្យូ។ លោកក៏បានបង្ហាញទំនុកចិត្តថា យោធារុស្ស៊ី បានយករថក្រោះ និងកាំភ្លើងធំចាស់ៗពីប្រជុំកោះកូរីល។ យោងតាមលោកកយហ្សូមី អាវុធដែលរក្សាទុកនៅទីតាំងយោធានៅកោះសាខាលីន ( Sakhalin) នឹងត្រូវបញ្ជូនទៅកាន់ខ្សែត្រៀមជួរមុខ ក្នុងប្រទេសអ៊ុយក្រែន។សម្រាប់ប្រព័ន្ធការការពារដែនអាកាសវិញ លោកកយហ្សូមី កត់សម្គាល់ថា វាគឺជាប្រព័ន្ធS-300B4 ។ ពួកគេត្រូវបានគេដាក់នៅឈូងសមុទ្រកាសាត(Kasat) និងនៅជិតតំបន់ទីក្រុងយូសណូ កូរីលស្ក៍ ( Yuzhno-Kurilsk)។កាលពីខែកញ្ញាកន្លងទៅ អ្នកដឹកជញ្ជូនជាច្រើន ដែលដឹកមីស៊ីលS-300B4 រ៉ាដា និងឧបករណ៍ផ្សេងទៀត ត្រូវបានគេឃើញ នៅទីតាំងយោធាទាំងពីរ៕

ប្រទេសចិនប្រាប់ឥណ្ឌាឲ្យរក្សាភាពស្ងប់ស្ងាត់ជុំវិញបញ្ហាផែនទីព្រំដែន

2023/09/01 11:00:29 am        85
ចិន៖ ប្រទេសចិន បានប្រាប់ឥណ្ឌាឲ្យ«រក្សាភាពស្ងប់ស្ងាត់» លើផែនទីចិនថ្មី ដែលក្រុងដែលីនិយាយថា ជាការអះអាងសិទ្ធិលើទឹកដីរបស់ខ្លួន។ប្រទេសឥណ្ឌា បានតវ៉ាបន្ទាប់ពីទីក្រុងប៉េកាំងបានចេញផ្សាយផែនទីបង្ហាញពីរដ្ឋអារុណាចាល ប្រាដេស (Arunachal Pradesh) ភាគឦសាន និងខ្ពង់រាបអាក់សៃ ជីន ( Aksai Chin) ដែលមានជម្លោះជាទឹកដីរបស់ប្រទេសចិន។ទីក្រុងប៉េកាំង បានឆ្លើយតបដោយនិយាយថា ប្រទេសជិតខាងរបស់ខ្លួន គួរតែជៀសវាងពី«ការបកស្រាយហួសហេតុ»អំពីបញ្ហានេះ។ទន្ទឹមនឹងនេះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping) ទំនងជានឹងមិនចូលរួមកិច្ចពិភាក្សារបស់មេដឹកនាំG20 នៅទីក្រុងដែលី នៅសប្តាហ៍ក្រោយទេ។របាយការណ៍ដែលមិនមានការបញ្ជាក់ បានបង្ហាញថា លោកនាយករដ្ឋមន្ត្រី Li Quang នឹងចូលរួមជំនួសវិញ។ លោកស៊ី បានបញ្ជាក់មុននេះថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងដែលីសម្រាប់កិច្ចប្រជុំ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា ប៉ុន្តែក្រសួងការបរទេសចិន នឹងមិនបញ្ជាក់ពីការចូលរួមរបស់លោកទេ នៅពេលដែលត្រូវបានស្នើសុំឲ្យបញ្ជាក់លើបញ្ហានេះនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ កាលពីថ្ងៃព្រហស្បតិ៍៕

មនុស្ស៤៨នាក់ បានស្លាប់នៅក្នុងការបង្រ្កាបបាតុកម្មប្រឆាំងអង្គការសហប្រជាជាតិនៅប្រទេសកុងហ្គោ

2023/09/01 10:14:26 am        108
កុងហ្គោ៖ យោងតាមប្រភពក្នុងស្រុក និងឯកសារផ្លូវការដែលឃើញដោយសារព៏ត៌មាន AFP នៅថ្ងៃនេះបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤៨នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបលើការតវ៉ាប្រឆាំងអង្គការសហប្រជាជាតិ នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ កាលពីម្សិលមិញ ក្រុមទាហានកុងហ្គោបានបង្ក្រាបក្រុមសាសនាមួយក្រុម ដែលគ្រោងធ្វើបាតុកម្មប្រឆាំងនឹងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងទីក្រុង Goma។ដំបូងឡើយមនុស្ស១០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ ក្នុងនោះមានមន្ត្រីនគរបាលម្នាក់ដែលត្រូវបានធ្វើឃាតដោយសមាជិកនិកាយសាសនានេះ។ ប៉ុន្តែឯកសារផ្ទៃក្នុងរបស់កងទ័ព ដែលត្រូវបានពិគ្រោះយោបល់ដោយសារព័ត៌មាន AFP និងផ្ទៀងផ្ទាត់ដោយមន្ត្រីសន្តិសុខបាន ផ្តល់តួលេខអ្នកស្លាប់ចំនួន៤៨នាក់នៅក្នុងការបង្រ្កាបនោះ បន្ថែមពីលើនគរបាលដែលត្រូវបានសម្លាប់នោះ និងមន្រ្តីនគរបាលចំនួន៧៥ក៏នាក់បានរងរបួសផងដែរ។ឯកសារនោះក៏និយាយដែរថា ក្រុមទាហានបានរឹបអូសអាវុធជាច្រើនដើម និងចាប់ខ្លួនមនុស្ស១៦៨នាក់ រួមទាំងមេដឹកនាំសាសនានោះផងដែរ។ ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបានបំផ្លិចបំផ្លាញដោយអំពើហឹង្សារបស់កងជីវពលអស់រយៈពេលបីទសវត្សរ៍មកហើយ ដែលជាកេរ្តិ៍ដំណែលនៃសង្រ្គាមក្នុងតំបន់ដោយបានផ្ទុះឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងឆ្នាំ២០០០។បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់នេះ គឺជាបេសកកម្មដ៏ធំបំផុតមួយ និងមានតម្លៃថ្លៃបំផុតក្នុងពិភពលោក ជាមួយនឹងថវិកាប្រចាំឆ្នាំប្រហែល១ពាន់លានដុល្លារអាមេរិក។ អង្គការសហប្រជាជាតិ ចូលទៅក្នុងកុងហ្គោដោយរងការរិះគន់យ៉ាងខ្លាំងនៅក្នុងប្រទេសអាហ្រ្វិកកណ្តាលមួយនេះ ដែលមនុស្សជាច្រើនយល់ឃើញថា កងរក្សាសន្តិភាពមិនបានការពារជម្លោះក្នុងប្រទេសនេះនោះទេ៕

សហភាពអាហ្រ្វិកផ្អាកសមាជិកភាពរបស់ប្រទេសហ្គាបុង បន្ទាប់ពីរដ្ឋប្រហារយោធា

2023/09/01 10:08:46 am        72
អាហ្រ្វិក៖ កាលពីថ្ងៃព្រហស្បតិ៍ (៣០សីហា) សហភាពអាហ្រ្វិកបានព្យួរសមាជិកភាពរបស់ប្រទេសហ្គាបុង មួយថ្ងៃបន្ទាប់ពីក្រុមមន្រ្តីយោធាបានបណ្តេញប្រធានាធិបតីប្រទេសនេះ លោក អាលី បុងហ្គោ ចេញពីតំណែង ដែលជាការឆ្លើយតបក្នុងតំបន់ជាលើកដំបូងចំពោះរដ្ឋប្រហារលើកទី៨នៅអាហ្វ្រិកខាងលិច និងកណ្តាលចាប់តាំងពីឆ្នាំ២០២០មក។ដូចរបបយោធាដទៃទៀត ដែលបានឆក់យកអំណាចក្នុងតំបន់ដែរ ក្រុមមេដឹកនាំយោធារបស់ហ្គាបុង កំពុងស្វះស្វែងរកការបង្រួបបង្រួមអំណាច ទោះបីជាមានការថ្កោលទោសពីអន្តរជាតិក៏ដោយ។ លោកឧត្តមសេនីយ៍ Brice Oligui Nguemam ដែលជាមេដឹកនាំរដ្ឋប្រហារ និងជាអតីតប្រធានកងអង្គរក្សរបស់ប្រធានាធិបតី នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃចន្ទ ខាងមុខនេះ។ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខរបស់សហភាពអាហ្រ្វិក បានធ្វើសកម្មភាពលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ដោយរារាំងការចូលរួមរបស់ហ្គាបុងនៅក្នុងសកម្មភាព បណ្ដាញ និងស្ថាប័នទាំងអស់របស់ខ្លួនរហូតដល់សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញត្រូវបានស្តារឡើងវិញ។ប្លុកនយោបាយរបស់អាហ្រ្វិកកណ្តាល ដែលប្រទេសហ្គាបុងជាសមាជិក ក៏បានថ្កោលទោសការធ្វើរដ្ឋប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយបាននិយាយថា ខ្លួនគ្រោងនឹងរៀបចំកិច្ចប្រជុំប្រមុខរដ្ឋដើម្បីកំណត់ពីមធ្យោបាយឆ្លើយតបលើរដ្ឋប្រហារនេះ ប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់នោះទេ៕

លោកត្រាំផ្តល់ចម្លើយពីភាពគ្មានទោសចំពោះបទចោទប្រកាប់នៅរដ្ឋចចា

2023/09/01 09:35:56 am        107
អាមេរិក៖ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក Donald Trump បានផ្តល់ចម្លើយពីភាពគ្មានទោសចំពោះបទចោទប្រកាន់បទឧក្រិដ្ឋនៅរដ្ឋចចា ដែលមានជាបន្តបន្ទាប់ ចោទប្រកាន់មកលើលោកពីបទព្យាយាមបង្វែរការបរាជ័យការបោះឆ្នោតឆ្នាំ២០២០របស់លោក។ ការចោទប្រកាន់នៅរដ្ឋចចា ត្រូវបានប្តឹងកាលពីដើមខែនេះ ដែលបទចោទប្រកាន់លោកត្រាំផ្ទាល់មានចំនួនបទឧក្រិដ្ឋ១៣ករណី រួមមានទាំងសកម្មភាពទុច្ចរិត។ អ្នកដែលត្រូវចោទប្រកាន់១៨នាក់ផ្សេងទៀត រួមជាមួយលោកត្រាំ ប្រឈមបទក្រិដ្ឋសរុប៤១ករណី រួមមានការផ្តល់ភស្តុតាងមិនពិតចំពោះសមាជិកសភាថាការបន្លំការបោះឆ្នោតបានកើតមានឡើង និងបានជំរុញឲ្យឲ្យមន្ត្រីរដ្ឋបំពានពាក្យសម្បថក្នុងតំណែងរបស់ពួកគេ ដោយការកែប្រែលទ្ធផលបោះឆ្នោត។ការផ្តល់ចម្លើយពីភាពគ្មានទោសនេះ មានន័យថា លោកត្រាំ នឹងមិនបង្ហាញខ្លួនផ្ទាល់នៅតុលាការកំពូលតំបន់ Fulton នៅសប្តាហ៍ក្រោយដើម្បីប្រឈមមុខបទចោទប្រកាន់នោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ មេធាវីរបស់លោកត្រាំ បានស្នើសុំឲ្យចៅក្រម ដកចេញករណីរបស់លោក ពីសហចុងចោទមួយចំនួនផ្សេងទៀតដែលព្យាយាមពន្លឿនការកាត់ទោសនោះ។ បញ្ហានេះ នឹងដាក់ករណីលោកត្រាំលើកាលបរិច្ឆេទខុសគ្នាពីសហចុងចោទរបស់លោក គឺលោក Kenneth Chesebro ជាមេធាវីសម្រាប់យុទ្ធនាការឆ្នាំ២០២០របស់លោកត្រាំ។មេធាវីរបស់លោកត្រាំ បានអះអាងថា ពួកគេពុំមានពេលគ្រប់គ្រាន់ដើម្បីត្រៀមសម្រាប់ការកាត់ទោស នៅខែតុលា ជាកាលបរិច្ឆេទកំណត់សម្រាប់លោក Chesebro ។ ទោះបីជាបទចោទប្រកាន់ចំនួន៤ដែលការចោទពីបទឧក្រិដ្ឋទាំងអស់ប្រមាណ៩១ករណីមាននៅក្នុងទីក្រុងញ៉ូវយ៉ក ម៉ៃអាមី វ៉ាស៊ីនតោន និងអាត្លង់តា លោកត្រាំ នៅតែជាអ្នកឈានមុខម្នាក់សម្រាប់ការតែងតាំងរបស់គណបក្សសាធារណៈរដ្ឋ ចំពោះការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤៕

ផ្សារនៅទីក្រុងព្រំដែនគ្មានមនុស្ស ខណៈចំណុចឆ្លងព្រំដែនប្រទេសហ្គាបុង នៅបិទនៅឡើយ

2023/09/01 09:29:19 am        140
ហ្គាបុង៖ ទីផ្សារនិងពាណិជ្ជកម្ម បានឈប់ដំណើរការកាលពីថ្ងៃព្រហស្បតិ៍នៅក្រុងរបស់ប្រទេសកាមេរូន ដែលមានព្រំដែនជាប់ប្រទេសហ្គាបុង មួយថ្ងៃបន្ទាប់ពីមន្ត្រីយោធា បានបណ្តេញប្រធានាធិបតីលោក Ali Bongo ដែលពេលនេះត្រូវបានចាត់ទុកថាជារដ្ឋប្រហារលើកទី៨ នៅអាហ្វ្រិកកណ្តាល និងខាងលិច ចាប់តាំងពីឆ្នាំ២០២០។ កាលពីថ្ងៃព្រហស្បតិ៍ សហភាពអាហ្វ្រិក បានផ្អាកសមាជិកភាពរបស់ប្រទេសហ្គាបុង ជាការឆ្លើយតបក្នុងតំបន់ចំពោះរដ្ឋប្រហារនេះ។ការដណ្តើមអំណាច បានបញ្ចប់រយៈពេលជិត៦ទសវត្សរ៍នៃការកាន់អំណាចរបស់គ្រួសារនៅប្រទេសហ្គាបុង និងបានបង្កើតការប្រឈមថ្មីសម្រាប់តំបន់មួយដែលទទួលរងដោយរលករដ្ឋប្រហារ ដែលប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា លោក Bola Tinubu បានចាត់ទុកថាជាការរាលដាលអំណាចផ្តាច់ការ។ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ យោធានិយាយថាខ្លួនបានបន្តជើងហោះហើរក្នុងស្រុក និងស្តារឡើងវិញស្ថាប័នរដ្ឋមួយចំនួន ប៉ុន្តែ ព្រំដែនដីគោកនិងអាកាសនៅតែបិទ។ពលរដ្ឋរស់នៅក្នុងទីក្រុងព្រំដែន Amban មានការបារម្ភថាការបិទព្រំដែនដែលអូសបន្លាយពេលយូរ អាចធ្វើឲ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុក ជាទីដែលពលរដ្ឋហ្គាបុងមានចំណែកច្រើននៃអតិថិជនរបស់ខ្លួន៕

អ៊ីរ៉ង់៖ផែនការបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលប្រឆាំងនឹងកម្មវិធីមីស៊ីលបាលិស្ទិក ត្រូវបរាជ័យ

2023/09/01 09:17:58 am        160
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់អ៊ីស្រាអែលថា បានព្យាយាមបំផ្លាញកម្មវិធីមីស៊ីលបាលិស្ទិករបស់ខ្លួនតាមរយៈឧបករណ៍រំខានពីបរទេស ដែលអាចផ្ទុះ ធ្វើឲ្យខូចខាត ឬបំផ្លាញអាវុធ មុនពេលពួកវាអាចប្រើប្រាស់   បាន។ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ទេ ទោះបីជាវាកើតឡើង ចំពេលមានការខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដើម្បីដាក់គោលដៅលើប្រទេសអ៊ីរ៉ង់ក្តី។ របាយការណ៍មួយដែលបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ក៏បាននិយាយផងដែរថា គ្រឿងបន្លាស់ អាចត្រូវបានគេប្រើប្រាស់នៅក្នុងយានដ្រូនដ៏ទូលំទូលាយរបស់ប្រទេសអ៊ីរ៉ង់ ដែលបានកើនឡើងយ៉ាងខ្លាំង ចំពេលដែលរុស្ស៊ីប្រើប្រាស់ក្នុងសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន។របាយការណ៍ទូរទស្សន៍រដ្ឋ បានពណ៌នាប្រតិបត្តិការរបស់អ៊ីស្រាអែល ដែលត្រូវបានចោទប្រកាន់ថាជា«ការប៉ុនប៉ងដ៏ធំបំផុតមួយក្នុងការធ្វើវឹច្ឆេទកម្ម» ដែលអ៊ីរ៉ង់មិនធ្លាប់បានឃើញ។ ប្រទេសនេះ បានចោទប្រកាន់ភ្នាក់ងារមូសសាដ (Mossad) របស់អ៊ីស្រាអែលពីការផ្គត់ផ្គង់ឧបករណ៍រំខាន់ដែលរបាយការណ៍នោះ បានពិពណ៌នាថាជា «ឧបករណ៍តភ្ជាប់»តម្លៃទាប។វីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ បានបង្ហាញពីឧបករណ៍ទាំងនោះ ខ្លះហោះទៅលើអាកាស ហាក់ដូចជារងការប៉ះពាល់ដោយគ្រឿងផ្ទុះ៕

លោក Biden ប្រកាសពីគ្រោះមន្តរាយធ្ងន់ធ្ងរសម្រាប់រដ្ឋ Florida ក្រោយការវាយប្រហារពីព្យុះសង្ឃរាអ៊ីដាលីយ៉ា

2023/09/01 09:00:01 am        154
អាមេរិក៖ លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងទៅកាន់រដ្ឋ Florida នៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ បន្ទាប់ពីព្យុះសង្ឃរាអ៊ីដាលីយ៉ា (Idalia) វាយប្រហាររដ្ឋនេះ កាលពីដើមសប្ដាហ៍នេះដែលបានឆក់យកជីវិតមនុស្ស៣នាក់។ លោក Biden បានបញ្ជាក់ថា ខ្ញុំនឹងទៅកាន់រដ្ឋ Florida នៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ  បន្ទាប់ពីបានធ្វើអត្ថាធិប្បាយក្នុងសន្និសីទសារព័ត៌មានខ្លី នៅទីស្នាក់ការទីភ្នាក់គ្រប់គ្រងគ្រោះមហន្តរាយអាគ្រាអាសន្នសហព័ន្ធ បន្ទាប់ពីថ្លែងអំណរគុណសម្រាប់ការងារឆ្លើយតបនឹងព្យុះនេះ ។ ទីប្រឹក្សាសន្តិសុខមាតុភូមិរបស់សេតវិមាន លោកស្រី លីស ហ្សឺវ៉ូដរ៉ានដាល (Liz Sherwood-Randall) បានប្រាប់ក្រុមអ្នកយកសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃព្រហ្បតិ៍ថា លោក Biden នឹងទៅពិនិត្យមើលស្ថានភាពក្នុងតំបន់នានាដែលរងគ្រោះខ្លាំងបំផុតដោយសារព្យុះសង្ឃរានេះ។ ព្យុះសង្ឃរាអ៊ីដាលីយ៉ា បានបោកបក់មកដល់ដីគោកក្នុងរដ្ឋ Florida កាលពីព្រឹកថ្ងៃពុធ ជាព្យុះដ៏មានឥទ្ធិពលកម្រិតទី៣ និងបានចុះកម្លាំងក្លាយជាព្យុះត្រូពិក ខណៈបោកបក់ទៅកាន់តំន់ឆ្នេរខាងកើត បណ្ដាលឲ្យមានទឹកជំនន់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងកាត់ផ្ដាច់ចរន្តអគ្គិសនីទូទាំងរដ្ឋ Florida, Georgia និង South Carolina។ ដំណឹងនៃដំណើរនេះ បានកើតមានឡើង ប៉ុន្មានម៉ោង ក្រោយលោក Biden បានអនុម័តជាផ្លូវការនូវការប្រកាសគ្រោះមន្តរាយដ៏ធ្ងន់ធ្ងរសម្រាប់រដ្ឋនេះ ។លោក Biden បានពិភាក្សាជាមួយអភិបាលរដ្ឋ នេះលោក Ron DeSantis តាមទូរស័ព្ទ កាលពីថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ដើម្បីជូនដំណឹងលោកអំពីសេចក្ដីប្រកាសនេះ៕

របបសឹកនីហ្សេ បញ្ជាឲ្យនគរបាលបណ្ដេញឯកអគ្គរដ្ឋទូតបារាំងចេញពីប្រទេស

2023/09/01 08:57:52 am        126
នីហ្សេ៖ របបសឹកដែលកំពុងកាន់អំណាចរបស់ប្រទេសនីហ្សេ បានបញ្ជាឱ្យនគរបាលបណ្តេញឯកអគ្គរដ្ឋទូតបារាំង ដែលជាទង្វើមួយបង្ហាញពីការធ្លាក់ចុះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក្រុមអាជ្ញាធរនៅទីក្រុងប៉ារីសបាននិយាយថា ក្រុមមន្រ្តីកងទ័ពដែលបានដណ្តើមអំណាចនៅរដ្ឋធានីនីញ៉ាមេ កាលពីខែមុនមិនមានអំណាចធ្វើរឿងបែបនេះនោះទេ។ក្រុមមេដឹកនាំនៃរដ្ឋប្រហារនោះ កំពុងធ្វើតាមយុទ្ធសាស្ត្ររបស់បណ្ដារបបសឹកនៅក្នុងប្រទេសជិតខាងម៉ាលី និងបួរគីណាហ្វាសូ ក្នុងការរក្សាគម្លាតពីអតីតមហាអំណាចអាណានិគមក្នុងតំបន់ ស្របពេលមានរលកនៃមនោសញ្ចេតនាប្រឆាំងនឹងបារាំង។របបសឹកនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២៩ ខែសីហា ហើយបានបញ្ជាក់តាមការអនុញ្ញាតកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ដោយប្រមុខទំនាក់ទំនងរបស់ខ្លួនថា ទិដ្ឋាការរបស់ឯកអគ្គរដ្ឋទូតបារាំង លោក Sylvain Itte និងក្រុមគ្រួសាររបស់លោក ត្រូវបានលុបចោល ហើយនគរបាលត្រូវបានណែនាំអោយបណ្តេញបេសកជននេះចេញពីប្រទេស។ ក្រុមអ្នកធ្វើរដ្ឋប្រហារកាលពីថ្ងៃសុក្រសប្តាហ៍មុនបានបញ្ជាឱ្យលោក Itte ចាកចេញពីប្រទេសក្នុងរយៈពេល៤៨ម៉ោង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថាសកម្មភាពរបស់ប្រទេសបារាំង «ដែលផ្ទុយនឹងផលប្រយោជន៍របស់នីហ្សេ»។ រដ្ឋប្រហារនីហ្សេ ត្រូវបានថ្កោលទោសដោយក្រុមអាជ្ញាធរអាហ្វ្រិកក្នុងតំបន់ និងបណ្ដាប្រទេសលោកខាងលិចជាច្រើនទៀត។ ស្ថាប័នប្រចាំតំបន់របស់អាហ្វ្រិកខាងលិច ECOWAS ក៏បានដាក់ទណ្ឌកម្មលើប្រទេសនីហ្សេ នេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចកំណត់បានហើយក្រុមមនុស្សដែលវាយបំផ្លាញរថយន្តនៅខណ្ឌដូនពេញ បើមិនចូលខ្លួននឹងមានវិធានការច្បាប់
04/17/2026 09:04 PM
អ្នកវិទ្យាសាស្ត្របកស្រាយប្រវត្តិភូគព្ភសាស្ត្រនៃជ្រលងភ្នំ Grand Canyon
04/17/2026 08:04 PM
វិមានក្រឹមឡាំង៖ សហប្រតិបត្តិការយានដ្រូនរបស់អឺរ៉ុបជាមួយអ៊ុយក្រែន គឺជាការចូលរួមខ្លាំងឡើងៗ នៅក្នុងសង្គ្រាម
04/17/2026 08:04 PM
អតីតប្រធានាធិបតីមីយ៉ាន់ម៉ា មានសេរីភាព ក្រោយការលើកលែងទោស ពាក់ព័ន្ធការផ្ដន្ទាទោសក្រោយរដ្ឋប្រហារ
04/17/2026 08:04 PM
UN៖ ស្រ្តី និងក្មេងស្រី ៤៧នាក់ ត្រូវបានសម្លាប់ក្នុង ១ថ្ងៃ អំឡុងសង្រ្គាមហ្កាហ្សា
04/17/2026 08:04 PM
លោក Macron និងលោក Starmer រៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិសុខច្រកសមុទ្រ Hormuz
04/17/2026 08:04 PM
ប្រធានាធិបតីលីបង់ បញ្ជាក់ថា កិច្ចចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺ «សំខាន់ណាស់»
04/17/2026 07:04 PM
មនុស្ស ៦នាក់ ស្លាប់ និងមនុស្ស ៤៣នាក់ រងរបួសនៅអ៊ុយក្រែន ក្នុងការវាយប្រហាររបស់រុស្ស៊ី រយៈពេល ១ថ្ងៃកន្លងមកនេះ
04/17/2026 07:04 PM
រដ្ឋមន្រ្តីការពារជាតិ៖ អ៊ីស្រាអែលនឹងបន្តគ្រប់គ្រងទឹកដីដែលពួកគេដណ្តើមបាននៅភាគខាងត្បូងលីបង់
04/17/2026 07:04 PM
អាល្លឺម៉ង់មិនចូលរួមបេសកកម្មច្រកសមុទ្រ Hormuz នោះទេ រហូតដល់សន្តិភាពសម្រេចបាន
04/17/2026 07:04 PM