គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

មនុស្សជាង៧០នាក់ស្លាប់រួមទាំងកុមារ១២នាក់ ក្នុងគ្រោះអគ្គិភ័យដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាហ្វ្រិកខាងត្បូង

2023/09/01 08:34:42 am        98
អាហ្វ្រិកខាងត្បូង៖ មនុស្សជាង៧០នាក់បានស្លាប់នៅពាក់កណ្ដាលអាធ្រាត្រ នៅពេលអគ្គិភ័យបានឆាបឆេះទូទាំងអគារលំនៅឋានកម្ពស់៥ជាន់ ក្នុងទីក្រុងចូហានណេស្បើក(Johannesburg) មួយក្នុងចំណោមគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុតជាច្រើន ក្នុងទីក្រុងនេះ ជាទីដែលភាពក្រីក្រ អគ្គិភ័យឆាបឆេះលំនៅឋាន និងមនុស្សគ្មានផ្ទះសម្បែងរស់នៅ កាន់តែច្រើនឡើងកុមារចំនួន១២នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះ៧៤នាក់ ក្នុងសោកនាដកម្មអាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអាមេរិកកណ្ដាលមួយនេះ ។អគារនេះត្រូវបានរងការបំផ្លិចបំផ្លាញ ដោយហ៊ុមពទ្ធទៅដោយស្នាមដុតរោលពណ៌ខ្មៅ និងនៅតែមានក្លិនស្អុយកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលសេវាសង្គ្រោះបន្ទាន់បានប្រមូលផ្តុំគ្នាជុំវិញអគារនេះ ហើយសាកសពត្រូវបានដាក់គ្របដោយភួយនៅលើផ្លូវក្បែរនោះ។ ប្លុកនេះជាកម្មសិទ្ធិរបស់អាជ្ញាធរក្រុង  រយៈពេលជាង១២ ម៉ោងបន្ទាប់ពីការឆាបឆេះនោះ នៅតែមិនអាចផ្តល់រូបភាពច្បាស់លាស់ថាអ្នកណាខ្លះបានរស់នៅទីនោះ។ មន្ត្រីម្នាក់បាននិយាយថា បន្ទប់មួយចំនួនប្រហែលជាត្រូវបានជួលដោយក្រុមឧក្រិដ្ឋជននៅក្នុងអគារដែលគេហៅថា "អគារដែលគេប្លន់យក"។លោកប្រធានាធិបតី ស៊ីរៀល រ៉ាម៉ាផូហ្សា(Cyril Ramaphosa said) បាននិយាយថាលោកសង្ឃឹមថាការស៊ើបអង្កេតដែលនៅតែបន្តក្នុងការរកមូលហេតុនៃអគ្គិភ័យនេះ នឹងជួយទប់ស្កាត់សោកនាដកម្មស្រដៀងគ្នានេះ កុំឲ្យកើតឡើងទៀត។  អគ្គិភ័យលើលំនៅឋានតែងកើតមានជាធ្មតា នៅក្នុងរដ្ឋធានីចូហានណេស្បើក ពិសេសក្នុងតំបន់ក្រីក្រ ។មួយក្នុងចំណោមទីក្រុងក្រីក្របំផុតជាច្រើន គឺទីក្រុងអាឡេចសានដ្រា(Alexandra) បានមើលឃើញលំនៅឋានរាប់រយខ្នងត្រូវបានអគ្គិភ័យឆាបឆេះជាច្រើនលើកកាលពីជាង៥ឆ្នាំកន្លងទៅ៕

សារធាតុអ៊ុយរ៉ានីញ៉ូមដែលជិតឈានដល់កម្រិតផលិតគ្រាប់បែករបស់អ៊ីរ៉ង់ គឺការផ្តោតការយកចិត្តទុកដាក់នៃរបាយការណ៍ឃ្លាំមើលបរិមាណូ

2023/08/31 02:33:56 pm        269
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ កំពុងបន្ថយអត្រានៃការស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ូដែលជិតឈានដល់កម្រិតផលិតសព្វាវុធដែលក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់UN ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅខែក្រោយ ដោយបន្ថែមការបន្ធូរបន្ថយភាពតានតឹងនៅឈូងសមុទ្រពែក្សដែលត្រូវបានគេមើលឃើញរួចហើយថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ពិភាក្សាអំពីការដោះលែងអ្នកទោស និងការបញ្ចេញប្រេងកាន់តែច្រើនឡើងលើទីផ្សារពិភពលោក។ ក្រុមអ្នកត្រួតពិនិត្យនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) កំពុងរៀបចំផ្សព្វផ្សាយរបាយការណ៍ការពារសុវត្ថិភាពស្តីពីអ៊ីរ៉ង់ប្រចាំត្រីមាសរបស់ខ្លួន មុនពេលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងវីយែន នៅថ្ងៃទី១១ ខែកញ្ញា។ មន្ត្រីនុយក្លេអ៊ែរមួយចំនួន ព្យាករថា ទិន្នន័យរបស់ IAEA នឹងបង្ហាញថា ប្រទេសអ៊ីរ៉ង់ កំពុងកាត់បន្ថយការផលិតសារធាតុអ៊ុយនីរ៉ាញ៉ូមដែលសម្បូរដោយសារធាតុគីមីកម្រិតខ្ពស់ ដែលជាសមាសធាតុសំខាន់នៃគ្រាប់បែកបរមាណូ។ ប្រទេសអ៊ីរ៉ង់ និយាយថា កម្មវិធីរបស់ខ្លួន គឺមានសន្តិភាព។លោក Ali Vaez ដែលប្រធាននៃក្រុមដោះស្រាយអន្តរជាតិ (International Crisis Group) បាននិយាយថា៖«ដោយសារតែជាសញ្ញាការទូតមួយ នេះនឹងជាការបង្ហាញពិតប្រាកដដំបូងនៃការបន្ថយកម្រិតមួយចំនួននៅលើផ្នែករបស់ទីក្រុងតេអេរ៉ង់ បន្ទាប់ពីការបន្តការពង្រីករយៈពេលជាច្រើនឆ្នាំ។ «ដោយសារតែបញ្ហាបច្ចេកទេស ការថយចុះចំនួន៦០ភាគរយ នឹងមិនធ្វើឲ្យបានច្រើន ដើម្បីបំបាត់កង្វល់មិនរីកសាយភាយឡើយ»៕

ជប៉ុនស្វះស្វែងបង្កើនកញ្ចប់ថវិកាការពារជាតិ ក្នុងពេលមានភាពតានតឹងជាមួយប្រទេសចិន

2023/08/31 02:31:30 pm        238
ជប៉ុន៖ ក្រសួងការពារជាតិ របស់ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ បានដាក់សំណើចំណាយដ៏ច្រើនមានទឹកប្រាក់ចំនួន៧,៧សែនកោដិយ៉េន ឬ៥២,៦៧ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២៤ ជាជំហានចុងក្រោយនៃផែនការដើម្បីជំរុញការចំណាយផ្នែកការពារជាតិដល់៤៣សែនកោដិយ៉េន នៅរយៈពេល៥ឆ្នាំទៀត។  យោងតាមសំណើរថវិកាបានឲ្យដឹងថា ក្រសួងការពារជាតិ មានផែនការកំណត់ដោយឡែកថវិកាជាង៩០០ពាន់លានយ៉េនឬ៦,១៦ ពាន់លានដុល្លារ ដើម្បីធានាបានគ្រាប់រំសេវ និងអាវុធ រួមមានទាំង មីស៊ីលបាញ់ពីនាវាទៅអាកាសថ្មី។សំណើនេះគឺសម្រាប់ឆ្នាំទី២នៃផែនការរបស់នាយករដ្ឋមន្ត្រីលោក Fumio Kishida ដើម្បីបង្កើនទ្វេដងការចំណាយផ្នែកការពារជាតិរបស់ប្រទេសដល់២ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅត្រឹមឆ្នាំ២០២៧ ខណៈប្រទេសនេះប្រឈមនឹងការកើនឡើងឥទ្ធិពលរបស់ចិន និងប្រទេសកូរ៉េខាងជើងដែលពុំអាចស្មានទុកជាមុនបាន។ សំណើនេះកើតមានឡើងខណៈទំនាក់ទំនងរបស់ទីក្រុងតូក្យូជាមួយទីក្រុងប៉េកាំង ធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺនខ្លាំង ដោយប្រទេសជប៉ុនកាលពីសប្តាហ៍កន្លងទៅនេះ បានចាប់ផ្តើមបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលមិនដំណើរការចូលទៅក្នុងសមុទ្រ។ ប្រទេសចិន បានថ្កោលទោសការបញ្ចេញទឹកសំណល់នេះ និងបានដាក់បម្រាមលើការនាំចូលអាហារសមុទ្ររបស់ជប៉ុន៕

ព្រះចន្ទខៀវដ៏កម្របានរះឡើង និងធ្វើឱ្យអ្នកមើលផ្កាយជុំវិញពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង

2023/08/31 02:29:07 pm        314
ព្រះចន្ទពេញវង់ដ៏កម្រមួយដួងឈ្មោះថា ព្រះចន្ទខៀវ (Blue Moon) ដែលជាព្រះចន្ទពេញវង់ជិតបំផុតប្រចាំឆ្នាំ បានធ្វើឱ្យអ្នកមើលផ្កាយភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីយប់ថ្ងៃពុធ (៣០សីហា) ដោយវាបានរះឡើងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងតំបន់ហ្គាហ្សា សហរដ្ឋអាមេរិក អេស្ប៉ាញ ទីក្រុងហ្សេរុយសាឡឹម ប្រទេសក្រិក ឥណ្ឌា វៀតណាម ក៏ដូចជាប្រទេសជប៉ុនផងដែរ។ភពសៅរ៍បានចូលរួមជាមួយទស្សនីយភាពដ៏កម្រនោះ ដែលគេអាចមើលឃើញនៅជាប់នឹងព្រះចន្ទ ដោយសារផ្ទៃមេឃស្រឡះ។ នេះជាព្រះចន្ទពេញវង់ទីពីរនៃខែសីហានេះ ហើយត្រូវបានគេឲ្យឈ្មោះថា ព្រះចន្ទខៀវ ហើយវាស្ថិតនៅជិតផែនដីខុសពីធម្មតា ដូច្នេះហើយបានវាជាព្រះចន្ទពេញវង់ដ៏កម្រ។ព្រះចន្ទនេះហាក់ដូចជាធំជាង និងភ្លឺជាងធម្មតា ដោយសារវានៅជិតផែនដី ដោយស្ថិតត្រឹមតែ៣៥៧.៣៤៤គីឡូម៉ែត្រ ឬច្រើនជាងនេះពីផែនដីប៉ុណ្ណោះ។ ព្រះចន្ទពេញវង់កាលពីថ្ងៃទី១ ខែសីហា មានចម្ងាយជាង១៦០គីឡូម៉ែត្រឆ្ងាយជាងនោះទៀត។ ប្រសិនបើខកខានមិនបានមើលព្រះចន្ទខៀវកាលពីថ្ងៃពុធនេះទេ នោះនឹងត្រូវរង់ចាំរយៈពេលយូរទៀត ដោយសារព្រះចន្ទខៀវបន្ទាប់ គឺមិនរះឡើងទេរហូតដល់ឆ្នាំ២០៣៧ ប៉ុន្តែព្រះចន្ទពេញវង់ធម្មតាមួយទៀត នឹងរះនៅលើមេឃនៅចុងខែកញ្ញាខាងមុខនេះ ដែលជាព្រះចន្ទពេញវង់ចុងក្រោយនៅក្នុងឆ្នាំនេះផងដែរ៕

ស្ត្រីជនជាតិនីហ្សេ តវ៉ាចំពោះវត្តមានបារាំងដោយប្រើប្រាស់ឧបករណ៍ផ្ទះបាយ

2023/08/31 02:26:27 pm        312
នីហ្សេ៖ ក្រុមស្ត្រីជនជាតិនីហ្សេរាប់រយនាក់ បានតវ៉ានៅខាងក្រៅស្ថានទូតបារាំងកាលពីព្រឹកថ្ងៃពុធ (៣០ សីហា) ដោយអំពាវនាវឱ្យបារាំងដកកងទ័ព និងមូលដ្ឋានយោធារបស់ខ្លួនចេញពីប្រទេសនេះ។ របបសឹកនីហ្សេ ដែលបានដណ្ដើមអំណាចដោយរដ្ឋប្រហារកាលពីថ្ងៃទី២៦ ខែកក្កដា បានបញ្ជាឱ្យឯកអគ្គរដ្ឋទូតបារាំងលោក Sylvain Itte ចាកចេញពីប្រទេស ដោយសារទំនាក់ទំនងរវាងប្រទេសនៅអាហ្វ្រិកខាងលិចមួយនេះ និងអតីតម្ចាស់អាណានិគមរបស់ខ្លួន បានបន្តធ្លាក់ចុះ។ដូចជាការធ្វើរដ្ឋប្រហារនាពេលថ្មីៗនេះនៅប្រទេសជិតខាង បួរគីណាហ្វាសូ និងប្រទេសម៉ាលី ដែរ ការកាន់កាប់យោធានៅនីហ្សេ បានកើតឡើងស្របពេលមានកំណើនមនោសញ្ចេតនាប្រឆាំងនឹងបារាំង ដោយអ្នកស្រុកមួយចំនួនបានចោទប្រកាន់ប្រទេសអឺរ៉ុបមួយនេះថា បានជ្រៀតជ្រែកក្នុងកិច្ចការរបស់ពួកគេ។កាលពីថ្ងៃពុធ (៣០សីហា) ក្រុមស្ត្រីនៅមូលដ្ឋានបារាំងក្នុងរដ្ឋធានី នីញ៉ាមេ បានគោះឆ្នាំង ដោយបង្ហាញអាកប្បកិរិយាដូចជាកំពុងបោសសម្អាត និងស្រែកពាក្យស្លោកប្រឆាំងបារាំងផងដែរ។ ទន្ទឹមនឹងនេះដែរ សហភាពអឺរ៉ុបកាលពីថ្ងៃពុធ បានចាត់វិធានការឆ្ពោះទៅរកការដាក់ទណ្ឌកម្ម ដើម្បីបន្ថែមពីលើការដាក់ទណ្ឌកម្មរួចមកហើយដោយបណ្ដាប្រទេសអាហ្វ្រិកខាងលិច ទៅលើប្រទេសនីហ្សេនេះ៕

រុស្សីមើលឃើញពីការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំបំផុតលើទឹកដីរបស់ខ្លួនចាប់តាំងពីមានការឈ្លានពានអ៊ុយក្រែន

2023/08/31 01:50:58 pm        303
រុស្សី៖ ប្រទេសរុស្ស៊ី បានមើលឃើញការវាយប្រហារដោយយានដ្រូទ្រង់ទ្រាយធំបំផុតនៅលើទឹកដីរបស់ខ្លួន ចាប់តាំងពីខ្លួនបានចាប់ផ្តើមសង្គ្រាមលើអ៊ុយក្រែន ខណៈដែលទីក្រុងមូស្គូ បានសម្លាប់បុរសពីរនាក់នៅក្នុងការទម្លាក់គ្រាប់បែកស្ទើរព្រមៗគ្នាលើទីក្រុងគីវ ខណៈដែលភាពតានតឹងលើអាកាសនៃជម្លោះនេះ បានកើនឡើង។តំបន់ចំនួន៦របស់រុស្សី រួមទាំងទីក្រុងមូស្គូ បានរងការវាយប្រហារកាលពីព្រឹកថ្ងៃពុធ ខណៈដែលនៅក្នុងទីក្រុងប៉េស្កូវ( Pskov) ជិតព្រំដែនអេស្តូនី យន្តហោះដឹកជញ្ជូនជាច្រើន ត្រូវបានគេរាយការណ៍ថា បានរងការខូចខាត នៅពេលដែលយានដ្រូន បើកបានវាយប្រហារទៅលើអាកាសយានដ្ឋានមួយ។មន្ត្រីរុស្ស៊ី មិនបានរាយការណ៍ថា មានអ្នករបួស ឬស្លាប់ទេ ហើយអះអាងថា បានរារាំងការវាយប្រហារស្ទើរតែទាំងអស់។ពួកគេ បានអះអាងថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី ក៏បានបាញ់ទម្លាក់មីស៊ីលរបស់អ៊ុយក្រែននៅលើតំបន់គ្រីម៉េភាគខាងកើត និងយ៉ាងហោចណាស់យានដ្រូនមួយគ្រឿងពីលើតំបន់ Bryansk ភាគខាងលិចប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ៕

រលករដ្ឋប្រហារនៅទ្វីបអាហ្រ្វិកបង្ហាញសញ្ញាតិចតួចនៃការបញ្ឈប់ ខណៈយោធាហ្គាបុងបានប្រកាសកាន់អំណាច

2023/08/31 01:48:44 pm        265
ហ្គាបុង៖ប្រធានាធិបតីហ្គាបុងដែលត្រូវបានគេបណ្តេញចេញពីតំណែង លោក Ali Bongo បានអំពាវនាវក្នុងវីដេអូមួយកាលពីថ្ងៃពុធ (៣០សីហា) ដល់សម្ព័ន្ធមិត្តឲ្យ «បញ្ចេញសំឡេងប្រឆាំង» ក្រោយការចូលកាន់កាប់យោធា។ ប្រសិនបើជោគជ័យ រដ្ឋប្រហារកាលពីថ្ងៃពុធនៅប្រទេសហ្គាបុងនោះ នឹងក្លាយជារដ្ឋប្រហារលើកទី៨នៅអាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេលបីឆ្នាំ។ រដ្ឋប្រហារចំនួន៧ផ្សេងទៀតបានជួបប្រទះរឿងរ៉ាវដូចគ្នា គឺគ្មាននរណាម្នាក់បានចុះចាញ់នឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីផ្តួលរំលំពួកគេនោះទេ។ការថ្កោលទោសយ៉ាងទូលំទូលាយ ឬការគំរាមកំហែងនពីអន្តរាគមន៍យោធា មានឥទ្ធិពលតិចតួចចំពោះបណ្ដាមេដឹកនាំរដ្ឋប្រហារដែលមិនមានកៅអី នៅក្នុងប្រទេសម៉ាលី បួគីណាហ្វាសូ ហ្គីណេ នីហ្សេ និងឆាដ ចាប់តាំងពីឆ្នាំ២០២០មក។ ការដាក់ទណ្ឌកម្មលើប្រទេសមួយចំនួននោះ បានប៉ះពាល់ដល់ពលរដ្ឋសាមញ្ញ ហើយហាក់ដូចជាមានការតស៊ូប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅតែប៉ុណ្ណោះ ព្រមទាំងជំរុញការគាំទ្រដ៏ពេញនិយមសម្រាប់របបយោធាផ្សេងៗផងដែរ។ជាមួយនឹងមហាអំណាចពិភពលោកខ្វះគំនិតថ្មីៗ ព្រមទាំងរដ្ឋាភិបាលរបស់ហ្គាបុង បានរំលាយរួចហើយ និងបិទព្រំដែនរបស់ខ្លួននោះ ក្រុមអ្នកវិភាគសន្តិសុខមើលឃើញឱកាសតិចតួចប៉ុណ្ណោះ ដែលការអង្វររបស់លោក Bongo នឹងមានឥទ្ធិពលលើក្រុមមន្រ្តីយោធាទាំងនោះ។ ពួកគេនិយាយថា នោះអាចនឹងជាការជំរុញដល់ពួកអ្នកបះបោរយោធាផ្សេងទៀតនៅក្នុងតំបន់ទៀតផង។លោក Maja Bovcon អ្នកវិភាគជាន់ខ្ពស់អាហ្រ្វិកនៅក្រុមហ៊ុនហានិភ័យ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍្រ Verisk Maplecroft បាននិយាយថា «គ្រោះថ្នាក់នោះ គឺថាការធ្វើរដ្ឋប្រហារទាំងអស់នេះ បង្ហាញពីអសមត្ថភាពរបស់សហគមន៍អន្តរជាតិក្នុងការស្តារការគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំមិនមានសង្ឃឹមច្រើនទេដែលថាលើកនេះអ្វីៗនឹងដំណើរការខុសគ្នាពីរដ្ឋប្រហារមុនៗ»៕

ក្រុមការងារអាកាសធាតុ៖ ការកំណត់គោលដៅលើវិស័យហិរញ្ញវត្ថុបាននាំឱ្យមានការធានារ៉ាប់រងធ្យូងថ្មតិចតួចនៅប្រទេសស្វីស

2023/08/31 01:46:25 pm        237
ស្វីស៖ ក្រុមហ៊ុនផលិតធ្យូងថ្មនានា នៅប្រទេសជាច្រើន ជាពិសេសនៅប្រទេសស្វីស កំពុងត្រៀមលុយរាប់លានដុល្លារដើម្បីទប់ទល់នឹងហានិភ័យ ដោយសារពួកគេត្រូវបានរុញចេញដោយក្រុមហ៊ុនធានារ៉ាប់រង ដែលទាមទារឲ្យពួកគេបំពេញតាមការសន្យាទាក់ទងនឹងអាកាសធាតុ ដោយធ្វើឱ្យចំណាយខ្ពស់និងពិបាកក្នុងការធ្វើអាជីវកម្ម។ក្រុមហ៊ុនធានារ៉ាប់រងរាប់សិបក្រុមហ៊ុន បានណែនាំការរឹតបន្តឹងលើដែនវិសាលភាពរបស់ពួកគេសម្រាប់ឧស្សាហកម្មធ្យូងថ្ម ជាពិសេសសម្រាប់គម្រោងថ្មី ដើម្បីឆ្លើយតបទៅនឹងសម្ពាធពីម្ចាស់ភាគហ៊ុន រដ្ឋាភិបាល និងក្រុមបរិស្ថាន ដែលចង់រឹតត្បិតការរួមចំណែករបស់ធ្យូងថ្មចំពោះកំណើនកម្ដៅផែនដី។ ការណែនាំនេះធ្វើតាមវិធានការស្រដៀងគ្នាដោយបណ្ដាធនាគារជាច្រើន ដើម្បីរឹតបន្តឹងសកម្មភាពហិរញ្ញប្បទានធ្យូងថ្មរបស់ពួកគេ។ឥឡូវនេះ ក្រុមហ៊ុនធានារ៉ាប់រងចំនួន៤៥ក្រុមហ៊ុន បានណែនាំការរឹតបន្តឹងលើការគ្របដណ្តប់សម្រាប់ឧស្សាហកម្មធ្យូងថ្ម រួមទាំងក្រុមហ៊ុន Allianz ក្រុមហ៊ុនSwiss Re និងក្រុមហ៊ុន Munich Re ជាដើម នេះបើយោងតាមក្រុមដាក់សម្ពាធបរិស្ថាន IOF ដែលពណ៌នាចំណាត់ការនេះ ជាឧទាហរណ៍មួយអំពីសកម្មភាពថែរក្សាអាកាសធាតុរបស់ពលរដ្ឋម្នាក់ អាចផ្លាស់ប្ដូរបញ្ហាឡើងកម្ដៅផែនដី ដែលបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុនេះបាន៕

កំណើនកម្រិតកាហ្វេអ៊ីន ជំរុញឱ្យមានការហាមឃាត់លក់ភេសជ្ជៈប៉ូវកម្លាំងដល់កុមារនៅសហរដ្ឋអាមេរិក

2023/08/31 01:43:37 pm        272
អាមេរិក៖ ពេទ្យកុមារ និងក្រុមឪពុកម្តាយ កំពុងអំពាវនាវឱ្យសហរដ្ឋអាមេរិក ចាត់ទុកភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិកាហ្វេអ៊ីនខ្ពស់ដូចជា អាល់កុល និងបារី ហើយហាមឃាត់មិនឲ្យលក់ទំនិញទាំងនេះដល់អនីតិជន ដោយសារការផឹកភេសជ្ជៈទាំងនេះតែមួយមុខ អាចមានជាតិកាហ្វេអ៊ីនច្រើនដូចកូកាកូឡាចំនួន៦កំប៉ុងដែរ។ដោយសារបរិមាណជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជៈប៉ូវកម្លាំងបានកើនឡើងក្នុងប៉ុន្មានឆ្នាំមកនេះ រួមទាំងភេសជ្ជៈ Prime Energy ភេសជ្ជៈ Ghost ភេសជ្ជៈ Monster Energy និងភេសជ្ជៈជាច្រើនប្រភេទពីប្រ៊េន Kimade ផងនោះ ប្រទេសមួយចំនួន និងអ្នកលក់រាយបានហាមឃាត់ផលិតផលទាំងនេះ ខណៈដែលប្រទេសមួយចំនួនទាមទារភស្តុតាងអាយុសម្រាប់ការទិញទំនិញប្រទេសនេះ។ នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គ្មាននិយ័តកម្មជាតិហាមឃាត់ការលក់ភេសជ្ជៈប៉ូវកម្លាំង ដែលមានជាតិកាហ្វេអ៊ីនខ្ពស់នោះទេ។លោកស្រីវេជ្ជបណ្ឌិត Holly Benjamin សាស្ត្រាចារ្យផ្នែកជំងឺកុមារ និងវះកាត់ឆ្អឹងនៅសាកលវិទ្យាល័យ Chicago សហរដ្ឋអាមេរិក បាននិយាយថា បើគ្មានច្បាប់កំណត់អាយុដូចការកំណត់សម្រាប់ការទិញស្រា និងបារីទេ អ្នកលក់រាយទំនងជាមិនដាក់កម្រិតលើការទិញភេសជ្ជៈទាំងនោះទេ។ យោងតាមបណ្ឌិតសភាចិត្តវិទ្យាកុមារ និងវ័យជំទង់អាមេរិក បានឲ្យដឹងថា មិនមានការបញ្ជាក់កម្រិតនៃជាតិកាហ្វេអ៊ីនសុវត្ថិភាពចំពោះកុមារនោះទេ៕

នាយករដ្ឋមន្ត្រីជប៉ុន ប្តេជ្ញាដោះស្រាយការហាមប្រាមរបស់ចិនលើអាហារសមុទ្រជប៉ុន

2023/08/31 01:41:19 pm        232
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៣១ សីហា) នេះថា លោកនឹងចងក្រងវិធានការដើម្បីជួយឧស្សាហកម្មនេសាទ ដែលរងគ្រោះដោយបម្រាមរបស់ប្រទេសចិនលើអាហារសមុទ្រជប៉ុន បន្ទាប់ពីបានទៅពិនិត្យទីផ្សារត្រីដ៏ធំបំផុតរបស់ទីក្រុងតូក្យូ ហើយបានប្តេជ្ញាលុបចោលការរឹតបន្តឹងការនាំចូល ដែលលោកបាននិយាយថា «គ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវ»។ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ដែលធ្វើប្រព្រិត្តកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានបំផ្លាញ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃព្រហស្បតិ៍ (២៤ សីហា) ដោយជំរុញឱ្យប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន ដាក់បម្រាមលើការនាំចូលផលិតផលអាហារសមុទ្រជប៉ុន។រដ្ឋមន្ត្រីក្រសួងជលផលជប៉ុន លោក Tetsuro Nomura បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុន (២៥ សីហា) ថា រដ្ឋាភិបាលនឹងចាត់វិធានការដើម្បីធ្វើពិពិធកម្មការនាំចេញត្រីរបស់ប្រទេសជប៉ុន សម្រាប់ផលិតផលដែលពឹងផ្អែកលើប្រទេសចិនដូចជា ងាវយក្សសមុទ្រជាដើម។ ប្រទេសចិនបាននាំចូលច្រើនជាងពាក់កណ្តាលនៃការនាំចេញងាវយក្សសមុទ្ររបស់ជប៉ុនក្នុងឆ្នាំ២០២២៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចកំណត់បានហើយក្រុមមនុស្សដែលវាយបំផ្លាញរថយន្តនៅខណ្ឌដូនពេញ បើមិនចូលខ្លួននឹងមានវិធានការច្បាប់
04/17/2026 09:04 PM
អ្នកវិទ្យាសាស្ត្របកស្រាយប្រវត្តិភូគព្ភសាស្ត្រនៃជ្រលងភ្នំ Grand Canyon
04/17/2026 08:04 PM
វិមានក្រឹមឡាំង៖ សហប្រតិបត្តិការយានដ្រូនរបស់អឺរ៉ុបជាមួយអ៊ុយក្រែន គឺជាការចូលរួមខ្លាំងឡើងៗ នៅក្នុងសង្គ្រាម
04/17/2026 08:04 PM
អតីតប្រធានាធិបតីមីយ៉ាន់ម៉ា មានសេរីភាព ក្រោយការលើកលែងទោស ពាក់ព័ន្ធការផ្ដន្ទាទោសក្រោយរដ្ឋប្រហារ
04/17/2026 08:04 PM
UN៖ ស្រ្តី និងក្មេងស្រី ៤៧នាក់ ត្រូវបានសម្លាប់ក្នុង ១ថ្ងៃ អំឡុងសង្រ្គាមហ្កាហ្សា
04/17/2026 08:04 PM
លោក Macron និងលោក Starmer រៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិសុខច្រកសមុទ្រ Hormuz
04/17/2026 08:04 PM
ប្រធានាធិបតីលីបង់ បញ្ជាក់ថា កិច្ចចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺ «សំខាន់ណាស់»
04/17/2026 07:04 PM
មនុស្ស ៦នាក់ ស្លាប់ និងមនុស្ស ៤៣នាក់ រងរបួសនៅអ៊ុយក្រែន ក្នុងការវាយប្រហាររបស់រុស្ស៊ី រយៈពេល ១ថ្ងៃកន្លងមកនេះ
04/17/2026 07:04 PM
រដ្ឋមន្រ្តីការពារជាតិ៖ អ៊ីស្រាអែលនឹងបន្តគ្រប់គ្រងទឹកដីដែលពួកគេដណ្តើមបាននៅភាគខាងត្បូងលីបង់
04/17/2026 07:04 PM
អាល្លឺម៉ង់មិនចូលរួមបេសកកម្មច្រកសមុទ្រ Hormuz នោះទេ រហូតដល់សន្តិភាពសម្រេចបាន
04/17/2026 07:04 PM