គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ការបោះឆ្នោតរបស់UNលើកងកម្លាំងរក្សាសន្តិភាពលីបង់ ត្រូវបានពន្យារពេល ខណៈបារាំង អាមេរិក និងអារ៉ាប់រួម ជជែកតវ៉ា

2023/08/31 01:38:59 pm        203
UN៖ បណ្ដាអ្នកការទូតបាននិយាយថា ការបោះឆ្នោតរបស់អង្គការសហប្រជាជាតិ ដែលបានគ្រោងទុកកាលពីថ្ងៃពុធ (៣០សីហា) ដើម្បីបន្តការអនុម័តសម្រាប់បេសកកម្មរក្សាសន្តិភាពនៅក្នុងប្រទេសលីបង់ ត្រូវបានពន្យារពេល ខណៈដែលប្រទេសបារាំង សហរដ្ឋអាមេរិក និងអារ៉ាប់រួមបានជជែកតវ៉ាជុំវិញសេរីភាពនៃចល័តទីរបស់កងទ័ពអង្គការសហប្រជាជាតិ។កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៨ កំពុងធ្វើការល្បាតព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ជាមួយអ៊ីស្រាអែល។ អាណត្តិសម្រាប់ប្រតិបត្តិការនេះ ត្រូវបានបន្តជារៀងរាល់ឆ្នាំ ហើយការអនុញ្ញាតបច្ចុប្បន្នរបស់វានឹងផុតកំណត់នៅថ្ងៃព្រហស្បតិ៍ (៣១សីហា) នេះ។ភាពជាប់គាំងរបស់ក្រុមប្រឹក្សាសន្តិសុខ កើតឡើងស្របពេលមានសង្គ្រាមពាក្យសម្តីកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមហេបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ ដោយម្នាក់ៗបានប្តេជ្ញាថា នឹងបញ្ជូនគ្នាទៅវិញទៅមកទៅកាន់សម័យកាល«យុគថ្ម» វិញ ព្រមទាំងរៀបចំសម្រាប់ជម្លោះដែលអាចកើតមាន ទោះបីជាពួកគេព្យាយាមមិនបង្កើតជម្លោះក៏ដោយ។ប្រទេសបារាំងបានព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបន្តបេសកកម្មរក្សាសន្តិភាពរយៈពេលមួយឆ្នាំទៀត ប៉ុន្តែសហរដ្ឋអាមេរិក និងអារ៉ាប់រួម ប្រកែកថា សេចក្តីសម្រេចនោះបានធ្វើឲ្យចុះខ្សោយលើសមត្ថភាពរបស់កងទ័ពអង្គការសហប្រជាជាតិក្នុងការផ្លាស់ទីដោយសេរី៕

សហរដ្ឋអាមេរិកបានទប់ស្កាត់ការនាំចេញបន្ទះឈីប AI ទៅកាន់ប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា

2023/08/31 01:36:46 pm        195
អាមេរិក៖ សហរដ្ឋអាមេរិក បានពង្រីកការរឹតបន្តឹងលើការនាំចេញបន្ទះឈីបបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិតAI ពីក្រុមហ៊ុន Nvidia និងក្រុមហ៊ុនបច្ចេកវិទ្យា AMD លើសពីប្រទេសចិនទៅកាន់តំបន់ផ្សេងៗទៀត រួមទាំងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាផងដែរ។ ក្រុមហ៊ុន Nvidia បាននិយាយនៅក្នុងឯកសារនិយ័តកម្មនៅសប្តាហ៍នេះថា ការទប់ស្កាត់នេះនឹងមិនមាន «ផលប៉ះពាល់ភ្លាមៗ» លើលទ្ធផលរបស់ខ្លួននោះទេ។ ក្រុមហ៊ុន AMD ក៏បានទទួលលិខិតជូនដំណឹងជាមួយនឹងការរឹតបន្តឹងស្រដៀងគ្នានេះផងដែរ ដោយអ្នកដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មាន រ៉យទ័រ និងបន្ថែមថា ចំណាត់ការនេះមិនមានផលប៉ះពាល់ជាសំខាន់លើប្រាក់ចំណូលរបស់ខ្លួននោះទេ។ជាធម្មតា ក្រុមមន្ត្រីអាមេរិកដាក់ការត្រួតពិនិត្យការនាំចេញសម្រាប់ហេតុផលសន្តិសុខជាតិ។ វិធានការស្រដៀងគ្នានេះ ដែលបានប្រកាសកាលពីឆ្នាំមុនបានបង្ហាញពីកំណើននៃការបង្រ្កាបរបស់សហរដ្ឋអាមេរិក លើសមត្ថភាពបច្ចេកវិទ្យារបស់ប្រទេសចិន ប៉ុន្តែគេមិនច្បាស់ភ្លាមៗថា តើហានិភ័យអ្វីខ្លះដែលបង្កឡើងដោយការនាំចេញទៅកាន់មជ្ឈិមបូព៌ានេះ។នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រុមហ៊ុន Nvidia បាននិយាយថា តម្រូវការអាជ្ញាប័ណ្ណថ្មី «មិនប៉ះពាល់ដល់ប្រាក់ចំណូលរបស់យើងទេ ហើយយើងកំពុងធ្វើការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីដោះស្រាយបញ្ហានេះ»។ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលជាធម្មតាគ្រប់គ្រងតម្រូវការអាជ្ញាប័ណ្ណថ្មីលើការនាំចេញ មិនបានឆ្លើយតបភ្លាមៗនូវសំណើសុំការអត្ថាធិប្បាយនោះទេ៕

មានប្រតិកម្មជាច្រើនពីពិភពលោក ចំពោះក្រុមមន្ត្រីកងទ័ពប្រទេសហ្គាបុង ដែលប្រកាសធ្វើរដ្ឋប្រហារ

2023/08/31 01:34:29 pm        211
ហ្គាបុង៖ មន្ត្រីយោធាជាន់ខ្ពស់មួយក្រុមនៅក្នុងប្រទេសហ្គាបុងបាននិយាយថា ពួកគេបានដណ្តើមអំណាចកាលពីព្រឹកព្រលឹមថ្ងៃពុធ (៣០សីហា) ប៉ុន្មាននាទីបន្ទាប់ពីស្ថាប័នបោះឆ្នោតរបស់រដ្ឋអាហ្រ្វិកកណ្តាលបានប្រកាសថាលោកប្រធានាធិបតី Ali Bongo បានឈ្នះឆ្នោតអាណត្តិទីបី។ មានប្រតិកម្មជាច្រើនពីជុំវិញអ្វីដែលទំនងជារដ្ឋប្រហារយោធាលើកទី៨នៅអាហ្វ្រិកខាងលិច និងកណ្តាលចាប់តាំងពីឆ្នាំ២០២០មក។គណៈកម្មាធិការសហភាពអាហ្រ្វិកបាននិយាយថា «ប្រធានគណៈកម្មការសហភាព អាហ្វ្រិក AU គឺលោក Moussa Faki Mahamat កំពុងតាមដានដោយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅសាធារណរដ្ឋហ្គាបុង ហើយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរៀបចំផែនការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនេះថា ជាផ្លូវចេញពីវិបត្តិក្រោយការបោះឆ្នោតបច្ចុប្បន្នរបស់ខ្លួន។អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Olivier Veran បាននិយាយថា «យើងថ្កោលទោសរដ្ឋប្រហារយោធាប្រទេសនេះ ហើយរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះការបោះឆ្នោតដោយសេរី និងតម្លាភាព»។ អ្នកនាំពាក្យសេតវិមានសហរដ្ឋអាមេរិក លោក John Kirby បាននិយាយថា «បញ្ហានោះមានការពាក់ព័ន្ធយ៉ាងខ្លាំងចំពោះពួកយើង។ យើងនឹងនៅតែជាអ្នកគាំទ្រប្រជាជនក្នុងតំបន់ ហើយយើងគាំទ្រប្រជាជនហ្គាបុង និងជាការពិតណាស់ យើងក៏គាំទ្រលើការទាមទាររបស់ប្រជាជនហ្គាបុង សម្រាប់អភិបាលកិច្ចប្រជាធិបតេយ្យផងដែរ»។បន្ថែមពីលើនោះ អគ្គលេខាធិការបណ្ដារដ្ឋសហធន លោកស្រី Patricia Scotland អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borris អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោស្រី Maria Zakharova និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានលើកឡើងពីកង្វល់អំពីការរៀបចំផែនការធ្វើរដ្ឋប្រហារ ដែលហាក់ដូចជារដ្ឋប្រហារយោធាលើកទី៨នៅអាហ្វ្រិកខាងលិច និងកណ្តាល មួយនេះផងដែរ៕

ប្រទេសម៉ិកស៊ិក ដាក់ពង្រាយទាហាននៅទីក្រុងជាប់ព្រំដែនក្នុងបំណងជំរុញការការពារសន្តិសុខ

2023/08/31 01:31:57 pm        248
ម៉ិកស៊ិក៖ កាលពីថ្ងៃអង្គារ (២៩ សីហា) រដ្ឋាភិបាលម៉ិកស៊ិកបានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធឆ្លងកាត់ទីក្រុងព្រំដែន Ciudad Juarez ( ស៊ីអ៊ូដាដ វ៉ារ៉េស) ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង។ ក្រុមទាហានបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុង Ciudad Juarez រដ្ឋ Chihuahua (ឈី វ៉ាវ៉ា) ហើយបានដើរដង្ហែតាមដងផ្លូវក្នុងបេសកកម្មដើម្បីការពារមនុស្សឃាត និងការជួញដូរជនអន្តោប្រវេសន៍ផងដែរ។អត្រាឃាតកម្មបានធ្លាក់ចុះកាលពីឆ្នាំមុន ប៉ុន្តែរដ្ឋាភិបាលរបស់ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador នៅតែបន្តចុះឈ្មោះចំនួនសរុបនៃឃាតកម្ម សម្រាប់រដ្ឋបាលរយៈពេល៦ឆ្នាំ។ កាលពីឆ្នាំមុន បញ្ជីឈ្មោះអ្នកបាត់ខ្លួនជាផ្លូវការរបស់អាជ្ញាធរមានលើសពី១០ម៉ឺននាក់ ហើយឥឡូវនេះមានចំនួនប្រមាណជាង១១២.០០០នាក់។ តួលេខនោះបានកើនឡើង បន្ទាប់ពីសង្គ្រាមរបស់អតីតប្រធានាធិបតីម៉ិកស៊ិក លោកFelipe Calderon ទៅលើក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលរបស់ប្រទេសនេះមក៕

ស្ថានទូតអាមេរិកប្រចាំប្រទេសហៃទី ជំរុញឲ្យពលរដ្ឋខ្លួនចាកចេញពីប្រទេសនេះឲ្យឆាប់បំផុតតាមដែលអាចធ្វើទៅបាន

2023/08/31 01:28:23 pm        101
ហៃទី៖ កាលពីថ្ងៃពុធ (៣០សីហា) ស្ថានទូតអាមេរិកក្នុងប្រទេសហៃទី បានជំរុញឱ្យពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ ចាកចេញ «ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន» ដោយលើកឡើងពីបញ្ហាប្រឈមផ្នែកសន្តិសុខ និងហេដ្ឋារចនាសម្ព័ន្ធ ដោយសារកំណើននៃអំពើហិង្សា បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ផ្លាស់ប្ដូរទីលំនៅ និងបញ្ហាមនុស្សឃាតកើនឡើងយ៉ាងខ្លាំង។ ស្ថានទូតនវបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ពលរដ្ឋអាមេរិកនៅក្នុងប្រទេសហៃទី គួរតែចាកចេញពីប្រទេសហៃទីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន តាមរយៈការដឹកជញ្ជូនពាណិជ្ជកម្ម ឬឯកជន» ដោយជំរុញឱ្យមានការប្រុងប្រយ័ត្នបំផុត។សង្គ្រាមក្រុមជនអន្ធពាលដែលកំពុងកើនឡើងនៅក្នុងប្រទេសហៃទី បានបណ្តាលឱ្យមានវិបត្តិមនុស្សធម៌ដ៏បំផ្លិចបំផ្លាញ ដែលបានជម្លៀសប្រជាជនប្រហែល២០០.០០០នាក់នៅទូទាំងប្រទេស ហើយបានធ្វើឱ្យមនុស្សប្រហែល៥.២លាននាក់ ដែលជាចំនួនជិតពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសហៃទី ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមអង្គការសហប្រជាជាតិ។ កាលពីដើមខែនេះ ស្ថានទូតអាមេរិកក្នុងរដ្ឋធានី Port-au-Prince បានបិទជាបណ្តោះអាសន្ន ដោយសារតែមានការបាញ់កាំភ្លើងនៅក្នុងបរិវេណនោះផងដែរ៕

កូរ៉េខាងជើងចាប់ផ្តើមសមយុទ្ធវាយប្រហារនុយក្លេអ៊ែរតាក់ទិចដើម្បីប្រឆាំងនឹងសមយុទ្ធអាមេរិក-កូរ៉េខាងត្បូង

2023/08/31 01:24:52 pm        71
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (៣១សីហា) នេះថា ប្រទេសកូរ៉េខាងជើងបានធ្វើការវាយប្រហារនុយក្លេអ៊ែរនិមិត្ត «កម្ទេចឲ្យក្លាយជាគំនរផះផង់» លើគោលដៅនានាទូទាំងប្រទេសកូរ៉េខាងត្បូង ជាប្រតិកម្មតបទៅនឹងសមយុទ្ធសម្ព័ន្ធមិត្តអាមេរិក-កូរ៉េខាងត្បូង ដែលខ្លួនបាននិយាយថា ស្មើនឹងផែនការសម្រាប់ការវាយប្រហារនុយក្លេអ៊ែរជាមុនដោយសហរដ្ឋអាមេរិក។អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េខាងជើង (KPA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន KCNA ថា អង្គភាពមីស៊ីលបានបាញ់មីស៊ីលបាលិស្ទិកចំនួនពីរគ្រាប់ និងអនុវត្តយ៉ាងត្រឹមត្រូវនូវ «បេសកកម្មវាយប្រហារនុយក្លេអ៊ែរ» របស់ខ្លួន។ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃពុធ ប៉ុន្មានម៉ោងបន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-1B សម្រាប់សមយុទ្ធដែនអាកាសសម្ព័ន្ធមិត្តនោះ។ ការបាញ់បង្ហោះចុងក្រោយនេះបានកើតឡើងមួយថ្ងៃ មុនពេលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបញ្ចប់សមយុទ្ធយោធារួមគ្នារយៈពេល១១ថ្ងៃរបស់ខ្លួន ដែលទីក្រុងព្យុងយ៉ាងបានរិះគន់ជាយូរមកហើយថា ជាលំហាត់សមសង្គ្រាម។ទីភ្នាក់ងារ KCNA រាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារ បានសង្កេតឃើញផ្នែកនៃសមយុទ្ធដែលពាក់ព័ន្ធនឹងក្រុមមន្ត្រីបញ្ជាការ ព្រមទាំងផ្នែកបុគ្គលិកនៃកងទ័ពទាំងមូល ក្នុងគោលបំណងរៀបចំពួកគេសម្រាប់សង្រ្គាមទាំងស្រុងជាមួយកូរ៉េខាងត្បូង។ របាយការណ៍នោះបាននិយាយថា សមយុទ្ធនេះបាននិមិត្តទប់ទល់នឹងការឈ្លានពានភ្លាមៗ បន្ទាប់មកចាប់ផ្តើមការវាយប្រហារតបតដើម្បីកាន់កាប់ «ទឹកដីទាំងមូលនៃតំបន់ពាក់កណ្តាលភាគខាងត្បូង»។ ជាមួយគ្នានេះដែរ ជប៉ុន បានតវ៉ាជុំវិញបញ្ហានេះ ចំណែកឯសហរដ្ឋអាមេរិក បានថ្កោលទោសកូរ៉េខាងជើងចំពោះការបាញ់មីស៊ីលបាលិស្ទិកចំនួន២គ្រាប់នេះ ដោយសារតែវាបំពានសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

យ៉ាងហោចណាស់មនុស្ស ៥២នាក់បានស្លាប់ ដោយអគ្គិភ័យឆេះផ្ទះនៅទីក្រុង Johannesburg អាហ្វ្រិកខាងត្បូង

2023/08/31 01:02:35 pm        78
[BREAKING NEWS] ក្រុមអាជ្ញាធរនិយាយថា មនុស្សយ៉ាងហោចណាស់ ៥២នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យមួយបានផ្ទុះឡើងនៅក្នុងប្លុកផ្ទះល្វែងមួយកន្លែងនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង៕

ចិនចេញការព្រមានកម្រិតខ្ពស់បំផុតពីព្យុះទីហ្វុង ខណៈព្យុះ Saola បក់ឆ្ពោះទៅកាន់ក្រុងហុងកុង

2023/08/31 12:44:23 pm        93
ចិន៖ ប្រទេសចិន បានចេញការព្រមានពីព្យុះទីហ្វុងកម្រិតខ្ពស់បំផុតនៅថ្ងៃព្រហស្បតិ៍នេះ ខណៈព្យុះទីហ្វុង Saola បានរំកិលចូលមកកាន់តែកៀកនៅឆ្នេរភាគអាគ្នេយ៍ ដែលនឹងគំរាមកំហែងដល់ក្រុងហុងកុង និងមជ្ឈមណ្ឌលផលិតធំៗដ៏ទៃទៀត នៅក្នុងខេត្ត Guangdong ដែលនៅជិតខាង។ ការរិយាល័យព្យាករណ៍របស់ចិន បានចេញការព្រមានព័ណ៌ក្រមហមអំពីព្យុះទីហ្វុងនៅព្រឹកម៉ោង៦ ម៉ោងក្នុងតំបន់។ មជ្ឈមណ្ឌលឧត្តុនិយមជាតិប្រទេសចិន បាននិយាយថា ព្យុះ Saola ដែលបច្ចុប្បន្នស្ថិតនៅចម្ងាយប្រមាណ២៩៥គីឡូម៉ែត្រភាគអាគ្នេយ៍ខេត្ត Guangdong នឹងបក់ឆ្ពោះទៅភាគពាយព្យឆ្លងកាត់សមុទ្រចិនខាងត្បូង ក្នុងល្បឿន១០គីឡូម៉ែត្រក្នុងមួយម៉ោងដែលកំពុងខិតទៅជិតជាលំដាប់ទៅរកឆ្នេរ ខេត្ត Guangdong ដែលក្រោយមកបានចុះខ្សោយកម្លាំងយ៉ាងយឺត។មជ្ឈមណ្ឌលនិយាយថា ព្យុះទីហ្វុង Saola នឹងបោកបក់ដល់ដីគោកតាមបណ្តោយឆ្នេរ នៅកន្លែងមួយចំនួនមកពីតំបន់Huilai ខេត្ត Guangdong ទៅកាន់ទីក្រុងហុងកុង នៅពេលរសៀលដល់យប់ថ្ងៃទី១ ខែកញ្ញា។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា ស្ថានីយ៍រថភ្លើងរបស់ប្រទេសចិន បានផ្អាករថភ្លើងសំខាន់ៗជាច្រើនខ្សែ ហើយទីក្រុងសៀងហៃ បានបញ្ឈប់រថភ្លើងទៅកាន់ខេត្ត Guangdong ។ស្ថានីយ៍អង្កេតនៅក្រុងហុងកុងបានកត់សំគាល់ថា ព្យុះទីហ្វុង saola នឹងនាំមកនូវព្យុះកើនឡើង ទៅកាន់តំបន់ទំនាបតំបន់ឆ្នេរ ដែលតាមការប៉ាន់ប្រមាណព្យុះ Saola បច្ចុប្បន្នមានចម្ងាយប្រមាណ៤៤០គីឡូម៉ែត្រពីទីប្រជុំជនទីក្រុង៕

ប្រទេសជប៉ុនមើលឃើញការធ្វើកូដកម្មដ៏កម្រ ខណៈបុគ្គលិកនៅហាងទំនិញតវ៉ាការលក់តាមផែនការ

2023/08/31 12:42:09 pm        137
ជប៉ុន៖ បុគ្គលិកនៅហាងទំនិញធំមួយនៅទីក្រុងតូក្យូ បានធ្វើកូដកម្មនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីកិច្ចពិភាក្សាជាមួយគណៈគ្រប់គ្រង ជុំវិញការលក់តាមផែនការរបស់ក្រុមហ៊ុន បានបរាជ័យ ដែលបណ្តាលឲ្យមានការធ្វើកូដកម្មទ្រង់ទ្រាយធំលើកដំបូង ដែលប្រទេសនេះពុំបានមើលឃើញក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។  បុគ្គលិកប្រមាណ៩០០នាក់ នៅហាងទំនិញ Seibu ដ៏ធំមួយនៅក្នុងសង្កាត់ Ikebukuro ដ៏ច្របូកច្របល់ កំពុងតវ៉ាការលក់តាមផែនការរបស់ក្រុមហ៊ុន Sogo & Seibu។ពួកគេកំពុងស្វែងរកការងារ និងការធានាការបន្តអាជីវកម្ម ដែលមិនសប្បាយចិត្តជាមួយផែនការដែលបានរាយការណ៍សម្រាប់ក្រុមហ៊ុន Yodobashi Holdings លក់រាយគ្រឿងអេឡិចត្រូនិកបញ្ចុះតម្លៃ ដើម្បីធ្វើឲ្យមានចំនួនលើសពាក់កណ្តាលរបស់ហាង។ការធ្វើកូដកម្មនានា ពិតជាកម្រកើតមាននៅក្នុងប្រទេសជប៉ុន ជាកន្លែងដែលការចរចាជុំវិញប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ បានព្រមព្រៀងជាធម្មតា។ ការធ្វើកូដកម្មរយៈពេល១ថ្ងៃនេះគឺជាលើកដំបូងនៅហាងទំនិញជប៉ុនដ៏ធំ ក្នុងរយៈពេល៦១ឆ្នាំមកនេះ បន្ទាប់ពីជាច្រើនខែនៃការចរចារវាងគណៈគ្រប់គ្រងក្រុមហ៊ុន Sogo & Seibu និងសហជីពបុគ្គលិក។នៅព្រឹកថ្ងៃព្រហស្បតីនេះ បុគ្គលិកក្រុមហ៊ុន Seibu បានតវ៉ានៅខាងមុខហាងខណៈសមាជិកនៃសហជីពផ្សេងៗ បានចែកខិត្តប័ណ្ណ ក្នុងការគាំទ្រ ទោះបីជាមានកម្តៅខ្លាំងនៅរដូវក្តៅក៏ដោយ ដែលមានការប្រមូលផ្តុំដោយអ្នកថតរូប និងបុគ្គលិកទូរទស្សន៍៕

សមយុទ្ធយោធាអាមរិក-កូរ៉េខាងត្បូង ធ្វើព្រងើយចំពោះការព្រមានរបស់កូរ៉េខាងជើង

2023/08/31 12:39:15 pm        130
អាមេរិក៖ យោធារបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួនកំពុងធ្វើសមយុទ្ធយុទ្ធសាស្ត្រនៅទីវាលទ្រង់ទ្រាយធំ ជាផ្នែកនៃសមយុទ្ធខែលការពារសេរីភាព Ulchi ដែលកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកាលពីសប្តាហ៍មុន។ នៅក្នុងវីដេអូ ដែលបានផ្តល់ឲ្យដោយកងទ័ព បានឲ្យដឹងថា រថក្រោះយោធាជាច្រើនគ្រឿង ត្រូវបានគេឃើញធ្វើសមយុទ្ធបាញ់នៅទីវាលខាងក្រៅ អំឡុងការបណ្តុះបណ្តាលនៅលើទីលាន។កងទ័ពនិយាយថា ខ្លួនបានដាក់ពង្រាយទាហានប្រមាណ១៦០០នាក់ និងយុទ្ធោបករណ៍៤៥០គ្រឿង រួមមាន រថក្រោះK1A2 និងកាំភ្លើងធំផ្លោងស្វ័យកម្មK9A1 នៅក្នុងតំបន់ Pocheon និងតំបន់ Choerwon នៅជិតព្រំដែនជាមួយប្រទេសកូរ៉េខាងជើង អំឡុងការបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ។ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានកំណត់ពេលបញ្ចប់សមយុទ្ធរដូវក្តៅខែលការពារសេរីភាព Ulchi ដែលបានរៀបចំឡើងដើម្បីពង្រីកការឆ្លើយតបរួមរបស់ពួកគេ ចំពោះការគំរាមមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ។ ទីក្រុងព្យុងយ៉ាង បានរិះគន់ជាយូរមកហើយចំពោះសមយុទ្ធនេះ ថាជាការហាត់សមសម្រាប់សង្គ្រាម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចកំណត់បានហើយក្រុមមនុស្សដែលវាយបំផ្លាញរថយន្តនៅខណ្ឌដូនពេញ បើមិនចូលខ្លួននឹងមានវិធានការច្បាប់
04/17/2026 09:04 PM
អ្នកវិទ្យាសាស្ត្របកស្រាយប្រវត្តិភូគព្ភសាស្ត្រនៃជ្រលងភ្នំ Grand Canyon
04/17/2026 08:04 PM
វិមានក្រឹមឡាំង៖ សហប្រតិបត្តិការយានដ្រូនរបស់អឺរ៉ុបជាមួយអ៊ុយក្រែន គឺជាការចូលរួមខ្លាំងឡើងៗ នៅក្នុងសង្គ្រាម
04/17/2026 08:04 PM
អតីតប្រធានាធិបតីមីយ៉ាន់ម៉ា មានសេរីភាព ក្រោយការលើកលែងទោស ពាក់ព័ន្ធការផ្ដន្ទាទោសក្រោយរដ្ឋប្រហារ
04/17/2026 08:04 PM
UN៖ ស្រ្តី និងក្មេងស្រី ៤៧នាក់ ត្រូវបានសម្លាប់ក្នុង ១ថ្ងៃ អំឡុងសង្រ្គាមហ្កាហ្សា
04/17/2026 08:04 PM
លោក Macron និងលោក Starmer រៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិសុខច្រកសមុទ្រ Hormuz
04/17/2026 08:04 PM
ប្រធានាធិបតីលីបង់ បញ្ជាក់ថា កិច្ចចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺ «សំខាន់ណាស់»
04/17/2026 07:04 PM
មនុស្ស ៦នាក់ ស្លាប់ និងមនុស្ស ៤៣នាក់ រងរបួសនៅអ៊ុយក្រែន ក្នុងការវាយប្រហាររបស់រុស្ស៊ី រយៈពេល ១ថ្ងៃកន្លងមកនេះ
04/17/2026 07:04 PM
រដ្ឋមន្រ្តីការពារជាតិ៖ អ៊ីស្រាអែលនឹងបន្តគ្រប់គ្រងទឹកដីដែលពួកគេដណ្តើមបាននៅភាគខាងត្បូងលីបង់
04/17/2026 07:04 PM
អាល្លឺម៉ង់មិនចូលរួមបេសកកម្មច្រកសមុទ្រ Hormuz នោះទេ រហូតដល់សន្តិភាពសម្រេចបាន
04/17/2026 07:04 PM